ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអ្នកស៊ើបអង្កេត៖ យោធារបស់មីយ៉ាន់ម៉ា កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាន់តែឃោរឃៅឡើងៗ

2023/08/09 01:35:41 pm        256
UN៖ ក្រុមអ្នកស៊ើបអង្កេតដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ (UN) បានឲ្យដឹង កាលពីថ្ងៃអង្គារ (ទី៨ ខែសីហា) ថា យោធា និងកងជីវពលដែលមានសម្ព័ន្ធភាពជាមួយគ្នារបស់សហភាពមីយ៉ាន់ម៉ា កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាន់តែញឹកញាប់ និងកាន់តែឥតអៀនខ្មាស់ ក្នុងនោះរួមទាំងការទម្លាក់គ្រាប់បែកសំដៅលើជនស៊ីវិលផងដែរ។យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា ឬ IIMM បាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងដ៏គួរឲ្យជឿជាក់ ក្នុងរយៈពេល ១២ខែ ដែលបញ្ចប់ក្នុងខែមិថុនា ដែលបង្ហាញថា កងទ័ព និងកងជីវពល បានកំណត់គោលដៅវាយប្រហារដោយគ្រាប់បែកលើជនស៊ីវិលដោយមិនរើសមុខ និងមិនកំណត់ចំនួននោះឡើយ ដោយសម្លាប់មនុស្សដែលត្រូវបានចាប់ឃុំខ្លួនយ៉ាងរង្គាល អំឡុងប្រតិបត្តិការ និងការដុតផ្ទះសម្បែងជនស៊ីវិលទ្រង់ទ្រាយធំ។ ក្រុមដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០១៨ ដើម្បីតាមដានការរំលោភច្បាប់អន្តរជាតិ ក្នុងសហភាពមីយ៉ាន់ម៉ា បានប្រាប់ថា ខ្លួនកំពុងប្រមូលភ័ស្តុតាងដែលអាចប្រើប្រាស់បាន ក្នុងការកាត់ទោសអ្នក ដែលត្រូវទទួលខុសត្រូវ នាពេលអនាគត។សូមបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីពួកយោធា បានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំស៊ីវិល លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយការទម្លាក់អំណាចនោះ បានបង្កឲ្យមានការតវ៉ាអហិង្សាដ៏ធំកើតឡើង ដែលជាបន្តបន្ទាប់ត្រូវបានបង្ក្រាបយ៉ាងខ្លាំងក្លា។កាលពីខែមេសា ពួកយោធាបានទម្លាក់គ្រាប់បែកមួយគ្រាប់ ដែលក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ជាអាវុធ «បំផ្ទុះពពក» ដែលគេស្គាល់ថា ជាអាវុធជាតិផ្ទុះក្នុងការវាយប្រហារលើភូមិ Pazigyi ក្នុងតំបន់ Sagaing( សាហ្កាំង) ដែលបានសម្លាប់មនុស្សជាង ១៦០នាក់ ក្នុងនោះមានរួមទាំងកុមារជាច្រើននាក់ផងដែរ។IIMM បានលើកឡើងនៅក្នុងរបាយការណ៍មួយថា យោធាគួរតែដឹង ឬពិតជាដឹងថា ជនស៊ីវិលមួយចំនួនធំមានវត្តមាននៅទីនោះ ក្នុងពេលធ្វើការវាយប្រហារមួយចំនួន ហើយជាមួយគ្នានេះ បាននិយាយថា ខ្លួនកំពុងបន្តស៊ើបអង្កេតយ៉ាងសកម្មពាក់ព័ន្ធនឹងអំពើហិង្សា ដែលរួមទាំងឧក្រិដ្ឋកម្មផ្លូវភេទ និងយេនឌ័រ ដែលប្រព្រឹត្តដោយយោធាប្រឆាំងនឹងជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា ក្នុងឆ្នាំ២០១៧។តែយ៉ាងណាក្ដី រដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់ ដែលថា កងកម្លាំងសន្តិសុខ បានប្រព្រឹត្តការអំពើរំលោភ និងការសម្លាប់រង្គាល និងបានដុតផ្ទះសម្បែងរាប់ពាន់ខ្នង នៅក្នុងយុទ្ធនាការនេះ។ ចំណែកឯរដ្ឋាភិបាលអាមេរិកបានចាត់ទុកទង្វើរបស់យោធាមីយ៉ាន់ម៉ាថា ជាអំពើប្រល័យពូជសាសន៍៕

អ្នកភូមិនៅប្រទេសឥណ្ឌូនេស៊ី ជីកដៃទន្លេដែលបានរីងទឹកដោយសារគ្រោះរាំងស្ងួត ដើម្បី បានទឹកប្រើប្រាស់

2023/08/09 01:32:52 pm        245
ឥណ្ឌូនេស៊ី៖ ភូមិ Karanganyar របស់ប្រទេសឥណ្ឌូនេស៊ី មិនមានភ្លៀងធ្លាក់រយៈពេល៤ខែហើយ ដោយសារតែគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត អ៊ែលនីញ៉ូ នៅប្រទេសនេះ ដូច្នេះប្រជាជនក្នុងភូមិនេះ បាននាំគ្នាជីកដៃទន្លេ ដែលបានរីងទឹកអស់ដោយសារគ្រោះរាំងស្ងួតដើម្បីទទួលបានទឹកប្រើប្រាស់។ក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោង ទឹកដែលមានជាត់ប្រៃ និងភក់ នឹងហូរបំពេញរន្ធដែលទើបនឹងជីកនោះ។ បន្ទាប់មកអ្នកភូមិ Karanganyar ជាច្រើននាក់ ក្នុងខេត្តភាគកណ្ដាលនៃកោះជ្វា នេះ នាំគ្នាយកទឹកទៅផ្ទះដើម្បីផឹក លាងសម្អាត និងស្រោចស្រពដំណាំ។ អ្នកភូមិនេះបានចាប់ផ្ដើមជីកដៃទន្លេតាំងពីខែមិថុនា មកម្ល៉េះ នៅពេលដែលទឹកក្នុងអណ្តូងរបស់ពួកគេរីងអស់។កសិករម្នាក់ក្នុងភូមិនោះឈ្មោះ Sunardi បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា «គ្រោះរាំងស្ងួតនៅភូមិនេះមានចាប់តាំងពីខែមេសាមក ហើយរហូតមកដល់ពេលនេះមិនមានភ្លៀងធ្លាក់ទេ អណ្ដូងនៅតំបន់នេះរីងអស់ហើយ ដូច្នេះអ្នកស្រុកអាចទទួលបានតែទឹកពីដៃទន្លេប៉ុណ្ណោះ»។ទីភ្នាក់ងារអាកាសធាតុឥណ្ឌូណេស៊ី (BMKG) បាននិយាយថា បាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ ដែលនាំមកនូវអាកាសធាតុក្តៅ និងស្ងួតរយៈពេលយូរ កំពុងជះឥទ្ធិពលជាងពីរភាគបីនៃប្រទេសដ៏ធំនេះ រួមទាំងប្រជុំកោះជ្វាទាំងអស់ តំបន់ភាគខាងជើងនៃតំបន់កាលីម៉ាន់តាន់ និងតំបន់ផ្សេងៗទៀត លើកលែងតែតំបន់ឆ្នេរនៃសមុទ្រ ស៊ូម៉ាត្រា ប៉ុណ្ណោះ៕

ចំនួនអ្នកស្លាប់កើនឡើងដល់៦នាក់ បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុតវាយប្រហារប្រទេសស្លូវេនី

2023/08/09 01:30:28 pm        260
ស្លូវេនី៖ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់នៅក្នុងប្រទេសស្លូវេនី ដែលបច្ចុប្បន្នកំពុងវាយប្រហារដោយទឹកជំនន់ដ៏អាក្រក់បំផុតក្នុងកំណត់ត្រា ដោយបានបំផ្លាញផ្ទះសម្បែង និងភូមិជាច្រើនត្រូវបានកកស្ទះដោយកម្ទេចកំទី ខណៈដែលប្រតិបត្តិការបោសសម្អាតបានបន្តកាលពីថ្ងៃចន្ទ (៧ សីហា)។ភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល និងភាគខាងជើងប្រទេសស្លូវេនី បាននាំឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយចាប់តាំងពីពេលនោះមកបានជន់លិចផ្នែកជាច្រើននៃតំបន់ ដោយកាត់ផ្តាច់ផ្លូវទៅកាន់ភូមិ និងរំខានដល់ចរាចរណ៍ទៀតផង។នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob បានពណ៌នាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលប្រទេសដែលមានប្រជាជន២លាននាក់នេះកំពុងជួបប្រទះថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យកាលពីបីទសវត្សរ៍មុនមក។ប្រទេសស្លូវេនី ដែលជាសមាជិកសហភាពអឺរ៉ុប បានសុំជំនួយពីប្លុក២៧ប្រទេសនេះ ហើយបានស្នើសុំគ្រឿងចក្រធុនធ្ងន់ ដូចជាអេស្កាវ៉ាទ័រ និងគ្រឿងម៉ាស៊ីនជាដើម ក្នុងការស្ដារតំបន់ដែលរងគ្រោះដោយទឹកជំនន់។ ប្រទេសនេះក៏បានស្នើសុំឧទ្ធម្ភាគចក្រ កងកម្លាំង និងបំណែកស្ពានដែលបានសាងសង់រួចពីអង្គការណាតូផងដែរ៕

រលកកម្ដៅប៉ះពាល់ដល់កម្មករអ៊ីតាលីយ៉ាងខ្លាំង ខណៈសហជីពអំពាវនាវឲ្យមានវិធានការរឹងមាំជាងមុនដើម្បីទប់ទល់នឹងវិបត្តិនេះ

2023/08/09 01:26:13 pm        133
អ៊ីតាលី៖ កម្ដៅដ៏ខ្លាំងនៅរដូវក្តៅនេះ ត្រូវបានចាត់ទុកជាមូលហេតុមួយផ្នែកសម្រាប់ការស្លាប់របស់មនុស្សជាច្រើន នៅកន្លែងធ្វើការនៅទូទាំងប្រទេសអ៊ីតាលី រួមទាំងការដ្ឋានសំណង់ ហាងនំប៉័ង និងផ្សារទំនើបផងដែរ។ កាលពីខែមុន បុរសវ័យ ៤៤ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីដួលពេលកំពុងគូរគំនូរតាមផ្លូវក្នុងតំបន់ឡូឌី ជាទីប្រជុំជនជិតទីក្រុងមីឡាន។ក្រុមកម្មករអាចទទួលរងនូវជំងឺសុរិយរោគ បាត់បង់ជាតិទឹកយ៉ាងគ្រោះថ្នាក់ ឬកម្ដៅអាចធ្វើអោយស្ថានភាពដែលមានស្រាប់ ដូចជាជំងឺបេះដូង កាន់តែធ្ងន់ធ្ងរផងដែរ។ បន្ទាប់ពីរលកកម្ដៅដ៏ខ្លាំងនៅអឺរ៉ុបនៅរដូវក្តៅនេះ សហជីពបាននឹងកំពុងអំពាវនាវឱ្យមានច្បាប់ថ្មីដើម្បីការពារមនុស្សដែលធ្វើការនៅខាងក្រៅ រួមទាំងកម្មករសំណង់ និងកម្មករកសិកម្មផងដែរ។នៅក្នុងប្រទេសអ៊ីតាលី រដ្ឋាភិបាលបានប្រតិបត្តិការយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងរលកកម្ដៅដ៏ក្ដៅបំផុតរបស់ខែកក្កដា។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni បានណែនាំវិធានការបន្ទាន់ថ្មី រួមទាំងការបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនសំណង់ និងកសិកម្ម។ដោយសាររដូវក្តៅនៅក្នុងប្រទេសអ៊ីតាលី និងជុំវិញពិភពលោកនៅតែបន្តក្តៅខ្លាំង ផលប៉ះពាល់លើកម្មករជាទូទៅត្រូវបានកំណត់ថាកាន់តែអាក្រក់ទៅៗ។ អង្គការសហប្រជាជាតិនិយាយថាភាពតានតឹងនឹងកម្ដៅនឹងកាត់បន្ថយម៉ោងធ្វើការសរុបជាងពីរភាគរយនៅទូទាំងពិភពលោកក្នុងឆ្នាំ២០៣០៕

មនី្ទរសុខាភិបាលរាជធានីភ្នំពេញ ត្រៀមរួចរាល់ដើម្បីសង្រ្គោះបន្ទាន់ ករណីមានការជន់លិចដោយទឹកជំនន់

2023/08/09 01:24:47 pm        541
ភ្នំពេញ៖ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ជាប្រចាំបានត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ក្នុងការសង្រ្គោះបន្ទាន់ ក្នុងករណីមានការជន់លិចដោយទឹកជំនន់ នៅតាមបណ្តាខណ្ឌនានា។បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ​ថ្លែងប្រាប់BTV ព័ត៌មាន ​នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះថា​ មនី្ទរសុខាភិបាលរាជធានីភ្នំពេញ មានវិធានការ ការពារគ្រោះទឹកជំនន់ក្នុងរាជធានីភ្នំពេញ ​ពិសេសនៅតាមមនី្ទរពេទ្យបង្អែក ដែលឋិតនៅ​ក្នុង​មូលដ្ឋាន​ធ្លាប់រងគ្រោះ និងលិចដោយទឹកជំនន់ ​ក្នុងនោះមានដូចជា៖ មូលដ្ឋានខណ្ឌដង្កោ និងខណ្ឌកំបូល ​ដែលរងគ្រោះ​ញឹកញាប់​ដោយទឹកជំនន់​ ទន្ទឹមនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាន​ត្រៀមឱសថសម្រាប់ការពារ នៅពេលដែលមានទឹកជំនន់ឡើងមក​ និងសត្វអសិរពិស ​ដូចជា៖ពស់ពិសចឹក ​និងសត្វដទៃ​ គឺមានថ្នាំសម្រាប់ចាក់ការពារ ភ្លាមៗ​ជូនបងប្អូនប្រជាពលរដ្ឋ ដោយ​មិនទុកឲ្យឈានដល់មានការស្លាប់បាត់បង់​អាយុជីវិតនោះទេ ហើយមកដល់ពេលនេះ​ក៏មិនមាន​ការ​ជន់លិច​ និងលិចមណ្ឌលសុខភាពនោះដែល។ ជាក់ស្តែងលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ប្រធានការិយាល័យស្រុកប្រតិបតិ្តដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ​ក៏បានប្រាប់BTV ព័ត៌មានផងដែរថា ​នេះជារដូវកាលមានភ្លៀងធ្លាក់ ដែលអាច​បង្ករឲ្យមានទឹកជំនន់ ​ស្ថិតនៅតាមសណ្តរស្ទឹងព្រែកត្នោត ​ដោយសារភូមិសាស្រ្តទឹកដីខណ្ឌដង្កោ គឺជាប់​នឹងសណ្តរស្ទឹងព្រែកត្នោត។ ​ដូច្នេះវាអាចប្រឈមនូវការលិចលង់ ប្រសិនបើកម្ពស់ទឹក នឹង​មានការកើនឡើង ប៉ុន្តែមកដល់ពេលនេះ សង្កេតឃើញថា ​សន្ទុះទឹកមិនទាន់មានការកើនឡើង និង​មិនប្រឈមការលិចលង់នៅផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឡើយ។បើសិនជាមានទឹកជំនន់ជន់ជោឡើងនៅតាមសណ្តរស្ទឹងព្រែកត្នោត ​នឹងធ្វើឲ្យមានការលិចលង់​ដល់​ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។ ​ដូច្នេះលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ សុំឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​មានការប្រុងប្រយ័ត្ន ​ក្នុងករណីជន់លិច ​សូមឲ្យមានការបំលាស់ទី មកកាន់ទីទួលមាន​សុវតិ្ថភាព​ ដែលអាជ្ញាធរមានរៀបចំជូន​ និងសុំឲ្យមានអនាម័យក្នុងការរស់នៅ ​ត្រូវមានវិធានការ​រស់នៅស្អាត ​ហូបស្អាត និងផឹកស្អាត ​ជាពិសេសបើបងប្អូនប្រជាលរដ្ឋមានបញ្ហាសុខភាព សូម​ប្រញាប់​រួសរាន់​ស្វែងរកកន្លែងផ្តល់សេវាថែទាំសុខភាព ​នៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបំផុត កុំបង្អែបង្អង់យូរ៕អត្ថបទ រដ្ឋា

ជប៉ុនប្រារព្ធខួបលើកទី ៧៨នៃការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki

2023/08/09 01:23:22 pm        99
ជប៉ុន៖  នៅថ្ងៃពុធនេះ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី ៧៨នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុង Nagasaki ក្នុងនោះលោកនាយករដ្ឋមន្រ្តី Fumio Kishidaបានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមតាម Video Conference ។  លោក Kishidaនិយាយថា ក្នុងនាមជាប្រទេសតែមួយគត់នៅលើពិភពលោកដែលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកបរមាណូនៅក្នុងសង្រ្គាម ពួកយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីធ្វើឲ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ហើយនិងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្មានអាវុធនុយក្លេអ៊ែរទាំង ៣ ។ នេះគឺជាបេសកកម្មប្រទេសរបស់ពួកយើង ហើយវានឹងមិនផ្លាស់ប្តូរនោះទេ ។  ក្នុងឆ្នំានេះដែរ ពិធីរំឭកខួបត្រូវបានប្តូរទីតាំងឲ្យប្រារព្ធនៅក្នុងអគារ មិនមែននៅឧទ្យានសន្តិភាព Nagasaki នោះទេ ដោយសារក្តីកង្វល់ពីព្យុះទីហ្វុង Khanun ស្របពេលដែលវាបោកបក់ឆ្លងកាត់តំបន់ឆ្នេរភាគខាងលិចប្រទេសជប៉ុន ។  គួររំឭកថា ការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki បានកើតមានរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-29 ឬ Enola Gay បានទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោកលើទីក្រុង Hiroshima កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ អំឡុងសង្រ្គាមលោកលើកទី ២ ។   កាទម្លាក់គ្រាប់បែកទាំង ២លើកនេះ បានសម្លាប់មនុស្សជាង ២១៥.០០០នាក់ ក្នុងនោះមនុស្សរាប់ពាន់នាក់បន្ថែមទៀតបានស្លាប់តាមក្រោយដោយសាររបួស និងជំងឺពាក់ព័ន្ធនឹងសារធាតុវិទ្យុសកម្ម ។   រយៈពេល ៦ថ្ងៃក្រោយមក នៅថ្ងៃទី ១៥ ខែសីហា ជប៉ុន បានសុំចុះចាញ់ ដើម្បីបញ្ចប់ការឈ្លានពានយោធារបស់ខ្លួនដែលនាំឲ្យកើតមានសង្រ្គាមលោកលើកទី ២ ៕

រង្វាន់ធំរបស់ឆ្នោតផ្សងសំណាងសហរដ្ឋអាមេរិក Mega Millions កើនឡើងទឹកប្រាក់ដល់ ១,៥៨ពាន់លានដុល្លារ

2023/08/09 01:20:10 pm        114
អាមេរិក៖  រង្វាន់ធំរបស់ឆ្នោតផ្សងសំណាងសហរដ្ឋអាមេរិក Mega Millionsបានកើនឡើងទឹកប្រាក់រហូតដល់ ១,៥៨ពាន់លានដុល្លារនៅថ្ងៃអង្គារ ក្រោយគ្មាននរណាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋអាមេរិករាប់លាននាក់ ដែលលេងឆ្នោតចម្រុះរដ្ឋមួយនេះ កាន់សំបុត្រឈ្នះ អំឡុងពេលចាប់លេខកាលពីថ្ងៃសុក្រសប្តាហ៍មុន ។  យោងតាមវែបសាយរបស់ឆ្នោតផ្សងសំណាង Mega Millionsបានឲ្យដឹងថា បើសិនជាសំបុត្រសំណាងត្រូវបានរកឃើញអំឡុងពេលចាប់លេខនៅថ្ងៃអង្គារនេះ(ត្រូវនឹងថ្ងៃពុធនៅកម្ពុជា) អ្នកឈ្នះអាចជ្រើសរើសរវាងការទទួលបានប្រាក់ ១,៥៨ពាន់លានដុល្លារ អំឡុងការទូទាត់ប្រចាំឆ្នាំចំនួន ២៩លើក ឬសាច់ប្រាក់សុទ្ធសរុប ៧៥២,២លានដុល្លារ ។  លេខសំណាងនៅការចាប់ឆ្នោតនៅថ្ងៃអង្គារនេះ គឺ ៣២, ១៩, ១៣, ៣៣, ២០ និងលេខបាល់ ១៤របស់ឆ្នោតផ្សងសំណាង Mega Millions ។  ការចាប់ឆ្នោតផ្សងសំណាង Mega Millionsត្រូវបានធ្វើឡើងនៅវេលាម៉ោង ១១យប់ រៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ (ត្រូវនឹងព្រឹកថ្ងៃពុធ និងថ្ងៃសៅរ៍នៅកម្ពុជា) ។  សូមបញ្ជាក់ថា រង្វាន់ធំចុងក្រោយគេរបស់ឆ្នោតផ្សងសំណាង Mega Millions ត្រូវបានឈ្នះដោយអ្នកលេងម្នាក់នៅទីក្រុងញូវយ៉ក កាលពីខែមេសា ដែលមានទំហំទឹកប្រាក់ ២០លានដុល្លារ ៕

មន្ទីរបច្ចកោណមានជំនឿចិត្តលើការចែករំលែកចារកម្មជាមួយជប៉ុន បើទោះជាមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន

2023/08/09 01:17:00 pm        113
ចិន៖ កាលពីថ្ងៃអង្គារម្សិលមិញ មន្ទីរបច្ចកោណ និយាយថា ពួកគេមានជំនឿចិត្តចំពោះការចែករំលែកព័ត៌មានចារកម្មជាមួយជប៉ុន បើទោះបីជាសេចក្តីរាយការណ៍របស់សារព័ត៌មានសហរដ្ឋអាមរិក និយាយថា ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោធាចិន ចូលដល់បណ្តាញការពារជាតិដ៏រសើបបំផុតរបស់ជប៉ុនក៏ដោយ ។  កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កាសែត Washington Postបានលើកឡើងពីសម្តីក្រុមមន្រ្តីបច្ចុប្បន្ន និងអតីតរបស់សហរដ្ឋអាមេរិក និងជប៉ុន ដែលបាននិយាយថា ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោធាចិន បានចូលដល់បណ្តាញការពារជាតិសម្ងាត់របស់ជប៉ុនកាលពីឆ្នាំ ២០២០ ដោយពួកគេទទួលបានព័ត៌មានពីសមត្ថភាពយោធាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ ផែនការ និងការវាយតម្លៃចំណុចខ្វះខាត ។  អ្នកស្រី Sabrina Singhគឺជាអ្នកនាំពាក្យមន្ទីរបច្ចកោណ បដិសេធន៍ពុំផ្តល់សេចក្តីអធិប្បាយចំពោះសេចក្តីរាយការណ៍របស់កាសែត Washington Post ដោយអ្នកស្រីគ្រាន់តែនិយាយថា អ្នកស្រីចង់ឲ្យទីក្រងតូក្យូជាអ្នកនិយាយពីចារកម្មរបស់ពួកគេ និងសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេ ។  អ្នកស្រី Singh និយាយថា អ្វីដែលខ្ញុំត្រូវនិយាយម្តងទៀត ខ្ញុំនឹងឲ្យជប៉ុននិយាយពីសមត្ថភាពចារកម្មខ្លួនឯងរបស់ពួកគេ ហើយនិងសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ។ អ្វីដែលខ្ញុំអាចនិយាយបាន គឺតាមទស្សនៈក្រសួងការពារជាតិអាមេរិក ពួកយើងនៅតែមានជំនឿចិត្តលើទំនាក់ទំនងរបស់ពួកយើងជាមួយជប៉ុន ៕

ទឹកទន្លេនេប៉ាល់ ឡើងប្រៀបច្រាំងបណ្តាលឲ្យមានទឹកជំនន់ ស្របពេលដែលប្រទេសមួយនេះ រងឥទ្ធិពលខ្យល់មូសុង

2023/08/09 01:13:32 pm        146
នេប៉ាល់៖  ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ ប្រទេសនេប៉ាល់ កំពុងជួបការលំបាកខ្លាំងដោយសារតែទឹកជំនន់ ក្រោយទឹកទន្លេឡើងប្រៀបច្រាំង ដោយសារភ្លៀងមូសុងវស្សាវាយប្រហារប្រទេសមួយនេះ ។  ទឹកទន្លេ Bagmatiស្ថិតតាមជ្រលងភ្នំកដ្ឋម៉ាន់ឌូ បានហូរប្រៀបច្រាំង ហើយនិងជន់លិចតំបន់ជុំវិញនោះ ជាកន្លែងដែលមានមនុស្សប្រហែល ៤លាននាក់រស់នៅ ។  ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ បានព្យាយាមបាចទឹកចេញពីផ្ទះរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរ បានស្នើសុំឲ្យអ្នកស្រុកនៅជិតទន្លេភាគខាងកើត Sindhuliជម្លៀសចេញ ពេលដែលកម្រិតទឹកហក់ឡើងខ្ពស់ ។  លោក Ambar Goleគឺជាអ្នកដឹកបន្លែលក់ក្នុងផ្សារមួយរូប និយាយថា ផ្សារលក់បន្លែ បានរងការជន់លិចទាំងស្រុង ។ ពួកយើងសង្រ្គោះបានរថយន្តមួយគ្រឿងនៅទីនេះពីការជន់លិច ប៉ុន្តែរថយន្ត ៣ ឬ ៤គ្រឿង បានរងការខូចខាត ។ សូមបញ្ជាក់ថា ភ្លៀងមូសុងវស្សាដែលបោកបក់លើប្រទេសនៅតំបន់ភ្នំហិម៉ាឡៃនេះ ចាប់ពីខែមិថុនា ដល់ខែកញ្ញា បានសម្លាប់មនុស្ស ៣៨នាក់ មកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣នេះ ៕

មនុស្ស៣៣នាក់ស្លាប់ ដោយទឹកជំនន់នៅទីក្រុងប៉េកាំង និងមនុស្ស១៨នាក់នៅបាត់ខ្លួន

2023/08/09 12:51:04 pm        252
ចិន៖ ការរាយការណ៍ប្រចាំថ្ងៃរបស់ទីក្រុងប៉េកាំងបានឲ្យដឹងថា មានអ្នកស្លាប់ចំនួន៣៣នាក់ដោយសារតែទឹកជំនន់ដ៏ខ្លាំងនៅក្នុងទីក្រុងប៉េកាំង និង១៨នាក់នៅបាត់ខ្លួន។ សារព័ត៌មានរាយការណ៍ថា ទឹកជំនន់កើតមានឡើងបន្ទាប់ពីព្យុះទីហ្វុង Doksuri ដែលបានវាយប្រហារមកលើមនុស្ស១.២៩លាននាក់ បណ្តាលឲ្យបាក់រលំផ្ទះ៥៩.០០០ខ្នង និងខូចខាតធ្ងន់ធ្ងរដល់ផ្ទះចំនួន១៤៧.០០០ខ្នង។ ទឹកជំនន់ បានបំផ្លាញ កសិដ្ឋាននិងទីក្រុងនានា នៅខេត្ត Hebei ភាគខាងជើង និងតំបន់នៅជុំវិញនោះនិងបានបានឃើញមនុស្សជាង១.៥លាននាក់ត្រូវបានជម្លៀសខ្លួន។ទឹកភ្លៀងធ្លាក់លើសពីកំណត់ត្រា បានមកដល់កាលពីចុងខែកក្កដា ខណៈសំណល់នៃព្យុះ Doksuri បានបក់មកលើដីគោក ដែលបានវាយប្រហារលើប្រទេសចិនភាំគខាងជើង។ ភ្លៀងធ្លាក់កាលពីសប្តាហ៍មុន បានកើនលើសពីកំណត់ត្រាច្រើន នៅក្នុងទីក្រុងប៉េកាំង និងប្រទេសចិនភាគខាងជើង ដោយអាងទន្លេ Haihe ដ៏ធំល្វឹងល្វើយ បានរងការជនលិចខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៦៣មក។ អ្នកជំនាញឧតុនិយម បាននិយាយថា ផលប៉ះពាល់នៃព្យុះទីហ្វុងនានា គឺកម្រកើតមាននៅភាគឦសានប្រទេសចិន ដោយព្យុះទីហ្វុងភាគច្រើនបក់ឆ្ពោះទៅទិសខាងលិច ឬភាគពាយព្យ បន្ទាប់ពីធ្វើឲ្យមានបំណាក់ដី។គណៈរដ្ឋមន្ត្រីចិន បាននិយាយថា អាជ្ញាធរ នឹងពន្លឿនការស្តារឡើងវិញអគ្គិសនី និងទំនាក់ទំនងទូរគមនាគមន៍ ដែលត្រូវបានបំផ្លាញដោយទឹកជំនន់។ផ្នែកដ៏ទៃទៀតរបស់ប្រទេសចិន កំពុងតស៊ូក្នុងភាពរាំងស្ងួត ដែលកំពុងដាក់សម្ពាធបន្ថែមទៀតលើការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាជន១,៤ពាន់លាននាក់របស់ប្រទេសនេះដែលកំពុងប្រឹងប្រែងរួចទៅហើយជាមួយការបង្អាក់ក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM
​មនុស្ស​ត្រូវបាន​ចាប់​ជាចំណាប់​ខ្មាំង​ ខណៈការគំរាមកំហែងដោយ​គ្រាប់បែកបង្ក​​ឲ្យ​មាន​ការជម្លៀស នៅរដ្ឋ California
06/03/2026 05:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ អំឡុប​ពេលមាន «សង្គ្រាមថ្មី​»
06/03/2026 05:06 PM
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
06/03/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM