សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ជិត១ភាគ៦នៃអ្នកទោសប្រទេសអេក្វាឌ័រ ត្រូវបានឃុំខ្លួនដោយគ្មានការកាត់ទោស

2023/07/11 11:59:43 am        67
អេក្វាឌ័រ៖ ជំរឿនជាតិបានបង្ហាញកាលពីថ្ងៃច័ន្ទថា អ្នកទោសប្រមាណ១ភាគ៦ នៅក្នុងពន្ធនាគារប្រទេសអេក្វាឌ័រ មិនត្រូវបានកាត់ទោសនោះទេ ខណៈប្រធានាធិបតីលោក Guillermo Lasso បានជំរុញឱ្យប្រព័ន្ធតុលាការធ្វើឲ្យបានលឿនដើម្បីជួយសម្រាលបន្ទុកលើពន្ធនាគារដែលមានអ្នកទោសច្រើនកកកុញ។ លោក Lasso ដែលនឹងចាកចេញពីតំណែងនៅចុងឆ្នាំនេះ បន្ទាប់ពីការបោះឆ្នោតនៅពេលខាងមុខ បានប្រាប់អ្នកសារព័ត៌មានថា ចំនួនអ្នកទោសបច្ចុប្បន្នមានរហូតដល់ ៣១.៣២១នាក់ ហើយអ្នកទោសភាគច្រើនត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន ប្លន់ ឬករណីមនុស្សឃាត។ តួលេខនេះគឺលើសពីសមត្ថភាពដាក់អ្នកទោសមានចំនួនត្រឹម ៣០.១៣៤នាក់ ដែលទីភ្នាក់ងារពន្ធនាគារ (SNAI) បាននិយាយថាប្រព័ន្ធពន្ធនាគារចំនួន៣៦កន្លែង មាននៅក្នុងខែធ្នូ ឆ្នាំ ២០២២។ ទីភ្នាក់ងារពន្ធនាគារ បាននិយាយកាលពីខែមិថុនាថា ភាពចង្អៀតណែនគឺមានដល់ ១២,៩% ប៉ុន្តែក្រុមមន្ត្រី មិនបានផ្តល់តួលេខធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់ភាពចង្អៀតណែនលើសកម្រិតនោះទេ។ ប្រព័ន្ធពន្ធនាគាររបស់ប្រទេសអេក្វាឌ័រ បានប្រឈមបញ្ហារចនាសម្ព័ន្ធជាច្រើនទសវត្សរ៍មកហើយ ក្នុងពេលមានមនុស្សច្រើនលើសលប់ និងលក្ខខណ្ឌរស់នៅមិនច្បាស់លាស់សម្រាប់អ្នកទោស ប៉ុន្តែកុបកម្មបានក្លាយជារឿងធម្មតាទៅហើយ បណ្តាលឲ្យអ្នកទោសជាង ៤០០នាក់ស្លាប់ចាប់តាំងពីចុងឆ្នាំ ២០២០។ លោក Lasso បាននិយាយថា ជំរឿនបានបង្ហាញថាមនុស្សជាង ៥.០០០នាក់ ឬ ១៦% នៃអ្នកទោសសរុបត្រូវបានកាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋ ប៉ុន្តែមិនទាន់ត្រូវបានកាត់ទោស ឬកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារនៅឡើយដែលកំពុងរង់ចាំការកាត់ទោស ដោយលោកនិយាយថាថាតួលេខនេះ នឹងជាមូលហេតុសម្រាប់ការព្រួយបារម្ភក្នុងចំណោមប្រព័ន្ធតុលាការ។ លោក Lasso និយាយថា គោលនយោបាយរបស់យើងគឺមិនឱ្យមានអ្នកទោសបន្ថែម ឬសាងសង់ពន្ធនាគារបន្ថែមនោះទេ គោលនយោបាយរបស់យើងគឺត្រូវដោះលែងអ្នកទាំងឡាយណាដែលសមនឹងទទួលបានសេរីភាព ព្រោះពួកគេបានកាត់ទោសរបស់ពួកគេរូចហើយ ។

លោក Biden ចូលគាល់ព្រះមហាក្សត្រឆាលស៍ និងជួបលោក Sunak សាទរចំណងមិត្តភាពដ៏រឹងមាំ

2023/07/11 11:57:08 am        66
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរទៅកាន់ទីឈប់ចតនៅចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទដោយសាទរចំពោះចំណងមិត្តភាពដ៏រឹងមាំជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីន តោន មុនពេលចូលគាល់ព្រះមហាក្សត្រឆាលស៍(Charles) សម្រាប់ការពិភាក្សាជាមួយព្រះមហាក្សត្រ និងប្រមុខផ្នែកហិរញ្ញវត្ថុមួយចំនួនស្តីពីការដោះស្រាយបម្រែបម្រួលអាកាសធាតុ។ ដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ចក្រភពអង់គ្លេស បានចាប់ផ្តើមដំណើរទស្សនកិច្ចចំនួនបីប្រទេស ដែលនឹងរួមមានទាំងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅក្នុងប្រទេសលីទុយអានី ដែលសម្ព័ន្ធមិត្តមានបំណងបង្ហាញពីសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែនប្រឆាំងការវាយលុករបស់រុស្ស៊ី ខណៈមិនទាន់ទទួលយកទីក្រុង គីវ ជាសមាជិកសម្ព័ន្ធមិត្តនេះនៅឡើយ។ ជំនួបរបស់ប្រធានាធិបតី ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ជាលើកទីប្រាំរបស់មេដឹកនាំទាំងពីរក្នុងរយៈពេលជាច្រើនខែមកនេះ ដែលកិច្ចពិភាគ្សាមានរយៈពេលមិនដល់មួយម៉ោងផ្តោតលើបញ្ហានៅអ៊ុយក្រែន។ លោក Biden និយាយ ថា ទំនាក់ទំនងរបស់យើងមានភាពរឹងមាំ។ លោក Sunak និងលោក Biden បានចែករំលែកការកត់សំគាល់មុនពេលកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ នៅមុនការធ្វើដំណើរ លោក Biden បានជំរុញឱ្យមានការប្រុងប្រយ័ត្នសម្រាប់ពេលនេះ លើយុទ្ធនាការរបស់ប្រទេសអ៊ុយក្រែន ដើម្បីចូលជាសមាជិកណាតូ ដែលកតិកាសញ្ញាការពារទៅវិញទៅមក តម្រូវឱ្យសមាជិកទាំងអស់មកជួយសមាជិកណាដែលត្រូវបានរងការវាយប្រហារ។ មេដឹកនាំទាំងពីរបានពិភាក្សាអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដែលត្រូវបានហាមឃាត់ដោយប្រទេសជាង១០០ រួមទាំងចក្រភពអង់គ្លេសផងដែរ ដែលចាត់ទុកគ្រាប់បែកនេះថាជាការគំរាមកំហែងដ៏មានសក្តានុពលសម្រាប់ជនស៊ីវិល ដោយសារតែវាជាធម្មតាបញ្ចេញគ្រាប់បែកតូចៗជាច្រើនគ្រាប់ដែលអាចសម្លាប់ដោយមិនរើសមុខ។

Threads ដែលជាគូប្រជែង Twitter កើនអ្នកប្រើប្រាស់ដល់ ១០០លាននាក់ លឿនជាងកម្មវិធី ChatGPT

2023/07/11 11:51:44 am        106
អាមេរិក៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយ កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ថា វេទិការបស់ក្រុមហ៊ុន Meta Platforms' (META.O) គឺកម្មវិធី Threads ដែលជាគូប្រជែងរបស់បណ្ដាញសង្គម Twitter ទទួលបានការចុះឈ្មោះប្រើប្រាស់ចំនួន ១០០លាននាក់ បន្ទាប់ពីចាប់ផ្ដើមបើកដំណើរការរយៈពេល ៥ថ្ងៃ ដោយចំនួននេះ បានវ៉ាដាច់កម្មវិធី ChatGPT ក្នុងនាមជាវេទិកាអនឡាញ ដែលកើនឡើងយ៉ាងឆាប់រហ័សបំផុត ក្នុងការសម្រេចបានដល់ចំណុចនេះ។Threads បានបង្កើតកំណត់ត្រា សម្រាប់កំណើនអ្នកប្រើប្រាស់ ចាប់តាំងពីការបើកដំណើរការ កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) ដោយតារាល្បីៗ អ្នកនយោបាយ និងអ្នកសារព័ត៌មានផ្សេងទៀតបានចូលរួមប្រើប្រាស់វេទិកានេះ ដែលនាំឲ្យអ្នកវិភាគមើលឃើញថា ជាការគំរាមកំហែងដំបូងយ៉ាងខ្លាំងក្លា ចំពោះកម្មវិធីមីក្រូប្លុក (ការរួមបញ្ចូលគ្នានៃការសរសេរប្លុក និងផ្ញើសារភ្លាមៗលើអនឡាន) របស់លោក Elon Musk។យោងតាមការសិក្សារបស់ក្រុមហ៊ុន UBS បានឲ្យដឹងថា ល្បឿនរបស់កម្មវិធី ដែលមានអ្នកប្រើប្រាស់រហូតដល់ ១០០លាននាក់នេះ គឺលឿនជាងកម្មវិធី ChatGPT ដែលគ្រប់គ្រងដោយមន្ទីរពិសោធន៍ស្រាវជ្រាវបញ្ញាសិប្បនិមិត្តរបស់អាមេរិក OpenAI ដែលបានក្លាយជាកម្មវិធីអ្នកប្រើប្រាស់ដែលរីកលូតលាស់លឿនបំផុត ក្នុងប្រវត្តិសាស្ត្រ កាលពីខែមករា ពោលគឺប្រហែល ២ខែបន្ទាប់ពីការចាប់ផ្តើមដាក់ចេញរបស់ខ្លួន។គេហទំព័រ Similarweb បានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ផ្តើមដាក់ចេញនូវកម្មវិធី Threads ការប្រើប្រាស់លើបណ្ដាញសង្គម Twitter បានធ្លាក់ចុះ ១១ភាគរយ ធៀបនឹងឆ្នាំមុន តែធ្លាក់ចុះ៤ភាគរយ បើធៀបនឹងការធ្លាក់ចុះពី ១ឆ្នាំ ទៅ ១ឆ្នាំ គិតត្រឹមខែមិថុនា។ ចំណែកភាគហ៊ុនរបស់ Meta បានឡើងជិត ១,២ភាគរយ កាលពីថ្ងៃចន្ទ ហើយកើនឡើងច្រើនជាង ១៤០ភាគរយ មកទល់ពេលនេះ ក្នុងឆ្នាំនេះ។លោក Musk បានឆ្លើយតបទៅនឹងការមកដល់របស់កម្មវិធី Threads ដោយការចំអក និងគំរាមប្តឹងក្រុមហ៊ុន Meta ដោយចោទថា បណ្ដាញសង្គមនេះ បានប្រើប្រាស់ការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ផ្សេងទៀត ដើម្បីបង្កើតកម្មវិធីនេះ ដែលការអះអាងនេះ ត្រូវបានអ្នកជំនាញច្បាប់ និយាយថា អាចនឹងពិបាក ក្នុងការបញ្ជាក់ពីការពិត៕

កូរ៉េខាងជើងចោទយន្តហោះចារកម្មអាមេរិកថាបានចូលក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួនចំនួន៨លើក

2023/07/11 11:24:05 am        65
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី គីម យ៉ូចុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃអង្គារ បានចោទប្រកាន់យន្តហោះចារកម្មយោធាអាមេរិកថា បានចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនេះចំនួន៨លើក។លោកស្រី គីម បានព្រមានថាកងកម្លាំងអាមេរិក នឹងប្រឈម នឹង«ការហោះហើរដ៏គ្រោះថ្នាក់បំផុត» ប្រសិនបើពួកគេបន្តនូវអ្វីដែលកូរ៉េខាងជើង បានហៅថា «ជ្រៀតចូលខុសច្បាប់» ដោយនិយាយឡើងវិញនូវការចោទប្រកាន់ ដែលទីក្រុងព្យុងយ៉ាង បានធ្វើឡើងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានរំលោភលើដែនអាកាសរបស់ខ្លួន ដោយធ្វើការហោះហើរឈ្លបយកការណ៍។ ទីក្រុងព្យុងយ៉ាង ក៏បានព្រមានថា ការហោះហើរបែបនេះ អាចនឹងត្រូវបានបាញ់ទម្លាក់។មុននេះ មន្ទីរបញ្ចកោណ បានច្រានចោលការចោទប្រកាន់របស់ក្រុងព្យុងយ៉ាងជុំវិញការរំលោភបំពានដែនអាកាស ហើយបាននិយាយថា យោធាអាមេរិក បានគោរពតាមច្បាប់អន្តរជាតិ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖««ដូច្នេះការចោទប្រកាន់ទាំងនោះ គឺគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ»។លោកស្រី គីម បានចោទប្រកាន់កងទ័ពអាកាសអាមេរិកថា បានឈ្លានពានចូលទៅក្នុង«តំបន់ទឹកសេដ្ឋកិច្ច» របស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទ នៅឯឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅលើមេឃពីខាងលើសមុទ្រ មានចម្ងាយ ៤៣៥ គីឡូម៉ែត្រ ភាគខាងកើតនៃតំបន់Tongchon ក្នុងខេត្ត Gangwon និង ២៧៦ គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់Uljin ក្នុងខេត្តGyeongsangភាគខាងជើង៕ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសមួយ ដែលលាតសន្ធឹង ៣៧០គីឡូម៉ែត្រពីតំបន់ដែនដី ២២ គីឡូម៉ែត្រជុំវិញឆ្នេរសមុទ្រ គឺជាសិទ្ធិក្នុងការទាញយកធនធានសមុទ្រនៅខាងក្នុង ប៉ុន្តែមិនផ្តល់អធិបតេយ្យភាពលើផ្ទៃទឹក ឬដែនអាកាសខាងលើនោះទេ៕

សភារបស់អ៊ីស្រាអែល ផ្ដល់ការអនុម័តដំបូងចំពោះសំណើច្បាប់តុលាការកំពូលដែលនាំឲ្យមានការតវ៉ា

2023/07/11 11:03:42 am        77
អ៊ីស្រាអែល៖ សភាតំណាងរាស្ត្ររបស់ប្រទេសអ៊ីស្រាអែល បានផ្តល់ការអនុម័តជាដំបូង ចំពោះសេចក្តីស្នើច្បាប់ ដែលធ្វើឡើង ដើម្បីកម្រិតអំណាចតុលាការកំពូលមួយចំនួន ដោយការធ្វើនេះ គឺជាផ្នែកនៃការចាប់ផ្ដើមសើរើប្រព័ន្ធតុលាការឡើងវិញរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលបានបង្កឲ្យមានវិបត្តិនយោបាយកាន់ខ្លាំងឡើង។ការជំរុញដើម្បីឲ្យមានការកែប្រែចំពោះប្រព័ន្ធយុត្តិធម៌ពីសំណាក់គណបក្សរដ្ឋភិបាលចម្រុះជាតិនិយម និងសាសនា ដែលកំពុងកាន់អំណាចរបស់លោក Netanyahu បានបង្កឲ្យមានបញ្ហាមួយចំនួនកើតឡើង ដូចជាការតវ៉ាមិនធ្លាប់មានពីមុនមក ការបារម្ភចំពោះស្ថានភាពប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច និងវិបត្តិសេដ្ឋកិច្ច។ដោយត្រូវការ ៦៤អាសនៈ ពីចំនួន ១២០អាសនៈរបស់សភា រដ្ឋាភិបាលចម្រុះរបស់លោក Netanyahu បានឈ្នះការបោះឆ្នោតលើកដំបូង ក្នុងចំណោមការបោះឆ្នោត៣ដង ដែលតម្រូវឲ្យធ្វើ ដើម្បីឲ្យសេចក្តីស្នើច្បាប់ថ្មីនេះ ចូលជាធរមាន ខណៈមានការរំពឹងថា ការតវ៉ាចំពោះច្បាប់នេះ ក៏នឹងមិនថមថយនោះដែរ។សេចក្តីស្នើច្បាប់ថ្មីនេះ ស្វែងរកការទប់ស្កាត់អំណាចរបស់តុលាការកំពូលដើម្បីទុកជាមោឃៈសេចក្តីសម្រេច ដែលធ្វើឡើងដោយរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាប់ឆ្នោត ដោយកាត់សេចក្តីលើពួកគេមិនសមហេតុផល។ ឥឡូវនេះ ពង្រាងច្បាប់នេះ វិលត្រឡប់ទៅគណៈកម្មាធិការវិញហើយ ដើម្បីធ្វើការពិភាក្សា ហើយអាចត្រូវបានកែសម្រួលសិន មុនពេលត្រូវបាននាំយកទៅធ្វើការបោះឆ្នោតចុងក្រោយ។អ្នករិះគន់អះអាងថា ការត្រួតពិនិត្យលើប្រព័ន្ធតុលាការនេះ ជួយការពារការប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាច តែអ្នកគាំទ្រ ចំពោះសេចក្តីស្នើច្បាប់នេះ និយាយថា ការកែប្រែនេះ នឹងជួយសម្រួលដល់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ពោលគឺទប់ស្កាត់អន្តរាគមន៍របស់តុលាការ៕

វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅសមុទ្រចិនខាងត្បូងក្លាយជាប្រធានបទសំខាន់សម្រាប់ជំនួបអាស៊ាន

2023/07/11 10:56:03 am        103
ឥណ្ឌូនេស៊ី៖ ក្រុមប្រមុខការទូតរបស់សមាគមនអាស៊ីអាគ្នេយ៍ នឹងជួបជុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១១ខែកក្កដានេះ ស្របពេលមានសម្ពាធឲ្យដោះស្រាយវិបត្តិនយោបាយដ៏បង្ហូរឈាមនៅក្នុងសហភាពមីយ៉ាន់ម៉ា និងដោះស្រាយភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង ជាទីដែលសមាជិកអាស៊ានមួយចំនួនបានអះអាងដែនទឹកត្រួតស៊ីគ្នា ជាមួយប្រទេសចិន ។ ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់សមាគមអាស៊ាន(Asean) កើតមានឡើង ខណៈភាពមន្ទិលកើនឡើងជុំវិញទំនុកចិត្ត និងការរួបរួមគ្នារបស់ប្លុកនេះ ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏តានតឹងរបស់តំបន់នេះ។ ប្រធានកិច្ចប្រជុំក្នុងចំណោមសមាជិក គឺកង្វះដំណើរការដ៏មានអត្ថន័យលើផែនការសន្តិភាពអាស៊ានសម្រាប់សហភាពមីយ៉ាន់ម៉ា ដែលត្រូវបានយល់ព្រមជាមួយមេដឹកនាំយោធារបស់ប្រទេសនេះ បន្ទាប់ពីពួកគេបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ និងអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីខែមិថុនា មនុស្សជាង ៣.៤០០ នាក់ត្រូវបានសម្លាប់ និងជិត ២២.០០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបរបស់យោធាលើក្រុមប្រឆាំង។ ថ្មីៗនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក វ៉ូលគើរ ទើក(Volker Turk )បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ជូនសំណុំរឿងករណីអំពើហិង្សាដែលកើនឡើងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងឲ្យប្រទេសនានាបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់របបសឹកនេះ៕

អ្នកនាំពាក្យបក្សហ៊្វុនស៊ិនប៉ិចថា ​រយៈពេល១០ថ្ងៃ​នៃយុទ្ធនាការឃោសនាបោះឆ្នោត​ បក្សខ្លួនប្រព្រឹត្តទៅដោយរលូន

2023/07/11 10:42:35 am        213
អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានថ្លែងអះអាងថា ក្នុងរយៈ​ពេល១0​ថ្ងៃ នៃយុទ្ធនាការឃោសនារកបោះឆ្នោតទាំងក្នុងរាជធានី និង​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស គណបក្សហ៊្វុនស៊ិនប៉ិច បានប្រព្រឹត្តទៅយ៉ាងរលូន និងគ្មានបញ្ហាអ្វីកើតឡើងនោះទេ ផ្ទុយ​ទៅ​វិញមានតែជួយសម្របសម្រួលចរាចរណ៍ និង​សណ្តាប់​ធ្នាប់​ពី​សំណាក់​អាជ្ញាធរ​បាន​យ៉ាង​ល្អ​ទៀត​ផង។ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ញឿន រ៉ាដែន បាន​បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១រហូតដល់ថ្ងៃទី១០ នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ គណបក្សហ៊្វុនស៊ិនប៉ិចបាន​ធ្វើឡើងទាំងលក្ខណៈទ្រង់ទ្រាយតូច និងធំ ទាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង តាមបណ្តាខេត្តនានា ខណៈពេលធ្វើ​យុទ្ធនាការ​ពុំ​មាន​អធិករណ៍​ណា​មួយ​កើត​ឡើង​នោះ​ទេទាំងតាមទីប្រជុំជន និងតាមទីជនបទដាច់ស្រយ៉ាល។អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមទៀតថា «គ.ជ.ប. និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ទាំង​អស់​ជួយសម្របសម្រួលបានយ៉ាងល្អពេលអំឡុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នា​ពេលកន្លងមកនេះ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច»។ លោកបន្តថា គណបក្សហ៊្វុនស៊ិនប៉ិចបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ ខេត្ត​កណ្តាល បាត់ដំបង ហើយមានការដឹកនាំដង្ហែដោយផ្ទាល់ពីព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះ​ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច ដោយមានអ្នកគាំទ្ររាប់ពាន់នាក់ សម្រាប់​យុទ្ធនាការ​ទាំង​បី​រាជ​ធានី​ខេត្ត​នេះ។ លោកញឿន រ៉ាដែន បានបន្តថា ក្រៅ​ពី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សមាជិក-សមាជិកា​រប​ស់គណបក្សហ៊្វុនស៊ិនប៉ិចក៏បានដើរចែកខិត្តបណ្ណ និង​បង្រៀន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​គូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះផងដែរ។សូម​បញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានាសម្រាប់ ជ្រើស​តាំង​តំណាងរាស្រ្តនីតិកាលទី៧នេះ គឺធ្វើរយៈពេល២១ថ្ងៃគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ ២០២៣នេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថាគ.ជ.ប បាន​ប្រកាសថា ថ្ងៃទីរយៈពេល១០នៃយុទ្ធនាការ ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានប្រព្រឹត្តទៅដោយរលូន និងគ្មាន​ហិង្សា​ណាមួយកើតឡើងនោះឡើយ ខណៈសកម្មភាព របស់​គណបក្ស​នយោបាយ​នានា​ធ្វើ​ឡើង​ស្រប​ទៅតាមច្បាប់របស់គ.ជ.ប។ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស៕ អត្ថបទ៖ បាន ចក់

គុយបាចោទសហរដ្ឋអាមេរិកថាជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការតវ៉ាឆ្នាំ២០២១ ដែលជាការរតវ៉ាធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍

2023/07/11 10:36:10 am        98
គុយបា៖ ប្រទេសគុយបាកាលពីថ្ងៃចន្ទ បានចោទរដ្ឋាភិបាលសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការតវ៉ាដែលបានឲ្យរង្គោះរង្គើដល់កោះសមុទ្រការ៉ាអ៊ីព កាលពីពីរឆ្នាំមុន ដែលជាបាតុកម្មដ៏ធំបំផុត ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩របស់លោក ហ្វីដែល កាស្ត្រូ (Fidel Castro)។កាសែត Granma ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្ត បាននិយាយនៅក្នុងវិចារណកថាទំព័រមុខ នៅមុនពេលខួបនៃការតវ៉ាថា៖«សហរដ្ឋអាមេរិកមានទំនួលខុសត្រូវផ្ទាល់ចំពោះភាពចលាចល នៅថ្ងៃទី១១ និង ១២ ខែក្កដា ឆ្នាំ២០២១»។កាសែតនេះ បាននិយាយថា ប្រជាជនត្រូវបានគេញុះញង់ដោយចំហ និងផ្តល់មូលនិធិពីសហរដ្ឋអាមេរិក ដើម្បីបំពានច្បាប់ក្នុងសកម្មភាពប្លន់ និងវាយដំ ចំណែកទីក្រុងវ៉ាស៊ីនតោនវិញ បានបង្កើនការដាក់ទណ្ឌ កម្មរបស់ខ្លួន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសគុយបា បានជួបការលំបាក ដោយសារផលប៉ះពាល់នៃវីរុសរាតត្បាតកូរ៉ូណា។ទាំងក្រសួងការបរទេសអាមេរិក ទាំងសេតវិមាន មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានអះអាងថា កុបកម្មបានកើតឡើងដោយឯកឯង និងបដិសេធថា មិនបានបង្កបញ្ហាទាំងនោះក្តី។វិចារណកថា ក៏បានស្តីបន្ទោសទៅលើ«យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូច»តាម  រយៈបណ្តាញសង្គម។វិចារណកថានោះ បានឲ្យដឹងទៀតថា៖«ការបង្កាច់បង្ខូចដែលត្រូវបានផ្សព្វផ្សាយដោយសេតវិមានទាក់ ទងនឹងព្រឹត្តិការណ៍ដែលខ្លួនឧបត្ថម្ភនៅឆ្នាំ ២០២១ ត្រូវបានប្រើជាលេស ដើម្បីរក្សាគោលនយោបាយនៃការដាក់សម្ពាធអតិបរមាប្រឆាំងនឹងគុយបា»៕

ទួរគី យល់ព្រមផ្ដល់ការគាំទ្រសមាជិកភាពរបស់ប្រទេសស៊ុយអែតក្នុងសម្ព័ន្ធយោធាណាតូ

2023/07/11 10:31:01 am        128
ទួរគី៖ ប្រមុខសម្ព័ន្ធយោធាណាតូ លោក ជេនស្តូលធិនប៊ើក (Jens Stoltenberg) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានាធិបតីទួរគីលោក រីស៊ីប តាយីបអឺដូហ្គែន (Recep Tayyip Erdoğan)កាលពីថ្ងៃចន្ទ បានយល់ព្រមទម្លាក់ចោលការជំទាស់របស់លោកចំពោះការចូលរួមរបស់ស៊ុយអែតជាមួយសម្ព័ន្ធយោធាណាតូ ហើយនឹងដាក់ការផ្ដល់សច្ចាប័នដល់សភារបស់ទួរគីឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។  លោកស្តូលធិនប៊ើក បាននិយាយមុនកិច្ចប្រជុំកំពូលមេដឹកនាំណាតូដែលត្រូវចាប់ផ្ដើមនៅថ្ងៃអង្គារនេះ ថា ប្រទេសស៊ុយអែត នឹងក្លាយជាសមជិកពេញសិទ្ធិរបស់សម្ព័ន្ធនេះ ។  លោកបាននិយាយថា លោកអឺដូហ្គែន បានផ្ដល់ការប្ដេជ្ញាចិត្តយ៉ាងដ៏ច្បាស់លាស់ក្នុងការចូលជាសមាជិករបស់ស៊ុយអែត។ ការផ្ដាល់ប្ដូរជំហរបស់ក្រុមមេដឹកនាំទួរគី បានកើតមានឡើង បន្ទាប់ពីមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីស៊ុយអែត អាល់ហ្វ គ្រីស្ទើសុន(Ulf Kristersson) និងលោកស្តូលធិនបើក។នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយក្រោយការពិភាក្សា ប្រទេសទួរគី ស៊ុយអែត និងណាតូ បានគូសបញ្ជាក់ថា ទីក្រុងស្តុកខុម (Stockholm) បានកែប្រែច្បាប់ ដែលបានពង្រីកសហប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងក្រុមគណបក្សពលករឃើដ ឬហៅកាត់ថាPKK និងបានចាប់ផ្ដើមការនាំចេញអាវុធជាថ្មីទៅកាន់ប្រទេសទួរគី។ សេចក្តីថ្លែងការណ៍បាននិយាយថា ទីក្រុងអង់ការ៉ា និងទីក្រុងស្តុកខុម ក៏បានយល់ព្រមបង្កើត ការបង្រួមសន្តិសុខទ្វេភាគីថ្មីផងដែរ ហើយថា ប្រទេសស៊ុយអែតនឹងបង្ហាញផែនទីវិថីជាមូលដ្ឋាននៃការបន្តការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់៕

កិច្ចប្រជុំកំពូលណាតូ ព្យាយាមស្វែងរកកិច្ចព្រមព្រៀងលើសមាជិកភាពរបស់អ៊ុយក្រែន ក្រោយទួរគីបើកភ្លើងខៀវឲ្យស៊ុយអែត

2023/07/11 10:21:34 am        132
 ស៊ុយអែត៖ ក្រុមមេដឹកនាំសម្ព័ន្ធយោធាណាតូបានជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលមួយក្នុងទីក្រុងវីលញូស(Vilnius)នៅថ្ងៃអង្គារនេះ ព្យាយាមជម្នះលើការខ្វែងគំនិតគ្នាសម្រាប់សមាជិភាពរបស់អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងមួយដើម្បីដករបាំងពីទួរគីឲ្យស៊ុយអែតចូលជាសមាជិករបស់សម្ព័ន្ធយោធាមួយនេះ។ កិច្ចប្រជុំកំពូលនៅក្នុងរដ្ឋធានីរបស់ប្រទេសលីទុយអានី នឹងត្រូវបានគ្របដណ្ដប់ដោយឥទ្ធិពលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលក្រុមមេដឹកនាំទាំងនោះ នឹងអនុម័តផែនការពេញលេញលើកដំបូងរបស់អង្គការណាតូ ចាប់តាំងពីការបញ្ចប់សង្រ្គាមត្រជាក់ដើម្បីទប់ទល់ការវាយប្រហារណាមួយពីសំណាក់ក្រុងមូស្គូ។ ក្រុមអ្នកការទូត និយាយថាការខ្វែងគំនិតគ្នាកំពុងរួមតូចជុំវិញការជំរុញរបស់អ៊ុយក្រែនសម្រាប់សមាជិកភាពរបស់សម្ព័ន្ធណាតូ ។ស្របពេលក្រុមសមាជិកណាតូ យល់ព្រមថា ទីក្រុងគីវ មិនអាចចូលជាសមាជិកបានអំឡុងសង្រ្គាម មេដឹកនាំទាំងនោះ បានច្រានចោលភ្លាមៗជុំវិញបញ្ហាថាតើនឹងអាចមានរឿងអ្វីកើតឡើង ទៅមុខទៀត និងស្ថិតក្រោមលក្ខខ័ណ្ឌអ្វី។ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ដែលត្រូវបានអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ជួបជុំនៅទីក្រុងវីលញូស បានដាក់សម្ពាធលើសម្ព័ន្ធណាតូ ដើម្បីចង្អុលបង្ហាញផ្លូវឲ្យកាន់តែច្បាស់សម្រាប់សមាជិកភាពប្រទេសរបស់លោកក្នុងសេចក្ដីថ្លែងការកិច្ចប្រជុំនេះ ដូច្នេះទើបប្រទេសនេះអាចចូលជាសមាជិកបានឆាប់ក្រោយសង្រ្គាមបញ្ចប់។ សម្ព័ន្ធយោធាណាតូ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៩ ក្នុងគោលបំណងចម្បងលើការទប់ស្កាត់ហានីភ័យនៃការវាយប្រហាររបស់សហភាពសូវៀតលើដែនដីរបស់ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM