ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសគោលនយោយបាយ៦ចំណុច អាទិភាពដែលត្រូវអនុវត្តភ្លាមក្នុងឆ្នាំ២០២៣

2023/08/24 11:00:44 am        1592
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី ២៤ ខែសីហា ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញនូវគោលនយោយបាយ៦ចំណុចអាទិភាពដែលត្រូវអនុវត្តភ្លាមក្នុងឆ្នាំ២០២៣។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា ក្នុងតួនាទីជារបៀបវារៈគោលនយោបាយ​សង្គម-សេដ្ឋកិច្ច កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ នឹងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ ដែលត្រូវចាប់អនុវត្ត ក្នុងឆ្នាំ ២០២៣ នេះតែម្ដង ។ផ្អែកលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣- ២០២៨» របស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានផ្ដល់ការគាំទ្រ ភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ​នាថ្ងៃទី ២៣ ខែ កក្កដា កន្លងទៅនេះ,ឯកឧត្តមនាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា រាជរដ្ឋាភិបាលបាន រៀបចំ «កម្មវិធីនយោបាយ» របស់ខ្លួន សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ឈរលើមូលដ្ឋាននៃការវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃលទ្ធផលការងារដែល​បាន​អនុវត្តក្នុងនីតិកាលមុនៗ ក៏ដូចជាបរិការណ៍ជាតិ និង អន្តរជាតិ នាបច្ចុប្បន្ន និង ទៅអនាគត ព្រមទាំង​ដោយយកចិត្តទុក ដាក់ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ «កម្មវិធីនយោបាយ» នេះ ​បានកំណត់ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត, គោលនយោបាយចម្បង​ជាអាទិភាព, គោលនយោបាយអភិវឌ្ឍតាមវិស័យ និង កម្មវិធីគោលនយោបាយជាអាទិភាព ដែល​ត្រូវចាប់អនុវត្តពីឆ្នាំ ២០២៣ តទៅ, ដែលជាក្របខ័ណ្ឌសម្រាប់តម្រង់ទិសការងាររបស់រាជរដ្ឋាភិបាល ក្នុងការបន្តបំពេញបេសកកម្មបម្រើជាតិ និង ប្រជាជន នៅក្នុងនីតិកាលទី ៧ នេះ ។ក្នុងនាមជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣, ឯកឧត្តមបាន ដាក់បង្ហាញ «កម្មវិធីនយោបាយ» នេះ ជូនអង្គរដ្ឋសភា, និងជូនដល់ប្រជាជនកម្ពុជា ទូទាំងប្រទេស តាមរយៈរដ្ឋសភា ។ឈរលើមូលដ្ឋាន «កម្មវិធីនយោបាយ» នេះ, រាជរដ្ឋាភិ បាលបានរៀបចំ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋាន​គ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលជារបៀបវារៈគោល​នយោបាយ​សង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវ «កម្មវិធីនយោបាយ» របស់ខ្លួន និង ជាមគ្គុទេសក៍សម្រាប់ តម្រង់សកម្មភាព របស់គ្រប់តួអង្គទាំងអស់ ក្នុងគោលដៅ, ម៉្យាង, បន្តរក្សាឱ្យបានរឹងមាំនូវ​ចលនការ​នៃសុខសន្តិភាព​ ក៏ដូចជាពូនជ្រំ និង ពង្រឹងសមិទ្ធផល​នៃកិច្ចអភិវឌ្ឍដែលសម្​រេចបាននាពេលកន្លងមក; និងម៉្យាងទៀត, កសាង ​និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់​ជំរុញសន្ទុះនៃ ​ការអភិវឌ្ឍប្រទេសជាតិ ​ក្នុងរយៈពេលមធ្យម ​និងវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួច លើគ្រប់វិស័យ ។ក្នុងនោះ គោលនយោយបាយ៦ចំណុច រួមមាន៖(១). ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។(២). ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារ ក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់ គ្រួសារក្រីក្រ, ក្រុម ជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។(៤). ការដាក់ចេញ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួម​ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាម ទីជនបទ ។

ប្រទេសប៉ូឡូញនឹងធ្វើកំណែទម្រង់ទីបញ្ជាការយោធាឡើងវិញដើម្បីប្រឈមនឹងការគំរាមកំហែងចម្រុះ

2023/08/24 10:33:10 am        162
ប៉ូឡូញ៖ មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា ផែនការរបស់ប្រទេសប៉ូឡូញក្នុងការកែប្រែរចនាសម្ព័ន្ធទីបញ្ជាការយោធារបស់ខ្លួន គួរតែជួយសមាជិកណាតូដោះស្រាយផែនការការពារក្នុងតំបន់ថ្មីរបស់សម្ព័ន្ធភាព និងការគំរាមកំហែងបែបកូនកាត់ជាច្រើនរួមទាំងមកពីប្រទេសបេឡារុសជិតខាងផងដែរ។លោកប្រធានាធិបតី អានហ្សេ ឌូដា (Andrzej Duda) បានប្រកាសពីផែនការបង្កើតទីបញ្ជាការកងកម្លាំងប្រដាប់អាវុធរួមនៅថ្ងៃទី១៤ ខែសីហា មួយថ្ងៃមុនពេលប្រទេសប៉ូឡូញបង្ហាញកម្លាំងយោធាដែលកំពុងកើនឡើងរបស់ខ្លួនជាមួយនឹងក្បួនដង្ហែដ៏ធំមួយ ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ។ប្រមុខការិយាល័យសន្តិសុខជាតិរបស់ប្រទេសប៉ូឡូញ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការនាំយកថ្នាក់ដឹកនាំនៃសាខាផ្សេងៗនៃកងកម្លាំងប្រដាប់អាវុធរួមគ្នានឹងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការសម្របសម្រួលជាមួយកងទ័ពណាតូផ្សេងទៀត នៅតាមព្រំដែនភាគខាងកើតរបស់សម្ព័ន្ធភាពនេះ។លោក ចេសេក ស៊ីវីរ៉ា (Jacek Siewiera) បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖«ក្នុងនាមជាអ្នកកាន់កាប់ព្រំដែនខាងកើត យើងនឹងអាចបញ្ចូលកងទ័ព(ណាតូ)ផ្តល់ឲ្យពួកគេនូវការគាំទ្រជាមួយនឹងរចនាសម្ព័ន្ធទីបញ្ជាដែលបានរៀបចំយ៉ាងត្រឹមត្រូវ»៕

លោកមេធាវី ផាត់ ពៅស៊ាង អបអរសាទរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ត្រូវបានរដ្ឋសភាបោះឆ្នោត តែងតាំងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា

2023/08/24 10:30:15 am        324
ភ្នំពេញ៖ លោកមេធាវី ផាត់ ពៅស៊ាង ផ្ញេីលិខិតអបអរសាទរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ត្រូវបានរដ្ឋសភាបោះឆ្នោត តែងតាំងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាសម្រាប់អាណត្តិទី៧។លោកមេធាវី ផាត់ ពៅស៊ាង ព្រមទាំងក្រុមគ្រួសារសូមជូនពរឯកឧត្តម អង្គ វង្សវឌ្ឍានា​ ទទួលបាននូវសុខភាព ល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំការពារ និងកសាងមាតុភូមិកម្ពុជាប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

[BREAKING NEWS] មនុស្សយ៉ាងហោចណាស់៩នាក់ ត្រូវបានបាញ់សម្លាប់នៅក្លិបកម្សាន្តមួយកន្លែង ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

2023/08/24 10:23:37 am        121
អាមេរិក៖ ក្រុមមន្ត្រីនគរបាលបានប្រាប់សារព័ត៌មាន Eyewitness News ថា មនុស្សយ៉ាងហោចណាស់៩នាក់ ឬ ច្រើនជាងនេះ ត្រូវបានបាញ់សម្លាប់នៅក្លិបកម្សាន្តមួយកន្លែងក្នុងតំបន់ Orange County រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ហើយជនសង្ស័យបានត្រូវរបួស ឬអាចស្លាប់នៅកន្លែងកើតហេតុ។ វត្តមាននៃកងកម្លាំងអនុវត្តច្បាប់ដ៏ធំមួយក្រុម កំពុងប្រតិបត្តិការឆ្លើយតបនៅទីតាំងកើតហេតុគឺក្លិបកម្សាន្ត Cook's Corner ដែលជារបារសម្រាប់អ្នកជិះម៉ូតូដ៏ល្បីមួយ នៅលើផ្លូវ Santiago Canyon ក្នុងតំបន់ Trabuco Canyon។ហេតុការណ៍នេះត្រូវបានគេរាយការណ៍កាលពីវេលាម៉ោង៧និង៣០នាទីយប់ នេះបើតាមនាយកដ្ឋានតម្រួតតំបន់ Orange County។ ជនសង្ស័យត្រូវបានគេរៀបរាប់ថានៅកន្លែងកើតហេតុ ប៉ុន្តែគេមិនច្បាស់ថា តើបុគ្គលនោះនៅមានជីវិតឬយ៉ាងណានោះ៕

ការពង្រីកខ្លួនរបស់លក្រុមប្រទេស BRICS ប្រឈមនឹងឧបសគ្គនៅម៉ោងទី ១១ ខណៈការខ្វែងគំនិតគ្នានៅតែបន្ត

2023/08/24 10:14:38 am        130
កិច្ចព្រមព្រៀងដើម្បីពង្រីកក្រុមប្រទេស BRICS នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខគេ បានជាប់គាំងនៅក្នុងការចរចាម៉ោងទី១១ នៅឯកិច្ចប្រជុំកំពូលមេដឹកនាំកាលពីថ្ងៃពុធដោយគំរាមកំហែងប៉ះពាល់ដល់មហិច្ឆិតារបស់ប្លុកនេះក្នុងការផ្តល់ឲ្យពិភពលោកខាងត្បូងមួយនេះ កាន់តែមានឥទ្ធិពលថែមទៀតក្នុងកិច្ចការពិភពលោក។ កិច្ចព្រមព្រៀងដើម្បីពង្រីកឥទ្ធិពលរបស់ក្រុមប្រទេសសមាជិក BRICS ដែលបច្ចុប្បន្ន មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង អាចអនុញ្ញាតឲ្យប្រទេសដែលចាប់អារម្មណ៍រាប់សិប ប្រទេសស្វែងរកការចូលរួម ខណៈដែលទីក្រុងប៉េកាំង និងម៉ូស្គូជំរុញឱ្យប្រែក្លាយក្រុមប្លុកនេះទៅជាសមរភូមិទប់ទល់នឹងលោកខាងលិច។ ការជជែកវែកញែកលើការពង្រីកខ្លួនបានឈានដល់របៀបវារៈកំពូលនៅឯកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃដែលធ្វើឡើងចាប់ពីថ្ងៃទី២២ដល់២៤សីហា នៅទីក្រុង ចូហានណេស្បើក (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង ។ ហើយខណៈសមាជិកក្រុមប្រទេស BRICS ទាំងអស់បានបង្ហាញជាសាធារណៈនូវការគាំទ្រសម្រាប់ការរីកលូតលាស់របស់ប្លុកនេះ មានការបែកបាក់គ្នាក្នុងចំណោមមេដឹកនាំអំពីចំនួនប៉ុន្មាន និងលឿនប៉ុណ្ណា។រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូងលោកស្រី ណាហេឌី ភែនឌ័រ (Naledi Pandor) បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំក្រុមប្រទេស BRICS បានយល់ព្រមលើយន្តការសម្រាប់ពិចារណាការបញ្ចូលសមាជិកថ្មី។ក្រុមមន្ត្រីរបស់ប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា មានប្រទេសជាង៤០ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយប្លុកសមាជិកក្រុមប្រទេស BRICS៕

ប្រទេសឥណ្ឌាបង្កើតប្រវត្តិសាស្ត្រខណៈយានអវកាសចន្ទ្រាយាន -៣ (Chandrayaan-3) ចុះចតនៅលើភពព្រះចន្ទ

2023/08/24 10:09:17 am        107
ឥណ្ឌា៖ ប្រទេសឥណ្ឌា បានបង្កើតប្រវត្តិសាស្ត្រ ខណៈបេសកកម្មទៅកាន់ភពព្រះចន្ទរបស់ខ្លួន ក្លាយបេសកកម្មលើកដំបូងដែលបានចុះចតនៅក្នុងតំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ។តាមរយៈដំណើរវិវឌ្ឍន៍នេះ ឥណ្ឌាចូលរួមជាមួយក្លឹបពិសេសនៃប្រទេសមួយចំនួន ដើម្បីសម្រេចបាននូវការចុះចតសម្ពាធស្រាលនៅលើភពព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងចិន។យានអវកាសចន្ទ្រាយាន-៣ (Chandrayaan-3)របស់ឥណ្ឌា ក្លាយជាបេសកកម្មអវកាសដំបូងគេដែលចុះចតនៅជិតប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលត្រូវបានគេជឿថាមានប្រភពទឹកកក។  យានអវកាសរបស់ឥណ្ឌា បានចុះចតនៅលើភពព្រះចន្ទ កាលពីថ្ងៃទី២៣សីហា ក្នុងបេសកកម្មមួយដែលត្រូវគេមើលឃើញថា ជារឿងដ៏អស្ចារ្យក្នុងការស្រាវជ្រាវនៅលើភពព្រះចន្ទ និងជំហររបស់ឥណ្ឌា ក្នុងនាមជាប្រទេសមហាអំណាចផ្នែកអវកាស ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីយានចុះចតស្រដៀងគ្នានេះរបស់រុស្ស៊ី បានធ្លាក់នៅលើភពព្រះចន្ទ៕

ឯកឧត្តម ហេង សួរ រំឮកពីបណ្តាំសម្តេចតេជោ ហ៊ុន សែន ឱ្យយកចិត្តទុកដាក់លើកម្មករជាដាច់ខាត

2023/08/24 09:46:11 am        261
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានរំឮកពីបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្មករដោយសង្កត់ធ្ងន់ថា បញ្ហាកម្មករ គឺជាកែវភ្នែករបស់ថ្នាក់ដឹកនាំដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ នេះជាការរំលឹករបស់លោកកាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពេលដែលលោកចុះពិនិត្យការរស់នៅរបស់កម្មករនៅតាមបន្ទប់ជួលនៅតំបន់រោងចក្រដំបូលខៀវដែលមានទីតាំងក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជយ។  ឯកឧត្តមថា៖ ”តាមបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន គឺក្រសួងត្រូវចាត់ទុក សុខទុក្ខរបស់បងប្អូនកម្មករនិយោជិតគឺជាកែវភ្នែករបស់ខ្លួន។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវតែជើងជាប់ដី នៅជាមួយប្រជាពលរដ្ឋនៅជាមួយបងប្អូនកម្មករនិយោជិត នៅជាមួយនឹងស្ថានភាពពិត”។ក្នុងនោះឯកឧត្តម បានអះអាងថា ឯកឧត្តមផ្ទាល់ និងថ្នាក់ដឹកនាំក្រសួងការងារ និងបន្តរួមគ្នាជាមួយភាគីពាក់ព័ន្ធពិនិត្យតាមដាននូវកិច្ចការងារចុះពិនិត្យការរស់នៅរបស់កម្មករនិយោជិត និងការលក្ខខណ្ឌការងារនៅតាមរោងចក្រជាប់ជាប្រចាំ។ ឯកឧត្តមគូសបញ្ជាក់ថា “ល្ងាចទី១ នៃតួនាទី ក្រោយម៉ោងការងារខ្ញុំបានចុះជួបជាមួយបងប្អូនកម្មករនិយោជិតដល់បន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង ដើម្បីក្តាប់នូវជីវិតក្រោយម៉ោងការងាររបស់បងប្អូនកម្មករនិយោជិត។ បងប្អូនបបួលហូបជាក់ជាក់ មួយកំប៉ុង និងរបស់របរមួយចំនួនជាមួយបងប្អូនដែរ”។ មន្ត្រីក្រសួងការងារបានសង្កត់ធ្ងន់ថា ការចុះពិនិត្យគឺដើម្បីពិនិត្យមើលលើការភ្ជាប់បណ្តាញអគ្គីសនី និងទឹកស្អាតផ្ទាល់ពី EDC និងពីរដ្ឋករទឹក ហើយតម្លៃនៃផ្ទះស្នាក់នៅមានតម្លៃសមរម្យដូចអ្វីដែលរដ្ឋាភិបាលកម្ពុជាសំណូមពរឬទេ៕

នាយករដ្ឋមន្ត្រី៖ការជឿទុកចិត្តដ៏ធំធេងពីពលរដ្ឋមកលើបក្សប្រជាជន ជាការទទួលខុសត្រូវបំផុតក្នុងការបំពេញភារកិច្ច

2023/08/24 09:32:57 am        245
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៤សីហានេះ បានថ្លែងថា ការគាំទ្រជឿទុកចិត្តដ៏ធំធេងពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក៏ជាការទទួលខុសត្រូវបំផុតក្នុងការបំពេញភារកិច្ចរបស់មន្ត្រីរាជការទាំងអស់គ្នា។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នៃរដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសសុទ្ធតែបង្ហាញនូវការស្រឡាញ់ពេញចិត្តនិងមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មីដែលជាឈាមថ្មីរបស់អ្នកជំនាន់ក្រោយជាអ្នកបន្តវេននៃអ្នកជំនាន់មុនរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានបន្សល់ទុកនូវមរតក ជាសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្ររាប់ទាំងអស់ សម្រាប់ប្រជាជាតិកម្ពុជា អ្នកបន្តវេនជំនាន់ក្រោយនេះ ហ្នឹងបន្តដឹកនាំនាវាកម្ពុជា ដ៏ស្រស់ត្រកាលមួយនេះ កាន់តែរីកចម្រើនថ្កុំថ្កើងឡើងថែមទៀត៕

សម្ដេចតេជោ៖«ខ្ញុំកំណត់ច្បាស់ថាការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺត្រឹមត្រូវខ្លាំងណាស់»

2023/08/24 09:32:13 am        608
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការផ្ទេរ​ការដឹកនាំ​ពី​ថ្នាក់​ដឹកនាំ​វ័យ​ចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់។សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្ដេច​កំពុង​ទស្សនា​ការ​ផ្សាយផ្ទាល់​ចេញ​ពី​អង្គ​ប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីលើកដំបូងរបស់ខ្លួន សម្រាប់នីតិកាលទី៧ នាថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ ២០២៣នេះ។សម្ដេចតេជោថ្លែងថា «ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែល​ខ្ញុំ​មិន​ស្ថិត​ និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើល​ការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​អង្គ​ប្រជុំ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជា​បញ្ញវន្ត​វ័យ​ក្មេង​ ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺ​ត្រឹមត្រូវខ្លាំងណាស់»។សម្ដេចតេជោ បានជូនពរគណៈរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ៕

គណៈរដ្ឋមន្ត្រីថ្មីបើកកិច្ចប្រជុំលើកដំបូង សម្រាប់និតិកាលទី៧នៃរដ្ឋសភា

2023/08/24 08:30:50 am        373
ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ ខែ សីហា ២០២៣ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រារព្ធបើកក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងបានពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖១. ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។២-ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា«ក្រសួងអធិការកិច្ច»។៣- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”។៤- ការណែនាំរបស់នាយករដ្ឋមន្ត្រីអំពីរបៀបរបបការងារនិងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។៥- បញ្ហាផ្សេងៗ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
06/03/2026 12:06 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
06/03/2026 12:06 PM
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
06/03/2026 12:06 PM
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM