សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

ចំនួនអ្នកស្លាប់ដោយការបាក់រលំស្ពាននៅរដ្ឋ Mizoram ប្រទេសឥណ្ឌាកើនឡើងដល់២៦នាក់

2023/08/24 12:54:48 pm        164
ឥណ្ឌា៖ ក្រុមនគរបាលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ ក្នុងឧបទ្ទវហេតុបាក់ស្ពានផ្លូវរថភ្លើងនៅរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា បានកើនឡើងដល់២៦នាក់។ ស្ពានមួយកន្លែងដែលកំពុងស្ថិតក្រោមការសាងសង់បានបាក់រលំ នៅក្រុង Sairang មានចម្ងាយប្រមាណ២១គីឡូម៉ែត្រភាគពាយព្យ រដ្ឋធានី Aizawl ។នគរបាលនិយាយថា ខណៈអ្នកស្លាប់១៩នាក់ ត្រូវបានរកឃើញ ហើយការងារជួយសង្គ្រោះដើម្បីស្រង់យកសាកសពដែលនៅសេសសល់ បន្តនៅថ្ងៃព្រហស្បតិ៍នេះ។ អ្នកស្លាប់ទាំងអស់គឺជាកម្មករ ដែលកំពុងធ្វើការនៅការដ្ឋាននោះ។រដ្ឋមន្ត្រីប្រចាំរដ្ឋ Mizoram លោក Zoramthanga បានសំដែងទុក្ខសោកចំពោះអ្នកស្លាប់ និងសំដែងភាពសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ។មូលហេតុនៃការបាក់ស្ពាន ពុំទាន់បានដឹងភ្លាមៗនៅឡើយនោះទេ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីអយៈស្ម័យានរបស់ប្រទេស លោក Ashwini Vaishnaw បានចេញបញ្ជាឲ្យមានការស៊ើបអង្កេតក្នុងឧបទ្ទវហេតុនេះ និងបានប្រកាសសំណងសម្រាប់ជនរងគ្រោះ។ នាយករដ្ឋមន្ត្រី លោក Narendra Modi បានសំដែងភាពសោកសង្រេងរបស់លោកជុំវិញឧបទ្ទវហេតុនេះ នៅក្នុងសារមួយពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងអំឡុងកិច្ចប្រជុំកំពូលប្រទេស BRICS៕

មនុស្សមួយចំនួនបានស្លាប់ និងរបួសក្នុងបាញ់ប្រហារនៅក្លិបកម្សាន្តមួយកន្លែង ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

2023/08/24 12:52:02 pm        148
អាមេរិក៖ ក្រុមមន្ត្រីនគរបាលបានប្រាប់សារព័ត៌មាន Eyewitness News ថា មនុស្សយ៉ាងហោចណាស់១១នាក់ត្រូវបានបាញ់នៅក្លិបកម្សាន្តមួយកន្លែងក្នុងតំបន់ Orange County រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដោយមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ ហើយជនសង្ស័យបានត្រូវរបួស ឬអាចស្លាប់នៅកន្លែងកើតហេតុ។ វត្តមាននៃកងកម្លាំងអនុវត្តច្បាប់ដ៏ធំមួយក្រុម កំពុងប្រតិបត្តិការឆ្លើយតបនៅទីតាំងកើតហេតុគឺក្លិបកម្សាន្ត Cook's Corner ដែលជារបារសម្រាប់អ្នកជិះម៉ូតូដ៏ល្បីមួយ នៅលើផ្លូវ Santiago Canyon ក្នុងតំបន់ Trabuco Canyon។ហេតុការណ៍នេះត្រូវបានគេរាយការណ៍កាលពីវេលាម៉ោង៧និង៣០នាទីយប់ នេះបើតាមនាយកដ្ឋានតម្រួតតំបន់ Orange County។ ជនសង្ស័យត្រូវបានគេរៀបរាប់ថានៅកន្លែងកើតហេតុ ប៉ុន្តែគេមិនច្បាស់ថា តើបុគ្គលនោះនៅមានជីវិតឬយ៉ាងណានោះ៕

មន្ទីរពេទ្យជាតិ អំពាវនាវពលរដ្ឋមានកូនបបូរមាត់ឆែប ក្រអូមឆែប មកទទួលការព្យាបាលដោយឥតគិតថ្លៃ

2023/08/24 12:49:31 pm        501
ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប ដែលមានកូនកើតជំងឺបបូរមាត់ឆែប ជំងឺឆែបក្រអូមមាត់ និងបញ្ហាមុខខុសប្រក្រតីផ្សេងទៀត និងជើងខ្វេរ សូមមកទទួលការវៈកាត់ ព្យាបាលដោយឥតគិតថ្លៃ ជៀសវាងការបោះបង់កុមារចោល។បើតាមឯកឧត្តមសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានប្រាប់BTV ព័ត៌មានថា មនី្ទរពេទ្យកុមារជាតិ គឺធ្វើការវៈកាត់ដោយមិនគិតថ្លៃ ចំពោះកុមារដែលមានបញ្ហា​ឆែបមាត់ ឆែបក្រអូមមាត់ និងជើងខ្វេរជូនដោយមិនគិតប្រាក់។ ក្នុងនោះកុមារ ដែលកើតជំងឺឆែបមាត់នេះ មាន២ប្រភេទ គឺទី១ ឆែបតែបបូរមាត់ និងទី១ ឆែបរហូតដល់ក្រអូមមាត់ ខូចអញ្ចាញធ្មេញ ហើយកុមារនោះត្រូវការព្យាបាលយូរ។ឯកឧត្តមសាស្រ្តាចារ្យ បានជម្រាបបន្ថែមថា កុមារ ដែលកើតមកមានបបូរមាត់ឆែប ឆែបក្រអូមមាត់ គឺមានបញ្ហា២។ បញ្ហាទី១៖ ហ្សេនពីកំណើត(Zen) និងបញ្ហាទី២៖ ចំណីអាហារដែលមានសារជាតិ​គីមី ឬក៏ការប្រើប្រាស់ថ្នាំ នៅពេលស្រី្តពពោះ រួចញ៉ាំអាហារទាំងអស់នេះ វាធ្វើឲ្យប៉ះពាល់ដល់​កោសិកាដើម វាអាចបណ្តាលឲ្យមានបញ្ហា នៅពេលទារកកើតមក ​ក៏ជួបជំងឺឆែបមាត់នេះផងដែរ។ ប៉ុន្តែមូលហេតុឲ្យច្បាស់លាស់នោះ គឺពិបាកសន្និដ្ឋានថាបណ្តាលមកពីមូលហេតុអ្វី? ប៉ុន្តែ​ពិសេសនោះ កុមារដែលកើតបញ្ហានេះ ​គឺមនី្ទរពេទ្យកុមារជាតិ ធ្វើការព្យាបាលឲ្យជាសៈស្បើយ និងមិនប្រាក់កម្រៃនោះទេ។បើតាមអ្នកគ្រូ លីន ទទួលបន្ទុកសម្របសម្រួលកុមារឆែបមាត់ និងឆែបក្រអូមមាត់ នៃមនី្ទរពេទ្យ​កុមារជាតិ បានឲ្យដឹងថា អគារផ្នែកវៈកាត់ ជំងឺមាត់ឆែប​ និងឆែបក្រអូមនេះ ធ្វើការវៈកាត់ ព្យាបាល មិនគិតថ្លៃជារៀងរាល់ថ្ងៃ ដោយមិនកំណត់ថ្ងៃឈប់សម្រាកឡើយ។ ក្នុងនោះរៀងរាល់ថ្ងៃសុក្រ មាតាបិតា អាណាព្យាបាល ដែលមានកូនៗឆែបមាត់ ឆែបក្រអូមមាត់ ត្រូវមកជួបជុំគ្នា ធ្វើការ​ពិភាក្សា និងពិនិត្យវាយតម្លៃចំពោះស្ថានភាពរបស់កុមារទាំងនោះ ដើម្បីផ្តល់ការវៈកាត់ព្យាបាល និងជួយឲ្យកុមារមានមុខមាត់ស្អាតដូចកុមារដទៃទៀតផងដែរ៕អត្ថបទ រដ្ឋា

ក្រុមហ៊ុន Tepcoរបស់ជប៉ុន នឹងបញ្ឈប់ការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរភ្លាមៗបើសិនរកឃើញបញ្ហា

2023/08/24 12:48:59 pm        134
ជប៉ុន៖  ក្រុមហ៊ុនថាមពលអគ្គិសនី Tepco របស់ជប៉ុន និយាយថា ពួកគេនឹងចាប់ផ្តើមបញ្ចេញទឹកបន្សាបវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រនៅថ្ងៃព្រហស្បតិ៍នេះ ដូចតាមការគ្រោងទុក ប៉ុន្តែពួកគេនឹងបញ្ឈប់ប្រតិបត្តិការភ្លាមៗ បើសិនជាបញ្ហាណាមួយត្រូវបានរកឃើញ ។  ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានតាមអនឡាញចេញពីការិយាល័យនៅទីក្រុង Fukushimaរបស់ពួកគេ ក្រុមមន្រ្តីក្រុមហ៊ុន Tepcoបាននិយាយថា ការបញ្ចេញទឹកកាកសំណល់នេះ នឹងចាប់ផ្តើមនៅវេលាម៉ោង ១រសៀល ម៉ោងក្នុងស្រុក(ត្រូវនឹងម៉ោង ៤ ម៉ោងសកល) ។  ជប៉ុនបាននិយាយការពារថា ការបញ្ចេញទឹកបន្សាបនេះ មានសុវត្ថិភាព ស្របពេលដែលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)ដែលជាក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបើកភ្លើងខៀវផងដែរសម្រាប់ផែនការមួយនេះ កាលពីខែកក្កដាកន្លងទៅ ដោយពួកគេនិយាយថា ផលប៉ះពាល់លើមនុស្ស និងបរិស្ថាន មានតិចតួចបំផុត ។  ការបញ្ចេញទឹកកាកសំណល់នេះដែរ គ្រោងនឹងបញ្ចេញក្នុងបរិមាណតិចតួចប៉ុណ្ណោះអំឡុងពេលដំបូង ហើយនិងមានការត្រួតពិនិត្យបន្ថែមទៀត ។  ការបញ្ចេញទឹកកាកសំណល់ដំបូងសរុប ៧.៨០០ម៉ែត្រគូប ដែលស្មើនឹងទឹកក្នុងអាងហែលទឹកកីឡាអូឡាំពិកចំនួន ៣អាង នឹងត្រូវធ្វើឡើងរយៈពេលប្រហែល ១៧ថ្ងៃ ។  ទោះបីជាយ៉ាងណាក៏ដោយ ផែនការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរ បានរងការរិះគន់យ៉ាងខ្លាំងពីចិន ដែលបានចាត់ទុកជប៉ុនថា អាត្មានិយម និងគ្មានទំនួលខុសត្រូវ ៕

បណ្ដាអាជីវកម្មនៅអាហ្សង់ទីន ត្រូវបិទទ្វារ ដោយសារការភ័យខ្លាចពីការលួច

2023/08/24 12:46:04 pm        158
អាហ្សង់ទីន៖ កាលពីថ្ងៃពុធ (២៣ សីហា) ម្ចាស់អាជីវកម្មនៅទីក្រុងនានា ដែលរងផលប៉ះពាល់ពីការចូលយកទំនិញនៅប្រទេសអាហ្សង់ទីន បានស្ទាក់ស្ទើរក្នុងការត្រឡប់មកបំពេញកាតព្វកិច្ចវិញ ដោយសារតែការភ័យខ្លាចនៃរលកថ្មីនៃការបំផ្លិចបំផ្លាញ។យោងតាមសាក្សីសារព័ត៌មាន រ៉យទ័រ ទូរទស្សន៍រដ្ឋ និងក្រុមមន្ត្រីបានឲ្យដឹងថា ការលួចតាមហាង និងផ្សារទំនើប ចាប់ពីទីក្រុង Patagonian ភាគខាងត្បូងតំបន់ Bariloche ទៅកាន់តំបន់ស្រា Mendoza និងជុំវិញរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន បានឃើញមនុស្សមួយក្រុមតូចបានលួចចូលហាង លួចអាហារ និងរបស់របរផ្សេងៗទៀត។រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Sergio Massa បាននិយាយកាលពីថ្ងៃពុធ (២៣សីហា) ពីទីក្រុងវ៉ាស៊ីនតោនថា ជំនួយរដ្ឋាភិបាលរហូតដល់៧.០០០.០០០ប៉េសូ (១៩.១៥០ដុល្លារ) នឹងត្រូវបានផ្តល់ដល់ជនរងគ្រោះនៃការលួចនេះ។ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង១០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងតំបន់ផ្សេងៗគ្នា ហើយនគរបាលត្រូវបានប្រមូលផ្តុំដើម្បីយាមហាង។ ប្រទេសអាហ្សង់ទីន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិពិភពលោកដ៏សំខាន់មួយ កំពុងប្រឈមនឹងអតិផរណាប្រចាំឆ្នាំនៅកម្រិត១១៣% ដែលកំពុងបង្កឱ្យមានវិបត្តិថ្លៃចំណាយប្រចាំថ្ងៃក្នុងការរស់នៅ។ ការទម្លាក់តម្លៃរូបិយប័ណ្ណប៉េសូយ៉ាងខ្លាំងនាពេលថ្មីៗនេះ បានជំរុញឱ្យតម្លៃទំនិញប្រើប្រាស់កើនឡើងបន្ថែមទៀតក្នុងខែនេះផងដែរ៕

ទាហានអាមេរិកនិងកូរ៉េខាងត្បូង ធ្វើសមយុទ្ធសង្គ្រាមរួមគ្នានៅក្នុងទីក្រុងនិមិត្ត

2023/08/24 12:24:59 pm        163
កូរ៉េខាងត្បូង៖ ទាហានអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃពុធ (២៣ សីហា) បានធ្វើសមយុទ្ធហ្វឹកហ្វឺននៅក្នុងទីតាំងនានា ដែលត្រូវបានរចនាឡើងដើម្បីប្រៀបប្រដូចការពិតនៃបរិយាកាសទីក្រុងមានប្រជាជនច្រើន ដែលជាផ្នែកមួយនៃសមយុទ្ធឈ្មោះខែលការពារសេរីភាពអ៊ុលឈី (Ulchi Freedom Shield) ប្រចាំឆ្នាំ។សមយុទ្ធរួម ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (២១ សីហា) ត្រូវបានរៀបចំឡើងដើម្បីបង្កើន និងកែលម្អការឆ្លើយតបទៅនឹងការគំរាមកំហែងមីស៊ីល ឬនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កងទ័ពកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះក៏មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវជំនាញប្រយុទ្ធជាក់ស្តែង និងបង្កើនសមត្ថភាពរបស់កងកម្លាំងរួម ក្នុងការអនុវត្តប្រតិបត្តិការបង្រួបបង្រួមក្នុងតំបន់ទីក្រុងផងដែរ។យោធាកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនៅឆ្នាំនេះនឹងត្រូវបានធ្វើឡើងនៅលើ «ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន» ដោយមានការចូលរួមពីទាហានរាប់ម៉ឺននាក់មកពីភាគីទាំងពីរ។ រដ្ឋធានីព្យុងយ៉ាង បានរិះគន់សមយុទ្ធយោធារបស់សម្ព័ន្ធមិត្តទាំងពីរនេះថា ជាការហាត់សមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ៕

មនុស្សម្នានាំគ្នាដាក់បាច់ផ្កានៅទីក្រុង St.Petersburg ប្រទេសរុស្ស៊ី សម្រាប់មរណភាពមេដឹកនាំក្រុម Wagner

2023/08/24 12:21:18 pm        106
រុស្ស៊ី៖ បាច់ផ្កាជាច្រើនត្រូវបានគេយកទៅដាក់ជាការគោរព ហើយទៀនត្រូវបានបំភ្លឺនៅជិតការិយាល័យទីក្រុង St. Petersburg នៃក្រុមទាហានស៊ីឈ្នួល Wagner នៅព្រលឹមថ្ងៃព្រហស្បតិ៍ (២៤ សីហា)នេះ បន្ទាប់ពីមានព័ត៌មានថា មេដឹកនាំក្រុមទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី លោក Yevgeny Prigozhin បានស្ថិតនៅលើយន្តហោះដែលបានធ្លាក់កាលពីល្ងាចថ្ងៃពុធ (២៣ សីហា) នៅភាគខាងជើងនៃទីក្រុងម៉ូស្គូ ដោយគ្មានអ្នករស់រានមានជីវិតនោះទេ។អាជ្ញាធរអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី Yevgeny Prigozhin ស្ថិតនៅក្នុងបញ្ជីអ្នកដំណើរនៃយន្តហោះដែលបានធ្លាក់ក្នុងប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះ។ បណ្តាញសង្គមតេឡេក្រាមដែលភ្ជាប់ទៅតំបន់ប្រផេះក្រុម Wagner បានប្រកាសថា លោក Prigozhin បានស្លាប់ហើយ ហើយបានសាទរលោកថាជាវីរៈបុរស និងជាអ្នកស្នេហាជាតិ ដែលបានស្លាប់នៅក្នុងដៃរបស់មនុស្សមិនស្គាល់អត្តសញ្ញាណ។ការស្លាប់របស់លោក Prigozhin នឹងធ្វើឲ្យក្រុម Wagner Group ដែលបង្កការខឹងសម្បារដល់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ក្នុងខែមិថុនា ដោយរៀបចំឱ្យមានបះបោរប្រដាប់អាវុធប្រឆាំងនឹងមេដឹកនាំកំពូលរបស់កងទ័ពមួយនេះ មិនមានអ្នកដឹកនាំ និងមានការចោទជាសំណួរអំពីប្រតិបត្តិការនាពេលអនាគតរបស់ក្រុមនេះនៅអាហ្វ្រិក និងកន្លែងផ្សេងទៀតផងដែរ៕

ចំហេះព្រៃនៅតែបន្តខាងក្រៅក្រុងអាតែន ខណៈចំហេះរាប់រយករណីបានឆាបឆេះទូទាំងប្រទេសក្រិក

2023/08/24 12:17:49 pm        103
ក្រិក៖ ក្រុមពន្លត់អគ្គិភ័យប្រទេសក្រិកគាំទ្រដោយយន្តហោះជំនួយ បានទប់ទល់ជាមួយនឹងចំហេះដែលឆេះរាលដាលនៅខាងក្រៅទីក្រុងអាថែន សម្រាប់ថ្ងៃទីពីរកាលពីថ្ងៃពុធ ដោយនោះជាចំហេះមួយក្នុងចំណោមចំហេះរាប់រយករណី ដែលបានបង្កការបំផ្លាញទូទាំងប្រទេសក្រិក ដោយករណីចំហេះព្រៃបានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ក្នុងសប្តាហ៍នេះ។មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទូទាំងប្រទេស ចាប់តាំងពីចំហេះបានផ្ទុះឡើងនៅភាគខាងជើងនៃប្រទេសក្រិកកាលពីថ្ងៃសៅរ៍ ដែលបណ្តាលមកពីកម្ដៅ និងខ្យល់បក់ខ្លាំងនៅក្នុងចំហេះព្រៃធំទីពីរនៃរដូវក្តៅនេះ។ ទីភ្នាក់ងារវិបត្តិអាកាសធាតុ និងរដ្ឋមន្ត្រីការពារជនស៊ីវិល លោក Vassilis Kikilias បាននិយាយថា ចំហេះព្រៃចំនួន៣៥៥ករណីបានកើតឡើងចាប់តាំងពីថ្ងៃសុក្រ រួមទាំងចំហេះចំនួន២០៩ករណីដែលកើតឡើងក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ។លោក Kikilias បាននិយាយថា ក្រុមពន្លត់អគ្គិភ័យកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ចំហេះទាំងនោះ។ កងកម្លាំងពន្លត់អគ្គិភ័យបានព្រមានថា ចំហេះអាចផ្ទុះឡើងកាន់តែច្រើន ហើយអ្នកនាំពាក្យកងកម្លាំងពន្លត់អគ្គិភ័យ Ioannis Artopios បាននិយាយថា លក្ខខណ្ឌចំហេះនៅតែពិបាកគ្រប់គ្រង ហើយមានករណីចំហេះធ្ងន់ធ្ងរច្រើនខ្លាំងពេក។រដ្ឋធានីប្រទេសក្រិកមួយនេះ ត្រូវបានគ្របដណ្ដប់ដោយផ្សែង និងផេះ ចាប់តាំងពីចំហេះបានផ្ទុះឡើងកាលពីថ្ងៃអង្គារមក។ គិតត្រឹមថ្ងៃពុធ មនុស្សប្រហែល១៥០នាក់ត្រូវបានជម្លៀសដោយរថយន្តក្រុងពីមណ្ឌលថែទាំបីនៅតំបន់ Menidi ទៅកាន់សណ្ឋាគារ ឬកន្លែងថែទាំផ្សេងទៀត។ នគរបាលបានបញ្ជាឲ្យអ្នកស្រុកផ្សេងទៀតចាកចេញ ខណៈឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យបានប្រតិបត្តិការយ៉ាងសកម្ម ដោយទម្លាក់ទឹកដើម្បីពន្លត់អណ្តាតភ្លើងដ៏សន្ធោសន្ធៅនោះ៕

ការប្រកួតកម្មវិធីយុវជន២១ «សហគ្រិនឌីជីថលនវានុវត្តន៍អាជីវកម្ម» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

2023/08/24 12:14:55 pm        69
ភ្នំពេញ៖ ការប្រកួតកម្មវិធីយុវជន២១ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា លើប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម” បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដោយមានសិស្សនិស្សិត ​នៃគ្រឹះស្ថានអប់រំ ​និងសាកលវិទ្យាល័យចំនួន១០ក្រុម ចូលរួមប្រកួត បន្ទាប់ពីធ្វើការជម្រុះជាបន្តបន្ទាប់ ។ក្នុងពិធីបើកការប្រការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ​នៃកម្មវិធីនេះ​ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន ​នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ​ការប្រកួតប្រជែងនេះ ​មានទាំងការផ្ដល់នូវវេទិកាបណ្ដុះបណ្ដាលដល់យុវជន ពាក់ព័ន្ធនឹងធុរៈកិច្ច សហគ្រិនភាព ​និងផ្ដល់ជាវេទិកាប្រកួតប្រជែង តាមរយៈការរៀបចំផែនការ​អាជីវកម្ម ការធ្វើបទបង្ហាញដើម្បីធ្វើការជម្រុះទៅកាន់យកក្រុមជើងឯក ។លោក បានបន្តថា ចំពោះសមត្ថភាព នៃសិស្សនិស្សិត ដែលបានចូលរួមប្រកួតប្រជែង សុទ្ធសឹង​តែមានសមត្ថភាពប្រហាក់ប្រហែលគ្នា ​ហើយដើម្បីបង្ហាញពីសុក្រឹតភាព​ តម្លាភាពនោះ ក្រសួង​បានអញ្ជើញគណៈកម្មការមកពីតាមក្រសួងស្ថាប័ន ​និងវិស័យឯកជនមួយចំនួន ដែលមាន​ជំនាញលើវិធានបទ ដើម្បីធ្វើការវាយតម្លៃ និងឲ្យពិន្ទុ ។ក្នុងឱកាសនោះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍ថា កម្មវិធីយុវជន២១ រៀបចំឡើងក្នុងគោលណបងអភិវឌ្ឍន៍សមត្ថភាព និងប្រែក្លាយ​យុវជនកម្ពុជា នៅក្នុងសតវត្សទី២១ និងបរិបទបដិវត្តឧស្សាហកម្ម៤.០ ​ឲ្យមានជំនាញ និង​បំណិនប្រចាំជីវិត យ៉ាងហោចណាស់ចំនួន៣ គឺវិជ្ជាសម្បទា ​បំណិនសម្បទា និងចរិយាសម្បទា ។ឯកឧត្តម បានបន្តថថា កម្មវិធីនេះក៏រៀបចំឡើងក្នុងទម្រង់បណ្ដុះបណ្ដាលជំនាញ និងបំណិន​ស្តីពីការរៀបចំគម្រោងអាជីវកម្មបែបឌីជីថល​ និងទម្រង់ប្រកួតប្រជែងដណ្ដើមយកជ័យលាភី ដែលតម្រូវឲ្យសិក្ខាកាមចុះអនុវត្ត ​និងសិក្សាស្រាវជ្រាវជាក់ស្ដែង​ នៅតាមបណ្ដាលសហគ្រាស និងក្រុមហ៊ុនឯកជននានា ដែលកំពុងធ្វើអាជីវកម្មបែបឌីជីថល ។គួរបញ្ជាក់ថា ការប្រកួតកម្មវិធីយុវជន២១ លើប្រធានសហគ្រិនឌីជីថល៖ ​នវានុវត្តន៍អាជីវកម្ម បាន​ចាប់ផ្ដើមកាលពីខែឧសភា ​ដែលមានគ្រឹះស្ថានអប់រំ និងសាកលវិទ្យាល័យជាង២០​ក្រុមចូលរួម​ប្រកួត បច្ចុប្បន្នជម្រុះនៅសល ១០ក្រុម ហើយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនេះ ​ជម្រុះយក៣ក្រុម ប្រកួតគ្នាជ្រើសយកជើងឯក ​១ក្រុម នៅថ្ងៃទី២ ខែតុលា​ ឆ្នាំ២០២៣ខាងមុខ ខណៈនេះ​ជាឆ្នាំទី៣ហើយ នៃព្រឹត្តិការប្រកួតប្រជែងនេះ ៕អត្ថបទ បាន សុខរិទ្ធិ

កូរ៉េខាងជើង៖ ការបាញ់បង្ហោះផ្កាយរណបចារកម្មចុងក្រោយបានបរាជ័យ ប៉ុន្តែនឹងព្យាយាមម្តងទៀត

2023/08/24 12:14:42 pm        108
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា ការប៉ុនប៉ងលើកទីពីររបស់កូរ៉េខាងជើង ក្នុងការដាក់ផ្កាយរណបចារកម្មនៅក្នុងគន្លងតារាវិថី បានបរាជ័យនៅថ្ងៃព្រហស្បតិ៍ (២៤សីហា) នេះ បន្ទាប់ពីឧបករណ៍ជំរុញគ្រាប់រ៉ុកែត បានជួបប្រទះបញ្ហាក្នុងដំណាក់កាលទីបីរបស់ខ្លួន ខណៈដែលក្រុមអាជ្ញាធរអវកាសបានប្តេជ្ញាថា នឹងព្យាយាមម្តងទៀតនៅក្នុងខែតុលា។ការសាកល្បងលើកដំបូងរបស់កូរ៉េខាងជើង នៅក្នុងខែឧសភា ក៏បានបញ្ចប់ដោយការបរាជ័យនៅពេលដែលរ៉ុកែតប្រភេទ Chollima-1 ថ្មី បានធ្លាក់ចូលទៅក្នុងសមុទ្រ។ ការបាញ់បង្ហោះមុនពេលព្រលឹម បានកើតឡើងក្នុងម៉ោងដំបូងនៃរយៈពេលប្រាំបីថ្ងៃ ដែលកូរ៉េខាងជើងបានកំណត់ឱ្យសម្រាប់ការបាញ់បង្ហោះនេះ។ការបាញ់បង្ហោះនេះ បានជំរុញឱ្យមានការព្រមានជាបន្ទាន់នៅក្នុងប្រទេសជប៉ុននៅមុនម៉ោង៤ព្រឹកម៉ោងក្នុងស្រុក លើប្រព័ន្ធផ្សព្វផ្សាយ J-alert ដោយប្រាប់អ្នកស្រុកនៃខេត្តភាគខាងត្បូងអូគីណាវ៉ា ឱ្យការពារខ្លួននៅក្នុងលំនៅឋាន។ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង បានថ្កោលទោសការបាញ់បង្ហោះនេះថាជាការញុះញង់ និងរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើង។រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើង (NADA) បាននិយាយថា ខ្លួននឹងស៊ើបអង្កេត និងចាត់វិធានការដើម្បីកែតម្រូវមូលហេតុនៃការបរាជ័យនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែទីភ្នាក់ងារនេះបន្ថែមថា នេះ «មិនមែនជាបញ្ហាធំទេ» ទាក់ទងនឹងភាពជឿជាក់រួមនៃប្រព័ន្ធរ៉ុកែត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
06/13/2026 08:06 AM
អាមេរិក និងអ៊ីរ៉ង់ បង្ហាញសញ្ញាកិច្ចព្រមព្រៀងសន្តិភាពជិតមកដល់ ទោះបីមានភាពខ្វែងគំនិតគ្នាលើលក្ខខណ្ឌមួយចំនួនក៏ដោយ
06/13/2026 08:06 AM
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ​រដ្ឋលេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន វិញ្ញាសាសួរផ្ទាល់មាត់ចាប់ផ្តើមនៅព្រឹកនេះ
06/13/2026 08:06 AM
បុព្វជនអ៊ីរ៉ង់៖ អាមេរិក និងអ៊ីស្រាអែលយល់តែភាសាកម្លាំង មិនមែនការចរចានោះទេ
06/12/2026 09:06 PM
អ្នកជំនាញ៖ ផែនទីបង្ហាញផ្លូវបទឈប់បាញ់ហ្កាហ្សា រង​ការ​​គំរាមកំហែង ខណៈអ៊ីស្រាអែលពង្រីកការគ្រប់គ្រង
06/12/2026 08:06 PM
ការផ្ទុះឡើងនៃជំងឺ Ebola រាលដាលដល់ជំរំភៀសខ្លួនមានមនុស្សកកកុញ នៅប្រទេសកុងហ្គោ
06/12/2026 08:06 PM
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ជួបប្រធានាធិបតិកូរ៉េខាងត្បូងនៅទីក្រុងរ៉ូម
06/12/2026 08:06 PM
អ្នកនយោបាយ៖ ​ហេសបូឡាជឿជាក់ថា កិច្ចព្រមព្រៀង រវាងអាមេរិក និងអ៊ីរ៉ង់ នឹងរួមបញ្ចូល​លីបង់
06/12/2026 07:06 PM
អគ្គិភ័យបានឆាបឆេះអាកាសយានដ្ឋាន Wellington របស់ប្រទេសណូវែលសេឡង់
06/12/2026 07:06 PM
ណាតូ៖ ការកាត់បន្ថយតួនាទីយោធារបស់អាមេរិក នៅអឺរ៉ុប នឹងពង្រឹងសម្ព័ន្ធភាពក្នុងរយៈពេលវែង
06/12/2026 07:06 PM