សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្តៅខ្លាំង ប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងភាគនិរតីសហរដ្ឋអាមេរិក

2023/07/14 12:03:51 pm        118
អាមេរិក៖ រលកកម្តៅដែលមិនបានផ្លាស់ប្តូរ កំពុងធ្វើឲ្យប៉ះពាល់នៅផ្នែកភាគនិរតីសហរដ្ឋអាមេរិក ដោយរដ្ឋអារីហ្សូណា ត្រូវបានគេព្យាករណ៍ថានឹងមើលឃើញការរាលដាលដល់កំណត់ត្រានៃអាកាសធាតុក្តៅខ្លាំង។ អង្គភាពសេវាអាកាសធាតុជាតិ បាននិយាយថា មនុស្សជាង ១១៥លាននាក់ស្ថិតនៅក្រោមទម្រង់មួយចំនួននៃការព្រមានអំពីកម្តៅ។ ទីក្រុង Phoenix បានជួបប្រទះសីតុណ្ហភាពយ៉ាងហោចណាស់ ៤៣អង្សាសេ រយៈពេល១៣ថ្ងៃ ហើយត្រូវបានគេព្យាករណ៍ថានឹងលើសពីកំណត់ត្រារយៈពេល១៨ ថ្ងៃ ដែលមានកម្តៅលើសពី ៤៣អង្សសេ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ទីក្រុងជាច្រើនទៀត ត្រូវបានគេរំពឹងថានឹងមានកម្តៅកើនឡើងលើសពី ៣៨ អង្សាសេ ។ នៅក្នុងការព្រមានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង្គភាពសេវាអាកាសធាតិជាតិ បាននិយាយថា រលកកម្តៅ នឹងវាយប្រហារនៅរដ្ឋដូចជារដ្ឋ Nevada, Oklahoma, Texas និងរដ្ឋ California ផងដែរ។ អង្គភាពនេះរំពឹងថានឹងមានកម្តៅខ្លាំងរហូតដល់ ៤៦អង្សាសេ នៅផ្នែកខ្លះនៃទីវាលភាគខាងត្បូង។ ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពពេញមួយយប់ត្រូវបានគេរំពឹងថានឹងនៅតែក្តៅខុសពីធម្មតា ប្រហែល ៣២អង្សាសេ នៅក្នុងតំបន់មួយចំនួន ដែលផ្តល់ភាពធូរស្រាលនៅពេលយប់តិចតួចពីកម្តៅ។មន្ត្រីបានជំរុញឲ្យេពលរដ្ឋប្រុងប្រយ័ត្ន កំណត់ពេលវេលានៅខាងក្រៅ អំឡុងម៉ោងព្រះអាទិត្យក្តៅខ្លាំង ស្នាក់កន្លែងមានទឹក និងកុំទុកសត្វចិញ្ចឹមឬកូនៗនៅក្នុងយានយន្តដែលចាក់សោ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) បានឱ្យដឹងថាមនុស្សប្រមាណ ៧០០នាក់ ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់នៅរាល់ឆ្នាំនីមួយៗ មកពីមូលហេតុទាក់ទងនឹងកម្តៅនៅសហរដ្ឋអាមេរិក៕

ប្រជាជនអាហ្សង់ទីនរឹតបន្តឹងការចាយវាយ ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង

2023/07/14 11:58:51 am        72
អាហ្សង់ទីន៖ ប្រជាជនអាហ្សង់ទីន កំពុងរឹតបន្តឹងការចាយវាយរបស់ខ្លួន ដើម្បីទុកចំណាយតែលើវត្ថុដែលចាំបាច់ ខណៈប្រទេសអាមេរិកខាងត្បូងមួយ ត្រូវប្រឹងប្រយុទ្ធនឹងអតិផរណាដែលអាចឡើងលើស ១៤០ភាគរយ លើមូលដ្ឋានប្រចាំឆ្នាំ ក្នុងឆ្នាំនេះ ដោយស្វែងរកទំនិញដែលត្រូវការខ្លាំងមានតម្លៃថោក ដែលជាការប្រយ័ត្នប្រយែងចំពោះប្រាក់ចំណូលរបស់ពួកគេ។បើយោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិរបស់ប្រទេស ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) បានឲ្យដឹងថា អត្រាអតិផរណាប្រចាំខែរបស់ប្រទេសអាហ្សង់ទីន ស្ថិតនៅកម្រិត ៦,០ភាគរយ ក្នុងខែមិថុនា។ ខណៈដែលប្រទេស នៅឆ្នាំនេះ កំពុងស្ថិតនៅលើផ្លូវក្នុងការបន្តរក្សាការប្រើប្រាស់សាច់អាំងដ៏ខ្ពស់របស់ខ្លួននោះ ការមានតម្លៃថ្លៃ កំពុងធ្វើឲ្យអ្នកប្រើប្រាស់ដកចេញពីជម្រើសត្រូវការរបស់ពួកគេ។វិបត្តិសេដ្ឋកិច្ចដែលកាន់តែអាក្រក់កាលពីឆ្នាំមុន បានធ្វើឲ្យប្រជាជនចំនួន ៤០ភាគរយ ធ្លាក់ទៅក្រោមបន្ទាត់ក្រីក្រ ហើយនឹងក្លាយជាបញ្ហាសំខាន់នៅក្នុងការបោះឆ្នោតបឋម ដើម្បីជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៣ ខែសីហា ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Sergio Massa កំពុងស្វះស្វែងដើម្បីបានក្លាយជាបេក្ខជនរបស់គណបក្សកាន់អំណាច សម្រាប់ការបោះឆ្នោតខែតុលា៕

ពលរដ្ឋ អះអាងថា រស់នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺល្អជាទីបំផុត

2023/07/14 11:44:32 am        120
ភ្នំពេញ៖ ប្រជាពលរដ្ឋវ័យជាង៦០ឆ្នាំ និងជាង៨០ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ ​តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤​ ខែកក្កដានេះថា​ ចាប់តាំងពីឆ្នាំ១៩៧៩ រស់នៅក្រោមការដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា ​ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺល្អជាទីបំផុត។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ បានលើកឡើងរួមគ្នាថា ក្រោយឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា ​ជាពិសេសសម្តេចតេជោ ​ហ៊ុន សែន បាន​ស្រង់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជារូបគាត់ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ និយាយជារួម នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ត្រូវបនប្រល័យពូជសាសន៍ ប៉ុល ពត យកទៅ​សម្លាប់ចោល ដោយសារសម្តេចតេជោ នេះហើយ បានធ្វើឲ្យរូបគាត់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត បានរស់រានមានជីវិត រហូតមកដល់សព្វថ្ងៃនេះ។ចំណែកលោក ទេព ចែម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ​សង្កាត់ផ្សារដើមគរ ប្រចាំការនៅ​មណ្ឌលផ្សព្វផ្សាយគោលនយោបាយបក្ស ​ស្ថិតលើផ្លូវ២១៥ ​កែងផ្លូវ២៣៦ ជាគោលដៅទី២ ​បានឲ្យដឹងថា មណ្ឌលនេះ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ​របស់​គណបក្សប្រជាជនកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យគាត់បានយល់ដឹងអំពីការងារ​អភិវឌ្ឍន៍របស់ប្រទេសជាតិ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ជាចុងក្រោយ លោក បានបញ្ជាក់ថា ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ មាន១៦ភូមិ ក្នុងនោះ​មណ្ឌលឃោសនាចល័ត ​មានចំនួន០៤ទីតាំង ដើម្បីផ្សព្វផ្សាយអំពីគោល​នយោបាយគណបក្ស​ប្រជាជនកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាប៕ អត្ថបទ រដ្ឋា

ពលរដ្ឋបន្តរូតរះទៅធ្វើបណ្ណ( ឯ.អ ) ខណៈថ្ងៃបោះឆ្នោតកាន់តែខិតចូលមកដល់

2023/07/14 11:31:31 am        157
ភ្នំពេញ៖ ខណៈថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ កាន់តែខិតចូលមកដល់នោះ គេសង្គេតឃើញថា ពលរដ្ឋបានបន្តរូតរះនាំគ្នាទៅធ្វើបណ្ណ ( ឯ.អ ) ជាបន្តបន្ទាប់ ដើម្បី​ទទួលបានបណ្ណនេះ យកទៅប្រើប្រាស់​សម្រាប់ការចូលរួមបោះឆ្នោត ។ការបន្តនាំគ្នាទៅធ្វើបណ្ណ ( ឯ.អ ) នេះ ដោយសារប្រជាពលរដ្ឋ ​បានបាត់​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ​ក៏ដូចជាអត្តសញ្ញាណបណ្ណរបស់ពួកគាត់ត្រូវបានខូច ឬហួសសុពលភាពជាដើម ។ ពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ​ដែលបានធ្វើបណ្ណ ( ឯ.អ ) នៅទីស្នាក់ការ​គណៈកម្មាការរៀបចំការបោះឆ្នោត​ ក្នុងសង្កាត់ នាព្រឹកថ្ងៃទី១៤​ កក្កដា ​ឆ្នាំ២០២៣នេះ បាន​លើកឡើងថា ក្នុងនាមជាពលរដ្ឋល្អ ត្រូវចាំបាច់បំពេញ​កាតព្វកិច្ច​ចូលរួម​បោះឆ្នោត ដូច្នោះ​ហើយនៅពេលពួកគាត់មានកង្វះឯកសារណាមួយ​ គឺពួកគាត់​ឆ្លៀតពេលវេលា​ ពីការងារ ក៏ដូចជាការរកស៊ីជាដើម ដើម្បីត្រូវទៅធ្វើ ​និងបំពេញឯកសារទាំងនោះឱ្យបានគ្រប់គ្រាន់ ។ ពលរដ្ឋ យល់ឃើញថា ​ការបោះឆ្នោត​ វាពិតជាមានសារៈសំខាន់ណាស់ ហើយក្នុងនាម​ជា​អ្នកកំណត់ជោគវាសនាប្រទេសជាតិ ​ត្រូ​វតែ​បំពេញ​កាតព្វកិច្ច​នេះ​អោយ​ខាង​តែបាន ដោយមិន​អាចខកខានបានឡើយ ។លោក សោម រ៉ែម អនុប្រធាន​គណៈកម្មាការរៀបចំការ​ធ្វើបណ្ណ ( ឯ.អ ) ជូនពលរដ្ឋក្នុង​សង្កាត់​ស្ទឹងមានជ័យទី២ បាន​ប្រាប់​អោយដឹងថា ក្នុងរយៈពេល២៣ថ្ងៃ​ នៃដំណើរការធ្វើបណ្ណ ( ឯ.អ ) ជូន​ពលរដ្ឋមកនេះ ឃើញថា មានពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន ​បានទៅទទួលការធ្វើបណ្ណជាបន្តបន្ទាប់ ។ លោកថា បណ្ណ ( ឯ.អ ) គឺនឹងធ្វើជូនពលរដ្ឋយ៉ាងឆាប់រហ័ស ​ដោយ​មិនរងចាំពេលវេលាយូរ​នោះ​ឡើយ ដោយពលរដ្ឋដែលមានឈ្មោះធ្លាប់ចូលរួម​បោះឆ្នោ​តរួចហើយនោះ ពុំចាំបាច់ភ្ជាប់​ឯកសារអ្វីនោះទេ គឺគ្រាន់តែប្រាប់ឈ្មោះ ឬក៏លេខការិយាល័យធ្លាប់បោះឆ្នោតទៅក្រុមការងារ នោះក្រុមការងារនឹងរៀបចំបំពេញឯកសារជូនភ្លាមៗ តែម្តង ។គួរបញ្ជាក់ថា ការធ្វើបណ្ណ ( ឯ.អ ) នៅតាមមូលដ្ឋានឃុំសង្កាត់ជូនពលរដ្ឋ គឺដំណើរការទៅ​រយៈពេល៣០ថ្ងៃ ​ដោយគិតចាប់ពីថ្ងៃ២២ ​ខែមិថុនា ​រហូតដល់ថ្ងៃ២១​ ខែកក្កដា ឆ្នាំ២០២៣ ៕ អត្ថបទ ៖ លីហេង 

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋបារាំង អញ្ជើញមកលេងកម្សាន្តនៅកម្ពុជា

2023/07/14 11:17:17 am        122
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ​បាន​អំពាវនាវ​ដល់​ពលរដ្ឋបារាំង អញ្ជើញ​មកលេង​កម្សាន្តនៅកម្ពុជា ​ព្រមទាំងបំពាក់កម្រងផ្កា នៅវិមានអ្នកដែលទទួលអនិច្ចកម្ម​ក្នុងសង្គ្រាមលោកលើកទី១ ដែលទើបសម្ពោធនាព្រឹកនេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើដល់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ជួយ​កៀរគរ​ទេសចរ​បារាំងមកលេងនៅកម្ពុជា និង​ដាក់​កម្រងផ្ការំលឹក​ដល់​អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១​ ដើម្បីរំលឹកដល់អ្នក​ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤​ ដល់ឆ្នាំ១៩១៨។សម្តេចតេជោ បានថ្លែងថា «វិមានរំលឹកដល់អ្នកដែលទទួល​អនិច្ចកម្មក្នុង​សង្រ្គាម លោកលើកទី១»​នេះ សម្តេចបានប្រកាស ជាសាធារណៈអំពីការសម្រេចចិត្តសាងសង់វិមាននេះឡើងវិញ ក្នុង​សន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានអេលីហ្សេ (Elys-e) ជាមួយលោក អេមម៉ានូអែល ម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីបារាំង ​ក្នុងដំណើរទស្សនកិច្ចរបស់របស់សម្ដេច កាល​ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីបង្ហាញនូវ​សាមគ្គី​ភាពមិត្តភាព កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្រ្តរវាង​ប្រទេសទាំង២បារាំង-កម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសាងសង់វិមាននេះឡើវិញបានធ្វើឱ្យរាជធានីភ្នំពេញ ដែល​ជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ ​នៃព្រះរាជាណាចក្រកម្ពុជា ដែល​មានវ័យចំណាស់ ៥៨៩ ឆ្នាំមកហើយនោះ ក្លាយជារាជធានី​ប្រវត្តិសាស្ត្រ​ ប្រកប​ដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់៕អត្ថបទ៖ វ៉ន ដារ៉ា

ទូតបារាំង៖ វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មសង្គ្រាមលើកទី១ ជាសារសកលនៃសន្តិភាព និងការអត់ឱនឲ្យគ្នា

2023/07/14 11:10:15 am        172
ភ្នំពេញ៖ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ មិនត្រឹមតែបង្ហាញពីការ​រឹតចំណង​មិត្តភាពរវាងកម្ពុជា ​និងបារាំងនោះទេ ប៉ុន្តែក៏បានបង្ហាញ​នូវសារជាសកល នៃសន្តិភាព និងការអត់ឱនឲ្យគ្នា ។ក្នុងពិធីសម្ពោធវិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃកម្ពុជា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា វិមាននេះ ប្រកប​ដោយ​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុងរាជធានីភ្នំពេញ​ ដែលបានបង្ហាញនូវការ​មិនបំភ្លេច និង​មិន​លុបបំបាត់ចោលនូវការចងចាំ​អតីតកាល​ និងការចងចាំមួយរបស់ប្រវត្តិសាស្ត្រ​ នៃសោកនាដកម្មមួយ ​របស់មនុស្សជាតិ ។ឯកឧត្តមបន្តថា ​ការសាងសង់ឡើងវិញនេះ​ ក៏ជា​ការ​ឆ្លើយតប​ទៅ​នឹងភាព ​ដ៏​ឆ្កួត​លីលា​របស់​ពួកខ្មែរក្រហម ​ដែលចង់លុបបំបាត់អតីតកាល ដោយយើងបាន​សាងសង់ឡើងវិញ ដើម្បីរំលឹក​ដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលជាករណីកិច្ចរួមរបស់យើង ក្នុងការចងចាំជានិច្ចនូវអ្វីដែលធ្លាប់ជា​ និងនៅតែជាភាពគួរឲ្យស្អប់ខ្ពើមនៃសង្គ្រាម ហើយ​ក៏សូមថ្លែងអំណរគុណដល់សម្ដេចតេជោ ​បានសាងសង់វិមាននេះឡើងវិញ ។ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ១៩២៥ មានការប្រារព្ធ​ពិធី​សម្ពោធ​វិមានរំលឹកដល់ជនជាតិកម្ពុជា ​និងជនជាតិបារាំង​នៅកម្ពុជា ​ចំនួនជិត ​២០០នាក់​ ដែល​បាន​បាត់បង់ជីវិត ក្នុង​សង្គ្រាម​លោក​លើកទី១ ​ដែល​ការ​សម្ពោធនេះ ​ស្ថិតក្រោម​ព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់​របស់ព្រះមហាក្សត្រ ព្រះបាទ ស៊ីសុវត្ថិ ហើយវិមាននេះ​ ត្រូវបាន​កម្ទេច​ដោយ​ពួកខ្មែរក្រហម នៅ​ពេលពួកគេចូលកាន់កាប់រាជធានីភ្នំពេញ ៕អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ៖ អំពាវនាវចំពោះជនរួមជាតិអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

2023/07/14 11:00:11 am        143
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវចំពោះជនរួមជាតិ​អញ្ជើញ​ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេស​ដែល​បងប្អូនស្រឡាញ់ពេញចិត្ត ​និងជឿជាក់ថា​ពិតជាគណបក្សដែលដឹកនាំ ​ធ្វើឲ្យប្រជាជនរស់​នៅ​ក្នុង​សុខ​សន្តិភាពភាព​សុខដុមរមនា​គ្រប់ជាតិ​សាសន៍។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធវិមាន រំលឹកដល់​អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺ ឡេ (J a cqu e s Pellet ) ​នៅមុខស្ថានទូតបារាំង ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤កក្កដានេះ។សូមបញ្ជាក់ថា ​ការបោះឆ្នោត​ជ្រើសតាំង ​តំណាង​រាស្ត្រនីតិកាលទី ​៧នៃរដ្ឋសភាគឺ ​នៅ​ដល់តែ​៩ថ្ងៃ​ទៀត​ទេនឹងមកដល់ហើយគឺថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំ២០២៣ ដែល​មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែងចំនួន១៨៕

ឯកឧត្តម វេង សាខុន សំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋឃុំអំពិល និងឃុំក្រឡា ស្រុកកំពង់សៀម

2023/07/14 10:58:19 am        117
កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសំណេះ សំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំអំពិល និងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមចំនួន ៣០០នាក់។អង្គពិធីបានប្តេជ្ញាបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ និងអាណត្តិក្រោយៗទៀត ដោយនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ទាំងអស់គ្នា។ ជយោគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៣ ខែកក្កដាឆ្នាំ២០២៣ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានចំនួន ១៩ ៩៨៣ខ្នងផ្ទះ និងមានសមាជិកបានចូលរួមចំនួន ២៨ ០៤៨នាក់៕

តុលាការICC ស៊ើបអង្កេតការសម្លាប់ និងការរំលោភនៅដាហ្វួរ ខណៈអំពើហិង្សាកើនឡើងនៅស៊ូដង់

2023/07/14 10:50:23 am        60
ស៊ូដង់៖ រដ្ឋអាជ្ញាជាន់ខ្ពស់នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC បានប្រាប់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) ថា ស្ថាប័ននេះបានចាប់ផ្តើមស៊ើបអង្កេតការកើនឡើងនៃការប្រយុទ្ធគ្នាខាងយោធា ក្នុងតំបន់ដាហ្វួរ (Darfur) របស់ប្រទេសស៊ូដង់ គិតចាប់តាំងពីពាក់កណ្តាលខែមេសា ដោយក្នុងនោះរួមទាំងរបាយការណ៍អំពីការសម្លាប់ ការរំលោភ ការដុតបំផ្លាញ ការផ្លាស់ប្ដូរលំនៅឋាន ក្នុងប្រទេសខ្លួនឯង និងអំពើឧក្រិដ្ឋកម្មនានាដែលប៉ះពាល់ដល់កុមារ។ កងទ័ពរដ្ឋាភិបាល និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បាន និងកំពុងប្រយុទ្ធគ្នា ក្នុងរដ្ឋធានីខាទូម (Khartoum) និងតំបន់ផ្សេងទៀតរបស់ប្រទេសស៊ូដង់ ក្នុងការតស៊ូដណ្តើមអំណាច ដែលបានផ្ទុះឡើង កាលពីពាក់កណ្តាលខែមេសា។ មនុស្សជាង ៣លាននាក់ ត្រូវបានបង្ខំឲ្យចាកពីលំនៅឋាន ក្នុងនោះរួមទាំងចំនួនជាង ៧០០.០០០ ដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយកាលពីសប្តាហ៍មុនថា ស៊ូដង់ ដែលជាប្រទេសធំជាងគេទី៣ របស់ទ្វីបអាហ្រ្វិកដោយសារទំហំផ្ទៃដីនោះ បានខិតជិតនឹងការមានសង្រ្គាមស៊ីវិលទាំងស្រុងហើយ ដែលអាចបង្កអស្ថិរភាពដល់តំបន់កាន់តែធំទូលាយឡើង។ការិយាល័យរបស់រដ្ឋអាជ្ញាលោក Karim Khan បានឲ្យដឹងក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «ការិយាល័យអាចបញ្ជាក់បានថា ស្ថាប័នបានចាប់ផ្តើមការស៊ើបអង្កេតពាក់ព័ន្ធនឹងហេតុការណ៍ដែលកើតឡើងក្នុងបរិបទនៃការប្រយុទ្ធគ្នា នាពេលបច្ចុប្បន្ន។ រដ្ឋអាជ្ញារបស់ ICC កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើរបាយការណ៍នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការដុតផ្ទះ និងផ្សារ ហើយនិងការឆក់ប្លន់ ក្នុងទីក្រុង Al Geneina នៅភាគខាងលិចតំបន់ដាហ្វួរ (Darfur) ក៏ដូចជាការសម្លាប់ និងការភៀសខ្លួនក្នុងប្រទេសរបស់ជនស៊ីវិលនៅភាគខាងជើងតំបន់ដាហ្វួរ (North Darfur) និងទីកន្លែងផ្សេងទៀត នៅទូទាំងតំបន់ដាហ្វួរ Darfur»។ជាមួយគ្នានេះ របាយការណ៍នោះ បានបញ្ជាក់បន្ថែមថា៖ «ការស៊ើបអង្កេតនោះ ក៏កំពុងពិនិត្យមើលផងដែរនូវការចោទប្រកាន់អំពីឧក្រិដ្ឋកម្មផ្លូវភេទ និងយេនឌ័រ រួមទាំងការចាប់រំលោភជាទ្រង់ទ្រាយធំ និងរបាយការណ៍ចោទប្រកាន់អំពីអំពើហឹង្សាប្រឆាំងនឹង និងប៉ះពាល់ដល់កុមារ»។តុលាការ ICC មានដីកាចាប់ខ្លួនចំនួន៤ ដែលជាប់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានៅមុននេះ ក្នុងតំបន់ដាហ្វួរ (Darfur) ចន្លោះឆ្នាំ២០០៣ និងឆ្នាំ២០០៨ ក្នុងនោះរួមទាំងដីកាប្រឆាំងនឹងអតីតប្រធានាធិបតីស៊ូដង់លោក Omar al Bashir ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍៕

សហរដ្ឋអាមេរិក៖ កងកម្លាំង Wagner លែងមានសារៈសំខាន់ក្នុងប្រទេសអ៊ុយក្រែនទៀតហើយ

2023/07/14 10:46:29 am        105
អាមេរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួល Wagner លែងចូលរួមក្នុងសមត្ថភាពសំខាន់ៗណាមួយ ក្នុងការគាំទ្រប្រតិបត្តិការប្រយុទ្ធ នៅអ៊ុយក្រែនតទៅទៀតហើយ។បញ្ហានេះ បានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីការបះបោររយៈពេល២៤ម៉ោងរបស់ក្រុមនេះ នៅក្នុងប្រទេសរុស្ស៊ី ដែលជាបញ្ហាប្រឈមចំពោះសិទ្ធិអំណាចរបស់ប្រធានាធិបតីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបានគេគិតថា បានជួយរុស្ស៊ីបញ្ចូលតំបន់គ្រីម៉េជាឧបសម្ព័ន្ធរបស់ខ្លួន ក្នុងឆ្នាំ២០១៤ ហើយបានប្រយុទ្ធនឹងសមរភូមិមួយចំនួនដ៏បង្ហូរឈាមបំផុត កាលពីពេលថ្មីៗនេះ។ក្រុមនេះ មានសារៈសំខាន់ក្នុងការដណ្តើមកាន់កាប់ទីក្រុងបាកមូត( Bakhmut) ភាគខាងកើតសម្រាប់ប្រទេសរុស្ស៊ី។នៅក្រោមកិច្ចព្រមព្រៀងដែលបានបញ្ចប់ការបះបោរនៅខែមិថុនា ក្រុមយុទ្ធជន Wagner ត្រូវបានគេប្រាប់ថា ពួកគេអាចចូលរួមជាមួយកងទ័ពរុស្ស៊ីធម្មតា ឬធ្វើដំណើរទៅកាន់ប្រទេសបេឡារុសជាមួយមេរបស់ពួកគេគឺ លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin)។ប៉ុន្តែនៅដើមសប្តាហ៍នេះ វិមានក្រឹមឡាំង បាននិយាយថា លោកពូទីន បានជួបលោក ព្រីហ្គោហ្ស៊ីន នៅទីក្រុងមូស្គូ ត្រឹមតែប៉ុន្មានថ្ងៃ ក្រោយពីការបះបោរនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងនៅទីក្រុងមូស្គូ ខណៈលោក Zelenskyy ស្វែងរកការគាំទ្រពីលោកTrump ដើម្បីបញ្ចប់សង្គ្រាម
06/19/2026 09:06 AM
អាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីមានសម្ព័ន្ធភាពជាមួយក្រុមហេសបូឡា ពីការរារាំងដំណើរការសន្តិភាព
06/19/2026 09:06 AM
លោក Putin និងមេដឹកនាំអាស៊ីអាគ្នេយ៍ យល់ព្រមពង្រឹងទំនាក់ទំនងក្នុងកិច្ចប្រជុំកំពូលនៅរុស្ស៊ី
06/19/2026 09:06 AM
អាមេរិកដករបាំងលើកំពង់ផែអ៊ីរ៉ង់ចំណែកមេដឹកនាំកំពូលអ៊ីរ៉ង់ឯកភាពឱ្យចរចាផ្ទាល់ជាមួយក្រុមមន្ត្រីអាមេរិក
06/19/2026 08:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM