សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ការបាញ់ផ្លោងមិនកំណត់គោលដៅ បណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់ រួមទាំងកុមារ នៅស៊ូដង់

2023/07/12 11:42:54 am        97
ស៊ូដង់៖ ក្រសួងសុខាភិបាលរដ្ឋ នៅទីក្រុង Khartoum បាននិយាយកាលពីថ្ងៃអង្គារថា ការបាញ់ផ្លោងមិនកំណត់គោលដៅ បណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់ រួមមានទាំងកុមារ នៅក្នុងផ្សារដ៏ពេញនិយមមួយ នៅក្នុងទីក្រុង Omdurman ប្រទេស៊ូដង់។ យោងតាមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា អ្នកស្លាប់និងរងរបួសភាគច្រើន គឺជាអ្នកលក់ដូរទំនិញនៅផ្សារ Melga និងអ្នកបើកបររថយន្តដឹកទំនិញ។ បន្ទាប់ពីជម្លោះប្រដាប់អាវុធផ្ទុះឡើង នៅក្នុងប្រទេសស៊ូដង់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចំនួនជនស៊ីវិលដ៏ច្រើន បានបង្ខំឲ្យភៀសខ្លួនចេញ រួមមានទាំងអ្នកដែលបានភៀសខ្លួននៅតែក្នុងប្រទេសរួចហើយដោយសាជម្លោះកាលពីពេលមុ ក្នុងប្រទេសស៊ូដង់ និងជនភៀសខ្លួនមកពីប្រទេសផ្សេងៗទៀត ដែលបានគិតថាមានសុវត្ថិភាពនៅក្នុងប្រទេសស៊ូដង់។បន្ថែមលើការភៀសខ្លួនថ្មី នៅក្នុងប្រទេសនេះ មនុស្សជាង៦សែននាក់ រួមទាំងពលរដ្ឋស៊ូដង់ នីងជនភៀសខ្លួនមកពីប្រទេសដទៃដែលទទួលដោយប្រទេសស៊ូដង់បានភៀសខ្លួនចេញពីស៊ូដង់ ទៅកាន់ប្រទេសជិតខាង ឬត្រឡប់ទៅប្រទេសកំណើតវិញក្នុងកាលៈទេសៈដ៏លំបាកដែលតាមការកត់សំគាល់ ទៅកាន់ប្រទេសឆាត ស៊ូដង់ខាងត្បូង សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល អេហ្ស៊ីប និងប្រទេសអេត្យូពី៕

គុយបាហៅនាវាមុជទឹកនុយក្លេអ៊ែរដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក នៅឈូងសមុទ្រ គាន់តាណាម៉ូថាជាការកើនឡើងនៃការបង្កហេតុ

2023/07/12 11:38:59 am        115
គុយបា៖ រដ្ឋាភិបាលគុយបា បានរិះគន់វត្តមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ នៅឯមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងឈូងសមុទ្រហ្គាន់តាណាម៉ូ ( Guantanamo) ដោយហៅវាថា ជាការកើនឡើងនៃការបង្កហេតុ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសរបស់ប្រទេសតំបន់សមុទ្រការ៉ាអ៊ីបនេះ បាននិយាយថា នាវាមុជទឹកនោះ បានផ្លាស់ប្តូរទីតាំងទៅកាន់ឈូងសមុទ្រហ្គាន់តាណាម៉ូ កាលពីថ្ងៃពុធ ហើយបន្តស្ថិតនៅរហូតដល់ថ្ងៃសៅរ៍។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា វត្តមានរបស់នាវាមុជទឹកនេះ«ធ្វើឱ្យមានភាពចាំបាច់ក្នុងការងឿងឆ្ងល់ថាតើអ្វីជាហេតុផលយោធានៅពីក្រោយសកម្មភាពនេះ នៅក្នុងតំបន់សន្តិភាពរបស់ពិភពលោកនេះ វាមានបំណងទៅលើគោលដៅអ្វី ហើយអ្វីជាគោលបំណងយុទ្ធសាស្ត្រដែលវាបន្តទីនោះ។ក្រសួងនេះ បានព្រមានអំពី«គ្រោះថ្នាក់»ដែលបង្កឡើងដោយវត្តមាននិងចរាចរណ៍នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងតំបន់ការ៉ាអ៊ីប។ ក្រសួងក៏បានពណ៌នាអំពីវត្តមានយោធាអាមេរិកនៅក្នុងតំបន់ថាជា«ការគំរាមកំហែងដល់អធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រជាជនអាមេរិកឡាទីន និងការ៉ាអ៊ីប»។នៅពេលសួរអំពីសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយថា៖«យ៉ាងហោចណាស់ចេញពីវេទិកានេះ យើងមិនពិភាក្សាអំពីការចល័តនៃយុទ្ធោបករណ៍អាមេរិកទេ»។លោកបានបង្វែរសំណួរបន្ថែមទៅមន្ទីរបញ្ចកោណ ដែលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពី សារព័ត៌មាន Al Jazeera នៅពេលចុះផ្សាយទេ៕

ការធ្វើអន្តោប្រវេសន៍បានជំរុញឲ្យចំនួនប្រជាជនអឺរ៉ុប ត្រឡប់ទៅរកកំណើនក្នុងឆ្នាំ២០២២

2023/07/12 11:27:36 am        101
អឺរ៉ុប៖ ការិយាល័យស្ថិតិសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនប្រជាជនសហភាពអឺរ៉ុប បានកើនឡើងជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំមកនេះ នៅក្នុងឆ្នាំ២០២២ ដែលបានជំរុញដោយការធ្វើអន្តោប្រវេសន៍ចូលទៅក្នុងប្លុកនេះ ទោះបីមនុស្សជាច្រើនបានស្លាប់ច្រើនជាងកើតក៏ដោយ។ចំនួនប្រជាជនរបស់សម្ព័ន្ធមិត្តនយោបាយ បានកើនឡើងពី៤៤៦,៧ លាននាក់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ ៤៤៨,៤លាននាក់ រយៈពេល១ឆ្នាំក្រោយមក។ តួលេខបានធ្លាក់ចុះសម្រាប់២ឆ្នាំជាប់ៗគ្នា កាលពីពេលមុនដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។ ស្ថិតិសហភាពអឺរ៉ុប និយាយថា កំណើនចំនួនប្រជាជនដែលត្រូវបានពិនិត្យ អាចត្រូវបានរួមចំណែកយ៉ាងទូលំទូលាយដល់សកម្មភាពអន្តោប្រវេសន៍ដែលបានកើនឡើងក្រោយជំងឺ Covid-19 និងលំហូរដ៏ច្រើននៃជនភៀសខ្លួនពីប្រទេសអ៊ុយក្រែន ដែលបានទទួលស្ថានភាពការពារបណ្តោះអាសន្ន នៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប។ ប្រទេសនៅអឺរ៉ុបជាច្រើន ប្រឈមនឹងការធ្លាក់ចុះ ឬចំនួនប្រជាជនមានវ័យចំណាស់ ដោយសារតែការលាយឡំគ្នានៃអត្រាការបន្តពូជទាប និងអាយុកាលមធ្យមខ្ពស់ ជាដំណើរការមួយដែល ដាក់ទម្ងន់លើការបង្កើតផ្នែកប្រជាសាស្ត្រនៃសេដ្ឋកិច្ច ខណៈ សមាមាត្រនៃការធ្លាក់ចុះប្រជាជនក្នុងវ័យធ្វើការងារ។ អ្នកគាំទ្រនិយាយថា ការធ្វើអន្តោប្រវេសន៍ គឺជាដំណោះស្រាយសំខាន់មួយ ចំពោះបញ្ហានេះ។ ស្ថិតិអឺរ៉ុប និយាយថា មានតែប្រទេសចំនួន៧ប៉ុណ្ណោះ បានកត់ត្រាការធ្លាក់ចុះក្នុងចំនួនប្រជាជនរបស់ពួកគេ ក្នុងឆ្នាំ២០២២ រួមមានប្រទេសអ៊ីតាលី ដែលចំនួនប្រជាជន ធ្លាក់ចុះជិត១៨០.០០០នាក់។ ប្រទេសដែលនៅសល់ចំនួន២០ប្រទេសទៀត នៅក្នុងប្លុកនេះ បង្ហាញពីការកើនឡើងចំនួនប្រជាជនរបស់ពួកគេ។ ការកើនឡើងដ៏ច្រើនត្រូវបានកត់ត្រា នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយការកើនឡើងប្រជាជនជាង១,១ លាននាក់៕

ចិន ជំរុញឲ្យជប៉ុនជាថ្មីម្តងទៀតឲ្យបញ្ឈប់ដំណើរការគម្រោងបញ្ចេញទឹក ចូលទៅក្នុងមហាសមុទ្រ

2023/07/12 11:20:04 am        97
ចិន៖ ប្រទេសចិន កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ជាថ្មីម្តងទៀត បានជំរុញឲ្យប្រទេសជប៉ុនបញ្ឈប់ផែនការរបស់ខ្លួន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រ នៅឯកិច្ចប្រជុំលើកទី៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានអនុម័តលើលទ្ធផលនៃប្រព័ន្ធត្រួតពិនិត្យជាសកល (UPR) របស់ប្រទេសជប៉ុន។ ដោយថ្លែងនៅក្នុងកិច្ចពិភាក្សាអំពីលទ្ធផលនៃប្រព័ន្ធត្រួតពិនិត្យជាសកល (UPR) របស់ប្រទេសជប៉ុន អ្នកការទូតចិន បានបញ្ជាក់អះអាងជាថ្មីម្ដងទៀតនូវការអំពាវនាវរបស់ប្រទេសចិន ដើម្បីឲ្យប្រទេសជប៉ុនបញ្ឈប់ផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។អ្នកការទូតចិនបានជំរុញឲ្យប្រទេសជប៉ុនបោះបង់ចោលនូវផែនការនេះ តាមលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាព និងតម្លាភាព ហើយសហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីដាក់ចេញយន្តការត្រួតពិនិត្យអន្តរជាតិរយៈពេលវែង ដែលពាក់ព័ន្ធនឹងប្រទេសជិតខាងរបស់ជប៉ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។អ្នកការទូតបានចង្អុលបង្ហាញថា ក្រៅពីមិនគិតគូដល់ការខាតបង់ផ្នែកសេដ្ឋកិច្ច ប្រទេសជប៉ុនធ្វើមិនដឹងមិនលឺនឹងកង្វល់ និងការប្រឆាំងរបស់សហគមន៍អន្តរជាតិ ហើយការបន្តបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រហ្វូគូស៊ីម៉ារាប់លានតោនទៅក្នុងសមុទ្រ ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ គឺស្មើនឹងចាត់ទុកមហាសមុទ្រប៉ាស៊ីហ្វិកដូចជា «លូបង្ហូរទឹកសំអុយ»៕

ការវិភាគ៖ ទួរគីផ្អៀងទៅលោកខាងលិចជាថ្មី ក្នុងគោលនយោបាយការបរទេស ខណៈសេដ្ឋកិច្ចមានសម្ពាធ

2023/07/12 11:12:58 am        95
វិភាគ៖ បន្ទាប់ពីកំណត់គោលនយោបាយដាក់ឲ្យប្រទេសទួរគីនៅឆ្ងាយពីសម្ព័ន្ធមិត្តលោកខាងលិច ប្រធានាធិបតីលោក Tayyip Erdogan បានផ្លាស់ប្ដូរគោលនយោបាយ ជាមួយនឹងការសម្រេច ដែលធ្វើឲ្យសហរដ្ឋអាមេរិកពេញចិត្ត ហើយផ្ដល់ការខកចិត្តដល់រុស្ស៊ី ដែលបញ្ហានេះគឺជាការបត់បែនមួយ ដែលត្រូវបានគេមើលឃើញថា មានគោលបំណងមួយផ្នែក ដើម្បីបង្វែរសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងតែធ្លាក់ចុះ ឲ្យងើបឡើងវិញ និងជំរុញឲ្យមានការវិនិយោគពីបរទេស។ការគិតគូរពីគោលនយោបាយការបរទេសឡើងវិញនេះ គឺជាផ្នែកមួយនៃការកែសម្រួលយ៉ាងទូលំទូលាយរបស់លោក Erdogan រយៈពេល ៦សប្តាហ៍ បន្ទាប់ពីរូបលោកជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀតពោលគឺលោកក៏បានផ្លាស់ប្តូរទិសដៅលើសេដ្ឋកិច្ចផងដែរ ដោយក្រឡាស់គោលនយោបាយហិរញ្ញវត្ថុតឹងរ៉ឹងជ្រុល ដែលត្រូវបានរិះគន់ថា បានធ្វើឲ្យមានអតិផរណាមិននឹងន និងរូបិយប័ណ្ណធ្លាក់ចុះ ក្នុងប្រទេសទួរគី។ចំណងទាក់ទងរបស់លោក Erdogan ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់ផ្ដើមមានសម្ពាធ ដោយសារទំនាក់ទំនងរបស់ប្រទេសទួរគីជាមួយសម្ព័ន្ធមិត្តលោកខាងលិច ដែលមានរយៈពេលជាច្រើនឆ្នាំ រួមជាមួយនឹងកត្តាផ្សេងៗទៀត ដោយក្នុងនោះរួមទាំងក្ដីបារម្ភអំពីការគ្រប់គ្រងតាមបែបអត្តាធិបតេយ្យដែលកើនឡើងជាលំដាប់របស់លោកផងដែរ។ប៉ុន្តែការយល់ព្រមរបស់លោក Erdogan កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ដើម្បីឲ្យប្រទេសស៊ុយអែតបានចូលរួមជាមួយអង្គការណាតូ ពោលគឺជាការសម្រេចដែលរូបលោកបានប្រឆាំងអស់រយៈជាច្រើនខែនោះ ត្រូវបានស្វាគមន៍ដោយមេដឹកនាំលោកខាងលិច ដែលបានប្រឹងប្រែងពង្រឹងសម្ព័ន្ធភាព បន្ទាប់ពីមានការលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន។បន្ទាប់ពីមាននូវការកែប្រែដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទួរគី ក្រុមអ្នកវិភាគជឿថា ការសម្រេចរបស់លោក Erdogan ដោយក្នុងនោះរួមទាំងការប្រកាសគាំទ្រដល់ប្រទេសអ៊ុយក្រែន ក្នុងការចូលជាសមាជិករបស់អង្គការណាតូផងដែរ មិនមែនជារឿងចៃដន្យនោះឡើយ។លោក Galip Dalay នៅវិទ្យាស្ថានស្រាវជ្រាវ Chatham House បាននិយាយថា៖ «មានការយល់ឃើញមួយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះថា ទំនាក់ទំនងរវាងទួរគី និងរុស្ស៊ី កាន់តែមានគម្លាតឆ្ងាយទៅៗហើយ។ នេះបង្ហាញពីការរៀបចំតុល្យភាពថ្មីយ៉ាងច្បាស់លាស់»៕

គណបក្សអភិរក្សនិយមរបស់ក្រុមប្រឆាំង ក្លាយជាអ្នកឈ្នះពីការជជែកដេញដោលនៅមុនការបោះឆ្នោតនៅអេស្ប៉ាញ

2023/07/12 11:08:20 am        82
អេស្ប៉ាញ៖ ការស្ទង់មតិដែលចេញផ្សាយដោយកាសែត អេល មុនដូ (El Mundo )បានបញ្ជាក់កាលពីថ្ងៃអង្គារថា មេដឹកនាំប្រឆាំងអេស្ប៉ាញលោក អាល់ប៊ើតូ នូណេសហ្វេចូ (Alberto Nunez Feijoo)មេដឹកនាំគណបក្សប្រជាជនអភិរក្សនិយម (PP) បានឈ្នះការជជែកដេញដោលតាមទូរទស្សន៍មួយកាលពីយប់ថ្ងៃចន្ទមុនការបោះឆ្នោតនៅចុងខែនេះ ។ ដោយលោក Feijoo នាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោតដែលនឹងធ្វើឡើង ថ្ងៃទី ២៣ ខែកក្កដានេះ ភារកិច្ចគឺស្ថិតនៅលើលោកនាយករដ្ឋមន្ត្រីផេដ្រូ សាន់ឆេស( Pedro Sanchez ) ដែលជាអ្នកសង្គមនិយម ដើម្បីបន្តការវាយប្រហារ។ ខណៈលោកបានការពារកំណត់ត្រាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលរបស់លោក ដែលលោកមិនបានទទួលរងនូវការវាយប្រហារដ៏សំខាន់ណាមួយឡើយ។យោងតាមការស្ទង់មតិរបស់App ស៊ីកម៉ា ដូស (Sigma Dos)របស់ការសែត El Mundo ប្រហែល ៥៤% នៃអ្នកបោះឆ្នោតគិតថាលោក Feijoo បានឈ្នះការជជែកដេញដោលធៀបនឹងលោក Sanchez ទទួលបានត្រឹម ៤៦% ។  គេបានរកឃើញថា ២២% នៃប្រជាជនដែលបានបោះឆ្នោតឲ្យក្រុមអ្នកសង្គមនិយមនៅក្នុងការបោះឆ្នោតកន្លងមកមានអារម្មណ៍ថាលោក Feijoo បានឈ្នះការជជែកដេញដោល ខណៈដែលអ្នកបោះឆ្នោតគាំទ្រ គណបក្សប្រជាជនអភិរក្សនុយមមានតែ ៦% ប៉ុណ្ណោះ ដែលបានប្រគល់ជ័យជម្នះឲ្យទៅលោកនាយករដ្ឋមន្ត្រី Sanchez ៕

ឯកឧត្តម វេង សាខុន បន្តចុះជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្សនៅឃុំទ្រាន និងឃុំរអាង ស្រុកកំពង់សៀម

2023/07/12 10:35:25 am        86
កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងសហការីបានអញ្ជើញមកជួបសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំទ្រានចំនួន ១០០នាក់ និងឃុំរអាងចំនួន ១០០នាក់ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។ជារួមការសាកល្បងគូសសន្លឹកឆ្នោតឃើញថា គូសបានត្រឹមត្រូវល្អយកជាការបាន។ សមាជិកបក្សទាំងអស់បានធ្វើការប្តេជ្ញាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខាងមុខ ដោយបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីបន្តទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។ អង្គពិធីទាំងមូលបានសន្យាបន្តរក្សាភក្តីភាព និងគាំទ្រយ៉ាងពេញទំហឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ឯកឧត្តមបានណែនាំដល់ក្រុមអ្នកសង្កេតការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អត្រឹមត្រូវ ពិសេសពិនិត្យតាមដានការរាប់សន្លឹកឆ្នោតសន្លឹកឆ្នោតបានការ។ សកម្មជនបក្សត្រូវណែនាំសមាជិកទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ ក្នុងករណីសមាជិកណាម្នាក់គ្មាន ត្រូវជួយសម្រួលធ្វើយ៉ាងណាឱ្យគាត់មានឯកសារបញ្ជាក់ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១១ ខែកក្កដា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានចុះឃោសនាផ្សព្វផ្សាយគោលនយោ បាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀមបានចំនួន ១៧,៦៩៧ ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ២៥,០៧១នាក់ ស្មើ ៥៩%៕

លោក Zelenskiy នឹងជួបក្រុមមេដឹកនាំណាតូ ក្រោយពេលវេលាកំណត់សម្រាប់សមាជិកភាព ត្រូវបានច្រានចោល

2023/07/12 10:25:01 am        316
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) នឹងជួបក្រុមមេដឹកនាំសម្ព័ន្ធយោធាណាតូ ណាតូ(NATO) នៅថ្ងៃពុធនេះ បន្ទាប់ពីបណ្ដាមេដឹកនាំទាំងនោះ បានប្រកាសពីអនាគតនៃប្រទេសរបស់លោក ស្ថិតនៅក្នុងសម្ព័ន្ធភាពនេះ ប៉ុន្តែបានច្រានចោលការអំពាវនាវរបស់លោកចំពោះការកំណត់ពេលវេលានៃការចូលជាសមាជិកនៃអង្គការនេះ។ លោក Zelenskiy នឹងចូលរួមជំនួបជាមួយក្រុមមេដឹកនាំណាតូ នៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលនេះនៅក្នុងទីក្រុងវីលនីញូស(Vilnius) សម្រាប់ការបើកសម័យប្រជុំនៃក្រុមប្រឹក្សា -ណាតូ អ៊ុយក្រែន ជាគណៈកម្មការមួយដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនទំនាក់ទំនង រវាងទីក្រុងគីវ និងសម្ព័ន្ធយោធាឆ្លងមហាសគរអាត្លង់ទិកដែលមានសមាជិក៣១ប្រទេស។ លោកក៏នឹងជួបលោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងចំនួបដាច់ដោយឡែកផងដែរ ខណៈលោកព្យាយាមស្វែងរកជំនួយគ្រឿងសព្វាវុធនិងគ្រាប់រំសេវបន្ថែមទៀតពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអង្គការណាតូផ្សេងទៀត ដើម្បីប្រយុទ្ធក្នុងសង្រ្គាមបង្កឡើងដោយការវាយលុករបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈ២០២២។  យោងតាមក្រុមមន្ត្រី មានការរំពឹងទុកថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្ដល់ការធានាគាំទ្រសន្តិសុខរយៈពេលយូរ ក្នុងការផ្ដល់អាវុធទំនើប បណ្ដុះបណ្ដាល និងជំនួយយោធាផ្សេងទៀត ឆាប់ៗតាមដែលអាចធ្វើទៅបាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនេះ ៕

ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បោះបង់គម្រោងបន្ទះឈីប Vedanta តម្លៃ ១៩,៥ពាន់លានដុល្លារក្នុងការវាយលុកទីផ្សារឥណ្ឌា

2023/07/11 02:52:33 pm        140
តៃវ៉ាន់៖ ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បានដកខ្លួនចេញពីការបណ្តាក់ទុនឧបករណ៍បន្ទះអេឡិចត្រូនិចរួមគ្នាតម្លៃ១៩,៥ពាន់លានដុល្លារជាមួយក្រុមហ៊ុនពហុឧស្សាហកម្មលោហធាតុ-ប្រេង Vedanta របស់ឥណ្ឌា ដោយក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃចន្ទ (១០ កក្កដា) នៅក្នុងជំហានថយក្រោយនៃផែនការផលិតបន្ទះឈីបលោករបស់នាយករដ្ឋមន្ត្រី Narendra Modi សម្រាប់ប្រទេសឥណ្ឌា។ក្រុមហ៊ុនទាំងពីរនេះបានចាប់ដៃគូកាលពីឆ្នាំមុនក្នុងការបង្កើតរោងចក្រផលិតបន្ទះអេឡិចត្រូនិក និងការដាក់តាំងបង្ហាញនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា។ កង្វល់អំពីការពន្យារពេលអនុម័តលើការលើកទឹកចិត្តដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានរួមចំណែកដល់ការសម្រេចរបស់ក្រុមហ៊ុន Foxconn ក្នុងការដកខ្លួនចេញពីការបណ្តាក់ទុននេះ ដោយប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទ។ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានធ្វើការជាមួយក្រុមហ៊ុន Vedanta អស់រយៈពេលជាងមួយឆ្នាំដើម្បីនាំយក "គំនិតផលិតបន្ទះអេឡិចត្រូនិកដ៏អស្ចារ្យមួយនេះឲ្យក្លាយជាការពិត" ប៉ុន្តែពួកគេបានសម្រេចព្រមគ្នាដើម្បីបញ្ចប់ការបណ្តាក់ទុនរួមគ្នា ហើយនឹងដកឈ្មោះចេញពីអង្គភាពអាជីវកម្ម ដែលឥឡូវនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Vedanta ។ក្រុមហ៊ុន Vedanta បាននិយាយថា ខ្លួនមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគម្រោងផលិតបន្ទះអេឡិចត្រូនិករបស់ខ្លួន ហើយបាន "ប្រមូលដៃគូផ្សេងទៀត ដើម្បីបង្កើតរោងចក្រដំបូងបង្អស់របស់ប្រទេសឥណ្ឌា"។ ក្រុមហ៊ុននេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមហ៊ុន Vedanta បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ" ដើម្បីបំពេញចក្ខុវិស័យរបស់លោកនាយករដ្ឋបន្រ្តី Modi ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Vedanta របស់ឥណ្ឌាបានធ្លាក់ចុះជាង ២% នៅថ្ងៃអង្គារ (១១ កក្កដា)នេះ ជុំវិញបញ្ហាមួយនេះ៕

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីជំរុញឲ្យតំបន់អាស៊ានគ្មាននុយក្លេអ៊ែរ

2023/07/11 02:42:39 pm        130
ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ប្រចាំឆ្នាំនៅថ្ងៃអង្គារ (១១ កក្កដា)នេះ ដោយជំរុញឱ្យតំបន់នេះគ្មានអាវុធនុយក្លេអ៊ែរ។សុន្ទរកថាបើកនៃកិច្ចប្រជុំនេះ ត្រូវបានបន្តដោយសម័យប្រជុំបិទទ្វាររវាងប្រទេសជាសមាជិក ដែលសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ ដែលមិនមានរដ្ឋណាមួយក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំបានបានព្រមព្រៀងគ្នានោះ ត្រូវបានលើកយកទៅពិភាក្សា។កិច្ចប្រជុំប្រចាំឆ្នាំនេះធ្វើឡើង ស្របពេលមានសម្ពាធដើម្បីដោះស្រាយវិបត្តិនយោបាយបង្ហូរឈាមនៅក្នុងសហភាពមីយ៉ាន់ម៉ា និងដោះស្រាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ានមួយចំនួនមានការទាមទារទឹកដីត្រួតស៊ីគ្នាជាមួយប្រទេសចិន។អាស៊ានក៏នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាននៅចុងសប្តាហ៍នេះផងដែរ ដោយមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov សុទ្ធតែបានគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ទាំងនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចិត្រករឥណ្ឌាឧទ្ទិសចម្លាក់ដីខ្សាច់ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់
06/19/2026 06:06 PM
រដ្ឋមន្រ្តីអង់គ្លេសជំរុញឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ
06/19/2026 06:06 PM
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
06/19/2026 06:06 PM
អនុប្រធានាធិបតីអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យលីបង់រក្សាសន្តិសុខនៅតំបន់ភាគាងត្បូងប្រទេស
06/19/2026 06:06 PM
រលកកម្តៅវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសបារាំង រួមទាំងទីក្រុងប៉ារីសផងដែរ
06/19/2026 06:06 PM
រមណីយដ្ឋាន Burgenstock របស់ស្វីស ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់
06/19/2026 06:06 PM
បារាំងជំរុញឲ្យ​អ៊ីស្រាអែលគោរពបទឈប់បាញ់ នៅលីបង់ និងអំពាវនាវឲ្យអាមេរិកអនុវត្ត​ «សម្ពាធចាំបាច់»
06/19/2026 06:06 PM
លោកនាយករដ្ឋមន្រ្តី Rumen Radev ៖ ប៊ុលហ្គារីនឹងវេតូកញ្ចប់ទណ្ឌកម្មថ្មីរបស់ EU លើរុស្ស៊ី
06/19/2026 06:06 PM
ក្រុមហ៊ុន Amazon ចង្អុលបង្ហាញពីជំហានអភិរក្សទឹកនៅក្នុងប្រទេសឥណ្ឌា ចំពេលមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើមជ្ឈមណ្ឌលទិន្នន័យ
06/19/2026 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ុយក្រែនស្នើប្រធានាធិបតីប្រេស៊ីលឲ្យធ្វើជាអ្នកសម្របសម្រួលក្នុងការចរចាជាមួយ រុស្ស៊ី
06/19/2026 05:06 PM