អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្ស ១៥០នាក់ ត្រូវបានចាប់ខ្លួននៅបារាំងអំឡុងភាពចលាចលនៅយប់ទី២

2023/06/29 12:20:36 pm        133
បារាំង៖ មនុស្សយ៉ាងហោចណាស់ ១៥០នាក់ ត្រូវបានចាប់ខ្លួនអំឡុងយប់ទី២ នៃភាពចលាចល ដែលបង្កឡើងដោយ ការបាញ់សម្លាប់អ្នកបើកបររថយន្តអាយុ១៧ឆ្នាំម្នាក់ ដោយនគរបាល។ យុវជន ដែលមានឈ្មោះ Nahel M ត្រូវបានបាញ់ក្នុងរយ:ចម្ងាយមធ្យម ខណៈយុវជនរូបនេះបានបដិសេធមិនឈប់នៅនៅទីតាំងពិនិត្យចរាចរណ៍ និងបានបើករថយន្តចេញ។ បន្ទាប់មកយុវជនរូបនេះបានបុកស្លាកឲ្យឈប់។ វីដេអូដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញរថយន្តជាច្រើនគ្រឿង កំពុងត្រូវបានឲ្យចុះពីរថយន្ត ហើយត្រូវបានឆែកឆេរ។ វីដេអូ ដែលត្រូវបានបង្ហោះលើបណ្តាញអ៊ីនធឺណិត បានបង្ហាញមនុស្សជាច្រើន ចូលទៅក្នុងក្រុងម៉ុន អង់ បារូល( Mons-en-Barœul) នៅជាយក្រុងលីលដើម្បីរៀបចំឯកសារ។ប្រធានាធិបតីបារំាងលោក Emmanuel Macron កាលពីពេលដំបូង បានហៅការបាញ់ប្រហារលើយុវជន Nahel ថាពុំអាចលើកលែងទោសបាន ដែលបានធ្វើឲ្យមានកំហឹងពីសហព័ន្ធនគរបាល ដែលបានចោទប្រកាន់លោកពីការប្រញាប់រវិនិច្ឆ័យពេកលើមន្ត្រីដែលពាក់ព័ន្ធ៕

មេដឹកនាំលោកខាងលិច៖ លោកPutin ចុះខ្សោយដោយសារការបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner

2023/06/29 12:16:48 pm        116
អាមេរិក៖ មេដឹកនាំប្រទេសលោកខាងលិចបាននិយាយថា ការបះបោរប្រដាប់អាវុធកាលពីពេលថ្មីៗនេះ ដឹកនាំដោយលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុនឯកជន Wagner បានធ្វើឱ្យប៉ះពាល់ការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក Joe Biden ត្រូវបានអ្នកសារព័ត៌មានសួរ នៅសេតវិមានកាលពីថ្ងៃពុធ ថាតើលោក Putin ត្រូវបានធ្វើឲ្យចុះខ្សោយដោយការបះបោរនេះដែរឬទេ។ លោកបាននិយាយថា «ពិតណាស់»។នៅពេលសួរអំពីទំហំនៃការខូចខាតចំពោះលោកPutin លោក Biden បានឆ្លើយថាវាពិបាកនឹងប្រាប់ ប៉ុន្តែលោកពិតជាចុះចាញ់សង្រ្គាម។លោក Biden បាននិយាយបន្តថា «លោក Putin ចាញ់សង្រ្គាមនៅក្នុងស្រុក»។ លោកបានក្លាយជាមនុស្សដែលគេមិនទទួលស្គាល់នៅជុំវិញពិភពលោក។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអះអាងទស្សនៈរបស់លោក Biden នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ARD កាលពីថ្ងៃពុធ ដោយបាននិយាយថាការបះបោរដែលបរាជ័យ បានធ្វើឱ្យលោក Putin ចុះខ្សោយ ខណៈរចនាសម្ព័ន្ធអំណាចបែបផ្តាច់ការ មានការប្រេះឆាក្នុងចំណោមពួកគេ ហើយលោក Putin មិនរឹងមាំដូចដែលលោកតែងតែពោលអះអាងនោះទេ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលមាន Follows 314K ដើម្បីយកប្រើប្រាស់ជាAccount ផ្លូវការរបស់សម្ដេចតែម្ដង

2023/06/29 12:15:36 pm        1420
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលបានប្រើឈ្មោះ និងរូបថតសម្តេច ព្រមទាំងតែងបង្ហោះសកម្មភាពសម្តេចមានFollows 314K ដើម្បីយកអាខោននោះ មកប្រើប្រាស់ជាផ្លូវការតែម្ដង ព្រមទាំងផ្តល់ឋានៈជាជំនួយការរបស់សម្តេចធ្វើការងារផ្នែកTiktokនេះថែមទៀត។

អ៊ុយក្រែនទាមទារឱ្យមានសញ្ញាច្បាស់លាស់ពីការចូលជាសមាជិកសម្ព័ន្ធយោធាណាតូនៅក្នុងកិច្ចប្រជុំកំពូលនៅខែកក្កដា

2023/06/29 12:01:02 pm        108
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជំរុញឱ្យសម្ព័ន្ធយោធាណាតូ បញ្ជូនសញ្ញាច្បាស់លាស់ថា ប្រទេសលោកអាចចូលរួមជាមួយសម្ព័ន្ធមិត្តយោធានៅពេលដែលសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនត្រូវបញ្ចប់ ដោយលោកនិយាយថាលោកចង់ទទួលបានសញ្ញានោះនៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅខែក្រោយនៅប្រទេសលីទុយអានី។ យើងយល់ថា ខណៈសង្រ្គាមកំពុងបន្ត យើងពុំអាចក្លាយជាសមាជិករបស់សម្ព័ន្ធណាតូបាននោះទេ។ ទោះជាយ៉ាងណា យើងត្រូវប្រាកដថា បន្ទាប់ពីសង្រ្គាម យើងនឹងក្លាយជាសមាជិក។ នោះជាសញ្ញាដែលយើងចង់បាន បន្ទាប់ពីសង្រ្គាម អ៊ុយក្រែននឹងក្លាយជាសមាជិកសម្ប័ន្ធយោធាណាតូ។ លោក Zelenskiy បាននិយាយដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតី មកពីប្រទេសប៉ូឡូញ និងប្រទេសលីទុយអានី ដែលបានបំពេញដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមកកាន់ទីក្រុង Kyiv ហើយបានប្តេជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីធានាបានថា អ៊ុយក្រែនក្លាយជាសមាជិករបស់សម្ព័ន្ធណាតូឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ មេដឹកនាំដែលកំពុងធ្វើទស្សនកិច្ចទាំងពីររូប បានបង្ហាញការព្រួយបារម្ភចំពោះការមកដល់របស់មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin នៅក្នុងប្រទេសបេឡារុស ជាទីដែលលោកបាននិរទេសខ្លួនបន្ទាប់ពីដឹកនាំកងជីវពលរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់លោក ធ្វើការបះបោរដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេលខ្លីប្រឆាំងទីក្រុងមូស្គូ។ កាលពីព្រឹកថ្ងៃពុធ លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភានៅទិវារដ្ឋធម្មនុញ្ញអ៊ុយក្រែនថា មេដឹកនាំពិភពលោកគួរតែឈប់គិតអំពីរបៀបដែលវិមានក្រឹមឡាំងនឹងមានប្រតិកម្មចំពោះអ៊ុយក្រែនដែលចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ហើយបានចាត់ទុកមេដឹកនាំរុស្ស៊ីថាជា «ចោរព្រៃ»។ លោក Zelenskiy បាននិយាយថា លោកសង្ឃឹមថានឹងទទួលបានការធានាសន្តិសុខនៅក្នុងកិច្ចប្រជុំកំពូលនៅខែកក្កដា ដើម្បីជួយការពារអ៊ុយក្រែន រហូតដល់ប្រទេសនេះត្រូវបានគេទទួលយកជាសមាជិកណាតូ៕

ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកជាងពាក់កណ្ដាលបានប្រឈមភាពស្អប់ខ្ពើមតាមអ៊ីនធឺណិត

2023/06/29 11:46:13 am        114
អាមេរិក៖ ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ (ADL) បាននិយាយកាលពីថ្ងៃពុធទី២៨ មិថុនា ថា ជាងពាក់កណ្តាលនៃពលរដ្ឋអាមេរិកកាំង ដែលត្រូវបានស្ទង់មតិកាលពីឆ្នាំមុនបានរាយការណ៍ថាកំពុងប្រឈមនឹងការយាយី និងការស្អប់ខ្ពើមតាមអ៊ីនធឺណិត ក្នុងអំឡុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ រួមទាំងជាង ៧៥% នៃអ្នកកែភេទ។ការស្ទង់មតិប្រចាំឆ្នាំលើកទី៥របស់ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ បានបង្ហាញថា របាយការណ៍ស្តីពីការស្អប់ខ្ពើម និងការធ្វើទុក្ខបុកម្នេញតាមអ៊ីនធឺណិតកាលពី១២ខែមុន បានកើតឡើងលើមនុស្សស្ទើរតែគ្រប់ស្រទាប់នៅក្នុងសហរដ្ឋអាមេរិក។ ប្រមាណ៥២% នៃក្រុមអ្នកដែលបានឆ្លើយតបការស្ទង់មតិនេះ បានរាយការណ៍ថាបាននិងកំពុងប្រឈមទៅនឹងការយាយីតាមអ៊ីនធឺណិត បើធៀបទៅនឹងការស្ទង់មតិកាលពីឆ្នាំមុន ដែលមានត្រឹម៤០%ប៉ុណ្ណោះ។ អត្រានៃការធ្វើទុក្ខបុកម្នេញបានហក់ឡើងដល់៦៧% សម្រាប់អ្នកកែភេទ ខណៈដែលមានចំនួន២៦%លើជនជាតិជ្វីស ៣៨% លើជនជាតិអាមេរិកស្បែកខ្មៅ និង៣៨%លើពលរដ្ឋមូស្ល៊ីម ដោយនិយាយថាពួកគេ បានរងការធ្វើទុក្ខបុកម្នេញតាមអ៊ីនធឺណិតសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ដោយមិនរាប់បញ្ចូលក្រុមមនុស្សកែភេទ ចំនួន៤៧% នៃក្រុមអ្នកឆ្លើយតបពីសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា ដែលបានរាយការណ៍ពីអំពើស្អប់ខ្ពើមនៅតាមអ៊ីនធឺណិត៕

ការដើរក្បួនអ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំរបស់ក្រុងម៉ាឌ្រីដ រិះគន់ដោយកំហឹងលើគណបក្សក្រុមស្តាំនិយម នៅមុនការបោះឆ្នោត

2023/06/29 11:23:41 am        102
អេស្ប៉ាញ៖ មនុស្សរាប់ពាន់នាក់ បានចូលរួមការដង្ហែក្បួនឈ្មោះ Critical Pride (ការតវ៉ារបស់អ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំប្រចាំឆ្នាំ នៅអេស្ប៉ាញ) របស់ទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) នៅផ្លូវជាច្រើន ដោយស្រែកពាក្យស្លោកប្រឆាំងនឹងគណបក្សស្ដាំនិយម Vox និងគណបក្សប្រឆាំង People's Party នៅមុនការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា។ជាមួយនឹងការស្ទង់មតិដែលបង្ហាញថា គណបក្ស People's Party នឹងឈ្នះការបោះឆ្នោត នៅខែកក្កដា ប៉ុន្តែទំនងជាខ្វះសំឡេងភាគច្រើនដាច់ខាត ហើយនឹងត្រូវការការគាំទ្រពីគណបក្ស Vox ដើម្បីបង្កើតរដ្ឋាភិបាលនោះ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT) បារម្ភថា សិទ្ធិតស៊ូដ៏ស្វិតស្វាញរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ ឬដកចេញ។គណបក្ស Vox ជំទាស់នឹងច្បាប់ស្ដីពីឋាន:ភេទរបស់ប្រទេសអេស្ប៉ាញដែលទទួលបានការអនុម័តនៅឆ្នាំនេះ ដែលអនុញ្ញាតឲ្យមានការកំណត់អត្តសញ្ញាណភេទដោយខ្លួនឯង ចាប់ពីអាយុ ១៤ឆ្នាំឡើងទៅ។ គណបក្សនេះ បានបង្កឲ្យមានភាពតានតឹងកើតឡើង ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានលើកបដា បង្ហាញប័ណ្ណអ្នកស្រឡាញ់ភេទដូចគ្នា ស្ត្រីនិយម និងនិមិត្តសញ្ញាផ្សេងទៀត ដែលកំពុងត្រូវបានបោះចោលក្នុងធុងសំរាម។ដូចគ្នានេះដែរ នៅក្នុងសភាក្នុងតំបន់នៃកោះ Balearic គណបក្ស People's Party និងគណបក្ស Vox បានបោះឆ្នោត កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) មិនបង្ហាញទង់អ្នកស្រឡាញ់ភេទដូចគ្នា។ការដង្ហែក្បួន Critical Pride ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងទីក្រុងម៉ាឌ្រីដ នៅថ្ងៃប្រារព្ធខួបនៃកុបកម្ម Stonewall ហើយគឺជាជម្រើសមួយផ្សេងទៀតសម្រាប់ព្រឹត្តិការណ៍មោទនភាពអ្នកមនុស្សស្រលាញ់ភេទដូចគ្នាផ្លូវការ ដោយផ្តល់ឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានូវកន្លែងមួយ ដើម្បីតវ៉ា និងទាមទារសិទ្ធិបន្ថែមទៀត។ ការដើក្បួនផ្លូវការ នឹងកើតមាននៅថ្ងៃសៅរ៍ (ទី២ ខែកក្កដា)៕

Biden សង្ឃឹមថា នឹងយកបានទឹកចិត្តពលរដ្ឋប្រជាជនអាមេរិក ដែលបារម្ភពីសេដ្ឋកិច្ច

2023/06/29 10:51:12 am        158
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃពុធ បានបញ្ចេញនូវអ្វីដែលទំនងជាចំណុចកណ្តាលនៃគោលបំណងបោះឆ្នោតឡើងវិញរបស់លោកគឺគោលនយោបាយសេដ្ឋកិច្ចរបស់លោកBidenឬហៅថាBidenomics។ ពាក្យ«Bidenomics»នេះ កំពុងដំណើរការ។ នៅពេលខ្ញុំចូលកាន់តំណែង ជំងឺរាតត្បាតកំពុងរាលដាល ហើយសេដ្ឋកិច្ចរបស់យើងកំពុងធ្លាក់ចុះ។ ប្រព័ន្ធផ្សព្វផ្សាយ FLASH Today រាយការណ៍ថា សហរដ្ឋអាមេរិកមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុត ដែលនាំមុខសេដ្ឋកិច្ចពិភពលោកចាប់តាំងពីជំងឺរាតត្បាត ជាកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក។ លោក Biden កំពុងរំពឹងថា លោកអាចបង្វែរទស្សនៈការព្រួយបារម្ភរបស់ពលរដ្ឋអាមេរិកលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក ដោយបញ្ជាក់ពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គ្រឿងអេឡិចត្រូនិក និងផែនការពង្រីកអ៊ីនធឺណិតល្បឿនលឿន។លោក Biden និយាយថា ខ្ញុំពុំមែននៅទីនេះដើម្បីប្រកាសជ័យជំនះលើសេដ្ឋកិច្ចនោះទេ។ ខ្ញុំមកទីនេះដើម្បីនិយាយថាយើងមានផែនការមួយដែលនឹងបង្វែររឿងរ៉ាវយ៉ាងឆាប់រហ័សមិនគួរឱ្យជឿ។ យើងមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ វាជាហ្គេមសម្រាប់ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ។ ការបង្កើតការងារ និងភាពអត់ការងារធ្វើកម្រិតទាប គឺជាភាពវិជ្ជមាននៃការកាន់តំណែងរយៈពេលពីរឆ្នាំដំបូងរបស់លោក Biden ខណៈអតិផរណាកើនឡើង និងផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់កាលពីឆ្នាំមុននៅក្នុងតំបន់មួយចំនួនដូចជាទីផ្សារលំនៅឋាន បានធ្វើឱ្យមានការព្រួយបារម្ភពីឱនភាព។ លោក Biden បាននិយាយថា ដំណាក់កាលបន្ទាប់នឹងរួមបញ្ចូលការធ្វើឱ្យប្រព័ន្ធពន្ធសហព័ន្ធ មានភាពយុត្តិធម៌ ដោយលុបបំបាត់មធ្យោបាយគេចពីច្បាប់សម្រាប់អ្នកមាន។ សុន្ទរកថាក្នុងពេលរដូវក្តៅ បានធ្វើឡើងនៅមុនថ្ងៃឈប់សម្រាកនៅថ្ងៃទី៤ ខែកក្កដា មានរយៈពេល១៦ខែមុនពេលពលរដ្ឋចេញទៅបោះឆ្នោត និងខណៈគណបក្សសាធារណរដ្ឋកំពុងរៀបចំដ៏ធំនៃបេក្ខជនដែលអាចធ្វើទៅបាន ដឹកនាំដោយអតីតប្រធានាធិបតីលោក Donald Trump ដែលបាននិយាយវាយប្រហារលោក Biden លើអតិផរណានៅមុនខែនៃការប្រកួតប្រជែង៕

កងកម្លាំងបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណា រួមទាំងអ្នកទោសជនជាតិរុស្ស៊ីត្រូវបានដោះលែងដើម្បីប្រយុទ្ធក្នុងសមរភូមិនៅអ៊ុយក្រែន

2023/06/29 10:38:43 am        153
អ៊ុយក្រែន៖ ការពិនិត្យឡើងវិញរបស់សារព័ត៌មាន Reuters នៃកម្មវិធីសម្គាល់មុខ កំណត់ហេតុតុលាការ និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា កងកម្លាំងរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណា គ្រុប (Wagner Group) ដែលបានចូលកាន់កាប់ទីក្រុង រ៉ូស្តូវ អនដុន (Rostov-on-Don) របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្នុងការប៉ុនប៉ងបះបោរពុំបានសម្រេច រួមទាំងយ៉ាងហោចណាស់អ្នកទោសព្រហ្មទណ្ឌ៣ ប្រភេទ  ។  ភាគច្រើននៃក្រុមអ្នកប្រយុទ្ធ ដែលបានចូលរួមបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin រហូតមកដល់បច្ចុប្បន្ន បានបិទមុខរបស់ពួកគេ ដូច្នេះហើយមិនអាចកំណត់អត្តសញ្ញាណបានទេ។  ប៉ុន្តែសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters បង្ហាញថា ពួកគេមួយចំនួន ធ្លាប់បានជាប់ពន្ធនាគារ ដោយគូសបញ្ជាក់ពីការសម្រេចចិត្តរបស់វិមានក្រឹមឡាំង ក្នុងការអនុញ្ញាតឲ្យប្រធានក្រុមហ៊ុនស៊ីឈ្នួលលោក ព្រីហ្គូស៊ីន ជ្រើសរើសទាហានស៊ីឈ្នួលរាប់ពាន់នាក់ពីក្រុមអ្នកទោស ទូទាំងប្រទេសកាលពីឆ្នាំមុនដែលបានវិលត្រឡប់មកលងបន្លាចរុស្ស៊ីជាថ្មី។  លោក យេវហ្គីនី ព្រីហ្គូស៊ីន (Yevgeny Prigozhin) មេដឹកនាំរបស់កងកម្លាំងទាហានស៊ីឈ្នួល បានបញ្ជាឲ្យកងកម្លាំងរបស់លោក ហែក្បួនទៅកាន់ក្រុងមូស្គូ មុនពេលពួកគេត្រឡប់ក្រោយ ក្នុងការព្យាយាមពុំបានសម្រេចដើម្បីទម្លាក់គូប្រជែងជាយូររបស់លោកគឺ រដ្ឋមន្រ្តីការពារជាតិ លោក ហ្សឺហ្គេ សយគូ(Sergei Shoigu)។សារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ថា ក្រុមអ្នកប្រយុទ្ធជាអ្នកទោសភាគច្រើនដែលបានរួចផុតពី ការស្លាប់ នៅតែស្មោះស្ម័គ្រនឹងលោក ព្រីហ្គូស៊ីន ដែលបានផ្ដល់ឱកាសរស់ឲ្យពួកគេជាលើកទី២ ។ អ្នកទាំងឡាយ ដែលបានរួចជីវិតពីសេចក្ដីស្លាប់ ក្នុងសង្គ្រាមអ៊ុយក្រែនរយៈពេល៦ ខែ នឹងត្រូវបានលើកលែងទោសដោយលោក Putin ដោយក្រឹត្យសម្ងាត់៕

អ្នកតវ៉ាបានដុតកម្ពីរកូរ៉ាននៅវិហារអ៊ីស្លាមក្នុងទីក្រុងស្តុកខុមប្រទេសស៊ុយអែត នៅថ្ងៃឈប់សម្រាកបុណ្យអេត(Eid)

2023/06/29 10:24:58 am        150
ស៊ុយអែត៖ បុរសម្នាក់បានហែកនិងដុត គម្ពីរកូរ៉ាន (Koran) នៅខាងក្រៅវិហារអ៊ីស្លាមភាគកណ្ដាលរបស់ទីក្រុងស្តុកខុម (Stockholm) កាលពីថ្ងៃពុធ ទី២៨ មិថុនា ជាព្រឹត្តិការណ៍មួយដែល អាចធ្វើឲ្យប្រទេសទួរគីផ្ទុះកំហឹង ខណៈប្រទេសស៊ុយអែត មានបំណងចូលជាសមាជិករបស់សម្ព័ន្ធយោធាណាតូ (NATO) បន្ទាប់ពីនគរបាលស៊ុយអែត បានអនុញ្ញាតឲ្យរៀបចំការតវ៉ា។  ក្រោយមកនគរបាល បានចោទប្រកាន់បុរសរូបនោះពីបទបំពារបំពានប្រឆាំងជនជាតិភាគតិច ឬប្រជាពលរដ្ឋរបស់ប្រទេសនេះ ។  ការតវ៉ាជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ុយអែត ប្រឆាំងនឹងសាសនាអ៊ីស្លាម និងសម្រាប់សិទ្ធិរបស់ជនជាតិភាគតិចឃឺដ បានធ្វើឲ្យប៉ះពាល់ដល់ទីក្រុងអង់ការ៉ា(Ankara) ដែលការគាំទ្រពីប្រទេសនេះ គឺជារឿងចាំបាច់ដើម្បីអាចឲ្យស៊ុយអែត ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាល្លង់ទិកខាងជើង ឬ ណាតូ ។ ឣ្នកឃើញហេតុការណ៍នេះប្រមាណ២០០នាក់ បានមើលឃើញ មនុស្សម្នាក់ក្នុងចំណោមអ្នករៀបចំការតវ៉ា២នាក់ ហែកច្បាប់ថតចម្លងគម្ពីរកូរ៉ានជាច្រើនទំព័រ និងបានយកជូតស្បែកជើងរបស់គេ មុនពេលយកសាច់ជ្រូកដាក់ពីលើ និងដុតចោល អំឡុងពេលក្រុមអ្នកតវ៉ាផ្សេងទៀតបានស្រែកតាមឧឃោសនស័ព្ទ។  អ្នកមួយចំនួនដែលមានវត្តមាននៅក្នុងពេលតវ៉ានោះ បានស្រែកថា ព្រះជាម្ចាស់អស្ចារ្យ ជាភាសាអារ៉ាប់ ដើម្បីតវ៉ាប្រឆាំងទៅនឹងកាដុតគម្ពីរនេះ ហើយបុរសរូបនោះ ត្រូវបាននគរបាលចាប់ឃុំខ្លួន បន្ទាប់ពីរូបគេប៉ុនប៉ងគប់ដុំថ្ម។ អ្នកគាំទ្រការតវ៉ាម្នាក់ បានស្រែកថា ដុតចោលទៅ នៅពេលដែលគម្ពីរពិសិដ្ឋនេះ កំពុងឆេះ ៕

អាមេរិកចាប់ផ្តើមឡើងវិញការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុងព្រំដែនម៉ិកស៊ិកដែលមានអំពើហិង្សា

2023/06/29 10:21:19 am        208
អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមឡើងវិញការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុងព្រំដែនប្រទេសម៉ិកស៊ិកដ៏គ្រោះថ្នាក់ជាកន្លែងដែលមានការព្រួយបារម្ភអំពីការចាប់ជំរិត និងការគំរាមទារប្រាក់ពីជនអន្តោប្រវេសន៍ដែលបានជំរុញឱ្យមន្ត្រីសហរដ្ឋអាមេរិកផ្អាកការកំណត់ពេលនៃការណាត់ជួបប៉ុន្មានថ្ងៃមុននេះ។ ការចាប់ផ្តើមឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១.៥០០នាក់ បានសម្រុកទៅកាន់ទីក្រុង នូវ៉ូ ឡារ៉េដូ(Nuevo Laredo) របស់ប្រទេសម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានដេកនៅទីធ្លាក្បែរស្ពានអន្តរជាតិ បន្ទាប់ពីលេចលឺដំណឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមទទួលយកជនអន្តោប្រវេសន៍នៅទីនោះដោយគ្មានការណាត់ជួបសុំសិទ្ធិជ្រកកោន។អង្គភាពការពារព្រំដែននិងគយសហរដ្ឋអាមេរិក បានិយាយថា កម្មវិធីលើទូរស័ព្ទ CBP One របស់ខ្លួន ដែលមន្ត្រីបានជំរុញឱ្យជនអន្តោប្រវេសន៍ប្រើប្រាស់ចាប់តាំងពីការរឹតត្បិតកាលពីសម័យជំងឺ COVID-19 ហៅថាមាត្រា ៤២ បានផុតកំណត់កាលពីខែឧសភា ដែលនឹងផ្តល់ការណាត់ជួបម្តងទៀតដោយចាប់ផ្តើមនៅថ្ងៃពុធ ទី២៨ ខែមិថុនា។ រឿងនេះកើតឡើងមិនដល់ពីរសប្តាហ៍នោះទេ បន្ទាប់ពីកម្មវិធី CBP បានបិទប្រព័ន្ធសម្រាប់ការណាត់ជួបសុំសិទ្ធិជ្រកកោននៅទីក្រុង Laredo ជាទីក្រុងនៅរដ្ឋតិចសាស់នៅទល់មុខទីក្រុង Nuevo Laredo នៅពេលដែលមន្រ្តីសហរដ្ឋអាមេរិក បានដឹងថាឧក្រិដ្ឋជនបានបង្ខំឱ្យជនអន្តោប្រវេសន៍បង់ប្រាក់៥០០ដុល្លារម្នាក់ៗដើម្បីបានទៅដល់ស្ពានចូលរួមការណាត់ជួបរបស់ពួកគេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ៣នាក់ស្លាប់ នៅប្រទេសបារាំង ខណៈសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេ អំឡុងរលកកម្តៅនៅអឺរ៉ុប
06/22/2026 08:06 PM
តំបន់គ្រីមៀ ផ្អាកការបោះជំរំរដូវក្តៅរបស់ក្មេងៗ ខណៈការវាយប្រហាររបស់អ៊ុយក្រែនធ្វើឲ្យជួបកង្វះខាតប្រេង
06/22/2026 08:06 PM
អ្នកការទូតជាន់ខ្ពស់​របស់ចិន ជួបអនុប្រធានសន្តិសុខអ៊ីរ៉ង់ ក្រោយកិច្ច​​ពិភាក្សាជាមួយ​អាមេរិក នៅ​ស្វីស​
06/22/2026 08:06 PM
វិមានក្រឹមឡាំង ចោទប្រកាន់អ៊ុយក្រែនថា បាន​គំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុស
06/22/2026 08:06 PM
អតីតរដ្ឋមន្រ្តីដឹកជញ្ជូនអេស្ប៉ាញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ក្នុងករណីពុករលួយ
06/22/2026 08:06 PM
កងទ័ពស៊ូដង់ទទួលយកអ្នករត់ចោលជួររបស់កងកម្លាំង RSF នៅ Darfur បង្កការខឹងសម្បារនៅក្នុងចំណោមពលរដ្ឋ
06/22/2026 08:06 PM
ទីក្រុងប៉េកាំងប្ដេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស ខណៈនាយករដ្ឋមន្ត្រីគ្រោងទស្សនកិច្ចនៅចិន
06/22/2026 07:06 PM
ទីក្រុងមូស្គូបាញ់ទម្លាក់យានដ្រូនក្រុងគីវជាង ៨០គ្រឿង ខណៈការវាយប្រហាររុស្ស៊ីសម្លាប់មនុស្ស ៦នាក់នៅអ៊ុយក្រែន
06/22/2026 07:06 PM
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បើកការស៊ើបអង្កតករណីផ្ទេរដំរីទៅកាន់សួនសត្វជប៉ុន
06/22/2026 07:06 PM
ប្រភព៖ ឥណ្ឌាកំពុងចរចាលក់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ទៅអារ៉ាប់រួម
06/22/2026 07:06 PM