ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលថ្មី បន្តអនុវត្តនូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល

2023/08/22 02:27:13 pm        200
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់រាជរដ្ឋាភិបាលថ្មី និងណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ បន្តជំរុញការអនុវត្ត និងអនុវត្តនូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់។សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ និងណែនាំបែបនេះ ក្នុងពេលសន្និសីទសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំរដ្ឋសភាលើកទី១ ​នីតិកាលទី៧ នាថ្ងៃទី ២២​ ខែសីហា ឆ្នាំ ២០២៣នេះ នៅវិមានរដ្ឋសភា។ សម្ដេចតេជោ បានមានប្រសាសន៍ថា ​អភិក្រមទាំង៥នេះ គឺសម្ដេចបង្កើតឡើងក្នុងគោលបំណង​ពង្រីងការអនុវត្តការងាររបស់មន្ដ្រីរាជការឱ្យមានប្រសិទ្ធខ្ពស់ ​ចំពោះប្រជាពលរដ្ឋ ​និងរាជរដ្ឋាភិបាល និងដាក់ទោសទណ្ឌដល់មន្រ្ដីអសកម្ម ​និងខូចខិលនានាក្នុងពេល​អនុវត្តតួនាទី​ក្នុងជួររាជរដ្ឋាភិបាល។ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់មូលហេតុដែលសម្ដេចត្រូវចាកចេញពីតំណែង​នាយករដ្ឋមន្រ្ដី​នៃកម្ពុជា​នាពេលនេះ ​គឺ​ជាពេលវេលា​សមល្មម​ និងដល់ពេលវេលា​ដែល​ត្រូវចាកចេញ ​ដើម្បី​ឱ្យ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ដឹកនាំ​ប្រទេស​កម្ពុជា ​ខណៈពេលនេះ​សម្ដេចតេជោ​ ក៏បានក្លាយ​ទៅជាឪពុក​របស់នាយករដ្ឋមន្រ្ដីថ្មីជាផ្លូវការ ​គឺឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត ដែល​រដ្ឋសភាជាតិ​ទើបអនុម័តផ្ដល់សេចក្ដីទុកចិត្តនាព្រឹកនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

បារាំងចេញការប្រកាសអាសន្នពណ៌ក្រហម ជុំវិញបញ្ហារលកកម្ដៅនៅភាគខាងត្បូង

2023/08/22 02:19:57 pm        194
បារាំង៖ កាលពីរសៀលថ្ងៃច័ន្ទ (២១ សីហា) ប្រទេសបារាំង បានចេញការជូនដំណឹងពណ៌ក្រហម ដែលជាការព្រមានដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន សម្រាប់តំបន់ភាគខាងត្បូងចំនួន៤ ស្របពេលមានអាកាសធាតុក្តៅខ្លាំង ដែលបណ្ដាលឱ្យក្រុមអាជ្ញាធរក្នុងតំបន់ផ្អាកព្រឹត្តិការណ៍សង្គម និងបិទកន្លែងសាធារណៈប្រសិនបើចាំបាច់។កាលពីព្រឹកថ្ងៃច័ន្ទ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសបារាំង Meteo France (មេតេអូ ហ្វ្រង់) បានចេញការជូនដំណឹងពណ៌លឿងទុំ សម្រាប់ពាក់តំបន់កណ្តាលនៃទឹកដីរបស់ប្រទេសនេះ ដោយនិយាយថាសីតុណ្ហភាពនឹងឡើងដល់ចន្លោះពី៣៥អង្សាសេ ទៅ៣៨អង្សាសេ នៅក្នុងនាយកដ្ឋានភាគច្រើននៃតំបន់រងផលប៉ះពាល់។ទីក្រុង Vinsobres (វ៉ាំង សូប្រឹស) ភាគខាងត្បូងបានឡើងកម្តៅខ្លាំង ខណៈដែលទីក្រុងនេះបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតគឺកម្រិត៤២អង្សាសេ។ ទីក្រុង Perpignan និងទីក្រុង Toulouse ក៏ទទួលការវាយប្រហារពីកម្ដៅផងដែរ ខណៈសីតុណ្ហភាពកើនឡើងដល់៣៩អង្សាសេ។ដោយថ្លែងតាមទូរទស្សន៍ BFM កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Aurelien Rousseau (អូរ៉ែលីយាំង រូសូ) មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអាកាសធាតុក្តៅ ដែលអាចអូសបន្លាយរហូតដល់ចុងសប្តាហ៍ ហើយបានណែនាំដល់ក្រុមមនុស្សងាយរងគ្រោះ ឱ្យអនុវត្តតាមវិធានការបង្ការ ដើម្បីចៀសវាងការចូលមន្ទីរពេទ្យ៕

អ្នករួចពីគ្រោះថ្នាក់នៃគ្រោះមហន្តរាយទូកដឹកជនអន្តោប្រវេសន៍ ចេញពីតំបន់ Cape Verde ឆ្ពោះទៅសេណេហ្គាល់

2023/08/22 02:16:52 pm        91
សេណេហ្គាល់៖ អ្នករួចផុតពីគ្រោះថ្នាក់ពីការធ្វើដំណើរតាមទូកដឹកជនអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់ ដែលមនុស្សជាង៦០នាក់បានស្លាប់ បានចេញដំណើរពីកោះ Cape Verde ទៅកាន់ប្រទេសសេណេហ្គាល់ មានរយៈពេល១សប្តាហ៍បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះនៅសមុទ្រនិងបានចំណាយពេលជាង១ខែ នៃការរសាត់អណ្តែត។ មនុស្សជាង១០០នាក់ បានជិះនៅលើទូកនេសាទមួយគ្រឿង នៅក្នុងភូមិ Fass Boye ប្រទេសសេណេហ្គាល់ កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងផ្លូវធ្វើដំណើរ ដែលពួកគេសង្ឃឹមថាបានទៅដល់អឺរ៉ុប។ ទូកត្រូវបានរកឃើញដោយទូកនេសាទជនជាតិអេស្បាញនៅជិតប្រជុំកោះ Cape Verde កាលពីថ្ងៃទី១៥ ខែសីហា ដែលមានចម្ងាយរាប់រយម៉ាយស៍។ មនុស្សប្រមាណ៣៨នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែមនុស្សជាង៦០នាក់នៅបាត់ខ្លួន ដែលត្រូវបានសន្និដ្ឋានថាស្លាប់។ ការធ្វើអន្តោប្រវេសន៍ទៅកាន់អឺរ៉ុបពីអាហ្វ្រិកខាងលិចគឺជាការធ្វើដំណើរមានការគំរាមកំហែងដល់ជីវិត ទោះបីតាមរថយន្តដឹកទំនិញនៅវាលខ្សាច់សាហារ៉ា ឬតាមទូកឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ។ អ្នកជំនាញអន្តោប្រវេសន៍និយាយថា ផ្លូវទៅកាន់កោះ Canary ប្រទេសអេស្បាញ ក្លាយជាទីពេញនិយមខ្លាំងព្រោះតែការឆ្លងកាត់តាមប្រទេសលីប៊ី ត្រូវបានការពារយ៉ាងតឹងរ៉ឹង។កាលពីថ្ងៃចន្ទ អាជ្ញាធរប្រទេសសេណេហ្គាល់ បាននាំយកជនអន្តោប្រវេសន៍៣៧នាក់ ជាអ្នកដែលត្រូវបានជួយសង្គ្រោះនៅឆ្នេរកោះ Cape Verde កាលពីសប្តាហ៍មុន បន្ទាប់ពីទូករបស់ពួកគេបានគាំងដំណើរដោយគ្មានប្រេងនៅលើសមុទ្រទ្រអាត្លង់ទិករយៈពេលច្រើនសប្តាហ៍៕

ប្រមុខកងរក្សាសន្តិភាពUNលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការដ៏ឆាប់រហ័សនិងប្រកបដោយសុវត្ថិភាពសម្រាប់ការដកទ័ពចេញពីប្រទេសម៉ាលី

2023/08/22 02:13:32 pm        121
UN៖ អ្នកនាំពាក្យUN បាននិយាយកាលពីថ្ងៃចន្ទថា ប្រមុខកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានជំរុញបេសកកម្មនៅក្នុងប្រទេសម៉ាលីឲ្យផ្ទេរភារកិច្ចទៅឲ្យអាជ្ញាធរ និងដៃគូឲ្យបានឆាប់រហ័សសម្រាប់ការដកខ្លួនចេញពីប្រទេសនេះដោយសុវត្ថិភាព។លោក ស្ទេហ្វែន ឌូចារិក ( Stephane Dujarric) ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្លែងថា៖«លោក ហ្សង់ព្យែរ  ឡាកគ្រ័រ (Jean-Pierre Lacroix) បានបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសនេះ បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអន្តរកាល រួមទាំងនាយករដ្ឋមន្ត្រី លោក ចូហ្គែល កូកាឡា ម៉ៃហ្គា (Choguel Kokalla Maiga) នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកឡាគ្រ័រ (Lacroix)។លោក ឌូចារិក បាននិយាយថា លោកឡាក្រូអ៊ីក បានពិភាក្សាអំពីមេរៀនដែលបានរៀនក្នុងអំឡុង ដំណាក់កាលទី១នៃការដកខ្លួនចេញរបស់បេសកកម្មនេះដែលរំពឹងថា នឹងត្រូវបញ្ចប់នៅចុងខែនេះ។កងរក្សាសន្តិភាពបានរាយការណ៍ថា កាលពីសប្តាហ៍មុន សមាជិកនៃបេសកកម្មដែលគេស្គាល់ថា បេសកកម្មរក្សាស្ថិរភាពរួមបញ្ចូលគ្នាពហុភាគីរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី(MINUSMA) បានដកចេញពីមូលដ្ឋានតូចៗមួយចំនួនរបស់ពួកគេ នៅក្នុងតំបន់Timbuktu ភាគខាងជើង៕

ខ្មែរឥស្លាមជឿជាក់លើសមត្ថភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំប្រទេសឱ្យមានភាពសុខដុម

2023/08/22 02:12:15 pm        81
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរឥស្លាម បានបង្ហាញនូវការគាំទ្រចំពោះឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមជឿជាក់ថា ឯកឧត្តមបណ្ឌិត នឹងបន្តដឹកនាំប្រទេសជាតិ ឲ្យមានភាពសុខដុម ដូចការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ។ក្រុមគណៈជាន់ខ្ពស់ នៃសហគមន៍ខ្មែរឥស្លាម រស់នៅភូមិគីឡូម៉ែត្រលេខ៨ ស្ថិតនៅក្នុងសង្កាត់ ឫស្សីកែវ បានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមណាស់ ក្នុងការធ្វើជានាយក រដ្ឋមន្ត្រីរបស់កម្ពុជា ព្រោះឯកឧត្តម មានចំណេះដឹងខ្ពង់ខ្ពស់ មានសមត្ថភាព មានប្រជាប្រិយភាព ​និងមាន ភាពជាអ្នកដឹកនាំ ។ពួកគេបានបន្តថា មួយវិញទៀត កាលមិនទាន់ឡើងជានាយករដ្ឋមន្ត្រី ឯកឧត្តម បានបង្ហាញនូវ សកម្មភាពជាច្រើន ក្នុងការដឹកនាំស្ថាប័ន ក៏ដូចជាការចូលរួមកម្មវិធីនានា ​ជាពិសេសសម្រាប់កម្មវិធី នៃ សហគមន៍ខ្មែរឥស្លាម បានចូលរួមដោយគ្មានការរើសអើង ​ដែលនេះបញ្ជាក់ថា ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំ​ប្រទេសជាតិ ​កាន់តែមានភាពរីកចម្រើន ហើយពលរដ្ឋរស់នៅប្រកប​ដោយភាពសុខដុម ។ពលរដ្ឋខ្មែរឥស្លាម ក៏បានបង្ហាញនូវសេចក្តីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តផ្ដល់នូវក្របខណ្ឌគ្រូបង្រៀន ជូនគ្រូបង្រៀនខ្មែរឥស្លាម ក៏ដូចជាអនុញ្ញាតឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌមន្ត្រីរាជការ តាមក្រសួងស្ថាប័ននានាផងដែរ ជាមួយ នឹងការផ្ដល់នូវសិទ្ធិគោរប្រតិបត្តិតាមសាសនា បានតាមប្រក្រតី ៕អត្ថបទ៖ បាន សុខរិទ្ធិ

ប្រទេសប៉ូឡូញទទួលបានភ្លើងខៀវក្នុងការទិញឧទ្ធម្ភាគចក្រ Apache (អាប៉ាឆេ)ពីសហរដ្ឋអាមេរិក

2023/08/22 02:09:49 pm        234
ប៉ូឡូញ៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ បានប្រកាសកាលពីថ្ងៃទី២១ ខែសីហាថា ក្រសួងការបរទេស បានបញ្ជាក់ច្បាស់ពីការលក់ឧទ្ធម្ភាគចក្រប្រយុទ្ធ AH-64E Apache ចំនួន៩៦គ្រឿងដែលមានតម្លៃប្រហែល១២ពាន់លានដុល្លារទៅឲ្យប្រទេសប៉ូឡូញ។ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិប៉ូឡូញ បានផ្ញើលិខិតស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីជិតមួយឆ្នាំមុន ដើម្បីទិញឧទ្ធម្ភាគចក្រផលិតដោយក្រុមហ៊ុន Boeing សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Błaszczak ( ម៉ារីអ៊ូស ប្លាសាក់) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងនៅពេលនោះថា ឧទ្ធម្ភាគចក្រដំបូងនឹងត្រូវបានដាក់ពង្រាយទៅកាន់កងពលយន្តកម្មលេខ១៨ ពុំមែនទាំងអស់នោះទេ ប៉ុន្តែជាច្រើនគ្រឿង   ដំបូង។ នេះគឺដោយសារតែកងពលលេខ១៨ នឹងត្រូវបានបំពាក់ដោយរថក្រោះAbrams។ ឧទ្ធម្ភាគចក្រទាំងនេះ ដំណើរការយ៉ាងល្អជាមួយរថក្រោះAbrams។ «រួមគ្នា ពួកវាបង្កើតបានជាកម្លាំងដ៏ធំសម្បើម កម្លាំងតស៊ូ…យើងចង់ប្រើពួកវា ដើម្បីរារាំងគូប្រជែងរបស់យើង»៕

រាជរដ្ឋាភិបាលអាណត្តិថ្មីសន្យារកទីផ្សារជូនកសិករ ឱ្យបានសមរម្យ បន្តដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ

2023/08/22 01:34:37 pm        1826
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បានសន្យាថា ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងអាណត្តិទី៧នេះ សន្យា​ធានាបន្តជំរុញ លើកកម្ពស់ ​និងកែលម្អជីវភាពរបស់ប្រជាជន​ឲ្យបានកាន់តែល្អ តាមរយៈរកទីផ្សារ​សម្រាប់កសិផលឲ្យមាន តម្លៃសមរម្យ និងបន្តដំឡើងប្រាក់ឈ្នួលកម្មករ ​និងយោជិត និងប្រាក់បៀវត្សរ៍​មន្រ្តីរាជការគ្រប់លំដាប់ ថា្នក់ទាំងអស់ ។នៅក្នុងកិច្ចប្រជុំ នៃរដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធាន នៃ​រដ្ឋសភា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញ ​នៃរដ្ឋសភា ​និងផ្តល់សេចក្តីទុកចិត្ត ​ចំពោះរាជ​រដ្ឋាភិបាល​កម្ពុជា នាថ្ងៃទី២២ ខែសីហានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បាន​សន្យា ចំពោះអង្គរដ្ឋសភា ក៏ដូចជាជនរួមជាតិទាំងមូលថា រាជរដ្ឋាភិបាល ធានានឹងធ្វើការការពារ​ឲ្យបានដាច់ខាត នូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយ​ក្សេមក្សាន្ត​របស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស ​ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដី ឲ្យបានគង់វង្ស​មិនឲ្យកម្លាំងណាមកបំពាន​ ឬបំផ្លាញបាននោះឡើយ។ឯកឧត្តម ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ​ក៏បានសន្យាផងដែរថា​ នាយករដ្ឋមន្រ្តីថ្មីរបស់ឯកឧត្តម ក៏មាន​ការធានា​នូវសុវត្ថិភាពសង្គម ​និងលំនឹងរស់នៅរបស់ប្រជាជនទាំងបច្ចុប្បន្ន ​និងអនាគតផងដែរ តាម រយៈការអភិវឌ្ឍ ​និងការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ​ដែល​រួមបញ្ចូល​នូវ​របប​ជំនួយ​សង្គម និង​របបសន្តិសុខ សង្គម ប្រកបដោយប្រសិទ្ធភាព​ និងចីរភាព ​ដែលជួយគាំទ្រប្រជាជនគ្រប់រូប ជា​ពិសេសគ្រួសារក្រីក្រ ក្រុម ជនងាយរងគ្រោះ ​និងគ្រួសារងាយរងហានិភ័យ ​ពីគ្រោះអាសន្ន និងវិបត្តិនានា ​ដោយមិនទុកឲ្យប្រជាជនណាម្នាក់​ទទួលរងគ្រោះ​ដោយសារមិនមានការ​យក​ចិត្តទុកដាក់​ពី​សំណាក់រាជរដ្ឋាភិបាលនោះឡើយ ៕អត្ថបទ៖ បាន ចក់ 

ប្រធានអវកាសរុស្ស៊ី៖ ការប្រកួតប្រជែងស្វែងរកធនធាននៅឋានព្រះចន្ទបានចាប់ផ្តើមហើយ

2023/08/22 01:00:31 pm        275
មូស្គូ៖ ការប្រកួតប្រជែងដើម្បីរុករក និងអភិវឌ្ឍធនធានរបស់ថានព្រះច័ន្ទបានចាប់ផ្តើមហើយ ហើយរុស្ស៊ីត្រូវតែនៅតែជាអ្នកនាំមុខសកម្ម ទោះបីជាបានបរាជ័យក្នុងបេសកកម្មព្រះចន្ទលើកដំបូងក្នុងរយៈពេល៤៧ឆ្នាំក៏ដោយ នេះបើយោងតាមប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roskosmos បាននិយាយកាលពីថ្ងៃចន្ទ (២១ សីហា) ។យានអវកាស Luna-25 របស់រុស្សីបានវិលចេញពីការគ្រប់គ្រង និងធ្លាក់ចូលទៅក្នុងឋានព្រះចន្ទកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហាក្នុងការរៀបចំសម្រាប់ត្រៀមចុះចតនៅក្នុងគន្លង ដោយបញ្ជាក់ពីការធ្លាក់ចុះសម័យក្រោយសូវៀត នៃកម្មវិធីអវកាសដែលធ្លាប់តែខ្លាំងក្លាមួយ។ ប្រធានទីភ្នាក់ងារ Roskosmos លោក Yury Borisov ដែលហាក់ដូចជាមានការខកចិត្តក្នុងអំឡុងពេលសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍រដ្ឋ Russia-24 បាននិយាយថា បេសកម្មអាវកាសស្ថិតនៅក្នុងផលប្រយោជន៍ជាតិដ៏សំខាន់របស់រុស្ស៊ី ក្នុងការបន្តប្តេជ្ញាចិត្តចំពោះការរុករកឋានព្រះចន្ទ។រុស្ស៊ីបាននិយាយថា ខ្លួននឹងចាប់ផ្តើមបេសកកម្មព្រះចន្ទបន្ថែមទៀត ហើយបន្ទាប់ស្វែងរកលទ្ធភាពនៃបេសកកម្មគ្រប់គ្រងដោយអវកាសយានិករួមរុស្ស៊ី-ចិន និងសូម្បីតែបង្កើតមូលដ្ឋានព្រះចន្ទ។ អង្គការ ណាសា បាននិយាយអំពី «ការប្រញាប់ប្រញាល់ស្វែងរកមាសនៅឋានព្រះចន្ទ» និងស្វែងរកសក្តានុពលនៃការជីកយករ៉ែនៅលើព្រះចន្ទ របស់រុស្ស៊ី។សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២០ បានប្រកាសកិច្ចព្រមព្រៀង Artemis ដោយដាក់ឈ្មោះតាមកម្មវិធីស្រាវជ្រាវព្រះចន្ទ Artemisរបស់អង្គការណាសា ដើម្បីស្វែងរកការកសាងច្បាប់អវកាសអន្តរជាតិដែលមានស្រាប់ដោយបង្កើត «តំបន់សុវត្ថិភាព» នៅលើព្រះចន្ទ ហើយរុស្ស៊ី និងចិនមិនបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ៕

ប្លុក ECOWAS ច្រានចោលសំណើរបស់របបសឹកនីហ្សេ ជុំវិញការរៀបចំបោះឆ្នោតក្នុងរយៈពេលបីឆ្នាំ

2023/08/22 12:57:52 pm        268
នីហ្សេ៖ ប្លុកតំបន់សំខាន់របស់អាហ្រ្វិកខាងលិច ECOWAS បានច្រានចោលសំណើរបស់របបសឹកនីហ្សេ ជុំវិញការរៀបចំការបោះឆ្នោតក្នុងរយៈពេលបីឆ្នាំ ដោយពង្រីកការជាប់គាំងនយោបាយដែលអាចបង្កឱ្យមានអន្តរាគមន៍យោធា ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចបន្ទាប់ពីរដ្ឋប្រហារខែកក្កដានោះទេ។ប្លុក ECOWAS និងមហាអំណាចអន្តរជាតិផ្សេងទៀត បាននឹងកំពុងស្វែងរកដំណោះស្រាយការទូតចំពោះរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដានៅនីហ្សេ ដែលជារដ្ឋប្រហារទី៧ នៅអាហ្វ្រិកខាងលិច និងកណ្តាល ក្នុងរយៈពេលបីឆ្នាំមកនេះ។ ប៉ុន្តែបន្ទាប់ពីការប៉ុនប៉ងជាច្រើនសម្រាប់ការសន្ទនាត្រូវបានច្រានចោល ប្លុកនេះបានដំណើរការកងកម្លាំងក្នុងតំបន់ ដែលប្រមុខយោធាប្លុកបាននិយាយថា ត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយ ប្រសិនបើការចរចាបរាជ័យ។ប្លុកនេះបានបង្កើនការគំរាមកំហែងរបស់ខ្លួនទ្វេដងកាលពីថ្ងៃសុក្រ គឺមួយថ្ងៃមុនរបបសឹកយល់ព្រមជួបគណៈប្រតិភូ ECOWAS នៅរដ្ឋធានីនីញ៉ាម៉េ ដោយបង្ហាញពីឆន្ទៈថ្មីក្នុងកិច្ចសហប្រតិបត្តិការ។ស្នងការរបស់ប្លុក ECOWAS លោក Abdel-Fatau Musah បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទថា ជំហររបស់ប្លុកនេះនៅតែច្បាស់លាស់។ លោកបានបន្ថែមថា លទ្ធផលនៃការពិភាក្សាក្រៅផ្លូវការដែលកំពុងបន្ត នឹងកំណត់ថាតើប្លុក ECOWAS នឹងបញ្ជូនបេសកកម្មសម្របសម្រួលមួយផ្សេងទៀតទៅកាន់ប្រទេសនីហ្សេរីយ៉ា ឬយ៉ាងណា៕

លោក ថាក់ស៊ីន ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ភា្លមៗបន្ទាប់ពីការមកដល់របស់លោក

2023/08/22 12:54:36 pm        941
ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានបញ្ជូនទៅតុលាការកំពូល ដើម្បីស្តាប់ការសម្រេចក្នុងសំណុំរឿងចំនួន៣ករណី ដែលលោកត្រូវបានកាត់ទោស មុនពេលលោកត្រូវបានបញ្ជូនទៅឱ្យជាប់ពន្ធនាគារ ខណៈលោកបានវិលត្រលប់មកប្រទេសកំណើតវិញនៅថ្ងៃអង្គារនេះ បន្ទាប់ពីការនិរទេសខ្លួនឯងរយៈពេល១៥ឆ្នាំ។តុលាការបាននិយាយក្នុងក្តីថ្លែងការណ៍នៅថ្ងៃអង្គារ (២២សីហា) នេះថា តុលារការកំពូលបានសម្រេចដាក់ពន្ធនាគារអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ រយៈពេល៨ឆ្នាំ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋចំនួន៣ករណី។ លោក ថាក់ស៊ីន បានគោរពព្រះមហាក្សត្រ ពេលលោកមកដល់ ហើយត្រូវបានចាប់ខ្លួនភ្លាមៗ និងបញ្ជូនតុលាការកំពូលទល់មុខព្រះរាជដំណាក់ Sanam Luang (សាណាម លួង)ដើម្បីស្តាប់ការសម្រេច ដោយមានតែលោក និងសមាជិកគ្រួសារប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យមានវត្តមាននៅទីនោះ ជាទីដែលលោកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន៣ករណីនោះ។ សវនាការនោះ មិនត្រូវបានចាក់ផ្សាយទេ ហើយក្រុមសារព័ត៌មាន បានតម្រូវឲ្យនៅខាងក្រៅបរិវេណតុលាការដើម្បីធានាសណ្តាប់ធ្នាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM