សម្ដេច​ធិបតី៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផល នៃការប្រើប្រាស់​គោល​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
លោកថុង ម៉េងដាវិត៖ការបង្ហោះសារផ្ការីករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ គឺជា​ការ​បញ្ឆេះ​បដិវត្តន៍ពណ៌​លើកម្ពុជា
ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក
គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»

នយោបាយ​ និង ការអភិវឌ្ឍន៍

អនាម័យបរិស្ថានស្រស់ស្អាត ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនារមណីយដ្ឋានអង្គរ

2024/07/11 02:49:56 pm        192
អាជ្ញាធរជាតិអប្សរា បានយកចិត្តចំពោះការងារបោសសម្អាត ថែទាំ អនាម័យបរិស្ថាននៅតាមប្រាសាទ និងបរិវេណជុំវិញនោះ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃ ព្រោះទាំងនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិឱ្យចូលមកទស្សនាបានផងដែរ។ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះក្រុមការងារផ្នែកសម្អាតបរិស្ថាន ដែលជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងអាកាសក្តៅ ត្រជាក់ឬភ្លៀងរលឹមយ៉ាងណា ក៏នៅតែបន្តសកម្មភាពដ៏មមាញឹក ក្នុងការងារបោសសម្អាត កាត់សម្អាតស្មៅ កូនឈើ និងស្តាររុក្ខជាតិតូចៗតែងតែដុះនៅតាមប្រាសាទ ឬក្នុងទឹកនាបរិវេណរមណីយដ្ឋានអង្គរ៕

រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញការ​ប្ដេជ្ញាចិត្តខ្ពស់សំដៅ​ក្នុងការឈាន​បញ្ចប់​បញ្ហា​ទឹកជន់​លិច​​រាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ

2024/07/11 02:45:08 pm        112
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅ​បញ្ចប់​ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយបច្ចុប្បន្ន​គម្រោង ចំនួន១៣ បាននិងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់​ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ, តំបន់ជុំវិញស្ថានីយ៍​បូមទឹកបឹង​ទំពុន, តំបន់​ជុំវិញ​ស្ថានីបូម​ទឹក​បឹង​ត្របែកជាដើម។ គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍​បូមទឹក​ឱ្យ​បាន​ធំ​ជាង​មុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់​សម្រង់​កាយ​សម្រាម​នៅ​បឹង​ត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣ នេះ សម្រេចបាន ៦.៥% ហើយ អាច​រំដោះ​ទឹក​ចេញ​ពី​តំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុន និង​តំបន់​ផ្សារ​ដើមគរ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាន​ត្រៀម​បញ្ចេញ​គ្រឿង​ចក្រ​ធ្វើ​ការ​កាយ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុស​ស្តង់ដា​បច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយ​មាន​ការ​លិចលង់​ដោយ​ជំ​នន់​ទឹក​ភ្លៀង។​ រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង​ ក្រសួងធនធានទឹក​ និងឧតុនិយម​រៀប​ចំ​ខាង​ក្រៅ​ ទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត​ ហើយ​ក៏​សូម​មាន​ការ​ចូលរួ​ម​ពីគ្រប់វិស័យពាក់ព័ន្ធ​ ពិសេសបងប្អូនប្រជាជនយើង​ទាំងអស់គ្នា៕

សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ

2024/07/11 02:39:43 pm        112
ថ្លែងក្នុងទិវាប្រជាជនពិភពលោក លើកទី៣៥ អបអរសាទរខួប៣០ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។ក្នុងសារលិខិតនៅថ្ងៃនេះ សម្តេចបញ្ជាក់ថា ប្រជាជនកម្ពុជា មានសេចក្តីអំណរសាទរក្រៃលែង ដោយបានចូលរួមជាមួយនឹងប្រជាជនទូទាំងពិភពលោកប្រារព្ធ «ទិវា ប្រជាជនពិភពលោក លើកទី៣៥» ក្រោមប្រធានបទ «ការទទួលយកនូវអានុភាពនៃទិន្នន័យប្រកបដោយ បរិយាបន្ន ឆ្ពោះទៅអនាគតដែលមានភាពធន់ និងប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា»។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។ ការផ្តល់សេវាសង្គម​ចាំបាច់ដល់ប្រជាជន ដូចជាការអប់រំ ការថែទាំ សុខភាព ការងារ ការបង្កើនភាពអង់អាចដល់ស្ត្រី និងសេវាសង្គមផ្សេងទៀត គឺជាមូលដ្ឋានគ្រឹះនៃការកសាង ​មូលធនមនុស្ស ​ដើម្បីសម្រេចបាននូវ​សក្តានុពលពេញលេញក្នុងការទាញ​យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពី ភាគលាភប្រជាសាស្ត្រដែលកម្ពុជាកំពុងមាន។ ជាការពិត ទិន្នន័យអាចបង្ហាញពីនិន្នាការបម្រែបម្រួលឌីណាមិក ប្រជាជន និងតម្រូវការកម្លាំងពលកម្ម ក្នុងបរិការណ៍នៃបរិវត្តកម្មសេដ្ឋកិច្ចនិងអាទិភាពតាមវិស័យ។ ផ្អែកលើ ទិន្នន័យទាំងនេះ យើងអាចផ្តល់ការងារនិងសេវាសង្គមចំគោលដៅនិងមានប្រសិទ្ធភាព ដូចជាការអភិវឌ្ឍកម្មវិធី បណ្តុះបណ្តាលជំនាញជាក់លាក់ ការជំរុញនវានុវត្តន៍ ការទាក់ទាញវិនិយោគ និងការបង្កើត​ពិពិធកម្មសេដ្ឋកិច្ចនិង ការប្រកួតប្រជែង ដែលអាចបង្កើតការងារ​សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ លើសពីនេះទៀត ទិន្នន័យផ្តល់អានុភាព ដល់យើងក្នុងការត្រួតពិនិត្យទិដ្ឋភាពនិងវឌ្ឍនភាព​នៃការអភិវឌ្ឍ ប៉ាន់ប្រមាណតនុកម្មនៃធនធាន និងកែលម្អ ការអនុវត្តប្រកបដោយចីរភាព។ក្នុងន័យនេះសម្ដេចធិបតី មានប្រសាសន៍បន្ថែមទៀតថា យើងត្រូវតែជំរុញការប្រាស្រ័យទាក់ទងជិតស្និទ្ធនិងបើកចំហ ដើម្បីកសាងទំនុកចិត្តរវាងរដ្ឋាភិបាលនិងពលរដ្ឋ។ តាមរយៈការចែករំលែកនូវទិន្នន័យប្រកបដោយការទទួលខុសត្រូវ យើងអាចផ្តល់សិទ្ធិអំណាច ដល់ការចូលរួមជាសាធារណៈក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត និងលើកកម្ពស់ស្មារតីម្ចាស់ការដើម្បីអនាគតដ៏ត្រចះត្រចង់របស់យើង។ ជាមួយគ្នានេះ យើងក៏ទទួលស្គាល់នូវបញ្ហាប្រឈមក្នុងការអភិវឌ្ឍប្រព័ន្ធទិន្នន័យជាតិមួយដែលរឹងមាំនិងមានសង្គតិភាព ដែលរួមមាន តម្រូវការហិរញ្ញប្បទានប្រកបដោយនិរន្តរភាពការពង្រឹងការសម្របសម្រួលនិងចែករំលែកទិន្នន័យរវាងក្រសួង ស្ថាប័ន និងការពង្រឹងសមត្ថភាពបច្ចេកទេសដល់មន្ត្រីស្ថិតិ។ ក្រោមភាពជាដៃគូជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ដោយប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវធនធានរួម ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងយន្តការសម្របសម្រួល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវ​គុណភាព​ទិន្នន័យ​និងការប្រើប្រាស់សម្រាប់ការធ្វើសេចក្តីសម្រេចដោយផ្អែកលើភស្តុតាង និង​ការពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពនាឆ្នាំ២០៣០៕

ការវិភាគព័ត៌មាន៖ អន្តរាគមន៍យោធារយៈពេល៦ខែរបស់អាមេរិក បរាជ័យក្នុងការដោះស្រាយវិបត្តិនៅសមុទ្រក្រហម

2024/07/11 01:50:06 pm        175
រយៈពេលជិត៦ខែ បន្ទាប់ពីការចាប់ផ្តើមវាយប្រហារតាមអាកាសលើកដំបូងរបស់ខ្លួនទៅលើគោលដៅ របស់ក្រុមហ៊ូទី ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានដើរទៅមុខតិចតួចក្នុងការទប់ស្កាត់ការវាយប្រហារតាមដែនសមុទ្ររបស់ក្រុមហ៊ូទី នៅយេម៉ែន។យោធាអាមេរិក ដែលភាគច្រើនសហការជាមួយកងកម្លាំងរបស់ចក្រភពអង់គ្លេស បានវាយប្រហារតាមអាកាសរាប់រយលើ ទៅលើតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន ប៉ុន្តែក្រុមនេះនៅតែបន្តការវាយប្រហាររបស់ខ្លួនទៅលើនាវា នៅសមុទ្រក្រហម និងពង្រីកការវាយប្រហារទៅដល់មហាសមុទ្រឥណ្ឌា ហើយតាមដែលបានចោទប្រកាន់ ថែមទាំងបានវាយប្រហារនៅសមុទ្រមេឌីទែរ៉ាណេ ផងដែរ។អ្នកវិភាគយេម៉ែន និយាយថា ប្រសិទ្ធភាពមានដែនកំណត់នៃការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិក បង្ហាញពីចំនួននៃការបញ្ចូននាវាចម្បាំង ទៅកាន់តំបន់ដែលមានគ្រោះថ្នាក់បែបនេះ។ ក្រុម ហ៊ូទី បានបង្ហាញឃ្លាំងសព្វាវុធ ដែលកំពុងកើនឡើង ដោយមានទូកគ្មានមនុស្សបើកបំពាក់គ្រឿងផ្ទុះ និងមីស៊ីលល្បឿនលឿនជាងសំឡេងផលិតក្នុងស្រុក ដែលបានដាក់បន្ថែមទៅក្នុងសារពើភ័ណ្ឌរបស់ពួកគេ។យោធាយេម៉ែន និងអ្នកជំនាញយុទ្ធសាស្ត្រ លោក ថាបេត ហ៊ូសេន បាននិយាយថា ខណៈប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅសមុទ្រក្រហមមានគោលបំណង រារាំង ការវាយប្រហាររបស់ក្រុមហ៊ូទី លើផ្លូវដឹកជញ្ជូន និងរំលាយហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានបរាជ័យ។

លោក Biden ប្រឈមនឹងសម្ពាធជាថ្មីឱ្យដកខ្លួន ខណៈបក្សប្រជាធិបតេយ្យខ្លាចចាញ់ឆ្នោត

2024/07/11 01:34:45 pm        109
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានប្រឈមមុខនឹងរលកនៃសម្ពាធជាថ្មីកាលពីថ្ងៃពុធ (១០ កក្កដា) អំពាវនាវឱ្យលោកបញ្ចប់យុទ្ធនាការ ឬគិតឡើងវិញក្នុងការឈរឈ្មោះបោះឆ្នោត ខណៈសមាជិកបក្សប្រជាធិបតេយ្យរាប់ចាប់ពីតំបន់ហូលីវូដ (Hollywood) ដល់តំបន់ កាពីតូល ហ៊ីល (Capitol Hill) បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ថាលោកនឹងចាញ់អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ហើយទាញទម្លាក់ឱកាសរបស់បក្សក្នុងការគ្រប់គ្រងសភា។តំណាងរាស្រ្តនៃរដ្ឋកាលីហ្វ័រនីញ៉ា (California) លោកស្រី នែនាស៊ី ផេឡូស៊ី (Nancy Pelosi) ដែលជាអតីតប្រធានសភា និងជាសម្ព័ន្ធមិត្តដ៏យូររបស់លោក Biden បានផ្តល់សញ្ញាជាសាធារណៈខ្លាំងបំផុតថា បក្សប្រជាធិបតេយ្យ នៅតែខ្វែងគំនិតគ្នាលើបេក្ខភាពរបស់លោក ដោយនិយាយថា «មានពេលវេលាខ្លីណាស់» សម្រាប់ឱ្យលោកសម្រេចចិត្ត។ប៉ុន្មានម៉ោងបន្ទាប់ពីការលើកឡើងរបស់លោកស្រី Pelosi តំណាងរាស្រ្តនៃរដ្ឋ ញូវយ៉ក (New York) លោក ផាត រ៉ាយអិន (Pat Ryan) សមាជិកជាន់ខ្ពស់ម្នាក់របស់បក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យលោក Biden បោះបង់ចោល «ដើម្បីផលប្រយោជន៍ប្រទេស»។ នៅរសៀលថ្ងៃដដែល តំណាងរាស្រ្តនៃរដ្ឋ អូរ៉េងហ្កន (Oregon) លោក អឺល ប្លូមែនណោអឺ (Earl Blumenauer) ដែលជាអតីតយុទ្ធជនកំពុងចូលនិវត្តន៍ ក៏បាននិយាយថា លោក Biden គួរតែបញ្ចប់យុទ្ធនាការរបស់លោកទៅ។ ព្រឹទ្ធសមាជិកមួយចំនួនហាក់យល់ស្របនឹងគំនិតរបស់លោកស្រី Pelosi ដែលថានៅតែចាំលោកប្រធានាធិបតីវ័យ ៨១ ឆ្នាំរូបនេះធ្វើការសម្រេចចិត្តជាថ្មី ទោះបីជាលោកបញ្ជាក់ច្បាស់ៗថាខ្លួនសម្រេចបន្តយុទ្ធនាការបោះឆ្នោត និងបានអំពាវនាវឱ្យសមាជិកបក្សប្រជាធិបតេយ្យរួបរួមគ្នាគាំទ្រក៏ដោយ៕

ប្រទេសប៉ូឡូញ នឹងបង្កើនវត្តមានយោធានៅតាមព្រំដែនជាមួយរុស្ស៊ី និងបេឡារុស

2024/07/11 01:24:18 pm        88
សហភាពអឺរ៉ុប និងសមាជិកអង្គការណាតូ ប៉ូឡូញ បាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថាខ្លួននឹងបង្កើនវត្តមានយោធា និងបន្ទាយការពារនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី និងបេឡារុស។ទីក្រុងវ៉ាសូវី បានប្រកាសកាលពីខែឧសភាថា ខ្លួននឹងវិនិយោគជាង ២ ពាន់លានអឺរ៉ូ ក្នុងការពង្រឹងព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយនឹងតំបន់ កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៊ី និងព្រំដែនភាគខាងកើតរបស់ខ្លួនជាមួយបេឡារុស។លោកឧត្តមសេនីយ៍ វ៉ីស្លាវ គូគូឡា (Wieslaw Kukula) នាយសេនាធិការនៃយោធាប៉ូឡូញបាននិយាយថា ទាហានប៉ូឡូញជិត ៦.០០០ នាក់កំពុងការពារព្រំដែនជាមួយបេឡារុស និងរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលគ្រោងនឹងបង្កើនចំនួននោះ «រហូតដល់ ១៧.០០០ នាក់ដោយ ៨.០០០ នាក់ឈរជើងនៅទីតាំង និង ៩.០០០ នាក់ជាទាហានបម្រុង»។ លោកបាននិយាយថា «កម្លាំងប្រតិកម្មព្រំដែនរហ័ស» នឹងត្រូវដាក់ពង្រាយ «ក្នុងរយៈពេល ៤៨ ម៉ោង» ដើម្បីគាំទ្រឆ្មាំព្រំដែន និងការពារ «ការភ្ញាក់ផ្អើល» ដែលអាចកើតមានពីទីក្រុងមូស្គូ និងទីក្រុងមីនស្កិ៍ (Minsk)។ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ប៉ូឡូញបានផ្តល់ការគាំទ្រដល់ទីក្រុងគីវ ដោយឥតងាករេ។ ការវាយលុករបស់ទីក្រុងមូស្គូ បានជំរុញឱ្យទីក្រុងវ៉ាសូវី ធ្វើទំនើបកម្មកងទ័ពរបស់ខ្លួនយ៉ាងឆាប់រហ័ស និងបែងចែក ៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនសម្រាប់ការការពារ ដែលជាសមាមាត្រខ្ពស់បំផុតនៃសមាជិកណាតូ៕

គណៈកម្មការពាក់ព័ន្ធត្រៀមរួចរាល់សម្រាប់ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាដើមខែសីហាខាងមុខ

2024/07/11 11:47:47 am        107
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គណៈកម្មការពាក់ព័ន្ធទាំងអស់​បាន​ត្រៀមរួចរាល់ សម្រាប់​ពិធីបើកការដ្ឋាន​ព្រែកជីកហ្វូណនតេជោ​ដែល​ជា​គម្រោង​មោទន​ភាព​ជាតិ​ជា​ប្រវត្តិសាស្រ្ត ដែលនឹងប្រព្រឹត្តទៅនាដើមខែសីហាខាងមុខ។ការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ BTV News នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីឯកឧត្តម ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋ​មន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីម្សិលមិញនេះ បានអញ្ជើញ​ចុះពិ​និត្យ​វឌ្ឍនភាព​ការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដោយ​មាន​ការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម ព្រមទាំងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ស្ថិតនៅ​ភូមិ​ព្រែក​តាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សម្រាប់​ដំណើរ​ការ​បើក​ជា​ផ្លូវ​ការ​គម្រោង​ផ្លូវ​នាវាចរណ៍​ដែល​ជា​គម្រោង​ប្រវត្តិសាស្រ្ត​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោម​ការ​បន្ត​ដឹកនាំ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទៅលើគម្រោង​នាវា​ចរណ៍​នេះ​ គឺជាគម្រោងដ៏មានមោទកភាពរបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់និន្នាការនយោបាយ ហើយ​មក​ទល់​ពេលនេះញ គ្រប់គណៈកម្មការ​ទាំងអស់​ត្រៀម​រួចរាល់​លើ​ការងារ​នេះ​ដោយ​សម្រេច​បាន​ប្រសិទ្ធ​ភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីប្រាកដថាដំណើរ​ការ​បើកការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ​ដំណើរ​ការ​រដោយរលូនតាមការគ្រោងទុក។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី ប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោង​នេះ​ត្រូវ​បានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោង​នេះ​ក្លាយ​ជា​ផ្លូវ​នាវា​ចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវ​ទឹក​រវាង​ទន្លេរ​ទៅ​កាន់​សមុទ្រ​កម្ពុជា​ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈ​គម្រោង​គ្រោង​ចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម 

ចិន៖ សេចក្តីថ្លែងការណ៍របស់ NATO ពោរពេញដោយវោហារសាស្ត្រអរិភាព និងពាក្យកុហក

2024/07/11 11:22:51 am        113
អ្នកនាំពាក្យរបស់បេសកកម្មចិន ប្រចាំនៅសហភាពអឺរ៉ុបបាននិយាយថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានគ្រោងទុករបស់ទីក្រុងវ៉ាស៊ីនតោន គឺពោរពេញទៅដោយ «វោហាសាស្ត្រអរិភាព» ហើយខ្លឹមសារដែលទាក់ទងនឹងប្រទេសចិនគឺមានការញុះញង់ និងការកុហក។ពង្រាងសេចក្តីថ្លែងការណ៍នោះបាននិយាយថា ចិនបានក្លាយជាអ្នកជួយដល់កិច្ចប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយក្រុងប៉េកាំង បន្តបង្កបញ្ហាជាប្រព័ន្ធដល់អឺរ៉ុប និងសន្តិសុខ។ អ្នកនាំពាក្យចិនបាននិយាយថា «ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ប្រទេសចិនមិនមែនជាអ្នកបង្កើតវិបត្តិនៅអ៊ុយក្រែនទេ» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយបេសកកម្មចិនប្រចាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នេះ។អ្នកនាំពាក្យបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា «សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងវ៉ាស៊ីនតោន គឺពោរពេញដោយចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងវោហាសាស្ត្រដ៏អាក្រក់ ហើយខ្លឹមសារដែលទាក់ទងនឹងប្រទេសចិនគឺពោរពេញទៅដោយការញុះញង់ ការភូតកុហក បំភ្លើស និងលាបពណ៌»។មេដឹកនាំនៃបណ្តាប្រទេសណាតូ បានប្រកាន់ជំហរប្រឆាំងកាន់តែខ្លាំងលើការគាំទ្ររបស់ចិន សម្រាប់រុស្ស៊ី ហើយសេចក្តីប្រកាសនេះបានពង្រឹងភាសារិះគន់របស់ណាតូ ទៅលើចិន។ ទីក្រុងប៉េកាំង បានដាក់ចេញនូវឯកសារចំនួន ១២ ចំណុចកាលពីជាងមួយឆ្នាំមុន ដែលនិយាយពីគោលការណ៍ទូទៅសម្រាប់ការបញ្ចប់សង្រ្គាមអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។ ផែនការនោះបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅនៅពេលនោះទាំងនៅរុស្ស៊ី និងអ៊ុយក្រែន៕

អាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយសព្វាវុធរយៈចម្ងាយឆ្ងាយក្នុងអាល្លឺម៉ង់ នៅឆ្នាំ២០២៦

2024/07/11 11:18:29 am        92
សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ (១០ កក្កដា) ថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយសមត្ថភាពបាញ់រយៈចម្ងាយឆ្ងាយនៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៦ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអង្គការណាតូ និងការការពារអឺរ៉ុប។ប្រទេសទាំងពីរបាននិយាយថា «ការដាក់ពង្រាយជាដំណាក់កាល» របស់សហរដ្ឋអាមេរិក កំពុងរៀបចំសម្រាប់ការឈរជើងរយៈពេលវែងនៃសមត្ថភាពបែបនេះ ដែលនឹងរួមបញ្ចូលមីស៊ីលស្ដង់ដារ៦ (SM-6), មីស៊ីលតម្រង់គោលដៅ ថូម៉ាហក (Tomahawk) និងសព្វាវុធល្បឿនលឿនជាងសំឡេង ដែលមានរយៈចម្ងាយឆ្ងាយជាងសមត្ថភាពបច្ចុប្បន្ននៅក្នុងទ្វីបអឺរ៉ុប។មីស៊ីលដែលមានមូលដ្ឋានបាញ់ពីដី ជាមួយរយៈចម្ងាយលើសពី ៥០០ គីឡូម៉ែត្រត្រូវបានហាមឃាត់រហូតដល់ឆ្នាំ២០១៩ ក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលចុះហត្ថលេខាដោយលោក មីកហែល ហ្គូបាឈែវ (Mikhail Gorbachev) អតីតមេដឹកនាំសហភាពសូវៀត និងអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រ៉េហ្កាន (Ronald Reagan) ក្នុងឆ្នាំ១៩៨៧។នោះជាលើកដំបូងដែលមហាអំណាចទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានលុបបំបាត់អាវុធមួយប្រភេទទាំងមូល។ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា INF នោះក្នុងឆ្នាំ២០១៩ ដោយនិយាយថា ទីក្រុងមូស្គូបានរំលោភលើកិច្ចព្រមព្រៀងនេះ ដោយលើកឡើងពីការអភិវឌ្ឍន៍មីស៊ីលតម្រង់គោលដៅ 9M729 របស់រុស្ស៊ី ដែលត្រូវគេស្គាល់នៅក្នុងអង្គការណាតូថាជាមីស៊ីលបាញ់ពីដី SSC-8 ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតលើការចោទប្រកាន់នោះ៕

ក្រុមហេសបូឡា នឹងបញ្ឈប់ការបាញ់ផ្លោង ប្រសិនបើសន្តិភាពឈានដល់នៅតំបន់ហ្កាហ្សា

2024/07/11 11:08:09 am        71
មេដឹកនាំក្រុម ហេសបូឡា លោក Hassan Nasrallah បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមរបស់លោកនឹងបញ្ឈប់ការវាយប្រហារទៅលើអ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់លើបទឈប់បាញ់នៅតំបន់ហ្កាហ្សា។លោក Nasrallah បាននិយាយដូច្នេះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដើម្បីរំលឹកដល់លោក Mohammad Ni'mah Nasser ជាមេដឹកនាំគណបក្ស ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីសប្តាហ៍មុន។មេដឹកនាំក្រុមហេសបូឡា បានធ្វើការឆ្លើយតបទៅនឹងការអត្ថាធិប្បាយកាលពីពេលមុនរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant អំពីការបន្តជម្លោះដ៏មានសក្តានុពលនៅក្នុងប្រទេសលីបង់ ទោះបីជាសង្រ្គាមនៅតំបន់ហ្កាហ្សាបញ្ចប់ក៏ដោយ ដោយអះអាងពីសារៈសំខាន់នៃការការពារនៅភាគខាងត្បូងប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន។លោក Nasrallah បានបញ្ជាក់ជាថ្មីថា ក្រុមហេសបូឡា នឹងគាំទ្រនូវការសម្រេចចិត្តណាមួយ ដែលធ្វើឡើងដោយក្រុមហាម៉ាស ក្នុងការចរចាជាមួយអ៊ីស្រាអែល។ការនិយាយលើកឡើងរបស់ លោក Nasrallah ធ្វើឡើងខណៈគណៈប្រតិភូ មកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក កាតា និងអ៊ីស្រាអែល បានជួបប្រជុំគ្នា កាលពីថ្ងៃពុធក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង គឺពិតជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមធ្វើលំហាត់ប្រាណ ដើម្បីសុខភាព»
11/30/2024 11:11 PM
ប្រធានគណៈទន្តពេទ្យកម្ពុជា អំពាវនាវអ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវជៀសផុតពីការអនុវត្តច្បាប់
11/30/2024 09:11 PM
កម្ពុជាស្វាគមន៍ក្រុមហ៊ុនជប៉ុនបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនៅកម្ពុជា
11/30/2024 06:11 PM
រុស្ស៊ី និងចិន ធ្វើការល្បាតតាមអាកាស នៅពីខាងលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច
11/30/2024 05:11 PM
កងកម្លាំងអាកាសរុស្ស៊ី បានសម្លាប់ក្រុមសកម្មប្រយុទ្ធយ៉ាងតិច ២០០នាក់ នៅខេត្តអាឡិបប៉ូ និងអ៊ីដលីប ប្រទេសស៊ីរី
11/30/2024 05:11 PM
ប្រមុខការទូត៖រុស្ស៊ីកំពុងថ្លឹងថ្លែងអំពីការបន្តការសាកល្បងនុយក្លេអ៊ែរតទៅទៀត
11/30/2024 04:11 PM
មេដឹកនាំកូរ៉េខាងជើង មើលឃើញការវាយប្រហារដោយមីស៊ីល នៅក្នុងទឹកដីរុស្ស៊ីថា ជាការចូលរួមរបស់លោកខាងលិច ក្នុងជម្លោះ
11/30/2024 04:11 PM
អ្នកស្រុកហ្កាហ្សាជាង ១៣០.000នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ
11/30/2024 03:11 PM
នាយករដ្ឋមន្ត្រីហុងគ្រី ព្រួយបារម្ភចំពោះវត្តមានរបស់កងទ័ពអាមេរិក និងបារាំង នៅអ៊ុយក្រែន
11/30/2024 03:11 PM
ប្រធានសមាគមជាប់អាណត្តិថ្មី ប្តេជ្ញាចិត្តជំរុញវិស័យអចលនទ្រព្យនិងភ្នាក់ងារផ្តល់សេវា ឱ្យកាន់តែរីកចម្រើន
11/30/2024 03:11 PM