សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

[BREAKING NEWS]៖ មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេស ថៃស្នើឲ្យតុលា ការ ធម្មនុញ្ញព ន្យារពេ លបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៧ខែកក្កដានេះ

2023/07/25 09:15:47 am        358
ថៃ៖ ការបោះឆ្នោតនាយករដ្ឋមន្រ្ដីបន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាសប្ដាហ៍នេះ អាចនឹងត្រូវបានគេពន្យារពេល បន្ទាប់ពី មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ(Ombudsman) បានសម្រេចថា ការបោះឆ្នោតគួរតែត្រូវបានផ្អាកដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញលើការបដិសេធការតែងតាំងនាយករដ្ឋមន្ត្រីរបស់មេដឹកនាំគណបក្ស បោះជំហានទៅមុខ Move Forward លោក Pita Limjaroenrat។

គណបក្សភឿថៃ នឹងសម្រេចជោគវាសនាគណបក្សបោះជំហ៊ានទៅមុខ Move Forward

2023/07/24 03:33:58 pm        274
សម្ព័ន្ធភាពប្រាំបីគណបក្ស នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារដើម្បីសម្រេចថា តើគណបក្សបោះជំហ៊ានទៅមុខ (MFP) នឹងនៅតែចូលរួមជាមួយពួកគេក្នុងការបង្កើតរដ្ឋាភិបាលថ្មី ឬយ៉ាងណា បន្ទាប់ពីគណបក្សផ្សេងទៀតបដិសេធមិនគាំទ្រក្រុមចម្រុះនៅ ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី ប្រសិនបើគណបក្ស MFP នៅតែបន្តឈរឈ្មោះ។ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គណបក្សភឿថៃ (PT) ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ​ដើម្បីរួមគ្នាបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីគណបក្ស MFP បរាជ័យក្នុងការបោះឆ្នោតសភា​លើកទីមួយ​ដើម្បីតែងតាំងមេដឹកនាំដែលជាប់ឆ្នោតសកលរបស់ខ្លួនឱ្យកាន់តំណែង​ជាបេក្ខជន​នាយករដ្ឋមន្រ្តី បានស្នើសុំឱ្យគណបក្សនានាគាំទ្របក្សភឿថៃ ក្នុងអំឡុងពេលបោះឆ្នោត​លើកទីពីរដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ។លោក Cholnan Srikaew( ឆុនឡាក់ណាន ស៊ីកែវ) មេដឹកនាំគណបក្សភឿថៃ បាននិយាយថា ការឆ្លើយតបជាទូទៅគឺពួកគេមិនអាចយល់ព្រមធ្វើការជាមួយគណបក្សភឿថៃនោះទេ ប្រសិនបើគណបក្ស MFP ដែលជាដៃគូចម្រុះដ៏សំខាន់របស់ខ្លួន ឈរលើផែនការក្នុងការកែប្រែ​មាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។ខណៈកំពុងរង់ចាំគណបក្សភឿថៃបង្កើតរដ្ឋាភិបាលចម្រុះ ព្រឹទ្ធសភាបានស្នើកាលពីថ្ងៃអាទិត្យថា បក្សភឿថៃអាចពិចារណាពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់ទៅដើមខែសីហាខាងមុខនេះ ប្រសិនបើខ្លួនមិនទាន់ប្រមូលសំឡេងគាំទ្រគ្រប់គ្រាន់សម្រាប់បេក្ខជនរបស់ខ្លួន ហើយនៅតែមិនទាន់ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតបន្ទាប់៕

ប្រទេសចិនត្រៀមខ្លួនធ្វើការជាមួយប្រទេសកេនយ៉ា ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម

2023/07/24 03:04:29 pm        258
អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi បានជួបជាមួយលោក Alfred Mutua លេខាធិការទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីនៃក្រសួងការបរទេស និងជនភៀសខ្លួននៃប្រទេសកេនយ៉ា នៅទីក្រុងណៃរ៉ូប៊ី (Nairobi) កាលពីថ្ងៃសៅរ៍។លោក Wang ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានកោតសរសើរចំពោះលទ្ធផលប្រកបដោយផ្លែផ្កាដែលប្រទេសចិន និងកេនយ៉ាសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលលោកបាននិយាយថាមានភាពលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអាហ្វ្រិកជាច្រើន។លោក Wang បាននិយាយថា ក្នុងនាមជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសកេនយ៉ា ប្រទេសចិនបានរក្សានូវគោលនយោបាយស្ថិរភាព និងជាប់លាប់ចំពោះប្រទេសអាហ្រ្វិកខាងកើត ដោយបន្ថែមថាប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សមភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងរឿងនេះ។លោកបានបន្ថែមទៀតថា ប្រទេសចិនគាំទ្រយ៉ាងរឹងមាំចំពោះកេនយ៉ាក្នុងការការពារអធិបតេយ្យភាពជាតិ និងឯករាជ្យភាពរបស់ខ្លួន និងបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួនផងដែរ៕

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នូវ៉ែលហ្សេឡង់ លាលែងពីតំណែង ក្រោយរងការចោទប្រកាន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

2023/07/24 02:51:30 pm        227
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសនូវ៉ែលហ្សេឡង់ បានសម្រេចលាលែងពីតំណែងហើយ នៅថ្ងៃចន្ទ (ទី២៤ ខែកក្កដា)នេះ បន្ទាប់ពីត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃមុននោះ ដែលនេះជាការលាលែងរបស់រដ្ឋមន្ត្រីទី៤ ពីគណៈរដ្ឋមន្ត្រី ក្នុងរយៈពេលជាច្រើនខែ នៅក្នុងឆ្នាំដែលមានការបោះឆ្នោត។នាយករដ្ឋមន្ត្រីលោក Chris Hipkins បានឲ្យដឹងថា លោកស្រី Kiri Allan បានលាលែងភ្លាមៗពីតំណែងរដ្ឋមន្ត្រីទាំងអស់របស់លោកស្រី បន្ទាប់ពីលោកស្រីត្រូវបាននគរបាលនាំយកទៅឃុំខ្លួន ពាក់ព័ន្ធនឹងឧបទ្ទវហេតុ នៅទីក្រុង Wellington ដែលជារដ្ឋធានីរបស់ប្រទេស កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា)។ជាមួយគ្នានេះ លោក Hipkins បានបន្ថែមទៀតថា លោកស្រី Allan «មិនស្ថិតក្នុងពេលវេលាល្អប្រសើរនោះទេ» នាពេលនេះ ដោយយោងទៅលើស្ថានភាពផ្លូវចិត្តរបស់លោកស្រី ហើយលោកស្រីនឹងទទួលបានការគាំទ្រលើកទឹកចិត្ត។លោកស្រី Allan ដែលជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ រដ្ឋមន្ត្រីអភិរក្ស និងជារដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នផងដែរនោះ ទើបតែបានត្រឡប់មកពីបំពេញភារកិច្ចសភាវិញ កាលពីថ្ងៃទី១៧ ខែកក្កដា បន្ទាប់ពីបានសម្រាកប៉ុន្មានថ្ងៃ ដោយសារបញ្ហាសុខភាពផ្លូវចិត្ត៕

គ.ជ.ប អរគុណអ្នកសង្កេតការណ៍អន្តរជាតិ ដែលវាយតម្លៃយ៉ាងសុក្រឹតចំពោះការបោះឆ្នោតនៅកម្ពុជា

2023/07/24 02:18:14 pm        365
ភ្នំពេញ៖ ឯកឧត្ដម ហង្ស ពុទ្ធា អ្នកនាំពាក្យ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថាថា ក្រុមអ្នកសង្កេតការណ៍វាយតម្លៃខ្ពស់ចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រឹម និងយុត្តិធម៌។ឯកឧត្ដម ហង្ស ពុទ្ធា បានបញ្ជាក់បែបនេះ ក្នុងឱកាស កិច្ចប្រជុំសង្ខេបព្រឹត្តិការណ៍ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧ ជាមួយអ្នកសង្កេតការអន្តរជាតិ មកពី​បណ្តាប្រទេសនានា នៅសណ្ឋាគារ សូហ្វីតែល នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ក្នុងនាម គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងអំណរគុណដល់បណ្ដាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ ​និងបានធ្វើការវាយតម្លៃយ៉ាងសុក្រឹតនៃដំណើរការនៃការបោះឆ្នោត និងការរាប់​សន្លឹកឆ្នោតនៅក្នុងប្រទេសកម្ពុជា។ឯកឧត្ដមបញ្ជាក់ថា អ្នកសង្កេតការណ៍អន្តរជាតិសំខាន់ៗ ​ដែលជាអ្នកដឹកនាំកំពូលនៃស្ថាប័នរៀបចំ​ការបោះឆ្នោតបានមានមតិថា ទោះបីជាមិនបានចុះសង្កេតនៅគ្រប់ការិយាល័យបោះឆ្នោត​នៅទូទាំង​ប្រទេសក៏ដោយ ប៉ុន្ដែសំណាកនៃការសង្កេតការណ៍​តាមខេត្តមួយចំនួនអាចវាយតម្លៃ​បានថា​ប្រជាពលរដ្ឋកម្ពុជា បានចេញទៅបោះឆ្នោតដោយក្ដីរីករាយហើយអញ្ជើញទៅបោះឆ្នោតកើនដល់ ៨៤,៥៨​ ភាគរយជាតួលេខខ្ពស់បើប្រៀប​នឹងបណ្ដាតួលេខដែលមានការបោះឆ្នោតនៅប្រទេសរបស់ពួកគេ៕អត្ថបទ៖ វ៉ន ដារ៉ា

នាយករដ្ឋមន្រ្តីអ៊ីតាលី ព្យាយាមបង្កើតសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់

2023/07/24 02:04:02 pm        261
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយកាលពីថ្ងៃអាទិត្យថា លំហូរចូលជនអន្តោប្រវេសន៍ ខុសច្បាប់ កំពុងធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងតំបន់សមុទ្រមេឌីទែរ៉ាណេ ស្របពេលដែលលោកស្រីព្យាយាមបង្កើតសម្ព័ន្ធភាពប្រជាជាតិទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួយដូរមនុស្សខុសច្បាប់ ។ ដោយបន្ទន់វោសាស្រ្តរឹងរួសកាលពីមុនរបស់ខ្លួន លោកស្រី Meloniនិយាយប្រាប់កិច្ចប្រជុំអន្តរជាតិនៅក្នុងទីក្រុងរ៉ូមថា រដ្ឋាភិបាលរបស់លោកស្រី បើកទូលាយចំពោះការទទួលយកមនុស្សបន្ថែមទៀតដែលឆ្លងកាត់ផ្លូវស្របច្បាប់ ស្របពេលដែលអឺរ៉ុប និងអ៊ីតាលី ត្រូវការអន្តោប្រវេសន៍ ។ លោកស្រីបន្តថា ពួកយើងត្រូវការធ្វើអ្វីៗបន្ថែមទៀត ដើម្បីការពារជនអន្តោប្រវេសន៍ពីការព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដ៏គ្រោះថ្នាក់ តាមមធ្យោបាយពុំបានអនុញ្ញាត ។ លោកស្រី Meloni បញ្ជាក់ថា ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំ នឹងធ្វើឲ្យប៉ះពាល់ដល់ពួកយើងម្នាក់ៗ និងម្នាក់ៗក្នុងចំណោមពួកយើង ។ គ្មាននរណាម្នាក់ចំណេញពីរឿងមួយនេះទេ លើកលែងតែក្រុមឧក្រិដ្ឋជនដែលទទួលបានផលចំណេញច្រើនពីមុខជំនួញដ៏ផុយស្រួយបំផុតនេះ និងការប្រើប្រាស់កម្លាំងរបស់ពួកគេ បើទោះបីជាប្រឆាំងនឹងរដ្ឋាភិបាល ធ្វើឲ្យពលរដ្ឋគ្រោះថ្នាក់ ប្រឆាំងនឹងសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងតុល្យភាពប្រជាធិបតេយ្យក៏ដោយ ។ គួរឲ្យដឹងថា កាលពីសប្តាហ៍មុន សហភាអឺរ៉ុប និងប្រទេសទុយនីស៊ី ដែលជាចំណុចចាកចេញដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត ដែលរួមទាំងការចាត់វិធានការបង្ក្រាបក្រុមជួញដូរមនុស្សខុសច្បាប់ និងរឹតបន្តឹងព្រំដែន ។ អឺរ៉ុប បានសន្យាផ្តល់ជំនួយ ១ពាន់លានអឺរ៉ូ ស្មើនឹង១,១ពាន់លានដុល្លារ ដើម្បីជួយដល់សេដ្ឋកិច្ចទន់ខ្សោយរបស់ប្រទេសទុយនីស៊ី ក្នុងនោះថវិកា ១០០លានអឺរ៉ូ ទុកសម្រាប់ដោះស្រាយយ៉ាងពិសេសលើបញ្ហាធ្វើអន្តោប្រវេសន៍ខុសច្បាប់ ៕

លោក Netanyahuជាសះស្បើយពីការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ខណៈអ៊ីស្រាអែលឈានដល់កម្រិតភាពចលាចលថ្មី

2023/07/24 01:00:35 pm        279
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជាសះស្បើយនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ បន្ទាប់ពីដំណើរការសង្គ្រោះបន្ទាន់ជំងឺបេះដូង ខណៈការប្រឆាំងចំពោះផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស់របស់រដ្ឋាភិបាលលោក បានឈានដល់ចំណុចខ្ពស់ ហើយភាពចលាចលបានរួមរឹតប្រទេសនេះ។ វេជ្ជបណ្ឌិតរបស់លោក Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ដំណើរការព្យាបាលបេះដូង បានឆ្លងកាត់ដោយរលូន ដែលលោក Netanyahu អាយុ៧៣ឆ្នាំមានភាពប្រសើរឡើង។ យោងតាមការិយាល័យរបស់លោក បានឲ្យដឹងថា លោកត្រូវបានគេរំពឹងថា នឹងចេញពីមន្ទីរពេទ្យនៅថ្ងៃបន្ទាប់នេះ។ ប៉ុន្តែភាពតានតឹងកំពុងកើនឡើង ខណៈសមាជិកសភា បានចាប់ផ្តើមការជជែកដេញដោលខ្លាំងជុំវិញផ្នែកដ៏ធំដំបូងនៃការផ្លាស់ប្តូរប្រព័ន្ធតុលាការ មុនការបោះឆ្នោតនៅក្នុងសភាដែលការពារឲ្យចូលជាច្បាប់នៅថ្ងៃចន្ទនេះ។ ការតវ៉ាទ្រង់ទ្រាយធំៗ បានបន្ត រយៈពេល៧ខែជាប់ៗគ្នានៃបាតុកម្មដ៏តឹងតែងនិងមានការគាំទ្រច្រើនបំផុត ដែលប្រទេសនេះពុំដែលបានជួបប្រទះ។ មនុស្សរាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្ម នៅទូទាំងប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ ខណៈរាប់ពាន់នាក់ បានដង្ហែរក្បួនចូលទៅកាន់ទីក្រុងហ្សេរុយសាឡឹម និងបានបោះជំរំនៅជិតសភា មុនការបោះឆ្នោតនៅថ្ងៃចន្ទនេះ។

ក្រុមបាតុករថៃជួបជុំគ្នាក្រោមដំណក់ទឹកភ្លៀងនៅទីក្រុងបាងកក ក្រោយសភារារាំងលោក Pitaមិនឲ្យក្លាយជានាយករដ្ឋមន្រ្តី

2023/07/24 12:19:45 pm        315
កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ក្រុមបាតុកររាប់ពាន់នាក់ បានជួបជុំគ្នានៅតាមដឹងផ្លូវក្នុង ទីក្រុងបាងកក ដើម្បីតវ៉ា ស្របពេលដែលមេដឹកនាំគណបក្សឈ្នះឆ្នោតដំណើរឆ្ពោះទៅមុខ លោក Pita Limjaroenratត្រូវបានសភារារាំងមិនឲ្យក្លាយជានាយករដ្ឋមន្រ្តីថៃ ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន គណបក្សមួយនេះ បានបើកផ្លូវឲ្យគណបក្សឈរលេខរៀងទី ២ និងជាដៃគូសម្ព័ន្ធមិត្តរបស់ខ្លួនគឺគណបក្ស Pheu Thaiព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក្រោយការព្យាយាមរបស់មេដឹកនាំរបស់ពួកគេ ត្រូវបានរារាំង ២លើកក្នុងខែនេះ ដោយព្រឹទ្ធសភាដែលគាំទ្រដោយយោធា ។ គណបក្សដំណើរឆ្ពោះទៅមុខ និងគណបក្ស Pheu Thai មាននូវការចែករំលែកអាសនៈដ៏ច្រើនបំផុតនៅក្នុងរដ្ឋសភាដែលមាន ៥០០អាសនៈ ប៉ុន្តែ​ឧបស្គដ៏ធំ​សម្រាប់សម្ព័ន្ធមិត្តរបស់ពួកគេ គឺនៅព្រឹទ្ធសភាមាន ២៤៩អាសនៈ ដែលត្រូវបានតែងតាំង​ដោយ​យោធារាជានិយម ក្រោយរដ្ឋប្រហារឆ្នាំ ២០១៤ ហើយនិងមានប្រវត្តិបោះឆ្នោតថា ជាក្រុមរារាំង ដើម្បីការពារអត្ថប្រយោជន៍របស់ពួកគេ ដែលរួមទាំងការបញ្ឈប់ការបង្កើតរដ្ឋាភិបាលថ្មីផងដែរ ។ សម្ព័ន្ធមិត្តមានគណបក្សចំនួន ៨ បានគាំទ្រមេដឹកនាំគណបក្សដំណើរឆ្ពោះទៅមុខលោក Pita Limjaroenratឲ្យក្លាយជានាយករដ្ឋមន្រ្តី មុនពេលក្រុមប្រឆាំងអភិរក្សនិយម និងសមាជិកព្រឹទ្ធសភា រារាំងរូបលោកនៅការបោះឆ្នោតសភា កាលពីថ្ងៃទី ១៣ ខែកក្កដា ហើយនិងបានរារាំងការតែងតាំង​ឡើងវិញរបស់លោកម្តងទៀត នៅរយៈពេល ៦ថ្ងៃក្រោយ ។ សូមបញ្ជាក់ថា គណបក្សដំណើរឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតកាលពីខែឧសភា ក្រោយ​ទទួល​បានការគាំទ្រខ្លាំង​ពីក្រុមយុវជន​ ផ្អែកលើវេទិកាគោលនយោបាយប្រឆាំងក្រុមអ្នកកាន់​អំណាច ដែលរួមទាំងការបង្កើតយោធា បញ្ចប់ភាពផ្តាច់មុខធុរកិច្ច ​ហើយនិងធ្វើវិសោធនកម្មច្បាប់​ប្រមាថព្រះមហាក្សត្រ ​ដែលការពាររបបរាជានិយមដ៏មានអំណាចពីការរិះគន់ ៕

យុវជនសង្កេតការណ៍៖ ពលរដ្ឋកាន់តែច្រើន យល់ដឹង និងចេះប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោត

2023/07/24 11:37:16 am        449
ភ្នំពេញ៖ យុវជនសង្កេតការណ៍បោះឆ្នោត បានបង្ហាញការយល់ឃើញថា ​ប្រជាពលរដ្ឋកម្ពុជា មានការស្វែងយល់​ ពីការប្រើប្រាស់សិទ្ធិកាន់តែប្រសើរ ​និងត្រឹមត្រូវ ​តាមរយៈការចូលរួមបោះឆ្នោត ។ ការលើកឡើងនេះ គឺ ដោយផ្អែកលើភាគរយ ​នៃចំនួនអ្នកទៅឆ្នោតកើនឡើងរហូតដល់​ជាង៨៤ភាគរយ។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ បានបិទបញ្ចប់ ជាស្ថាពរកាលពីថ្ងៃទី ២៣ ខែកក្កដា ម្សិលមិញនេះ។ ​ការបោះឆ្នោតបញ្ចប់ទៅដោយរលូន ​ថែមទាំងមានការកើនឡើង នៃចំនួនប្រជា ពលរដ្ឋចូលរួមបោះឆ្នោតថែមទៀតផង ។ ចំនួនអ្នកទៅបោះឆ្នោត មានរហូតដល់ជាង៨លាននាក់ នៃចំនួនសរុបអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាង៩លាន៧សែននាក់ ។ គិតជាភាគរយ គឺមានអ្នកទៅ បោះឆ្នោត ចំនួន៨៤,៥៨ភាគរយ។ នេះបើផ្អែកលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។សម្រាប់យុវជនមើលឃើញថា ការកើនឡើង នៃអ្នកទៅបោះឆ្នោត គឺបង្ហាញថាពលរដ្ឋកម្ពុជា មាន ការពេញចិត្តចំពោះការរៀបចំការងារបោះឆ្នោត ចេះប្រើប្រាស់សិទ្ធិខ្លួនឯងដោយត្រឹមត្រូវ និងចេះ​ប្រើប្រាស់ សិទ្ធិសម្រេចលើជោគវាសនាខ្លួនឯង តាមរយៈបោះឆ្នោតគាំទ្រគណបក្ស​ដែលខ្លួន​ជឿទុកចិត្ត។ ការលើកឡើងដូចនេះ ក៏ដោយសារតែពួកគេបានមើលឃើញផ្ទាល់ ក្នុងការបំពេញការងារជាអ្នក​សង្កេតការណ៍ នៅតាមទីតាំងបោះឆ្នោតក្នុងខណ្ឌដង្កោផងដែរ។តាមការឱ្យដឹងពីគ.ជ.ប ចំនួនភាគរយប្រជាពលរដ្ឋចូលរួមបោះឆ្នោត ​ជ្រើសតាំងតំណាងរាស្រ្ត នីតិ កាលទី៧ កាលពីម្សិលមិញ ​គឺមានចំនួនច្រើន ជាងចំនួនភាគរយពលរដ្ឋទៅបោះឆ្នោតជ្រើសរើស​ក្រុម ប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ ហើយក៏ច្រើនជាងចំនួនភាគរយពលរដ្ឋ​ទៅបោះឆ្នោត​ឆ្នាំ២០១៨ផងដែរ ។សម្រាប់ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា នេះ គ.ជ.ប ក៏បានបញ្ជាក់ដែរថា ចំនួនអ្នកសង្កេត ការណ៍ជាតិ បានចូលរួមការងារបោះឆ្នោត ចំនួនជាងជាង៨ម៉ឺន៩ពាន់នាក់ ហើយក៏មានវត្តមាន​ក្រុមអ្នក សង្កេតការណ៍អន្តរជាតិ ចំនួនជាង៦០០នាក់ មកពី៦១ស្ថាប័នផងដែរ ៕អត្ថបទ៖ គឹមហុក

ក្រុមហ៊ុន Unilever អនុញ្ញាតឲ្យកម្មកររុស្ស៊ីចំនួន៣.000របស់ខ្លួន ត្រូវបានជ្រើសរើសឲ្យបម្រើយោធា

2023/07/24 11:26:12 am        104
រុស្ស៊ី៖ ក្រុមហ៊ុន Unilever នឹងអនុញ្ញាតឲ្យកម្មកររុស្ស៊ីរាប់ពាន់នាក់របស់ខ្លួន ត្រូវបានបញ្ចូលទៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈដែលជម្លោះកាន់តែស៊ីជម្រៅលើការសម្រេចចិត្តរបស់ខ្លួនក្នុងការបន្តលក់នៅក្នុងប្រទេសនេះ។ក្រុមហ៊ុនអាហារខ្នាតយក្ស ដែលមានមោទនភាពចំពោះ«គោលបំណងសង្គម»របស់ខ្លួន បានបញ្ជាក់ថា ខ្លួនបានដឹងអំពីច្បាប់របស់រុស្ស៊ី «តម្រូវឲ្យក្រុមហ៊ុនណាមួយ ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ីអនុញ្ញាតឲ្យជ្រើសរើសបុគ្គលិកចូលបម្រើយោធា ប្រសិនបើពួកគេត្រូវបានកោះហៅ» នៅក្នុងលិខិតមួយទៅកាន់ក្រុមយុទ្ធនាការ B4Ukraine។លោក Reginaldo Ecclissato ជាប្រធានប្រតិបត្តិការអាជីវកម្ម និងជាមន្រ្តីខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនUnilever បានបន្ថែមថា៖«យើងតែងតែគោរពតាមច្បាប់ទាំងអស់នៃប្រទេសដែលយើងធ្វើប្រតិបត្តិការនៅក្នុងនោះ។វានឹងជំរុញឲ្យមានការរិះគន់លើការសម្រេចចិត្តរបស់ក្រុមហ៊ុន Unilever ក្នុងការបន្តលក់អាហារ និងផលិតផលអនាម័យ នៅក្នុងប្រទេសរុស្ស៊ី ខណៈដែលគូប្រជែង បានចាកចេញ ដើម្បីឆ្លើយតបទៅនឹង្គ្រាម នៅអ៊ុយក្រែន។ក្រុមហ៊ុនដែលជាម្ចាស់សាប៊ូ Marmite និង Dove បាននិយាយកាលពីឆ្នាំមុនថា ខ្លួននឹងពិនិត្យមើលប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែនៅតែលក់អ្វីដែលខ្លួនយល់ថាជា «អាហារចាំបាច់ប្រចាំថ្ងៃ» នៅក្នុងប្រទេស រួមទាំងការ៉េមផងដែរ។ក្រុមហ៊ុន Unilever ត្រូវបានគេដាក់ឈ្មោះថា ជាអ្នកឧបត្ថម្ភសង្គ្រាមដោយរដ្ឋាភិបាលអ៊ុយក្រែន បន្ទាប់ពីបានបន្តបង់ពន្ធ នៅក្នុងប្រទេសរុស្ស៊ី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM