សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

សាកលវិទ្យាធិការសាកលវិទ្យាល័យ ស្ទែនហ្វតនឹងលាលែងពីតំណែង បន្ទាប់ពីការពិនិត្យឡើងវិញរកឃើញថាមានកង្វះចន្លោះក្នុងការស្រាវជ្រាវរបស់លោក

2023/07/20 10:16:21 am        95
អាមេរិក៖ សាកលវិទ្យាធិការរបស់សាកលវិទ្យាល័យស្ទែនហ្វត (Stanford University) មួយក្នុងចំណោមសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាសពីគម្រោងលាលែងពីតំណែងរបស់លោក បន្ទាប់ពីការពិនិត្យឡើងវិញដោយឯករាជ្យ បញ្ជាដោយគណៈកម្មការផ្ដល់ទំនុកចិត្តរបស់ខ្លួន បានរកឃើញកង្វះចន្លោះក្នុងការស្រាវជ្រាវរបស់លោក ក្នុងនាមជាអ្នកវិទ្យាសាស្ត្រផ្នែកសរសៃប្រសាទ។  លោក ម៉ាក តេស៊ីយ័រ ឡាវីន (Marc Tessier-Lavigne) បាននិយាយនៅក្នុងលិខិតមួយទៅកាន់សហគមន៍សកលវិទ្យាល័យថា លោកនឹងលាលែងពីតំណែងចាប់ពីថ្ងៃទី៣១ ខែសីហា ក្នុងនាមជាសាកលវិទ្យាធិការសាកលវិទ្យាល័យ Stanford ដែលមានទីតាំងនៅទីក្រុង ផាឡូ អាល់តូ( Palo Alto) រដ្ឋ California ប៉ុន្តែនឹងបន្តបម្រើការងារនៅមហាវិទ្យាល័យនេះដដែល។ ដោយនិយាយថាការពិនិត្យឡើងវិញបានរកឃើញផ្នែកដែលលោកគួរតែ ធ្វើបានប្រសើរជាងនេះ ហើយថាលោកបានទទួលយកការសន្និដ្ឋានទាំងនោះ ដោយលោក តេស៊ីយ័រ ឡាវីន បានសរសេរថាលោកកំពុងលាលែងពីតំណែងព្រោះលោករំពឹងថាការពិភាក្សាជាបន្តបន្ទាប់អំពីការងាររបស់លោកដែលអាចនាំឲ្យមានការពិភាក្សាអំពីសមត្ថភាពរបស់លោកក្នុងការដឹកនាំសាកលវិទ្យាល័យនៅឆ្នាំសិក្សាថ្មី។ ការពិនិត្យឡើងវិញនៃការងារអតីតកាលរបស់ លោក ឡាវីន ត្រូវបានចាប់ផ្តើម កាលពីខែធ្នូ បន្ទាប់ពីការចោទប្រកាន់ពាក់ព័ន្ធការស្រាវជ្រាវក្លែងបន្លំលើឯកសារដែលលោកបានធ្វើជាសហអ្នកនិពន្ធនៅលើគេហទំព័រonline មានឈ្មោះថា PubPeer ជាវេទិកាមានប្រភពពីក្រុមមនុស្សដែលក្រុមអ្នកវិទ្យាសាស្ត្រអាចលើកឡើងពីការព្រួយបារម្ភអំពីអហារូបករណ៍៕

ឯកឧត្តម វេង សាខុន បន្តចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់ពលរដ្ឋឃុំកោះសំរោង ស្រុកកំពង់សៀម

2023/07/20 09:40:06 am        149
កំពង់ចាម៖ នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមបានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន ២០០នាក់។អង្គពិធីបានប្តេជ្ញាបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ និងអាណត្តិក្រោយៗទៀត ដោយនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ទាំងអស់គ្នា។ ជយោគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ៕

សម្ដេចក្រឡាហោមជួបពិភាក្សាការងារជាមួយប្រតិភូសង្កេតការណ៍បោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង

2023/07/19 05:13:51 pm        162
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោត នៃបណ្ដាប្រទេសនិយាយភាសាបារាំង (FRANCOFONE) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់អង្គការក្រុម ប្រទេសនិយាយភាសាបារាំង ដែលបានចាត់បញ្ជូនប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោត​នៅកម្ពុជា នាឱកាសនេះ ។ សម្ដេចបានជម្រាបជូនអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដែលបានធ្វើចាប់ពីឆ្នាំ ១៩៩៣ មកដល់​បច្ចុប្បន្ន ​ដែលក្នុងរយៈពេល៣​ទសវត្សរ៍​ចុងក្រោយនេះ​ ពីការបោះឆ្នោតមួយទៅការបោះ ឆ្នោតមួយ ស្ថានភាពសន្តិសុខ ​កាន់តែប្រសើរឡើង ​ការចូលរួមរបស់ពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេស​លុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្ស​នយោបាយ នានា។សម្ដេចក្រឡាហោម ​បានគូសបញ្ជាក់ថា ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុម អ្នកសង្កេតការណ៍ជាតិ ​និងអន្តរជាតិ និងអ្នកសារព័ត៌មាន ​ហើយសម្រាប់ការបោះឆ្នោតជាតិឆ្នាំនេះ គិតមក ដល់ថ្ងៃទី១៩ ខែកក្កដា នេះ ស្ថានភាពទូទៅ ក៏មានភាពល្អប្រសើរដែរ ។ឯកឧត្តម ដេស្រ៊ី នីយ៉ារ៉ូហ៊ីរីយ៉ា (Desire NYARUHIRIRA) ​ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការ នយោបាយ ​និងការទូត នៃអង្គការ OIM បានរម្លឹកភាពជាស្ថាបនិករបស់កម្ពុជា ក្នុងការបង្កើត​អង្គការក្រុម ប្រទេសនិយាយភាសាបារាំង​ និងបានទទួលស្គាល់ពីតួនាទីកម្ពុជា ក្នុងការរួមចំណែក​ដោះស្រាយបញ្ហា តំបន់ និងអន្តរជាតិ ។ឯកឧត្តម បញ្ជាក់ថា នៅពេលប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំង ​រៀបចំការបោះ ឆ្នោត អង្គការនេះ តែងចាត់បញ្ជូនប្រតិភូចូលរួមសង្កេតការណ៍ និងបានជួបជាមួយបណ្ដាតួអង្គ​ពាក់ព័ន្ធនឹង ការបោះឆ្នោតនៅប្រទេសទាំងនោះ ហើយបេសកកម្មនេះ គឺដើម្បីជួយពង្រឹងនីតិរដ្ឋ និងសន្តិភាព ។បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមប្រធានប្រតិភូ ក៏បានផ្លាស់ប្ដូរយោបល់គ្នា អំពី បទពិសោធពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជា ។ សម្ដេចក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ ក្រសួងមហាផ្ទៃ ក៏មានតួនាទីស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ បម្រើឱ្យដំណើរការបោះឆ្នោតនេះ ៕ អត្ថបទ៖ យន់ វ៉ាន់

ឯកឧត្ដម វេង សាខុន សំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម និងពិភាក្សាអំពីពិធីហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត

2023/07/19 05:00:36 pm        97
កំពង់ចាម៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម និងពិភាក្សាអំពីពិធីហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន ប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ណៅ ធួក អនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកកំពង់សៀម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តម លោក លោកស្រីប្រធាន និង​អនុប្រធានក្រុម ការងារចុះមូលដ្ឋានឃុំទាំង១៥ និងលោក លោកស្រីគណៈកម្មាធិការបក្សស្រុកសរុបចំនួន១៥៥នាក់។ នាឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារក៏បានវាយតម្លៃលើសកម្មភាពយុទ្ធនាការឃោសនាក្នុងរយ:ពេល ១៩ថ្ងៃ កន្លងមកនៅទូទាំងស្រុកកំពង់សៀម ជារួមឃើញថាទទួលបានលទ្ធផលគួរជាទីមោទន។ លទ្ធផលនេះ ឯកឧត្តមប្រធានបានកោតសរសើរ និងវាយតម្លៃខ្ពស់លើឆន្ទ:ពុះពារ ខិតខំ និងលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្តម លោក ជំទាវជាអនុប្រធានក្រុមការងារ សមាជិក សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន សកម្មជនបក្ស។ល។ សម្រាប់ថ្ងៃបិទបញ្ចប់យុទ្ធនាការ ឯកឧត្តម បានធ្វើការណែនាំបន្ថែម ក្រៅពីអ្វីដែលបានអនុវត្តកន្លងមក ធ្វើយ៉ាងណាឱ្យសកម្មភាពដង្ហែក្បួននេះកាន់តែមានភាពឱឡារិកអធិអធម គគ្រឹកគគ្រេង និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ សុជីវធម៌ សាមគ្គីភាព សុវត្ថិភាព និងសណ្តាប់ធ្នាក់សាធារណ ដើម្បី បង្ហាញពីសេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា។ សូមជម្រាបជូនថា អង្គពិធីបានសម្រេចទិសដៅហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនា នាថ្ងៃទី២១ ខាងមុខ ដោយត្រូវកំណត់យកសមាជិកគណបក្សចូលរួមចំនួន ៤ ០២៥ នាក់ រថយន្តចំនួន ៧៩គ្រឿង និងម៉ូតូចំនួន ១ ៦៦៧គ្រឿង៕

ហុងគ្រីប្រឆាំងនឹងការបញ្ចូនសព្វាវុធទៅឲ្យអ៊ុយក្រែន

2023/07/19 02:28:55 pm        270
ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហុងគ្រី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហុងគ្រីប្រឆាំងនឹងការចែកចាយសព្វាវុធណាមួយដល់អ៊ុយក្រែន ហើយជាពិសេសប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោម ដោយបានបន្ថែមថា ដំណោះស្រាយត្រូវតែដើរមករកតុចរចា មិនមែននៅលើសមរភូមិនោះទេ។លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់អំពីទស្សនៈរបស់ប្រទេសលោកចំពោះវិបត្តិអ៊ុយក្រែននៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។សហរដ្ឋអាមេរិកបានប្រកាសកាលពីដើមខែកក្កដាថា គ្រាប់បែកចង្កោមនឹងជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនមានតម្លៃ ៨០០លានដុល្លារអាមេរិក ដែលជាការសម្រេចមួយបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងនៅទូទាំងពិភពលោក។លោក Szijjarto បាននិយាយថា សព្វាវុធកាន់តែច្រើនត្រូវបានបញ្ជូនទៅអ៊ុយក្រែន នោះជម្លោះនឹងកាន់តែយូរ ហើយចំនួនអ្នកស្លាប់ និងរបួសកាន់តែកើនឡើង។ លោកបានសង្កត់ធ្ងន់ថា គួរតែមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំមកនូវបទឈប់បាញ់ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយវិបត្តិតាមរយៈការចរចា មិនមែនតាមរយៈការប្រយុទ្ធគ្នានោះទេ៕

ឯកឧត្តម វង្សី វិស្សុត ដឹកនាំប្រជុំបូកសរុបលទ្ធផល និងត្រៀមបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងស្រុកមុខកំពូល

2023/07/19 02:26:37 pm        354
កណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការឃោសនាបោះឆ្នោត និងការត្រៀមហែក្បួនបិទយុទ្ធនាការឃោសបោះឆ្នោត ។អង្គប្រជុំបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីសភាពការណ៍ និងលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តាឃុំទាំង ៧ ក្នុងមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានប្រព្រឹត្តទៅដោយរលូន, មានសន្តិសុខ, សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ ព្រមទាំងគ្មានអំពើហិង្សា។ អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់, សកម្មជន និងយុវជនទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ និងប្រកៀកស្មាស្រុះដៃគ្នាល្អ ក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត ពិសេសការផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្ស, ការចុះជួបសមាជិកតាមខ្នងផ្ទះ និងតាមមណ្ឌលសកម្មភាពបក្ស និងការពិនិត្យឯកសារបោះឆ្នោត ព្រមទាំងការបង្រៀនគូសសន្លឹកឆ្នោត ក៏ដូចជាការចូលរួមក្នុងសកម្មភាព មនុស្សធម៌ និងកិច្ចការ​សង្គមផ្សេងៗ ​ដូចជាការឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត​ផ្នែកជីវភាព និងជនចាស់ជរាគ្មានទីពឹងជាដើម។ជារួម អង្គប្រជុំបានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជានៅតែបន្តនាំមុខ ហើយកាន់តែទទួលបាននូវការគាំទ្រពីប្រជាជនច្រើនជាលំដាប់ ដែលឆ្លុះបញ្ចាំងតាមរយៈចរន្តនៃការសុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ពីសំណាក់អ្នកគាំទ្រ និងសកម្មជនគណបក្សដទៃ ហើយពិសេសគឺ ការស្រលាញ់ពេញចិត្ត និងការគាំទ្ររបស់ប្រជាជនដ៏ច្រើនលើសលប់ ចំពោះសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណេត ជាបេក្ខភាពបន្តវេននាពេលអនាគត។អង្គប្រជុំក៏បានធ្វើការពិនិត្យ និងពិភាក្សាផងដែរ លើការរៀបចំផែនការហែក្បួនបិទយុទ្ធនាការ ឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅដោយរលូន, មាន សណ្តាប់ធ្នាប់របៀបរៀបរយល្អ, ប្រសិទ្ធភាព និងជៀសវាងឱ្យបាននូវការប៉ះពាល់នានា ស្របតាម បទបញ្ញាត្តិ, នីតិវិធី និងការណែនាំរបស់ គ.ជ.ប. ដើម្បីបង្ហាញពីភាពខ្លាំង, ភាពថ្លៃថ្នូ និងភាពចាស់ទុំ ឱ្យ ស័ក្កិសម ជាគណបក្សដែលធំជាងគេ និងមានប្រៀបឈ្នះជាងគេ។ អង្គប្រជុំក៏បាន គិតគូរយកចិត្តទុកដាក់ផងដែរ ទៅដល់ការថែរក្សាសុខភាព និងសុវត្ថិភាពជូន​បងប្អូនទាំងអស់ ដែលបានចូលរួម នៅក្នុង ការហែក្បួន ឃោសនា បោះឆ្នោត។នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារ និងសកម្មជន​គណបក្សត្រូវបន្តរក្សាឱ្យបានូវចលនការជាប្រក្រតី និង បរិយាកាសល្អប្រសើរនៃដំណើរការ​បោះឆ្នោត នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ហើយត្រូវបន្តស្វែងរកសំឡេងគាំទ្រជូនគណបក្សឱ្យ​បានច្រើន​បំផុតតាមដែលអាចធ្វើទៅបាន តែត្រូវគោរពច្បាប់, បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តី​ណែនាំរបស់ គជប ។ ទន្ទឹមនេះ ត្រូវបន្តសកម្មភាពចុះជួបសមាជិកតាមខ្នងផ្ទះ, ការពិនិត្យឯកសារបោះឆ្នោត, ការធ្វើ​ឯកសារ​បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (IR) និងការង្រៀនគូសសន្លឹកឆ្នោតឲ្យបាន​ត្រឹមត្រូវ​តាមការកំណត់របស់ គ.ជ.ប ព្រមទាំងត្រូវការធ្វើចលនាជំរុញប្រជាពលរដ្ឋទូទៅ ពិសេស​សមាជិកគណបក្សទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា ពោលគឺសំដៅធានាឱ្យបានថា សមាជិកម្នាក់ សំឡេងគាំទ្រមួយសន្លឹក។ ជាមួយនេះ ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ឱ្យខាងតែបាន ចំពោះក្រុមជនទុច្ចរិត ដែលទៅ ណែនាំ ប្រជាជនឱ្យគូសសន្លឹកឆ្នោតខុស និងត្រូវត្រៀមលក្ខណៈទប់ស្កាត់គ្រប់​រូបភាព​នូវសកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត និងលទ្ធផលនៃការ​បោះឆ្នោត។ឯកឧត្តម វង្សី វិស្សុត ក៏មានប្រសាសន៍រំលឹកដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ថា ទោះបីពេល​នេះយើងកំពុងជាប់ដៃជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតក្តី តែយើងមិនត្រូវភ្លេចបម្រើ​ប្រជាជន ​ពិសេសការផ្តល់សេវាសាធារណៈ ​និងការដោះស្រាយសំណូមពរ, តម្រូវការ និងបញ្ហាលំបាក​ផ្សេងៗរបស់ប្រជាជន ដោយមិនត្រូវព្រងើយកន្តើយឡើយ៕

ប្រទេសគុយបាកំពុងតស៊ូដើម្បីរកប្រាក់ពីបរទេស

2023/07/19 02:25:09 pm        302
គុយបា៖ ប្រទេសគុយបាដែលជួបកង្វះខាតសាច់ប្រាក់ បានធ្លាក់ចុះនូវផែនការនាំចេញ និងនាំចូលរបស់ខ្លួន រហូតមកដល់ខែមិថុនានៃឆ្នាំនេះ ចំពេលមានកង្វះខាតធ្ងន់ធ្ងរពាក់ព័ន្ធនឹងការពឹងផ្អែកលើស្បៀងអាហារ ប្រេង  ឥន្ធនៈនិងសម្ភារៈសម្រាប់កសិកម្ម និងការផលិតពីបរទេស។អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចទីមួយ លោកស្រី Leticia Morales បានប្រាប់គណៈកម្មការសភា កាលពីថ្ងៃអង្គារថា ប្រាក់ចំណូលនាំចេញមានចំនួន ១,៣ពាន់ដុល្លារ ៣៥,៧ភាគរយនៃការរំពឹងទុក ខណៈដែលការនាំចូលមានចំនួន៤,៤ពាន់លានដុល្លារ។លោកស្រី បាននិយាយថា វិស័យទេសចរណ៍ ស្ករ នីកែល និងអ្នករកបានរូបិយប័ណ្ណដែលអាចធ្វើពាណិជ្ជកម្មផ្សេងទៀត សុទ្ធតែជួបការខ្វះខាតទាំងអស់។អ្នកកាសែតបរទេស មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនោះទេ។របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Prensa Latina នឹងមិនមានភាពភ្ញាក់ផ្អើលទេចំពោះអ្នកស្រុកដែលមិនបានឃើញពីការលំបាកនៃការខ្វះខាតស្បៀងអាហារ ឱសថ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត ចាប់តាំងពីឆ្នាំ ២០២០ និងអតិផរណាដែលមានចំនួនបីខ្ទង់ដែលនាំឲ្យមានការតវ៉ា និងការធ្វើនិរប្រវេសន៍ក្នុងកម្រិតខ្ពស់បំផុត។លោកស្រី Morales មិនបាននិយាយថាផែនការនាំចូលជាង ៩ពាន់លានដុល្លារអាមេរិក ហើយការនាំចេញចំនួន ៣,៦ ពាន់លានដុល្លារនៅឆ្នាំនេះ បានផ្លាស់ប្តូរនោះទេ។បើប្រៀបធៀបនៅឆ្នាំ ២០១៩ ប្រទេសដែលគ្រប់គ្រងដោយរបបកុម្មុយនីស្តមួយនេះ បានរាយការណ៍ពីការនាំចេញចំនួន ១២,៦ ពាន់លានដុល្លារ និងការនាំចូលចំនួន ១១ពាន់លានដុល្លារ៕

នាយករដ្ឋមន្ត្រីជប៉ុនជំរុញឱ្យចិនបង្ហាញ 'ភស្តុតាងវិទ្យាសាស្ត្រ' លើការជជែកដេញដោលជុំវិញគម្រោងបង្ហូរសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា

2023/07/19 02:21:23 pm        297
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) បានជំរុញឱ្យប្រទេសចិន បង្ហាញ "ភស្តុតាងវិទ្យាសាស្ត្រ" នៅក្នុងការជជែកដេញដោលជុំវិញការបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈី ដែលបានរងគ្រោះដោយគ្រោះមហន្តរាយ។លោក Kishida បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានសន្និដ្ឋានថា ផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញប្រព័ន្ធដំណើរការរាវកម្រិតខ្ពស់ (ALPS) ដែលបានធ្វើប្រព្រឹត្តកម្មទឹករួច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។ជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកជាង១លានតោនពីរោងចក្រថាមពលហ្វូគូស៊ីម៉ាដែលបានខូចខាត នៅរដូវក្តៅនេះ។ ប្រទេសចិនបានបញ្ចេញសំឡេងខ្លាំងក្លាបំផុតក្នុងចំណោមអ្នករិះគន់ទាំងនោះ ដោយនិយាយថា ផែនការនេះនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងអាយុជីវិតមនុស្ស៕

សមាជិក G20 ជាច្រើន បានថ្កោលទោសរុស្ស៊ីដែលបោះបង់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

2023/07/19 02:16:48 pm        258
ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារ (១៨ កក្កដា) ថា សមាជិកក្រុមប្រទេសទាំង២០ (G20) ជាច្រើនបានថ្កោលទោសរុស្ស៊ីដែលបោះបង់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពពីអ៊ុយក្រែន។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman បានប្រាប់អ្នកយកព័ត៌មានថា "សមាជិកជាច្រើនបានថ្កោលទោសរុស្ស៊ី ដោយនិយាយថា រឿងនោះមិនគួរកើតឡើងទេ ការឆ្លងកាត់សមុទ្រខ្មៅ មិនគួរត្រូវបានបញ្ឈប់ ឬផ្អាកនោះទេ" ។កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិបានផុតកំណត់កាលពីថ្ងៃចន្ទ (១៧ កក្កដា) បន្ទាប់ពីប្រទេសរុស្ស៊ីបានសម្រេចមិនបន្តកិច្ចព្រមព្រៀង ក្រោយការព្រមានថា ខ្លួនមិនអាចធានាសុវត្ថិភាពនៃនាវាបានទេ ហើយអង្គការសហប្រជាជាតិបាននិយាយថាសកម្មភាពនេះនឹង "ប៉ះពាល់ដល់មនុស្សដែលត្រូវការជំនួយគ្រប់ទីកន្លែង" ។ប្រទេសលោកខាងលិចភាគច្រើន រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានជំរុញឱ្យមានការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះរុស្ស៊ី និងសង្រ្គាមនៅអ៊ុយក្រែន ចំណែករុស្ស៊ី និងសម្ព័ន្ធមិត្តចិនបានជំទាស់នឹងទង្វើបែបនោះ៕

នគរបាលអ៊ីស្រាអែលឃុំខ្លួនក្រុមអ្នកតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរប្រព័ន្ធតុលាការ

2023/07/19 02:06:23 pm        249
អ៊ីស្រាអែល៖ នគរបាលអ៊ីស្រាអែលបានសម្រុកចូលហ្វូងបាតុករក្នុងទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ (១៨ កក្កដា) ជាមួយនឹងកាណុងបាញ់ទឹក និងក្រុមមន្ត្រីបង្រ្កាបបាតុកម្ម ក្នុងគោលបំណងដើម្បីបញ្ឈប់ការតវ៉ាបន្ទាប់ពីមាន "ទិវារំខាន" ប្រឆាំងនឹងការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។ចាប់ពីព្រឹកព្រលឹមថ្ងៃអង្គារ ក្រុមបាតុករបានបិទផ្លូវហាយវេយ៉ាងហោចណាស់ពាក់កណ្តាល ហើយបានធ្វើបាតុកម្មនៅស្ថានីយរថភ្លើងសំខាន់ៗនៅពេលរសៀល និងចូលក្នុងផ្សារហ៊ុនទីក្រុង Tel Aviv ដោយបោះចោលក្រដាសប្រាក់ក្លែងក្លាយជានិមិត្តសញ្ញានៃអំពើពុករលួយ។ នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៥ នាក់ត្រូវបានចាប់ខ្លួន។រដ្ឋាភិបាលកំពុងជំរុញឱ្យអនុម័តច្បាប់ដែលនឹងរារាំងសមត្ថភាពរបស់តុលាការកំពូលក្នុងផ្តល់មោឃភាពដល់ការសម្រេចរបស់រដ្ឋាភិបាល និងរដ្ឋមន្ត្រីឬការតែងនានាតាមរយៈដកក្រុមចៅក្រមចេញពីអំណាចដោយចាត់ទុកការសម្រេចទាំនោះថា "មិនសមហេតុផល" ។ អ៊ីស្រាអែលមានគោលបំណងអនុម័តច្បាប់នេះ មុនពេលសភាឈប់សម្រាកនៅថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់និយាយថា កម្មវិធីមីស៊ីលនឹងមិនមែនជាផ្នែកមួយនៃការចរចាជាមួយអាមេរិកទេ
06/18/2026 05:06 PM
ប្រមុខណាតូ បញ្ជាក់ថា សម្ព័ន្ធភាពកំពុងចូលដល់ដំណាក់កាលអនុវត្ត មុនកិច្ចប្រជុំកំពូល Ankara
06/18/2026 05:06 PM
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN សាទរកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក និងអ៊ីរ៉ង់
06/18/2026 05:06 PM
អង្គការ NATO និយាយថា ខ្លួនយល់ព្រមធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែរ
06/18/2026 05:06 PM
រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
06/18/2026 05:06 PM
ប្រធានអាស៊ានហ្វីលីពីន អញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងម៉ានីល
06/18/2026 05:06 PM
មន្ត្រីនិយាយថា អ៊ីស្រាអែលកំពុងចរចាជាមួយអាមេរិកអំពីការបន្តដាក់ពង្រាយកងទ័ពនៅលីបង់
06/18/2026 05:06 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួសុខទុក្ខ និងប្រទានអំណោយជូនចាស់ជរានៅខណ្ឌដង្កោ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ
06/18/2026 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ នាយករដ្ឋមន្ត្រីអ៊ីតាលីស្នើតែងតាំងបេសកជនតែម្នាក់សម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី
06/18/2026 05:06 PM
ចិនជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់ «ប្រកាន់ខ្ជាប់នូវ​ស្មារតី» នៃអនុស្សរណៈយោគយល់គ្នាអ៊ីស្លាម៉ាបាដ
06/18/2026 05:06 PM