សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប៖«អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់»

2023/07/11 09:45:56 am        122
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ប្រកាស​ថា «អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា ថ្ងៃបោះឆ្នោត​កាន់​តែខិ​ត​ជិត​មក​ដល់​នេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គល​មួយ​ចំនួន​កាន់​តែ​បន្ត​យុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជា ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​ពេល​ទៅ​បោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោត​របស់​ពួក​គាត់​ក្លាយ​ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹ​ង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ដែល​មាន​ជាធរមាន។មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត ចែងថា​ត្រូវ​ផាក​ពិន័យជាប្រាក់ពី ៥ លាន រៀល ទៅ ២០ លាន រៀល ដោយ គ.ជ.ប ដោយពុំទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ណែនាំ ឬញុះ​ញង់​ឱ្យ​អ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់​ទំនុក​ចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។គ.ជ.ប បញ្ជាក់ថា ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវ​លុប​ឈោ្មះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេបោះឆ្នោតរបស់សាមីខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត។ គ.ជ.ប បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំចាញ់បោកអំពើទុច្ចរិតរបស់ក្រុមអគតិមួយចំនួន ដែល​មាន​ចេតនា​បំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងនាំប្រជាពលរដ្ឋ​ប្រព្រឹត្ត​អំពោះ​ផ្ទុយ​នឹងច្បាប់។ គ.ជ.ប ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់​មេត្តា​ត្រៀម​ខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើឱ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នាៗគ.ជ.ប លើកទឹកចិត្តម្ចាស់ឆ្នោតគូសសញ្ញាធិក (√) គាំទ្រគណបក្សនយោបាយ ដែល​ខ្លួន​ស្រឡាញ់​​ពេញចិត្ត ហើយការចូលរួមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដូចដែលប្រជា ពលរដ្ឋ​កម្ពុជា ធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើកច្រើនសារួចមកហើយ៕

លោកជំទាវ ភឿង សកុណា បន្តចុះសំណេះសំណាល និងបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

2023/07/10 03:16:09 pm        160
ស្វាយរៀង៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប​ ខេត្តស្វាយរៀង និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងារប្រមាណ៥០០នាក់ បានចូលរួមក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងារចុះឃោសនាតាមខ្នងផ្ទះ និងការបង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់។ ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្សដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។ទន្ទឹមនេះលោកក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ៕

អាហ្វ្រិកខាងត្បូង៖ កិច្ចប្រជុំកំពូល BRICS នឹងត្រូវធ្វើឡើងឡើងជាក់ស្តែង ទោះបីជាមានដីកាចាប់ខ្លួនលោកពូទីនក្តី

2023/07/10 02:56:20 pm        97
អាហ្រ្វិកខាងត្បូង៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា( Cyril Ramaphosa) បាននិយាយកាលពីថ្ងៃអាទិត្យទី៩ ខែកក្កដាថា កិច្ចប្រជុំកំពូល BRICS នៅខែក្រោយ ដែលលោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin) ត្រូវបានគេអញ្ជើញឱ្យចូលរួមនោះ នឹងត្រូវធ្វើឡើងដោយផ្ទាល់ ទោះបីជាមានដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីរូបនេះក្តី។អាហ្រ្វិកខាងត្បូង គឺជាប្រធានបច្ចុប្បន្នរបស់BRICS ដែលជាក្រុមនៃប្រទេសដែលមានឥទ្ធិពលខ្លាំងក្លារួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដើម្បីប្រកួតប្រជែងជាមួយរចនាសម្ព័ន្ធអភិបាលកិច្ចសកលដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអឺរ៉ុប។លោករ៉ាម៉ាហ្វូសា បានថ្លែងអ្នកសារព័ត៌មានអាហ្វ្រិកខាងត្បូងនៅខាងក្រៅសន្និសីទមួយដែលរៀបចំដោយសភាជាតិអាហ្វ្រិក (ANC)ដែលកំពុងកាន់អំណាចថា កិច្ចប្រជុំកំពូលBRICS កំពុងដំណើរការ ហើយយើងកំពុងបញ្ចប់ការពិភាក្សារបស់យើងអំពីបែបបទនៃការបំពេញការងារ។លោកមិនបាននិយាយថាតើលោកពូទីន ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) តាមចាប់ខ្លួនជុំវិញការចោទប្រកាន់ថា រុស្ស៊ីបាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ នឹងចូលរួមឬដែរអត់នោះទេ។ លោកបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ការផ្សាយបន្តផ្ទាល់តាមបណ្តាញទូរទស្សន៍ក្នុងស្រុកថា៖«យើងនឹងមានកិច្ចប្រជុំកំពូល BRICS ជាក់ស្តែង យើងទាំងអស់គ្នាបានប្តេជ្ញាចិត្តថា នឹងមានកិច្ចប្រជុំកំពូលមួយ ដែលយើងនឹងអាចមើល និងជួយគ្នាទៅវិញទៅមកបាន»៕

កូរ៉េខាងជើងព្រមានថា ខ្លួនអាចនឹងបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក

2023/07/10 02:41:32 pm        133
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះស៊ើបការណ៍លើប្រទេសខ្លួន ហើយបានគំរាមបាញ់ទម្លាក់យន្តហោះទាំងនោះ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយគេហទំព័រទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃចន្ទនេះ ដែលបានដកស្រង់សម្តីក្រសួងការពារជាតិរបស់កូរ៉េខាងជើង។សេចក្តីថ្លែងការណ៍នោះបាននិយាយថា យន្តហោះមួយគ្រឿងបានហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង ដោយសម្រង់សម្តីនោះបញ្ជាក់ថា "ការហើរហោះរាប់សិបគីឡូម៉ែត្រពីលើសមុទ្រខាងកើតរបស់ខ្លួនជាច្រើនដង" ។ ហើយនោះ៖ "មិនមានការធានាថា ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត ដូចការបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនោះទេ"។យោធាកូរ៉េខាងត្បូងបាននិយាយថា ការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសគឺមិនពិតនោះទេ។ អ្នកនាំពាក្យអគ្គសេនាធិការ លោកវរសេនីយ៍ឯក LEE SUNG-JUN បាននិយាយថា “ឧបករណ៍ឃ្លាំមើលដែនអាកាសសហរដ្ឋអាមេរិក ធ្វើការហោះហើរឈ្លបយកការណ៍ជាប្រចាំនៅជុំវិញឧបទ្វីបកូរ៉េ ហើយការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសនោះគឺមិនពិតទេ។ យើងជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការបង្កើតភាពតានតឹងជាមួយនឹងការអះអាងមិនពិតទាំងនេះ»។សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិកកំពុងនាំឧបទ្វីបកូរ៉េខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ ជិតពីរសប្តាហ៍មុននេះ ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំដ៏ធំនៅក្នុងទីក្រុងព្យុងយ៉ាង ដោយបង្ហាញផ្ទាំងរូបភាពជាមួយនឹងមីស៊ីលវាយប្រហារសហរដ្ឋអាមេរិកទៀតផង៕

អ្នកជំនាញប៉ាគីស្ថាន៖ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅប្រទេសណាមួយបង្កការគំរាមកំហែងដល់ជនស៊ីវិល

2023/07/10 02:38:28 pm        216
ប៉ាគីស្ថាន៖ អ្នកជំនាញប៉ាគីស្ថានម្នាក់បានថ្កោលទោសការសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ថាជាបទល្មើសព្រហ្មទណ្ឌដែលបង្កការគំរាមកំហែងភ្លាមៗដល់ជនស៊ីវិលស្លូតត្រង់។លោក Mustafa Hyder Sayed នាយកប្រតិបត្តិនៃវិទ្យាស្ថានប៉ាគីស្ថាន-ចិន ដែលមានមូលដ្ឋាននៅទីក្រុង Islamabad បានលើកឡើងបែបនោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រអំពីការសម្រេចបញ្ចូនគ្រាប់បែកចង្កោមទៅឱ្យប្រទេសអ៊ុយក្រែន ត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិដែលបានផ្តល់សច្ចាប័នដោយប្រទេសចំនួន១២៣។ លោកបានបន្ថែមថា គ្រាប់បែកចង្កោមក៏ត្រូវបានចាត់ថ្នាក់ជាការហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិកផងដែរ។អ្នកជំនាញរូបនោះបាននិយាយថា "ជាការពិតណាស់ គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិក។ ដូច្នេះវាមិនត្រឹមតែជាការផ្ទុយនឹងច្បាប់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាផ្ទុយនឹងច្បាប់អន្តរជាតិក្នុងការផ្តល់គ្រាប់បែកចង្កោមដល់ប្រទេសណាមួយ ពីព្រោះវាមានភស្តុតាងជាច្រើនបានគាំទ្រថាគ្រាប់បែកចង្កោមបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល"។លោក Sayed បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់បែកចង្កោម ដើម្បីជួយប្រទេសនេះក្នុងជម្លោះយោធារបស់ខ្លួនជាមួយរុស្ស៊ី។លោកបានបន្ថែមថា "ខ្ញុំមិនអាចរកឃើញថាមានយុត្តិកម្មណាមួយសម្រាប់សកម្មភាពនេះនោះទេ។ នៅចំណុចនេះ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមនឹងក្លាយជាឧក្រិដ្ឋកម្មយ៉ាងពិតប្រាកដ"៕

រុស្ស៊ីអះអាងថាបានបំផ្លាញសព្វាវុធផ្សេងៗ ខណៈអ៊ុយក្រែនរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងទិសដៅជាច្រើន

2023/07/10 02:35:23 pm        109
រុស្ស៊ី៖ កងកម្លាំងយោធារុស្ស៊ីបានបំផ្លាញសព្វាវុធផ្សេងៗនៅក្នុងជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់ខ្លួនបានចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងសត្រូវក្នុងទិសដៅជាច្រើន នេះបើយោងតាមការផ្តល់ព័ត៌មានសង្ខេបផ្លូវការស្តីពីដំណើរការវិវឌ្ឍន៍ក្នុងសមរភូមិដែលចេញផ្សាយដោយប្រទេសទាំងពីរកាលពីថ្ងៃអាទិត្យ។យោងតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងរុស្ស៊ីបានប្រយុទ្ធជាមួយទាហាន និងទាហានអ៊ុយក្រែននិងទាហានស៊ីឈ្នួលនៅទីក្រុង Kupyansk និងទិសដៅផ្សេងទៀត ដោយបានបំផ្លាញគ្រឿងយុទ្ធោករណ៍របស់អ៊ុយក្រែន រួមមានរថក្រោះ, រថពាសដែក, ប្រព័ន្ធរ៉ុក្កែត RM-70 Vampire ដែលផលិតនៅសាធារណរដ្ឋឆេក ប្រព័ន្ធកាំភ្លើងធំM109 Paladin ដែលផលិតដោយសហរដ្ឋអាមេរិក ប្រព័ន្ធកាំភ្លើងធំ M777 និងរ៉ាដាប្រឆាំងកាំភ្លើងធំ ក្នុងចំណោមសព្វាវុធផ្សេងៗទៀត។នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បាននិយាយថា មានការប៉ះទង្គិចគ្នាជាង ២០ដងរវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅតំបន់ Lymanទីក្រុង Bakhmut ទីក្រុងAvdiivka ទីក្រុងMar'inka និងទិសដៅផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមក។ ហើយកងកម្លាំងទ័ពអាកាសអ៊ុយក្រែន អង្គភាពមីស៊ីល និងកាំភ្លើងធំ បានធ្វើការវាយប្រហារប្រឆាំងនឹងតំបន់ប្រមូលផ្តុំកម្លាំងកងកម្លាំង និងគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី ទីតាំងកាំភ្លើងធំ ព្រមទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិកផងដែរ។ទន្ទឹមនឹងនេះ លោក Alexander Bogomaz អភិបាលនៃតំបន់ Bryansk របស់រុស្ស៊ី ជាប់ព្រំដែនប្រទេសបេឡារុស បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីក្នុងតំបន់ បានស្ទាក់ចាប់មីស៊ីលរបស់អ៊ុយក្រែនចំនួនពីរគ្រាប់នៅក្នុងតំបន់នោះ។ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបទៅនឹងការអះអាងរបស់លោក Bogomaz ពីប្រទេសអ៊ុយក្រែននោះទេ៕

អាមេរិកនិយាយថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Osama al-Muhajer ក្នុងការវាយប្រហារដោយយានដ្រូន

2023/07/10 02:32:16 pm        89
អាមេរិក៖ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាម (ISIS) នៅភាគខាងកើតប្រទេសស៊ីរី ក្នុងការវាយប្រហារដោយយានដ្រូន។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារកាលពីថ្ងៃសុក្របានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Osama al-Muhajer ។នាយឧត្តមសេនីយ៍ លោក Michael Kurilla ប្រមុខទីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា "យើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងនៅតែប្តេជ្ញាចិត្តក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាម (ISIS) នៅទូទាំងតំបន់" ដោយប្រើប្រាស់អក្សរកាត់មួយទៀតសម្រាប់ក្រុមប្រដាប់អាវុធនោះគឺ ISIL។ លោកបានបន្ថែមថា “ក្រុមភេរវកម្ម ISIS នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅទូទាំងពិភពលោកផងដែរ”។យោងតាមទីបញ្ជាការ CENTCOM មិនមានជនស៊ីវិលណាម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនោះទេ ប៉ុន្តែកងកម្លាំងចម្រុះកំពុង "វាយតម្លៃរបាយការណ៍នៃការរងរបួសជនស៊ីវិល"៕

អាហ្សង់ទីនសម្ពោធន៍ដាក់ឲ្យប្រើប្រាស់បំពង់បង្ហូរឧស្ម័នសំខាន់ដើម្បីផ្លាស់ប្តូរឱនភាពថាមពល

2023/07/10 02:28:39 pm        104
 អាហ្សង់ទីន៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អាហ្សង់ទីន បានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័នដែលនឹងបង្ហូរឧស្ម័នធម្មជាតិចេញពីបឹងប្រេង Vaca Muertaស្ថិតនៅតំបន់ភាគខាងលិចអាហ្សង់ទីន ទៅកាន់ខេត្ត Santa Feដោយឆ្លងខេត្ត Buenos Airesនោះ គឺជាការងារដ៏ចាំបាច់មួយដើម្បីផ្លាស់ប្តូរឱនភាពថាមពលសំខាន់របស់ប្រទេសមួយនេះ ។   បឹង Vaca Muertaដែលជាប្រឹងប្រេងដ៏ធំមួយមានទំហំស្មើប្រទេសបែលហ្ស៊ិកទាំងមូល និងស្ថិតនៅតំបន់ Patagoniaត្រូវបានគេចាត់ទុកថាជាប្រភពថមពលដ៏សំខាន់មួយក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័ននៅប្រទេសអាមេរិកខាងត្បូងមួយនេះ ក៏ដូចជាកាត់បន្ថយការនាំចូលថ្លៃ ។  ការបញ្ចប់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័ន ដែលបានចាប់ផ្តើមឡើងនៅខេត្ត Neuquen និងបង្ហូរដល់ខេត្ត Buenos Aires នឹងបន្ថែមឧស្ម័ន១១លានម៉ែត្រត្រីគុណក្នុង១ថ្ងៃ ដល់ប្រទេសអាហ្សង់ទីន ៕

ប្រទេសនានាប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/07/10 02:17:29 pm        110
អ៊ុយក្រែន៖ ប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាបានជំទាស់នឹងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់គ្រាប់បែកចង្កោមដល់រដ្ឋធានីគីវរបស់អ៊ុយក្រែន ដោយបានរិះគន់យ៉ាងទូលំទូលាយអំពីគ្រោះថ្នាក់ដែលគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះអាចបង្កដល់អាយុជីវិតជនស៊ីវិល។បណ្ដាអង្គការសិទ្ធិមនុស្សជំទាស់នឹងចំណាត់ការនេះ ហើយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock (អាណាឡេណា ប៊ែរបក់) បាននិយាយថា ប្រទេសអាល្លឺម៉ង់ ក្នុងនាមជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១១១ដែលជាភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ជំទាស់ផងដែរ។នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសក៏ប្តេជ្ញាគោរពការប្តេជ្ញាចិត្តនេះក្នុងនាមជា "ប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិត ឬការប្រើប្រាស់គ្រាប់បែកចង្កោម និងរារាំងការប្រើប្រាស់គ្រាប់បែកប្រភេទនេះ" ។“អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មិនចង់ឃើញការបន្តប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ” នេះបើយោងតាមការលើកឡើងរបស់លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio ។ លោក Haq បន្តថា លោកគាំទ្រអនុសញ្ញា CCM ហើយចង់ឱ្យប្រទេសនានាគោរពតាមលក្ខខណ្ឌនៃអនុសញ្ញានោះ។គ្រាប់បែកចង្កោមនីមួយៗអាចផ្ទុកសារធាតុផ្ទុះតូចៗរាប់រយដែលអាចផ្ទុះរាលដាលពាសពេញតំបន់គោលដៅមួយ។ គ្រាប់បែកមិនទាន់ផ្ទុះ ដែលគេស្គាល់ថាជាគ្រាប់បែកស្អុយ អាចនៅបង្កប់ក្នុងដីអស់ជាច្រើនឆ្នាំ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសកុមារ៕

ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានសម្លាប់ក្រុមភេរវកម្ម al-Shabaab ចំនួន១០នាក់ក្នុងប្រទេសសូម៉ាលី

2023/07/10 02:13:16 pm        73
សូម៉ាលី៖ យោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយទីបញ្ជាការតំបន់អាហ្វ្រិករវស់សហរដ្ឋអាមេរិក (Africom) ដើម្បីគាំទ្ររដ្ឋាភិបាលសូម៉ាលី បានសម្លាប់ក្រុម ភេរវករ al-Shabaab ចំនួន១០នាក់នៅក្នុងប្រទេសសូម៉ាលី។ទីបញ្ជាការ Africom បាននិយាយថា ការវាយប្រហារស្វ័យការពាររួម ដែលត្រូវបានអនុវត្តពេញមួយយប់តាមសំណើរបស់រដ្ឋាភិបាលសូម៉ាលី បានធ្វើឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយនៅជិតទីក្រុង Afmadow ចម្ងាយប្រហែល១០៥គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kismayo ក្នុងប្រទេសសូម៉ាលី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM