សម្ដេច​ធិបតី៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផល នៃការប្រើប្រាស់​គោល​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
លោកថុង ម៉េងដាវិត៖ការបង្ហោះសារផ្ការីករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ គឺជា​ការ​បញ្ឆេះ​បដិវត្តន៍ពណ៌​លើកម្ពុជា
ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក
គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»

នយោបាយ​ និង ការអភិវឌ្ឍន៍

សិស្សជាច្រើនមកយកកូនឈើ និងសិក្សាស្វែងយល់ពីសារសំខាន់ព្រៃឈើ ក្នុងពិព័រណ៍ «ពន្លកបៃតង»

2024/07/12 01:26:04 pm        136
សិស្សានុសិស្សជាច្រើន នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានមកយកកូនឈើ និងសិក្សាស្វែងយល់ បន្ថែមពីសារសំខាន់នៃព្រៃឈើ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ នៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ ។សិស្សានុសិស្ស បានប្រាប់BTVថា ពេលចូលរួមក្នុងពិព័រណ៍ «ពន្លកបៃតង» បានស្គាល់ឈ្មោះដើម ប្លែកៗដែលពីមុនមកពួកគេមិនដែលបានស្គាល់ បានឃើញ និងទទួលបានចំណេះដឹង​ជាច្រើន​ពីសារសំ ខាន់នៃព្រៃឈើ និងសត្វព្រៃ ដែលមន្រ្តីជំនាញបានរៀបរាប់ប្រាប់ ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ពួកគេ បានប្តេជ្ញាថា នឹងចូលរួមដាំដើម និងថែរក្សាព្រៃឈើ​ឱ្យនៅគង់វង្ស ។ឯកឧត្ត ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈ ពេលពីរថ្ងៃនៅក្នុងពិព័រណ៍ «ពន្លកបៃតង» សាធារណជនជាច្រើន បានចូលរួមទស្សនា និង​យកកូនឈើ ទៅដាំ ដែលក្នុងពេលពីរថ្ងៃ គឺថ្ងៃទី១០ និងទី១១ កូនឈើជាង៤ម៉ឺនដើម ត្រូវបាន​ចែកជូន​សាធារណជន។ឯកឧត្តម បានបញ្ជាក់ថា ដើម្បីធានាថា កូនឈើដែលបានផ្តល់ដល់សាធារណជនយកទៅដាំទាំង ​នោះ អាចរស់ គឺមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន ​បានប្រាប់ពីរបៀបដាំ ថែទាំ និង​ក្រសួង​មាន​យន្តការតាម ដានផងដែរ។គួរបញ្ជាក់ដែរថា ​ក្រសួងបរិស្ថាន ​បានរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ​និងវេទិកាកេសរកូលជាតិលើកទី៤​ ចាប់ពីថ្ងៃទី១០ ​ដល់ថ្ងៃទី១២ ​ខែកក្កដា នេះ នៅមុខក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា នេះ នៅតាមមន្ទីររាជធានីខេត្ត។ ក្នុងពិរព័រណ៍ នេះ ​សាធារណជនអាចទៅយកកូនឈើដោយឥតគិតថ្លៃក្នុងម្នាក់ច្រើន​បំផុត​ចំនួនដើម១០ ​ដែលមាន ប្រភេទដើមចម្រុះ ដូចជា ពូជឈើប្រណីត លម្អ និងហូបផ្លែ ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ 

ចិន រិះគន់សហភាពអឺរ៉ុប ជុំវិញសេចក្តីថ្លែងការណ៍អំពីសមុទ្រចិនខាងត្បូង

2024/07/12 12:24:02 pm        74
ប្រទេសចិន បានស្តីបន្ទោសសហភាពអឺរ៉ុប ជុំវិញសេចក្តីថ្លែងការណ៍មួយអំពីសមុទ្រចិនខាងត្បូង ដោយនិយាយថា ការលើកឡើងនោះមិនអើពើនឹងអង្គហេតុជាប្រវត្តិសាស្ត្រ និងឬសគល់នៃបញ្ហា ហើយ «យល់ស្របទាំងងងឹតងងុល» នូវអ្វីដែលខ្លួនហៅថាការរំលោភលើអធិបតេយ្យភាពរបស់ហ្វីលីពីន។នៅថ្ងៃសុក្រ (១២ កក្កដា) នេះ សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីប្រារព្ធខួបសេចក្ដីសម្រេចរបស់តុលាការមជ្ឃត្តកម្មអចិន្រ្តៃយ៍ ដែលកាត់ឱ្យអធិបតេយ្យភាពក្នុងដែនទឹកសមុទ្រចិនខាងត្បូងទៅហ្វីលីពីន ប៉ុន្តែត្រូវបានបដិសេធដោយប្រទេសចិន។បេសកកម្មរបស់ចិន ទៅកាន់សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍អំពីសេចក្ដីសម្រេចរបស់តុលាការមជ្ឃត្តកម្មអចិន្រ្តៃយ៍ទាក់ទងនឹងសមុទ្រចិនខាងត្បូង ព្រោះវាជាតំណាងឱ្យសហភាពអឺរ៉ុបទាំងមូលក្នុងការយល់ស្របលើសេចក្ដីសម្រេច។ប្រទេសចិន បាននិយាយថា សហភាពអឺរ៉ុបគួរតែយល់ឱ្យច្បាស់ពីការពិតជាមុនសិន និងត្រូវមានភាពយុត្តិធម៌ ហើយគោរពសិទ្ធិ និងផលប្រយោជន៍របស់ភាគីចិន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ដើម្បីសន្តិភាព និងស្ថិរភាព៕

UN ទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប នៅអ៊ុយក្រែន

2024/07/12 12:13:47 pm        58
មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យរុស្ស៊ី ដកកងទ័ពនិងបុគ្គលិក ដែលគ្មានការអនុញ្ញាតផ្សេងទៀតជាបន្ទាន់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ហើយប្រគល់រោងចក្រនេះ ទៅឲ្យការគ្រប់គ្រងពេញលេញរបស់អាជ្ញាធរអ៊ុយក្រែនវិញ។ មហាសន្និបាតដែលមានសមាជិកចំនួន ១៩៣រូប បានអនុម័តសេចក្តីសម្រេចមួយដោយទទួលបានសំឡេងគាំទ្រ ៩៩ សំឡេង ប្រឆាំង៩សំឡេង និងអនុបវាទចំនួន ៦០។រោងចក្រ Zaporizhzhia ជារោងចក្រធំបំផុតនៅអឺរ៉ុប ត្រូវបានរុស្ស៊ីដណ្តើមយកភ្លាមៗ បន្ទាប់ពីចាប់ផ្តើមការវាយលុកពេញលេញនៅប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ រោងចក្រត្រូវបានបិទ ប៉ុន្តែត្រូវការថាមពលពីខាងក្រៅ ដើម្បីរក្សាសម្ភារៈនុយក្លេអ៊ែររបស់រោងចក្រឱ្យនៅត្រជាក់ និងការពារមហន្តរាយ។ និយាយនៅមុនពេលបោះឆ្នោត ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ុយក្រែន លោក សឺហ្គី គិស្លីស៊ីយ៉ា(Sergiy Kyslytsya) បានជំរុញឱ្យប្រទេសនានា បោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ដោយនិយាយថា យើងជាប់ជំពាក់ដល់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាបានថា គ្រោះមហន្តរាយនុយក្លេអ៊ែរ មិនកើតឡើងម្តងទៀតនោះទេ។ក្នុងសង្រ្គាម ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងទៅលើរោងចក្រ និងធ្វើឲ្យដួលរំលំបណ្តាញអគ្គិសនី។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដោយសហព័ន្ធរុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែន ដែលបង្កើនហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរ ឬឧបទ្ទវហេតុនៅទីតាំងនុយក្លេអ៊ែរទាំងអស់ របស់អ៊ុយក្រែន។អគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បាននិយាយទៅកាន់មហាសន្និបាត មុនការបោះឆ្នោតថា គោលបំណងនៃសេចក្តីសម្រេចគឺដើម្បីព្យាយាមផ្សព្វផ្សាយនិទានកថារបស់ប្រទេសលោកខាងលិចមិនពិត អំពីប្រភពនៃការគំរាមកំហែងដល់រោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន។

ប្រទេសហុងគ្រី នឹងមិនគាំទ្រឱ្យអង្គការ NATO ប្រែក្លាយទៅជាប្លុកប្រឆាំងចិន នោះទេ

2024/07/12 12:10:11 pm        57
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា ប្រទេសហុងគ្រី មិនចង់ឱ្យអង្គការណាតូ (NATO) ក្លាយជាប្លុក «ប្រឆាំងចិន» នោះទេ ហើយនឹងមិនគាំទ្រឱ្យធ្វើដូច្នេះឡើយ។ នៅក្នុងការអត្ថាធិប្បាយនៅខាងក្រៅកិច្ចប្រជុំកំពូល ណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន លោកក៏បាននិយាយថា ការទទួលយករបស់អ៊ុយក្រែន ចូលទៅក្នុងសម្ព័ន្ធយោធានេះ នឹងធ្វើឱ្យការរួបរួមនៅក្នុងក្រុមចុះខ្សោយ។ពង្រាងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលនេះ បានពណ៌នាប្រទេសចិន ថាជាអ្នកជួយសម្រេចកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយបាននិយាយថាទីក្រុងប៉េកាំង នៅតែបន្តបង្កបញ្ហាជាប្រព័ន្ធដល់អឺរ៉ុប និងដល់សន្តិសុខ។ ប្រទេសចិន បាននិយាយថាសេចក្តីថ្លែងការណ៍នេះមានភាពលម្អៀង និង «សាបព្រោះភាពមិនចុះសម្រុងគ្នា»។លោក ហ្ស៊ីចាតូ បានប្រាប់ទូរទស្សន៍រដ្ឋហុងគ្រី ក្នុងការឆ្លើយតបនឹងសំណួរអំពីកិច្ចខិតខំប្រឹងប្រែងបង្កើតសម្ព័ន្ធភាពរបស់ណាតូ នៅឥណ្ឌូប៉ាស៊ីហ្វិកថា «ណាតូ គឺជាសម្ព័ន្ធមិត្តការពារជាតិ ហើយយើងមិនអាចប្រែវាទៅជាប្លុកប្រឆាំងចិនបានទេ។ ចំណែកការចូលរួមរបស់អ៊ុយក្រែន នឹងមិនពង្រឹងណាតូឡើយ ដោយសារតែមានទស្សនៈខុសគ្នាទាំងស្រុងលើសមាជិកភាពរបស់ពួកគេ»។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់ហុងគ្រី ខណៈរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀតកំពុងស្វះស្វែងកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំង។ នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ និងទីក្រុងមូស្គូ៕

ហ្វីលីពីន ច្រានចោលនូវរាល់ការបំផ្លាញផលប្រយោជន៍របស់ខ្លួននៅសមុទ្រចិនខាងត្បូង

2024/07/12 12:02:55 pm        77
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក អេដ័រដូ អាណូ (Eduardo Ano) បាននិយាយនៅថ្ងៃសុក្រ (១២ កក្កដា) នេះថា ហ្វីលីពីន បដិសេធរាល់ការប៉ុនប៉ងដើម្បីធ្វើឱ្យខូចផលប្រយោជន៍ជាតិរបស់ខ្លួន ជាពិសេសដោយការប្រើកម្លាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ហ្វីលីពីន និងចិន បានចោទដាក់គ្នាទៅវិញទៅមកជាច្រើនខែអំពីសកម្មភាពដ៏គ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងនាវារបស់ពួកគេនៅឯថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងម៉ានីល ក្នុងសមុទ្រចិនខាងត្បូង។លោក អាណូ បាននិយាយក្នុងវេទិការំលឹកខួបលើកទី៨ នៃសេចក្តីសម្រេចរបស់តុលាការមជ្ឃត្តកម្មអចិន្ត្រៃយ៍ ដែលច្រានចោលការទាមទារដែនសមុទ្ររបស់ចិនថា «យើងបដិសេធរាល់ការប៉ុនប៉ងបង្កផលប៉ះពាល់ដល់ភ្នាក់ងារយុទ្ធសាស្រ្តរបស់យើង ជាពិសេសដោយការប្រើប្រាស់កម្លាំង ដែលស្វះស្វែងរកការបង្ខិតបង្ខំ និងធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិរបស់ហ្វីលីពីន»។សហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីប្រារព្ធខួបនៃសេចក្តីសម្រេចសមុទ្រចិនខាងត្បូងនោះ ដោយនិយាយថា ភាគីទាំងអស់ត្រូវតែ «គោរព និងផ្តល់កិត្តិយសដល់សេចក្តីសម្រេច» ដែលជា «កាតព្វកិច្ចស្របច្បាប់»។ ប្រទេសចិន បានស្តីបន្ទោសសហភាពអឺរ៉ុបចំពោះសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយនិយាយថា ការលើកឡើងនោះមិនអើពើនឹងការពិតជាប្រវត្តិសាស្ត្រ ហើយ «យល់ស្របទាំងងងឹតងងុល» នូវអ្វីដែលខ្លួនហៅថាការរំលោភលើអធិបតេយ្យភាពរបស់ហ្វីលីពីន៕

របាយការណ៍៖ រុស្ស៊ី បានព្យាយាមធ្វើឃាត CEO ក្រុមហ៊ុនអាវុធអាល្លឺម៉ង់ ដែលបញ្ជូនអាវុធទៅអ៊ុយក្រែន

2024/07/12 10:54:39 am        113
សារព័ត៌មាន CNN និង ញូវយ៉ក ថែមស៍ (NYT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់អាមេរិកបានរកឃើញថា រុស្ស៊ី បានគ្រោងធ្វើឃាតនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ រ៉ែនមេថាល់ (Rheinmetall) ដែលបាននិងកំពុងផលិតគ្រាប់កាំភ្លើងធំ និងយានយន្តយោធាសម្រាប់អ៊ុយក្រែន។CNN បានរាយការណ៍ថា ផែនការសម្លាប់នាយកប្រតិបត្តិក្រុមហ៊ុន រ៉ែនមេថាល់ លោក អាមីន ផេបភើហ្គើ (Armin Papperger) គឺជាផែនការមួយក្នុងចំណោមផែនការរបស់រដ្ឋាភិបាលរុស្ស៊ី ក្នុងការធ្វើឃាតនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិនៅទូទាំងទ្វីបអឺរ៉ុប ដែលកំពុងគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។ CNN បានរាយការណ៍ដោយដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក និងលោកខាងលិចដែលមិនស្គាល់អត្តសញ្ញាណចំនួនប្រាំនាក់ថា គម្រោងនេះត្រូវបានគេលាតត្រដាងកាលពីដើមឆ្នាំនេះ។របាយការណ៍និយាយថា អាមេរិក បានជូនដំណឹងដល់អាល្លឺម៉ង់ ដោយបន្ថែមថាសេវាសន្តិសុខអាល្លឺម៉ង់បានការពារលោក ផេបភើហ្គើ ឱ្យផុតពីគ្រោះថ្នាក់។ អធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេនៅពេលត្រូវសាកសួរ ដោយគ្រាន់តែនិយាយថា រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងជាច្រើនដែលត្រូវបានលាតត្រដាង។សារព័ត៌មាន ញូវយ៉ក ថែមស៍ បានដកស្រង់សម្តីមន្ត្រីលោកខាងលិចជាច្រើននាក់នៅក្នុងរបាយការណ៍របស់ខ្លួន ខណៈសារព័ត៌មាន ហ្វាយនែនសល ថែមស៍ (Financial Times) ក៏បានរាយការណ៍អំពីផែនការនេះផងដែរ ដោយសម្អាងដល់អ្នកការទូតអង្គការណាតូ៕

អាមេរិក ដាក់ទណ្ឌកម្មលើក្រុមអ៊ីស្រាអែលស្តាំនិយម និងបុគ្គលច្រើនរូប ជុំវិញអំពើហិង្សានៅតំបន់ West Bank

2024/07/12 10:52:12 am        72
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាច្រើន ដែលខ្លួនបាននិយាយថា ជាប់ទាក់ទងទៅនឹងអំពើហិង្សាលើជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល ខណៈកំពុងជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល មានចំណាត់ការដើម្បីនាំយកអ្នកទាំងនោះមកទទួលខុសត្រូវ។ទីក្រុងវ៉ាស៊ីនតោន បានកំណត់បុគ្គលអ៊ីស្រាអែលបីរូប និងអង្គភាពចំនួនប្រាំ រួមទាំងក្រុមស្តាំនិយមជ្រុល Lehava ដែលប្រឆាំងការបញ្ចូលលាយឡំជនជាតិជ្វីហ្វ ជាមួយអ្នកមិនមែនជនជាតិជ្វីហ្វ និងតវ៉ាប្រឆាំងពលរដ្ឋអារ៉ាប់ ដោយលើកឡើងពីបញ្ហាសាសនា និងសន្តិសុខជាតិ។រដ្ឋបាលលោក Biden និយាយថា សមាជិករបស់ក្រុមស្តាំនិយម Lehava បានចូលរួមក្នុងសកម្មភាពអំពើហឹង្សាម្តងហើយម្តងទៀតប្រឆាំងពលរដ្ឋប៉ាឡេស្ទីន។ ស្ថាបនិក និងជាមេដឹកនាំរបស់ក្រុមនេះ លោក Ben-Zion Gopstein ត្រូវបានសហរដ្ឋអាមេរិកកំណត់កាលពីពេលមុន ហើយចក្រភពអង់គ្លេសក៏បានដាក់ទណ្ឌកម្មលើក្រុមស្តាំនិយម Lehava នេះផងដែរ។សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើប៉ុស្តិ៍ជួរមុខទីតាំងទីលំគ្មានការអនុញ្ញាតចំនួនបួនកន្លែងនៅ តំបន់West Bank ដែលក្រសួងការបរទេសបាននិយាយថា ត្រូវបានគេផ្តល់អាវុធសម្រាប់ការបង្កអំពើហឹង្សាដើម្បីធ្វើឲ្យប្រជាជនប៉ាឡេស្ទីនភៀសខ្លួន។អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភខ្លាំង ជុំវិញអំពើហឹង្សាជ្រុលនិយម និងអស្ថិរភាព នៅក្នុងតំបន់ West Bank ដែលបំផ្លាញសន្តិសុខផ្ទាល់ខ្លួនរបស់អ៊ីស្រាអែល។

លោក Biden៖ សង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា ល្មមដល់ពេលត្រូវបញ្ចប់ហើយ

2024/07/12 10:47:37 am        111
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា សង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា ត្រូវតែបញ្ចប់នៅពេលនេះ ហើយអ៊ីស្រាអែល មិនត្រូវកាន់កាប់តំបន់នេះក្រោយសង្គ្រាមនោះទេ ដោយប្រាប់អ្នកសារព័ត៌មានថា ក្របខ័ណ្ឌបទឈប់បាញ់របស់លោកត្រូវបានយល់ព្រមដោយអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែចន្លោះប្រហោងខ្លះនៅតែមាន។លោក Biden បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «ក្របខណ្ឌនោះឥឡូវត្រូវបានព្រមព្រៀងដោយភាគីជម្លោះ។ យើងប្តេជ្ញាថានឹងសម្រេចបានកិច្ចព្រមព្រៀង និងបញ្ចប់សង្គ្រាមនេះ ហើយអ៊ីស្រាអែល មិនត្រូវកាន់កាប់ហ្កាហ្សាក្រោយសង្រ្គាមនោះទេ»។លោក Biden កាលពីចុងខែឧសភា បានរៀបរាប់លម្អិតអំពីសំណើបីដំណាក់កាល ដែលសំដៅដល់ការសម្រេចបានបទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា និងអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំខ្លួន ការដកខ្លួនរបស់អ៊ីស្រាអែលចេញពីហ្កាហ្សា និងការកសាងតំបន់ឆ្នេរហ៊ុមព័ទ្ធនេះឡើងវិញ។ ក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានទទួលយកផ្នែកសំខាន់នៃផែនការរបស់សហរដ្ឋអាមេរិក ដោយទម្លាក់ចោលការទាមទាររបស់ខ្លួនដែលថាឱ្យអ៊ីស្រាអែល ប្តេជ្ញាចិត្តជាមុនសិនចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទទូចថា កិច្ចព្រមព្រៀងនេះមិនត្រូវរារាំងអ៊ីស្រាអែលពីការបន្តប្រយុទ្ធឡើយ រហូតដល់គោលដៅសង្គ្រាមត្រូវបានសម្រេច៕

ក្រុមអ្នកវិភាគព្រមានថាអសន្តិសុខអាចកើតឡើងខ្លាំង ខណៈNATOស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តឥណ្ឌូ-ប៉ាស៊ីហ្វិក

2024/07/12 10:20:35 am        80
ខណៈសម្ព័ន្ធយោធាណាតូស្វែងរកការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក ក្រុមអ្នកវិភាគបានព្រមានថា ការជំរុញរបស់សម្ព័ន្ធភាពនេះ អាចជំរុញឱ្យមានអសន្តិសុខក្នុងចំណោមអ្នកដែលអាចចាត់ទុកសកម្មភាពនេះ ថាជាការរំលោភលើសន្តិសុខ និងផលប្រយោជន៍ក្នុងតំបន់។ ដៃគូមិនមែនជាសមាជិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ កំពុងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) សម្រាប់ឆ្នាំទី ៣ ជាប់គ្នានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ ដោយត្រូវបានគេស្គាល់ថាជា Indo-Pacific Four (IP4) ក្រុមនេះគ្រោងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ជាមួយសមភាគីណាតូនៅថ្ងៃព្រហស្បតិ៍ថ្ងៃទី ១១ ខែកក្កដា។ នៅក្នុងរបៀបវារៈក៏មានការព្រួយបារម្ភអំពីការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន និងជម្លោះលើកោះតៃវ៉ាន់ ក៏ដូចជាការព្រួយបារម្ភអំពីទំនាក់ទំនងសន្តិសុខដែលកើនឡើងរបស់ទីក្រុងប៉េកាំងជាមួយរុស្ស៊ី និងកូរ៉េខាងជើង ផងដែរ។ ការបង្កើតក្រុម IP4 លេចឡើងលើឆាកពិភពលោកនៅឆ្នាំ២០២២ ។ នៅឆ្នាំដដែលនោះ NATO បានកំណត់ថាប្រទេសចិនជាការគំរាមកំហែងដ៏ធំជាលើកដំបូង ដោយនិយាយថាទីក្រុងប៉េកាំងបានបង្កបញ្ហាជាប្រព័ន្ធចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក។ លោកម៉ាល់ខូម ដេវីស (Malcolm Davis) អ្នកវិភាគជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី បាននិយាយថា អង្គការណាតូ តែងផ្ដោតលើតំបន់អឺរ៉ូ-អាត្លង់ទិក ជាប្រវត្តិសាស្ត្រ។បច្ចុប្បន្ននេះ ប្រទេសចិន គឺជាហ្គេមដ៏សំខាន់ក្នុងការប្រកួតប្រជែងដែលចេះតែកើនឡើងចំពោះសណ្ដាប់ធ្លាប់ផ្អែកលើមូលច្បាប់អន្តរជាតិជាមូលដ្ឋាន៕

ជប៉ុនព្រមានពីការកើនឡើងបន្ថែមនៃភាពតានតឹង ជុំវិញសមយុទ្ធយោធារបស់ចិន ក្បែរកោះតៃវ៉ាន់

2024/07/12 10:14:12 am        72
ប្រទេសជប៉ុន បានព្រមាននៅថ្ងៃសុក្រ (១២ កក្កដា) នេះថា ចិន បានបង្កើនហានិភ័យនៃភាពតានតឹងកាន់តែខ្លាំងជាមួយកោះតៃវ៉ាន់ ដោយកំណើនសមយុទ្ធយោធា ដែលលេចឡើងក្នុងគោលបំណងជាផ្នែកមួយក្នុងការត្រៀមកម្លាំងរបស់ទីក្រុងប៉េកាំង សម្រាប់លទ្ធភាពនៃការក្រសោបយកកោះស្វ័យគ្រប់គ្រងបែបប្រជាធិបតេយ្យមួយនេះ។ ការវាយតម្លៃប្រចាំឆ្នាំរបស់ជប៉ុន លើការគំរាមកំហែងផ្នែកសន្តិសុខ រួមទាំងការគំរាមកំហែងដោយប្រទេសជិតខាងចិន កូរ៉េខាងជើង និងរុស្ស៊ី កើតឡើងនៅពេលដែលកោះតៃវ៉ាន់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសមយុទ្ធដែនអាកាស និងសមុទ្ររបស់ចិន រួមទាំងនាវាផ្ទុកយន្តហោះនៅសមុទ្រប៉ាស៊ីហ្វិកក្បែរនោះ។ជប៉ុនបាននិយាយជាលើកដំបូងនៅក្នុងសៀវភៅស (ការវាយតម្លៃសន្តិសុខប្រចាំឆ្នាំ) ប្រចាំឆ្នាំរបស់ខ្លួនថា «ដោយសារតែការកើនឡើងនៃសកម្មភាពយោធានោះ យើងមិនអាចកាត់បន្ថយលទ្ធភាពនៃកំណើនភាពតានតឹងនោះទេ»។សមយុទ្ធនេះគឺជាសកម្មភាពយោធាចុងក្រោយបង្អស់ រួមទាំងសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ កាលពីឆ្នាំមុន ដែលឧត្តមសេនីយជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា នឹងក្លាយជាគន្លឹះក្នុងការក្រសោបយកកោះ ខណៈជប៉ុនបារម្ភថាជម្លោះនៅទីនោះនឹងរាលដាលដល់ទឹកដីខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្វាគមន៍ក្រុមហ៊ុនជប៉ុនបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនៅកម្ពុជា
11/30/2024 06:11 PM
រុស្ស៊ី និងចិន ធ្វើការល្បាតតាមអាកាស នៅពីខាងលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច
11/30/2024 05:11 PM
កងកម្លាំងអាកាសរុស្ស៊ី បានសម្លាប់ក្រុមសកម្មប្រយុទ្ធយ៉ាងតិច ២០០នាក់ នៅខេត្តអាឡិបប៉ូ និងអ៊ីដលីប ប្រទេសស៊ីរី
11/30/2024 05:11 PM
ប្រមុខការទូត៖រុស្ស៊ីកំពុងថ្លឹងថ្លែងអំពីការបន្តការសាកល្បងនុយក្លេអ៊ែរតទៅទៀត
11/30/2024 04:11 PM
មេដឹកនាំកូរ៉េខាងជើង មើលឃើញការវាយប្រហារដោយមីស៊ីល នៅក្នុងទឹកដីរុស្ស៊ីថា ជាការចូលរួមរបស់លោកខាងលិច ក្នុងជម្លោះ
11/30/2024 04:11 PM
អ្នកស្រុកហ្កាហ្សាជាង ១៣០.000នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ
11/30/2024 03:11 PM
នាយករដ្ឋមន្ត្រីហុងគ្រី ព្រួយបារម្ភចំពោះវត្តមានរបស់កងទ័ពអាមេរិក និងបារាំង នៅអ៊ុយក្រែន
11/30/2024 03:11 PM
ប្រធានសមាគមជាប់អាណត្តិថ្មី ប្តេជ្ញាចិត្តជំរុញវិស័យអចលនទ្រព្យនិងភ្នាក់ងារផ្តល់សេវា ឱ្យកាន់តែរីកចម្រើន
11/30/2024 03:11 PM
ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះរដ្ឋប៉ាឡេស្ទីន
11/30/2024 03:11 PM
អ៊ីស្រាអែលព្រមានអ្នកស្រុកលីបង់នៃភូមិចំនួន ៦៣ កុំឲ្យត្រឡប់ទៅផ្ទះសម្បែងវិញ
11/30/2024 02:11 PM