ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ហ្វីលីពីន និងអាមេរិក នឹងចាប់ផ្តើមការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ

2023/08/10 10:36:30 am        143
ហ្វីលីពីន៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៅទីក្រុងម៉ានីលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមការល្បាតរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ដែលបង្កឡើងដោយកំណើននៃការវាតទីរបស់ប្រទេសចិន និងការប្រើកាណុងបាញ់ទឹកដាក់នាវាហ្វីលីពីន ពីឆ្មាំល្បាតឆ្នេរចិន។ការល្បាតរួមគ្នានោះបានស្ថិតនៅក្នុងការគ្រោងទុកចាប់តាំងពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ឡើងកាន់អំណាចកាលពីឆ្នាំមុនមក ដោយបានបង្វែរគោលជំហររបស់លោកអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ទៅកាន់ទីក្រុងប៉េកាំង ក្នុងអំឡុងពេលដែលប្រទេសចិនកាន់តែពង្រឹងការអះអាងសិទ្ធិលើដែនដីរបស់ខ្លួន។លោក Jonathan Malaya អ្នកនាំពាក្យក្រុមកងកម្លាំងហ្វីលីពីននៅសមុទ្រចិនខាងត្បូងបានប្រាប់សារព័ត៌មាន BenarNews ថា «ការពិភាក្សាលើការល្បាតរួមគ្នានោះ គឺស្ថិតក្នុងដំណាក់កាលជឿនលឿន ហើយវានឹងធ្វើឡើងនៅក្នុងឆ្នាំនេះ»។ លោកបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ដោយលើកឡើងពីភាពរសើបនៃបញ្ហានេះ ហើយមិនទាន់មានការឆ្លើយតបភ្លាមៗពីស្ថានទូតអាមេរិកចំពោះសំណើសុំធ្វើអត្ថាធិប្បាយនោះដែរ៕

រាជរដ្ឋាភិបាលបន្តបង្កើនទំហំផ្ទៃដីជម្រកសត្វព្រៃ២ទៀត គឺជម្រកសត្វព្រៃភ្នំសំកុស និងជម្រកសត្វព្រៃគូលែន-ព្រហ្មទេព

2023/08/10 10:15:51 am        291
ភ្នំពេញ៖ ​រាជរដ្ឋាភិបាលកម្ពុជា បានបន្តចេញអនុក្រឹត្យកែប្រែង្កើនទំហំផ្ទៃដីសម្រាប់ជម្រកសត្វព្រៃ​ចំនួនពីរ​បន្ថែមទៀត​ គឺជម្រកសត្វព្រៃភ្នំសំកុស ​ដែលពីផ្ទៃដី៣៣៣៧៥០ហិកតាទៅដល់៣៦២៣៨៤ ហិកតា ​ខណៈជម្រកសត្វព្រៃគូលែន-ព្រហ្មទេពពី៤០២៥០០ហិកតាទៅ៤២៨៩៧១ហិកតា។តាមអនុក្រឹត្យ ​ដែលបានចេញព្រមគ្នារបស់រាជរដ្ឋាភិបាល ហើយ​ទូរទស្សន៍​BTVទទួលបាន ​នាថ្ងៃទី​១០ ​ខែសីហា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ​ការដែលរាជរដ្ឋាភិបាលសម្រេចកែប្រែ ដោយបង្កើន​ទំហំផ្ទៃដី ​សម្រាប់ជម្រកសត្វព្រៃទាំងពីរនេះ ​គឺក្នុងគោលបំណង​ធានាឱ្យមានការថែទាំទីជម្រក​សត្វព្រៃ​និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌ ចាំបាច់សម្រាប់ប្រភេទ​ណាមួយនៃសត្វ រុក្ខជាតិ ​និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួល​អាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ, ធានាការប្រើប្រាស់ធនធាន​ធម្មជាតិប្រកប​ដោយសនិទានភាពនិងនិរន្តរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជា​សាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង​ ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គឺស្ថិតក្នុង ភូមិសាស្ត្រខេត្តសៀមរាប ខេត្តព្រះវិហារ ​និងខេត្តឧត្តរមានជ័យ ​ហើយសម្រាប់ ​ដែនជម្រកសត្វព្រៃភ្នំសំកុស គឺស្ថិតក្នុង ភូមិសាស្ត្រខេត្តពោធិ៍សាត់ ​ខេត្តបាត់ដំបង ​និងខេត្តកោះកុង។រាជរដ្ឋាភិបាលបានសម្រេចប្រគល់តួនាទីនេះ ​ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និង​គ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃទាំងពីរខាងលើនេះ ​ដោយសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល ដែលជាប់ពាក់ព័ន្ធ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់​ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ​ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាម​ព្រះរាជក្រឹត្យស្តីពីការបង្កើត​តំបន់ការពារធម្មជាតិ អនុក្រឹត្យស្ដីពីការបង្កើតរបៀង​អភិរក្សជីវៈចម្រុះប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្រប​តាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។រាជរដ្ឋាភិបាលក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តទាំងអស់ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗ​ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅផងដែរ៕អត្ថបទ៖ បាន ចក់

[BREAKING NEWS] បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីអេក្វាឌ័រត្រូវបានបាញ់សម្លាប់

2023/08/10 07:57:58 am        201
អេក្វាឌ័រ៖ បេក្ខជនម្នាក់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអេក្វាឌ័រខាងមុខត្រូវបានគេបាញ់សម្លាប់។លោក ហ្វើណដូ វីឡាសីសេនស៊ីយ៉ូ (Fernando Villavicencio) សមាជិកសភាជាតិរបស់ប្រទេសនេះ ត្រូវបានវាយប្រហារបន្ទាប់ពីព្រឹត្តិការណ៍មួយនៅភាគខាងជើងនៃទីក្រុង គីតូ (Quito) កាលពីថ្ងៃពុធ។សមាជិកម្នាក់នៃក្រុមយុទ្ធនាការរបស់លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថា លោក Villavicencio ហៀបនឹងចូលទៅក្នុងរថយន្ត នៅពេលដែលបុរសម្នាក់បានដើរទៅមុខ ហើយបាញ់លោកចំក្បាល។ការស្លាប់នេះត្រូវបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រធានាធិបតីបច្ចុប្បន្ន លោក Guillermo Lasso ។ គួរឲ្យដឹងថា ការបោះឆ្នោតប្រធានាធិបតីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែសីហាខាងមុខនេះ ៕

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាគ្មានទម្លាប់ឈ្លោះគ្នាដណ្តើមអំណាចឡើយ

2023/08/09 08:45:29 pm        431
ភ្នំពេញ៖ យោងតាមសារសម្តេចតេជោ ហ៊ុន សែន តាមតេឡេក្រាម នៅយប់ថ្ងៃទី០៩ ខែសីហានេះ សម្តេចតេជោបានប្រកាសដល់វិទ្យុអាស៊ីសេរី និងវិទ្យុបរទេសនិយាយភាសាខ្មែរដទៃទៀតថា គណបក្សប្រជាជនកម្ពុជាគ្មានទម្លាប់ឈ្លោះគ្នាដណ្តើមអំណាច ដូចដែលប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមប្រឆាំងតែងចោទប្រកាន់នោះឡើយ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំស្តាប់តាមការញុះញង់ និងការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនទៀត ដែលថា សម្តេចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មិនបានប្រកាសគាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោកជំទាវ ឃួន សុដារី បច្ចុប្បន្នជាអនុប្រធាន នឹងក្លាយទៅជាប្រធានរដ្ឋសភានៅក្នុងអាណត្តិទី៧នេះ ខណៈការលើកលោកជំទាវ ឲ្យក្លាយជាប្រធានរដ្ឋសភានេះ គឺដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោកជំទាវ ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២ រដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភានៅក្នុងអាណត្តិទី៧នេះ, ឯកឧត្តម ជាម យៀប នៅរក្សាជាអនុប្រធានទី១ សភាដដែល, ឯកឧត្តម វង សូត នឹងក្លាយទៅជាអនុប្រធានទី២រដ្ឋសភា។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់វិទ្យុបរទេសនិយាយភាសាខ្មែរ មិនបាច់ចាំមកញុះញង់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានោះទេ។សម្តេចបញ្ជាក់ថា “អស់លោកបើកភ្នែកឲ្យធំៗ អស់លោកនឹងបានឃើញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី គ្រាន់តែគណៈរដ្ឋមន្ត្រីថ្មីនោះមិនទាន់ទទួលការអនុម័តពីសភាប៉ុណ្ណោះ”៕

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ សាងសង់សម្រេចបានជាង ១៤ភាគរយហើយ

2023/08/09 02:20:26 pm        1000
ក្រចេះ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ដែលមានប្រវែងជាង១ពាន់ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គិតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៣ សម្រេចការសាងសង់បាន ១៤.១០ ភាគរយហើយ។ នេះបើតាមលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ការដ្ឋានសាងសង់ចំពោះមុខគឺបានឃើញសសរស្ពានសាងសង់ស្ទើររួចរាល់ពីក្នុងទឹកទន្លេហើយ ដែលការដ្ឋានសាងសង់នេះ ​ត្រូវបានប្រកាសបើកកាលពីថ្ងៃទី០២ ​ខែមករា​ ឆ្នាំ២០២៣ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។គម្រោងនេះអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ SCG និងត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ នឹងបញ្ចប់នៅឆ្នាំ២០២៦ ​ដែលគ្រោងចំណាយថវិកាប្រមាណជាង ១១៤ លានដុល្លារ។គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ដែលក្នុងនោះស្ពានឆ្លងកាត់ទន្លេមេគង្គ​មាន​ប្រវែង ១ ៧៦១ ម៉ែត្រ គឺត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ​ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ​ខេត្តក្រចេះ។ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ ​រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩ ​គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ ​ខ្សែនៅក្នុងក្រុងក្រចេះមានប្រវែង ​១៦,២០ គីឡូម៉ែត្រ។គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះរួមជាមួយនឹងផ្លូវតភ្ជាប់ គឺជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹម រវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។ ក្រោយពេលស្ពាន និងផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នោះ ការលំបាករបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយ​ក្នុង​នោះការចំណាយលើការឆ្លងទន្លេក៏ត្រូវបានលុបបំបាត់​ ហើយចំណេញ​ទាំងពេលវេលាផងដែរ។ ស្ពាន និងផ្លូវតភ្ជាប់នេះនឹងដើរតួនាទីយ៉ាងសំខាន់​ក្នុងការសម្រួលដល់​ប្រជាពលរដ្ឋធ្វើដំណើរ​ទៅ​ប្រកបមុខរបរប្រចាំថ្ងៃជាពិសេសទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព​នៅពេលបងប្អូនប្រជាពលរដ្ឋ​ត្រូវការសង្គ្រោះបន្ទាន់ម្តងៗព្រមទាំងជួយសម្រួលដល់ក្មួយៗ​សិស្សានុសិស្សធ្វើដំណើរទៅកាន់​សាលារៀន​​បានឆាប់រហ័ស ​និងប្រកបដោយសុវត្ថិភាពផងដែរ។បើតាមក្រសួងសាធារណការ ​និងដឹកជញ្ជូន ​គម្រោងស្ពាននេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ​ទៅខេត្តកំពង់ធំ ​ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ​ដូចជាត្រើយខាង​លិចតភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ​ត្រង់ផ្លូវបំបែកកំពង់ថ្ម ​ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់​ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ ៧១A តាមបណ្តោយមាត់​ទន្លេមេគង្គ​ឆ្ពោះទៅខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ ​និងឆ្ពោះទៅខេត្តកំពង់ចាម​នៅផ្នែកខាង​ក្រោមទន្លេមេគង្គ។ ចំណែកនៅត្រើយខាងកើតវិញតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង​ ខេត្តរតនគិរី ​និងខេត្តមណ្ឌលគិរី ​និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តកំពង់ចាមឬខេត្តព្រៃវែង ​និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្រាអ្នកអត់ការងារធ្វើនៅកូរ៉េខាងត្បូងកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល៦ខែ

2023/08/09 02:00:04 pm        407
កូរ៉េខាងត្បូង៖ អត្រាអ្នកអត់ការងារធ្វើរបស់កូរ៉េខាងត្បូងបានកើនឡើងកាលពីខែកក្កដាសម្រាប់ខែទីពីរ ហើយបានកើនឡើងខ្ពស់បំផុតចាប់តាំងពីខែមករា ដោយមានកំណើនការងារយឺតបំផុតក្នុងរយៈពេលជិត២ឆ្នាំកន្លះ។ ទិន្នន័យស្ថិតិរបស់ប្រទេសកូរ៉េបានបង្ហាញនៅថ្ងៃពុធនេះថា អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ២,៨ %កាលពីក្នុងខែកក្កដា ដោយផ្អែកលើមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាល ពី ២,៦ %នៅក្នុងខែមិថុនា។ អំណានរបស់ខ្លួន២,៥%នៅក្នុងខែឧសភាគឺជាកម្រិតទាបបំផុតចាប់តាំងពីទិន្នន័យធ្លាក់ចុះជាបន្តបន្ទាប់បានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ១៩៩៩ ។  ចំនួនអ្នកធ្វើការបានកើនឡើងចំនួន២១១.០០០ កន្លែងនៅក្នុងខែកក្កដាធៀបនឹងឆ្នាំមុន ដែលតិចជាងការកើនឡើងចំនួន៣៣៣.០០០ កន្លែងនៅក្នុងខែមិថុនា និងតិចបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១។ដោយវិស័យឧស្សាហកម្ម សុខាភិបាល និងសុខុមាលភាពសង្គមបានបន្ថែមការងារចំនួន ១៤៥.០០០ កន្លែង និងសេវាកម្មស្នាក់នៅ និងអាហារបានបន្ថែមចំនួន ១២៥.០០០កន្លែង ប៉ុន្តែវិស័យសំណង់ និងកសិកម្មបានបាត់បង់ការងារចំនួន ៤៣.០០០ កន្លែង និង ៤២.០០០ កន្លែងជាបន្តបន្ទាប់។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ចូ ខ្យុងហូ (Choo Kyung-ho) បាននិយាយបន្ទាប់ពីការចេញផ្សាយទិន្នន័យកំណើនការងារបានធ្លាក់ចុះក្នុងខែកក្កដាដោយសារតែការថយចុះនៃវិស័យដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែទិន្នន័យរួមនៅតែបន្តដំណើរការរឹងមាំ។កំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងក្នុងត្រីមាសទីពីរ ប៉ុន្តែភាគច្រើនដោយសារតែការធ្វើឱ្យប្រសើរឡើងនៃពាណិជ្ជកម្ម ខណៈការចំណាយរបស់អតិថិជន និងអាជីវកម្មមានកម្រិតទាប បានបង្ហាញពីការស្ទុះងើបឡើងវិញតិចតួច៕

បន្ទាប់ពីឃ្លាំមើលអ៊ុយក្រែនតាមដាន និងសម្លាប់មេបញ្ជាការយោធារុស្ស៊ី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងហ្វឹកហាត់ ដើម្បីគេចពីជោគវាសនាដូចគ្នានេះ

2023/08/09 01:46:06 pm        418
អ៊ុយក្រែន៖ ជោគជ័យរបស់យោធាអ៊ុយក្រែនក្នុងការតាមដាន និងវាយប្រហារលើក្រុមមេបញ្ជាការយោធារុស្ស៊ី គឺជាមូលហេតុនាំឲ្យមានការព្រួយបារម្ភ នៅក្នុងទីក្រុងមូស្គូ និងក្នុងចំណោមយោធាជុំវិញពិភពលោក។កងទ័ពរុស្ស៊ី បានសម្របខ្លួនដោយការផ្លាស់ប្តូរទីកន្លែង និងរបៀបបង្កើតទីបញ្ជាការរបស់ខ្លួន និងកងទ័ពផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឥឡូវនេះ កំពុងគិតពីរបៀបរក្សាទីតាំងទីបញ្ជាការរបស់ពួកគេ មិនឲ្យក្លាយអ្នករងគ្រោះដោយសារការវាយប្រហារដូចគ្នានេះទេ។ ក្នុងអំឡុងពេលសមយុទ្ធដ៏ធំទូលាយដែលគេស្គាល់ថា Talisman Saber ( តាលីស្មាន់ សាប៊ើ) ក្នុងប្រទេសអូស្ត្រាលី កាលពីខែមុន ទាហានអាមេរិក និងអូស្ត្រាលី បានធ្វើការលើវិធីសាស្រ្ត ដើម្បីក្លែងបន្លំទីតាំងទីបញ្ជាការរបស់ពួកគេ ហើយផ្លាស់ទីពួកគេយ៉ាងលឿន ប្រសិនបើត្រូវបានរកឃើញនោះ។លោកវីរសេនីយ៍ឯក បេចាមីន ម៉ែកឡែនណាន ( Benjamin McLennan) នៃកងទ័ពអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«ឧទាហរណ៍ជាច្រើនពីជម្លោះក្នុងប្រទេសអ៊ុយក្រែន បានបង្ហាញថា តំបន់ដ៏ធំនិងមានបញ្ហាជាប់ជានិច្ចដែលត្រូវគេកាន់កាប់ អាចត្រូវបានគេកំណត់គោលដៅ និងបំផ្លាញក្នុងរយៈពេលប៉ុន្មាននាទីនៃការបាញ់ប្រហាររបស់សត្រូវ ដោយបានបង្ហាញខ្លួនពួកគេ៕

កម្មករសំណង់អ៊ីរ៉ាក់ប្រឈមនឹងហានិភ័យខ្ពស់ ស្របពេលដែលសីតុណ្ហភាពកើនឡើងជាង ៥០អង្សាសេ

2023/08/09 01:41:01 pm        420
អ៊ីរ៉ាក់៖  ពេលដែលសីតុណ្ហភាពកើនឡើងលើសពី ៥០អង្សាសេ ការដ្ឋានសាងសង់អ៊ីរ៉ាក់ បានក្លាយជាកន្លែងធ្វើការដ៏គ្រោះថ្នាក់បំផុតនៅក្នុងរដូវក្តៅនេះ ។  កម្មករសំណង់អ៊ីរ៉ាក់ ពិបាកទ្រាំទ្រខ្លាំងណាស់នឹងឥដ្ឋក្តៅដូចភ្លើង ហើយពួកគេមួយចំនួនដែលខ្សោយអស់កម្លាំងបានដួល ហើយកម្មករខ្លះបានធ្លាក់ពីលើអគារថែមទៀតផង ។  ហានិភ័យបានកើនឡើងនៅក្នុងប្រទេសមួយនេះ ដែលអង្គការសហប្រជាជាតិ(UN) ផ្តល់ចំណាត់ថ្នាក់ជាប្រទេសងាយរងគ្រោះបំផុតលំដាប់ទី ៥របស់ពិភពលោកដោយសារបម្រែបម្រួលអាកាសធាតុ ជាហេតុនាំឲ្យមានការអំពាវនាវដល់ការគិតគូរឡើងវិញ ក៏ដូចជាការការពារល្អជាងនេះនៅក្នុងវិស័យសំណង់ ។  លោក Sajad al-Zamiគឺជាកម្មករសំណង់មួយរូបធ្វើការនៅទីក្រុងភាគខាងត្បូង Basraនិយាយថា ពេលដែល សីតុណ្ហភាពឡើងខ្ពស់ នៅវេលាម៉ោង ៩ព្រឹក ឬវេលាថ្ងៃជិតត្រង់ អ្នកឃើញកម្មករម្នាក់ទីនេះដួល កម្មករម្នាក់នៅទីនោះឈឺ កម្មករម្នាក់ទៀត សន្លប់ ដោយសារតែអាកាសធាតុក្តៅ ។ លោកបន្តថា បើសិនជាពួកយើងមិនធ្វើការ ពួកយើងមិនអាចរស់បានទេ ។  គួរឲ្យដឹងថា វិស័យសំណង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បានរីកដុះដាលខ្លាំង ដោយសារតែមានស្ថិរភាពនៅក្នុងប្រទេសក្រោយសង្រ្គាមអស់រយៈពេលច្រើនទសវត្សរ៍ ក៏ដូចជាការវិនិយោគទុនកើនឡើងដ ស្របពេលដែលតម្លៃប្រេងហក់ឡើងខ្ពស់ ប៉ុន្តែរដូវក្តៅក្តៅខ្លាំង បានធ្វើឲ្យការងារសំណង់កាន់តែលំបាក សម្រាប់កម្មកររាប់ម៉ឺននាក់ ដែលធ្វើការក្នុងវិស័យមួយនេះ ៕

សហរដ្ឋអាមេរិក កំពុងព្យាយាមរារាំងផលចំណេញថ្មីរបស់ប្រទេសរុស្ស៊ីក្នុងនីហ្សេដែលរងការវាយប្រហារ ដោយរដ្ឋប្រហារ

2023/08/09 01:38:34 pm        425
អាមេរិក៖ សហរដ្ឋអាមេរិក កំពុងស្វែងរកការរារាំងប្រទេសរុស្សីពីការទទួលជ័យជម្នះថ្មីដ៏សំខាន់ជាមួយនីហ្សេដែលរងការវាយប្រហារដោយរដ្ឋប្រហារ ដោយបង្កជាបញ្ហា ទោះបីជាមានការខកចិត្តដំបូងថា ទំនាក់ទំនងយោធាដែលមានរយៈពេលយូរ នឹងរក្សាប្រទេសនេះ នៅក្នុងគន្លងឥទ្ធិពលរបស់លោកខាងលិចក៏ដោយ។ប្រទេសនីហ្សេ បានក្លាយជាចំណុចដ៏សំខាន់នៃប្រតិបត្តិការប្រឆាំងពួកសកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិក និងបារាំង នៅតំបន់សាហែល (Sahel)ជាពិសេស ចាប់តាំងពីការកាន់កាប់ដោយយោធារបស់ប្រទេសជិតខាង គឺម៉ាលី ដែលបានបង្ហាញឱកាសនេះដល់កងកម្លាំងលោកខាងលិច និងស្វាគមន៍កងកម្លាំងទាហានស៊ីឈ្នួល Wagner ដ៏គ្មានមេត្តារបស់រុស្ស៊ី។លោក ស្រី វីកធឺរៀ នូលែនដ៍ (Victoria Nuland)  ដែលជា អនុរដ្ឋមន្ត្រីការបរទេស្តីទីក្នុងដំណើរទស្សនកិច្ចដោយមិនប្រកាសមួយទៅកាន់ទីក្រុងនីញ៉ាម៉េ (Niamey ) កាលពីថ្ងៃចន្ទ បានទទួលស្គាល់វឌ្ឍនភាពតិចតួចលើការប្រឆាំងរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា ប៉ុន្តែបាននិយាយថា ក្រុមមេដឹកនាំយោធា យល់ច្បាស់ពីហានិភ័យចំពោះអធិបតេយ្យភាពរបស់ពួកគេ នៅពេលដែល Wagner ត្រូវបានអញ្ជើញឲ្យចូលមកប្រទេសនេះ។លោកស្រី បាននិយាយថា គូសន្ទនាសំខាន់របស់លោកស្រី ដែលជានាយសេនាធិការយោធាដែលទើបតែងតាំងថ្មី គឺ លោកឧត្តមសេនីយ៍ត្រី មូសា សាឡៅ បាមូ (Moussa Salaou Barmou) បានធ្វើការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក ហើយថា លោកស្រី បានពិភាក្សាលម្អិតអំពីទិដ្ឋ ភាពនៃកិច្ចសហប្រតិបត្តិការរបស់យើង ដែលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតជាប្រវត្តិសាស្ត្រ៕

គ.ជ.ប ចាប់ផ្តើមរៀបចំនីតិវិធី និងបទបញ្ជាដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

2023/08/09 01:37:55 pm        460
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នាពេលខាងមុខនេះ គ.ជ.ប នឹងចាប់ផ្តើមរៀបចំនីតិវិធី និងបទបញ្ជា ដើម្បី​រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥ ឆ្នាំ២០២៤។ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ​បានថ្លែងប្រាប់ BTV ឲ្យដឹងនៅថ្ងៃទី៩ ខែសីហានេះថា ​បន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត និង​ការបែងចែកអាសនៈរបស់រដ្ឋសភារួចរាល់ជាស្ថាពរ គ.ជ.ប ចាប់ផ្តើមឈានចូលដំណាក់កាល​ត្រៀម​លក្ខណៈសម្រាប់ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ​នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តមបន្តថា ​ជាទូទៅផ្អែកតាមស្ថានភាពនយោបាយ និងបរិយាកាសសង្គម ការរៀបចំតាក់តែង​នីតិវិធី និងបទបញ្ជា ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយមានការចូលរួម​ពិភាក្សា​ពីភាគីពាក់ព័ន្ធ មុនឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ ឯកឧត្តមបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធាសភាពិតជាមានសារៈសំខាន់ ដោយ​សារសមាជិកព្រឹទ្ធសភាទាំងអស់មានតួនាទី ​តាមដាន និងត្រួតពិនិត្យបន្ថែមរាល់ការតាក់តែង​ច្បាប់​ពីរដ្ឋសភាសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ ​និងប្រជាជន។ ឯកឧត្តម បន្ថែមថា ​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ.ជ.ប នឹងទទួលការចុះបញ្ជី​ចូលរួម​ពីគ្រប់​បណ្តាគណបក្សនយោបាយ ដែលជាសេចក្តីសម្រេច ​ឬ​សិទ្ធិស្វ័យ​សម្រេច​របស់​គណបក្សនយោបាយនីមួយៗ។ ​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ​មានអង្គបោះឆ្នោត​នឹងចូលរួម​ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង ​និងសមាជិករដ្ឋសភា ដែលសរុបចំនួនជាង១ម៉ឺននាក់ ៕ អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM
​មនុស្ស​ត្រូវបាន​ចាប់​ជាចំណាប់​ខ្មាំង​ ខណៈការគំរាមកំហែងដោយ​គ្រាប់បែកបង្ក​​ឲ្យ​មាន​ការជម្លៀស នៅរដ្ឋ California
06/03/2026 05:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ អំឡុប​ពេលមាន «សង្គ្រាមថ្មី​»
06/03/2026 05:06 PM
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
06/03/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
06/03/2026 04:06 PM
យោធាស្វែងរកការកាត់ទោសទាហានឥណ្ឌូនេស៊ីឲ្យជាប់ពន្ធនាគារសម្រាប់ការវាយប្រហារដោយទឹក អាស៊ីត
06/03/2026 04:06 PM