អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Yellen នឹងទៅទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍នេះ ដើម្បីពង្រីកទំនាក់ទំនង

2023/07/03 10:12:36 am        161
ចិន៖ មន្ត្រីជាន់ខ្ពស់រតនាគារអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២ ខែកក្កដា) ថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី៦ ខែកក្កដា ដល់ថ្ងៃទី៩ ខែកក្កដា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនលើបញ្ហាជាច្រើន ក្នុងនោះរួមទាំងការបារម្ភរបស់សហរដ្ឋអាមេរិកអំពីច្បាប់ប្រឆាំងចារកម្មថ្មីរបស់ចិន។មន្ត្រីជាន់ខ្ពស់រូបនោះ បានប្រាប់អ្នកសារព័ត៌មានថា ការធ្វើដំណើរដែលត្រូវបានរំពឹងទុកជាយូរមកហើយរបស់លោកស្រី Yellen គឺជាផ្នែកមួយនៃការជំរុញរបស់លោកប្រធានាធិបតី Joe Biden ដែលចង់ធ្វើឲ្យការប្រាស្រ័យទាក់ទងកាន់តែមានភាពស៊ីជម្រៅ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង២ ធ្វើឲ្យទំនាក់ទំនងមានស្ថិរភាព និងកាត់បន្ថយហានិភ័យនៃកំហុសឆ្គងនានា នៅពេលមានការខ្វែងគំនិតគ្នាកើតឡើង។ការលើកឡើងនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងការធ្វើឲ្យចំណងទាក់ទងមានស្ថិរភាព និងធានាថា ការប្រជែងគ្នាដ៏ខ្លាំងក្លារបស់ប្រទេសទាំង២ មិនប្រែក្លាយទៅជាជម្លោះនោះឡើយ។ស្របជាមួយនឹងការមានសញ្ញាល្អខ្លះៗពីទស្សនកិច្ចរបស់លោក Blinken នោះ ក៏មានលេចឡើងនូវប្រតិកម្មតវ៉ាយ៉ាងខ្លាំងក្លាដោយប្រទេសចិន បន្ទាប់ពីលោក Biden បានហៅលោក Xi ថាជា «ជនផ្តាច់ការ» ប៉ុន្តែយ៉ាងណាក្ដី អ្នកវិភាគលើកឡើងថា ពាក្យសម្ដីនេះជះផលប៉ះពាល់តិចតួចប៉ុណ្ណោះក្នុងកិច្ចប្រឹងប្រែង ដើម្បីធ្វើទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២ កាន់តែប្រសើរឡើង។ពាក់ព័ន្ធនឹងទស្សនកិច្ចនេះ មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតពីមន្ត្រីចិន ដែលលោកស្រី Yellen នឹងជួបនៅទីក្រុងប៉េកាំងនោះ។ មន្ត្រីរដ្ឋបាលទី២ បានប្រាប់សារព័ត៌មាន Reuters ថា លោកស្រី Yellen ត្រូវបានគេរំពឹងថា នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng (ហ៊ើ លីហ្វឹង)៕

ក្រុមជម្លោះនៅប្រទេសសូដង់ ប៉ះទង្គិចគ្នាកាន់តែខ្លាំង ដោយគ្មានសញ្ញានៃការសម្របសម្រួលបញ្ចប់សង្គ្រាម

2023/07/03 09:45:56 am        120
ស៊ុដង់៖ ការប៉ះទង្គិចគ្នា រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា ហៅកាត់ថា ( RSF) បានពុះកញ្ជ្រោលកាន់តែខ្លាំង កាលពីថ្ងៃអាទិត្យ ខណៈសង្រ្គាម នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ និងតំបន់ជាច្រើននៅភាគខាងលិចបានឈានចូលដល់សប្ដាហ៍ទី១២ ដោយពុំបានមើលឃើញសញ្ញានៃការប៉ុនប៉ងនាំយកសន្តិភាពបញ្ចប់ជម្លោះនោះទេ។ គេបានលឺសំឡេងនៃការវាយប្រហារតាមអាកាសនិងកាំភ្លើងធំ ព្រមទាំងអាវុធធុនតូចពិសេសនៅក្នុងទីក្រុង អូមឌូម៉ាន់ (Omdurman) ក៏ដូចជានៅក្នុងរដ្ឋធានីខាទូម(Khartoum)ខណៈជម្លោះនេះ បង្កឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងគំរាមកំហែងដល់ផលប្រយោជន៍តំបន់ផ្សេងទៀត។ កងកម្លាំងគាំទ្ររហ័សប៉ារ៉ា បាននិយាយថា ខ្លួនបានបាញ់សម្លាក់យន្តហោះចម្បាំង និងយានដ្រូនមួយគ្រឿង នៅក្នុងទីប្រជុំជន បារី( Bahri)  នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលភាគីខាងយោធាពុំបានឆ្លើយតបភ្លាមៗនោះទេ។  ពលរដ្ឋវ័យ២៥ឆ្នាំម្នាក់ ដែលរស់នៅក្នុងភាគខាងជើងទីក្រុង អូមឌូម៉ាន់ (Omdurman)  បានប្រាប់សារព័ត៌មាន Reuters តាមទូរស័ព្ទថា យើងភ័យខ្លាចណាស់ ព្រោះការវាយប្រហារកើតឡើងជារៀងរាល់ថ្ងៃនិងកាន់តែធ្ងន់ធ្ងរទៅ ។RSF បាន គ្រប់គ្រងរដ្ឋធានីនេះ ហើយត្រូវបានចោទប្រកាន់ពីបទលួចយកទំនិញ និង ចូលកាន់កាប់ផ្ទះសម្បែងប្រជាពលរដ្ឋ ខណៈដែលកងទ័ពបានផ្ដោតលើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ៕

អ៊ីស្រាអែលនឹងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ២៥គ្រឿងទៀត ក្នុងតម្លៃ ៣ពាន់លានដុល្លារ

2023/07/03 09:39:13 am        156
អ៊ីស្រាអែល៖ ក្រសួងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី២ ខែកក្កដា) ថា ប្រទេសអ៊ីស្រាអែល បានព្រមព្រៀងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ជាច្រើនគ្រឿងបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣ពាន់លានដុល្លារ។ក្រសួងបានប្រាប់ថា យន្តហោះ ២៥គ្រឿងបន្ថែមដែលផលិតដោយក្រុមហ៊ុន Lockheed Martin នឹងនាំឲ្យចំនួនយន្តហោះ F-35 នៅក្នុងកងទ័ពអាកាសរបស់អ៊ីស្រាអែលកើនឡើងដល់៧៥គ្រឿង ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈកញ្ចប់ជំនួយការពារជាតិ ដែលអ៊ីស្រាអែលទទួលបានពីសហរដ្ឋអាមេរិក។អ៊ីស្រាអែល ជាប្រទេសដំបូងគេ នៅក្រៅសហរដ្ឋអាមេរិក ដែលបានទិញយន្តហោះ F-35 ហើយកាលពីខែឧសភា ឆ្នាំ២០១៨ មេទ័ពអាកាសរបស់ប្រទេសនេះ បាននិយាយថា អ៊ីស្រាអែលគឺជាប្រទេសដំបូងគេដែលប្រើយន្តហោះនេះ ក្នុងការប្រយុទ្ធ។យន្តហោះ F-35 ត្រូវបានគេស្គាល់ថា ជា Joint Strike Fighter (យន្តហោះចម្បាំងវាយប្រហាររួម) និងក្នុងភាសាអ៊ីស្រាអែលតាមភាសាហេប្រ៊ូរបស់ខ្លួនថា «Adir» (ដ៏មានអំណាច)។ ជាមួយគ្នានេះ ក្រសួងការពារជាតិអ៊ីស្រាអែល បានបន្ថែមថា ក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុនផលិតម៉ាស៊ីន Pratt & Whitney បានយល់ព្រមចូលរួមជាមួយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល ដើម្បីផលិតគ្រឿងបន្លាស់យន្តហោះ៕

ជីដូនរបស់យុវជនដែលត្រូវបាននគរបាលបាញ់សម្លាប់ អំពាវនាវឲ្យមានភាពស្ងៀមស្ងាត់ខណៈបារាំងត្រៀមទប់ទល់ការតវ៉ាដោយហិង្សានៅយប់ទី៦

2023/07/03 09:20:56 am        121
បារាំង៖ ជីដូន របស់យុវជនវ័យ១៧ ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីនគរបាលនៅជាយទីក្រុងប៉ារីស បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាដែល បានផ្ទុះឡើង ក្រោយការស្លាប់របស់យុវជននេះ ខណៈក្រុមអាជ្ញារបារាំង បានត្រៀមទប់ទល់អំពើកុបកម្មយប់ទី៦ ។ជីដូន របស់ជនរងគ្រោះ ណាហេល ម៊ើហ្សូក (Nahel Merzouk) បានអំពាវនាវដល់ក្រុមអ្នកគាំទ្រ កាលពីថ្ងៃអាទិត្យ ដោយបានប្រាប់សារព័ត៌មាន BFMTV ដែលមានសម្ព័ន្ធភាពជាមួយសារព័ត៌មាន CNN ថា ពួកគេមិនគួរបំផ្លិចបំផ្លាញសាលារៀនឡើយ ពួកគេមិនគួរវាយកម្ទេចរថយន្តក្រុងទេ វាជារថយន្តក្រុង ដែលម្ដាយគ្រប់រូបជិះ ។ ជីដូន ដែលសារព័ត៌មាន BMFTV បានហៅឈ្មោះ ថា ណាឌៀ (Nadia) បាននិយាយថា ខ្ញុំហត់នឿយណាស់ ដោយបន្ថែមថា ម្ដាយណាហេល ពុំមានជីវិតរស់នៅទៀតទេ។  យោងតាមក្រុមអ្នកផលិតកម្មវិធីរបស់សារព័ត៌មាន CNN នៅក្នុងប្រទេសបារាំង ស្ថានភាពទូទាំងប្រទេសបារាំងចាប់តាំងពីថ្ងៃអាទិត្យ មានភាពធូរស្រាលបន្តិចជាងកាលពីថ្ងៃសៅរ៍ ដោយ មានសេចក្ដីរាយការណ៍តែការតវ៉ាប៉ុណ្ណោះ ប៉ុន្តែអំពើហិង្សាបានកើតឡើង បន្ទាប់ពីព្រះអាទិត្យលិច ៕

នគរបាលបារាំងឃុំខ្លួនបាតុករជាង៣.០០០នាក់ ក្នុងការតវ៉ាក្រោយនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/07/03 09:16:48 am        148
បារាំង៖ មនុស្សជាង៣.០០០នាក់ ត្រូវបានចាប់ឃុំខ្លួន នៅប្រទេសបារាំង ក្នុងការតវ៉ាដោយហិង្សាដែលបានបង្កឡើងដោយការបាញ់សម្លាប់យុវជនម្នាក់ពីសំណាក់នគរបាល។  យុវជនវ័យ១៧ឆ្នាំ រូបនេះ ត្រូវបានបាញ់សម្លាប់អំឡុងការឈប់ត្រួតពិនិត្យចរាចរណ៍ ក្នុងទីប្រជុំជន    ណង់ទែរ (Nanterre) ជាយក្រុងប៉ារីស កាលពីថ្ងៃអង្គារសប្ដាហ៍មុន។  រដ្ឋាភិបាលបារាំង បានបញ្ជូនក្រុមមន្ត្រីនគរបាល និងកងកម្លាំងផ្សេងទៀត ចំនួន៤៥.០០០នាក់ ទៅកាន់ដងផ្លូវនានា ខណៈក្រុមបាតុករបានដុតរថយន្ត និងអគារជាច្រើន។  សារព័ត៌មានក្នុងស្រុក បាននិយាយថា យុវជនដែលត្រូវបានបាញ់សម្លាប់ គឺជាកូនកាត់មានដើមកំណើតអាហ្វ្រិកខាងជើង។ អ្នកនាំពាក្យសម្រាប់ឧត្ដមស្នងការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីចុងសប្ដាហ៍ថា នេះគឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់ប្រទេសបារាំងដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនៃការ ប្រកាន់ពូជសាសន៍ និងការរើសអើងនៅក្នុងការអនុវត្តន៍ច្បាប់។ រដ្ឋាភិបាលបារាំងបាននិយាយក្នុងការឆ្លើយតបចំពោះការចោទប្រកាន់ណាមួយ នៃការប្រកាន់ពូជសាសន៍និងការរើសអើងជាប្រព័ន្ធដោយនគរបាលក្នុងប្រទេសបារាំង ថាជារឿងគ្មានមូលដ្ឋានទាល់តែសោះ។ ភាពរំជើបរំជួលនេះ កំពុងបង្កជាឧបសគ្គសម្រាប់ផ្នែកការទូតរបស់បារាំង។ លោកប្រធានាធិបតី Emmanuel Macron បានផ្អាកដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលបានគ្រោងពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ៕

គ.ជ.ប៖ យុទ្ធនាការឃោសនាបោះឆ្នោតឆ្នោតថ្ងៃទី២ប្រព្រឹត្តិទៅដោយរលូន

2023/07/02 06:34:16 pm        225
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលនេះបានប្រកាសថា ថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ត្រូវនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តិទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្លាប់ល្អ និងគ្មានអំពើហិង្សា។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បញ្ជាក់ថា នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បណ្តាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានធ្វើ ការឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណ។ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បាន កត់​សម្គាល់ឃើញថា នៅថ្ងៃទីពីរនេះ មានចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែ​ក្បួនឃោសនា ច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួនឃោសនាបានប្រព្រឹត្តទៅ​នៅតាមមណ្ឌល​បោះឆ្នោតមួយចំនួន។គ.ជ.ប បញ្ជាក់ថា ជាក់ស្ដែង គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្ស កម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។រីឯគណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និងមណ្ឌលខេត្តក្រចេះ។ ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅ មណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំ- សង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនា​នៅមណ្ឌលខេត្តបាត់ដំបង។គ.ជ.បបញ្ជាក់ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់​គណបក្ស​នយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ហិង្សា។សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិការង២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ក្រុមការងារគណបក្សប្រជាជនសង្កាត់វាលស្បូវ ចុះផ្សព្វផ្សាយគោលនយោយគណបក្សនៅក្នុងមូលដ្ឋាន

2023/07/02 11:55:43 am        147
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ខែកក្កដានេះ បន្តចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស និងបិទ​ខិត្តប័ណ្ណ​នៅក្នុងមូលដ្ឋាន​ ដើម្បីឱ្យប្រជាពលរដ្ឋផ្តល់ទំនុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ។លោកស្រី យន់ សុផល ប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជា​មូលដ្ឋាន​សង្កាត់វាលស្បូវ បានលើកឡើងថា ​ការចុះផ្សព្វផ្សាយគោនយោបាយគណបក្ស​ប្រជាជនកម្ពុជា​ នាពេលនេះ គឺធ្វើឡើងទៅតាមការណែនាំ​របស់​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដោយ​យើងមានចែកខិត្តប័ណ្ណ ​បិទពាក្យស្លោក ​និងបង្ហាញពីសារនយោបាយផ្សេងៗជាដើម។ លើសពីនេះ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តបោះឆ្នោតគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ​ដែលស្ថិតនៅលេខរៀងទី១៨ ៕ 

ភូមិដ្ឋានជាច្រើននៅរដ្ឋ Assamរបស់ប្រទេសឥណ្ឌា បន្តរងការជន់លិចក្រោយភ្លៀងធ្លាក់ឥតឈប់ឈរ

2023/07/02 10:47:25 am        170
ឥណ្ឌា៖ ស្ថានភាពទឹកជំនន់នៅរដ្ឋ Assamស្ថិតនៅតបន់ភាគឦសានប្រទេសឥណ្ឌា បន្តធ្វើឲ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកខ្លាំង ពេលដែលទឹកនៅតែជន់លិច និងធ្វើឲ្យខូចខាតភូមិដ្ឋានប្រជាពលរដ្ឋ កាន់តែច្រើនជាងមុន ។  សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ភូមិប្រហែល ៤០កន្លែង បានជន់លិចដោយសារតែទឹកជន់ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ១ម៉ឺននាក់ នៅស្រុក Barpeta រដ្ឋ Assam ។  គួរឲ្យដឹងថា រដូវមូសុងវស្សាមានភ្លៀងធ្លាក់ខ្លាំង កើតមានប្រចាំឆ្នាំនៅរដ្ឋ Assam ធ្វើឲ្យជន់លិច និងកើតមានបំណាក់ដី បង្ខំឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទុកចោលទ្រព្យសម្បត្តិរបស់ខ្លួ ទន្លេ Brahmaputra(ព្រហ្មបុត្រ) ដែលស្ថិតនៅក្នុងចំណោមទន្លេវែងបំផុតនៅលើពិភពលោក ហើយទឹករបស់វាបានប្រៀបច្រាំងនៅរដ្ឋ Assam នោះ បានជន់លិចភូមិឋានប្រជាពលដ្ឋជាង ១ពាន់កន្លែង ហើយនិងធ្វើឲ្យប៉ះពាល់ដល់អ្នកស្រុកក្នុងរដ្ឋរាប់ម៉ឺននាក់ ៕

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez អះអាងថា អ៊ុយក្រែននឹងឈ្នះសង្រ្គាមជាមួយរុស្ស៊ី

2023/07/02 10:44:07 am        134
អេស្ប៉ាញ៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានថ្លែងទៅកាន់សភាអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងឈ្នះសង្រ្គាម ហើយលោកបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់អឹរ៉ុបចំពោះសមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែន ។  លោក Sanchez បានប្រកាសផងដែរថា អេស្ប៉ាញនឹងផ្តល់ជំនួយ ៥៥លានអឺរ៉ូបន្ថែមទៀតដល់អ៊ុយក្រែន ។  ការិយាល័យរបស់លោកបាននិយាយថា នាយករដ្ឋមន្រ្តីអេស្ប៉ាញ ចង់ឲ្យដំណើរទស្សនកិច្ចនេះ ក្លាយជាទង្វើដំបូងរបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញ ដើម្បីបង្ហាញការគាំទ្រពុំមានការបែងចែករបស់សហភាពចំពោះអ៊ុយក្រែនលើគ្រប់វិស័យទាំងអស់ ទាំងវិស័យយោធា មនុស្សធម៌ និងសេដ្ឋកិច្ច ។ លោក Sanchez បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy ។  លោក Sanchez និយាយថា សង្រ្គាមនៅអ៊ុយក្រែន និងផលវិបាកនៃសង្រ្គាម នឹងក្លាយជាអាទិភាពអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់លោក ៕

ក្រុមនគរបាលបារាំងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងកុបករនៅទីក្រុង Marseille (ម៉ាកសី)

2023/07/02 10:32:52 am        189
បារាំង៖ ក្រុមនគរបាលបន្ថែមទៀត ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងធំបំផុតទី២ Marseille របស់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ក្រោយពេលដែលក្រុមយុវជន ដង្ហែក្បួនតាមដងផ្លូវកាលពីយប់ថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់ក្មេងម្នាក់កាលពីដើមសប្តាហ៍នេះ ។  ក្រុមនគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅលើមហាវិថី Canebiere(កាណឺប៊ីយែរ) ដែលជាមហាវិថីសរសៃឈាមដ៏សំខាន់នៅកណ្តាលទីក្រុង Marseilleដើម្បីបំបែកក្រុមយុវជនដែលលេងល្បែងឆ្មាដេញកណ្តុរជាមួយកងកម្លាំងសន្តិសុខ ។  ក្រុមនគរបាលនិយាយថា អភិបាលក្រុង Marseille លោក Benoit Payan(បេន័រ ប៉ាយង់) បានស្នើសុំឲ្យរដ្ឋាភិបាលបញ្ជូនទាហានបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាអំពើឃោឃៅ និងអំពើហិង្សានៅតាមផ្សារទំនើប ធនាគារ និងហាងលក់កាំភ្លើង ។ មន្រ្តីនគរបាល ៣នាក់ បានរងរបួសស្រាលកាលពីថ្ងៃសៅរ៍ ។  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin (ហ្សេរ៉ាល់ ដាម៉ាណាំង) និយាយថា ក្រុមនគរបាលប្រហែល ៤៥.០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវកាលពីយប់ថ្ងៃសៅរ៍ ដើម្បីទប់ទល់ជាមួយកុបកម្មរយៈពេល ៥យប់ជាប់ៗគ្នា ក្នុងនោះក្រុមពង្រឹងច្បាប់ និងសណ្តាប់ធ្លាប់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Lyon ក៏ដូចជាទីក្រុង Marseille ។  លោកបន្តថា ក្រុមមន្រ្តីនគរបាលជាង ២០០នាក់ បានរងរបស ហើយអាយុមធ្យមរបស់ក្រុមយុវជនដែលត្រូវបានចាប់ខ្លួន មានអាយុ ១៧ឆ្នាំ ។  ក្រសួងមហាផ្ទៃបារាំង និយាយថា មនុស្ស ១.៣១១នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសុក្រ ធៀបនឹងមនុស្ស ៨៧៥ដែលត្រូវបានចាប់ខ្លួនកាលពីរយៈពេល១យប់មុន បើទោះបីជាអំពើហិង្សាពុំធ្លាក់ចុះក៏ដោយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/22/2026 04:06 PM
រុស្ស៊ី រាយការណ៍ពីការវាយប្រហារលើមូលដ្ឋានអាកាសអ៊ុយក្រែន ខណៈអ៊ុយក្រែនអះអាងថាបានវាយប្រហាររោងចក្រប្រេងរុស្ស៊ី
06/22/2026 04:06 PM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ
06/22/2026 04:06 PM
ប្រធានកងកម្លាំង Quds របស់ឆ្មាំបដិវត្តន៍អ៊ីស្លាម ព្រមានអ៊ីស្រាអែលឱ្យចាកចេញពីភាគខាងត្បូងលីបង់
06/22/2026 04:06 PM
មេធាវីស្តាំនិយមជ្រុល De La Espriella ឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូឡុំប៊ី
06/22/2026 04:06 PM
កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាព​នៅកម្ពុជា
06/22/2026 04:06 PM
BREAKING NEWS! លោក Keir Starmer ប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សការងារ​
06/22/2026 03:06 PM
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ
06/22/2026 03:06 PM
គោលជំហរអនុស្សរណៈយោគយល់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បង្កឲ្យមានការជជែកដេញដោល
06/22/2026 03:06 PM
BREAKING NEWS! មនុស្ស ៣នាក់ស្លាប់ និង ៥នាក់​រងរបួស អំឡុង​ការបាញ់ប្រហារ ក្នុង​សាលារៀន នៅកណ្តាលហ្វីលីពីន
06/22/2026 03:06 PM