អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដឹកនាំសមាជិកបក្សបីពាន់នាក់ដង្ហែក្បួនយុទ្ធនាការបោះឆ្នោតថ្ងៃទី២

2023/07/02 09:14:22 am        244
ភ្នំពេញ៖ ថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំសមាជិក-សមាជិកាបក្សចំនួន៣០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងជួបជុំសមាជិក-សមាជិកា នៅស្នាក់ការកណ្តាលស្ថិត នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទួលថា ព្រះអង្គ​ពិតជាស្បាយព្រះទ័យក្រោយឃើញសមាជិក- សមាជិកាបក្សរបស់ខ្លួនមានវត្ត​មានច្រើននៅ​ក្នុងយុទ្ធនាការឃោសនារក សំឡេងនាថ្ងៃទី២នេះ ជាមួយនឹងក្តីរំពឹងថា នឹងទទួលបានកៅអីឡើងវិញនៅក្នុងរដ្ឋសភា។ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទូលទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ចេញនូវ គោល​នយោបាយជាច្រើន សម្រាប់ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាង​រាស្រ្តនីតិ កាលទី៧នេះ។គោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច ​បានសន្យាប្តូរផ្តាច់ថែរក្សា​ ការពារអធិបតេយ្យ និង បូរណភាពដែនដីរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១ល/១០០០០០, ធានា​ដោះស្រាយជន​អន្តោប្រវេសន៍​ខុសច្បាប់ និងបញ្ហាព្រំដែន, ថែរក្សាការពារ និងលើកស្ទួយរបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស, រៀបចំឲ្យមានប្រព័ន្ធតុលាការ ឯករាជ្យ អព្យាក្រឹត, ស្វះស្វែងអ្នកវិនិយោគិនបរទេស មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែម, ផ្តល់ដីសម្បទាន​សង្គមកិច្ចជូនដល់ប្រជារាស្រ្តដែលមិន​ មានដីសម្រាប់ធ្វើកសិកម្ម, បង្កើត«សមាគមកសិករ» ដើម្បីសិក្សា​អំពីផលដែលជាតម្រូវការទីផ្សារ, បំបាត់ នូវអំពើពុករលួយជាអតិបរមា, លើកកម្ពស់​ជីវភាពរស់នៅរបស់មន្រ្តីរាជកាស៊ីវិល និងកងកម្លាំងប្រដាប់អា វុធគ្រប់ប្រភេទ, សាងសង់មន្ទីរពេទ្យ​នៅមូលដ្ឋាន សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជារាស្រ្ត និងរៀបចំ ឲ្យមានរថយន្តសង្រ្គោះបន្ទាន់ សម្រាប់ដឹកអ្នកជំងឺដោយមិនយកលុយ, បង្កើតមណ្ឌលសម្រាប់ជនឥតទី ពឹង, និងលុបបំបាត់ការ​ជួញដូរ និងការប្រើប្រាស់គ្រឿងញៀន​ដោយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជន ដែលជួញដូរ​គ្រឿងញៀនជាដើម។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ​ដោយមានគណបក្សនយោបាយចំនួន១៨​ចូលរួមប្រកួត​ប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស។ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់នោះព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សបាន​អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជី ឈ្មោះបោះឆ្នោតសូមអញ្ជើញទៅ​បោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ​ដើម្បី​បំពេញ​នូវ​កាតព្វកិច្ច​ជាពលរដ្ឋល្អនោះ៕ អត្ថបទ៖ បាន ចក់

គ.ជ.ប៖ ថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ

2023/07/01 05:39:47 pm        285
ភ្នំពេញ៖ គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា ថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ត្រូវនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សមាជិកសមាជិកា​គណបក្សប្រជាជនកម្ពុជា ក្រុងខេមរភូមិន្ទជិត ៤ពាន់នាក់ ធ្វើយុទ្ធនាការឃោសនាថ្ងៃដំបូង

2023/07/01 04:41:42 pm        328
យុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃដំបូង នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី១ ខែកក្កដា ដឹកនាំ​ដោយឯកឧត្តម ប៊ុន លីត អនុប្រធានការងារបក្សថ្នាក់កណ្តាលចុះជួយខេត្តកោះកុង និង​លោក​ជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ។ យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នេះ មានសមាជិក សមាជិក ជិត៤ពាន់នាក់បានចូលរួម ដើម្បីស្វែងរក​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ។ ឯកឧត្តម ប៊ុន លីត អនុប្រធានការងារបក្សថ្នាក់កណ្តាលចុះជួយខេត្តកោះកុង បានលើកឡើងនៅ ចំពោះ​មុខ​សមាជិក សមាជិកា ដោយរំពឹងថា គណបក្សប្រជាជនកម្ពុជា នឹងដណ្តើមបានជ័យជម្នះឱ្យខាង តែបាន ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍទៅមុខបន្តទៀត។ ពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អាណត្តិទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋ មន្រ្តី​បន្ត​វេន​ទៅថ្ងៃអនាគត ។ឯកឧត្តម បានស្នើដល់សមាជិក សមាជិកា គោរពទៅតាមច្បាប់ ស្តីពីការបោះឆ្នោតឱ្យល្អប្រសើរ និង​ឃោសនា​អ្វី ដែលជាគោលនយោបាយដែលបានដាក់ចេញដោយថ្នាក់ដឹកនាំបក្សទៅកាន់មហាជនឱ្យ ជ្រាប។ លើសពីនេះ ឯកឧត្តម អំពាវនាវដល់ពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅ បោះឆ្នោតកុំបីខាន នៅថ្ងៃទី២៣ ខែកក្កដា នេះ ។សមាជិក សមាជិកា ដែលគាំទ្រ និងចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះ បានលើក ឡើង​អំពី​ភាព​ជឿ​ជាក់លើគណបក្សប្រជាជនកម្ពុជា ដែលធ្វើប្រទេសកម្ពុជាមានការអភិវឌ្ឍ ដូចដែលបាន មើល​ឃើញ​នា​ពេលសព្វថ្ងៃនេះ ។សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ទាំង​អស់​គ្នា ត្រូវតែទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ តាមរយៈការទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា នេះ ចៀស​វាង​ជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម៕ អត្ថបទ៖ ឈឹម មករា 

សមាជិកបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាង៣ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/01 04:15:19 pm        209
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែកក្កដា នេះ បានប្រមូលផ្ដុំសមាជិក-សមាជិការបស់ខ្លួន ជាង៣ម៉ឺននាក់ ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា ។ ពិធីជួបជុំដង្ហែក្បួនឃោសនាថ្ងៃទី១ ត្រូវបានធ្វើឡើងនៅក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ សម្ដេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ឯក ឧត្តម ឡុង ឈុនឡៃ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត និងសមាជិក-សមាជិកា ។ក្បួនដង្ហែ បានធ្វើឡើងតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្លងកាត់វិមានឯករាជ្យ ទៅតាមសង្កាត់ទាំង៤ របស់ក្រុងកំពង់ឆ្នាំង និងបានឆ្ពោះទៅតាមមូលដ្ឋានស្រុក និងឃុំ ផងដែរ ។យោងតាមការបញ្ជក់របស់លោកស្រី នួន ចាន់នី ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត កំពង់ឆ្នាំង គឺនៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនានេះ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង មានសមា ជិកចូលរួមដង្ហែក្បួន ប្រមាណ៣ម៉ឺននាក់ និងមធ្យោបាយ មានរថយន្តធំ ១៣៦គ្រឿង រថយន្តតូច ចំនួន ៧១១គ្រឿង ម៉ូតូ៥៣៣០គ្រឿង ទូក៦គ្រឿង មេក្រូ៥០គ្រឿង ឆៃយ៉ាំ១៦ក្រុម និងធុងបាស ការប្រគុំតន្រ្តី សម័យ ៣៤ទីតាំង៕ អត្ថបទ៖ ហុងវាស្នា  

ប្រធានបក្សនយោបាយចំនួនពីរបញ្ជាក់ថាថ្ងៃបើកការឃោសនាបោះឆ្នោតដំណើការដោយរលូន

2023/07/01 03:40:49 pm        395
មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយ បានបញ្ជាក់ថា​ ក្នុងឱកាស​នៃការ​បើក​យុទ្ធនា​ការ​ឃោសនាបោះឆ្នោតថ្ងៃដំបូង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​ការដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រធ្វើការឃោសនាបោះឆ្នោត និងជួបប្រជុំ​ក្រុម​ការងារ​បាន​ដោយរលូន គ្មានការអាក់រអួលណាមួយកើតមានឡើងនោះទេ។ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ BTV News នាថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង​នេះថា គណបក្សរបស់លោក​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ឃោសនា​បោះឆ្នោត ប្រមូលផ្ដុំអ្នកឃោនានៅទីតាំងទីលានប្រជាធិបតេយ្យ តាមផ្លូវជាតិលេខ៥ ដោយ​មាន​អ្នក​ចូល​រួមជាង ២ពាន់នាក់។ លោកបញ្ជាក់ថា​ គណបក្ស​របស់​លោកធ្វើការឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​នៅ​រាជ​ធានី​ភ្នំពេញ​តែមួ​យ​ព្រឹក​នា​ថ្ងៃបើកការឃោសនានេះប៉ុណ្ណោះ ហើយនៅថ្ងៃឃោសនាទី២ នឹង​បន្ត​ទៅ​ធ្វើ​ការ​ឃោសនា​នៅ​ទីរួមខេត្តបន្ទាយមានជ័យ និងស្រុកមង្គលបុរី ដោយមានអ្នកចូលរួមប្រមាណ ២ពា​ន់​នាក់ផងដែរ។ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតនេះ​គណបក្ស​របស់​លោក នឹងធ្វើការឃោសនាទៅតាមបណ្ដារាជធានី ខេត្តធំៗចំនួន ១៣ ដើម្បីស្វែងរកសំឡេងឆ្នោត ខណៈ​លោករំពឹងថា ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនឹងមានពលរដ្ឋ​គាំទ្រ​រហូត​អាច​ទទួល​បាន​អាសនៈនៅរដ្ឋសភាផងដែរ។ ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានអះអាងថានៅ​ថ្ងៃ​បើក​ការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ទី​១​នេះ គណបក្សរបស់លោកមិនបានធ្វើការឃោសនានៅតាមដងផ្លូវនោះទេ ប៉ុន្ដែ​បាន​ធ្វើ​ការជួបជុំគ្នាជាមួយសមាជិកសមាជិកា និងអ្នកគាំទ្រជាង ៥០០ នាក់ ដើម្បីផ្សព្វផ្សាយ​ពី​គោល​នយោបាយរបស់បក្ស។ លោកបានបញ្ជាក់ថា គណបក្សរបស់លោកនឹងចាប់ផ្ដើមធ្វើការឃោសនាទ្រង់ទ្រាយធំពីថ្ងៃទី ១៦-១៨ ខែកក្កដានេះ ខណៈលោកបានរំពឹងថា គណបក្ស​របស់​លោក​នឹង​អាច​ទទួល​បាន​អាសនៈ​ចំនួន៣ នៅរដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិនេះ។ សូម​ជម្រាបថា ប្រទេសកម្ពុជាដោយអនុវត្តបានល្អតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង​ប្រទេស​ជាតិ​មានសុខសន្ដិភាពពេញលេញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាការ​បើក​យុទ្ធនាការ​ឃោសនារកសំឡេងឆ្នោតពីសំណាក់គណបក្សនយោបាយចំនួន ១៨ ដែលត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។ ការឃោសនា​បោះឆ្នោត​ត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ ថ្ងៃ៕ អត្ថបទ៖ វ៉ន ដារ៉ា

សហភាពអឺរ៉ុប ពុំបានឈានដល់ការឯកភាពគ្នាលើគោលនយោបាយអន្តោប្រវេសន៍នោះទេ

2023/07/01 02:48:56 pm        248
អឺរ៉ុប៖ សហភាពអឺរ៉ុប ពុំបានឈានដល់ការឯកភាពគ្នាលើគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាសនោះទេ ដោយសារតែការជំទាស់របស់ប្រទេសប៉ូឡូញ និងប្រទេសហុងគ្រី នៅក្នុងកិច្ចប្រជុំកំពូលរដូវក្តៅរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃសុក្រ។នៅក្នុងកិច្ចប្រជុំកំពូល សមាជិកសហភាពអឺរ៉ុបមានផែនការផ្តោតលើស្ថានភាពនៅប្រទេសអ៊ុយក្រែន ប៉ុន្តែបញ្ហានានាទាក់ទងនឹងកំណែទម្រង់អន្តោប្រវេសន៍បានគ្របដណ្ដប់លើរបៀបវារៈ។ ការពិភាក្សាស្តីពីការទទួលជនអន្តោប្រវេសន៍ខុសច្បាប់ បានអូសបន្លាយពេលរហូតដល់ថ្ងៃសុក្រ។ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បាននិយាយក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ថា កិច្ចប្រជុំកំពូលនេះពុំបានឈានដល់ការឯកភាពគ្នាលើបញ្ហាក្តៅនៃកំណែទម្រង់អន្តោប្រវេសន៍នោះទេដោយសារតែការជំទាស់ពីប្រទេសប៉ូឡូញ និងហុងគ្រី។ទាក់ទងនឹងប្រទេសអ៊ុយក្រែន ទោះបីជាសហភាពអឺរ៉ុប បាននិយាយរំលឹកឡើងវិញនៅក្នុងកិច្ចប្រជុំថា ខ្លួននឹងផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដ៏ចាំបាច់ដល់ប្រទេសនេះរយៈពេលជាយូរក៏ដោយ ការខិត ទៅរកការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនដែលស្នើឡើងដោយប្រទេសបារាំង និងប្រទេសផ្សេងទៀត ត្រូវបានជំទាស់ដោយរដ្ឋសមាជិកជាច្រើន៕

សម្តេចតេជោ៖ បើគណបក្សប្រជាជនឈ្នះឆ្នោតនឹងសម្រេច​នូវជោគជ័យ​កម្មវិធីនយោបាយ​របស់ខ្លួន

2023/07/01 01:37:29 pm        239
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានសន្យាជាឱឡារិកថា បើ​គណបក្សប្រជាជនកម្ពុជា​ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ នឹង​ឈរយ៉ាង​រឹងមាំលើ​គោល​ជំហ​រ​ជា​យុទ្ធសាស្ត្រ និង​ដឹកនាំ​អនុវ​ត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ថ្លែងក្នុងឱកាសប្រារព្ធខួប៧២ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី៧ នៅ​មុខ​មហោ​ស្រពកោះពេជ្រ នាព្រឹក​ថ្ងៃ​ទី១ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងធានាការការពារ និង​លើក​ស្ទួយ​ផល​ប្រយោជន៍​របស់ប្រជាជន នឹងជំរុញ​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គោល​នយោបាយ​ជា​អាទិភាព ដែលនឹងក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។សម្ដេចតេជោ​ មានប្រសាសន៍ថា «គណបក្សប្រជាជនកម្ពុជា បានអនុម័តការគាំទ្រខ្ញុំព្រះករុណា ខ្ញុំ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។ ខ្ញុំព្រះករុណាខ្ញុំ នឹងឈរយ៉ាងរឹងមាំលើ គោល​ជំហរ​ជា​យុទ្ធសាស្ត្រខាងលើនេះ និងដឹកនាំ​អនុវត្តឱ្យ​បាន​សម្រេច​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយ​ជា​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល សម្រាប់​នីតិកាលទី៧ នៃរដ្ឋសភា»។សូមបញ្ជាក់ថា គោលនយោបាយជាអាទិភាពចំនួន ៦ចំណុច ដែលនឹងដាក់ក្នុង​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖ ការផ្ដល់ការ​ថែ​ទាំ​សុខ​ភាព​ឆ្ពោះ​ទៅ​កម្ម​វិធី​គ្រប​ដណ្ដប់​សុខភាពជាសកល ដោយចាប់ផ្ដើមពី៖ ការផ្ដល់សេវាថែ​ទាំសុខភាព​ជូន​គ្រួសារ​ងាយរង​ហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈ​ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ។ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់​មន្ត្រី​សាធារណៈ​ដែល​គ្រប​ដណ្ដប់​បន្ថែម​ដល់​សមាជិក​គ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤លាននាក់ មានលទ្ធ​ភាព​ទទួលបា​ននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។-ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរង​គ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមាន​គ្រោះ​អាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជា​ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយ​រង​ហានិភ័យ​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​នៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹង​គ្រប​ដណ្ដប់​លើ​ប្រជាជន​សរុបប្រមាណ ៤,៣លាននាក់។-ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួម​ទៅ​ក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ ការផ្ដល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច និង​ពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ​ដល់​ក្រុម​ហ៊ុន-សហគ្រាសធុនមីក្រូ តូច និងមធ្យម, និង ការផ្ដល់ការគាំពារសង្គម ដល់បុគ្គល​ស្វ័យ​និយោជន៍​នៅក្នុ​ងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្ដោតការ​យក​ចិត្ត​ទុក​ដាក់​ជា​បឋម​លើ​ការ​ផ្ដល់​សេវា​ថែ​ទាំ​សុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។-ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការ​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​ជាក់​លាក់ដោយចាប់ផ្ដើមពីចំនួន ១០០លានដុល្លារមេរិក និងអាចវិភាជ​ថវិកា​បន្ថែម​ប្រសិន​បើ​មាន​តម្រូវ​ការ​ចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេស​លើ​ផលិត​ផល​កសិកម្ម​មួយ​ចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចាន់ទី ដំឡូង ពោត និង​ផលិត​ផល​ផ្សេង​ទៀត តាមការចាំបាច់។និងកម្មវិធី យោបាយទី៦ : ការរៀបចំចា​ត់បញ្ជូន​មន្ត្រី​បច្ចេកទេស​ផ្ដល់​សេវា​កសិកម្ម​ឱ្យ​បាន​គ្រប់​ឃុំ​ទាំង​អស់​នៅ​ទីជនបទទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយ​ដល់​គ្រួសារ​កសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន៕

អគ្គិភ័យឆេះរថយន្តក្រុងនៅឥណ្ឌា បណ្តាលឲ្យមនុស្ស២៥នាក់ស្លាប់

2023/07/01 01:37:14 pm        233
ឥណ្ដា៖ មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ និងប្រមាណ ៨ នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងកំពុងធ្វើដំណើរក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា បានឆេះនៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដានេះ។មន្ត្រីនគរបាលម្នាក់បាននិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរពីក្រុង Nagpur ទៅកាន់ក្រុង Pune ដោយកំពុងដឹកមនុស្សប្រហែល ៣៣ នាក់ នៅពេលនោះធុងប្រេងម៉ាស៊ូតបានបែក ហើយចាប់ផ្តើមលេចធ្លាយ បណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងរថយន្ត។ អ្នកស្លាប់ភាគច្រើនបណ្តាលមកពីការឆេះរលាកជាជាងគ្រោះថ្នាក់។ ជនរងគ្រោះដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស៊ីវិលទីក្រុង Buldhana ។ រដ្ឋាភិបាលរដ្ឋ បានប្រកាសផ្តល់ប្រាក់ចំនួន ៥០០.០០០ រូពី ឬ៦០៩ ដុល្លារ ជាសំណងដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ៕

យ៉ាងហោចណាស់មនុស្ស៤៨នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកេនយ៉ាភាគខាងលិច

2023/07/01 01:33:15 pm        240
កេនយ៉ា៖ នគរបាល និងសាក្សី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៨ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Londiani ប្រទេសកេនយ៉ាភាគខាងលិច កាលពីល្ងាចថ្ងៃសុក្រ នៅពេលរថយន្តដឹកទូទំនិញមួយគ្រឿង បានបើកវេរចេញពីផ្លូវ ហើយបានបុករថយន្តជាច្រើនគ្រឿង។ រូបភាពនៃឧបទ្ទវហេតុ ដែលបានថតដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បង្ហាញពីបំណែករថយន្ត និងម៉ូតូ ដែលរងការខូចខាត រួមជាមួយទាំងរថយន្តក្រុងធុនតូច និងរថយន្តដឹកទំនិញ។ អធិការនគរបាលប្រចាំតំបន់ លោក Tom Odera បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤៨ នាក់កាលពីល្ងាចថ្ងៃសុក្រ។លោក Peter Otieno អ្នកបើកបររថយន្តបាននិយាយថា «ខ្ញុំបានឃើញរថយន្តសណ្ដោងមួយគ្រឿងបើកក្នុងល្បឿនលឿន។ ខ្ញុំវេរចង្កូត ហើយគេចទៅបុករថយន្តនៅខាងមុខ។ អ្នកដែលធ្វើដំណើរពីក្រោយខ្ញុំ គិតថាខ្ញុំចង់ទិញអ្វីមួយ។ លោក Otieno បាននិយាយថា «ខ្ញុំបានឃើញសាកសពប្រហែល ២០នាក់ ដោយផ្ទាល់ភ្នែករបស់ខ្ញុំ។ មានសាកសពផ្សេងទៀតស្ថិតនៅក្រោមរថយន្ត។ កាកបាទក្រហមប្រទេស កេនយ៉ា បាននិយាយថា រថយន្តដឹកទំនិញបានបុករថយន្ត៦គ្រឿង ហើយបានកិនលើអ្នកថ្មើរជើង។ កាកបាទក្រហម និយាយថា អ្នកស្លាប់និងរបួសជាង២០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ចំនួនអ្នកស្លាប់ បានធ្វើឱ្យឧបទ្ទវហេតុនេះក្លាយជាឧបទ្ទវហេតុដែលមនុស្សស្លាប់ច្រើនបំផុតនៅលើដងផ្លូវរបស់ប្រទេសកេនយ៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីឆ្នាំមុន មនុស្ស ៣៤ នាក់បានស្លាប់នៅប្រទេសកេនយ៉ាភាគកណ្តាល។ 

មេដឹកនាំក្រុងហុងកុង អំពាវនាវឲ្យមានការការពារសន្តិសុខជាតិក្នុងខួបលើកទី២៦នៃការប្រគល់ទីក្រុងនេះ

2023/07/01 01:26:10 pm        204
ហុងកុង៖ មេដឹកនាំទីក្រុងហុងកុងលោក John Lee នៅថ្ងៃសៅរ៍ទី១ ខែកក្កដានេះ បានអំពាវនាវឱ្យពលរដ្ឋការពារសន្តិសុខជាតិនៅក្នុងពិធីផ្លូវការមួយដើម្បីរំលឹកខួបលើកទី ២៦ នៃការប្រគល់ទឹកដីនេះពីអង់គ្លេសឲ្យមកការគ្រប់គ្រងរបស់ចិន។ លោក Lee និងមន្ត្រីជាន់ខ្ពស់ រួមទាំងអតីតនាយកប្រតិបត្តិលោក Leung Chun-ying បានចូលរួមក្នុងពិធីបង្ហូតទង់ជាតិជាផ្លូវការនៅព្រឹកថ្ងៃសៅរ៍នេះ មុនពេលេជល់កែវក្នុងអំឡុងពេលលើកកែវស្រាជូនពរដើម្បីអបអរខួបនៃការប្រគល់ទីក្រុង។ក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោក Lee បានព្រមានពលរដ្ឋឱ្យ «នៅតែប្រុងប្រយ័ត្ន» ចំពោះកងកម្លាំងដែលមានបំណងដាក់គោលដៅ និងដាក់សម្ពាធមកលើប្រទេសចិន ដែលមួយចំនួនកំពុងលាក់ខ្លួននៅក្នុងទីក្រុងហុងកុង ហើយបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីការពារសន្តិសុខជាតិដោយស្ម័គ្រចិត្ត។ លោក បានប្តេជ្ញាធ្វើសមាហរណកម្មទីក្រុងហុងកុងបន្ថែមទៀតទៅក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសចិន។ អង់គ្លេសបានប្រគល់ទីក្រុងហុងកុងមកឲ្យការគ្រប់គ្រងរបស់ចិនវិញនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលធានានូវស្វ័យភាពដ៏ទូលំទូលាយ និងឯករាជ្យភាពរបស់តុលាការដែលពុំត្រូវបានមើលឃើញនៅក្នុងប្រទេសចិនដីគោក។ ក្រុមអ្នករិះគន់និយាយថា ការសន្យានេះត្រូវបានលុបចោល បន្ទាប់ពីប្រទេសចិនបានដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុងកាលពីខែមិថុនា ឆ្នាំ ២០២០ ដោយដាក់ទណ្ឌកម្មលើសកម្មភាពវិទ្ធង្សនា អំពើភេរវកម្ម ការឃុបឃិតជាមួយកងកម្លាំងបរទេស និងការបះបោរ ដែលអាចជាប់ពន្ធនាគារអស់មួយជីវិត បន្ថែមលើការចាប់ខ្លួនអ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តុលាការកូរ៉េខាងត្បូងកាត់ទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹក
06/22/2026 05:06 PM
ប្រេងធ្លាក់ថ្លៃ ក្រោយកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់ បង្ហាញសញ្ញាបន្ធូរបន្ថយហានិភ័យនៃការផ្គត់ផ្គង់
06/22/2026 05:06 PM
កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
06/22/2026 05:06 PM
អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញការពារជាតិដ៏ធំបំផុតជាមួយ​កាណាដា
06/22/2026 05:06 PM
ជំងឺ Ebola នៅកុងហ្គោ កើន​ឡើង​លើស ១.០០០ករណី ខណៈមាន​ការឆ្លងថ្មីត្រូវបាន​កត់​ត្រា
06/22/2026 05:06 PM
កូរ៉េខាងត្បូងរិះគន់ការ​ដំឡើង​​របងព្រំដែន «កាន់តែខ្លាំង» របស់កូរ៉េខាងជើង
06/22/2026 05:06 PM
ប្រធានាធិបតីស៊ីរីបដិសេធការ​ចង់​ធ្វើ​អន្តរាគមន៍នៅលីបង់ បន្ទាប់ពីមាន​សុន្ទរកថារបសលោក Trump
06/22/2026 05:06 PM
ប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលបាន​ផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
06/22/2026 05:06 PM
អ៊ីរ៉ង់ព្រមានសហរដ្ឋអាមេរិកឲ្យ​ «ប្រយ័ត្នប្រយែង​» ក្រោយមាន​ការគំរាមរបស់លោក Trump
06/22/2026 05:06 PM
អាមេរិក និងអ៊ីរ៉ង់ ឯកភាពលើផែនទីតម្រង់ទិសឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយនៅកិច្ចប្រជុំ ប្រទេសស្វីស
06/22/2026 05:06 PM