សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

សង្គ្រាមកំពុងត្រឡប់ទៅរករុស្ស៊ីវិញ បន្ទាប់ពីការវាយប្រហារដោយយានដ្រូននៅទីក្រុងម៉ូស្គូ

2023/07/31 02:35:21 pm        83
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា សង្រ្គាមកំពុងវិលត្រលប់ទៅរកប្រទេសរុស្ស៊ីវិញ ប៉ុន្មានម៉ោងបន្ទាប់ពីវិមានក្រឹមឡាំងបានចោទប្រកាន់រដ្ឋធានី គីវ ពីការកំណត់គោលដៅវាយប្រហាររដ្ឋធានីមូស្គូជាមួយនឹងយានដ្រូន ដែលជាការវាយប្រហារចុងក្រោយបង្អស់។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យានដ្រូនចំនួន៣គ្រឿងត្រូវបានស្ទាក់ចាប់កាលពីថ្ងៃអាទិត្យ ប៉ុន្តែអាជីវកម្ម និងផ្សារទំនើបមួយនៅភាគខាងលិចនៃរដ្ឋធានីត្រូវបានវាយប្រហារ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ជាន់ទី៥ និងទី៦នៃអគារកម្ពស់ ៥០ជាន់បានរងការខូចខាត ហើយមិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ទេ។លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា "អ៊ុយក្រែនកាន់តែរឹងមាំ ហើយសង្រ្គាមកំពុងវិលត្រលប់ទៅរកទឹកដីរុស្ស៊ីវិញជាបណ្តើរៗ គឺទៅកាន់មជ្ឈមណ្ឌលនិមិត្តសញ្ញា និងមូលដ្ឋានយោធារបស់រុស្ស៊ី" ។ "នេះគឺជាការជៀសមិនរួច ហើយវាជារឿងធម្មជាតិ និងយុត្តិធម៌ពិតប្រាកដ"។អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយានដ្រូនចុងក្រោយបង្អស់លើរដ្ឋធានីមូស្គូគឺសំដៅលើការប៉ះពាល់ដល់ប្រជាជនរុស្ស៊ី ដែលចាប់តាំងពីវិមានក្រឹមឡាំងបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក៕

មនុស្ស៤នាក់ បានស្លាប់ បន្ទាប់ពីកងកម្លាំងការពារផ្លូវដែកឥណ្ឌាបើកការបាញ់ប្រហារលើរថភ្លើងមួយគ្រឿង

2023/07/31 02:30:50 pm        141
ឥណ្ដា៖កងកម្លាំងការពារផ្លូវដែក (RPF) នៅភូមិ ចាវ៉ាន់ (jawan) ប្រទេសឥណ្ឌា បានបាញ់សម្លាប់មនុស្ស ៤នាក់ នៅលើរថភ្លើងពីទីក្រុងចៃពួរ (Jaipur) ទៅទីក្រុងម៉ុមបៃ (Mumbai) ។ ជនរងគ្រោះរួមមានអ្នករួមដំណើរ៣នាក់ និងជំនួយការអធិការរងកងកម្លាំងការពារផ្លូវដែក RPF ម្នាក់។កម្លាំងការពារផ្លូវដែកលោក Chetan បានបាញ់ជនរងគ្រោះទាំងបួននាក់នោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃចន្ទ ត្រង់ចន្លោះស្ថានីយវ៉ាភី (Vapi)និងស្ថានីយបូរីវ៉ាលី (Borivali)។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបូរីវ៉ាលី។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលបានឲ្យដឹងថា ហេតុការណ៍នោះត្រូវបានគេរាយការណ៍នៅលើរថភ្លើងលេខ១២៩៥៦ នៅវេលាម៉ោង ៥:២៣នាទីនៅថ្ងៃទី៣១ ដែកក្កដា ឆ្នាំ២០២៣ ថាមានការបាញ់ប្រហារនៅក្នុងបន្ទប់រថភ្លើង B5 ។ គេបានបញ្ជាក់ថាលោក Chetan ដែលស្ថិតក្នុងកាតព្វកិច្ចអមដំណើរ បានបាញ់ទៅលើអ្នកទទួលខុសត្រូវអមដំណើរឈ្មោះ ASI Tika Ram។ រថភ្លើងបានទីដល់ស្ថានីយ៍ BVI ហើយតាមព័ត៌មានជាមុន ជនរងគ្រោះ៣នាក់ក៏ត្រូវបានរាយការណ៍ផងដែរ បន្ថែមពីលើកងកម្លាំងការពារផ្លូវដែករូបនោះ៕

មនុស្សម្នាក់ស្លាប់ និង៨នាក់ទៀត រងរបួស ក្នុងការបាញ់ប្រហារធំមួយ នៅប៉ែកខាងលិចទីក្រុងឈីកាហ្គោ

2023/07/31 02:16:58 pm        73
អាមេរិក៖ យោងតាមនគរបាលក្នុងតំបន់ បានឲ្យដឹងថា ស្ត្រីវ័យ២១ឆ្នាំម្នាក់ បានស្លាប់ និង៨នាក់ផ្សេងទៀត បានរងរបួស ក្នុងការបាញ់ប្រហារធំមួយ នៅប៉ែកខាងលិច ទីក្រុង ឈីកាហ្គោកាលពីព្រឹកថ្ងៃអាទិត្យ។ នគរបាលទីក្រុងឈីកាហ្គោ និយាយថា ការបាញ់ប្រហារនេះ បានកើតឡើងនៅអំពុងម៉ោង១ រំលងអាធ្រាត ម៉ោងក្នុងតំបន់ នៅដែលមនុស្សច្រើននាក់ ត្រូវបានគេឃើញចញពីរថយន្តJeep (ហ្ស៊ីប) ព័ណ៌ខ្មៅមួយគ្រឿង និងបានចាប់ផ្តើមបាញ់ប្រហារទៅលើក្រុមស្ត្រីកំពុងជួបជុំគ្នា។ អាយុរបស់ជនរងគ្រោះទាំង៩នាក់មានចាប់ពី២០ឆ្នាំដល់៣៣ឆ្នាំ។  អាជ្ញាធរនិយាយថា ស្ត្រីដែលត្រូវបានគេបាញ់ចំមុខ ត្រូវបានប្រកាសថាស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Mt. Sinai ។ ស្ត្រីវ័យ២៨ឆ្នាំម្នាក់ ត្រូវបានគេបាញ់៨គ្រាប់ចំដងខ្លួន ហើយកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្ត្រី៥នាក់ផ្សេងទៀត បានទទួលរងរបួសដោយការបាញ់កាំភ្លើងច្រើនគ្រាប់ ខណៈជនរងគ្រោះ២នាក់រងរបួសត្រូវបញ្ឆិត។ នគរបាលនិយាយថា គ្មាននណាម្នាក់ត្រូវបានឃុំខ្លួននៅឡើយ ហើយឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។  សហរដ្ឋអាមេរិក កំពុងទប់ស្កាត់នូវចំនួនដ៏ច្រើននៃករាបាញ់ប្រហារទ្រង់ទ្រាយធំៗ និងឧបទ្ទវហេតុអំពើហិង្សាដោយអាវុធ។ យោងតាមទិន្នន័យដែលប្រមូលដោយបណ្ណាសា អំពើហិង្សាដោយអាវុធ បានឲ្យដឹងថា មានការបាញ់ប្រហារទ្រង់ទ្រាយធំៗជាង៤១៥លើកនៅក្នុងប្រទេសរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដែលបានកំណត់ថាការបាញ់ប្រហារទ្រង់ទ្រាយធំមួយ ជាឧបទ្ទវហេតុដែលមានមនុស្សយ៉ាងហោចណាស់៤នាក់ត្រូវបានបាញ់ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារឡើយ៕

បណ្តឹងទាមទាប្រាក់៤៧៥លានដុល្លារលើទូរទស្សន៍ CNN របស់លោក Trump ត្រូវបានច្រានចោល

2023/07/31 02:09:12 pm        123
អាមេរិក៖ ទូរទស្សន័CNN ពុំបានបរិហាកេរ្តិ៍ លើលោក Donald Trump នោះទេ នៅពេលដែលទូរទស្សន៍នេះ និយាយយោងទៅរកការបញ្ជាក់ការបោះឆ្នោតក្នុង២០២០ ដែលលោកបានបរាជ័យ ខណៈជាការដកស្រង់សម្តីរបស់លោក ថាជាការភូតកុហក់ដ៏ធំ។ កាលពីថ្ងៃសុក្រ ចៅក្រមសហព័ន្ធ បានចេញសេចក្តីសម្រេច ថាការអត្ថាធិប្បាយនោះមិនអាចជាការបរិហារកេរ្ត៍នោះទេ ព្រោះវាជាការបញ្ចេញមតិ។ បណ្តឹងរបស់អតីតប្រធានាធិបតីរូបនេះ បានធ្វើឡើងកាលពីខែតុលាឆ្នំាមុន។ វាបានគូសបញ្ជាក់គំរូចំនួន៥ ដែលបណ្តាញសារព័ត៌មានបានចេញផ្សាយរឿង ឬ ផ្សាយពីការអត្ថាធិប្បាយ ដោយប្រើប្រាស់ឃ្លាកុហក់អំពីភាពបរាជ័យក្នុងការបោះឆ្នោតរបស់លោក Trump។ បណ្តឹងរបស់លោកTrump បានអះអាងថា បណ្តាញទូរទស្សន៍នេះបានប្រើប្រាស់ឃ្លាកុហក់ដ៏ធំក្នុងការប្រដូចលោកដោយចេត្តនាទៅនឹងមេដឹកនាំណាហ្ស៊ីអាល្លឺម៉ង់ គឺលោក Adolf Hitler( អាដុល អ៊ីត្លែ) ។ អ្នកនាំពាក្យរបស់លោក Trump បានចាប់ចំណុចនោះ ទោះបីក្នុងការថ្លែងក៏ដោយ ហើយទូរទស្សន៍ CNN នឹងត្រូវទទួលខុសត្រូវសម្រាប់ការប្រព្រឹត្តខុសរបស់ពួកគេមកលើអតីតប្រធានាធិបតី។ទូរទស្សន៍ CNN ជាគោលដៅដ៏ពេញចិត្តរបស់លោក Trump ជាយូរមកហើយ ជាអ្នកដែលតែងតែនិយាយវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយដែលលោកមិនពេញចិត្ត៕

ពលរដ្ឋទន្ទឹងរង់ចាំមើលការតែងតាំងនាយករដ្ឋមន្ត្រីថ្មី ​ខណៈបក្សប្រជាជននឹងបន្តដឹកនាំរដ្ឋាភិបាល អាណត្តិទី៧

2023/07/31 02:04:57 pm        94
ភ្នំពេញ៖ បណ្តាពលរដ្ឋមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល បានបង្ហាញការគាំទ្រ និងមានការទន្ទឹងរងចាំមើលដំណើរការតែងតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣នេះ សម្រាប់អណត្តិទី៧ នៃរដ្ឋសភាជាតិ។ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែកក្កដានេះ ​ថ្លែងថា ​យើងមានសប្បាយរីករាយខ្លាំង ខណៈ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា​ បានប្រកាសគាំទ្រ ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រី ​សម្រាប់អណត្តិទី៧នេះ ឃើញថា ​ប្រទេសជាតិមានស្ថានភាព​សន្តិសុខ​ សណ្តាប់ធ្នាប់ ​និងមានសភាព​ស្ងប់ស្ងាត់​ល្អប្រសើរ ​ពលរដ្ឋចេញប្រកបរបរ និង​មានភ្ញៀវ​ទេសចរជាតិ ​អន្តរជាតិអញ្ជើញដើរទស្សនាកម្សាន្តជាធម្មតា ​ហើយយើងក៏មានការទន្ទឹងរង់ចាំខ្លាំង​ណាស់ដែរ ចង់មើលទិដ្ឋភាពប្រវត្តិសាស្ត្រថ្មី ការតែងតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសមាសភាព គណៈរដ្ឋមន្ត្រីថ្មីផងដែរ។សូមបញ្ជាក់ថា ​នៅក្នុងដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ​កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ​មាន​ពលរដ្ឋអញ្ជើញទៅបោះឆ្នោត​មាន​ប្រមាណជាង ​៨លាន២សែននាក់ ដែលស្មើនឹង ៨៤.៥៨% នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជី​បោះឆ្នោតសរុប​ប្រមាណ​ជាង ៩លាន៧សែននាក់ ​ហើយ​ក៏ជា​តួលេខ​ខ្ពស់​បំផុត ​ជាង​បណ្តា​ការ​បោះឆ្នោតនៅក្នុងឆ្នាំអាណត្តិនានា​កន្លងមកដែរ៕អត្ថបទ ស៊ុម សុខជា

ជនអន្តោប្រវេសន៍ មិនត្រូវបានរារាំងដោយរបាំងបណ្តែតទឹកឆ្លងកាត់ទន្លេ Rio Grande នោះទេ

2023/07/31 02:04:49 pm        157
អាមេរិក៖ ជនអន្តោប្រវេសន៍ បានបន្តឆ្លងកាត់ទន្លេ ( រីយ៉ូ ហ្ក្រានដេ) Rio Grande កាលពីថ្ងៃសៅរ៍ ទោះបីជាមានរបាំងពោងបណ្តែតទឹក ត្រូវបានដាក់នៅនឹងកន្លែងដោយរដ្ឋតិចសាស់ដើម្បីរារាំងពួកគេក៏ដោយ។ វីដេអូថតដោយយានដ្រូន បានបង្ហាញពីជនអន្តោប្រវេសន៍ដើរឆ្លងកាត់ខ្សែលួសបន្លាប្រវែងជាច្រើនម៉ាយស៍ ស្វែងរកចំណុចចូលទៅកាន់សហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក ដើម្បីប្រគល់ខ្លួនដល់សមាជិកឆ្មាំជាតិរបស់កងទ័ព និង ក្រសួងនគរបាលសុវត្ថិភាពសាធារណៈរបស់រដ្ឋតិចសាស់ នៅជិតទីក្រុង Eagle Pass រដ្ឋតិចសាស់។  អាជ្ញាធរនៅរដ្ឋតិចសាស់ បានចាប់ផ្តើមតម្លើងរបាំងបណ្តែតទឹកនៅកណ្តាលទន្លេជិតទីក្រុង Eagle Pass បង្កឲ្យមានការត្អូញត្អែរផ្នែកការទូតពីប្រទេសម៉ិកស៊ិក។ ក្នុងប៉ុន្មានខែថ្មីៗនេះ កងទ័ពឆ្មាំជាតិរដ្ឋតិចសាស់ បានដាក់ពង្រាយខ្សែបន្លាលួស ដើម្បីបញ្ឈប់លំហូរជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក។ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា រដ្ឋតិចសាស់មិនបានពិគ្រោះយោបល់ជាមួយមន្ត្រីសហព័ន្ធនោះទេ នៅមុនពេលតម្លើងពោងបណ្តែតទឹក ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានដាក់បណ្តឹងប្តឹងរដ្ឋតិចសាស់ជុំវិញការតម្លើងរបាំងបណ្តែតទឹករបស់រដ្ឋនេះ៕

ភោជនីយដ្ឋានជប៉ុននៅចិន ព្រួយបារម្ភពីផលប៉ះពាល់សុខភាពខណៈការបញ្ចេញទឹកកង្វក់រោងចក្រ Fukushima

2023/07/31 02:02:18 pm        109
ចិន៖ មានរយៈពេលជាង៣សប្តាហ៍ ចាប់តាំងពីប្រទេសចិន បានបង្កើនការត្រួតពិនិត្យ លើការនាំចូលអាហារ  ជប៉ុនជុំវិញការព្រួយបារម្ភពីសារធាតុវិទ្យុសកម្ម ប៉ុន្តែលោក Kazuyuki Tanioka បានព្រួយបារម្ភរួចទៅហើយសម្រាប់អនាគតនៃភោជនីយដ្ឋានអាហារស៊ូស៊ីដ៏ទំនើបនៅទីក្រុងប៉េកាំង។ ដូចជាភោជនីយដ្ឋភាគច្រើន នៅក្នុងប្រទេសចិន ភោជនីយដ្ឋាន Toya ដែលមានអាយុកាល៨ឆ្នាំ របស់លោក Tanioka បានតស៊ូរយៈពេលច្រើនឆ្នាំពីការរឹតត្បិតជំងឺ Covid-19 ដែលទើបតែបានបន្ធូរបន្ថយកាលពីចុងឆ្នាំកន្លងទៅនេះ។ ពេលនេះ វាកំពុងប្រឈមនឹងកង្វះទាំងអតិថិជន ទាំងអាហារសមុទ្រ នៅមុនពេលផែនការរបស់ប្រទេសជប៉ុនបញ្ចេញទឹកកង្វក់មានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅសមុទ្រ ពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលទទួលរងដោយគ្រោះមហន្តរាយ។ ចុងភៅភោជនីយដ្ឋានមានអាយុ៤៩ឆ្នំមកពីតំបន់ Kumamoto ប្រទេសជប៉ុនភាគខាងត្បូង បាននិយាយថា ខ្ញុំពិតជាមានការព្រួយបារម្ភអំពីថាតើយើងអាចនៅបន្តឬយ៉ាងណា។ ការដែលមិនអាចនាំចូលបាននូវគ្រឿងផ្សំអាហារ គឺជាជីវិតពិតប្រាកដ ឬស្ថានភាពស្លាប់សម្រាប់ពួកយើង។ ប្រទេសចិន គឺជាអ្នកនាំចូលអាហារសមុទ្រជប៉ុនធំបំផុត។ ភ្លាមៗបន្ទាប់ពីរលកយក្សស៊ូណាមិ និងរញ្ជួយដី ឆ្នាំ២០១១ បានបំផ្លាញរោងចក្រ Fukushima ដែលប្រទេសនេះបានហាមឃាត់ការនាំចូលអាហារនិងផលិតផលកសិកម្មមកពីខេត្តចំនួន៥របស់ជប៉ុន។ ក្រោយមកទៀត ប្រទេសចិន បានពង្រីកបម្រាមរបស់ខ្លួន ដែលបច្ចុប្បន្នគ្របដណ្តប់លើខេត្តចំនួន១០ ក្នុងចំណោមខេត្តសរុបចំនួន៤៧ របស់ប្រទេសជប៉ុន។ ការរឹតត្បិតការនាំចូលចុងក្រោយ ត្រូវបានដាក់នៅក្នុងខែនេះ បន្ទាប់ពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានអនុម័តផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច។ ប្រទេសចិន បានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដែលបានប្រឈមមុខការប្រឆាំងនៅក្នុងប្រទេស ដោយនិយាយថា ការបញ្ចេញទឹកកង្វក់នេះបង្កគ្រោះថ្នាក់ដល់ជីវិតសត្វសមុទ្រ និងសុខភាពមនុស្ស។

ប្រទេសស៊ូដង់បន្ថែមការបិទផ្លូវអាកាស រហូតដល់ពាក់កណ្តាលខែសីហា ក្នុងពេលមានជម្លោះ

2023/07/31 01:55:53 pm        139
ស៊ូដង់៖ អាកាសយានដ្ឋានអន្តរជាតិ Khartoum នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ូដង់ បានបន្ថែមរយៈពេលនៃការបិទផ្លូវអាកាសរបស់ប្រទេសស៊ូដង់ រហូតដល់ថ្ងៃទី១៥ ខែសីហា ដោយលើកលែងតែជំនួយមនុស្សធម៌ និងការហោះហើរជម្លៀសប៉ុណ្ណោះ។ផ្លូវអាកាសរបស់ប្រទេសស៊ូដង់ ត្រូវបានបិទចាប់តាំងពីការផ្ទុះឡើងនៃការប៉ះទង្គិចគ្នា នៅពាក់កណ្តាលខែមេសា ដោយសារប្រព័ន្ធបង្ហាញទិសផ្លូវអាកាស នៅអាកាសយានដ្ឋាន ត្រូវបានប៉ះពាល់ដោយជម្លោះ រវាងក្រុមពួក ដែលមានសង្រ្គាមជាមួយគ្នា។យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា ជម្លោះប្រដាប់អាវុធ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៣.០០០នាក់ និងជាង ៦.០០០នាក់ រងរបួស៕

កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្តពីដើមខែសីហាទៅ

2023/07/31 01:19:11 pm        968
ភ្នំពេញ៖ កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្ត​ពីដើមខែ សីហាទៅ ដោយរាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រី​ដែល​ជាមន្រ្តីរាជការ មន្រ្តី​កិច្ចសន្យា មន្រ្តីកម្មសិក្សា ​កម្មករនិយោជិតជាសមាជិក​ ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុង​អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ​និងក្រោយពេលសម្រាល រហូតដល់កូនមានអាយុ២ឆ្នាំ។ការបង្កើនកម្រិតប្រាក់​ឧបត្ថម្ភ​ជូនកម្មករ​និយោជិតជាស្រ្តីនេះ រាជរដ្ឋាភិបាលនឹងពង្រីកកិច្ចគាំពារ​សង្គមបន្ថែម​ដល់ស្រ្តីមានផ្ទៃពោះ ​និងកូនអាយុក្រោម២ឆ្នាំ មកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណង​លើក​កម្ពស់សុខុមាភាពមាតា ​និងកុមារតូច ​ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ​របស់កុមារ ​ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ ​និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញា​ស្មារតី ក្នុងរយៈពេល ១ពាន់ថ្ងៃ ដំបូងនៃជីវិត។កម្មការិនីកំពុងពពោះ បម្រើការងារក្នុងវិស័យកាត់ដេរ បានសម្តែងការអរគុណជូនចំពោះប្រមុខ​រាជរដ្ឋាភិបាល ​និងមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរជាប់ជានិច្ច ។ ពួកគាត់ សង្ឃឹមទៀតថា តាមរយៈការដឹកនាំ​របស់នាយករដ្ឋមន្រ្តីថ្មី នាពេលខាងមុខឆាប់ៗនេះ ពួកគាត់នឹងនៅតែទទួល​បានបន្តនូវអត្ថប្រយោជន៍ ​និងការដំឡើង​ប្រាក់ឈ្នួលអប្បបរមាដូចរៀងរាល់ឆ្នាំជាដើម​។សូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីដែលជាមន្រ្តីរាជការ​ មន្រ្តីកិច្ចសន្យា មន្រ្តី​កម្មសិក្សា កម្មករនិយោជិតជាសមាជិក ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងអំឡុងពេលមាន​ផ្ទៃពោះ ពេលសម្រាល ​និងក្រោយពេលសម្រាល រហូតដល់កូនមានអារយុ២ឆ្នាំនេះ គិតសរុប​ជាសាច់ប្រាក់មានចំនួនប្រមាណ ១លាន ៥២ម៉ឺនរៀល រហូតដល់ ២លាន ៧២ម៉ឺនរៀល ដោយនឹង​គិតតាមចំនួនកូន និងលក្ខខណ្ឌចាំបាច់មួយចំនួនទៀត ​ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ​ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀតស្របតាមគោលនយោបាយជាតិគាំពារសង្គម៕អត្ថបទ ឈិត បូរ៉ាវី

មេដឹកនាំEU ធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសហ្វីលីពីន

2023/07/31 12:24:23 pm        95
បន្ទាប់ពីមានទំនាក់ទំនងដ៏រង្គោះរង្គើជាមួយនឹងអតីតប្រធានាធិបតីជុំវិញបញ្ហាសិទ្ធិមនុស្ស ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ុស៊ុឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) កំពុងជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណានដ៍ ម៉ាកូស (Ferdinand Marcos Jr) នៅថ្ងៃចន្ទនេះ ក្នុងសញ្ញានៃការធ្វើឲ្យទំនាក់ទំនងប្រសើរឡើង បន្ទាប់ពីមានភាពរង្គោះរង្គើមួយរយៈ រវាងសហភាពអឺរ៉ុប និងអ្នកកាន់តំណែងមុនរបស់លោកជុំវិញបញ្ហាសិទ្ធិមនុស្ស។ក្រុមមន្ត្រីអឺរ៉ុបនិងហ្វីលីពីន បាននិយាយថា លោកស្រី វ៉ុន ដឺ ឡេយេន បានមកដល់ទីក្រុងម៉ានីល កាលពីយប់ថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចកម្រិតកំពូលជាលើកដំបូងក្នុងរយៈពេលជិត៦ទសវត្សរ៍នៃទំនាក់ទំនង ជាមួយហ្វីលីពីន។ មន្ត្រីអឺរ៉ុប និងហ្វីលីពីន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី គឺមានបំណងពង្រឹងការទូត ពាណិជ្ជកម្ម សន្តិសុខ និងទំនាក់ទំនងទូទៅ ដោយបានបន្ថែមថា លោកស្រីបានមក តាមការអញ្ជើញរបស់លោកម៉ាកូស។កិច្ចពិភាក្សារវាងលោកស្រី វ៉ុន ដឺ ឡេយេន និងគណៈប្រតិភូរបស់លោកស្រីជាមួយមន្ត្រីហ្វីលីពីន ក៏ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់នូវឱកាសរបស់ប្រទេសហ្វីលីពីនក្នុងការរក្សាការលើកទឹកចិត្តពាណិជ្ជកម្មពិសេស អាស្រ័យលើការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការងារ និងអភិបាលកិច្ចល្អ។កាលពីខែកុម្ភៈ សមាជិកសភាអឺរ៉ុបមួយក្រុម បាននិយាយថា ឱកាសរបស់ទីក្រុងម៉ានីលក្នុងការរក្សាការលើកទឹកចិត្តទាំងនោះ រួមទាំងការកាត់បន្ថយពន្ធគយសម្រាប់ផលិតផលជាច្រើនមុខ នឹងកើនឡើង ប្រសិនបើមេដឹកនាំបក្សប្រឆាំងដែលត្រូវបានឃុំខ្លួនជាយូរមកហើយ ត្រូវបានដោះលែង ហើយហ្វីលីពីនបានចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិឡើងវិញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM