អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

តម្លៃប្រេងហក់ឡើងខ្ពស់ដោយសារក្ដីបារម្ភពីបញ្ហានយោបាយរបស់រុស្ស៊ី ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់

2023/06/26 11:00:51 am        118
រុស្ស៊ី៖ តម្លៃប្រេងបានហក់ឡើងខ្ពស់ភ្លាមៗ ក្នុងការជួញដូរនៅតំបន់អាស៊ី នៅថ្ងៃចន្ទនេះ បន្ទាប់ពីការបះបោរបានបរាជ័យពីសំណាក់ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី កាលពីចុងសប្ដាហ៍មុន បានបង្កើនក្ដីបារម្ភអំពីស្ថិរភាពនយោបាយនៅក្នុងប្រទេសរុស្ស៊ី និងការប៉ះពាល់ដ៏ធ្ងន់ធ្ងរលើការផ្គត់ផ្គង់ប្រេងពីប្រទេសមួយក្នុងចំណោមប្រទេសផលិតប្រេងធំបំផុតជាច្រើនរបស់ពិភពលោក ។ ភាគហ៊ុនក្រុមហ៊ុនប្រេងឆៅ Brent របស់សហរដ្ឋអាមេរិក បានកើនឡើង ៩៥សេន ឬ ស្មើ១,៣% ឡើងដល់៧៤,៨០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល នៅត្រឹមម៉ោង ២៣ កាលពីថ្ងៃអាទិត្យ។ ប្រេងឆៅរបស់ក្រុមហ៊ុន U.S. West Texas Intermediate  មានតម្លៃ៧០,០៤% ក្នុងមួយបារ៉ែល  កើនឡើង៨៨សេនឬ១,៣%។ ការប៉ះទង្គិចគ្នាជារវាងទីក្រុងមូស្គូ និងក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី វ៉ែកណាគ្រុប ត្រូវបានរលាយបាត់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកងកម្លាំងទាហានស៊ីឈ្នួលប្រដាប់អាវុធ បានដកចេញពីទីក្រុង Rostov នៅក្នុងភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ក្រោមកិច្ចព្រមព្រៀងមួយដែលបានបញ្ឈប់ដើរក្បួនភ្លាមៗ ចូលទៅកាន់រដ្ឋធានីរបស់រុស្ស៊ី ។ អ្នកវិភាគក្រុមហ៊ុន RBC Capital Markets លោក Helima Croft បាននិយាយថា មានក្ដីបារម្ភថា លោក Putin នឹងប្រកាសច្បាប់អាជ្ញាសឹក ទប់ស្កាត់បុគ្គលិកមិនឲ្យបង្ហាញទៅកាន់កំពង់ផែដឹកជញ្ជួន និងរោងចក្រថាមពលសំខាន់ៗ ដែលនឹងបញ្ឈប់ការនាំចេញប្រេងរាប់លានបារ៉ែល ៕

អ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាធ្វើកំណែទម្រង់ការតុលាការជាថ្មី ទោះត្រូវបានប្រឆាំងយ៉ាងដាច់ខាតក៏ដោយ

2023/06/26 10:50:00 am        178
អ៊ីស្រាអែល៖ ក្រុមសមាជិកសភាអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យទី២៥ មិថុនា បានចាប់ផ្តើមជជែកដេញដោលលើសំណើកែប្រែប្រព័ន្ធតុលាការ ដែលបានបង្កឲ្យផ្ទុះការតវ៉ាទ្រង់ទ្រាយធំរហូតដល់បច្ចុប្បន្ន។ការធ្វើកំណែទម្រង់នេះ នឹងរឹតត្បិតអំណាចរបស់តុលាការកំពូល ហើយត្រូវបានញុះញង់ដោយក្រុមចម្រុះជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu។ចំណាត់ការកាលពីថ្ងៃអាទិត្យបានដំណើរការឡើងវិញដ្រាយលោក Netanyahu ដែលបានផ្អាកកាលពីខែមីនា បន្ទាប់ពីការតវ៉ាដ៏ធំជាច្រើនខែ។ កាលពីយប់ថ្ងៃសៅរ៍ទី២៤ មិថុនា ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ដែលប្រឆាំងនឹងច្បាប់នេះ បានបិទផ្លូវហាយវ៉េដ៏ធំនៅទីក្រុង Tel Aviv ។លោក Netanyahu បានប្រកាសកាលពីសប្តាហ៍មុនថា ការចរចាសម្របសម្រួលជាមួយគណបក្សប្រឆាំងមិនមានផ្លែផ្កា ហើយបានបញ្ជាឲ្យស្តារច្បាប់មួយចំនួនឡើងវិញ។ ក្រុមសមាជិកសភាចម្រុះបានបង្ហាញថា សេចក្តីស្នើច្បាប់ថ្មីនេះ នឹងមិនសូវតឹងរ៉ឹងដូចសំណើមុនៗ ដែលមានបំណងទប់អំណាចរបស់តុលាការកំពូលស្ទើរតែទាំងស្រុងក្នុងការសម្រេចប្រឆាំងនឹងអង្គនីតិប្រតិបត្តិ។ប៉ុន្តែក្រុមអ្នករិះគន់យល់ឃើញថាវាជាការប៉ុនប៉ងទប់ស្កាត់ឯករាជ្យភាពរបស់តុលាការដោយលោក Netanyahu ដែលកំពុងស្ថិតក្នុងការជំនុំជម្រះក្ដីនៅឡើយលើបទចោទប្រកាន់អំពើពុករលួយដែលលោកបដិសេធ។មេដឹកនាំគណបក្សប្រឆាំងលោក Yair Lapid នៅលើ Twitter បានជំរុញឲ្យលោក Netanyahu បញ្ឈប់ច្បាប់នេះ និងចរចាឡើងវិញរហូតដល់ យើងឈានដល់កិច្ចព្រមព្រៀងដែលនឹងការពារលទ្ធិប្រជាធិបតេយ្យ និងទប់ស្កាត់គ្រោះមហន្តរាយជាតិ ។ ការផ្លាស់ប្តូរប្រព័ន្ធតុលាការដែលបានស្នើឡើងក៏បានបង្កឲ្យមានក្ដីបារម្ភពីលោកខាងលិច ផងដែរអំពីសុខភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល និងធ្វើឲ្យក្រុមអ្នកវិនិយោគិន មានការខ្លាចរអា៕

សម្ដេចតេជោ ផ្ដល់អនុសាសន៍លើការដោះស្រាយវិវាទ ដល់មន្រ្ដីយុត្តិធម៌ស្របតាមគោលការឈ្នះឈ្នះ

2023/06/26 10:49:40 am        180
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំដល់ចៅក្រមទាំងអស់​យក​វិធីដោះស្រាយ​សំណុំរឿងជូនប្រជាពលរដ្ឋ តាមរយៈការពិនិត្យលើបញ្ហារបស់គូវិវាទ​ជាមុន​ដោយរកចំណុចត្រូវគ្នា ​និងមិនត្រូវគ្នាមកធ្វើការដោះស្រាយ ហើយត្រូវពង្រីកទំហំចំណុចត្រូវគ្នា​ឱ្យធំដើម្បីឈានទៅដោះស្រាយទទួលបានជោគជ័យស្របតាមគោលការ ឈ្នះ ឈ្នះ ទាំងអស់គ្នា។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា ​ដើម្បីលើកកម្ពស់គុណភាពក្នុងការជម្រះក្ដីឱ្យបានត្រឹមត្រូវ ​និងយុត្តិធម៌ ចៅក្រម​ត្រូវដោះស្រាយវិវាទឱ្យបានឆាប់កាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ជួយផ្សះផ្សា​ការខ្វែង​គំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីភាព​ និងភាពសុខដុមរមនាឱ្យបានល្អប្រសើរ។សម្ដេចតេជោ បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ច្បាប់​ និងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា គឺជា​កិច្ច​ការងារ​អាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅ​លើកកម្ពស់​អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការនៃរដ្ឋធម្មនុញ្ញ​ដែលជាច្បាប់កំពូលរបស់កម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ជំរុញចៅក្រមត្រូវដោះស្រាយរឿងក្ដីរបស់ពលរដ្ឋឱ្យបានឆាប់

2023/06/26 10:43:20 am        258
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ជំរុញឱ្យចៅក្រមទាំងអស់ពន្លឿនការដោះស្រាយសំណុំរឿងជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងការកកស្ទះសំណុំរឿង និងស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេដ្ឋរចនាសម្ព័ន្ធថ្មី «អគារសាលាយុត្ដិធម្ម» នឹង​ផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺ​សាលាដំបូង និង​សាលាឧទ្ធរណ៍​ភ្នំពេញ​អាចពន្លឿន​ចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសស្ថានភាពនៃការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យាពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌។បើតាមរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ឯកឧត្ដម កើត រិទ្ធ បានឱ្យដឹងថា បច្ចុប្បន្នចំនួនចៅក្រម និងព្រះរាជអជ្ញា​សរុបនៅតាមសាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់​មាន​ចំនួន ៦០៥ នាក់, ក្រឡាបញ្ជីសរុបមានចំនួន ៩០០ នាក់, អាជ្ញាសាលាមានចំនួន ២០ នាក់ និងមន្រ្ដីរដ្ឋបាលតុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសមានចំនួនប្រមាណ ២៣៥៣ នាក់៕អត្ថបទ៖ វ៉ន ដារ៉ា

Trump ធ្វើយុទ្ធនាការនៅរដ្ឋ Michigan ខណៈរូបលោកស្វះស្វែងរកផ្លូវត្រឡប់ទៅកាន់សេតវិមាន

2023/06/26 10:25:16 am        156
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៥ ខែមិថុនា) បាននាំឲ្យក្ដីសង្ឃឹមរបស់រូបលោកមានឡើងវិញ ក្នុងការវិលទៅមានឥទ្ធិពលនៅរដ្ឋ Michigan វិញ ព្រោះថានេះគឺជារដ្ឋមួយក្នុងចំណោមរដ្ឋនៅតំបន់ Midwest ដែលលោកបានចាញ់លោក Joe Biden ក្នុងឆ្នាំ២០២០ ខណៈការធ្វើយុទ្ធនាការនៅទីនេះ អាចជាចំណុចផ្លាស់ប្ដូរដ៏សំខាន់ ដើម្បីដណ្តើមយកតំណែងសេតវិមានមកវិញ ក៏ថាបាន។លោក Trump បាននិយាយនៅឯពិធីទទួលអាហារពេលពេលល្ងាចក្នុងថ្ងៃបុណ្យ Lincoln Day Dinner របស់គណបក្សសាធារណរដ្ឋ នាតំបន់ Oakland County ជាកន្លែងដែលរូបលោក ត្រូវបានគេផ្តល់កិត្តិយសជា «Man of the Decade» (បុគ្គលប្រចាំទសវត្សរ៍) របស់ក្រុម និងជាកន្លែងដែលលោកបានវាយប្រហារលើគោលនយោបាយបរិស្ថានរបស់លោកប្រធានាធិបតី Biden ដោយលោកបានអះអាងថា នឹងធ្វើឲ្យបាត់បង់ការងាររាប់ពាន់កន្លែង ក្នុងរដ្ឋដែលផលិតរថយន្តមួយនេះ។លោក Trump បាននិយាយទៅកាន់ក្រុមមនុស្សដ៏ច្រើននោះថា៖ «លោក Biden គឺជាអ្នកនាំឲ្យមានមហន្តរាយដល់រដ្ឋ Michigan ហើយភាពងុបងល់លើបរិស្ថានរបស់លោក គឺគ្មានបេះដូង និងគ្មានភាពស្មោះត្រង់ និងអាក្រក់ហួសប្រមាណសម្រាប់កម្មករអាមេរិក»។ដោយឡែក ពេលនិយាយសំដៅដល់ការចោទប្រកាន់របស់តុលាការសហព័ន្ធ ដែលលោកប្រឈមនឹងបទចោទប្រកាន់ថា បានចាត់ចែងឯកសារសម្ងាត់មិនបានត្រឹមត្រូវ លោក Trump បានអះអាងម្តងទៀតថា ករណីនេះ មានហេតុផលនយោបាយ។ លោក Trump បាននិយាយថា៖ «ប្រសិនបើខ្ញុំមិនបានឈរឈ្មោះ ឬប្រសិនបើខ្ញុំធ្វើមិនល្អនៅក្នុងការបោះឆ្នោត រាល់ការស៊ើបអង្កេតនេះ នឹងបញ្ឈប់ភ្លាមៗមួយរំពេច»។លោក Trump កំពុងនាំមុខគូប្រជែងសម្រាប់តំណែងប្រធានាធិបតីឆ្នាំ២០២៤ ខាងគណបក្សសាធារណរដ្ឋរបស់លោក ដោយក្នុងនោះរួមទាំងការនាំមុខលើអភិបាលរដ្ឋ Florida លោក Ron DeSantis ដោយការឈានមុខច្រើនពិន្ទុ នៅក្នុងការស្ទង់មតិនានា៕

ពលរដ្ឋទីក្រុង Rostov-on-Don សាទរការដកថយរបស់ទាហានស៊ីឈ្នួល Wagner ខណៈការប៉ុនប៉ងបះបោរបានបញ្ចប់

2023/06/26 10:06:27 am        153
រុស្ស៊ី៖ ពលរដ្ឋទីក្រុង Rostov-on-Don ក្នុងប្រទេសរុស្ស៊ី បានផ្ទុះការអបអរ ខណៈកងទ័ពរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានដកខ្លួនថយចេញពីទីក្រុងកាលពីព្រឹកថ្ងៃអាទិត្យ មានរយៈពេលមិនដល់ ២៤ ម៉ោង បន្ទាប់ពីការប៉ុនប៉ងបះបោរ។ ក្នុងវីដេអូដែលបានចែករំលែកជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN)បង្ហាញ មនុស្សជាច្រើនបានអបអរខណៈរថក្រោះរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានរំកិលចេញពីផ្លូវទីក្រុង Rostov-on-Don។ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានអំពាវនាវឱ្យលុបចោលការបះបោរដោយក្រុមយោធាឯកជនរបស់លោកកាលពីថ្ងៃសៅរ៍ ដែលបានដើរក្បួនដើម្បីហ៊ុមព័ទ្ធនៅទីក្រុងមូស្គូ។រដ្ឋាភិបាលរុស្ស៊ី និងលោក Prigozhin បានឈានដល់ការព្រមព្រៀងមួយតាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីប្រទេសបេឡារុសលោក Alexander Lukashenko កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីលោក Prigozhin បានទទួលយកសំណើរបស់លោក Lukashenko ដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់កងទ័ពក្រុមហ៊ុន Wagner និងធ្វើឲ្យស្ថានការណ៍ធូរស្រាល។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរុស្ស៊ី រារាំងចំពោះអ្នកទាំងឡាយណាដែលរៀបចំការបះបោរប្រដាប់អាវុធ។ យោងតាមទីភ្នាក់ងារចរាចរណ៍ផ្លូវគោកសហព័ន្ធរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ការរឹតបន្តឹងចរាចរណ៍ទាំងអស់នៅទូទាំងប្រទេសរុស្ស៊ី ត្រូវបានដាក់ជុំវិញការប៉ុនប៉ងបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលត្រូវបានដកចេញវិញ។ សណ្តាប់ធ្នាប់សង្គមក៏បានវិលត្រឡប់មកធម្មតាវិញនៅទីក្រុងមូស្គូ៕

កូរ៉េខាងជើងរៀបចំការប្រមូលផ្ដុំជាច្រើនប្រឆាំងសហរដ្ឋអាមេរិក ដោយព្រមានពីការផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែរ

2023/06/26 10:02:36 am        165
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា កូរ៉េខាងជើងបានរៀបចំការប្រមូលផ្ដុំដ៏ធំនៅក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលមនុស្សជាច្រើនបានស្រែកពាក្យស្លោកប្ដេជ្ញាធ្វើសង្រ្គាមសងសឹកដើម្បីកម្ទេចសហរដ្ឋអាមេរិក ខណៈប្រទេសនេះ ប្រារព្ធខួបលើកទី៧៣នៃការផ្ទុះសង្រ្គាមកូរ៉េ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មន្ត្រីរដ្ឋការ និងនិសិត្សប្រមាណ១២ម៉ឺននាក់ បានចូលរួមក្នុងការប្រមូលផ្ដុំជាច្រើនដែលបានធ្វើឡើងនៅទូទាំងរដ្ឋធានី កាលពីថ្ងៃអាទិត្យ ។ វីដេអូបញ្ចេញដោយសារព័ត៌មានរដ្ឋ បានបង្ហាញពីមនុស្សយ៉ាងច្រើនកកកុញប្រមូលផ្ដុំគ្នានៅពហុកីឡដ្ឋាន កំពុងកាន់ផ្ទាំងប្រកាសដែលសរសេរថា ទឹកដីសហរដ្ឋអាមេរិកទាំងមូលស្ថិតក្នុងគោលដៅបាញ់កម្ទេចរបស់យើង និង ឃ្លាថា ចក្រពត្តិនិយមអាមេរិក គឺជាអ្នកបំផ្លាញសន្តិភាព។ ការប្រារព្ធខួប កាលពីថ្ងៃអាទិត្យ បានកើតឡើង ស្របពេលមានក្ដីបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់ផ្កាយរណបយោធាលើកដំបូងផ្សេងទៀតរបស់ខ្លួនដើម្បីបង្កើនការតាមដានសកម្មភាពយោធារបស់សហរដ្ឋអាមេរិក បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់ខ្លួនបានបរាជ័យកាលពីថ្ងៃទី៣១ខែឧសភា។ KCNA បាននិយាយថា ពេលនេះ កូរ៉េខាងជើងមានអាវុធដ៏មានឥទ្ធិពលបំផុតដើម្បីដាក់ទោសពួកចក្រពត្តិនិយមអាមេរិក ហើយក្រុមអ្នកសងសឹកលើដែនដីនេះនឹងបញ្ឆេះដោយឆន្ទៈដែលមិនអាចអត់ឱនបានដើម្បីសងសឹកសត្រូវ។កូរ៉េខាងជើងដែលប្រកាសខ្លួនឯងថាជាប្រទេសមហាអំណាចនុយក្លេអ៊ែរ បានសាកល្បងអាវុធផ្សេងគ្នាជាច្រើនរួមទាំងមីស៊ីលបាលីស្ទីកអន្តរទ្វីបធំបំផុតរបស់ខ្លួន ដែលជាការដុតបញ្ឆេះឲ្យកាន់តែមានភាពតានតឹងខ្លាំងថែមទៀត ជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងត្បូង គឺសហរដ្ឋអាមេរិក៕

ក្រុមមន្ត្រីមើលឃើញថា លោក Putin ចុះខ្សោយ ខណៈភាពចលាចលនៅរុស្ស៊ីបង្ហាញពីការបែកបាក់ផ្ទៃក្នុង

2023/06/26 09:52:00 am        221
រុស្ស៊ី៖ ប្រមុខការទូតសហរដ្ឋអាមេរិកលោកAntony Blinken បាននិយាយថា បញ្ហាប្រឈមដែលមិនធ្លាប់មានចំពោះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ែកណាគ្រុប(Wagner Group) បានបង្ហាញពីការបែកបាក់កម្លាំងក្នុងការដឹកនាំរបស់លោក ដែលអាចចំណាយពេលដោះស្រាយជាច្រើនសប្ដាហ៍ ឬច្រើនខែ ខណៈប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី និយាយថាខ្លួនគាំទ្រទីក្រុងមូស្គូ ក្នុងការការពារស្ថិរភាពជាតិ។ ក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់តាមទូរទស្សន៍ លោក Blinken និងក្រុមសមាជិកសភាសហរដ្ឋអាមេរិក បាននិយាយថា ភាពចលាចលកាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសរុស្ស៊ី បានធ្វើឲ្យឥទ្ធិពលរបស់លោក Putin ចុះក្រោយក្នុងមធ្យោបាយជាច្រើនដែលអាចជួយដល់ការវាយបករបស់អ៊ុយក្រែន លើកងកម្លាំងរុស្ស៊ី ក្នុងទឹកដីរបស់ខ្លួន ខណៈកំពុងផ្ដល់ផលប្រយោជន៍ដល់បណ្ដាប្រទេសជិតខាងរុស្ស៊ីរួមទាំងប៉ូឡូញ និងរដ្ឋក្នុងតំបន់បាល់ទិក។ លោក Blinken បាននិយាយនៅក្នុងកម្មវិធីព័ត៌មាន ABC’s This Week ថា ខ្ញុំគិតថាយើងមើលពុំឃើញពីចំណាត់ការចុងក្រោយទេ បន្ទាប់ពីការងើបបះបោរធ្វើឡើងដោយប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉ែកណាគ្រុប លោក យេវ ហ្គីនី ព្រីហ្គូស៊ីន(Yevgeny Prigozhin) ។ លោកថា ភាពតានតឹងទាំងឡាយ ដែលបង្កឲ្យផ្ទុះសកម្មភាពឡើង បាននិងកំពុងរីកកាន់តែធំជាច្រើនខែទៀត និងបានបន្ថែមការគំរាមកំហែងដល់បញ្ហាផ្ទៃក្នុងដែលអាចប៉ះពាល់ដល់សមត្ថភាពយោធារបស់ក្រុងមូស្គូ នៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Washington Post និង New York Times ទីភ្នាក់ងារចារកម្មអាមេរិកបានប្រមូលសញ្ញាប៉ុន្មានថ្ងៃមុនដែលពេលលោក Prigozhin កំពុងរៀបចំកងទ័ពរបស់លោកដើម្បីបះបោរ ដោយក្រុមមន្ត្រីបានផ្ដល់របាយការណ៍នៅសេតវិមាន មន្ទីរបញ្ចកោណ និងនៅវិមាន Capitol Hill អំពីភាពចលាចលយ៉ាងរំជើបរំជួល មួយថ្ងៃមុនពេល Prigozhin ក្រោកប្រឆាំងនឹងមេដឹកនាំយោធារុស្ស៊ី គឺលោក Sergei Shoigu ដោយទាមទារឲ្យលោក Shoigu លាលែងពីតំណែង៕

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យចៅក្រមទាំងអស់ខិតខំឲ្យអស់លទ្ធភាព ដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ

2023/06/26 09:22:42 am        183
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកទឹកចិត្តដល់ចៅក្រម​ទាំងអស់ គប្បីត្រូវ ខិតខំឲ្យអស់ពីលទ្ធភាពក្នុងការ​ដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ ដោយសំណុំរឿងខ្លះជា​រដ្ឋប្បវេណី​ទេ តែប្រើរយៈពេលវែងក្នុងការ​វិនិច្ឆ័យ ដូច្នេះត្រូវធ្វើការ​សម្របសម្រួល​ជាជាងកាត់ក្តីដល់គូជម្លោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ«អគារសាលាយុត្តិធម្ម»នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សំណុំរឿងខ្លះបានធ្វើឲ្យគូជម្លោះអស់ទ្រព្យពីខ្លួនទាំងសងខាង ដោយសារតែប្រើរយៈពេលយូរ ដូច្នេះហើយ សម្តេចសូមលើកទឹកចិត្តឲ្យអស់លោក លោកស្រីជាចៅក្រម រួមទាំងអាជ្ញាធរផងនោះ​ដើរតួនាទីធ្វើការផ្សះផ្សារ និងសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាពិសេសចំពោះសំណុំរឿង​ក្នុង​ក្របខណ្ឌរដ្ឋប្បវេណី។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា តុលាការគឺស្ថិតនៅក្នុង​មាត់ដង្កាប់​ ដោយអ្នកឈ្នះក្តី គេសរសើរតុលាការថា កាត់ក្តីយុត្តិធម៌ ខណៈអ្នកចាញ់ថា​នឹងគ្មាន​យុត្តិធម៌​សម្រាប់ពួកគេ ​ដូច្នេះហើយមានតែដើរតួនាទីជាអ្នកសម្របសម្រួល ​និងផ្សះផ្សារក្រៅប្រព័ន្ធ តុលាការទេទើបប្រសើរ ខ​ណៈមធ្យោបាយនេះ ​គឺជាយុទ្ធសាស្រ្តឈ្នះ​ ឈ្នះទាំងអស់គ្នា៕អត្ថបទ៖​បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌

2023/06/26 07:33:24 am        376
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធថ្មី «អគារសាលាយុត្ដិធម្ម» នឹងផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ អាចពន្លឿនចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសបានការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យារពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌ មានន័យស្នើនឹងការបដិសេធមិនផ្ដល់យុត្តិធម៌។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិធីដោះស្រាយវិវាទក្នុងសង្គម មិនមែនមានតែការកាត់ក្ដីមួយប៉ុណ្ណោះទេ ការសម្រុះសម្រួល និងការផ្សះផ្សារដោះស្រាយវិវាទ គឺជាវិធីដោះស្រាយប្រកបដោយប្រសិទ្ធភាព គឺគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ធានាបាននូវសុខដុមរម្យនានៅសង្គម។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណោះស្រាយដែលប្រជាជនចង់បានបំផុតនៅក្នុងសង្គមពេលមានវិវាទ កើតឡើងគឺជាដំណោះស្រាយមួយឆាប់រហ័ស និងអាចទទួលយកបាន។ ករណីវិវាទ ដែលមិនអាចសម្របសម្រួលបាន គឺចាំបាច់ត្រូវដោះស្រាយតាមផ្លូវតុលាការ។សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងយុត្តិធម៌ក្តាប់ឲ្យជាប់នូវបទល្មើសព្រហ្មទណ្ឌ ខណៈបទល្មើសនេះបានកំពុងកើតមានឡើងនៅកម្ពុជា ជាពិសេសចំពោះជនជ្រុលនិយមមួយចំនួន។សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា ដើម្បីលើកកម្ពស់គុណភាពនៅក្នុងការជម្រះក្ដីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ជួយផ្សះផ្សារការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីភាព និងភាពសុខដុរមនាឱ្យបានល្អប្រសើរ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការយឺតយ៉ាវក្នុងការកាត់ក្ដីជូនប្រជាពលរដ្ឋ មិនត្រឹមតែមិនបានផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែវាជាភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទថែមទៀតផង ដូចជាករណីឃុំខ្លួនជនជាប់ចោទដែលមិនទាន់បានជម្រះក្ដីជាដើម។ ដូច្នេះសម្ដេចតេជោតម្រូវឱ្យចៅក្រមត្រូវដោះស្រាយករណីនេះឱ្យបានល្អ កុំឱ្យដូចពេលមុនៗទៀត។សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្មក្នុងការដោះស្រាយវិវាទ រវាងគូភាគីឱ្យកាន់តែឆាប់ ដោយមិនត្រូវទុកឯកសារកាត់ក្ដីរយៈពេលយូរឡើយ។សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ប្រើប្រាស់វិធីសាស្រ្ដក្នុងការសម្របសម្រួល ដោះស្រាយវិវាទទាំងខាងក្រៅ និងខាងក្នុងតុលាការ ចៀសជាងបញ្ជូនសំណុំរឿងក្ដីទៅកាត់នៅតុលាការ។សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រមទាំងអស់យកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយការពិនិត្យជាមុនលើបញ្ហារបស់គូភាគីរងវិវាទ រកវិធីដោះលើចំណុចត្រូវគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យស្របតាមគោលការឈ្នះឈ្នះទាំងអស់គ្នា។សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យពន្លឿនការធ្វើច្បាប់ទាក់ទងនឹងតុលាការពាណិជ្ជកម្ម ខណៈបច្ចុប្បន្ននេះកម្ពុជាកំពុងអភិវឌ្ឍន៍ប្រទេសដោយពង្រឹងលើការធ្វើធុរកិច្ចនៅកម្ពុជា។ សម្ដេចជំរុញឱ្យធ្វើច្បាប់នេះឱ្យចេញនៅក្នុងអាណត្តិខាងមុខ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការលាលែងពីតំណែងរបស់លោក Starmer ជាការបើកផ្លូវសម្រាប់ការផ្ទេរអំណាចដោយមានរបៀបរៀបរយនៅអង់គ្លេស
06/23/2026 09:06 AM
ប្រាសាទភិមានអាកាស ជាវិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ
06/23/2026 08:06 AM
បណ្ដាមេដឹកនាំសហភាពអឺរ៉ុប ផ្តល់ការលាគ្នាយ៉ាងកក់ក្តៅដល់លោកនាយករដ្ឋន្ត្រីអង់គ្លេស Starmer
06/23/2026 08:06 AM
អំណោយដ៏ថ្លៃថ្លារបស់សម្តេចសង្ឃ អំ លីមហេង ប្រគេនព្រះសង្ឃ និងជូនជនភៀសសឹក វីរកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជាចំនួន ១០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ
06/23/2026 08:06 AM
ក.ប.ប. រកឃើញថា ហាងយីហោ «ចរណៃ» ពិតជាបានធ្វើធុរកិច្ចដែលបង្កឱ្យអ្នកប្រើប្រាស់មានភាពភាន់ច្រលំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះ គឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន
06/23/2026 08:06 AM
ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
06/23/2026 07:06 AM
ក្រសួងបរិស្ថានជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៦
06/23/2026 07:06 AM
តំណាងអចិន្ត្រៃយ័កម្ពុជាប្រចាំ អ.ស.ប៖ ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើម និងវោហាសាស្ត្ររើសអើងពីសំណាក់ថៃ
06/23/2026 07:06 AM
មនុស្ស ៣នាក់ស្លាប់ នៅប្រទេសបារាំង ខណៈសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេ អំឡុងរលកកម្តៅនៅអឺរ៉ុប
06/22/2026 08:06 PM
តំបន់គ្រីមៀ ផ្អាកការបោះជំរំរដូវក្តៅរបស់ក្មេងៗ ខណៈការវាយប្រហាររបស់អ៊ុយក្រែនធ្វើឲ្យជួបកង្វះខាតប្រេង
06/22/2026 08:06 PM