សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

តំណាងរាស្រ្តខេត្តកំពង់ចាម អំពាវនាវសមាជិកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តទៀតដើម្បីការអភិវឌ្ឍ

2023/07/13 02:39:07 pm        316
ភ្នំពេញ៖ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងភាពរីកចម្រើនបន្តទៀត។ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រមាណ ៥០០នាក់ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានពន្យល់ណែនាំឲ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីបន្តរក្សាការពារ​សុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងសម្ដែងនូវការដឹងគុណចំពោះការជួយសង្រ្គោះ​ប្រជាជនចេញ​ពីរបបវាលពិឃាដ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាធ្លាក់​ដល់ចំណុចសូន្យ។ឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះ​ប្រជាជន​ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេស​កម្ពុជា​មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបាន​សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល​ និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី មន្ទីរពេទ្យ និងវត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩,ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម បញ្ជាក់ថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយក​អាយុជីវិត​ធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំខ្លួនអំពីជីវប្រវត្តិរបស់​ឯកឧត្តមផ្ទាល់ ជាពិសេសប្រវត្តនៃការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា​ក្នុងការកសាង​ជាតិមាតុភូមិ និងបម្រើប្រជាជន ព្រមទាំងបានធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស ដោយបានអាន និងបកស្រាយពន្យល់ម្ដងមួយៗអំពីខ្លឹមសារលម្អិតកម្មវិធីនយោបាយ​របស់គណបក្ស​ប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយ​នេះជូនបងប្អូន​ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ជាពិសេសបានធ្វើការបង្ហាញជូនអំពីរបៀប​គូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ៕

លោកហ្គុយតឺរេស ផ្ញើលិខិតទៅលោកពូទីន អំពីការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ

2023/07/13 02:22:05 pm        275
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វែន ឌូចារិក (Stephane Dujarric) បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា អគ្គលេខាធិការUN លោកអង់តូនី ហ្គុយតឺរេស ( Antonio Guterres) បានផ្ញើលិខិតមួយច្បាប់ជូនលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃទី១១ ខែកក្កដា ដោយស្នើនូវមធ្យោបាយឆ្ពោះទៅមុខសម្រាប់ការ​អនុវត្តផ្នែកនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។លោក បាននិយាយថា៖«គោលបំណង គឺដើម្បីដកចេញនូវឧបសគ្គដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈធនាគារកសិកម្មរុស្សី ដែលជាការព្រួយបារម្ភដ៏ធំមួយ ដែលបង្ហាញដោយសហព័ន្ធរុស្ស៊ី ហើយក្នុងពេលដំណាលគ្នា អនុញ្ញាតឱ្យមានការបន្តលំហូរគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ។នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ កញ្ចប់ឯកសារអំពីការផ្គត់ផ្គង់អាហារ និងជីទៅកាន់ទីផ្សារអន្តរជាតិត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល។ ពីដំបូងឡើយ កិច្ចព្រមព្រៀងត្រូវបានបញ្ចប់រយៈពេល ១២០ថ្ងៃ ក្នុងខែវិច្ឆិកាឆ្នាំមុន កិច្ចព្រមព្រៀងទាំងនោះ ត្រូវបានបន្តសម្រាប់រយៈពេលដូចគ្នា។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៣ ប្រទេសរុស្ស៊ី បានប្រកាសបន្ថែមពេលវេលា ៦០ថ្ងៃនៃកិច្ចព្រមព្រៀង ដោយព្រមានថា នេះនឹងជាពេលវេលាគ្រប់គ្រាន់ ដើម្បីវាយតម្លៃការអនុវត្តអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ។ នៅថ្ងៃទី ១៨ ខែឧសភា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ត្រូវបានបន្តរយៈពេលពីរខែទៀតរហូតដល់ថ្ងៃទី១៧ ខែកក្កដា៕

កូរ៉េខាងជើង បាញ់មីស៊ីល ICBM ស្របពេលដែលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនចូលរួមជំនួបនៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ

2023/07/13 12:30:31 pm        316
កូរ៉េខាងជើង៖  កាលពីថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBMចូលទៅក្នុងសមុទ្រជិតតំបន់ឆ្នេរភាគខាងកើតរបស់ពួកគេ ជាហេតុធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីក្រុមមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ដែលបានជួបជុំគ្នានៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ។  ការបាញ់មីស៊ីលនេះដែរ បានកើតមានឡើង ក្រោយការតវ៉ាដ៏ក្តៅគគុកពីកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយទីក្រុងព្យុងយ៉ាង ចោទប្រកាន់ថា យន្តហោះចារកម្មអាមេរិក បានបំពានលើដែនអាកាសនៅក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាថ្កោលទោសដំណើរទស្សនកិច្ចកាលពីពេលកន្លងទៅរបស់នាវាមុជទឹកបំពាក់មីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកទៅកាន់កូរ៉េខាងត្បូង ហើយពួកគេសន្យាថា នឹងចាត់វិធានការប្រតិកម្មវិញ ។  រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បាននិយាយថា មីស៊ីល ICBMបានហោះរយៈពេល ៧៤នាទី នៅលើរយៈកម្ពស់ ៦ពាន់គ.ម និងហោះបានចម្ងាយ ១ពាន់គ.ម ដែលវាគឺជាការហោះហើរយូរជាងគេបំផុតពុំធ្លាប់ដែលមានសម្រាប់មីស៊ីលកូរ៉េខាងជើង ។  ស្របពេលនោះដែរ ក្រុមឆ្មាំល្បាតឆ្នេរជប៉ុន បានព្យាករណ៍ថា មីស៊ីលមួយគ្រាប់នេះ បានធ្លាក់នៅចម្ងាយប្រហែល ៥៥០គ.ម ភាគខាងកើតឧបទ្វីបកូរ៉េ ។  គួរឲ្យដឹងថា កាលពីខែមេសាកន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ICBMដើរដោយថាមពលឥទ្ធនៈរឹងលើកដំបូងរបស់ខ្លួនពុំធ្លាប់ដែលមានពីមុន ដែលជាការបាញ់សាកល្បងមួយក្នុងចំណោមការបាញ់សាកល្បងមីស៊ីលរាប់សិបគ្រាប់ក្នុងឆ្នាំនេះ ។  ក្រុមអ្នកវិភាគ មានជំនឿថា មីស៊ីល ICBM របស់កូរ៉េខាងជើង អាចហោះឆ្ងាយគ្រប់គ្រាន់ក្នុងការវាយប្រហារគោលដៅនៅកន្លែងណាមួយក្នុងទឹកដីសហរដ្ឋអាមេរិក ហើយរដ្ឋឯការមួយនេះ ទំនងជាបានផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបំពាក់លើរ៉ុក្កែត ៕

ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះឥណ្ឌូនេស៊ី ជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣

2023/07/13 12:24:48 pm        264
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥណ្ឌូនេស៊ី ​ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៥៦ ​សម័យប្រជុំចង្អៀត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ​នៅទីនៅទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ីថា ការភ្ជាប់ទំនាក់ទំនងគឺជាគន្លឹះ ក្នុងការលើកកម្ពស់ការទុកចិត្ត និងភាព​ជឿជាក់លើគ្នា ព្រមទាំងការកសាងបរិយាកាស​អំណោយ​ផលសម្រាប់​កិច្ច​សន្ទនាប្រកប​ដោយសន្តិភាព និងបរិយាបន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ឡើងវិញថា កម្ពុជាបន្តគាំទ្រ​ ចំពោះកិច្ចខិតខំប្រឹងប្រែង​ដោយ​ឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជា​ឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការវាយតម្លៃ និងសេចក្តីសម្រេច​ចិត្ត​របស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច​ ជាពិសេសចំណុចទី១៤ ស្តីពី ការរិះរកវិធីសាស្រ្តផ្សេងៗ ដែលអាចគាំទ្រ​ និងបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀង​ជាឯកច្ឆន្ទប្រាំចំណុច។ សំខាន់ជាងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរដល់​ ឯកឧត្តម ដន ប្រាម៉ាត់វិណៃ ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស ​នៃព្រះរាជាណាចក្រថៃ ចំពោះវិភាគទាន​ដ៏មាន​តម្លៃរបស់​ឯកឧត្តម​ទៅ​ដល់ការ​អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះជំនួបរវាងឯកឧត្តម ដន ប្រាម៉ាត់វិណៃ ជាមួយលោកស្រី​ អោងសាន ស៊ូជី នៅទីក្រុងណៃពីដោ ​កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជា ការវិវឌ្ឍជាវិជ្ជមានមួយ៕អត្ថបទ៖វ៉ន ដារ៉ា

ថ្ងៃជំនំជំរះសម្រាប់លោក Pita ស្របពេលដែលសភាបោះឆ្នោតលើតំណែងនាយករដ្ឋមន្រ្តីថៃ

2023/07/13 12:22:45 pm        310
 ថៃ៖♪ លោក Pita Limjaroenrat ដែលសង្ឃឹមថានឹងក្លាយជានាយករដ្ឋមន្រ្តីថៃនោះ បានប្រឈមនឹងការធ្វើតេស្តដ៏សំខាន់មួយក្នុងជីវិតនយោបាយរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលសភានឹងបោះឆ្នោតប្រកបដោយហានិភ័យខ្ពស់ លើតំណែងនាយករដ្ឋមន្រ្តី ដែលអាចធ្វើតេស្តសាមគ្គីភាពសម្ព័ន្ធមិត្ត ៨គណបក្សរបស់លោក ។  មេដឹកនាំវ័យ៤២ឆ្នាំរបស់គណបក្សឈ្នះឆ្នោតដ៏គួរភ្ញាក់ផ្អើលដំណើរឆ្ពោះទៅមុខម្នាក់នេះ ត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខជនតែម្នាក់គត់នៅការបោះឆ្នោសភាថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកប្រឈមនឹងការលំបាកធំ ក្នុងការទទួលបានសំឡេងគាំទ្រត្រូវការជាងពាក់កណ្តាលនៅក្នុងសភាទាំង ២ដែលមានសមាជិក ៧៥០នាក់ ។  គណបក្សសេរីដំណើរឆ្ពោះទៅមុខ និងសម្ព័ន្ធមិត្ត Pheu Thai ដែលបានផ្តួលគណបក្សអភិរក្សនិយមគាំទ្រដោយយោធា នៅការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា កន្លងទៅនោះ ត្រូវបានគេមើលឃើញថាជាអ្នកទម្លាក់រដ្ឋាភិបាលមួយដែលដឹកនាំ ឬគាំទ្រដោយយោធារាជានិយមអស់រយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ។  សូមបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ តុលាការធម្មនុញ្ញថៃ បានទទួលយកពាក្យបណ្តឹងប្រឆាំងនឹងគណបក្សដំណើរឆ្ពោះទៅមុខរបស់លោក Pita  ពាក់ព័ន្ធនឹងផែនការរបស់ពួកគេក្នុងការធ្វើវិសោធនកម្មលើច្បាប់ដ៏តឹងរឹងដែលហាមប្រាមការប្រមាថព្រះមហាក្សត្រ ពោលគឺរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ណែនាំឲ្យតុលាការជម្រុះលោក Pitaជាតំណាងរាស្រ្ត ដោយសារបំពានលើភាគហ៊ុន ៕

ទេសរដ្ឋមន្រ្តី លី ធុជ៖ មនោគមវិជ្ជាសេដ្ឋកិច្ចរបស់សម្តេចតេជោ បានដឹកនាំកម្ពុជាឆ្លងផុតពីការរាំងខ្ទប់វិបត្តិសេដ្ឋកិច្ចសកល

2023/07/13 12:18:46 pm        314
ភ្នំពេញ៖ ចាប់តាំងពីទទួលជោគជ័យជាប្រវត្តិសាស្រ្តក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យ ពូជសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវមនោគមវិជ្ជាសេដ្ឋកិច្ច និងទស្សនវិស័យវែងឆ្ងាយក្នុងការដឹកនាំសេដ្ឋកិច្ចកម្ពុជា ឲ្យឆ្លងផុតពីការរាំងខ្ទប់ វិបត្តិសន្តិសុខ ស្បៀង វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិសង្គមនានា ​ប្រកបដោយជោគជ័យ ហើយត្រូវបាន​ទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីថ្នាក់តំបន់ និងពិភពលោក។ នេះបើតាមប្រសាសន៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់បានថ្លែង​ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៣ ដែលសហការរៀបចំដោយ UN ESCAP និងគណៈកម្មាធិការជាតិអេស្កាប់ នាថ្ងៃទី១៣ខែកក្កដានេះ។ កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីជំនាញរបស់ UN ESCAP។ឯកឧត្តម ទេសរដ្ឋមន្រ្តី ​បានគូសបញ្ជាក់បន្ថែមទៀតថា ​បន្ទាប់ពីដឹកនាំប្រទេសកម្ពុជាបញ្ចប់សង្រ្គាម ទទួលបាននូវបូរណភាពទឹកដី ​សន្តិភាព ស្ថិរភាព សន្តិសុខ ​និងឯកភាពជាតិពេញលេញ​សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ និង​គិតគូរ​ជា​ចំបង​ដល់ការស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​សង្គម ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ​ហេដ្ឋារចនាសម្ព័ន្ធ​ និងការផ្តល់សេវាសង្គមនានា​ជាប្រជាពលរដ្ឋទូទាំងប្រទេសជាដើម​ ព្រមទាំងបានប្រែក្លាយពីសេដ្ឋកិច្ចសូន្យ​ ពីភាពអត់ឃ្លានរបស់​ប្រជាពលរដ្ឋ ​និងពីគ្រោះទុរភិក្ស ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ទោះបីមានវិបត្តិសេដ្ឋកិច្ចសកល និងថ្នាក់តំបន់សម្តេចតេជោ ​គឺអ្នកសេដ្ឋកិច្ចដ៏ឆ្នើមក្នុងការដឹកនាំ និង​ការគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាប្រកបទទួលជោគជ័យ និងរួចចាកផុតពីវិបត្តិទាំងនោះ​បាន​គ្រប់​កាលៈទេសៈ ព្រមទាំងថែរក្សាបាននូវកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារ និងជួយសម្រាកបន្ទុកដល់ប្រជាជនក្រីក្រ​ដែលទទួលរងផលប៉ះពាល់​ដោយវិបត្តិសង្គមនានា ដូចជាជំងឺសារ កូវីដ និងគ្រោះមហន្តរាយផ្សេងៗ ជាដើម។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា កំណើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងទៅនេះ ប្រទេស​កម្ពុជា​មានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងជួយកម្ពុជាឲ្យក្លាយជាប្រទេស​ឈានមុខ​ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយឈានទៅទទួលបានឋានៈជាប្រទេសមាន​ចំណូលមធ្យម​កម្រិតទាបក្នុងឆ្នាំ២០១៥ ហើយឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមាន​ចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។ជាមួយគ្នានោះផងដែរ ក្នុងកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា សេដ្ឋកិច្ច​សាកលបាន​និងកំពុងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិដ៏​ស្មុគស្មាញ​ជាច្រើន ដែលធ្វើឱ្យប្រទេស​ជាច្រើន រួមទាំងកម្ពុជាផងដែរ ​បានជួបប្រទះនឹងបញ្ហាប្រឈម​គោលនយោបាយសារពើពន្ធ ដោយ​សារការកើនឡើងនៃបំណុលសាធារណៈ ដែលទាមទារ​ឱ្យកម្ពុជារក្សាឱ្យបាននូវតុល្យភាព​រវាងវឌ្ឍន​ភាពសេដ្ឋកិច្ចសង្គម​ និងការធានាស្ថិរភាពសារពើពន្ធរយៈពេលវែង។ កម្ពុជាអាចគ្រប់គ្រងកាតព្វកិច្ចបំណុល​បានដោយមិនបង្កគ្រោះថ្នាក់ដល់ស្ថិរភាពសេដ្ឋកិច្ច និង​កំណើន​រយៈពេលវែង ដែលនេះគឺជាស្នាដៃដ៏ធំធេងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕ អត្ថបទ៖ទូច សោភ័ណ 

រុស្ស៊ីនឹងដាក់តាំងគ្រឿងយុទ្ធោបករណ៍របស់អង្គការណាតូដែលត្រូវបានបំផ្លាញ នៅក្បែរស្ថានទូតលោកខាងលិច

2023/07/13 12:17:46 pm        348
រុស្ស៊ី៖ ប្រធានសភាលោក Vyacheslav Volodin បាននិយាយកាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) ថា ប្រទេសរុស្ស៊ីគ្រោងនឹងដាក់បង្ហាញគ្រឿងយុទ្ធោបករណ៍របស់អង្គការណាតូ ដែលខ្លួនបានបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន ខាងក្រៅស្ថានទូតនៃប្រទេសលោកខាងលិចដែលបានផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទាំងនេះ។លោក Volodin ដែលបានចេញបញ្ជាឲ្យរៀបចំការតាំងបង្ហាញបែបនេះ បាននិយាយថា៖ «សំណើដំឡើងគ្រឿងយុទ្ធោបករណ៍ដែលត្រូវបានឆេះខ្ទេចនៅជាប់ស្ថានទូតនៃប្រទេសទាំងនោះ ដែលបញ្ជូនគ្រឿងយុទ្ធោបករណ៍ទាំងនោះទៅអ៊ុយក្រែន គឺជារឿងគួរឲ្យចាប់អារម្មណ៍ជាពិសេស»។ជាមួយគ្នានេះ មន្ត្រីរបស់រុស្ស៊ី បានរិះគន់ប្រទេសលោកខាងលិចម្តងហើយម្តងទៀត ចំពោះការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ុយក្រែន ដោយលើកហេតុផលថា ការធ្វើបែបនោះ ប្រឈមនឹងការអូសបន្លាយជម្លោះឲ្យកាន់តែយូរ និងបណ្តាលឲ្យមានការប្រយុទ្ធកើនឡើងបន្ថែមទៀត។ប្រទេសអ៊ុយក្រែនបានស្នើសុំអាវុធ ដើម្បីការពារខ្លួន និងវាយដណ្តើមយកមកវិញនូវទឹកដីអ៊ុយក្រែន ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីមានការលុកលុយរបស់ទីក្រុងម៉ូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាន និងកំពុងជួបជាមួយបណ្ដាមេដឹកនាំមកពីសម្ព័ន្ធមិត្តរបស់អង្គការ NATO ដែលមានសមាជិកចំនួន ៣១ប្រទេស នៅសប្តាហ៍នេះ ក្នុងគោលបំណងទទួលបាននូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែង៕

លោក ភីថា លឹមចារើនរ៉ាត់ មេដឹកនាំកំណែទម្រង់របស់ថៃ ប្រឈមភាពមិនច្បាស់លាស់នៃការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

2023/07/13 12:13:48 pm        273
ថៃ៖ អ្នកធ្វើកំណែទម្រង់ ដែលជាអ្នកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតរបស់ប្រទេសថៃ កាលពីខែឧសភា  ប្រឈមការបោះឆ្នោតមិនច្បាស់លាស់ខណៈលោកឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅពេលបើកប្រជុំសភា។លោក Pita Limjaroenrat បានទទួលជោគជ័យ ខណៈក្រុមអ្នកបោះឆ្នោតច្រានចោលរបបដឹកនាំដោយយោធា ដែលបានដឹកនាំប្រទេសចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។ប៉ុន្តែ លោកចាំបាច់ត្រូវមានការគាំទ្រពីក្រុមសមាជិកដែលត្រូវបានតែងតាំងដោយក្រុមមេដឹកនាំយោធាដើម្បីទទួលបានសំឡេងភាគច្រើន។ លោក Pita ក៏បានប្រឈមការប្រកួតប្រជែងខាងផ្លូវច្បាប់នៅនាទីចុងក្រោយផងដែរ ដែលអាចដកសមាជិកភាពពីរូបលោក។សម្ព័ន្ធភាពរបស់លោក មាន៣១២សំឡេង ដែលខ្វះ៦៤សំឡេងនៃសំឡេងសរុបចំនួន៣៧៦ ដែលត្រូវការដើម្បីជ្រើសរើសជានាយករដ្ឋមន្ត្រី។  ក្រៅពីការបោះឆ្នោត ដែលត្រូវការ លោក Pita អាចប្រឈមនឹងបញ្ហាមួយទៀតចំពោះមហិច្ឆិតារបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ នៅពេល តុលាការធម្មនុញ្ញអភិរក្សនិយម បានទទួលយកសំណើពីគណៈកម្មការរៀបចំការបោះឆ្នោត ដែលលោកអាចត្រូវបានដកបេក្ខភាពរបស់លោក៕

ពលរដ្ឋពេញចិត្តការដឹកនាំរបស់បក្សប្រជាជន ដែលមានគោលនយោបាយត្រឹមត្រូវនាំមកនូវការអភិវឌ្ឍ

2023/07/13 12:12:26 pm        28
កំពង់ចាម៖ ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបង្ហាញការពេញចិត្ត ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានស្វែងរកសុខសន្តិភាព ​និងខិតខំអភិវឌ្ឍន៍​ប្រទេសឲ្យមានការរីកចម្រើន ទាំងនៅទីក្រុង និងទីជនបទ ​ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋរស់នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ បានលើកឡើងថា​ ការដាក់ចេញនូវគោលនយោ បាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា​ ទើបធ្វើឲ្យភូមិ-ឃុំ របស់ពួកគេមានការរីកចម្រើន ហើយ សមិទ្ធផលជាច្រើន ​បានផុសឡើងពីមួយអាណត្តិ ​ទៅមួយអាណត្តិ និងធ្វើឲ្យការ​ប្រកបរបរ​ទទួលទានរបស់ ពួកគេ ​កាន់តែងាយស្រួលជាងមុន ។ពលរដ្ឋបន្តថា ជាក់ស្ដែងក្នុងមូលដ្ឋានរបស់ពួកគាត់ ទទួលបាននូវហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន ដូចជា​ផ្លូវបេតុង សាលារៀន និងការបំពាក់នូវភ្លើងសូឡាបំភ្លឺផ្លូវជាដើម ​ដែលកើតចេញពីការខិតខំ​របស់​រាជរដ្ឋាភិបាល ហើយសូមថ្លែងអំណរគុណផងដែរ ​ទៅក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ ឲ្យកាន់តែរីកចម្រើន ។ក្នុងពេលចុះជួបសំណេះសំណាល​ បង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត និងការផ្សព្វផ្សាយគោល​នយោបាយគណបក្ស ​នៅឃុំទងត្រឡាច នាថ្ងៃទី១៣ ​ខែកក្កដា ឆ្នាំ២០២៣ ​ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធាន​ក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច​ បាន​ប្ដេជ្ញា​បន្តចូលរួមអភិវឌ្ឍ ក្នុងមូលដ្ឋាន​ឲ្យកាន់តែ​មានការរីកចម្រើន ដើម្បីឆ្លើយតបនឹងការបោះឆ្នោតគាំទ្រ និងការជឿជាក់របស់​ប្រជាពលរដ្ឋ ​ហើយរាជរដ្ឋាភិបាល ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្តខិតខំអនុវត្ត​តាម​កម្មវិធី​នយោបាយ ដែលបានដាក់ចេញ ។ជាមួយនេះ ឯកឧត្តម បានអំពាវនាវបន្ថែមទៅប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោត​ឲ្យបាន​រួចរាល់ ខណៈការបោះឆ្នោតកាន់តែកៀក​ខិតជិត​មកដល់​ ហើយសូមពលរដ្ឋទៅបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នា ​ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលជាគណបក្សតែមួយគត់ បាន​នាំមកនូវសុខសន្តិភាពជូនជាតិ ​ប្រជាពលរដ្ឋ ​ហើយរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនគ្មានសិទ្ធិសម្រាកទេ ព្រោះមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ

2023/07/13 12:05:24 pm        315
បេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលអនាគត ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ពុំមានសិទ្ធិសម្រាកនោះទេ ព្រោះជាប់កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រោះបើមានការធ្វេសប្រហែសតែបន្តិច គណបក្ស ដែលដេកសន្យា នឹងស្រែករិះគន់និងវាយប្រហារភ្លាម ។តាមរយៈវីដេអូឃ្លីប រយៈពេលជាងបីនាទី ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមតេលេក្រាម និង ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា ការ​ធ្វើការងារច្រើន ​រមែង​ក៏នឹងមានការខុសដែរ លើកលែងតែអ្នកអត់ធ្វើសោះ គេស្រួលសន្យា ស្រួលកើបយកអ្វី ដែលជាចំណុចខ្សោយរបស់អ្នកធ្វើ ។ តែយ៉ាងណាក៏ដោយ ឯកឧត្ដម បានជំរុញមន្រ្តីគណបក្សប្រជាជនកម្ពុជា ​ត្រូវតែបន្តធ្វើឲ្យសកម្មបន្ថែមទៀត ដើម្បីផល​ប្រយោជន៍របស់ប្រជាជន ​និងប្រទេសជាតិទាំងមូល។ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងផងដែរ ​អំពីការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សប្រឆាំង នៅ​ក្នុងរាជធានីភ្នំពេញ ​គឺដោយសារតែភាពមិនត្រូវគ្នាក្នុងចំណោមថ្នាក់​ដឹកនាំ​របស់បក្សនេះ ដោយ​ធ្វើឱ្យ ជើងក្រោមរបស់គេអស់ក្តីសង្ឃឹម​ ហើយងាកមកគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ហើយមួយ​វិញទៀត ដោយសារគណបក្សប្រជាជនកម្ពុជា​ ខិតខំប្រឹងប្រែងបម្រើប្រជាជន ពិសេសក្នុង​អំឡុងពេលកូវីដ-១៩ ទាំងសម្តេចតេជោ ​ហ៊ុន សែន និងអាជ្ញាធរ ​ខិតខំប្រឹងបម្រើប្រជាពលរដ្ឋ ការពារ​អាយុជីវិតរបស់ប្រជាជន​ ទើបពួកគេងាកមកគាំទ្របក្សប្រជាជនកម្ពុជាវិញ ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បណ្តាប្រទេសជាសមាជិកណាតូ បញ្ជាក់ពីផែនការដើម្បីជំរុញសមត្ថភាពការពារជាតិ
06/19/2026 12:06 PM
កម្ពុជា ស្វាគមន៍ចំពោះកិច្ចព្រមព្រៀង រវាងអាម៉េរិក និងអ៊ីរ៉ង់ លើការពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ
06/19/2026 12:06 PM
សហជីព និងកម្មករ ចងចាំចំពោះការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុង​ការ​រក្សា​សន្តិភាព​ជូន​ប្រជាជន
06/19/2026 12:06 PM
មេដឹកនាំកម្ពុជា-រុស្ស៊ី ពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ និងប្ដេជ្ញាជំរុញបន្ថែម
06/19/2026 12:06 PM
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ពង្រឹង-ពង្រីក វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀត ខណៈប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក
06/19/2026 12:06 PM
ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ស្វែង​រក​ឱកាស​វិនិយោគលើវិស័យយានយន្ត​នៅកម្ពុជា
06/19/2026 11:06 AM
អ្នកការទូតអ៊ីស្រាអែលនិយាយថា ប្រទេសនេះប្តេជ្ញាចំពោះបទឈប់បាញ់នៅលីបង់
06/19/2026 11:06 AM
រដ្ឋបាលលោក Trump ការពារកិច្ចព្រមព្រៀងអ៊ីរ៉ង់ប្រឆាំងការរិះគន់របស់គណបក្សសាធារណរដ្ឋ
06/19/2026 11:06 AM
ទេសចរជាតិ-អន្ដរជាតិ៖ អាកាសយានដ្ឋានតេជោ ស័ក្ដិសមនឹងចំណាត់ថ្នាក់​អាកាស​យានថ្មី​ល្អ​លំដាប់​ពិភពលោក
06/19/2026 11:06 AM
មូលនិធិកសាងឡើងវិញប្រទេសអ៊ីរ៉ង់៣០០ពាន់លានដុល្លារក្នុង MoU ក្លាយជាចំណុចចម្រូងចម្រាស់ខាងនយោបាយនៅអាមេរិក
06/19/2026 11:06 AM