TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»

2025/06/18 01:11:39 pm        4695
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ បានបញ្ជាក់ថា  សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ សម្ដេចបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ សម្ដេចបានបញ្ជាក់ថា៖«កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ»។សម្ដេចថ្លែងថា៖«សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់»។ សម្ដេចតេជោលើកឡើងថា នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។សម្ដេចបញ្ជាក់បន្ថែមថា៖«ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧៖០៦នាទី»៕

TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ

2025/06/13 01:06:56 pm        388
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចបិទច្រកអន្តរជាតិដូង នៅខេត្តបាត់ដំបង ខណៈថៃបានប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ។សម្ដេចតេជោបានសរសេរថា៖«ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃនៃខេត្តបាត់ដំបង»។សម្ដេចតេជោ បានបញ្ជាក់ថា ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃនេះ កកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ក្នុងឱកាសនេះ សម្ដេចតេជោ បានណែនាំដល់ បងប្អូនកសិករថៃ ដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគី សម្រួលដូចមុនពេលបិទ។សម្ដេចតេជោបានបញ្ជាក់ថា៖«យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ ៣ ប៉ុណ្ណោះ គឺទី១ឈប់ទិញអ៊ិនធឺណិត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និងទី៣ បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា»៕

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំក្រុមការងារចុះពិនិត្យវាយតំលៃលើការងារថែទាំផ្លូវចំនួន២ខ្សែ ក្នុងខេត្តពោធិ៍សាត់

2025/06/11 02:47:08 pm        120
ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាង​ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ​ដឹក​នាំ​គណៈ​កម្មាធិការ​អន្តរ​ក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយ​សហការ​ជាមួយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការចុះត្រួតពិនិត្យ និងវាយ​តម្លៃ​បញ្ចប់​សុពល​ភាព លើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសចំនួន០២ខ្សែក្នុងខេត្តពោធិ៍សាត់ ប្រវែង​សរុ​ប១០៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន០៣កន្លែង និង​លូ​មុខ​ពីរ​ចំនួន០២កន្លែង ស្ថិតក្នុងឃុំព្រងិល នៃស្រុកភ្នំក្រវាញ និង សង្កាត់រលាប សង្កាត់ចំរើនផល នៃ​ក្រុងពោធិ៍សាត់ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង មានប្រសាសន៍លើកឡើងថា បន្ទាប់ពី​ផ្លូវ​ទាំង​០២​ខ្សែ​នេះ ត្រូវបានស្ថាបនារួចរាល់ ការងារថែទាំពិត​ជា​មាន​សារៈ​សំខាន់​បំផុត​ដើម្បី​ធានា​អោយ​ផ្លូវ​ប្រើ​ប្រាស់​បានយូរអង្វែង បម្រើដល់ការធ្វើដំណើរនិងដឹកកសិផល របស់ប្រជាពលរដ្ឋ ជា​ប្រយោជន៍​រួម ។ ហើយការងារថែទាំផ្លូវចំនួន០២ខ្សែនេះ គឺប្រើប្រាស់ថវិកា​របស់រា​ជរ​ដ្ឋាភិបាល​កម្ពុជា​ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍​គម្រោង​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សូមអោយអាជ្ញាធរមូលដ្ឋាន និង​បង​ប្អូន​ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមក្នុងការថែរក្សាផ្លូវទាំងនេះ ដើម្បីការ​ប្រើប្រាស់​បាន​យូរ​អង្វែង ជាប្រយោជន៍រួម ជាពិសេសកុំចាក់ដីលុបផ្លូវទឹកនៅតាមសងខាងផ្លូវ ហើយនិង​ការ​ដឹក​ជញ្ជូន​លើសទំងន់កំណត់ជាដើម ព្រោះការស្ថាបនាកសាង និងជួសជុលផ្លូវ រដ្ឋត្រូវចំណាយ​ថវិកា​ជា​ច្រើនដូចនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សាទាំងអស់គ្នា ។ បន្ទាប់ពីធ្វើការ​ចុះ​ត្រួត​ពិនិត្យ​ដោយផ្ទាល់រួចមក លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួងបានឯកភាព ទទួលយក​ការ​ងារ​ខាង​លើ ដោយផ្អែកទៅតាមបទដ្ឋានបច្ចេកទេស និងគុណភាពផ្លូវមានភាពល្អប្រសើរ អាច​បម្រើ​ការ​ធ្វើ​ចរាចរណ៍បានដោយរលូន៕ អត្ថបទ៖ ពៅ ភីរុណ

ឯកឧត្តម ប៉ែន បូណា៖ ក្នុងស្ថានភាពការប្រឈមមុខរវាងកម្ពុជា-ថៃ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់

2025/06/11 12:12:15 pm        197
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV បានបញ្ជាក់ថា ក្នុងកាលៈទេសៈ កម្ពុជាកំពុង​មាន​កម្ដៅ​ប្រឈម​ជាមួយថៃបែបនេះ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់ វាអាចរុញ​ឱ្យ​ឆាប​ឆេះ​ហើយ​ក៏​អាចជួយពន្លត់ស្ថានការណ៍បានដែរ ដូច្នេះអ្នកសារព័ត៌មានទាំងនៅកម្ពុជា និង​ជុំវិញ​ពិភព​លោក​តែង​តែប្រកាន់គំនិតសន្ដិភាពនិយមនៅក្នុងកាលៈទេសៈបែបនេះ គេមិនយកសាំង​ទៅ​ចាក់​ថែម​នោះ​ទេ។ឯកឧត្តម ប៉ែន បូណា បញ្ជាក់បន្ថែមថា ក្នុងស្ថានភាពកំពុងឡើងកម្ដៅប្រឈមមុខដាក់គ្នា រវាង​កម្ពុជា​-ថៃបែបនេះ គ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្ដាញសង្គម គួរធ្វើការផ្សព្វផ្សាយ និង​ចែករំលែក ព័ត៌មាន ដោយមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងបញ្ហាវិវាទនៅព្រំដែន កម្ពុជា-ថៃ ខណៈក្រុមជ្រុលនិយមទាំងនៅកម្ពុជា នៅថៃ និងនៅក្រៅប្រទេសមួយចំនួនទៀត កំពុង​យក​ឱកាស​នេះ​កេងចំណេញនយោបាយរបស់ពួកគេ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ប្រជាជន និង​ប្រទេស​ជាតិ​ឡើយ។ ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋ សូមស្ងប់ចិត្ត កុំអន្ទះសារ និងរង់ចាំចំណាត់​ការ​ជា​បន្ត​បន្ទាប់​របស់​រាជ​រដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថនឹងនរ អត់ធ្មត់ ហើយប្រើបញ្ញា​ជា​ជាង​ប្រើ​អារម្មណ៍ ជាពិសេសកុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាង ដែលចង់​បាន​ទឹក​ដី​យើងឱ្យសោះ។ សូមបងប្អូនពិចារណាសារសម្តេចធិបតី លើកយក​ទស្សនៈ​របស់​កំពូល​អ្នក​ប្រាជ្ញ​ចិន ឡៅ ជឺ មកសរសេរក្នុងហ្វេសប៊ុកថា «រក្សាភាពស្ងៀមស្ងាត់ ផ្តោតជានិច្ច​លើ​គោល​ដៅ​ធំ ​ពេលមានឱកាសកុំរារែកក្នុងការវាយលុក»។ សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និង​ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​អង្គ​សមាជ រដ្ឋសភា និងព្រឹទ្ធសភា ឥឡូវនេះសម្ដេច​ធិបតី​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​រៀប​ចំ​ឯកសារ​ដើម្បី​ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច និងប្រាសាទតាក្របី ដែលនេះជាការប្តេជ្ញាចិត្តមិនមែនត្រឹមតែពាក្យសម្តី ប៉ុន្តែគឺជាសកម្មភាពជាក់ស្តែង៕ អត្ថបទ៖ វ៉ន ដារ៉ា

កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវឈានដល់ការលើកកម្រិតនៃទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ»

2025/06/11 11:50:00 am        140
នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀតនៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយដែលបានជួបឯកឧត្តមប្រធានាធិបតីជាថ្មីទៀត។ សម្តេចបវរធិបតី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតី ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦។ ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ”។សម្តេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌ ជាដើម។ ឯកឧត្តមប្រធានាធិបតីនឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ឯកឧត្តមប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជាក្នុងវិស័យបោសសម្អាតមីន។ រដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ៕

TOP STORY | សម្តេចធិបតី ចំអកឲ្យជនមួយក្តាប់តូចដែល​ស្រែកក្តែងៗ​ថាស្នេហាជាតិ​ដល់​ពេល​ប្រទេស​ជាតិ​មាន​​គេគំរាមកំហែងបែរជាខិតខំជួយគេទៅវិញ

2025/06/10 02:45:29 pm        188
ផ្ញើសារពីប្រទេសបារំាងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បានចំអកឲ្យ​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​កំពុង​រត់​ចោល​ស្រុក ដែលស្រែកក្តែងៗថាខ្លួនជាអ្នកស្នេហាជាតិខ្លាំងនោះ ប៉ុន្តែ​ដល់​ប្រទេស​ជាតិ​កំពុង​ប្រឈមនឹងការគំរាមកំហែងពីប្រទេសដទៃ បែរជាក្រុមទាំងនោះខិតខំពុះពារ និង​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌មានរបស់អ្នកផ្សេង ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ។តាមរយៈបណ្តាញសង្គម​សម្តេចធិបតី នាយករដ្ឋមន្រ្តី បាន​សង្កត់​ធ្ងន់​ថា​សូម​បង​ប្អូន​ជន​រួម​ជាតិ​ជួយ​គិត​ «​មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រទេសជាតិ​យើង​ប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែររ​ជា​អ្នក​នយោបាយ​ទាំង​នោះ​ខិត​ខំ​ពុះពា​រ​ និង​ស្ម័គ្រ​ចិត្ត​ធ្វើជាភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​អ្នក​ផ្សេង​នោះ​ដើម្បី​វាយ​ប្រហារ​ប្រទេស​ជាតិ​ខ្លួន​ឯង​ទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មាន​បំប៉ោង​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​អ្នក​ផ្សេង​នោះ​ បានរៀបចំឡើង និងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តើនេះ​ជា​ទង្វើ​របស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាម​កេង​ចំណេញ​នយោបាយ​ដោយ​ងងឹត​ងងុល ​មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?»តាមរយៈសំណេរនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានឲ្យបងប្អូនជនរួមជាតិ ធ្វើការគិតពិចារ ណា​ផងដែរ ដោយសម្តេចបានបញ្ជាក់ថា«សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ»។​ក្រោយពីកម្ពុជា និងថៃមានការប្រឈមមុខដាក់គ្នា រយៈពេលប៉ុន្មានថ្ងៃមកនេះ គេ​សង្កេត​ឃើញ​ក្រុម​ប្រឆាំង​មួយ​ចំនួន ដែលបច្ចុប្បន្នកំពុងរត់ចោលស្រុក បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ​បំភ្លើស ក្នុងគោលបំណងគេងចំណេញនយោបាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ដោយ​មិន​គិតអំពីផលប៉ះពាល់ដល់ប្រទេសជាតិខ្លួននោះឡើយ ជាក់ស្តែងនាពេលថ្មីៗនេះ មាន​បុគ្គល​ខ្លះ​ពាក់​សណ្ឋាន​ជា​ទាហាន​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ទាក់​ទង​នឹង​កង​ទ័ព​កម្ពុជា​ដែល​កំពុង​ឈរ​ជើងនៅព្រំដែន។ តែយ៉ាងណាក៏ដោយបុគ្គលរូបនោះ និ​ង​បក្ស​ពួក​ត្រូវ​បាន​អាជ្ញាធរ​កំពុង​ស្វែង​រក​ចាប់ខ្លួន។ទាក់ទងនឹងបុគ្គលដែលស្លៀកពាក់ឯកសណ្ឋានយោធា ហើយបាន​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ទាក់​ទង​នឹង​កងទ័ពនេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា«ជាអំពើក្បត់ជាតិ»។ តាម​រយៈ​បណ្តាញសង្គមផងដែរ​នោះ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​សង្កត់​ធ្ងន់​ថា​ «អំពើក្បត់ជាតិគឺបែរបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេស​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​ឈ្លាន​ពាន​របស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ»។ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើង​ទៀត​ថា​ប្រសិន​បើ​អាជ្ញាធរ​ថៃ​មិន​ឃុប​ឃិត​ជា​មួយជ​ន​នេះ​ទេ​គួរ​តែ​ក្លាហាន​ចាប់​ជន​នេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ៖ បាន ចក់

TOP STORY | សម្ដេចតេជោ៖ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាសកម្មជនគណបក្សប្រឆាំងទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរដោយបង្កើតព័ត៌មានប្រឌិត

2025/06/10 12:55:21 pm        257
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនានេះ បានបង្ហោះសារតាមរយៈបណ្ដាញសង្គមសម្ដែងការសោកស្ដាយ ចំពោះក្រុមជ្រុលនិយមក្បត់ជាតិនៅក្រៅស្រុក ដែលមេ និងកូនចៅរបស់គេគឺមានចរិតក្បត់ជាតិដូចគ្នា ខណៈប្រទេសកំពុងប្រឈមការឈ្លានពានពីបរទេស បែរជាក្រុមជ្រុលនិយមនាំគ្នាទៅបង្កើតព័ត៌មានប្រឌិត ពាក់ឯកសណ្ឋានយោធា មានបំណងប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោ បានសរសេរថា៖« អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរ កម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹង ជុំវិញគណនី Tik Tok ឈ្មោះ Amy Richard310” និងហ្វេសប៊ុកឈ្មោះ Piseth P G EM ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ថ្មីៗនេះឃើញមានគណនី Tik Tok ឈ្មោះ " Amy Richard310" និង ហ្វេសប៊ុក ឈ្មោះ " Piseth PGEM បាន ផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំ ប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ក្នុងន័យនេះដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី។សូមប្រជាពលរដ្ឋទទួលព័ត៌មានពិតប្រាកដ ចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ៕

សម្តេចធិបតីអំពាវនាវសហគមន៍អន្តរជាតិផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ កសាង​សមត្ថភាព​អភិរក្សសមុទ្រ

2025/06/10 12:40:44 pm        175
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ថ្លែង​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ ជួយផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បី​កសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រង​ធន​ធាន​ប្រកប​ដោយ​និរន្តរភាព​។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបាន​ថ្លែង​បែបនេះក្នុងឱកាស​សម្តេច​អញ្ជើញ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជាតិ ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការ​ពន្លឿន​សកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់​មហា​សមុទ្រ​ប្រកប​ដោយ​ចីរភាព​» នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ។សម្តេចធិបតីបានថ្លែងថា ពិភពលោកត្រូវតែធានាថា គ្មានប្រជាជាតិ​ណា​មួយ​ត្រូវ​បាន​មើល​រំលង​ក្នុង​កិច្ច​ខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្រ។ មហាសមុទ្រគ្មានសំឡេង វាពឹងផ្អែក​លើ​ប្រទេស​ទាំងអស់! អ្វីដែលយើងធ្វើថ្ងៃនេះនឹងកំណត់ថា តើមហាសមុទ្រនៅតែអាចចិញ្ចឹម និង​ការពារ​យើង​នៅថ្ងៃស្អែក ឬក៏ក្លាយទៅជាការបំផ្លិចបំផ្លាញដ៏ធំសម្បើមនៃភាពអសកម្មរបស់យើង។ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជាត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ធ្វើ​សកម្មភាព​សហការ និងការពារ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់​ដើម្បី​សមុទ្រ ដើម្បីប្រជាជនយើង និងមនុស្សជំនាន់ក្រោយផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នឹងផ្តល់ប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ និង​បែង​ចែក​ជា​ប្រាំ​ប្រភេទ​ពានរង្វាន់

2025/06/10 11:26:36 am        104
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន​អញ្ជើញជា​អ​ធិបតី​ក្នុង​សន្និសីទសារព័ត៌មាន ស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោម​ប្រធាន​បទ​ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល” នៅ​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍ ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ។កម្ម​វិធី​ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន ៣០០០០​​ដុល្លារ និង​បែង​ចែក​ជាប្រាំប្រភេទពានរង្វាន់​រួមមាន៖ ១. ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ (Private Sector of the year), ២. ផលិតផល​បរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Inclusion of the year), ៣.មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Content of the year), ៤. ធុរកិច្ច​ថ្មី​ឌីជីថល​ឆ្នើម​ប្រចាំឆ្នាំ (Minister Startup of the year) និង ៥. ពានរង្វាន់ការស្រាវជ្រាវ និង​នវា​នុវត្តន៍​ឌីជីថល​ឆ្នើមប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។សូមជម្រាបជូនថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥(Cambodia Digital Awards 2025) គឺ​ជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវ​បាន​រៀប​ចំ​តាំង​ពី​ឆ្នាំ​២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេក​វិទ្យា​គម​នាគមន៍ និងព័ត៌មាន (NIPTICT) ដែលបច្ចុប្បន្នជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)​ ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។“កម្ម​វិធី​ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥” ធ្វើឡើងក្នុង​គោល​បំណង​ជំរុញ​និង​គាំទ្រ​នវានុវត្តន៍​ធុរៈ​កិច្ច​ឌីជីថល និង​បរិវត្តកម្ម​ឌីជីថល​នៅ​កម្ពុជា​ប្រកប​ដោយ​បរិយាបន្ន​ដោយ​លើក​កម្ពស់​ការ​ប្រើ​ប្រា​ស់​បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈ​ការ​ផ្តល់​ពាន​រង្វាន់​ដល់​ស្ថាប័ន និងសហគ្រិននូវ៖- ការទទួលស្គាល់ (Recognition)៖ អបអរសាទរ និងផ្តល់​ការទទួល​ស្គាល់​ថ្នាក់​ជាតិ​ចំពោះ​សមិទ្ធ​ផល និងការច្នៃប្រឌិតរបស់អ្នកជំនាញឌីជីថល ក្នុងការរួម​ចំណែក​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូ​ស៊ី​ឌីជីថល​នៅ​កម្ពុជា។- ការជំរុញ​គាំទ្រ (Empowerment)៖ លើកទឹកចិត្ត និងគាំទ្រអាជីវកម្ម ស្ថាប័ន និង​អង្គភាព​រដ្ឋាភិបាល ​ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញឲ្យមា​ន​ភាព​ជោគជ័យ​រយៈ​ពេល​វែង​លើ​បរិវត្ត​កម្មឌីជីថលនៅក្នុងថ្នាក់តំបន់ និងថ្នាក់សកល។- ការផ្សារភ្ជាប់ទំនាក់ទំនង (Connection)៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើន​ទំនាក់​ទំនង​ជា​មួយ​និង​អ្នកនវានុវត្ដន៍ឌីជីថល ធុរជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង​ប្រព័ន្ធ​អេកូ​ស៊ី​ឌីជីថល​នូវ​កម្ពុជា ​និងបង្កើនឱ្យមានសមាហរណកម្មនៅក្នុងតំបន់ និងជាសកល។- ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសឱ្យសាធារណជនបានបង្ហាញនូវស្នាដៃ និ​ង​សមិទ្ធផល​ជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បី​ក្លាយ​ជា​តំណាង​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន។សូមបញ្ជាក់ផងដែរថា “កម្ម​វិធី​ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥” នឹង​ចាប់​ផ្តើម​បើក​ទទួល​ពាក្យ​លើ​ប្រព័ន្ធ​អន​ឡាញ ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ តាមរយៈ​តំណភ្ជាប់​ https://mptc.gov.kh/cda25/៕

មន្រ្ដីនាំពាក្យ៖ មកទល់ពេលនេះដំណើរការបោះបង្គោលព្រំដី «ព្រែកជីកហ្វូណនតេជោ» ដំណើរការដោយរលូន ខណៈគ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅខែវិច្ឆិកាឆ្នាំនេះ

2025/06/10 11:01:14 am        257
ភ្នំពេញ៖ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា មកទល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀង​ផ្ទាត់​និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ បានដំណើរ​ការ​ដោយ​រលូន​តាម​ការ​គ្រោងទុក ទោះក្រុមការងារអន្តរក្រសួងប្រឈមបញ្ហាខ្លះក្តី។ឯកឧត្ដម​បានឱ្យដឹងថា បញ្ហាប្រឈមនោះរួមមាន៖ ផ្លូវឆ្ងាយពិបាកធ្វើដំណើរចូល ដោយត្រូវ​ឆ្លង​កាត់​វាល​ស្រែ ចុះបឹង កាត់ប្រឡាយ កាត់ព្រៃក្រាស់ កាត់បន្លារ ភ្លៀងផ្គរ និងស្ថានភាព​រអិល​ខ្លាំង​ជា​ដើម​។​ល។ បេសកកម្មចុះកំណត់និយាមកា និងបោះបង្គោល​ព្រំដី​តាម​បណ្តោយ​ព្រែក​ជីក​ហ្វូណន​តេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវនៅថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៥ ក្រុមការ​ងារ​បច្ចេកទេសអន្តរក្រសួងសម្រេចបាន៤៧ចំណុច ក្នុងភូមិសាស្រ្តខេត្តតាកែវ។បើតាមមន្រ្ដីនាំពាក្យ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ​បច្ចេក​ទេស​បាន​​ចុះ​ពិនិត្យ​ទី​តាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ​ព្រែកជីកហ្វូណន​តេជោ​បញ្ចប់ការងារសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្ត​កណ្តាល​ទាំង​ស្រុង​ហើយ​។កិច្ចការខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តពីកំណាត់ទី១ ពី​ភូមិ​សាស្ត្រព្រែកពោធិ៍ ស្របតាមបណ្តោយទន្លេបាសាក់ ឆ្ពោះទៅព្រែកតាហ៊ីង។ ចំនួនបង្គោល​ដែល​បាន​ពិនិត្យ និងបោះរួចរាល់ក្នុង​ខេត្ត​កណ្តាល​ទាំង​ស្រុង​សម្រាប់​កំណាត់ទី​២​ចំ​នួន​២៣២​បង្គោល។គួរបញ្ជាក់ថា សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង២១គីឡូម៉ែត្រ ចាប់​ពី​ព្រែកតាកែវ ដល់ព្រែកពោធិ៍ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បានបញ្ចប់ការងារវាស់វែង ក្បាលដី ដែលរងផលប៉ះពាល់រួចរាល់ហើយ។ឯកឧត្ដម​បានបញ្ជាក់ថា ក្រុមការងារដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុង​បន្តអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារ។ បើគ្មានការប្រែប្រួលទេ គម្រោង​ព្រែក​ជីក​ហ្វូ​ណន​តេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខ។ ដោយឡែក សម្រាប់​ចំនួនគ្រឿងចក្រដែលត្រូវធ្វើការប្រើប្រាស់ក្នុងការសាងសង់ អាស្រ័យលើពេលវេលា ស្ថានភាព និងទីតាំងដែលជ្រើសរើសសម្រាប់បើកការសាងសង់ជាផ្លូវការ។ ជារួមក្រុម​ហ៊ុនសាងសង់ បានត្រៀមគ្រឿងចក្ររួចរាល់ រង់ចាំតែការអនុវត្តនីតិវិធីចាំបាច់ (ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ -ល-) ទើបការសាងសង់ចាប់ផ្តើមបាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខអង្គការសុខភាពពិភពលោក៖ ជំនួយផ្នែកវេជ្ជសាស្រ្តដែលបន្តទៅកាន់តំបន់ហ្កាហ្សា «នៅតែពិបាក»
07/31/2025 10:07 AM
លោកTrump ដាក់ការដំឡើងពន្ធលើប្រទេសឥណ្ឌា២៥% និង«ពិន័យ»លើទំនាក់ទំនងជាមួយរុស្ស៊ី
07/31/2025 10:07 AM
ឯកឧត្ដម ហ៊ុន ម៉ានី៖ «ពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ - នេះជាកម្លាំងរបស់ជាតិខ្មែរយើង»
07/31/2025 10:07 AM
អាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់២២នាក់ស្លាប់ក្នុងការតវ៉ាដំឡើងថ្លៃប្រេងឥន្ធនៈនៅអង់ហ្គោឡា
07/31/2025 10:07 AM
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជានៅបន្តរក្សាការពារទឹកដី និងអាយុជីវិតរបស់ពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងនោះទេ
07/31/2025 10:07 AM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី និង​សន្និសីទប្រធានសភាពិភពលោក របស់ IPU
07/31/2025 09:07 AM
លោកស្រី Kamala Harris ប្រកាសថានឹងមិនឈរឈ្មោះជាអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា នៅឆ្នាំ២០២៦ទេ
07/31/2025 09:07 AM
[UPDATE] រុស្ស៊ី ដកការប្រកាសអាសន្នរលកយក្សស៊ូណាមិ ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លា
07/31/2025 09:07 AM
អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវភាគីថៃ បញ្ជូនកងទ័ពកម្ពុជាទាំង២០រូបត្រឡប់មកវិញឲ្យបានឆាប់
07/31/2025 09:07 AM
លោកជំទាវ ឡោក ខេង ថ្លែងអំណរគុណជូនចំពោះមិត្តភក្តិអន្តរជាតិ ដែល​បាន​គាំទ្រ​ដល់​បទ​ឈប់​បាញ់
07/31/2025 09:07 AM