ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ផ្លូវក្រវាត់ក្រុងទី៣ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព​ដែកថែបកម្ពុជា-ចិន

2024/07/19 11:07:28 am        423
នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា និងតំណាងរដ្ឋាភិបាលចិន បានរៀបចំពិធីសម្ពោធ​បង្គោលផ្លាក​ផ្លូវ​ក្រវាត់ក្រុងទី៣ ដោយ​ប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនង​មិត្តភាព​ដែក​ថែបកម្ពុជា-ចិន។នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធីសម្ពោធបង្គោលផ្លាកផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ស្ថិតនៅចំណុចរង្វង់មូលមហាវិថីឈ្នះ ឈ្នះ ខាងត្បូងស្ពានអាកាសផ្លូវជាតិលេខ៤ ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវ​ក្រវាត់​ក្រុងទី៣ ត្រូវ​បាន​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន​ភាព​ជា​ប្រធាន​ព្រឹទ្ធសភា និងអតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ទៀតថា ផ្លូវ​ក្រវាត់​ក្រុង​ទី៣​ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើពិធីប្រកាសពីប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីង» កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅ នៅវិមានសន្តិភាព។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៣ ប្រសិទ្ធនាមឈ្មោះថា មហាវិថី ស៊ី ជីនពីង ដើម្បីបង្ហាញការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌ និងដឹង​គុណពី​រាជ​រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះមិត្តចិនដែលបានផ្ដល់ហិរញ្ញប្បទានសម្បទាន និង​ជំនួយ​ផ្សេង​ៗដល់កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ​ដែល​ដាក់​ចេញ​ដោយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ជាការពិតណាស់ ការប្រសិទ្ធនាមមហាវិថី ស៊ី ជីនពីង​នេះ ស្របពេលខួប៦៦ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន បន្ទាប់ពីកម្ពុជា-ចិន​បាន​ចាប់​ផ្ដើម​ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥៨ ហើយទំនាក់ទំនង​នេះ​បន្ត​មាន​ភាពល្អ​ប្រសើ​រ​ឡើង​រហូត​ក្លាយ​ជាទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេល​ប្រមុខ​រដ្ឋាភិបាលប្រទេសទាំងពីរកំណត់យកឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដើម្បី​លើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ។សូមជម្រាបថា មហាវិថី ស៊ី ជីនពីង ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​​រាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ និងចំណាយ​ថវិ​កា​សាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិក។ មហាវិថី ស៊ី ជិនពីន នេះជាការតភ្ជាប់ផ្ទៃក្នុង និង​សមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់​មហា​អនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់​អភិវឌ្ឍ​ថែម​ទៀតផង​៕ អត្ថបទ សេក ឧត្តម

គណបក្សប្រជាធិបតេយ្យបានពន្យារពេលការបោះឆ្នោត លើការប្រកាសជាផ្លូវការ នៃបេក្ខភាពរបស់លោក Biden

2024/07/19 10:32:19 am        383
សារព័ត៌មាន The New York Times រាយការណ៍ថា គណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកបានពន្យារពេលការបោះឆ្នោត ដែលត្រូវគេរំពឹងថានឹងតែងតាំងលោកប្រធានាធិបតី Joe Biden ជាផ្លូវការជាបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា លោក ឆាក់ស៊ូម៊ (Chuck Schumer) បានជំរុញឱ្យមេដឹកនាំគណបក្ស ពន្យារពេលការចាប់ផ្តើមនៃការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ជាពិសេស ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន The New York Times លោក ស៊ូម៊ បានយល់ព្រមជាមួយមេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក ហាគីម ជើហ្វ្រីស (Hakeem Jeffries) ដើម្បីជំរុញឱ្យគណបក្សនេះពន្យារពេលការតែងតាំងជាផ្លូវការ។អ្នកចូលរួមការសន្ទនារបស់អ្នកសារព័ត៌មានបានរកឃើញថា លោក ទីម វ៉លស៍ (Tim Walz) សហប្រធានគណៈកម្មាធិការច្បាប់របស់គណបក្ស ដែលកំណត់ថានៅពេលណា និងរបៀបដែលបេក្ខជននឹងត្រូវបានតែងតាំងនោះ បានជូនដំណឹងដល់ក្រុមអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោក Biden លោក ជែន អូម៉ាឡេ ឌីឡិន (Jen O'Malley Dillon) ថាការបោះឆ្នោតចាំបាច់ត្រូវពន្យារពេល។ គេបានមើលឃើញថា ឱកាសរបស់លោកប្រធានាធិបតី Joe Biden ក្នុងជ័យជម្នះការបោះឆ្នោតប្រធានាធិបតី ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំនេះ បានធ្លាក់ចុះ បន្ទាប់ពីការបរាជ័យក្នុងការជជែកដេញដោលជាមួយលោក Donald Trump៕

សារព័ត៌មាន KCNA ៖ មេដឹកនាកូរ៉េខាងជើង ពិភាក្សាផ្នែកយោធាជាមួយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

2024/07/19 10:16:25 am        323
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ពិភាក្សាអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយោធាជាមួយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ស្របពេលទីក្រុងព្យុងយ៉ាងមានទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធិជាមួយទីក្រុងមូស្គូ។យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) លោក Kim បានជួបគណៈប្រតិភូយោធារុស្ស៊ី ដែលដឹកនាំដោយលោក អាឡេកស៊ី គ្រីវ៉ូរ៉ាច់កូ (Aleksey Krivoruchko) ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ បានក្លាយជាមន្ត្រីយោធារុស្ស៊ីដំបូងគេ ដែលទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់តាំងពីជំនួបរវាងមេដឹកនាំ Kim-Jong Un និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅទីក្រុងព្យុងយ៉ាងកាលពីខែមុន។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងខាងលើ បាននិយាយថា កិច្ចពិភាក្សានេះបានចែករំលែកការទទួលស្គាល់ពីសារៈសំខាន់ និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដើម្បីការពារផលប្រយោជន៍សន្តិសុខទៅវិញទៅមក។ គួររម្លឹកផងដែរថា ក្នុងជំនួបមេដឹកនាំកំពូលនៃប្រទេសទាំង២កាលពីខែមុននោះ ប្រមុខរដ្ឋទាំង២ បានចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារពីប្រទេសណាមួយ៕

សម្តេចធិបតី៖ ចំនួនទេសចរឡើងចុះតាមរដូវ តែរាជរដ្ឋាភិបាលកំពុងខិតខំកែសម្រួលស្ថានភាពវិស័យនេះ

2024/07/18 04:52:22 pm        428
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ស្ថានភាពចំនួន ភ្ញៀវទេសចរតែងតែមានការប្រែប្រួលឡើងចុះទៅតាមរដូវកាល តែទោះជាយ៉ាងនេះក្ដី រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងកែសម្រួលស្ថានភាពវិស័យនេះឡើងវិញដែរ ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតន មុនី ពិន សែម នៅវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ សម្តេចធិបតី ហ៊ុន ម៉ា ណែត បានថ្លែងថា មានការវាយតម្លៃអំពីចំនួនទេសចរនៅខេត្តសៀមរាបថយចុះ គឺជាទស្សនៈប៉ុណ្ណោះ ព្រោះការឡើងចុះនៃចំនួនទេសចរ វាប្រែប្រួលទៅតាមរដូវកាល ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនទេសចរ នៅខេត្តសៀមរាប ក្នុងរដូវនេះ មិនតិចប៉ុន្មានទេ ដូច្នះការវាយតម្លៃអំពីទន្នន័យនៃចំនួនភ្ញៀវទេសចរនៅ ខេត្តសៀមរាប គឺផ្អែកទៅលើច្រកចេញ​ចូលព្រលានយន្តហោះ គឺតែមួយផ្នែកប៉ុណ្ណោះ ។យ៉ាងណាក៏ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ អ្នកសៀមរាបអំពីការគិតគូររបស់រាជរដ្ឋាភិបាលទៅលើវិស័យដទៃទៀតក្រៅពីទេសចរណ៍ ដោយបានផ្តល់ អនុសាសន៍ឱ្យមានការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗ​ជាច្រើនទៀត សំដៅផ្តល់ឱកាស ការងារជូនប្រជាពលរដ្ឋ អ្នកប្រកបរបរលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗក្នុងគោលដៅ អភិរក្ស និង អភិវឌ្ឍន៍ទឹកដីអង្គរ ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំសម្រួលនីតិវិធីផ្សេងៗ ដើម្បីទាក់ទាញទេសចរ

2024/07/18 04:42:29 pm        486
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យកែសម្រួលនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរ​អន្តរជាតិ ចូលមកលេងប្រទេសកម្ពុជា ។ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្នុងវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អគ្គអន្តោ ប្រវេសន៍ជួយសម្របសម្រួលក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរនៅតាមព្រលានយន្តហោះ និងការបំពេញឯកសារចេញចូលផ្សេងៗតាមប្រព័ន្ធអនឡាញ ។សម្ដេចធិបតី ក៏បានឱ្យអគ្គអន្តោប្រវេសន៍​ធ្វើ​និរាករណ៍​ចោល​អនុក្រឹត្យមួយចំនួន​ ដែលមិនឆ្លើយ តបក្នុងរយៈពេល៣០ឆ្នាំមកហើយ ​ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលមកទស្សនា និងស្នាក់នៅក្នុងព្រះរា ជាណាចក្រកម្ពុជា ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល​ កំពុងចរចាបើកច្រកហោះ ហើរបន្ថែមទៀត ជាមួយប្រទេសឥណ្ឌា ហ្វីលីពីន ម៉ាឡេស៊ី ថៃ ​និងប្រទេសកូរ៉េ ដោយធ្វើការ​ហោះហើរមក ភ្នំពេញ និងខេត្តសៀមរាប ។ ​រាជរដ្ឋាភិបាល បាន​គិតគូរ​ទម្លាក់តម្លៃ​នៃការដឹក​ជញ្ជូនយន្តហោះណាដឹក ​បាន៨០ភាគរយ ​និងតម្លៃចុះចតថោក ហើយរដ្ឋសុខចិត្តខាត​ចំណូល​មួយចំនួន ដើម្បីទាក់ទាញទេសចរ ​មកទស្សនាកម្ពុជាឱ្យបានច្រើន ៕ អត្ថបទ៖ នីតា

សម្ដេចធិបតី បន្តអំពាវនាវឱ្យពលរដ្ឋចូលរួមវាយស្គរ ទះប៉ោត អបអរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

2024/07/18 04:03:20 pm        529
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃទី១៨ ខែកក្កដានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំ និងអំពាវនាវដល់ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋវាយស្គរ ប៉ោត នៅថ្ងៃទី៥ ខែសីហា ម៉ោង៩ និង៩ នាទីព្រឹក ដើម្បីអបអរសាទរពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណរាល់ព្រះសង្ឃ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ហើយសម្ដេចណែនាំ និងអំពាវានាឲ្យវាយស្គរ ប៉ោត នៅថ្ងៃទី៥ ខែសីហា វេលាម៉ោង៩ និង៩នាទីព្រឹក ដើម្បីអបអរសាទរពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងវត្តិសាស្រ្ដមួយទៀតរបស់កូនខ្មែរ។ សូមជម្រាបថា បើយោងតាមទឡ្ហីករណ៍ នៃការសិក្សាផលចំណេញប្រៀបធៀបការដឹកជញ្ជូនបានបង្ហាញឱ្យឃើញថា ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាបជាងការដឹកជញ្ជូនតាមផ្លូវដែក ២ដង និងទាបជាងការដឹកជញ្ជូនតាមផ្លូវគោករហូតដល់ទៅ ៥ដង ព្រោះថាការដឹកជញ្ជូនតាមផ្លូវទឹកមានការចំណាយទាប មានសុវត្ថិភាព មានលទុ្ធភាពក្នុងការផ្ទុកទំនិញបានច្រើន និងបានចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។ អាស្រ័យហេតុនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ នឹងចូលរួមលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែមានសក្ដានុពល ជាចំណែកមួយធ្វើឱ្យសង្គម និងសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចម្រើន៕

សម្ដេចធិបតី៖ ចាប់ពីឆ្នាំទី២ ក្នុងតំណែងជានាយករដ្ឋមន្រ្ដី សម្ដេចនឹងចុះផ្ទាល់តាមដានវឌ្ឍនភាពនៅមូលដ្ឋាន

2024/07/18 03:28:41 pm        305
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃទី១៨ ខែកក្កដានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រយៈពេលមួយឆ្នាំដំបូងនៃការកាន់តំណែងជានាយករដ្ឋមន្រ្ដីនេះសម្ដេចកំពុងយកចិត្តទុកដាក់ខ្លាំងលើការរៀបរដ្ឋបាល និងដាក់ចេញគោលនយោបាយនៅកម្រិតក្រសួង ស្ថាប័នថ្នាក់ជាតិ និងទំនាក់ទំនងអន្តរជាតិ ប៉ុន្ដែចាំពីឆ្នាំទី២តទៅ សម្ដេចនឹងចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយដែលបានដាក់ចេញនៅថ្នាក់ក្រោមជាតិដោយមិនឱ្យមន្រ្ដីដឹងខ្លួនមុនឡើយ។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសម្ដេចការសោកស្ដាយចំពោះអ្នកវិភាគ និង​អ្នកនយោបាយចាស់វស្សាមួយចំនួនដែលនៅតែបន្តរិគន់រាជរដ្ឋាភិបាល ក្នុងន័យកេងចំណេញ​ផលប្រយោជន៍នយោបាយរបស់ពួកគេ។ សម្ដេចធិបតីបញ្ជាក់ថា សម្ដេចមិនភាពចាំបាច់​ក្នុងការឆ្លើយតប​ចំពោះក្រុមប្រឆាំងមួយក្ដាប់តូចដែលតែងតែរកវិធីរិះគន់​រាជរដ្ឋាភិបាលរាល់ថ្ងៃ​នោះទេ។ ប៉ុន្ដែសម្ដេច បានចាត់ទុកបញ្ហាដែលបានជួបក្នុងពេលដឹកនាំ​រាជរដ្ឋាភិបាលនេះ គឺជាវិញ្ញាសាដែលត្រូវដោះស្រាយ​ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យការអនុវត្តការងារប្រសើរជាងមុន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។សូមបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដាក់ចេញគឺដើម្បីធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងនោះមាន ១.ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ ៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។ ៤. ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួមក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ។ ៥.ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ សារមន្ទីរព្រះព្រហ្មរតនមុនី ពិន សែម មានទិសដៅពីរគឺរក្សាសម្បត្តិវប្បធម៌ និងទាក់ទាញទេសចរ

2024/07/18 03:02:29 pm        246
ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃទី១៨ ខែកក្កដានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការកសាងសារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានទិសដៅពីរ គឺរក្សាសម្បត្តិវប្បធម៌ និងទាក់ទាញទេសចរបន្ថែមទៀតសម្រាប់ខេត្តសៀមរាប។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយប្រមានជាង ១ លានដុល្លារ ដោយប្រើប្រាស់រយៈពេល២៤ខែ ហើយក្រោយសាងសង់រួចសារមន្ទីរនេះនឹងទាក់ទាញទេសចរ ក្នុងខេត្តសៀមរាបបន្ថែមទៀត។ សម្ដេចធិបតីលើកឡើងថា សម្បត្តិវប្បធម៌ខ្មែរបានបាត់បង់ដោយសារសង្គ្រាម និងជំនួញវត្ថុបុរាណកាលពីអតីតកាល ប៉ុន្ដែបច្ចុប្បន្នប្រាង្គប្រាសាទខ្មែរលែងខ្ទេចខ្ទាំដោយសារសង្រ្គាមទៀតហើយ ផ្ទុយទៅវិញ គឺមានតែការជួសជុលកែលម្អឡើងវិញ ក្នុងនោះមានការចុះបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីឲ្យបរទេសជួយថែរក្សាការងារសម្បត្តិវប្បធម៌ជាតិខ្មែរផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ កម្ពុជាប្រមូលបានវត្ថុបុរាណ និងរូបសំណាក ពីបរទេសចំនួន ១០៩៨ ដុំត្រឡប់មកវិញ។ ដូច្នេះក្នុងឱកាសនេះសម្ដេចធិបតី បានថ្លែងអំណរគុណបណ្ដាប្រទេសនានា ដែលប្រគល់រូបសំណាកមកកម្ពុជាវិញ ដើម្បីផ្គុំចូលកន្លែងដើម។សូមជម្រាបថា តាមរយៈប្រជាពលរដ្ឋប្រគេន កាលពីពេលកន្លងមក សម្តេចព្រះព្រហ្មរតនមន្នី ពិន សែមបានប្រមូលវត្ថុបុរាណពីគ្រប់ទីកន្លែងដើម្បីថែរក្សាទុក។ បច្ចុប្បន្ន វត្ថុសិល្បៈសរុបប្រមាណ ២៥៧៥ វត្ថុ មានអាយុកាលតាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ ត្រូវបានរក្សាទុកនៅវត្តរាជបូព៌ ខេត្តសៀមរាប។ សម្តេចពិនសែម សព្វហទ័យប្រគល់វត្ថុទាំងនោះជូនទៅក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាសម្បត្តិរបស់ជាតិ ដោយព្រះអង្គមានបំណងសុំត្រឹមសាងសាង់សារមន្ទីមួយ នៅក្នុងវត្តរាជបូព៌ ដើម្បីតាំងបង្ហាញ វត្ថុសិល្បៈ ជូនសាធារណៈជនចូលទស្សនា និង ស្វែងយល់។ សម្រាប់គម្រោងសាងសង់សារមន្ទីនេះ គ្រោងចំណាយថវិកា ១,០៣៩,៦៦០,៧៩ ដុល្លាអាមេរិក រយៈពេលសាងសង់ ២៤ ខែ ប្លង់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង ២៦.៦ម៉ែត្រ៕អត្ថបទ៖ វ៉ន ដារ៉ា

វៀតណាម ដាក់បណ្ដឹងទៅ UN ទាមទារតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅនៅសមុទ្រចិនខាងត្បូង

2024/07/18 02:20:04 pm        239
ក្រសួងការបរទេសវៀតណាម បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) នេះថា ប្រទេសវៀតណាមបានដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិទាមទារតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅ (ECS) នៅក្នុងសមុទ្រចិនខាងត្បូង មួយខែបន្ទាប់ពីហ្វីលីពីន បានចាត់វិធានការស្រដៀងគ្នានេះ។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជូនសំណើទាមទារតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅ ដែលបច្ចុប្បន្នស្ថិតនៅចម្ងាយ ២០០ម៉ាយល៍ណត់នេះ គឺដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីរដ្ឋ ស្របតាមការងារក្របខ័ណ្ឌដែនសមុទ្រ។សេចក្តីថ្លែងការណ៍បានបន្ថែមថា នេះជាសំណើលើកទីបីរបស់វៀតណាមនៃការទាមទារតំបន់នេះ ដែលរួមមានការដាក់ស្នើទាក់ទងនឹងតំបន់ភាគខាងជើងនៃសមុទ្រចិនខាងត្បូង ឬហៅថាសមុទ្រខាងកើតរបស់វៀតណាម និងការដាក់ស្នើរួមគ្នាជាមួយម៉ាឡេស៊ី ទាក់ទងនឹងផ្នែកភាគខាងត្បូងនៃតំបន់នេះក្នុងឆ្នាំ២០០៩។ប្រទេសចិន ទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម។ ផ្នែកនៃផ្លូវទឹកយុទ្ធសាស្ត្រ ដែលមានតម្លៃ ៣សែនកោដិ៍ដុល្លារនៃពាណិជ្ជកម្មឆ្លងកាត់ជារៀងរាល់ឆ្នាំនេះ ត្រូវបានគេជឿថាសម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ ក៏ដូចជាជម្រុកត្រីផងដែរ៕

កោះតៃវ៉ាន់ ប្តេជ្ញាពង្រឹងការការពារជាតិ បន្ទាប់ពីការលើកឡើងរបស់លោក Trump ជុំវិញថ្លៃការពារ

2024/07/18 02:17:34 pm        250
អាជ្ញាធរការបរទេសតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) នេះថា កោះតៃវ៉ាន់បានប្តេជ្ញាចិត្តក្នុងការជំរុញការការពាររបស់ខ្លួន និងធ្វើការជាមួយសហរដ្ឋអាមេរិក ប៉ុន្មានថ្ងៃបន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយថា កោះនេះគួរតែចំណាយថ្លៃការពារ។សហរដ្ឋអាមេរិក ត្រូវបានចិន អះអាងថាជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដល់តៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ហើយទីក្រុងវ៉ាស៊ីនតោន មានចំណងផ្លូវច្បាប់ក្នុងការផ្តល់មធ្យោបាយសម្រាប់ការពារកោះនេះ។រដ្ឋាភិបាលរបស់តៃវ៉ាន់ បានចាត់ទុកទំនើបកម្មផ្នែកការពារជាតិជាអាទិភាពមួយ រួមទាំងការអភិវឌ្ឍ នាវាមុជទឹកដោយខ្លួនឯង ហើយបាននិយាយជាច្រើនដងថា សន្តិសុខរបស់កោះនេះគឺស្ថិតនៅក្នុងដៃរបស់ខ្លួន។ ការចំណាយលើវិស័យការពារជាតិសម្រាប់ឆ្នាំនេះមានចំនួន ២,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កោះ ដែលជាកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។កាលពីល្ងាចថ្ងៃពុធ គណបក្សកាន់អំណាចរបស់តៃវ៉ាន់បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Trump ទាក់ទងនឹងកោះនេះ គឺគ្មានអ្វីក្រៅតែពីក្តីសង្ឃឹមថា តៃវ៉ាន់នឹងបង្ហាញពីការប្តេជ្ញាចិត្តដូចគ្នាក្នុងការការពារសន្តិសុខរបស់ខ្លួនដូចទៅនឹងជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM