សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ វិមានរំលឹកដល់អ្នកអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ជាការដាស់តឿនកុលបុត្រខ្មែរឲ្យស្គាល់តម្លៃសន្តិភាព

2023/07/14 10:46:22 am        135
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធវិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ជាមួយ​ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាលោក ហ្សាក់ ប៉ឺ ឡេ (J a cqu e s Pellet ) នៅមុខស្ថានទូត​បារាំង ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤កក្កដានេះ សម្តេចតេជោ បានមានប្រសាសន៍ថា ការសម្ពោធ​វិមាន​រំលឹកដល់អ្នកអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ជាការដាស់តឿនកុលបុត្រខ្មែរគ្រប់ៗ​រូបឲ្យស្គាល់តម្លៃសន្តិភាព។សម្តេច បានថ្លែងថា ការសម្ពោធវិមាន​រំលឹក​វិញ្ញាណក្ខន្ធ​យុទ្ធ​ជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង ១៩៨នាក់ ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទីមួយចន្លោះ១៩១៦ដល់ ១៩១៨​គឺជាការដាស់តឿនកុលបុត្រខ្មែរដែលជាទំពាំងស្នងឬស្សីគ្រប់រូបឲ្យស្គាល់តម្លៃនៃសន្តិភាពដែល​ជាគុណតម្លៃ​សកល​នៃមនុស្សជាតិហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នៅគ្រប់​ឧបាយកល​ដែលបង្កឲ្យមានសង្គ្រាម និងអស្ថេរភាពសង្គមជាពិសេសត្រូវសាមគ្គីគ្នា​ថែរក្សាសន្តិភាព​នេះឲ្យ​ស្ថិតស្ថេរ​យូរអង្គវៃច្រើនជំនាន់​ត​រៀនទៅដើម្បី ​រីកចម្រើនរុងរឿងនៃព្រះរាជាតិ។សូមបញ្ជាក់ថា បើតាមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ​សង្គ្រាមលោកលើកទីមួយបានបណ្ដាល​ឲ្យ​មនុស្សបាត់បង់ជីវិត​១០លាននាក់​ ប៉ុន្តែបើរាប់ទាំងជនស៊ីវិលផងគឺ ១៨លាននាក់ ក្នុងនោះ​ប្រទេសបារាំង​មានអ្នកបាត់បង់ជីវិតមួយលាន​ប្រាំពីរសែននាក់។ វត្តមានរបស់ឯកអគ្គរដ្ឋទូតតំណាងប្រទេសសម្ព័ន្ធមិត្ត ​ពីថ្ងៃនេះនឹងវត្តមានរបស់ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៃប្រទេសអាល្លឺម៉ង់ ដែលបច្ចុប្បន្នបារាំង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ​ជាមួយ ឆ្លុះបញ្ចាំង​ឲ្យឃើញនូវមហន្តរាយរួមដែលយើងទាំង​អស់គ្នាបានជួបប្រទះ ដែលតួលេខទាំង​នេះ​មិនត្រូវ បំភ្លេចចោលឡើយ ហើយវិមាន​ រំលឹកដល់អ្នកស្លាប់ដែលយើងប្រារព្ធពិធី​សម្ពោធនៅថ្ងៃនេះ មានចារឈ្មោះនិងឧទ្ទិសដល់មនុស្សទាំង១៨៤នាក់​ ដែលយើងត្រូវតែចងចាំ៕

ស៊ីរី៖ UNអាចផ្តល់ជំនួយតាមរយៈច្រកព្រំដែនដែលបិទរបស់ទួរគីរយៈពេល៦ខែ

2023/07/14 10:43:35 am        84
ស៊ីរី៖ រដ្ឋាភិបាលស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ កក្កដា) បាននិយាយថា អង្គការសហប្រជាជាតិ អាចប្រើប្រាស់ច្រកឆ្លងកាត់ព្រំដែនពីប្រទេសទួរគី ដើម្បីបន្តផ្តល់ជំនួយដល់ប្រទេសស៊ីរីភាគពាយព្យសម្រាប់រយៈពេល៦ខែទៀត បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ បានបរាជ័យក្នុងការបន្តការអនុញ្ញាតសម្រាប់ប្រតិបត្តិការនេះ។ឯកអគ្គរដ្ឋទូតរបស់ប្រទេសស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក បាសាម សាបបាហ្គ ( Bassam Sabbagh) បានសរសេរក្នុងលិខិតមួយច្បាប់កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលឃើញដោយទីភ្នាក់ងារព័ត៌មានReutersថា ការផ្តល់ជំនួយរបស់UN នឹងត្រូវតែស្ថិតក្នុងកិច្ចសហប្រតិបត្តិការពេញលេញ និងការសម្របសម្រួលជាមួយរដ្ឋាភិបាលស៊ីរី" ។ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខUN សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមានមូលដ្ឋាននៅប្រទេសទួរគីដែលផ្តល់ជំនួយដល់មនុស្សជាច្រើនលាននាក់នៅក្នុងប្រទេសស៊ីរីភាគពាយព្យ ដែលកាន់កាប់ដោយក្រុមឧទ្ទាម បានផុតកំណត់កាលពីថ្ងៃចន្ទ ខណៈដែលសមាជិក បានតស៊ូដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីឱ្យបន្តវាលើសពីរយៈពេល៦ខែ។ប្រទេសរុស្ស៊ី បានវេតូការបន្តការអនុញ្ញាតរយៈពេល៩ខែនៅក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអង្គារ ហើយបន្ទាប់មកបានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនសម្រាប់ការបន្តប្រតិបត្តិការរយៈពេល៦ខែ ដែលបាននិងកំពុងផ្តល់ជំនួយរួមទាំងអាហារ ថ្នាំពេទ្យ និងទីជម្រក ចាប់តាំងពីឆ្នាំ២០១៤មក៕

កូរ៉េខាងជើង គំរាមសហរដ្ឋអាមេរិក ក្រោយការបាញ់មីស៊ីលអន្តរទ្វីប ICBM ប្រភេទHwasong-18

2023/07/14 10:39:30 am        110
កូរ៉េខាងជើង៖ កូរ៉េខាងជើង បានគំរាមសហរដ្ឋអាមេរិក និងអះអាងថា ភាពតានតឹងបានកើនឡើងដល់ដំណាក់កាលនៃវិបត្តិនុយក្លេអ៊ែរលើសពីសម័យសង្រ្គាមត្រជាក់ ខណៈបញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីលអន្តរទ្វីបបាលីស្ទីក(ICBM) ប្រទេស វាសុង -១៨ (Hwasong-18) ចុងក្រោយបំផុតរបស់ខ្លួន។ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលពិនិត្យការបាញ់សាកល្បងដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ ដោយហោះហើររយៈពេល៧៤នាទី ត្រូវបានបង្ហាញឲ្យឃើញរូបលោកកំពុងទះដៃនិងសើច នៅពេលមីស៊ីលត្រូវបានបាញ់ចេញកាលពីថ្ងៃពុធ។  ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងការអះអាងដ៏ម៉ឺងម៉ាត់មួយ ដោយពុំបានផ្ដល់ភស្តុតាង បាននិយាយថា នេះ គឺជាពេលវេលានៃការផ្ទុះដ៏ធំនៃអាវុធយុទ្ធសាស្ត្រ ដែលបានផ្ទុកពេញ ដោយកម្លាំងនិងបច្ចេកវិទ្យារបស់យើង ដែលបានផ្ទុះឡើងធ្វើឲ្យកក្រើកភពទាំងមូល។  នេះគឺជាការបាញ់សាកល្បងលើកទី២នៃមីស៊ីលឥន្ធនៈរឹង ICBM បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានអះអាងការបាញ់លើកដំបូងរបស់ខ្លួនកាលពីខែមេសា គឺជាជ័យជម្នះប្រកបដោយអភូតហេតុ។ មីស៊ីលឆ្លងទ្វីប Hwasong-18 គឺជាមីស៊ីល ទំនើបជាងមីស៊ីល ICBMs ប្រើដោយឥន្ធនៈរាវ ដែលកូរ៉េខាងជើងធ្វើប្រតិបត្តិការបច្ចុប្បន្ន។ ICBM ប្រើដោយឥន្ធនៈរឹងអាចត្រូវបានបាញ់លឿនជាង និងកាន់តែលំបាកតាមដាននៅពេលបាញ់ទៅកាន់គោលដៅឆ្លងទ្វីបដូចជាសហរដ្ឋអាមេរិក ជាដើម។  កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលនេះ បន្ទាប់ពីបានគំរាមបាញ់ទម្លាក់យន្តហោះចារកម្មយោធា  អាមេរិក និងបានព្រមានពីផលវិបាក់ដ៏រន្ធត់ ជាច្រើន ប្រសិនបើយន្តហោះទាំងនោះ បន្តហោះហើរជិតដែនអាកាសរបស់ខ្លួន ៕

ចិន ជំរុញឲ្យអាមេរិក មានចំណាត់ការរឹងមាំនាំយកទំនាក់ទំនងចិន-អាមេរិកត្រលប់មកផ្លូវត្រឹមត្រូវ

2023/07/14 10:36:26 am        74
ចិន៖ អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក គួតែ មានចំណាត់ការរឹងមាំដើម្បីនាំយកទំនាក់ទំនងចិន-អាមេរិក ត្រលប់មកផ្លូវដ៏ត្រឹមត្រូវ។ នៅពេលជួបជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាបន្តបន្ទាប់ លោក Wang នាយកការិយាល័យនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេស និយាយថា ភាគីទាំងពីរបានឈានដល់ការស្របមតិជាឯកច្ឆ័ន្ទមួយ តាមរយៈការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ និងស៊ីជម្រៅ អំឡុងទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសចិន កាលពីខែមុន។ លោកនិយាយថា ការឯកភាពគ្នាសំខាន់បំផុត គឺការវិលត្រលប់មករករបៀបវារៈ ដែលត្រូវបានបង្កើតឡើងដោយប្រមុខរដ្ឋទាំងពីរនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងមានចំណាត់ការសំខាន់ឆ្ពោះទៅរកបុព្វហេតុត្រឹមត្រូវនៃនាវាដ៏ធំនូវទំនាក់ទំនងចិន-អាមេរិក។ លោកWang និយាយថា សកម្មភាពរឹងមាំ គឺចាំបាច់ចំពោះការដកចេញឧបសគ្គ ទាំងរំពឹងទុកនិងមិនរំពឹងទុក ដើម្បីបង្កើតសន្ទុះសម្រតាប់ទំនាក់ទំនងចិន-អាមេរិក។លោក៍បានអំពាវនាវឲ្យសហរដ្ឋអាមេរិក អនុវត្តអាកប្បកិរិយាសមហេតុផលនិងនិងប្រាកដប្រជា និងធ្វើការជាមួយប្រទេសចិនក្នុងទិសដៅតែមួយដើម្បីឈានទៅរកកិច្ចពិភាក្សា លើគោលការណ៍ណែនាំសម្រាប់ទំនាក់ទំនងចិន-អាមេរិកពង្រីកបណ្តាញទំនាក់ទំនងសន្តិសុខនិងការទូត ជំរុញប្រសិទ្ធភាពទំនាក់ទំនង និងសម្របសម្រួលការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន។លោក Wang បានពន្យល់លម្អិតអំពីជំហរដ៏មុតមាំរបស់ចិនចំពោះបញ្ហាកោះតៃវ៉ាន់ ដោយទាមទារឱ្យ សហរដ្ឋអាមេរិកចៀសវាងការជ្រៀតជ្រែកហួសហេតុចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ឬធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន បញ្ឈប់ការដាក់គំនាបលើសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន និងដកចេញទណ្ឌកម្មខុសច្បាប់និងមិនសមហេតុផលរបស់ខ្លួនមកលើប្រទេសចិន៕

ក្នុងការបង្ហាញខ្លួននៅអង្គការសហប្រជាជាតិដ៏កម្រ កូរ៉េខាងជើង ការពារការបាញ់មីស៊ីលរបស់ខ្លួន

2023/07/14 10:33:27 am        141
UN៖ បេសកជនពិសេសប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសនេះ បាននិយាយថា ការបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប គឺជាលំហាត់សមនៃសិទ្ធិស្វ័យការពាររបស់ប្រទេសកូរ៉េខាងជើងដើម្បីរារាំងសកម្មភាពយោធាដ៏គ្រោះថ្នាក់របស់កងកម្លាំងសត្រូវ និងការពារសន្តិសុខរដ្ឋ។លោកបានធ្វើអត្ថាធិប្បាយដូច្នេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានកោះហៅបន្ទាប់ពីប្រទេសកូរ៉េខាងជើង បាននិយាយថាខ្លួនបានសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប Hwasong-18 (ICBM) ចុងក្រោយរបស់ខ្លួន ដោយការបន្ថែមអាវុធគឺជាចំណុចស្នូលនៃកងកម្លាំងវាយប្រហារនុយក្លេអ៊ែររបស់ខ្លួន។ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសកូរ៉េខាងជើង លោក Kim Song បានប្រាប់ក្រុមប្រឹក្សា នៅក្នុងការបង្ហាញខ្លួនដ៏កម្រថា យើងបដិសេធយ៉ាងដាច់ខាត និងថ្កោលទោសចំពោះការកោះហៅរបស់ក្រុមប្រឹក្សាសន្តិសុខដែលធ្វើសេចក្តីសង្ខេបដោយសហរដ្ឋអាមេរិក និងអ្នកអនុវត្តតាមរបស់ខ្លួន។អ្នកការទូតរូបនេះ និយាយថា ប្រទេសកូរ៉េខាងជើង បាននិយាយចុងក្រោយ នៅកិច្ចប្រជុំក្រុមប្រឹក្សា ស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០១៧។ ប្រទេសកូរ៉េខាងជើង ដែលគេស្គាល់ជាផ្លូវការថាសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៦។ នេះរួមបញ្ចូលទាំងបម្រាមលើការអភិវឌ្ឍន៍មីស៊ីលបាលីស្ទីកផងដែរ។

ចិន បញ្ចេញយន្តហោះចម្បាំង យ៉ាងច្រើន ក្រោយកងទ័ពជើងទឹកអាមេរិកបើកយន្តហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

2023/07/14 10:13:32 am        162
ចិន៖ ការឆ្លងកាត់យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិកចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ដ៏រសើបនៅក្នុងដែនអាកាសអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍បានធ្វើឲ្យប្រទេសចិនប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីឃ្លាំមើលសកម្មភាពនោះ។ហេតុការណ៍នេះបានកើតឡើងស្របពេលសមយុទ្ធយោធាដែលកំពុងបន្តរបស់ចិន ឈានចូលដល់ថ្ងៃទី៣ ដែលបានធ្វើឡើងនៅភាគខាងត្បូងនៃកោះតៃវ៉ាន់។ យោធាចិនបានហៅការហោះហើរនេះថាជាការបង្កើតចំណាប់អារម្មណ៍ជាសាធារណៈ ដោយបន្ថែមថា ខ្លួនបានបញ្ជូនយន្តហោះប្រយុទ្ធទៅតាមដាន និងព្រមានយន្តហោះអាមេរិក។ប្រទេសចិនបានខឹងសម្បាចំពោះបេសកកម្មយោធារបស់សហរដ្ឋអាមេរិកឆ្លងកាត់ច្រកតូចចង្អៀត ដែលសហរដ្ឋអាមេរិក បានបើកចេញចូលនាវាចម្បាំង ជាញឹកញាប់បំផុត ប៉ុន្តែមានការបញ្ជូនយន្តហោះ ម្តងម្កាលដោយនិយាយថាប្រទេសចិន មានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងយុត្តាធិការលើផ្លូវទឹក។ កោះតៃវ៉ាន់និងអាមេរិក បានលើកឡើងដោយនិយាយថា ច្រកសមុទ្រនេះ គឺជាផ្លូវទឹកអន្តរជាតិ។ការកើនឡើងនៃភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើតឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយមន្ត្រីការទូតចិន លោក Wang Yi នៅទីក្រុងហ្សាកាតា(Jakarta)កាលពីថ្ងៃព្រហស្បតិ៍ នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ យោងតាមសេចក្តីថ្លែងការណ៍របស់កងនាវាចរទី ៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជាយន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រឆាំងនាវាមុជទឹកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងដែនអាកាសអន្តរជាតិ៕

លោក Pita និយាយថា លោកនឹងមិនចុះចាញ់ឡើយ និងប្ដេជ្ញាតតាំងយកតំណែងនាយករដ្ឋមន្ត្រីថៃក្រោយបរាជ័យ

2023/07/14 10:09:42 am        148
ថៃ៖ លោក ភីថា លីមចារើនរ៉ាត់ Pita Limjaroenrat របស់ថៃ បានប្ដេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនបោះបង់ចោលបំណងរបស់លោកក្នុងការក្លាយជានាយករដ្ឋមន្ត្រីឡើយ បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតសភាដោយសារតែការធ្វើអនុបវាទ និងការប្រឆាំង ខណៈដែលកងកម្លាំងអភិរក្សនិយម បានរារាំងលោកមិនឲ្យក្លាយជានាយករដ្ឋមន្ត្រី។ មេដឹកនាំនៃគណបក្សបោះជំហានទៅមុខ Move Forward ដែលជាអ្នកឈ្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៃការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា មិនត្រូវបានជំទាស់នៅក្នុងការបង្ហាញនៅក្នុងសភាទ្វេភាគី ប៉ុន្តែបានធ្លាក់ចុះ ៥១ សម្លេងពីតំណែងកំពូល បន្ទាប់ពីត្រូវបានរារាំងដោយព្រឹទ្ធសភាដែលតែងតាំងដោយយោធារាជានិយម បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ ២០១៤។  ការបោះឆ្នោតជុំបន្តត្រូវគេរំពឹងថានៅសប្តាហ៍ក្រោយ ដែលលោក Pita វ័យ៤២ ឆ្នាំអាចប្រកួតប្រជែងបានប្រសិនបើត្រូវបានតែងតាំងម្តងទៀតដោយសម្ព័ន្ធភាពទាំង៨របស់លោក។ ដើម្បីឈ្នះ លោកត្រូវការសំឡេងគាំទ្រច្រើនជាងពាក់កណ្តាលនៃសមាជិកសភាចំនួន៧៤៩ រូប។លោក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្ញុំនឹងមិនបោះបង់ចោលឡើយ ខ្ញុំនឹងមុនចុះចាញ់ទេ និងពេលវេលានេះ ដើម្បីប្រមូលការគាំទ្របន្ថែមទៀត៕

លោក Pita បរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ហើយជុំទី២នឹងធ្វើឡើងនៅថ្ងៃទី១៩ខែកក្កដា

2023/07/14 10:05:31 am        121
ថៃ៖ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សបោះជំហានទៅមុខ Move Forward Party លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ខែកក្កដា បានបរាជ័យក្នុងការប៉ុនប៉ងក្លាយជានាយករដ្ឋមន្ត្រីទី៣០របស់ប្រទេសថៃ។  លោក Pita ទទួលបានសំឡេងគាំទ្រចំនួន៣២៤ ដែលភាគច្រើននៃសំឡេងគាំទ្រចេញពីក្រុមបក្សចម្រុះទាំង៨ របស់លោក បានបរាជ័យសារដោយមានសំឡេងតិចជាង ៣៧៦ ។ ការបោះឆ្នោតជុំទី២ សម្រាប់ការជ្រើសរើសនាយករដ្ឋមន្ត្រីគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ខាងមុខ។  កាលពីថ្ងៃព្រហស្បតិ៍ ប្រធានសភា លោក វ៉ាន់ មហាម៉ាត់ ន័រ ម៉ាថា (Wan Muhamad Noor Matha) បានបើកការបោះឆ្នោត សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីនៅម៉ោង ប្រហែល៤ល្ងាច បន្ទាប់ពីការជជែកដេញដោលរយៈពេល៦ ម៉ោង ។  ដំណើរការបោះឆ្នោត នេះ ត្រូវបានធ្វើឡើងដោយបើកចំហ ដោយលទ្ធផលត្រូវបានរាប់ដោយគណៈកម្មការមួយដែលមានសមាជិកចំនួន៦រូប។ ដំណើរការបោះឆ្នោតបានធ្វើឡើងដោយបើកចំហ និងការចុះបញ្ជីតាមអក្ខរក្រមនៃឈ្មោះអ្នកចូលរួម។ សមាជិកសភាសរុបចំនួន ៦៤៦ រូប បានចូលរួមក្នុងកិច្ចប្រជុំនេះ ដោយរួមមានសមាជិកព្រឹទ្ធសភាចំនួន ២១៦ រូប នាក់និងសមាជិកសភាចំនួន ៤៦០ រូប។ លោក Pita ទទួលបានសំឡេងគាំទ្រ ចំនួន ៣២៤ ខណៈជំទាស់ ១៨២សំឡេង និង អនុបវាទ១៩៩ សំឡេង ។  ក្នុងចំណោមសមាជិកព្រឹទ្ធសភា២៥០រូប ដែលត្រូវបានតែងតាំងដោយយោធា១៣រូប បានបោះគាំទ្រលោក Pita  ៣៩ ប្រឆាំង និង ១៥៩ អនុបវាទ ចំណែក សមាជិកព្រឹទ្ធសភាម្នាក់ បានលាលែងពីតំណែង មួយថ្ងៃមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ការបោះឆ្នោតជុំទី២ នឹងធ្វើឡើងនៅថ្ងៃ១៩ ខែកក្កដា និងជុំទី៣នៅថ្ងៃទី២០ កក្កដា។ ក្រោយមក លោក Pita បានប្រាប់ក្រុមអ្នកសារព័ត៌មាន លោកទទួលយកលទ្ធផល នៃការបោះឆ្នោតនេះ តែលោកនឹងមិនបោះបង់ចោលឡើយ ៕

សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតបារាំងអញ្ជើញសម្ពោធវិមានរំលឹកដល់អ្នក ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

2023/07/14 07:42:41 am        332
ភ្នំពេញ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺ ឡេ (J a cqu e s Pellet ) នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធ វិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ស្ថិតនៅចំណុចប្រសព្វ នៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង និងរង្វង់ មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វិមានខាងលើនេះ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែល បាន ពលី ជីវិត នៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូ រួម គ្នា រវាង ទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺ ម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និង លោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។ នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាម លោក លើក ទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែល ត្រូវ បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបាន អនុញ្ញាត ឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង បាន ប្រកាស ជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២។វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋ លេ ខាធិការ ក្រសួង រៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការ អនុវត្ត ជា មួយក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។ លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានឱ្យដឹងថា វិមានរំលឹកដល់អ្នក ដែល ទទួល អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ គឺជាស្ថា បត្យ កម្មសហរចនាបថ ដោយរួម បញ្ចូលនូវផ្នត់គំនិត ស្ថាបត្យកម្ម បុរាណ ខ្មែរ ជា ច្រើនសម័យកាល តាំងពីសម័យ អង្គរដល់សម័យក្រោយអង្គរ។ ចំណុច ពិសេស បំផុតនោះគឺ វិមាននេះមាន ទស្សនៈ មួយ ភាគធំដូចគ្នាទៅនឹង ប្រាសាទ នាគព័ន្ធ ដែលមាននាគ ដំរី និងតោ សុទ្ធតែនៅជ្រុងអនុទិសដូចគ្នា។លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាន នេះឡើងវិញ ឈរលើគុណតម្លៃចំនួនពីរ។ ទីមួយជាការរំលឹកដល់វីរភាព ដ៏ហាន ក្លារបស់យុទ្ធជនខ្មែរ និងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់ បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះ ត្រូវបានចារឹកលើផ្ទាំងថ្ម ដ៏រឹង មាំ ស្ថិតស្ថេរអស់កាលជាយូរអង្វែងតរៀងទៅ។និងមួយទៀត ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង ជាការ យកចិត្តទុក ដាក់ របស់រដ្ឋាភិបាលបារាំង និងព្រះរាជាខ្មែរផង ដើម្បីធ្វើឱ្យ ក្រុម គ្រួ សា រ យុទ្ធ ជន ដែលបានពលីជីវិតក្នុងសង្គ្រាមមានភាពកក់ក្ដៅក្នុងចិត្ត ហើយ ក៏ជា ការរៀបចំឱ្យ សម នឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ។វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ជើងកោសកម្ពស់ ៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង កម្ពស់ ២,៨០ម៉ែត្រ៕

សម្តេចតេជោ ហ៊ុន សែន ​៖ ក្រុមប្រឆាំងប្រើឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ

2023/07/14 07:10:16 am        696
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមតយៈតេឡេក្រាម នៅព្រឹកព្រឹលឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ល្ងាចម្សិលម៉ិញនេះ សម្តេចបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថា ក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។សារសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។សម្តេចបញ្ជាក់ថា «ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក»។ក្រោយសម្តេចបង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសារថៃយ៉ាងច្រើនដែលសម្តេចមិនយល់ ដោយមិនចេះអានភាសារថៃ។នៅទីនេះសូមបញ្ជាក់ថា៖1. ខ្ញុំ(សម្តេច)មិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។2. ខ្ញុំ(សម្តេច)គោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។3. ខ្ញុំ(សម្តេច)ត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។4. ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដ៍ទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បណ្ដាមេដឹកនាំសហភាពអឺរ៉ុប ជំរុញឱ្យប្លុកនេះអះអាងខ្លួនឯងលើជំហរចរចាសន្តិភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន
06/19/2026 10:06 AM
សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី
06/19/2026 10:06 AM
លោក Vance ព្រមានអ្នករិះគន់អ៊ីស្រាអែលពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ ហើយលោកTrump គឺជាសម្ព័ន្ធមិត្តតែមួយគត់របស់លោកNetanyahu
06/19/2026 10:06 AM
អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងនៅទីក្រុងមូស្គូ ខណៈលោក Zelenskyy ស្វែងរកការគាំទ្រពីលោកTrump ដើម្បីបញ្ចប់សង្គ្រាម
06/19/2026 09:06 AM
អាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីមានសម្ព័ន្ធភាពជាមួយក្រុមហេសបូឡា ពីការរារាំងដំណើរការសន្តិភាព
06/19/2026 09:06 AM
លោក Putin និងមេដឹកនាំអាស៊ីអាគ្នេយ៍ យល់ព្រមពង្រឹងទំនាក់ទំនងក្នុងកិច្ចប្រជុំកំពូលនៅរុស្ស៊ី
06/19/2026 09:06 AM
អាមេរិកដករបាំងលើកំពង់ផែអ៊ីរ៉ង់ចំណែកមេដឹកនាំកំពូលអ៊ីរ៉ង់ឯកភាពឱ្យចរចាផ្ទាល់ជាមួយក្រុមមន្ត្រីអាមេរិក
06/19/2026 08:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM