សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2022/07/08 08:59:26 am        752
ភ្នំពេញ៖ នៅថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០២២ មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។២-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕

កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ប្រភេទPfizer-BioNTech សម្រាប់ចាក់ជូនកុមារអាយុ៥-១១ឆ្នាំ ចំនួន១៩៦.៨០០ដូស ពីអូស្រ្តាលី

2022/07/08 08:43:51 am        394
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ប្រភេទ Pfizer-BioNTech សម្រាប់ចាក់ជូនកុមារអាយុ៥-១១ឆ្នាំ ចំនួន១៩៦.៨០០ដូស ពីអូស្រ្តាលី នៃចំនួនដែលនឹងប្រគល់សរុបទាំងអស់ចំនួន៤៨២ ៤០០ដូស។ ពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer-BioNTech នេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា រួមនិងតំណាងអង្គការជាតិ និងអន្តរជាតិ។

លោក ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅវត្តរតនៈសុខសាន្ត ទីក្រុងប៉ោយប៉ែត

2022/07/07 03:40:29 pm        606
បន្ទាយមានជ័យ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ថ្លែងនៅក្នុងពិធីសម្ពោធនោះ លោក ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរ និងសម្តែង​នូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមនេះ ដែលបានកើត​ឡើង​ពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារួមគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់បង្ក​លក្ខណៈ​ដល់ការធ្វើបុណ្យបំពេញទានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ដែលធ្លាប់​មានអតីតកាល​ដ៏ជូរចត់ពោរពេញដោយគ្រោះថ្នាក់ ការបំផ្លិចបំផ្លាញ ​និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែ​សព្វថ្ងៃតំបន់​អតីតសមរភូមិមួយនេះ ​បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍន៍​គ្រប់​ហេដ្ឋា​រចនាសម្ព័ន្ធ និងប្រកបដោយសក្តានុពល។លោកបណ្ឌិត បានបន្តថា ការរីកចម្រើនលូតលាស់នៃវិស័យ​ព្រះពុទ្ធសាសនាដែលជាសាសនា​របស់​រដ្ឋ និងមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក គឺបានបម្រើជាផលប្រយោជន៍យ៉ាងច្រើនលើស​លប់​ដល់ប្រជាពលរដ្ឋយើងជាពុទ្ធបរិស័ទដែលតែងតែមានជំនឿ ​និងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។ ក្រោយឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង​ដោយ​ដៃម្ខាងប្រឹង​ទប់ស្កាត់​សង្គ្រាម ​ជាពិសេសការវិលមកវិញនៃរបបខ្មែរក្រហម និងដៃម្ខាងទៀតប្រឹង​ស្តារកសាងអភិវឌ្ឍជាតិ។ ដំបូលនៃសន្តិភាព ​ពិតជាបានផ្តល់ឱកាសឱ្យយើងអាចកសាងឡើងវិញ នូវទីអារាមថ្មីៗបន្ថែមទៀតជំនួសវត្តចាស់ៗ​ដែលត្រូវបានបំផ្លាញចោលអស់ក្នុងកំឡុង​ពេល​សង្គ្រាមបង្ហូរឈាម។លោក បានបន្ថែមទៀតថា ការកសាងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ ក៏មិនមែនត្រឹមតែផ្តល់​ផលក្នុង​មជ្ឈដ្ឋាន​ពុទ្ធចក្រប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីកសាយភាយដល់ពិភពអាណាចក្រផងដែរ ជាពិសេស​ផល​នៃការអប់រំប្រៀនប្រដៅ​ផ្នែកសីលធម៌គុណធម៌ ​និងមនុស្សធម៌ ដែលជាភាវៈនៃសេចក្តីល្អ​សម្រាប់​ការអភិវឌ្ឍសង្គមជាតិ។ពុទ្ធសាសនាបានចូលរួមជាចំណែកមួយយ៉ាងសំខាន់បំផុតនៅក្នុងការបណ្តុះផ្នត់គំនិត និងអប់រំ​បង្រៀន​ប្រៀនប្រដៅដល់ប្រជាពលរដ្ឋគ្រប់វ័យ​ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសសិស្សានុសិស្ស​ចាប់​តាំង​ក្មេង​តូចៗឱ្យស្គាល់អំពីផលនៃការប្រព្រឹត្តអំពើល្អ និងតម្លៃនៃសីលធម៌-គុណធម៌ក្នុង​ការរស់​នៅប្រាស្រ័យទាក់ទងនៅក្នុងសង្គមប្រសើរថ្លៃថ្នូរ​ ដូចសុភាសិតពោលថា “ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង”។លោកបន្តថា អាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា ដោយវិស័យអាណាចក្រផ្តល់នូវឱកាស​អភិវឌ្ឍន៍​សមត្ថភាព និងលទ្ធភាពដល់មនុស្សលោក ជាមួយគ្នានេះវិស័យពុទ្ធចក្រផ្តល់នូវការអប់រំ​ផ្នែកចិត្តគំនិតឱ្យមានសីលធម៌ គុណធម៌ ​និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង​ផ្នែកទាំងពីរទន្ទឹមគ្នាដើម្បីឈានដល់ការបញ្ចូលជាកម្មវិធីសិក្សាចាប់ពីថ្នាក់មត្តេយ្យ​ដល់ថ្នាក់​ឧត្តម​សិក្សា ដោយសារកត្តានេះ គឺជាចំណុចប្រសព្វ និងខ្លឹមសារស្នូលរួមនៃការអប់រំដែលផ្តល់ផល​ប្រយោជន៍រួមជូនសង្គមជាតិ តាមរយៈការទទួលបាននូវធនធានមនុស្សជាពលរដ្ឋ​ប្រកបដោយ​សមត្ថភាព អត្តចរិត និងវិន័យល្អថ្លៃថ្នូរ មានការគោរពចំពោះគ្នា ស្អប់ខ្ពើមអំពើហិង្សា និងចេះ​អត់អោន​យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដោយទាំងអស់នេះហើយគឺជាមូលដ្ឋាន​នៃសន្តិភាព និងភាពសុដុមរមនាក្នុងសង្គមរស់នៅប្រកបដោយអារ្យធម៌។នៅក្នុងពិធីសម្ពោធនេះដែរ លោកបានលើកឡើងទៀតថា ការចូលរួមប្រកបដោយសទ្ធាជ្រះថ្លា​រីករាយ​ពីសំណាក់​សប្បុរសជនគ្រប់មជ្ឈដ្ឋាន គឺជាការបង្ហាញយ៉ាងច្បាស់អំពីគុណតម្លៃ​ដ៏​ពិសិដ្ឋនៃវប្បធម៌ចែករំលែក ​ដែលជាដួងព្រលឹងរបស់ប្រជាជាតិខ្មែរយើង។ ជាសក្ខីភាពជាក់ស្តែង នៅក្នុង​វិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយ​មានការចូលរួមពីសំណាក់មន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន-សហគ្រាស អង្គការ​សង្គមស៊ីវិល សប្បុរសជនក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បាន​ខិតខំ​ប្រយុទ្ធយកឈ្នះទល់នឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការរួម​សាមគ្គីគ្នាទាំង​កាយ​និងចិត្ត និងការចូលរួមចែករំលែកធនធានថវិកា សម្ភារទៅតាមលទ្ធភាព សំដៅធ្វើយ៉ាង​ឆ្លើយ​តបឱ្យ​បានទាន់​ពេលវេលានូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដោយ​រាប់ទាំង​តម្រូវការវ៉ាក់សាំង, ការព្យាបាល, ការសង្គ្រោះបន្ទាន់ និងការឧបត្ថម្ភគាំទ្រផ្នែកជីវភាព​ដែល​ទទួលរងផលប៉ះពាល់ជាដើម។ ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត គ៏បានលើកឡើងផងដែរថា ផលតបស្នងនៃអំពើបុណ្យកុសល ដែលគណបក្សប្រជាជនកម្ពុជាបានសាង គឺជាការទទួលបានមកវិញនូវការគោរពស្រឡាញ់ពេញចិត្ត និងការបន្តផ្តល់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ​ដូចដែល​ស្តែងឡើង​តាមរយៈ​លទ្ធផល​ជោគជ័យដ៏លើសលប់​របស់​គណបក្សប្រជាជនកម្ពុជា​នៅក្នុងការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥​ កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ៕

ប្រមុខការទូតកម្ពុជា-ឡាវ នឹងដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

2022/07/07 01:43:18 pm        481
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់​កិច្ច​សហប្រតិបត្តិការទ្វេភាគី (14th JCBC)​ កម្ពុជា និងឡាវ នៅសណ្ឋាការសុខាភ្នំពេញ។

ឡាវបន្តគាំទ្រកម្ពុជាដឹកនាំអាស៊ាន ជាពិសេសការស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា

2022/07/07 01:39:36 pm        497
ភ្នំពេញ៖ ប្រទេសឡាវ បានបង្ហាញជំហរ បន្តការសាទរចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំអាស៊ានទទួលបានជោគជ័យ ហើយអះអាងថា នឹងបន្តគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសការស្វែងរកដំណោះស្រាយ​បញ្ហានៅមីយ៉ាន់ម៉ា។ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងពេលចូលជួប​សំដែង​ការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ​នៅព្រឹកថ្ងៃទី៧ ​ខែកក្កដានេះ បានសាទរ​ចំពោះ​ជោគជ័យ ​ទាំងឡាយរបស់កម្ពុជា​ និង​ក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់​ប្រទេស​ឡាវ និងបានគោរពសុំអនុសាសន៍ពីសម្តេចផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនង នៃកិច្ច​សហប្រតិបត្តិការ រវាងប្រទេសទាំង២កាន់តែប្រសើរឡើង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ។ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម ​សាលើមសៃ ដែល បានពាំនាំជូន​សម្ដេចនូវការផ្តាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតិ និងយករដ្ឋមន្ត្រីឡាវ ហើយ​ក៏បាន​ថ្លែង អំណរគុណផងដែរជូនចំពោះឯកឧត្តម សាលើមសៃ ដែលបានសំដែងការសាទរ​ចំពោះ​លទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​ និងគាំទ្រកម្ពុជា​ ក្នុងការដឹកនាំអាស៊ាន ជាពិសេស​ក្នុងការស្វែង​ រកដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា។សម្ដេចតេជោ មានប្រសាសន៍ថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី​ កម្ពុជា-ឡាវ គប្បីរួមគ្នា វាយតម្លៃ ​និងដាក់ចេញនូវនយោបាយ ​ដែលជួយគ្នាទៅវិញទៅមក ​និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕អត្ថបទ៖ មុត សុទ្ធ

វ៉ាក់សាំង Pfizer ចំនួន ២០ម៉ឺនដូសជាជំនួយរបស់ប្រទេសអូស្រ្តាលីនឹងដឹកមកដល់កម្ពុជានៅថ្ងៃស្អែកនេះ

2022/07/07 01:01:38 pm        557
ភ្នំពេញ៖ អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារ ចំនួន២០ម៉ឺនដូស ដែលជាជំនួយឥតសំណងរបស់ប្រទេសអូស្រ្តាលី នៅម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២​ស្អែកនេះ​។នេះបើតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។លោកជំទាវវេជ្ជបណ្ឌិត បានឲ្យដឹងថា ពិធីប្រគល់-ទទួលនឹងធ្វើឡើងក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងតំណាងស្ថានអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ 

សម្តេចតេជោ​ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

2022/07/07 08:19:47 am        760
ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ថ្ងៃនេះគឺជាខួបលើកទី១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយប្រជាពលរដ្ឋចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់៕

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលប្រឹងប្រែងរំដោះផ្ទៃដីមានមីន ដើម្បីប្រយោជន៍ពលរដ្ឋ និងវិស័យទេសចរណ៍

2022/07/06 01:07:18 pm        695
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដី ដែលមានមីនប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និង​ប្រែក្លាយតំបន់ដែលធ្លាប់មានមីន និងធ្លាប់រងគ្រោះដោយសារមីន ជាតំបន់សុវត្ថិភាព (សូន្យមីន) ដើម្បីជាប្រយោជន៍ដល់​វិស័យទេសចរណ៍ ធម្មជាតិផងដែរ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឆ្លៀតលើកឡើងពីជនពិការ ដែលបន្សល់ដោយសារសង្គ្រាម ដោយ​សារគ្រាប់មីន ​និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ល។សម្ដេចតេជោ បានបញ្ជាក់ថា ចាប់តាំងពីពេល​បញ្ចប់សង្គ្រាម ​សម្ដេចបានដាក់ចេញនូវគោលដៅពីរ៖ ទី១. ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២.ប្រែក្លាយខ្សែព្រំដែន ជាមួយប្រទេសជិតខាង ឲ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ​និងការអភិវឌ្ឍ។ ឥឡូវកិច្ច ការទាំង២ គឺកំពុងតែដំណើរការ ឯកិច្ចការទី១ ​ដែលមកដល់ពេលនេះ ​អាចនិយាយបានថា សម្រេចលើសពី៩០ ភាគរយទៅហើយ។សម្ដេតេជោ​ បានជំរុញអាជ្ញាធរមីនឱ្យខិតខំដោះមីននៅតំបន់ដែលសេសសល់គ្រាប់មីន ឱ្យក្លាយជា តំបន់សូន្យមីន ដើម្បីទាក់ទាញទេសចរ។សម្ដេចតេជោ ក៏បានបង្ហាញពីការធ្វេសប្រហែសមួយ ដែលរាជរដ្ឋាភិបាល ​បានបញ្ចេញថវិកាមិនធំ សម្រាប់ការដោះមីន ដោយពឹងផ្អែកច្រើនជ្រុលហួសទៅលើដៃគូអភិវឌ្ឍន៍​ តែមកដល់ពេលនេះ ចំណុច ​ដែលនៅសល់សម្ដេច បានរៀបចំគម្រោងមួយ ដើម្បីរុញស្ថានភាពនេះឲ្យដំណើរការទៅមុខ ដែលគិតមក ដល់ពេលនេះ ថវិកាដែលទទួលបានពី​សប្បុរសជន​មានប្រមាណជិត ១៥លានដុល្លារ​អាមេរិកហើយ​ សម្រាប់រំដោះផ្ទៃដីមានមីន​ដែលនៅសេសសល់តិចតួចនោះ ៕អត្ថបទ៖ មុត សុទ្ធ

អាជ្ញាធរមីន បែងចែកកម្លាំង និងប្រើប្រាស់ថវិកា លើគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2022/07/06 12:03:26 pm        452
ពោធិ៍សាត់៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំបន្ទាន់ដោយផ្ទាល់ និងដោយឡែកជាមួយប្រតិបត្តិករបោសសម្អាតមីន។ប្រតិបត្តិករបោសសម្អាតមីន បានធ្វើបែងចែក តាំងចិត្ត និងបោសសម្អាតដោយប្រើប្រាស់ថវិការជំនួយពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដោយបញ្ចប់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ឲ្យអស់ពីខេត្តមួយទៅខេត្ត ពីក្រុង/ស្រុកមួយទៅក្រុង/ស្រុក ពីឃុំមួយទៅមួយ និងពីភូមិមួយទៅភូមិមួយ ក្នុងនោះរាជធានី/ខេត្តចំនួន ០៨ នឹងត្រូវប្រើប្រាស់កញ្ចប់ថវិកាពីម្ចាស់ជំនួយ ៖ - រាជធានីភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២២ បោសសម្អាតប្រតិបត្តិករ CMAC ។- ខេត្តរតនគិរី គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២២ គាំទ្របោសសម្អាតដោយប្រតិបត្តិករ NPA និងអង្គការ MAG- ខេត្តសៀមរាប ទទួលការបោសសម្អាតដោយអង្គការ HALO Trust- ខេត្តកំពង់ចាម ប្រតិបត្តិករ CMAC កំពុងពិភាក្សាជាមួយអង្គការ NPA- ខេត្តពោធិ៍សាត់ ប្រតិបត្តិករ CMAC កំពុងពិភាក្សាជាមួយប្រទេសជប៉ុន- ខេត្តបាត់ដំបង ប្រតិបត្តិករ CMAC កំពុងបោសសម្អាត និងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិការបស់ប្រទេសជប៉ុន។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តចំនួន ១៤ ទៀត នឹងត្រូវរៀបចំផែនការបោសសម្អាត និងពង្រាយកម្លាំងប្រតិបត្តិករជាតិ ដោយប្រើប្រាស់ថវិកាពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលការរៀបចំផែនការនេះ ផ្តោតលើទីប្រជុំជន ការអភិវឌ្ឍ វប្បធម៌ និងទេសចរណ៍។ ឯកឧត្តមបន្តទៀតថា ការអនុវត្តដំណាក់កាលដំបូង នៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន នឹងត្រូវបោសសម្អាតគ្រាប់មីនឲ្យអស់ដែលយើងបានដឹងក្នុងរយៈពេល ០៦ ខែ ក្នុងខេត្តចំនួន ០៣ និងស្រុក/ក្រុងចំនួន ០៩ ទំហំផ្ទៃដីប្រមាណ ២០,៧ គីឡូម៉ែត្រក្រឡា រួមមនា៖ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តតាកែវ និងក្រុង/ស្រុក ០៩ ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) ក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ) និងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ។សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២ រាជធានី-ខេត្ត (ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែង ជាខេត្តអស់មីន) បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម

2022/07/06 10:23:47 am        1347
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ អញ្ជើញ​ជួប​សំណេះ​សំណាល ក៏ដូច​ជា​ផ្តល់​នូវដំបូន្មានមួយចំនួន ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម មុនពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬអាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១១ នៅទីក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖- សម្តេចតេជោ ហ៊ុន សែន ផ្តល់ដំបូន្មានដល់កីឡាករ សូមកុំប្រើប្រាស់សារធាតុញៀន ឬសារធាតុហាមឃាត់ សម្រាប់ការប្រកួតនាំឱ្យខូចមុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសយល់ព្រមឱ្យមានយន្តហោះពិសេសដឹកជញ្ជួនកីឡាករ កីឡាការិនីជនពិការទៅ និងត្រឡប់ ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២២ ទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីសម្រួលដល់ការធ្វើដំណើរកីឡាករ និងកាត់បន្ថយការហានិភ័យផ្សេងៗ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាករ សូមគិតគូរដល់មុខមាត់ និងកិត្តិយសជាតិ ទោះជាបានមេដាយមាសក៏ដោយ បើយើងករណីប្រើប្រាស់គ្រឿងញៀន ឬសារធាតុហាមឃាត់ក្នុងពេលប្រកួត ក៏មិនមានន័យអ្វីដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងចំណោមកីឡាករ កីឡាការិនីពិការ ដែលត្រូវចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១នេះ ក៏មានអ្នកធ្លាប់រងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដី ដែលមានមីនប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និងប្រែក្លាយតំបន់ដែលធ្លាប់មានមីន និងធ្លាប់រងគ្រោះដោយសារមីន ជាតំបន់សុវត្ថិភាព(សូន្យមីន)។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយសង្គ្រាមបានបញ្ចប់ រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់ទាំងនោះជាតំបន់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។ អ្វីៗត្រូវធ្វើឱ្យល្អប្រសើរ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អានុសាសន៍ដល់គណៈរដ្ឋមន្ត្រីឱ្យបើកគណនី(កុងធនាគារ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់ប្រជាពលរដ្ឋ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវិស័យមីន ក្រោមគម្រោង «សម្តេចតេជោសម្រាប់សកម្មភាពមីន - Samdech Techo Project for Mine Action_STF - MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម - Providing Safe Ground, Creating Smiles»។- សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីប្រឹងប្រែងសកម្មភាពរបស់ខ្លួន ដើម្បីធ្វើសកម្មភាពផ្តាច់ព្រ័ត្រ លើតំបន់ដែលធ្លាប់មានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បាន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាប្រុងប្រយ័ត្នករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ ដែលកើតមានគួរឱ្យព្រួយបារម្ភ ខណៈដែលករណីស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ មានកម្រិតសូន្យ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឯកភាពតាមសំណើរបស់អ្នកប្រកបរបររកស៊ីរថយន្តដឹកដី និងរថយន្តធុនធំចង្កូតស្តាំ សូមមកបង់ពន្ធ ដោយមិនតម្រូវឱ្យកែចង្កូតមកឆ្វេងឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះតទៅ កម្ពុជាមិនអនុញ្ញាត ឱ្យមានការនាំចូលរថយន្តចង្កូតស្តាំចូលមកព្រះរាជាណាចក្រកម្ពុជាជាថ្មីឡើយ។ បើមានការនាំចូលល្មើស នឹងមានវិធានការ ដោយគ្មានការលើកលែងទៀតឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមបន្តបង្កើនការប្រុងប្រយ័ត្នពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលនៅតំបន់អឺរ៉ុបរួមមាន៖ បារាំង ,អ៊ីតាលី និងអេស្ប៉ាញ កំពុងទទួលករណីឆ្លងរលកទី៧ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបន្តនិរន្តរភាព នៃការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ ៣កុំ និង៣ ការពារ ដើម្បីជៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលប្រទេសនានាក្នុងតំបន់អាស៊ានមានករណីឆ្លងបន្តកើតមានឥតដាច់។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ «ស្កាយអង្គរ» បានប្រកាសផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃ(ទាំងទៅទាំងមក)ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជា ទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីដោយរដ្ឋគ្មានការចាំបាច់ណាមួយ ដើម្បីបិទប្រទេសជាថ្មី ដោយសារជំងឺកូវីដ-១៩នោះទេ បន្ទាប់ពីកម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩បានគ្រប់គ្រាន់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញទី៣,ទី៤ និងទី៥ ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា «គ្មានអ្វីប្រសើរជាងការចាក់វ៉ាក់សាំងកូវីដ-១៩នោះទេ ក្នុងកាលៈទេសៈនេះ»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កីឡាករទាន់សម័យ គឺជាកីឡាករដែលចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូសតាមការតម្រូវរបស់ក្រុមគ្រូពេទ្យ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាដល់កីឡាករ សូមប្រឹងប្រែងយកចិត្តទុកដាក់ចាក់វ៉ាក់សាំងកូវីដ-១៩ ការពារខ្លួនពីការឆ្លងកូវីដ-១៩ និងជាលក្ខខណ្ឌតម្រូវសម្រាប់ការធ្វើដំណើរឆ្លងកាត់ប្រទេសនីមួយៗផងដែរ(កាតវ៉ាក់សាំង)។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរួមចំណែករបស់កម្ពុជា និងសមាជិកអាស៊ានផ្សេងៗទៀត លើការស្តុកបម្រុងរបស់អាស៊ានប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ ក្នុងក្របខណ្ឌអាស៊ានទាំងមូល។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រើប្រាស់អគ្គិសនីដោយភាពសន្សំសំចៃខ្ពស់ ខណៈដែលអគ្គិសនីកម្ពុជា ក៏បានប្រឹងប្រែងទប់នឹងកំហាតដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលកើតមានទូទាំងពិភពលោក ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សូមកុំលេងល្បែងដាក់ទណ្ឌកម្មគ្នា។ ទណ្ឌកម្មទាំងនោះ មិនត្រឹមតែប៉ះពាល់ដល់ប្រទេសទាំងនោះឡើយ គឺវាបានជះឥទ្ធិពលទូទាំងពិភពលោក ក្នុងនោះមានវិបត្តិថាមពល និងវិស័យស្បៀងអាហារ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើគ្មានការទប់ទល់របស់រដ្ឋ ចំពោះអគ្គិសនីកម្ពុជាទេ ម្លេះតម្លៃអគ្គិសនីនៅកម្ពុជា មានតម្លៃគុណនឹង២រួចជាស្រេចបាត់ទៅហើយ។ សម្តេចបញ្ជាក់ថា «មិនត្រឹមតែ មិនអាចបញ្ចុះថ្លៃអគ្គិសនីបានទេ រដ្ឋត្រូវត្រៀមទុនដើម្បីជួយខាតអគ្គិសនីកម្ពុជាថែមទៀត»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជាភ័ព្វសំណាង ពេលមានបញ្ហាវិបត្តិថាមពលសកល កម្ពុជាទទួលបានអំណោយពីទេវតា គឺធ្លាក់ភ្លៀងបំពេញអាងស្តុកទឹកវារីអគ្គិសនី ដែលយើងអាចទាញយកថាមពលពីកម្លាំងទឹក បង្កើតអគ្គិសនីបំពេញតម្រូវកង្វះខាត នៃការប្រើប្រាស់អគ្គិសនីបាន។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដោយសង្កត់ធ្ងន់បន្ថែមថា «រថយន្តចង្កូតស្តាំ ដែលមានស្រាប់ក្នុងប្រទេសប៉ុន្មាន សូមទៅបង់ពន្ធ ដោយមិនចាំបាច់កែចង្កូតទេ..! លក្ខខណ្ឌតម្រូវនេះ មានត្រឹមតែត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះតែប៉ុណ្ណោះ រដ្ឋគ្មានគោលការណ៍លើលែងទៀតទេ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើតចលនាជាតិរបស់យើង ដើម្បីកម្ពុជាគ្មានគ្រោះថ្នាក់សារមីនត្រឹមឆ្នាំ២០២៥ ដោយផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹមដល់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អ្នកលេង TIK TOK ដែលជានារីៗ សូមរក្សាតម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូរជានារីខ្មែរ (កុំនិយាយចំអេសចំអាស)ហើយរដ្ឋក៏គ្មានគោលការណ៍ដើម្បីបិទ TIK TOK នេះដែរ។- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកលេង TIK TOK ដែលមានគោលបំណងវាយប្រហារ បង្កាច់បង្ខូច រាជរដ្ឋាភិបាល ឬសម្តេចផ្ទាល់ សូមមានការគិត ឬភាពពិតជាក់ស្តែង នៃកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ «គោលបំណងនៃការវាយប្រហារខ្លះ បែរលើកតម្កើងសម្តេចទៅវិញ..!»។- សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការលើទឹកចិត្តដល់កីឡាករកម្ពុជា​ទៅចូលរួមប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី សូមកុំចាញ់ច្រាបគេ «គេក៏ជាតិសាសន៍មួយ យើងក៏ជាតិសាសន៍មួយដូចគ្នា»..! ហើយត្រូវចាំថា «យើងម្នាក់ៗតំណាង​ឱ្យជាតិ​សាសន៍កម្ពុជា និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល»។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង១០ និង២០នាទី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM