សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្ស ១០នាក់ បានស្លាប់ បន្ទាប់ពីដំបូលកន្លែងហាត់ប្រាណនៅប្រទេសចិនបាក់រលំ

2023/07/24 11:20:50 am        134
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃចន្ទ (ទី២៤ ខែកក្កដា)នេះ ថា ដំបូលបេតុងនៃកន្លែងហាត់ប្រាណរបស់សាលាមួយ បានរលំបាក់ នៅក្នុងទីក្រុង Qiqihar (ឈីឈីងហា) របស់ប្រទេសចិន កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) ដោយបានសម្លាប់មនុស្ស ១០នាក់ ខណៈមនុស្សម្នាក់ នៅតែជាប់ក្នុងគំនរបែកបាក់របស់ដំបូលនោះ។យោងតាមទូរទស្សន៍ CCTV បានឲ្យដឹងថា ដំបូងឡើយ គេគិតថា មនុស្ស ១៥នាក់ ត្រូវបានជាប់នៅក្រោមគំនរបាក់បែកនោះ តែអាជ្ញាធរយកចេញបាន ១៤នាក់ ហើយសារព័ត៌មាន Xinhua បានផ្សាយថា យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះខេត្ត បានឲ្យដឹងដឹងថា ការបាក់រលំនៅសាលាបឋមសិក្សាលេខ៣៤ ក្នុងសង្កាត់ Longsha នៅទីក្រុង Qiqihar ស្ថិតនៅក្នុងខេត្ត Heilongjiang (ហីឡុងជាំង) ភាគឦសាននៃប្រទេសចិននេះ ត្រូវបានរាយការណ៍ឲ្យដឹងនៅម៉ោង ២:៥៦នាទីរសៀល (ត្រូវនឹងម៉ោង ៦:៥៦នាទីព្រឹកម៉ោងសកល) កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា)។មានមនុស្ស១៩នាក់នៅកន្លែងហាត់ប្រាណនោះ ពេលគ្រោះថ្នាក់នេះបានកើតឡើង ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា មនុស្ស ៤នាក់ បានគេចផុតពីការបាក់រលំនេះ តែ ១៥នាក់ទៀត ត្រូវបានជាប់នៅក្រោមនោះ។សារព័ត៌មាន Xinhua បានឲ្យដឹងទៀតថា ការស៊ើបអង្កេតស៊ីជម្រៅ កំពុងបន្តធ្វើ ហើយបុគ្គលដែលទទួលខុសត្រូវនៅក្រុមហ៊ុនសំណង់ ត្រូវបាននាំខ្លួនទៅឃុំនៅប៉ុស្តិ៍នគរបាលហើយ៕

អាមេរិកបារម្ភខ្លាំង ចំពោះករណីរំលោភបំពានផ្លូវភេទ នៅឥណ្ឌា ក្នុងវីដេអូចែករំលែកគ្នាយ៉ាងទូលំទូលាយ និងឆាប់រហ័ស

2023/07/24 10:55:45 am        259
អាមេរិក៖ សហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) ថា ខ្លួនមានការបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃវីដេអូចែករំលែកគ្នាយ៉ាងឆាប់រហ័ស ដែលបង្ហាញពីនារី២នាក់ ត្រូវបានបង្ខំឲ្យដើរដង្ហែតាមផ្លូវទាំងអាក្រាតកាយ នៅរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា ដោយនេះជាករណីរំលោភផ្លូវភេទ ដែលបង្កឲ្យមានការខឹងសម្បាទូទាំងប្រទេស។ការបំពារបំពាន ដែលត្រូវបានចោទប្រកាន់ថា រំលោភបូក និងដង្ហែនារីអាក្រាតកាយនោះ បានកើតឡើងជាង ២ខែមុន ប៉ុន្តែករណីនោះ បានទាក់ទាញចំណាប់អារម្មណ៍ពីមជ្ឈដ្ឋានទាំងក្នុងប្រទេស និងពិភពលោក នៅពេលដែលវីដេអូនេះ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ និងយ៉ាងឆាប់រហ័ស នៅលើបណ្ដាញទំនាក់ទំនងសង្គម កាលពីសប្តាហ៍មុន។ ក្រោយមក នគរបាលបានចាប់ខ្លួនមនុស្សមួយចំនួន។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានហៅហេតុការណ៍នេះថា ជាអំពើ «ឃោរឃៅ» និង «គួរឲ្យខ្លាច» ហើយបាននិយាយថា សហរដ្ឋអាមេរិកសូមបង្ហាញនូវក្ដីអាណិតអាសូរ ចំពោះជនរងគ្រោះយ៉ាងស្មោះអស់ពីចិត្ត។ទង្វើអសីលធម៌នេះ ត្រូវបានរាយការណ៍ឲ្យដឹងដោយជនរងគ្រោះ ដែលមានអាយុ ២១ឆ្នាំម្នាក់ និង ១៩ឆ្នាំម្នាក់ កាលពីខែឧសភា អំឡុងពេលមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងជនជាតិភាគតិចកុលសម្ព័ន្ធគូគី (Kuki) និងជនជាតិភាគតិចភាគច្រើនម៉ីតី (Meitei) ជុំវិញការផ្លាស់ប្តូរដែលអាចនឹងកើតមាន ដែលផ្ដល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចដល់ជនជាតិភាគតិចគូគី (Kuki) ច្រើនជាង។បញ្ហានេះត្រូវបានដោះស្រាយបន្ទាប់ពីទីក្រុងញូវដេលី (New Delhi) បានប្រញាប់ប្រញាល់បញ្ចូនទាហានប៉ារ៉ា និងកងទ័ពរាប់ពាន់នាក់ទៅកាន់រដ្ឋ ដែលមានប្រជាជនចំនួន ៣,២លាននាក់នេះ។ ប៉ុន្តែអំពើហិង្សា និងការកាប់សម្លាប់ បានបន្តកើតឡើងវិញមិនយូរប៉ុន្មាន ហើយរដ្ឋនៅតែមានភាពតានតឹង ចាប់តាំងពីពេលនោះមក។ មនុស្សយ៉ាងហោចណាស់ ១២៥នាក់ ត្រូវបានសម្លាប់ និងជាង ៤០.០០០នាក់ បានភៀសខ្លួនចេញពីគេហដ្ឋានរបស់ពួកគេ ចាប់តាំងពីអំពើហិង្សា បានផ្ទុះឡើងនៅរដ្ឋ Manipur នេះ៕

អេស្ប៉ាញធ្លាក់ក្នុងភាពចលាចលខាងនយោបាយ ក្រោយការបោះឆ្នោតដែលពុំមានអ្នកឈ្នះដាច់

2023/07/24 10:51:52 am        222
អេស្ប៉ាញ៖ អេស្ប៉ាញទំនងជាបានឈានទៅដល់ដំណាក់កាលព្យួរសភាបន្ទាប់ពីការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ ភាគីឆ្វេង និងស្តាំនិយម មិនអាចទទួលបានជ័យជម្នះច្បាស់លាស់ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីបាន។ខណៈការរាប់សន្លឹកឆ្នោតបាន៩៩%នៅម៉ោង ១១:៤៥នាទី យប់ កាលពីថ្ងៃអាទិត្យ គណបក្សប្រឆាំងអភិរក្សនិយម (PP) ទទួលបាន១៣៦ អាសនៈស្របពេលគណបក្ស ពលករសង្គមនិយម(PSOE) កំពុងកាន់អំណាចរបស់នាយករដ្ឋមន្ត្រី ផេត្រូ សាន់ឆេស(Pedro Sanchez)ទទួលបាន ១២២ អាសនៈ។គណបក្សមួយចំនួន ដែលមានចំណែកសំខាន់បំផុតក្នុងការក្លាយជាបក្សបង្គ្រប់សំឡេង គឺគណបក្សស្តាំនិយម Vox ទទួលបាន ៣៣អាសនៈ និងគណបក្សឆ្វេងនិយមជ្រុល ស៊ូម៉ា (Sumar) ទទួលបាន៣១អាសនៈ។លទ្ធផលសម្រាប់គណបក្ស Vox ដែលបានធ្វើយុទ្ធនាការលើវេទិការឡើងវិញនៃច្បាប់ស្តីពីអំពើហិង្សា យេនឌ័រ សិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នាឬ LGBTQ ការរំលូតកូន និងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់  បានបាត់បង់១៩ អាសនៈ បើធៀបទៅនឹង បួនឆ្នាំមុន។ខណៈក្រុមសង្គមនិយមរបស់ Sanchez បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ពួកគេ និងគណបក្សសម្ព័ន្ធមិត្តរបស់ពួកគេបានអបអរលទ្ធផលនេះថាជាជ័យជម្នះចាប់តាំងពីការរួមកម្លាំងគ្នារបស់ពួកគេ ទទួលបានអាសនៈច្រើនជាងគណបក្ស PP និង គណបក្សស្តាំនិយមបន្តិច។  ប្លុកដែលទំនងជាអាចគាំទ្រលោក Sanchez ទទួលបានអាសនៈសរុប ១៧២ អាសនៈ ខណៈ ប្លុកស្តាំនិយមតាមពីក្រោយរបស់មេដឹកនាំគណបក្ស PP លោក អាល់ប៊ើតូ នូណេសហ្វេចូ(Alberto Nunez Feijoo) ទំនងទទួលបាន១៧០អាសនៈ៕

ក្រុមបាតុករគាំទ្ររដ្ឋាភិបាល ប្រមូលផ្តុំគ្នាក្នុងទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល

2023/07/24 10:11:13 am        253
អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បានប្រមូលផ្តុំគ្នាយ៉ាងច្រើន នៅក្នុងទីក្រុងតែលអាវីវ កាលពីថ្ងៃអាទិត្យ ក្នុងការគាំទ្រការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu មុនការបោះឆ្នោតសភាដ៏សំខាន់។ និស្សិតអាយុ២៤ឆ្នាំម្នាក់ ឈ្មោះ Aviya Cohen បាននិយាយថា នាងមកចូលរួមដើម្បីផ្ញើសារទៅកាន់រដ្ឋាភិបាលថានាងបានបោះឆ្នោតគាំទ្រ។ ក្រុមអ្នកគាំទ្រនិយាយថា ក្រុមអ្នកប្រឆាំងច្បាប់ មានបំណងបង្អាក់ឆន្ទះនៃសំឡេងភាគច្រើនដែលបានបោះឆ្នោតឲ្យរដ្ឋាភិបាលរបស់លោក Netanyahu ឲ្យឡើងកាន់អំណាចកាលពីឆ្នាំមុន ហើយការប្រឆាំងនេះបានបើកចំហរចំពោះការបែកបាក់ដ៏ជ្រៅនៅក្នុងសង្គមអ៊ីស្រាអែល។ លោក Netanyahu អាយុ៧៣ឆ្នាំ បាននិយាយថា លោកកំពុងធ្វើបានយ៉ាល្អ បន្ទាប់ពីការចូលសម្រាកនៅមន្ទីរពេទ្យកាលពីពេលយប់ និងបានសន្យាមកចូលរួមនៅក្នុងសភានៅថ្ងៃចន្ទនេះ ដើម្បីបោះឆ្នោតសម្រាប់កំណែទម្រង់តុលាការដែលមានភាពចម្រូងចម្រាស់។ ក្រុមអ្នករិះគន់និយាយថា ការធ្វើវិសោធនកម្មកំពុងធ្វើឡើងដោយប្រញាប់ប្រញ៉ាល់តាមរយៈសភា ហើយនឹងបើកទ្វារដើម្បីបំពានអំណាចក្នុងការផ្លាស់ប្តូរនូវផ្នែកនៃការពិនិត្យតុល្យភាពដ៏មានប្រសិទ្ធភាពក្នុងចំណោមការពិនិត្យមួយចំនួនលើការអង្គប្រតិបត្តិ នៅក្នុងប្រទេសដោយគ្មានរដ្ឋធម្មនុញ្ញត្រូវបានសរសេរឡើងជាផ្លូវការ៕

លោកហ្សេឡិនស្គី៖ រុស្ស៊ីបានប្រើមីស៊ីលចំនួន ១៩ប្រភេទផ្សេងគ្នាក្នុងការវាយប្រហារនៅកំពង់ផែOdesa

2023/07/24 10:06:35 am        348
អ៊ុយក្រែន៖ លោកប្រធានាធិបតី វ៉ូឡូមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីទៅលើកំពង់ផែ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃអាទិត្យ (ទី២៣ កក្កដា) បានប្រើប្រាស់មីស៊ីលចំនួន១៩ប្រភេទ ដើម្បីបង្កការបំផ្លិចបំផ្លាញអតិបរមា។មេដឹកនាំអ៊ុយក្រែនរូបនេះ បានថ្លែងថា អគារជិត៥០ខ្នង ត្រូវបានខូចខាត ក្នុងនោះ ២៥ គឺជាវិមានស្ថាបត្យកម្ម ហើយស្ថានកុងស៊ុលក្រិក ក៏ស្ថិតក្នុងចំណោមសំណង់ដែលរងផលប៉ះពាល់ផងដែរ។វិហារដែលត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ គឺជាវិហារគ្រិស្តអូស្សូដក់របស់អ៊ុយក្រែន (UOC) ដែលមានទំនាក់ទំនងមួយទីក្រុងមូស្គូដែលជាព្រះវិហារធំអូថូដុកទីពីររបស់អ៊ុយក្រែន។គ្រិស្តបរិស័ទនិកាយអូថូដុកអ៊ុយក្រែនភាគច្រើនជាកម្មសិទ្ធិរបស់សាខាដាច់ដោយឡែកនៃសាសនានេះ ដែលបានបង្កើតឡើងកាលពី៤ឆ្នាំមុន ដោយការបង្រួបបង្រួមសាខានានាដែលឯករាជ្យពីអាជ្ញាធររុស្ស៊ី។ប្រទេសរុស្ស៊ី បាននិងកំពុងវាយប្រហារលើកំពង់ផែ Odesa និងកន្លែងនាំចេញស្បៀងអាហារអ៊ុយក្រែនផ្សេងៗទៀត ស្ទើរតែរាល់ថ្ងៃក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ៕

ឡានក្រុងបាននិងកំពុងរង់ចាំបម្រើសេវាដឹកជញ្ជួនពលរដ្ឋទៅ-មកបោះឆ្នោត

2023/07/24 10:00:05 am        344
ព្រះសីហនុ៖ រដ្ឋបាលខេត្តសីហនុ បានទទួលឡានក្រុង ១០គ្រឿង ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅ-មក ដោយមិនគិតថ្ងៃ (ទៅ និងត្រឡប់មកពី បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣) កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅវេទិកា ៧មករា ផ្លូវឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ សូមបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បី​ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត​ និងប្រជាពលរដ្ឋទៅស្រុកកំណើត រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡានក្រុងចំនួន៤៣០គ្រឿង ​សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈទៅ-មក ​ដោយ​មិនគិតថ្ងៃ (ទៅ និងត្រឡប់មកពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣)។

លោក Elon Musk និយាយថាលោកនឹងប្ដូរឡូហ្គូបក្សីពណ៌ខៀវរបស់ក្រុមហ៊ុន Twitter ទៅជាអក្ស‘X’វិញ

2023/07/24 09:56:57 am        266
អាមេរិក៖ លោក Elon Musk  បាននិយាយថាលោកគ្រោងនឹងផ្លាស់ប្ដូរឡូហ្គូ របស់ក្រុមហ៊ុនបណ្ដាញសង្គម Twitter ទៅជាអក្ស “X” ពីនិមិត្តសញ្ញាបក្សីពណ៌ខៀវដ៏ល្បីល្បាញរបស់ខ្លួន ដែលក្លាយជាការផ្លាស់ប្ដូរដ៏ធំចុងក្រោយបំផុត ចាប់តាំងពីលោកបានទិញយកក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ក្នុងតម្លៃ៤៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។ កាលពីថ្ងៃអាទិត្យ មហាសេដ្ឋីអាមេរិក ដែលជាម្ចាស់របស់ក្រុមហ៊ុន Twitter បាននិយាយក្នុងការបង្ហោះសារជាបន្តបន្ទាប់នៅលើគណនីរបស់លោកថា លោកកំពុងសម្លឹងមើលការផ្លាស់ប្ដូរទូទាំងពិភពលោកឆាប់បំផុតត្រឹមថ្ងៃនេះ។ លោកបានសរសេរថា មិនយូរទៀតទេ យើងនឹងនិយាយលាទៅកាន់ស្លាកយីហោ twitter គ្រប់បក្សីទាំងអស់។លោក Musk បានបង្ហោះរូបភាពរបស់អក្សរ“X”ដ៏ភ្លឺចែងចាំងមួយ ហើយក្រោយមកនៅក្នុងសារជាសំឡេងនៅលើគណនី Twitter ដែលបានឆ្លើយតបពាក្យថា “Yes” នៅពេលត្រូវបានសួរថាតើឡូហ្គូ Twitter នឹងត្រូវផ្លាស់ប្ដូរមែនទេ ដោយបន្ថែមថា គួរតែ ត្រូវបានធ្វើកាលពីមួយខែមុនមកម្ល៉េះ។ស្ថិតក្រោមការកាន់កាប់ដ៏ច្របូកច្របល់របស់លោក Musk ចាប់តាំងពីរូបលោកបានទិញក្រុមហ៊ុន Twitter កាលពីខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនបានប្តូរឈ្មោះអាជីវកម្មរបស់ខ្លួនទៅជា X Corp ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់លោកក្នុងការបង្កើត "កម្មវិធីទំនើប" ដូចជា WeChat របស់ប្រទេសចិន។កាលពីខែតុលាឆ្នាំមុន លោកបាននិយាយថា ការទិញយក Twitter គឺជាការបង្កើនល្បឿនដល់ការបង្កើត X ដែលជាកម្មវិធីគ្រប់យ៉ាង៕

សហរដ្ឋអាមេរិកនិយាយថា អ៊ុយក្រែនដណ្ដើមបានដែនដីត្រឡប់មកវិញពីរុស្ស៊ី ប្រមាណ៥០%

2023/07/24 09:53:30 am        273
អាមេរិក៖ ប្រមុខការទូតអាមេរិក លោក Antony Blinken បាននិយាយថា ខណៈអ៊ុយក្រែន បានដណ្ដើមយកដែនដីមកវិញប្រមាណពាក់កណ្ដាល ដែលរុស្ស៊ីបានកាន់កាប់ដំបូងក្នុងការវាយលុករបស់ខ្លួន ទីក្រុងគវ (Kyiv) បានប្រឈមការវាយប្រយុទ្ធគ្នាដ៏លំបាកដើម្បីដណ្ដើមយកទឹកដីត្រឡប់មកវិញបន្ថែមទៀត។  លោកបានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន បានដណ្ដើមដែនដីរបស់ខ្លួនត្រឡប់មកវិញប្រហែល៥០%នៃទឹកដីដែលរុស្ស៊ីបានដណ្ដើមយកទៅកាលពីដំបូង។ លោកថា នៅតែមានការវាយបកក្នុងពេលប៉ុន្មានថ្ងៃនេះ ដោយបន្ថែមថា ការវាយបកនេះនឹងពុំមែនមានតែ នៅសប្ដាហ៍ក្រោយ ឬ២សប្ដាហ៍ទៀតនោះទេ ។យើងនៅតែកំពុងតាមដាន ហើយលោកគិតថានឹងបន្តច្រើនខែទៀត។ ក្តីសង្ឃឹមថាអ៊ុយក្រែនអាចបោសសម្អាតកងកម្លាំងរបស់ទីក្រុងមូស្គូយ៉ាងឆាប់រហ័សពីទឹកដីរបស់ខ្លួនបន្ទាប់ពីការចាប់ផ្តើមការវាយលុកនៅរដូវក្តៅកំពុងរសាត់ទៅកាន់តែខ្លាំង ខណៈកងទ័ពទីក្រុង Kyiv ខំព្យាយាមទម្លុះទីតាំងរបស់រុស្សីដែលបានពង្រឹងយ៉ាងខ្លាំងនៅភាគខាងត្បូង និងខាងកើតរបស់ប្រទេសនេះ។ កាលពីចុងខែមុន លោកប្រធានាធិបតី Volodymyr Zelenskiy ត្រូវបានដកស្រង់សម្តីដោយនិយាយថា វឌ្ឍនភាពប្រឆាំងនឹងកងកម្លាំងរុស្ស៊ីគឺ យឺតជាងការចង់បាន ប៉ុន្តែទីក្រុង Kyiv នឹងមិនត្រូវបានដាក់សម្ពាធឲ្យបង្កើនល្បឿនវាយបកនោះទេ៕

អ្នកតវ៉ាប៉ាគីស្ថានទាមទារឲ្យកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយស៊ុយអែតជុំវិញការដុតគម្ពីរកូរ៉ាន

2023/07/24 09:50:41 am        273
ប៉ាគីស្ថាន៖ សកម្មជនប្រមាណ៣ពាន់នាក់ មកពីគណបក្ស Jamiat-e-Ulema Islam ( ចាមីអាត-អ៊ី-អ៊ូឡេម៉ា ឥស្លាម) បានចេញធ្វើបាតុកម្មនៅទីក្រុងកំពង់ផែ Karachi ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យដើម្បីតវ៉ាការដុតគម្ពីកូរ៉ានថតចម្លង ធ្វើឡើងដោយអ្នកនយោបាយស្តាំនិយមម្នាក់ នៅក្នុងប្រទេសស៊ុយអែត។ ការដុតគម្ពីរកូរ៉ាន ត្រូវបានអនុវត្តដោយលោក Rasmus Paludan មេដឹកនាំគណបក្សនយោបាយស្តាំនិយមដ៏រឹងរុស នៅខាងក្រៅស្ថានទូតទួរគីក្នុងទីក្រុង Stockholm កាលពីថ្ងៃទី២១ ខែមករា។ការអនុញ្ញាតរបស់លោក Paludan ទទួលបានពីនគរបាល ដែលការតវ៉ារបស់លោកត្រូវបានធ្វើឡើងប្រឆាំងសាសនាអ៊ីស្លាម ហើយជាអ្វីដែលខ្លួនចាត់ទុកថាជាការប៉ុនប៉ងរបស់ប្រធានាធិបតីទួរគីលោក Tayyip Erdogan ចំពោះឥទ្ធិពលសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសស៊ុយអែត។មេដឹកនាំជាច្រើន កំពុងថ្លែងទៅកាន់ក្រុមអ្នកតវ៉ា ដែលកំពុងទាមទារឲ្យកាត់ផ្តាច់ទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសស៊ុយអែត៕

សង្រ្គាមស៊ូដង់ បានឈានចូលដល់ថ្ងៃទី១០០ ខណៈការប៉ុនប៉ុងសម្របសម្រួលបញ្ចប់ជម្លោះបរាជ័យ

2023/07/24 09:46:40 am        161
ស៊ូដង់៖ ការប៉ះទង្គិចគ្នាបានរាលដាលដល់តំបន់ជាច្រើនរបស់ប្រទេសស៊ូដង់នៅថ្ងៃទី១០០នៃសង្រ្គាមនេះ កាលពីថ្ងៃអាទិត្យ ខណៈការប៉ុនប៉ងសម្របសម្រួលដោយប្រទេសក្នុងតំបន់ និងមហាអំណាចអន្តរជាតិ បរាជ័យក្នុងការត្រួសត្រាយផ្លូវបញ្ចប់ជម្លោះដែលចេះតែរីកធំ។ ការវាយប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីថ្ងៃទី១៥ខែមេសា ខណៈកងទ័ពនិង កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានព្យាយាមដណ្ដើមអំណាច ចាប់តាំងពីនៅពេលដែលមនុស្សជាង៣លាននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋាន រួមទាំងមនុស្សជាង៧០ម៉ឺននាក់ ដែលបានរត់គេចខ្លួនចេញទៅកាន់បណ្ដាប្រទេសជិតខាង។  យោងតាមក្រសួងសុខាភិបាល មនុស្សចំនួន ១.១៣៦នាក់ បានស្លាប់ ទោះបីជាក្រុមមន្ត្រីជឿថាចំនួនពិតប្រាកដមានច្រើនជាងនេះក៏ដោយ។ ទាំងកងទ័ព ទាំង RSF មិនអាចដណ្តើមយកជ័យជម្នះបានទេ ស្របពេលក្រុមកងកម្លាំងRSF បង្កើនការវាយប្រយុទ្ធនៅលើដីក្នុងរដ្ឋធានីខាទុំ( Khartoum) ប្រឆាំងនឹងកម្លាំងទ័ពអាកាស និងកាំភ្លើងធំ។ហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលនៅក្នុងរដ្ឋធានី បានដួលរលំដោយផ្នែក ខណៈការវាយប្រយុទ្ធគ្នាបានរាលដាលពាសពេញភាគខាងលិច ពិសេសបានបំផ្លិចបំផ្លាញក្នុងតំបន់ដាហ្វួរ(Darfur) ព្រមទាំងភាគខាងត្បូង ជាទីដែលក្រុមឧទ្ទាម SPLM-N បានព្យាយាមដណ្ដើមដែនដីមកវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
06/18/2026 07:06 AM
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
06/18/2026 07:06 AM
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទជាមួយថៃ ដោយសន្តិវិធីតាមរយៈ UNCLOS
06/18/2026 07:06 AM
កម្ពុជា ជាប់ឆ្នោតក្នុងគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ ២០២៦-២០៣០
06/18/2026 07:06 AM
សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM