ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

យុវជនសង្គមស៊ីវិលអំពាវនាវសង្គមស៊ីវិលនានា និងក្រុមប្រឆាំងចូលរួមអភិវឌ្ឍន៍ជាតិជាមួយរដ្ឋាភិបាលថ្មី

2023/08/18 11:57:18 am        302
ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់អង្គការសង្គមស៊ីវិលនានា និងក្រុមដែលមាននិន្នាការប្រឆាំងចូលរួមធ្វើការងារជាមួយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត និងរក្សាបាននូវស្ថិរភាពនយោបាយ និងសង្គមរបស់កម្ពុជា។ លោក ហេង សំណាង បានលើកឡើងថា ប្រទេកម្ពុជា​កំពុងតែបង្កើតឡើងនូវទំព័រប្រវត្តិសាស្រ្ដថ្មី​បន្ថែម​ទៀត ​តាមរយៈការទទួលបាននូវក្បាលមាស៊ីនដឹកនាំប្រទេសថ្មី ដែលមាននាយករដ្ឋមន្រ្តី​វ័យក្មេង និងឈ្លាសវៃបំផុត រួមជាមួយនឹងគណៈរដ្ឋមន្រ្ដីជំនាន់ថ្មីសុទ្ធតែជាឥស្សរជនដែលមាន​សក្ដានុពល​ខ្លាំងក្នុងការដឹកនាំប្រទេសជាតិ។ លោកថ្លែងថា យុវជនសង្គមស៊ីវិលមិនអាចបំភ្លេចបានឡើយនូវការខិតខំរបស់​គណបក្សប្រជាជន​កម្ពុជា​ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់​ជាច្រើន​រូបទៀត ដែលភាគច្រើន គឺសុទ្ធតែឆ្លងកាត់បទពិសោធន៍ច្រើនដូចពាក្យថា​ (ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ)។ កត្តាទាំងនេះ ហើយដែលប្រជាជនខ្មែរទូទាំងប្រទេសអបអរសាទរ និង​គោលនយោបាយនានារបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់គ្រប់ៗអាណត្តិ។លោក សំណាង លើកឡើងថា អ្វីដែលជាការកត់សម្គាល់ គណៈរដ្ឋមន្រ្ដីថ្មីក្នុងអាណត្តិទី៧នេះ គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា បានរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ ទាំងផ្នែកសេដ្ឋកិច្ច យោធា និងផ្នែកនយោបាយ ពិសេសបទពិសោធន៍​ការទូតដែលបានអនុវត្ត​ការងារដោយផ្ទាល់នាកន្លងមក។ លោកសង្កេតឃើញថា កម្ពុជាមិនយូរមិនឆាប់ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងនាំកម្ពុជាឆ្ពោះទៅមហាអំណាចក្នុងតំបន់​ ព្រោះកត្តាភូមិសាស្រ្ត ​និងធនធានមនុស្ស ដែលជា​កត្តាសត្យានុម័តដូច្នេះយុវជនកម្ពុជាគ្រប់រូបបានត្រៀមខ្លួនក្នុងការចូលរួមដើម្បីធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន៕អត្ថបទ៖វ៉ន ដារ៉ា

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត«ដំណើរការក្នុងទិសដៅត្រឹមត្រូវ»

2023/08/18 11:53:03 am        81
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយនៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងប្រទេសរបស់លោក និងអារ៉ាប៊ីសាអ៊ូឌីត កំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ហើយភាគីទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។លោក Amir-Abdollahian បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត Faisal bin Farhan Al Saud បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងរដ្ឋធានីរីយ៉ាដ (Riyadh)ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ប្រមុខការទូតអ៊ីរ៉ង់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីប្រទេសទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងការទូតឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា បាននិយាយថា ជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតគឺ «ទទួលបានផ្លែផ្កា»។លោកបាននិយាយថា ប្រទេសឹអ៊ីរ៉ង់ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ហើយនឹងបង្កើតគណៈកម្មការបច្ចេកទេស និងប្រតិបត្តិ ដើម្បីជំរុញការអនុវត្តរបស់ពួកគេ។លោក Amir-Abdollahian បានបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ នឹងទៅបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងពេលឆាប់ៗនេះ៕

ស្ថានទូតកូរ៉េបង្កើតកម្មវិធីតម្រង់ទិសដល់និស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សានៅកម្ពុជា

2023/08/18 11:46:23 am        261
ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានការប្រារព្ធកម្មវិធីតម្រង់ទិសសម្រាប់ និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) ថ្នាក់ក្រោយឧត្តមសិក្សា ឆ្នាំ២០២៣ នៅសាលពហុបំណងជាន់ផ្ទាល់ដី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ រាជធានីភ្នំពេញ។បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកូរ៉េ ឆ្នាំនេះនិស្សិតកម្ពុជាចំនួន ២៨ នាក់ (អនុបណ្ឌិត ២៧ នាក់ បណ្ឌិត ១ នាក់) ត្រូវបានជ្រើសរើសជានិស្សិត សម្រាប់កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់ក្រោយឧត្តមសិក្សា ហើយគ្រោង នឹងចូលទៅសាធារណរដ្ឋកូរ៉េ នៅចុងខែសីហានេះ។កម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) ថ្នាក់ក្រោយ ឧត្តមសិក្សា នៅឆ្នាំនេះ មានការចូលរួមពីនិស្សិតកម្ពុជាដែលជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត និងតំណាងអតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើ មាតុភូមិនិវត្តន៍ ហើយកំពុងបំពេញការងារក្នុងវិស័យផ្សេងៗ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ក្នុងសាធារណរដ្ឋកូរ៉េ។ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ដែលបាន បានអបអរសាទរចំពោះនិស្សិតដែលបានជាប់អាហារូបករណ៍ឧបត្ថម្ភ ដោយ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) ថ្នាក់ក្រោយឧត្តមសិក្សា ហើយតាមរយៈកម្មវិធីអាហារូបករណ៍ ថ្នាក់ក្រោយ ឧត្តមសិក្សានេះ។ ឯកឧត្ដមរំពឹងថា និស្សិតកម្ពុជានឹងកសាងចំណេះជំនាញ និងបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ហើយ ដោយផ្អែកលើចំណុចទាំងនេះ ពួកគេនឹងបំពេញការ ងារយ៉ាង សកម្ម ទៅ ថ្ងៃ អនាគត។លោក Noeum Sokvichhai ជាអតីតនិស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់អនុ- បណ្ឌិត ឆ្នាំ២០១០-១៤) និងជា(Attorney-at-law, Head of Corporate, Commercial and Investinent Practice Group at Sithisak Law Office) បានលើកទឹកចិត្តដល់និស្សិត អាហារូបករណ៍ ជាសិស្ស ប្អូនទាំងអស់ថា៖«សូមចងចាំថា អ្នកតំណាងឱ្យ ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ និងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅពេលអ្នកត្រឡប់មកវិញ»។លោក Mork Chansokol និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋ កូរ៉េ (ថ្នាក់អនុបណ្ឌិត)លើកឡើថា៖«ខ្ញុំមានគម្រោងចូលរៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Soongsil ក្នុងសាធារណរដ្ឋកូរ៉េ ហើយបន្ទាប់ពីទទួលបានសញ្ញាបត្រអនុបណ្ឌិត ខ្ញុំសង្ឃឹមថានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជំរុញ ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកបង្កើតការងារថ្មីៗនៅ ព្រះរាជាណាចក្រកម្ពុជា»។កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មានគោលបំណងជំរុញការផ្លាស់ប្តូរការអប់រំជាអន្តរជាតិ និងលើកកម្ពស់មិត្តភាពរវាងប្រទេសនានា ដោយការផ្តល់ឱកាសឱ្យនិស្សិតបរទេសបានសិក្សានៅ គ្រឹះស្ថានឧត្តមសិក្សានៅក្នុងសាធារណរដ្ឋកូរ៉េ។សូមជម្រាបថាកម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មានថ្នាក់បរិញ្ញាបត្រ(GKS-U) និងថ្នាក់ ក្រោយ ឧត្តមសិក្សា(GKS-G) ហើយអត្ថប្រយោជន៍ផ្សេងៗជាច្រើន ត្រូវបានផ្តល់ជូនដល់និស្សិត អាហារូបករណ៍ ដែលជាប់ រួមមាន សំបុត្រយន្តហោះទៅមក ថ្លៃបណ្តុះបណ្តាលភាសាកូរ៉េ ថ្លៃសិក្សា ថ្លៃធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ និង ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ ជាដើម។រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលកន្លងមកនេះ បានជ្រើសរើសនិស្សិតអាហារូបករណ៍ប្រហែល ៣០០ នាក់ពីព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ បានរៀបចំកម្មវិធីជួបជុំអតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការកសាង បណ្តាញទំនាក់ទំនង រវាងអតីតនិស្សិត ដែលបានត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ហើយកំពុងបំពេញ ការងារក្នុងវិស័យផ្សេងៗដូចជា រដ្ឋាភិបាល ធុរកិច្ច និងការអប់រំជាដើម បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យក្នុងសាធារណរដ្ឋកូរ៉េ៕

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការសាកល្បងសព្វាវុធជុំថ្មី

2023/08/18 11:45:13 am        89
កូរ៉េខាងត្បូង៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការបង្ហាញសញ្វអាវុធបង្កហេតុជុំថ្មីមួយ ដូចជាការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ និងការបាញ់បង្ហោះផ្កាយរណបចារកម្ម ខណៈដែលប្រទេសនេះ បង្កើនសកម្មភាពខុសច្បាប់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ខ្លួន។ភាពលំបាកខាងសេដ្ឋកិច្ចរ៉ាំរ៉ៃរបស់កូរ៉េខាងជើង និងកង្វះស្បៀងអាហារ បានកាន់តែអាក្រក់ទៅៗ ដោយសារតែជំងឺរាតត្បាត COVID-19 និងការដាក់ទណ្ឌកម្មរបស់UN។ ប៉ុន្តែប្រទេសនេះ នៅតែបានធ្វើការសាកល្បងមីស៊ីលជាច្រើនគ្រាប់ ចាប់តាំងពីឆ្នាំមុន ចំពេលមានការសង្ស័យថា កម្មវិធីអាវុធរបស់ខ្លួន ត្រូវបានផ្តល់មូលនិធិដោយសកម្មភាពអ៊ីនធឺណិតខុសច្បាប់ និងការលាក់បាំងការនាំចេញសម្ភារៈហាមឃាត់។សេវាស៊ើបការណ៍សម្ងាត់ជាតិនោះ បានប្រាប់ក្រុមសមាជិកសភានៅក្នុងសន្និសីទបិទទ្វារថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះជារៀងរាល់ឆ្នាំក្នុងឆ្នាំ ២០២០-២០២២ ហើយផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកាលពីឆ្នាំមុន គឺតិចជាង ១២ ភាគរយ ក្នុងឆ្នាំ ២០១៦ នេះបើយោងតាម លោក យ៉ូ សាងប៊ុម( Yoo Sang-bum) ដែលជាសមាជិកសភាម្នាក់ ដែលបានបានចូលរួមសន្និសីទនោះ។ក្រុមអ្នកជំនាញខាងក្រៅ ជឿថា កង្វះខាតស្បៀងអាហារ និងបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង គឺអាក្រក់បំផុត ចាប់តាំងពីមេដឹកនាំគីម ជុងអ៊ុន ឡើងកាន់អំណាចនៅចុងឆ្នាំ ២០១១។ ប៉ុន្តែពួកគេនិយាយថា មិនមានសញ្ញាណាមួយនៃគ្រោះទុរភិក្ស ឬចលាចលសាធារណៈដ៏ធំដែលអាចគំរាមកំហែងដល់ការក្តោបក្តាប់អំណាចរបស់លោក គីម លើប្រជាជន ២៦លាននាក់របស់លោកនោះទេ។

ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្រះវិហារច្រើនកន្លែងត្រូវបានដុតបំផ្លាញ

2023/08/18 11:42:14 am        70
ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងមួយនៅប្រទេសប៉ាគីស្ថានភាគខាងកើត បន្ទាប់ពីពលរដ្ឋមូស្លីមរាប់ពាន់នាក់បានដុតព្រះវិហារ និងបំផ្លាញលំនៅឋានជាច្រើនខ្នង។ អំពើហិង្សានៅក្នុងទីក្រុង JaranwaLa ត្រូវបានបង្កឡើងដោយការអះអាងថា បុរសកាន់រសាសនាគ្រឹស្ត២នាក់ បានហែកគម្ពីរកូរ៉ានថតចម្លងជាច្រើនទំព័រ។វិហារសាសនាកាតូលិកជាប្រវត្តិសាស្ត្រ នៅតែមានភ្លើងឆេះតិចៗ កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីកុប្បកម្ម។ នៅទីកន្លែងរងការបំផ្លាញ ត្រូវបានហ៊ុមព័ទ្ធដោយខ្សែលួសបន្លា ខណៈស្ថានភាពនៅតែតានតឹង នៅក្នុងទីក្រុងនេះ។ ការប្រមូលផ្តុំគ្នាជាសាធារណៈ ក៏ត្រូវបានរឹតត្បិតរយៈពេល៧ថ្ងៃនៅក្នុងសង្កាត់ Faisalabad ដែលរួមមានទាំងទីក្រុង Jaranwala ។ បុរស២នាក់ត្រូវបានចោទប្រកាន់ពីការបំផ្លាញគម្ពីកូរ៉ាន ជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាអ៊ីស្លាម ដោយត្រូវបានចោទប្រកាន់ពីឥរិយាបថមើលងាយគម្ពីសក្តិសិទ្ធ ដែលអាចដាក់ទណ្ឌកម្មដល់ការប្រហាជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន។ទោះបីជាប្រទេសប៉ាគីស្ថាន នៅពុំទាន់បានកាត់ទោសនណាម្នាក់ដល់ការប្រហារជីវិតពីបទប្រមាថមើលងាយគម្ពីរសក្តិសិទ្ធនៅឡើយ ដែលការចោទប្រកាន់ធ្ងន់ធ្ងរអាចបណ្តាលឲ្យមានកុប្បកម្មរាលដាល ដោយពេលខ្លះឈានទៅរកការព្យួរក និងសម្លាប់។ មន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់សារព័ត៌មាន BBC Urdu ថាអាជ្ញាធរបានទទួលការអំពាវនាវអំពីការតវ៉ា និងការបង្កអគ្គិភ័យកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការរាយការណ៍អំពីការបំផ្លាញគម្ពីរកូរ៉ានដ៏សក្តិសិទ្ធិដែលផ្សព្វផ្សាយនៅក្នុងទីក្រុង និងនៅលើបណ្តាញផ្សព្វផ្សាយសង្គម។

ភ្លៀងធ្លាក់ឥតឈប់ឈរ បានបណ្តាលឱ្យមានទឹកជំនន់ និងប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនអាហ្សង់ទីន

2023/08/18 11:25:24 am        227
អាហ្សង់ទីន៖ ភ្លៀងធ្លាក់ខ្លាំង រួមទាំងសំណុំទឹកកក បានវាយប្រហារលើទីក្រុង ឡា ផ្លាតា (La Plata) ប្រទេសអាហ្សង់ទីន ដែលរំខានដល់ការរស់នៅរបស់អ្នកស្រុកកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) ដោយបណ្តាលឱ្យមានទឹកជំនន់ និងលំហូរទឹកយ៉ាងខ្លាំង ដែលប៉ះពាល់ដល់ផ្លូវ និងលំនៅឋានជាច្រើនខ្នង។ នៅតំបន់ជាយក្រុង ឡា ផ្លាតា សាលាក្រុងបានដំឡើងកម្រិតប្រកាសអាសន្នទៅជាពណ៌លឿងទុំ។ នៅក្នុងរូបភាពដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកដែលរងផលប៉ះពាល់បានបង្ហាញពីរបស់របរប្រើប្រាស់ក្នុងផ្ទះរបស់ពួកគេដែលបានលិចទឹកអស់។ទន្ទឹមនឹងនេះ នៅអាកាសយានដ្ឋាន BAM ជើងហោះហើររបស់អ្នកដំណើរជាច្រើនជើង ត្រូវបានរងផលប៉ះពាល់ដោយព្យុះដែលបានវាយប្រហារទីក្រុង និងតំបន់ជុំវិញនោះ។ ក្រុមអាជ្ញាធរកំពុងតាមដានស្ថានភាព និងសម្របសម្រួលជំនួយផងដែរ៕

ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបំផ្លិចបំផ្លាញអគារនៅកណ្ដាលទីក្រុងម៉ូស្គូរបស់រុស្ស៊ី

2023/08/18 11:22:31 am        227
រុស្ស៊ី៖ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការវាយប្រហារដោយយានដ្រូន បានបំផ្លិចបំផ្លាញអគារមួយនៅកណ្ដាលទីក្រុងម៉ូស្គូ (Moscow) នៅព្រឹកថ្ងៃសុក្រនេះ បណ្ដាលឲ្យផ្ទុះឆេះ ដែលគេបានលឺទូទាំងសង្កាត់ពាណិជ្ជកម្មមួយនេះរបស់រុស្ស៊ី។សារព័ត៌មាន Reuters ដែលបានឃើញហេតុការណ៍ក្នុងតំបន់នោះ បានហៅថាជាការផ្ទុះដ៏ខ្លាំងក្លា។  អភិបាលក្រុង ម៉ូស្គូ លោក ហ្សឺហ្គេ ស៊ូបយ៉ានីន (Sergei Sobyanin) បាននិយាយនៅកនុងសេចក្ដីថ្លែងការណ៍នៅលើបណ្ដាញសង្គម Telegram ផ្លូវការរបស់លោកថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿង និងហើយបំបែកបានធ្លាក់លើមជ្ឈមណ្ឌលតាំងពិព័រណ៍ ។ មជ្ឈមណ្ឌលតាំងពិព័រណ៍ នេះមានទីវាលធំទូលាយ ដែលត្រូវបានប្រើប្រាស់ជាកន្លែងតាំងលក់ផលិតផល មានសម្ងាយជិត៥គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។ រូបភាពវីដេអូ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានបង្ហាញពីផ្សែងក្រាស់រសាត់លើអាកាស។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ៊ុយក្រែននៅពីក្រោយការវាយប្រហារដោយយានដ្រូននេះ តែពុំមានការអត្ថាធិប្បាយណាមួយភ្លាមៗទីក្រុងគីវ (Kyiv) ទេ ៕

មន្ទីរពេទ្យ បានជម្លៀសអ្នកជំងឺ នៅកូឡំប៊ីភាគកណ្តាល បន្ទាប់ពីរញ្ជួយដីកម្រិត៦,៣រ៉ិកទ័រ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់

2023/08/18 11:19:52 am        220
អាមេរិក៖ យោងតាមការិយាល័យស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៦,៣ រិចទ័រ បានវាយប្រហាររដ្ឋធានី Bogota ប្រទេសកូឡំប៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញឲ្យពលរដ្ឋភ័យខ្លាចត្រូវជម្លៀសខ្លួនឡើងមកលើដងផ្លូវ និងបណ្តាលឲ្យស្ត្រីម្នាក់ដួលស្លាប់។នៅពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការបំផ្លាញទ្រង់ទ្រាយធំពីរញ្ជួយដីនេះនៅឡើយ ដែលការិយាល័យភូមិសាស្ត្រជាតិប្រទេសកូឡំប៊ី បានរាយការណ៍ថា ជារញ្ជួយដីកម្រិត ៦,១ រិចទ័រ។  អភិបាលក្រុងលោក Claudia Lopez បាននិយាយលើបណ្តាញ X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគេស្គាល់ជាផ្លូវការថា Twitter ថា សោកនាដកម្មដែលបានកើតឡើង នៅភាគអាគ្នេយ៍នៃរដ្ឋធានី ជាកន្លែងដែលស្ត្រីម្នាក់បានដួលធ្លាក់ចេញតាមបង្អួចស្លាប់អំឡុងការរញ្ជួដី។ នៅក្នុងទីក្រុង Villavicencio ទីភ្នាក់ងារបានរាយការណ៍ពីបំណាក់ដី និងបាននិយាយថា បុគ្គលិករបស់ខ្លួនកំពុងពិនិត្យមើលសម្រាប់ផលប៉ះពាល់បន្ថែមទៀត។ នៅក្នុងតំបន់នេះ មន្ទីរពេទ្យមួយកន្លែងបានជម្លៀសអ្នកជំងឺរបស់ខ្លួនដោយដាក់នៅលើគ្រែពេទ្យនៅលើដងផ្លូវ។ការរញ្ជួយដីដំបូង បានកើតឡើងដោយមានការរញ្ជួយទ្រង់ទ្រាយតូចរយៈពេលប៉ុន្មាននាទី ខណៈមនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានានៅក្នុងទីក្រុង។ ការិយាល័យភូមិសាស្ត្រជាតិប្រទេសកូឡំប៊ី បានប៉ាន់ប្រមាណថា ការរញ្ជួយដីលើកទី២ មានកម្រិត៥,៦រិចទ័រ ដោយក្រោយមកមានការរញ្ជួយទ្រង់ទ្រាយតូច កម្រិត៤,៨ រិចទ័រ៕

ប្រធានាធិបតីបេឡារុស លោក លូកាសិនកូ៖ លោកពូទីន មិនជំរុញបេឡារុសឲ្យចូលរួមសង្គ្រាមអ៊ុយក្រែនទេ

2023/08/18 11:15:18 am        245
បេឡារុស៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) មិនបានជំរុញប្រទេសបេឡារុសឲ្យចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ ប៉ុន្តែលោកបានព្រមានថា ទីក្រុងមីនស្ក៍ (Minsk) នឹងឆ្លើយតបទៅនឹងការឈ្លានពានពីខាងក្រៅ រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលដាក់ពង្រាយនៅក្នុងប្រទេសរបស់ខ្លួន។នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអ៊ីនធឺណិត ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោកលូកាសិនកូ បាននិយាយថា លោកជឿថា លោកពូទីន បានសម្រេចគោលដៅរបស់ខ្លួន នៅអ៊ុយក្រែន ហើយថា ទីក្រុងគីវ និងទីក្រុងមូស្គូ គួរតែអង្គុយតុចរចា ហើយត្រៀមខ្លួន ដើម្បីពិភាក្សាពីបញ្ហាទាំងអស់រួមទាំងអនាគតនៃតំបន់គី្រម៉េ ( Crimea) និងទឹកដីអ៊ុយក្រែនផ្សេងទៀត ដែលរុស្ស៊ីអះអាងសិទ្ធិ។ លោកបាននិយាយថា៖«ការចរចា គួរតែចាប់ផ្តើម ដោយគ្មានលក្ខខណ្ឌជាមុន។ នេះគឺជាប្រពៃណីនៃការទូតណាមួយ។ ខ្ញុំក៏គឹតចឹងដែរ។ យើងត្រូវអង្គុយនៅតុចរចា ហើយពិភាក្សារឿងគ្រប់យ៉ាង រួមមានតំបន់ គ្រីម៉េ និងឃើសុន ( Kherson) ហ្សាប៉ូរីហ្សា ( Zaporizhia) , ដូណិតស្ក៍ (Donetsk) និងលូហានស្ក៍ (Luhansk)។ អ្វីគ្រប់យ៉ាងនៅទីនោះ ត្រូវតែពិភាក្សា»។លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់លោកពូទីន ដែលប្រទេសខ្លួនមានព្រំប្រទល់ជាប់ប្រទេសឹអ៊ុយក្រែន រុស្ស៊ី និងប្រទេសបីរបស់អង្គការណាតូ រួមទាំងប៉ូឡូញ បាននិយាយថា មេដឹកនាំរុស្ស៊ីរូបនេះ មិនមានហេតុផលពាក់ព័ន្ធនឹងបេឡារុសដោយផ្ទាល់នៅក្នុងជម្លោះនោះទេ៕

ចំនួនមនុស្សគ្មានផ្ទះសម្បែងកើនឡើងក្នុងល្បឿនលឿនបំផុតនៅសហរដ្ឋអាមេរិក

2023/08/18 11:12:05 am        272
អាមេរិក៖ យោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទរបស់ Wall Street Journal សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងខ្ពស់នៃចំនួនអ្នកគ្មានផ្ទះសម្បែងរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃទំនិញដែលប៉ះពាល់ជីវភាពរស់នៅ។  យោងតាមទិន្នន័យរបស់សារព័ត៌មាននេះ បានមកពីអង្គភាពជាង ៣០០ ដែលរាប់ទាំងចំនួនមនុស្សគ្មានផ្ទះសម្បែងនៅតាមតំបន់នានាចាប់ពីទីក្រុងនានារហូតដល់បណ្ដារដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ហើយចំនួនសរុបនៅពេលនេះរួមមានមនុស្សគ្មានផ្ទះសម្បែងជាង ៥៧៧. ០០០ នាក់។យោងតាមទិន្នន័យខាងលើ ចំនួនអ្នកគ្មានផ្ទះសម្បែងបានកើនឡើងប្រហែល១១ ភាគរយធៀបនឹងឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការតាមដានបានចាប់ផ្តើមកាលពីឆ្នាំ ២០០៧។ ការកើនឡើងខ្ពស់បំផុតទីពីរត្រូវបានគេមើលឃើញកាលពីឆ្នាំ ២០១៩ គិតជាតួលេខនៅពេលនោះ ស្មើរ ២,៧ភាគរយ។ជាងនេះទៅទៀត សារព័ត៌មាននេះបានកត់សម្គាល់ថា ដោយសារមានមនុស្សអនាថាមួយចំនួនធំដែលមិនត្រូវបានរាប់បញ្ចូលក្នុងការស្ទង់ចំនួននោះ ចំនួនពិតប្រាកដអាចនឹងមានច្រើនជាងនេះ។ទិន្នន័យពីប្រភពផ្សេងទៀតក៏បានបង្ហាញដែរថាប្រហែល៣០%នៃអ្នកគ្មានផ្ទះសម្បែងមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័នីរញ៉ា។ ការស្ទង់ក្នុងស្រុកបង្ហាញថា អ្នកគ្មានផ្ទះសម្បែងជាច្រើននៅទីនោះមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយស្ទើរតែមិនអាចទទួលបានសេវាវេជ្ជសាស្រ្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM