ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ទូតចិន៖ ចិននឹងបន្តរួមដំណើរជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី នៃប្រទេសកម្ពុជា

2023/08/03 01:00:18 pm        281
កណ្ដាល៖ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ប្រទេសចិន នៅតែបន្តរួមដំណើរជាមួយប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការនានា ធ្លាប់អនុវត្តកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលនឹងដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងថា បន្ទាប់ពីបានឃើញដោយផ្ទាល់​ គឺការបោះឆ្នោតនៅកម្ពុជា មានយុត្តិធម៌ មិនលម្អៀង ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់សិទ្ធិបោះឆ្នោតដោយសេរី ហើយ​ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ​ប្រទេសចិនសូមចូលរួមអបអរយ៉ាងកក់ក្ដៅ ចំពោះប្រទេស​កម្ពុជា ដែលរៀបចំការបោះ ឆ្នោតប្រកបដោយជោគជ័យ ។ឯកឧត្តម ក៏សូមអបអរចំពោះគណបក្សប្រជាជនកម្ពុជា ​ដែលបានទទួលជ័យជម្នះយ៉ាងលើសលប់ ហើយ​សូមជូនពរដល់កម្ពុជា​ ក្នុងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីដោយរលូន និងជឿជាក់ថា​ ក្រោមការដឹកនាំបន្តរបស់​គណបក្សប្រជាជន កម្ពុជានឹងទទួលបានសមិទ្ធផល​កាន់តែច្រើន ក្នុងការកសាង និងអភិវឌ្ឍន៍​ប្រទេសជាតិនាថ្ងៃអនាគត និងឆ្ពោះទៅរកសេចក្តីសុខ សេចក្តីចម្រើន ។គួរបញ្ជាក់ថា ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង រួមទាំងថ្នាក់ដឹកនាំរបស់ប្រទេសចិនដទៃ ​ទៀត បាន​ចេញសារអបអររួចរាល់ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧ ក្នុង​ប្រទេសកម្ពុជា ដែលទទួលបានជោគជ័យ ​ខណៈការបោះឆ្នោតនេះ​ ប្រទេសចិន ក៏បាន​បញ្ជូន​អ្នកសង្កេតការណ៍ ​មកចូលរួមសង្កេតផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ពលរដ្ឋ១២៤គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកអំបិល ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

2023/08/03 12:52:16 pm        338
កោះកុង៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងប្រតិភូជាច្រើននាក់ទៀត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ សង្គ្រោះបឋម ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន១២៤គ្រួសារ ស្ថិតក្នុង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង៕ 

រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់៖ ជម្លោះជាមួយចិន នឹងមានលទ្ធផលដ៏មហន្តរាយ

2023/08/03 12:50:09 pm        226
តៃវ៉ាន់៖ លោករដ្ឋមន្ត្រីការបរទេស ចូសិប អ៊ូ ( Joseph Wu) បានថ្លែងប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ (ទី២ សីហា) ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់កោះនេះសម្រាប់ឧស្សាហកម្មបន្ទះអេឡិចត្រូនិក (semiconductor) និងផ្លូវដឹកជញ្ជូនសកល។ការព្រមានរបស់លោកអ៊ូ កើតឡើងនៅពេលកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះ បោះជំហានទៅរកការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួននៅឆ្នាំក្រោយ ខណៈពេលដែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងផ្នែកយោធា និងនយោបាយពីប្រទេសចិន នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ទីក្រុងប៉េកាំង បានអះអាងថាតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងក្រសោបកោះ នេះនៅថ្ងៃណាមួយ ដោយប្រើយោធា ប្រសិនបើចាំបាច់។លោកអ៊ូ បាននិយាយថា រាល់សកម្មភាពនៃកម្លាំងប្រឆាំងប្រឆាំងនឹងកោះតៃវ៉ាន់ នឹងមានផលប៉ះពាល់ជាសកល។លោកបានថ្លែងដោយចង្អុលទៅបញ្ហាកង្វះស្បៀងអាហារ និងឥន្ធនៈ និងអតិផរណាដែលកំពុងកើនឡើងដែលបានមកពីការឈ្លានពានរបស់  រុស្ស៊ីលើអ៊ុយក្រែនថា អ្វីដែលយើងត្រូវធ្វើ គឺការពន្យល់ដល់សហគមន៍អន្តរជាតិថា ប្រសិនបើមានជម្លោះណាមួយពាក់ព័ន្ធនឹងកោះតៃវ៉ាន់ វានឹងមានលទ្ធផលអាក្រក់សម្រាប់ពិភពលោកទាំងមូល៕

ភាពតានតឹងកាន់តែកើនឡើង នៅព្រំដែនណាតូជាមួយបេឡារុស បន្ទាប់ពីទាហាន Wagner ចូលទៅកាន់តែកៀក

2023/08/03 12:41:37 pm        237
ប៉ូឡូញ៖ ប្រទេសប៉ូឡូញនឹងដាក់ពង្រាយទាហានបន្ថែមទៀត នៅតាមព្រំដែនជាមួយប្រទេសបេឡារុស បន្ទាប់ពីខ្លួនបានចោទប្រកាន់ទីក្រុងមីនស្ក៍ (Minsk) ថា រំលោភលើដែនអាកាសរបស់ខ្លួន ដែលសកម្មភាពនេះ បង្កើនភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសសមាជិកណាតូ (NATO) មួយនេះ និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់វិមានក្រឹមឡាំង ជុំវិញបរិយាកាសសន្តិសុខដែលប្រែប្រួលកាន់តែខ្លាំងឡើង នៅតំបន់អឺរ៉ុប។រដ្ឋាភិបាលទីក្រុងវ៉ាសូវី បានឲ្យដឹងថា ឧទ្ធម្ភាគចក្ររបស់បេឡារុស ២គ្រឿង ត្រូវបានចោទថា បានរំលោភលើដែនអាកាសប៉ូឡូញ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺន កាលពីថ្ងៃអង្គារ (ទី១ ខែកក្កដា) តែក្រសួងការពារជាតិបេឡារុស បានបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលថា ជាការចោទប្រកាន់ «មិនសូវទំនង»។ភាពតានតឹងនេះ បានកើតឡើងក្នុងពេលមានមានកើនឡើងនូវសកម្មភាព នៅជិតព្រំដែនដីដ៏តូច រវាងប្រទេសប៉ូឡូញ និងលីទុយអានី ដែលត្រូវបានគេដឹងថា ជាគម្លាត Suwalki ឬច្រករបៀង ដែលកងទ័ពមកពីក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី កំពុងធ្វើដំណើរឆ្ពោះទៅ ដែលជាប៉ុនប៉ងជាក់ស្តែង ដើម្បីបង្កើនសម្ពាធលើសមាជិកណាតូ និងសហភាពអឺរ៉ុប។គួរបញ្ជាក់ដែរថា មេដឹកនាំបេឡារុស លោក Alexander Lukashenko បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់ការបះបោរដែលបរាជ័យរបស់ក្រុមទាហានស៊ីឈ្នួល Wagner ប្រឆាំងនឹងទីក្រុងម៉ូស្គូ បន្ទាប់ពីនោះមក ទាហានស៊ីឈ្នួលរាប់ពាន់នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានបញ្ជូនទៅកាន់ប្រទេសបេឡារុស។ក្រសួងការពារជាតិប៉ូឡូញ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទីក្រុងមីនស្ក៍ បានជូនដំណឹងដល់ទីក្រុងវ៉ាសូវីអំពីសមយុទ្ធនេះដែរ ប៉ុន្តែការឆ្លងកាត់ព្រំដែន បានកើតឡើងនៅភាគខាងកើតតំបន់ Bialowieza ( ប៊ូយ៉ាឡូវ៉េហ្សា) ក្នុងរយៈកម្ពស់ទាបបំផុត ដែលលំបាកចាប់បានដោយប្រព័ន្ធរ៉ាដា»។ក្រសួងបានបន្ថែមទៀតថា រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak (ម៉ាអ៊ូស ប្លាស្សាក់) បានបញ្ជាជាបន្តបន្ទាប់ឲ្យដាក់ពង្រាយទាហាន និងឧទ្ធម្ភាគចក្រប្រយុទ្ធបន្ថែមទៀត នៅតាមព្រំដែន។ តែយ៉ាងណាក្ដី ក្រសួងការពារជាតិបេឡារុស បាននិយាយថា៖ «មិនមានការរំលោភលើដែនអាកាសដោយឧទ្ធម្ភាគចក្រ Mi-24 និង Mi-8 នោះឡើយ»៕

បម្រាមនាំចេញអង្កររបស់ឥណ្ឌា នឹងធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ទូទាំងពិភពលោក

2023/08/03 12:38:51 pm        220
ឥណ្ឌា៖ ការហាមប្រាមការនាំចេញអង្កររបស់ប្រទេសឥណ្ឌា អាចបង្កផលប៉ះពាល់ពាសពេញទីផ្សារអង្ករពិភពលោក ហើយមនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ផងដែរ ដោយអ្នកប្រើប្រាស់អាស៊ី ព្រមទាំងអាហ្រ្វិក នឹងទទួលរងនូវផលប៉ះពាល់ដ៏ខ្លាំងបំផុត។ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក បានហាមប្រាមការនាំចេញអង្ករសដែលមិនមែនជាពូជបាសម៉ាទី កាលពីថ្ងៃទី២០ ខែកក្កដា ខណៈដែលរដ្ឋាភិបាលបានព្យាយាមទប់ទល់នឹងកំណើនតម្លៃអាហារក្នុងស្រុក និងធានាឱ្យបាននូវការទិញអង្ករក្នុងស្រុកបានគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ។ ប្រទេសនេះមានការនាំចេញអង្ករច្រើនជាង ៤០% នៃពាណិជ្ជកម្មអង្ករពិភពលោក។ក្រៅពីអាស៊ី បណ្ដាប្រទេសអាហ្វ្រិក និងមជ្ឈិមបូព៌ាជាច្រើន ក៏ងាយរងការហាមប្រាមការនាំចេញនេះផងដែរ។ នេះមិនមែនជាលើកទីមួយទេរបស់ប្រទេសឥណ្ឌា ដែលដាក់បម្រាមនាំចេញលើអង្ករដែលមិនមែនជាពូជបាសម៉ាទី ប៉ុន្តែផលប៉ះពាល់លើកនេះអាចមានជះឥទ្ធិពលខ្លាំងជាងពេលមុនទៅទៀត៕

ការលើកលែងទោសមួយផ្នែករបស់របបយោធាមីយ៉ាន់ម៉ាចំពោះលោកស្រី អ៊ុងសាន ស៊ូជី គឺគ្មានន័យអ្វីសោះ

2023/08/03 12:33:49 pm        260
មីយ៉ាន់ម៉ា៖ កាលពីថ្ងៃពុធ (២ សីហា) កូនប្រុសពៅរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក គីម អារីស បាននិយាយថាការលើកលែងទោសមួយផ្នែកដោយយោធាកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ាដល់អតីតមេដឹកនាំសហភាពមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី គឺ "គ្មានន័យអ្វីសោះ" ដោយអំពាវនាវឱ្យរដ្ឋាភិបាលលោកខាងលិចធ្វើសកម្មភាពបន្ថែមទៀតដើម្បីបង្កើនសម្ពាធលើរបបសឹកនោះ។ការលើកលែងបទចោទចំនួន៥ករណីក្នុងចំណោមបទចោទប្រកាន់ទាំង១៩ករណី ដែលលោកស្រីត្រូវបានកាត់ទោសនោះ មានន័យថា រយៈពេល៦ឆ្នាំនឹងត្រូវកាត់ចេញពីការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំរបស់លោកស្រី ស៊ូជី ប៉ុន្តែលោក អារីស ដែលមានសញ្ជាតិអង់គ្លេស បានប្រដូចទង្វើនេះទៅនឹងការអនុវត្តការឃោសនាទៅវិញ។សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី និងបានបង្ក្រាបលើក្រុមអ្នកប្រឆាំងនៃការគ្រប់គ្រងដោយយោធា ដោយមានមនុស្សរាប់ពាន់នាក់ត្រូវជាប់ពន្ធនាគារ ឬត្រូវបានសម្លាប់ផងដែរ។ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ៧៨ឆ្នាំដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលធ្វើរដ្ឋប្រហាររូបនេះ បានបដិសេធរាល់ការចោទប្រកាន់ដែលលោកស្រីត្រូវបានកាត់ទោស រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ហើយបាននិងកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងពួកគេទៀតផង៕

សម្តេចតេជោ ផ្ដាំទៅបុគ្គលខ្លះ កុំយកប្រទេសមួយពីរ មកធ្វើជាសហគមន៍អន្តរជាតិឱ្យសោះ

2023/08/03 12:31:26 pm        634
កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ទៅកាន់បុគ្គលមួយចំនួន កុំយកប្រទេសមួយ ឬពីរមកធ្វើជាសហគមន៍អន្តរជាតិ ចំពោះមុខកម្ពុជា​ឱ្យសោះ។ ចំណែកបរទេសមួយចំនួនទៀត ក៏សូមគោរពលើការសម្រេចចិត្ត​របស់ប្រជាពលរដ្ឋកម្ពុជា​ កុំគាំទ្របុគ្គលមួយក្រុមតូចហើយមិនគោរពសិទ្ធិ សេរីភាព និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់​ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺ​កើតឡើងដោយសំឡេងគាំទ្រភាគច្រើនលើសលុបពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ​អាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ដូច្នេះ បុគ្គលមួយចំនួន ​កុំយកប្រទេសមួយ ឬពីរមកធ្វើជាសហគមន៍អន្តរជាតិចំពោះមុខកម្ពុជាឱ្យសោះ។សម្ដេចតេជោ ហ៊ុន សែន​ ក៏បានព្រមាន​រំលាយ​បក្ស​នយោបាយមួយ​ដែល​បំផុសបំផុល​ពលរដ្ឋ​គូសបំផ្លាញ​សន្លឹកឆ្នោត​ គោលដៅបំផ្លាញ​ប្រជាធិបតេយ្យ​នៅកម្ពុជាផងដែរ ក្រោយពេល​មាន​ភស្ថុតាងច្បាស់លាស់​ និងមានបក្សពួកមួយចំនួនចេញ​មុខសារភាព៕អត្ថបទ៖វ៉ន ដារ៉ា

នគរបាលព័រទុយហ្គាល់តវ៉ាទាមទារលក្ខខណ្ឌការងារល្អប្រសើរ ក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចប៉ាប

2023/08/03 12:30:47 pm        212
ព័រទុយហ្គាល់៖ មន្ត្រីនគរបាលព័រទុយហ្គាល់បានតវ៉ានៅទីក្រុង Lisbon កាលពីថ្ងៃអង្គារ (២ សីហា) ដើម្បីទាមទារលក្ខខណ្ឌការងារកាន់តែប្រសើរឡើង ក្នុងថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ទៅកាន់ប្រទេសនេះសម្រាប់ការប្រារព្ធទិវាយុវជនពិភពលោក។ ក្រុមមន្ត្រីបាននិយាយថា ពួកគេចង់ទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍ពិភពលោក ដើម្បីបង្កើនការយល់ដឹងអំពីបុគ្គលិកកម្រិតទាប និងការទាមទាររបស់ពួកគេ សម្រាប់ប្រាក់ឈ្នួលកាន់តែប្រសើរ។ដំណើរនោះកំពុងប្រព្រឹត្តទៅក្រោមស្រមោលនៃរឿងអាស្រូវរំលោភបំពានផ្លូវភេទរបស់បព្វជិតរបស់ប្រទេសព័រទុយហ្គាល់ និងការខឹងសម្បាក្នុងតំបន់ចំពោះកំណើនផលប៉ះពាល់នៃព្រឹត្តិការណ៍នេះ។ សម្តេចប៉ាបព្រះជន្ម៨៦ឆ្នាំ កំពុងធ្វើដំណើរជាលើកដំបូងចាប់តាំងពីការវះកាត់ពោះវៀនក្នុងខែមិថុនា ហើយប្រើរទេះរុញ និងឈើច្រត់៕

សម្ដេចតេជោ បង្ហាញមូលហេតុ៤ ដែលត្រូវលះបង់តំណែងនាយករដ្ឋមន្រ្ដីនាពេលនេះ

2023/08/03 12:26:29 pm        712
កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញ​មូលហេតុ​ចំនួន៤យ៉ាង ដែលសម្ដេចត្រូវតែលះបង់តំណែងនាយករដ្ឋមន្រ្ដីនាពេលនេះ ដល់អ្នកដឹកនាំបន្តវេន គឺដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ​ក្រវាត់​ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះថា ការលះបង់តំណែងរបស់សម្ដេច ក្នុងពេលសម្ដេចមានជីវិត គឺជាការប្រសើរ​ជាងការផ្ទេរតំណែងពេលអស់ជីវិត។ សម្តេចតេជោ បានបញ្ជាក់ថា ការរៀបចំផ្ទេរតំណែងបន្តវេនរបស់​សម្តេច​នាពេលនេះ គឺយកតាម​ព្រះរាជគំរូ​របស់​ព្រះបរមរតនកោដ្ឋ។សម្ដេចតេជោ បានចោទសួរថា ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ មាន​មេដឹកនាំ​រូបណាខ្លះ ស្ម័គ្រចិត្តបោះបង់​តំណែងនោះ?ដូច្នេះការ ​ការប្រគល់តួនាទីឱ្យក្រុមយុវជនជំនាន់ក្រោយនាពេលនេះ ជាពេលវេលា​ដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព​ និងការអភិវឌ្ឍរបស់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺមាន​សេណារីយោចំនួនពីរ។ ទី១ គឺរៀបចំឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ​ទៅពីរឆ្នាំសិន ​និងសេណារីយោ ទី២ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង។ ដូច្នេះតាមរយៈសំឡេងឆ្នោតគាំទ្រ លើសលុប​របស់ប្រជាពលរដ្ឋ សម្ដេចសម្រេចយកជ្រើសរើស​យក​សេនារីយោទី២តែម្ដង៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ៖ បើគណៈរដ្ឋមន្រ្ដីថ្មីប្រព្រឹត្តិកំហុស នឹងអញ្ជើញមកដោះស្រាយនៅវិមាន៧មករា

2023/08/03 12:13:08 pm        343
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា ក្រោយសម្ដេចឈប់កាន់តំណែង ជានាយករដ្ឋមន្រ្ដី សម្ដេចនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ អំណាច​របស់​នាយករដ្ឋមន្រ្ដី ​ឬគណៈរដ្ឋមន្រ្ដីថ្មីនោះទេ ប៉ុន្ដែបើគណៈរដ្ឋមន្រ្ដីណាម្នាក់​ប្រព្រឹត្តិកំហុស នឹង​ត្រូវកោះហៅមកដោះស្រាយនៅវិមាន៧មករា ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បានបញ្ជាក់បែបនេះ ក្នុងឱកាស​អញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) ​និងផ្លូវខ្នែង នៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទៀតថា ទោះបីជាសម្ដេច​លាលែងតំណែង​នាយករដ្ឋមន្រ្ដី​នៅពេលនេះក្ដី ប៉ុន្ដែសម្ដេច​នៅតែគ្រប់គ្រងអំណាចក្នុង​វិស័យ​នយោបាយក្នុងនាម​ជាប្រធាន​គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានព្រឹទ្ធសភានាពេលខាងមុខ។ សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេច និងមន្រ្ដីជំនាន់ចាស់ គឺមិនទាន់ចាកចេញពីវិស័យ​នយោបាយ​របស់កម្ពុជានោះទេ ខណៈសម្ដេចតេជោ នឹងនៅតែមបន្តធ្វើជាប្រធានគណបក្ស។ ចំណែកមន្រ្ដីចាស់ៗ មួយចំនួនទៀតក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជានេះផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល ចាត់ទុកវិស័យអប់រំកាយ និងកីឡា ជាផ្នែកមួយដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍មូលធនមនុស្ស
06/04/2026 11:06 AM
Manchester United ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Ederson ពី Atalanta ក្នុងតម្លៃ ៣៥ លានផោន
06/04/2026 11:06 AM
ថៃភ័យខ្លួន ក្រោយម៉ាឡេស៊ី ហាមប្រាមនាំចូលបង្គា៥ប្រភេទ ខណៈអំពាវនាវឱ្យមានកិច្ចពិភាក្សាបន្ទាន់
06/04/2026 11:06 AM
គម្រោង LASED III របស់រាជរដ្ឋាភិបាល ជួយលើកកម្ពស់ជីវភាពលរដ្ឋ ២៤១ គ្រួសារនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
06/04/2026 10:06 AM
ក្រុមនារីបាល់បោះអង្គុយជនពិការកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ នៅការប្រកួតជើងឯកអាស៊ី
06/04/2026 10:06 AM
រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីចាកចេញពី (LDC) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
06/04/2026 10:06 AM
តម្លៃភាគហ៊ុន និងប្រេងសកលធ្លាក់ចុះដោយសារគ្មានពន្លឺនៃការបញ្ចប់សង្គ្រាមរវាង អាមេរិក-អ៊ីរ៉ង់
06/04/2026 10:06 AM
អាមេរិកប្រាប់អឺរ៉ុប និងកាណាដាឱ្យបង្កើនកងកម្លាំងអាកាស និងជើងទឹករបស់ណាតូ ខណៈទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការចំណាយ
06/04/2026 09:06 AM
ក្រុមហេសបូឡា បាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ជាការសាកល្បងកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក
06/04/2026 09:06 AM
លោក Netanyahu និយាយសម្រាលពីជម្លោះជាមួយលោក Trump ដោយមេដឹកនាំទាំងពីរយល់ស្របលើការរំសាយអាវុធក្រុមហេសបូឡា
06/04/2026 09:06 AM