សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីភ្នាក់ងារអាកាសធាតុUN ៖ សប្តាហ៍ទី១ ខែកក្កដានេះ មានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា

2023/07/11 02:37:42 pm        167
UN៖ យោងតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា សប្តាហ៍ដំបូងនៃខែកក្កដានេះគឺជារយៈពេលដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា ដោយបានព្រមានអំពីសីតុណ្ហភាពពិភពលោកនឹងកើនឡើងនៅពេលដែលឥទ្ធិពលនៃបាតុភូត អ៊ែល នីញ៉ូ (El Nino) កើតមានឡើងនៅចុងឆ្នាំនេះ។យោងតាមទិន្នន័យពីអង្គការ WMO បានឲ្យដឹងថា ភពផែនដីទើបតែជួបប្រទះខែមិថុនាដ៏ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។ សីតុណ្ហភាពជាមធ្យមនៃខែមិថុនាឆ្នាំនេះគឺ ០,៦អង្សាសេខ្ពស់ជាងខែមិថុនា ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។ នៅពេលដែលខែកក្កដាបានចាប់ផ្តើម សីតុណ្ហភាពពិភពលោកនៅតែបន្តកើនឡើង។ដោយសំអាងដល់ទិន្នន័យបឋមរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន អង្គការ WMO បាននិយាយថា ថ្ងៃទី ៧ ខែកក្កដា គឺជាថ្ងៃដ៏ក្តៅបំផុត។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកស្ថិតនៅកម្រិត ១៧,២៤ អង្សាសេ ពោលគឺ ០,៣អង្សារសេខ្ពស់ជាងមុនធៀបនឹងកំណត់ត្រាមុនដែលមានត្រឹម ១៦,៩៤អង្សារសេ ដែលបានកត់ត្រានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។សីតុណ្ហភាពក្នុងមហាសមុទ្រនានាក្នុងខែឧសភា និងមិថុនា ក៏បានបំបែកកំណត់ត្រាផងដែរ។ ក្រុមអ្នកឧតុនិយមបានរកឃើញរលកកំដៅសមុទ្រ (MHW) នៅជិតប្រទេសអៀរឡង់ ចក្រភពអង់គ្លេស និងសមុទ្របាល់ទិក។ ទន្ទឹមនឹងនេះដែរ តំបន់ទឹកកកនៃសមុទ្រអង់តាក់ទិកបានរលាយធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែមិថុនា គឺតិចជាងជាមធ្យមចំនួន ១៧ភាគរយ។អង្គការ WMO បាននិយាយថា សីតុណ្ហភាពខ្ពស់ដែលបំបែកកំណត់ត្រានេះ អាចបង្កការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។ នេះឆ្លុះបញ្ចាំងពីផលប៉ះពាល់យូរអង្វែងនៃសកម្មភាពរបស់មនុស្សទៅលើអាកាសធាតុនៃភពផែនដីរបស់យើង៕

ឆ្មាំល្បាតឆ្នេរអេស្ប៉ាញជួយសង្គ្រោះជនអន្តោប្រវេសន៍យ៉ាងតិច៨៦នាក់ចេញពីប្រជុំកោះកាណារី

2023/07/11 02:34:06 pm        118
អេស្ប៉ាញ៖ យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន៨៦នាក់ ត្រូវស្ទាក់ចាប់បាន និងជួយសង្គ្រោះដោយឆ្មាំល្បាតឆ្នេរអេស្ប៉ាញកាលពីថ្ងៃច័ន្ទ (១០ កក្កដា) ដែលមានចម្ងាយ ១១៣ គីឡូម៉ែត្រ (៧០ ម៉ាយ) ពីកោះ ក្រាន កាណារីយ៉ា។ នាវាកុងតឺន័រ MSC Marta ត្រូវបានបង្វែរទិសដៅទៅតំបន់នោះ ដើម្បីផ្តល់ការគាំទ្រ បន្ទាប់ពីយន្តហោះស្វែងរក និងជួយសង្គ្រោះ បានរកឃើញទូកខ្នាតតូចផ្ទុកមនុស្ស៨០នាក់ និងស្ត្រី ៦នាក់។ជនអន្តោប្រវេសន៍ទាំងនោះ ត្រូវបានបញ្ចូនទៅកាន់នាវាឆ្មាំល្បាតឆ្នេរ ហើយបន្ទាប់មកពិនិត្យ និងថែទាំដោយសេវាសង្គ្រោះបន្ទាន់នៅកំពង់ផែ Arguineguin នៅលើកោះ ក្រាន កាណារីយ៉ា។ ទិន្នន័យរបស់រដ្ឋាភិបាលអេស្ប៉ាញបានបង្ហាញថាមនុស្ស ៧.២១៣នាក់បានទៅដល់ប្រជុំកោះកាណារីនៅចន្លោះខែមករាដល់ចុងខែមិថុនាឆ្នាំនេះ ដែលតួលេខនេះបានធ្លាក់ចុះ ១៨,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន២៥ភាគរយហើយ

2023/07/11 02:18:21 pm        663
ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះថា គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស បច្ចុប្បន្នខាងក្រុមហ៊ុនសាងសង់កំពុងតែធ្វើការដំឡើងសសរស្ពានខ្លះហើយ សម្រេចការងារបានស្មើនឹង ២៥ភាគរយនៃគម្រោង ។ចំពោះមុខ គឺការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ៦០ ម៉ែត្រ នៅតំបន់ N1 និងនៅតំបន់ N2 និងការដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស តំបន់ N3 បានខួងគ្រឹះហើយដែរ។ ដោយឡែកនៅលើផ្លូវលេខ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។ការសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ សាងសង់ស្ថិតនៅចំណុចប្រសព្វ​មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសទាំងនេះ ​សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន​អាណិកជន​កម្ពុជា OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុង​ប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ​ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា​ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ​ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ ​និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ឫស្សីកែវ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

UN៖ គោលដៅសកលស្តីពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព កំពុងស្ថិតស្ថានភាពគ្រោះថ្នាក់

2023/07/11 01:32:30 pm        79
អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (ថ្ងៃទី១០ខែ កក្កដា) ថា គោលដៅដែលពិភពលោក កំណត់ដើម្បីកាត់បន្ថយភាពក្រីក្រខ្លាំង ធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត និងចាត់វិធានការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជាតិទាំងអស់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ព្រមានក្នុងបុព្វបទនៃរបាយការណ៍វាយតម្លៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០ថា បើយើងមិនធ្វើសកម្មភាពពីឥឡូវនេះទេ របៀបវារៈឆ្នាំ២០៣០ អាចនឹងក្លាយត្រឹមតែជាសំណល់ឯកសារប៉ុណ្ណោះសម្រាប់ពិភពលោក។ក្នុងឆ្នាំ២០១៥ រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ បានអនុម័តគោលដៅចំនួន ១៧ ដែលមានបំណងកសាងអនាគតដ៏ល្អប្រសើរ និងមាននិរន្តរភាពបន្ថែមទៀតសម្រាប់ពិភពលោកទាំងមូល នៅចុងទសវត្សរ៍នេះ។របាយការណ៍ បាននិយាយថា ប៉ុន្តែពាក់កណ្តាលផ្លូវដល់ឆ្នាំ ២០៣០ គោលដៅទាំងនោះ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយមានជាងពាក់កណ្តាលនៃពិភពលោក ទំនងជាត្រូវបានទុកចោល។ របាយការណ៍ បានកត់សម្គាល់ថា អ្នកជំនាញបានវាយតម្លៃតំបន់គោលដៅចំនួន ១៤០ ដែលបង្កើតឡើងក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រាប់ចាប់ពីការទទួលបានការថែទាំសុខភាព និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ រហូតដល់ការប្រយុទ្ធប្រឆាំងនឹងវិសមភាព និងកម្រិតនៃការទទួលបានថាមល៕

បទវិភាគ៖ របបរាជានិយមរបស់ប្រទេសថៃលេចចេញជារនាំងសម្រាប់ការតែងតាំងនាយករដ្ឋមន្ត្រី

2023/07/11 01:07:19 pm        106
តួនាទីរបស់រាជានិយមនៅក្នុងប្រទេសថៃគឺជាស្នូលនៃភាពជាប់គាំងដែលកំពុងលេចចេញ ដែលអាចនាំឲ្យសេដ្ឋកិច្ចរបស់ប្រទេសធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលក្នុងវិបត្តិ ដោយក្រុមអ្នកកំណែទម្រង់បានប្រជែងគ្នាម្តងទៀតដើម្បីទទួលបានការក្តាប់អំណាចនៃការបង្កើតយោធារាជានិយម។ទោះបីជាបានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា លើគណបក្សដែលគាំទ្រយោធាក៏ដោយក៏គណបក្សឆ្ពោះទៅមុខ(Move Forward ) ដែលដឹកនាំដោយលោកភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ប្រឈមនឹងផ្លូវមិនច្បាស់លាស់ទៅកាន់ការគ្រប់គ្រងរដ្ឋាភិបាលដែរ។ មូលហេតុសំខាន់ គឺថាផ្នែកនៃកម្មវិធីនយោបាយរបស់គណបក្ស Move Forward គឺជាសំណើដែលមិននឹកស្មាន​ដល់​ក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ របស់ប្រទេសថៃ មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលដាក់ទោសការប្រមាថព្រះមហាក្សត្រដោយដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។ នៅក្នុងប្រទេសដែលមានការគោរពយ៉ាងខ្លាំង​ចំពោះព្រះមហាក្សត្រអស់ជាច្រើន​ទសវត្សរ៍​ត្រូវបានលើកតម្កើងថាជាចំណុចកណ្តាលនៃអត្តសញ្ញាណជាតិ គំនិតនេះគឺជ្រុលនិយមដែលក្រុមគណបក្សសំឡេងភាគតិច និងសមាជិកព្រឹទ្ធសភាជាច្រើននាក់ដែលត្រូវបានតែងតាំងបានប្តេជ្ញាថានឹងរារាំង លោក ភីថា មិនឲ្យក្លាយជានាយករដ្ឋមន្ត្រី។សមាជិកព្រឹទ្ធសភា លោក សេរីស៊ូវ៉ាន់ផាណុន(Seri Suwanpanon) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការស្នើវិសោធនកម្មនេះគឺជាការមិនគោរព និងជាការប្រមាថដល់របបរាជានិយម។ ក្រុមអ្នករិះគន់និយាយថា អស់រយៈពេលជាច្រើនទសវត្សរ៍ មកនេះ យោធាបានទាមទារកាតព្វកិច្ច​របស់​ខ្លួនក្នុងការការពាររបបរាជាធិបតេយ្យដើម្បីបង្ហាញអំពីការធ្វើអន្តរាគមន៍ក្នុងនយោបាយ និងបានប្រើច្បាប់ប្រមាថព្រះមហាក្សត្រដើម្បីរារាំងក្រុមអ្នកដែលប្រឆាំងនឹងរបបសឹក។ នៅក្នុងសភា ព្រះឆាយាល័ក្ខណ៍ដ៏ធំរបស់ព្រះមហាក្សត្រព្រះបាទមហាវេជ្ជរាឡុងកន(Maha Vajiralongkorn) ដែលមានព្រះជន្ម៧០ព្រះវស្សា ត្រូវបានព្យួរលើសភា ដែលសមាជិក នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ ទី១៣ខែកក្កដា សប្ដាហ៍នេះ ៕

ឯកឧត្តម វេង សាខុន ចុះពិនិត្យនិងវាយតម្លៃរួមលើលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១០ថ្ងៃកន្លងមក

2023/07/11 12:56:38 pm        186
កំពង់ចាម៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ចុះពិនិត្យ និងវាយតម្លៃជារួមលើលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈពេល ១០ថ្ងៃកន្លងមក និងរៀបចំរបៀបគូសសន្លឹកឆ្នោតសាកល្បង​ឱ្យបានត្រឹមត្រូវ​ជូនសមាជិកគណបក្សឃុំតំបែរចំនួន ៣៥០នាក់ និងឃុំគោក ស្រុកចំនួន ១៥០នាក់។ជារួមសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងស្រុកទទួលបានលទ្ធផលគួរជាទីមោទន ហើយលទ្ធផលដ៏ល្អនេះ ឯកឧត្តម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើការខិតខំ និងស្មារតីលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្តមប្រធាន​ អនុប្រធាន សមាជិកក្រុមការងារ​ចុះមូលដ្ឋានឃុំគ្រប់លំដាប់ថ្នាក់ និងបានគាំទ្រ លើកទឹកចិត្តសមាជិកបក្សទាំងអស់ឱ្យ​ខិតខំបន្តយុទ្ធនាការនេះឱ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅសម្រេចជោគជ័យធំធេងនៅថ្ងៃទី២៣ ខាងមុខ។ ទិសដៅចំពោះមុខ ឯកឧត្តមបានណែនាំដល់សកម្មជនគណបក្សឱ្យបន្តចុះគ្រប់ខ្នង ផ្ទះដើម្បីជួយ​ពន្យល់ ណែនាំ និងបង្រៀនសមាជិកគណបក្សគ្រប់ៗរូបត្រូវត្រៀម​លក្ខណ​សម្បត្តិឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ (អត្តសញ្ញាណបណ្ណ មធ្យោបាយធ្វើដំណើរ និងពេលវេលា) មុននឹងចេញ​ទៅបំពេញ​កាតព្វកិច្ចជាពលរដ្ឋកម្ពុជាម្នាក់ ​គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវចងចាំ​ជានិច្ចថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ​ដែលមានរូបសញ្ញាទេវតាបាចផ្កា គឺបោះឆ្នោតឱ្យខ្លួនឯង​ ធានាបន្តទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។ គិតត្រឹមថ្ងៃ១១ ខែកក្កដា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រី​គណបក្ស​មូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោល​នយោបាយរបស់គណបក្ស និង​បង្រៀន​គូសសន្លឹក​ឆ្នោតនៅតាមខ្នងផ្ទះទូទាំងស្រុកបានចំនួន ៤,៧៩៥ និងបានជួប​សមាជិកបក្ស​ចំនួន ២២,៤៨៥ ក្នុងចំណោមសមាជិកបក្សទូទាំងស្រុកចំនួន ៣៦,៥៨០នាក់ ស្នើនឹង ៦១%៕ 

ឯកឧត្តម ហ៊ុន ម៉ានី រម្លឹកដល់ពលរដ្ឋត្រៀមអត្តសញ្ញាណបណ្ណ និងឯកសារសម្រាប់ចូលរួមបោះឆ្នោត

2023/07/11 12:27:54 pm        38
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ជួយ​ខេត្តកំពង់ស្ពឺ បានក្រើនរម្លឹកប្រជាពលរដ្ឋ ត្រៀមឱ្យបានរួចរាល់នូវអត្តសញ្ញាណបណ្ណ ក៏ដូចជាឯកសារបញ្ជាក់អត្តសញ្ញាណ​ សម្រាប់ការទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ ឯកឧត្តម ហ៊ុន ម៉ានី ក្រើនរម្លឹកបែបនេះ ក្នុងឱកាស ចុះជួបសំណេះសំណាលជាមួយ​សមាជិក​គណបក្ស​ប្រជាជនជាង៦០០ នាក់ នៅឃុំ ព្រៃវិហារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឯកឧត្តម បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ និងសមាជិកគណបក្សទាំងអស់ដែលមិនទាន់ទទួល​បានអត្តសញ្ញាណបណ្ណ បាត់ ខូច ឬកែតម្រូវ អត្តសញ្ញាណបណ្ណ ត្រូវស្នើសុំ ឯកសារបញ្ជាក់​អត្តសញ្ញាណ នៅតាមគណៈកម្មការឃុំ ​សង្កាត់រៀបចំការបោះឆ្នោត ក្នុងឃុំសង្កាត់ដែលខ្លួន​មានឈ្មោះបោះឆ្នោត។ ក្នុងការជួបសំណេះសំណាលនេះដែរ ឯកឧត្តម សំ រិទ្ធី តំណាងរាស្រ្តទទួលចុះជួយស្រុក គងពិសី ក៏បានពន្យល់បន្ថែមទៅកាន់ប្រជាពលរដ្ឋ ពីរបៀបគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវផងដែរ។ ឯកឧត្តម ណែនាំដល់ពលរដ្ឋគូសសន្លឹកឆ្នោត ត្រូវប្រុងប្រយ័ត្នដើម្បីចៀសវាងក្លាយទៅជា​សន្លឹក​ឆ្នោតមិនបានការ។ ក្រោយទទួលបានការរម្លឹកបន្ថែម ប្រជាពលរដ្ឋបានលើកឡើងថា បានត្រៀមខ្លួនរួចរាល់​ហើយ​ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលអាចដឹកនាំប្រទេសកម្ពុជា​ឱ្យមានការអភិវឌ្ឍ​រីកចម្រើនបន្តទៅមុខ និងរក្សាបាននូវសុខសន្ដិភាពរបស់ប្រទេសកម្ពុជា។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋចំនួនជាង ៩លាន ៧សែននាក់ នឹងចូលរួមការបោះឆ្នោត៕អត្ថបទ៖ ហុក

មន្ត្រីពាក់ព័ន្ធតាមឃុំសង្កាត់កំពុងពន្លឿនធ្វើបណ្ណ (ឯ.អ) ជូនពលរដ្ឋដែលបាត់អត្តសញ្ញាណបណ្ណ

2023/07/11 12:19:29 pm        112
កណ្ដាល៖ មន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ កំពុងតែពន្លឿនធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ (បណ្ណ ឯ.អ) ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគេយកទៅប្រើជំនួយអត្តសញ្ញាណបណ្ណ ដែលអាចចូលរួមបោះឆ្នោតបាន ។មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ក្នុងមណ្ឌលវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃតែងមានប្រជាពលរដ្ឋ ដែលបានបាត់ ឬខូចអត្តសញ្ញាណបណ្ណ បានទៅធ្វើបណ្ណ ឯ.អ បន្ទាប់ពីមានការផ្សព្វផ្សាយ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់នោះ បានចូលរួមបោះឆ្នោត ។មន្ត្រី គ.ជ.ប ក៏បានអំពាវនាវទៅប្រជាពលរដ្ឋ ដែលបានបាត់ ឬខូចអត្តសញ្ញាណបណ្ណនេះ សូមរុះរាន់មកធ្វើឯកសារបញ្ជាក់​អត្តសញ្ញាណបណ្ណ នៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន ឲ្យបានមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៃពេលវេលាម៉ោងធ្វើការ ដើម្បីកុំឲ្យខកខានការបោះឆ្នោត ។សម្រាប់ពលរដ្ឋ មកធ្វើប័ណ្ណ ឯ.អ លើកឡើងថា ពួកគាត់ក៏មានការបារម្ភផងដែរ ដែលបានបាត់​អត្តសញ្ញាណបណ្ណ និងមិនបានចូលរួមការបោះឆ្នោតដូចគេ ប៉ុន្តែបន្ទាប់ពីប្ដឹងទៅប៉ុស្តិ៍រដ្ឋ​នគរបាលឃុំ ហើយបានប្រាប់អាជ្ញាធរភូមិ-ឃុំ ពីករណីនេះ ទើបអាជ្ញាធរបានណែនាំមកឲ្យធ្វើបណ្ណ ឯ.អ នៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ និងពីបន្ទាប់ទទួលបានបណ្ណនេះ ពួកគាត់​សប្បាយចិត្ត ​ដោយអាចមានសិទ្ធិបោះឆ្នោតបានដូចពលរដ្ឋដទៃទៀតផងដែរ ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ​ ដែលមានគណបក្សនយោបាយចំនួន១៨ ​ចូលរួមប្រកួតប្រជែង ៕អត្ថបទ បាន សុខរិទ្ធិ

យុវជនសង្គមស៊ីវិលកាន់តែច្រើនប្រកាសធ្វើសកម្មភាពគាំទ្ររាជរដ្ឋាភិបាល

2023/07/11 12:12:03 pm        100
ភ្នំពេញ៖យុវជនសង្គមស៊ីវិលកាន់តែច្រើននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បន្តប្រកាស​ចូលរួម​ធ្វើសកម្មភាព និងគាំទ្រជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលជាសមាជិករបស់​បណ្ដុំ​អង្គការសមាគមសង្គមស៊ីវិល។លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសមាគមសង្គមស៊ីវិលបានថ្លែងថា បច្ចុប្បន្នបណ្តុំ​អង្គការសមាគមសង្គមស៊ីវិល ​មានដៃគូរសហការ អង្គការ សមាគម និងក្រុមចំនួន ១២ ស្ថាប័ន ក្នុងនោះសមាជិកជាយុវជនចំនួន ៧០ នាក់។លោកបន្តថា ក្រុមយុវជនសង្គមស៊ីវិលទាំងនេះ កាលពីមុនពួកគេធ្លាប់ចាញ់​កលនយោបាយ​របស់ក្រុមប្រឆាំងដែលបានបណ្ដុះមនោគមន៍វិជ្ជាអាក្រក់ឱ្យស្អប់រាជរដ្ឋាភិបាល ប៉ុន្ដែពេលនេះពួកគេ​ទទួលបានការពន្យល់ណែនាំពីក្រុមយុវជននៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ធ្វើឱ្យពួកគេ​បានដឹងច្បាស់​ពីនយោបាយអាក្រក់ទាំងនោះយ៉ាងច្បាស់​ និងឈប់ចាញ់ការញុះញង់ទៀតហើយ។ក្រុមយុវជននៃបណ្តាញយុវជនខ្មែរមហានគរ បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ជាពិសេសគាំទ្រ​គោល​នយោបាយ និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកច្រើន និងទទួលបានសន្ដិភាពពេញលេញ​ដូចសព្វថ្ងៃនេះ។ សូមជម្រាបថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសមាន​ការរីកចម្រើនលើគ្រប់វិស័យ។ ស្របពេលជាមួយគ្នានេះ ក្រុមយុវជនសង្គមស៊ីវិល​ដែលធ្លាប់​មាន​និន្នការ និងធ្វើសកម្មភាពប្រឆាំងជាច្រើនបានងាកមកធ្វើសកម្មភាព​គាំទ្រជាមួយរាជរដ្ឋាភិបាល​ជាបន្តបន្ទាប់៕ អត្ថបទ/ វ៉ន ដារ៉ា

សម្ដេចតេជោ៖ «កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ»

2023/07/11 12:06:02 pm        72
ភ្នំពេញ៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានប្រជាជនក្នុងវ័យធ្វើការច្រើន និងប្រជាជនវ័យក្នុងបន្ទុកតិចដែលចំនួនប្រជាជន វ័យ ១៥-៦០ ឆ្នាំនឹងកើនដល់ ៦៥ ភាគរយនៃប្រជាជនសរុប និងផលធៀបន័យក្នុងបន្ទុកសរុបនឹងថយចុះដល់ចំនួន ៥៤ នាក់ក្នុងចំណោមប្រជាជនវ័យ ១៥-៦០ ឆ្នាំ ១០០ នាក់នៅឆ្នាំ២០៤០ ដែលបរិបទនេះហៅថា ភាគលាភប្រជាសាស្ត្រ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បែបនេះតាមរយៈ សារលិខិតអបអរសាទរជាមួយនឹងប្រជាជនទូទាំងពិភពលោកក្នុងឱកាសប្រារព្ធ «ទិវាប្រជាជនពិភពលោក លើកទី៣៤» ក្រោមប្រធានបទ៖ «ការបញ្ចេញអានុភាព នៃសមភាពយេនឌ័រ៖ ការជ្រោងឡើងនូវសំឡេងស្ត្រី និងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មាន​ដែនកំណត់នៃពិភពលោកយើង» នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ មានប្រសាសន៍ថា ទន្ទឹមនឹងការកើនឡើងនៃចំនួនប្រជាជនក្នុងពិភពលោក ប្រជាជន​កម្ពុជា​ក៏មានចំនួនការកើនឡើងគួរឱ្យចាប់អារម្មណ៍ដែរ ក្នុងអំឡុងពេលជាងពីរ​ទស្សវត្សរ៍​កន្លងទៅនេះ ពោលគឺ បានកើនពីចំនួន ១១,៤ លាននាក់ នៅ ឆ្នាំ១៩៩៨ ដល់ចំនួន ១៦,៨ លាននាក់ នៅឆ្នាំ២០២២ ដែលមានអត្រាកំណើនប្រចាំឆ្នាំ ១,៦ ភាគរយពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០២២។ តាមរយៈសារលិខិតរបស់សម្ដេចតេជោ នៅឆ្នាំ ២០២២ ស្រ្តីមានចំនួនសរុប ៨,៦ លាននាក់ (ប្រមាណ ៥១ ភាគរយ) រីឯស្ត្រីក្នុងវ័យ បន្តពូជអាយុ ១៥-៤៩ ឆ្នាំ មានចំនួន ៤,៦ លាននាក់ (ស្មើនឹង ៥៣ ភាគរយនៃស្ត្រីសរុប)។សម្ដេចតេជោបញ្ជាក់ថា ការកើនឡើងនៃប្រជាជន កម្ពុជានាពីរទសវត្សរ៍ចុងក្រោយនេះ បណ្តាល​មកពីការធ្លាក់ចុះនៃអត្រាមរណភាព​ ការកើនឡើងនៃអាយុសង្ឃឹមរស់និងសន្ទុះកំណើន។ អត្រាមរណភាពមាតាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់​ ធ្លាក់ចុះពី ៤១០ នាក់ ក្នុង ១០ ម៉ឺនកំណើតរស់ នៅឆ្នាំ២០០៨ មកត្រឹម១៧០ នាក់ ក្នុង ១០ ម៉ឺនកំណើតរស់ នៅឆ្នាំ២០១៤ និង នៅត្រឹម ១៥៤ នាក់ក្នុង ១០ ម៉ឺនកំណើតរស់ នៅឆ្នាំ ២០២១-២០២២។ ចំណែកអត្រាមរណភាពកុមារអាយុក្រោម ៥ ឆ្នាំ ថយចុះយ៉ាងខ្លាំង គឺថយចុះពី ១២៤ នាក់ ក្នុង ១ ពាន់ កំណើតរស់ នៅឆ្នាំ២០០០ មកត្រឹម ៥៤ នាក់ ក្នុង ១ ពាន់កំណើតរស់ នៅឆ្នាំ២០១០ និងមកត្រឹម ១៦នាក់ ក្នុង ១ ពាន់កំណើតរស់ នៅឆ្នាំ ២០២១-២០២២។ អាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជាមានការកើនឡើងជាលំដាប់ គឺកើនពី ៥៤ ឆ្នាំ សម្រាប់បុរស និង ៥៨ឆ្នាំ សម្រាប់ស្ត្រី នៅឆ្នាំ១៩៩៨ ដល់ ៦១ ឆ្នាំ សម្រាប់បុរស និង ៦៤ ឆ្នាំ សម្រាប់ស្ត្រី នៅឆ្នាំ២០០៨ និងដល់ ៧៤,៣ ឆ្នាំ សម្រាប់បុរស និង ៧៦,៨ ឆ្នាំ សម្រាប់ស្ត្រី នៅឆ្នាំ២០១៩។សម្ដេចតេជោបញ្ជាក់ថា នេះជាជោគជ័យដ៏ធំធេងដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងរាជរដ្ឋាភិបាលទាំងដៃគូអភិវឌ្ឍ រួមទាំងវិស័យឯកជននិងសង្គមស៊ីវិល ក្នុងការកែលម្អ និងការអភិវឌ្ឍវិស័យសុខភាពសាធារណៈ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើត​មាន​នៅ​តំបន់ចុងបូព៌ារបស់រុស្ស៊ី ស្រប​ពេលមានការរញ្ជួយបន្តបន្ទាប់
06/19/2026 07:06 PM
បុរស ២នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅអង់គ្លេស សម្រាប់ការធ្វើចារកម្មឲ្យចិន
06/19/2026 07:06 PM
អង្គការ WMO ៖ មនុស្សជាង ៣ពាន់នាក់ បានស្លាប់ដោយសារអាកាសធាតុអាក្រក់នៅទ្វីបអាហ្វ្រិក
06/19/2026 07:06 PM
អាកាសធាតុក្តៅវាយប្រហារតំបន់ជាច្រើននៅប្រទេសអាល្លឺម៉ង់ ពេលដែលសីតុណ្ហភាពនឹងកើនឡើងដល់ ៣៨អង្សាសេ
06/19/2026 07:06 PM
ស្រ្តីជាម្តាយរស់នៅក្នុងទីក្រុង Dubai ស្វាគមន៍បំរាមព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៥ឆ្នាំ របស់អារ៉ាប់រួម
06/19/2026 07:06 PM
EU បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអ៊ុយក្រែន និងជំរុញរុស្ស៊ីឲ្យ​ឈាន​ដល់​ឈប់បាញ់
06/19/2026 07:06 PM