សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ អំពាវនាវដល់ពលរដ្ឋប្រើប្រាស់អគ្គិសនីសន្សំសំចៃ ខណៈអគ្គិសនីកម្ពុជា​កំពុងខាត​ដោយ​ការ​កើន​ឡើង​តម្លៃប្រេងឥន្ធនៈដែរនោះ

2022/07/06 10:07:05 am        1046
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ សូម​មាន​ការ​ប្រើប្រាស់អគ្គិសនីដោយភាពសន្សំសំចៃខ្ពស់ ខណៈដែលអគ្គិសនីកម្ពុជា ក៏​បាន​ប្រឹង​ប្រែង​ទប់​នឹង​កំហាត​ដោយ​សារ​ការ​កើនឡើងតម្លៃប្រេងឥន្ធនៈ ដែលកើតមានទូទាំងពិភពលោក ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចបានអញ្ជើញជួប​សំណេះ​សំណាល​ជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន មានប្រកាសថា បើគ្មានការទប់ទល់របស់រដ្ឋ ចំពោះអគ្គិសនីកម្ពុជាទេ ម្លេះ​តម្លៃ​អគ្គិសនី​នៅកម្ពុជា មានតម្លៃគុណនឹង២រួចជាស្រេចបាត់ទៅហើយ។ សម្តេចបញ្ជាក់ថា «មិនត្រឹមតែ មិនអាចបញ្ចុះថ្លៃអគ្គិសនីបានទេ រដ្ឋត្រូវត្រៀមទុនដើម្បីជួយខាតអគ្គិសនីកម្ពុជាថែមទៀត»។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជាភ័ព្វសំណាង ពេលមានបញ្ហាវិបត្តិថាមពលសកល កម្ពុជា​ទទួល​បាន​អំណោយពីទេវតា គឺធ្លាក់ភ្លៀងបំពេញអាងស្តុកទឹកវារីអគ្គិសនី ដែល​យើង​អាច​ទាញ​យក​ថាមពល​ពី​កម្លាំង​ទឹក បង្កើតអគ្គិសនីបំពេញតម្រូវកង្វះខាត នៃការប្រើប្រាស់អគ្គិសនីបាន។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

2022/07/06 07:43:15 am        217
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើក រួចមកហើយ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១១៦នាក់។ ក្នុងនោះមានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។ កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។គួរបញ្ជាក់ថា ក្រុមប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរទៅប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជ្រើសយកកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសម្រាប់កិច្ចសន្ទនា ស្តីពីសន្តិភាព

2022/07/05 02:47:43 pm        600
ភ្នំពេញ៖ ប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រធានមូលនិធិបណ្ឌិតសភាយ៉ូជឹង បានសម្រេចជ្រើសរើសកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាពិសេសស្តីពី «ការទូតសភាស្ថាប័នអ្នកស្រាវជ្រាវ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដើម្បីសន្តិភាព» វេទិកានេះ បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកទាក់ទងនឹងសន្តិភាព ខណៈសន្តិភាព គឺជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។វេទិកា ស្តីពី«ការទូតសភាស្ថាប័នអ្នកស្រាវជ្រាវ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដើម្បី​សន្តិភាព»​នេះបានធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២២ នៅវិមានរដ្ឋសភាកម្ពុជា ដោយ​មានការចូលរួមពីលោក ឯក ណាតដាកាល់ ប្រធាន UPF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកសាស្រ្តាចារ្យបណ្ឌិត ជីន ស៊ុងប៊ែ ប្រធានមូលនិធិបណ្ឌិតសភាយ៉ូជឹង និងសមាជិករដ្ឋសភាប្រទេសជាច្រើនទៀត។ថ្លែងនៅក្នុងពិធីបិទវេទិកានេះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានលើកឡើងថាក្នុងនាមលោកជំទាវជាសមាជិករដ្ឋសភា កម្ពុជាមានសេចក្តីសោមនស្សរីករាយដោយបានឃើញ​បញ្ញវន្ត​មកពីប្រទេសផ្សេងៗជាច្រើន មក​ចូលរួម​យ៉ាង​សកម្មនាពេលនេះ ​ដើម្បីបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរួមផ្នែក​នយោបាយ របស់យើងក្នុងការលើកកម្ពស់សន្តិភាព ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងភាព​តានតឹង​ដោយសារការប្រកួត​ប្រជែង​ភូមិសាស្ត្រនយោបាយ​ និងភាពមិនច្បាស់លាស់ដែលបណ្តាល​មក​ពីសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលកំពុងវិវត្តយ៉ាង​ឆាប់រហ័ស។លោកជំទាវ បានលើកឡើងទៀតថា «សន្តិភាព គឺជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។ យើងមិនអាចលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស និង​វិបុលភាព​បានទេ​ លុះត្រា​តែ​សន្តិភាព​ត្រូវបានធានា។ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាពូន​ជ្រុំសន្តិភាព។ នៅកម្ពុជា​ សន្តិភាពគឺជាអាទិភាពចម្បងនៃដំណើរការកសាងប្រទេសជាតិរបស់យើង។ ឃ្លាថា “អរគុណសន្តិភាព” បានក្លាយជាយុទ្ធនាការជាតិរបស់យើង ដើម្បីរំលឹកប្រជាជនអំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាជនដើម្បីការពារថែរក្សាសន្តិភាព»។លោកជំទាវ ឃួន សុដារី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការជ្រើសរើសប្រទេសកម្ពុជា​ធ្វើជា​វេទិការសម្រាប់កិច្ចសន្ទនាស្តីពីសន្តិភាព។ ក្នុងនាមជាប្រទេសជាតិមួយ ដែលស្រឡាញ់សន្តិភាព កម្ពុជាបាននឹងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់​សន្តិភាព​ពិភពលោក។ លោកជំទាវ បន្ថែមទៀតថា យើងត្រូវធ្វើការ​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ធ្វើឱ្យមាននិរន្តភាពនៃសន្តិភាព។ជាមួយគ្នានោះដែរ លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងឡាយ ឱ្យពិចារណា​លើ​អនុសាសន៍ដែលកើតចេញពីសន្និសីទនេះ​ដោយ​បញ្ចូលធាតុ​ចូលទាំងនេះ ទៅក្នុងការអភិវឌ្ឍ​គោល​នយោបាយ និងធ្វើឱ្យក្លាយជាប្រភពនៃការ​បំផុសគំនិត និងការណែនាំសម្រាប់​ផែនការ​សកម្មភាព ដែលរឹងមាំ ​និងពិតជាក់ស្តែង ​ដើម្បីលើកកម្ពស់សន្តិភាពសកលដោយផ្អែកលើ​មនុស្ស​ជាតិផងដែរ៕អត្ថបទ៖ បាន ចក់រូបភាព

មនុស្ស៦នាក់ស្លាប់ក្នុងការបាញ់ប្រហារលើក្បួនព្យុហយាត្រាបុណ្យឯករាជ្យជាតិជិតទីក្រុង Chicago

2022/07/05 08:26:45 am        1855
អាមេរិក៖ នគរបាលកំពុងតាមស្វែងរកខ្មាន់កាំភ្លើងលើដំបូលអគារដែលបានបាញ់សម្លាប់មនុស្ស៦នាក់ នៅក្នុងក្បួនព្យុហយាត្រាបុណ្យឯករាជ្យជាតិជិតទីក្រុង Chicago សហរដ្ឋអាមេរិក។ព្រឹត្តិការណ៍នៅក្នុងទីក្រុង Highland Park រដ្ឋ Illinois ត្រូវបានផ្អាកភ្លាមៗ បន្ទាប់ពីម៉ោងដល់១០:០០ម៉ោងនៅសហរដ្ឋអាមេរិក នៅពេលគេបានលឺស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ក្រុមមន្ត្រីនិយាយថា មនុស្ស២៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។  ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Robert E Crimo III វ័យ២២ឆ្នាំ ។ នគរបាលនិយាយថា ជនល្មើសនោះ ត្រូវបានចាត់ទុកថា ជាមនុស្សមានអាវុធក្នុងដៃ និងគ្រោះថ្នាក់ ។នគរបាលបាននិយាយថា ជនសង្ស័យទំនងជាមានគោលបំណងដាក់គោលដៅទៅលើក្រុមមនុស្សដែលកំពុងចូលរួមនៅក្នុងព្យុហយាត្រាដោយប្រើអាវុធវែងសម្រាប់បាញ់ស៊ីប។  ជនសង្ស័យជាខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារ លើក្បួនព្យុហយាត្រា នៅម៉ោងប្រមាណ ១០:១៥ នាទីម៉ោងនៅសហរដ្ឋអាមេរិក ត្រឹមប៉ុន្មាននាទីបន្ទាប់ពីពិធីចាប់ផ្ដើម។ អ្វីដែលគួរជាថ្ងៃដ៏រីករាយបំផុតមួយក្នុងចំណោមពេលវេលាដ៏រីករាយបំផុតជាច្រើននៅឆ្នាំនេះ បានប្រែក្លាយយ៉ាងលឿនទៅជាការភ័យស្លន់ស្លោរ ដោយច្រានកៅអីចោល រត់ចោលការបូប និងកៅអីអង្គុយលើវាលស្មៅ ត្រូវបោះបង់ចោលរាយប៉ាយនៅតាមដងផ្លូវ ខណៈហ្វូងមនុស្សរត់គេចចេញពីហេតុការណ៍នេះ។ ជនសង្ស័យត្រូវគេជឿថាបានបាញ់ពីលើដំបូលប្លុកអគារសាធារណៈនៃហាងលក់ទំនិញដែលនៅក្បែរនោះ ជាទីដែលនគរបាលនិយាយថា ពួគេបានរកឃើញភស្តុតាងនៃការប្រើប្រាស់អាវុធ។ មនុស្សពេញវ័យចំនួន៥នាក់ បានស្លាប់នៅនឹងកន្លែង ព្រមទាំងជនរងគ្រោះម្នាក់ទៀតដែលអាជ្ញាធរក្នុងតំបន់និយាយថា បានស្លាប់នៅមន្ទីរពេទ្យក្បែរនោះ។ គួររម្លឹកថា ថ្ងៃទី៤ខែកក្កដា គឺជាថ្ងៃឈប់សម្រាកទូទាំងប្រទេស រម្លឹកដល់ការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកពីអាណានិគមចក្រភពអង់គ្លេសក្នុងឆ្នាំ ១៧៧៦៕

អាជ្ញាធរមីនបើកកិច្ចប្រជុំជាមួយជាមួយផ្នែកពាក់ព័ន្ធ កំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន_ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”ដំណាក់កាលដំបូង

2022/07/05 07:47:20 am        571
ភ្នំពេញ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីកំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន_ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលដំបូង។ ឯកឧត្តទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អង្គប្រជុំបានឯកភាពដូចខាងក្រោម ៖ ១. បញ្ជាការដ្ឋានកងទ័ពជើងគោក ៖ បោសសម្អាតផ្ទៃដីក្នុងស្រុក/ក្រុងចំនួន ០៨ និងប្រកាសជាស្រុក/ក្រុងអស់មីនរួមមាន ៖ ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) និងក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ)។ ២. មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្រ្គាម (NPMEC) ៖ បោសសម្អាតផ្ទៃដីក្នុងខេត្តត្បូងឃ្មុំ និងប្រកាសជាខេត្តអស់មីន។ ៣. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ៖ បោសសម្អាតផ្ទៃដីក្នុងខេត្តតាកែវ និងខេត្តកំពត និងប្រកាសជាខេត្តអស់មីន បន្ថែមលើធនធានដែល CMAC មានស្រាប់។ ជាមួយគ្នានេះ CMAC នឹងធ្វើការបោសសម្អាតផ្ទៃដីក្នុងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ) និងប្រកាសជាស្រុកអស់មីន ដោយប្រើកម្លាំងចម្រុះជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងប្រតិបត្តិករទាំងពីរ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀត ផែនការបន្ត ត្រូវអនុវត្តន៍ស្របតាមនីតិវិធីនៃការងារបោសសម្អាតមីន និងស្តង់ដាសកម្មភាពកំចាត់មីនកម្ពុជា ដោយតម្រូវឲ្យក្រុមការងារបច្ចេកទេសត្រូវចុះពិនិត្យវាយតម្លៃលើស្ថានភាពរាល់គ្រប់ចម្ការមីនជាក់ស្តែង (ទំហំ ប្រភេទចម្ការមីន និងស្ថានភាពភូមិសាស្រ្ត) ដើម្បីលើកគម្រោងថវិកា និងពង្រាយកម្លាំងបោសសម្អាត។ ដំណើរការអនុវត្តតំបន់អស់មីន ដូចខាងក្រោម ៖ ១/. ជ្រើសរើសតំបន់អាទិភាព២/. វិភាគកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេស (Non-Technical Survey_NTS) ជាមួយប្រតិបត្តិករ៣/. ធ្វើផែនការពង្រាយកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសរបស់ប្រតិបត្តិករ ដោយមានការអនុម័តពីអាជ្ញាធរមីន៤/. ពង្រាយកម្លាំងកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសតាមការណែនាំរបស់អាជ្ញាធរមីន៥/. កំណត់តំបន់បោសសម្អាត៦/. វិភាគសមត្ថភាពបោសសម្អាតជាមួយប្រតិបត្តិករ៧/. បែងចែកតំបន់បោសសម្អាតដល់ប្រតិបត្តិករ៨/. ប្រតិបត្តិករពិនិត្យចម្ការមីន និងរៀបចំផែនការថវិកា បញ្ជូនមកអាជ្ញាធរមីន៩/. ពិនិត្យ និងផ្តល់គម្រោងបោសសម្អាតដល់ប្រតិបត្តិករ១០/. ការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព ត្រូវបានអនុវត្ត១១/. ការប្រគល់ដីដែលបានបោសសម្អាតរួច និងការប្រកាសតំបន់អស់មីន  សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២ រាជធានី-ខេត្ត បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)៕

ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយប្រតិភូសហគមន៍អឺរ៉ុប

2022/07/04 12:58:52 pm        630
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានអនុញ្ញាតិ្តឱ្យគណៈប្រតិភូសហគមន៍អឺរ៉ុប ដឹកនាំដោយលោក Fabrizio SENESI ចូលជួបពិភាក្សាការងារ។កិច្ចពិភ្សានេះ មានក៏ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា នៃគណៈកម្មការជំនាញនានាអញ្ជើញចូលរួម។ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថាគោលបំណង នៃកិច្ចប្រជុំពិភ្សានាពេលនេះ គឺផ្ដោត​លើរបៀបវារៈចំនួន២គឺ ទី១-សមិទ្ធផល និងបញ្ហាប្រឈមការងារលើការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។ ទី២-ការផ្លាស់ប្ដូរ​ទស្សនៈលើតួនាទី ​និងការរួមចំណែករបស់សហគមន៍អឺរ៉ុប លើកការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ឯកឧត្តម ឈាង វុន មានប្រសាសន៍បន្ថែមថា ​ស្ថិតក្នុងម្លប់សុខសន្តិភាពឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយរឹងមាំ ​ការប្រកាន់ភ្ជាប់នូវគោលនយោបាយសិទ្ធប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស​នៅក្រោម​ដំបូល​​រដ្ឋធម្មនុញ្ញ​ និងច្បាប់រាជរដ្ឋាភិបាលនីតិកាលទី៦​ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ​គតិបណ្ឌិត​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធានាជាប្រចាំនូវប្រក្រតីភាព ​នៃដំណើរការទៅមុខ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ស្រប​តាមកម្មវិធី និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ​ដើម្បីកំណើនការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៣មក រាជរដ្ឋាភិបាល​ បាន​បន្តជំរុញការកែ ទម្រង់ស្ថាប័ន​ឱ្យ​មាន​ចរន្តថ្មីមុតស្រួច ​និង​កាន់តែស៊ីជម្រៅ​លើ​គ្រប់ផ្នែក ​និង​គ្រប់វិស័យ​ព្រមទាំងបានផ្តល់​អាទិភាព​និងចាត់ទុកភាព​រឹងមាំ​នៃប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណប្រកប​ដោយប្រសិទ្ធិភាព​​គឺជាមូលដ្ឋាន​គ្រឹះដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់​បន្ថយ​ភាពក្រីក្រ ជាពិសេសធានានូវកំណើនសេដ្ឋកិច្ច​ និងការបង្កើនប្រសិទ្ធភាព​នៃការផ្តល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋ។ដោយឡែកយុទ្ធសាស្រ្តអឺរ៉ុប​ស្តីពីកិច្ចសហប្រតិបត្តិការនៅព្រះរាណាចក្រកម្ពុជាចាប់ពីឆ្នាំ២០២១-២០២៧ដោយមានការចូលរួមពីប្រទេសប៊ែលហ្សិក សាធារណៈរដ្ឋឆែក សភាពអឺរ៉ុប ធានាគារវិនិយោគអឺរ៉ុប ប្រទេសបារាំង ( ទីភ្នាក់ងារបារាំង AFD ) ប្រទេសអាល្លឺម៉ង់ (រួមទាំង​សហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងធានាគារអភិវឌ្ឍអាល្លឺម៉ង់AFW) ប្រទេសហុងគ្រី សាធារណរដ្ឋអៀរឡង់ ប្រទេសស៊ុយអែត ​និងប្រទេសស្វីស ដើម្បីលើកកម្ពស់សង្គតិភាពនៃគោល​នយោបាយ​អឺរ៉ុប និងភាពជាដៃគូរជាមួយប្រទេសកម្ពុជា។ ឯកឧត្តម បានបន្តថា កិច្ចសហប្រតិបត្តិការអឺរ៉ុប ​នៅកម្ពុជាគឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈក្នុងអាទិភាពទី១​ ពង្រឹង​គណនេយ្យភាព ប្រជាធិបតេយ្យ ​សុចរិតភាព ​និងប្រសិទ្ធភាព នៃប្រព័ន្ធ និងសេវាស្ថាប័នសាធារណៈ របស់​កម្ពុជា​នៅគ្រប់លំដាប់ថ្នាក់​ដោយផ្តោត​លើកម្មវិធីកែ​ទម្រង់​និងអភិបាលកិច្ចសំខាន់ៗរួមទាំងប្រឆាំងអំពើពុករលួយ៕ អត្ថបទ ចក់

ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តជាឯកច្ឆន្ទ សម្រេចបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំ

2022/07/04 11:15:22 am        482
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុម័តជាឯកច្ឆន្ទ ដោយសម្រេចបែងចែកក្រុម នៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៣ឆ្នាំ លើកទី៩ (២០២២-២០២៥) រួមទាំងចាត់តាំងអ្នកនាំពាក្យចំនួន ៣រូប ។

សប្បុរសជនខ្មែរជាច្រើនរូប នៅរាជធានីកង់ប៉េរ៉ា-Canberra ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

2022/07/04 10:41:10 am        154
ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២ សប្បុរសជនខ្មែរជាច្រើនរូប នៅរាជធានីកង់ប៉េរ៉ា ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយដល់សហគមពលរដ្ឋខ្មែរនៅរាជធានីកង់ប៉េរ៉ា-Canberra ប្រទេសអូស្ត្រាលីនាពេលកន្លងមក។  ពិធីប្រគល់គ្រឿងឥស្សរិយយស មេដាយថ្នាក់មហាសេនា, មេដាយថ្នាក់ធិបឌិន និងមេដាយថ្នាក់សេនា បានធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌៕

ទ័ពមួកខៀវកម្ពុជា ទទួលការកោតសរសើរពី UN ខណៈកំពុងបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង

2022/07/02 02:35:21 pm        990
ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ​កងទ័ពមួកខៀវកម្ពុជាដែលកំពុងឈរជើងបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិUN​ នៅប្រទេសស៊ូដង់ខាងត្បូង បាននិងកំពុង​ទទួល​ការគាំទ្រ ​ការកោតសរសើរពីមេបញ្ជាការUN ​និងបណ្តាពលរដ្ឋនៅក្នុងតំបន់បេសកកម្ម​នៅ​តាមទីក្រុងរដ្ឋធានីសំខាន់ៗចំនួន៦ រួមមាន រដ្ឋធានី Juba ទីក្រុងBor , Malakal, Wau, Bentiu, និងទីក្រុងទីRumbekនៅក្នុងប្រទេស​ស៊ូដង់ខាងត្បូង។បើតាមលោកវរសេនីយ៍ឯក ទេស សីហា មេបញ្ជាការកងអនុសេនាធំអាវុធហត្ថមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការ​សហប្រជាជាតិ UNនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង អោយBTV នឹង​នៅថ្ងៃទី២​ ខែ​កក្កដា​នេះ ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ​ កម្លាំង​អាវុធ​ហត្ថមួកខៀវកម្ពុជា ត្រូវបាន​ដាក់​ពង្រាយកងកម្លាំងឈរបំពេញបេសកកម្មថែរក្សាសន្តិភាពUN ​នៅ​ប្រទេសស៊ូដង់​ខាងត្បូងចំនួន ៦ទីតាំង និងឈរជើងនៅ៧គោលដៅ ។លោកមេបញ្ជាការ ​បានឱ្យដឹងថា​ ភារៈកិច្ចសំខាន់​ដែលកម្លាំងអាវុធហត្ថត្រូវធ្វើ គឺ​មាន​ការការ​ពារអម​ដំណើរ​ឥស្សរជន UN និងដំណើរទស្សនកិច្ច បណ្ដាថ្នាក់ដឹកនាំប្រទេស ​បរិច្ចាគកងកម្លាំង ចុះត្រួត​ពិនិត្យសន្តិសុខ តាមច្រកចេញ-ចូល ក្នុងបន្ទាយUN ត្រួតពិនិត្យសម្ភារៈកងកម្លាំងប្ដូរវេន ត្រួតពិនិត្យ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ​ត្រួតពិនិត្យការធ្វើចត្តាឡីស័ក ត្រួត​ពិនិត្យ​តាម​រថយន្ដពង្រឹង​​ការការ​ពារជម្ងឺកូវីដ-១៩ បានជាង៧០០០លើក ជាដើម។លោកវរសេនីយ៍ឯក ​ទេស សីហា ​បន្តថា ​ការងារបេសកកម្មសំខាន់ៗក្រៅពីនេះ គឺកងកម្លាំងអាវុធ​ហត្ថ​កម្ពុជាយើង ​បានចុះ ត្រួតពិនិត្យប័ណ្ណបើកបរ​ និងមិនពាក់មិនពាក់ខ្សែក្រវ៉ាត់ ត្រួតពិនិត្យល្បឿន​រថយន្ត អាកុល ល្បាតថ្មើរជើង​ និងចុះល្បាតនៅក្នុងបន្ទាយ​UN ល្បាតក្នុងទីក្រុង ត្រួតពិនិត្យ​កងកម្លាំងប្តូរវេន​ ត្រួតពិនិត្យសម្ភារៈកងប្តូរវេន ​សម្រួល​ចរាចរណ៍​ឱ្យ​ក្បួន​រថយន្ត​ព្រលាន​យន្តហោះ (Movcon) ​សហការត្រួតពិនិត្យស៊ើបអង្កេតឧប្បត្តិវហេតុនានា ​ជាច្រើនករណីទៀត ទទួល​ភាព​ជោគជ័យ​លើគ្រប់ភារកិច្ច។លោក បញ្ជាក់ថា បច្ចុប្បន្ន កងអនុសេនាធំអាវុធហត្ថមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការ​សហប្រជាជាតិ​ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង មានចំនួន៧៣នាក់ ​ហើយក្រៅពីនេះកម្ពុជា​យើង​ក៏​មានមន្ត្រីទ័ពមួកខៀវជាអ្នក​សង្កេតការណ៍​ម្នាក់​ធ្វើការ​ជាមួយមេបញ្ជា​UN​នៅក្នុងប្រទេសស៊ូដង់​ផងដែរ។សូមបញ្ជាក់ឱ្យដឹងដែរថា ចាប់តាំងពិឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូនកងទ័ព​រក្សាសន្តិភាព សរុបចំនួន៨៣០២នាក់ ​ក្នុងនោះ​កម្លាំងនារីមានចំនួន៥៨០នាក់ ទៅចូលរួមបំពេញ​បេសកកម្មចំនួន១១ នៅប្រទេសចំនួន៩ រួមមាន​ ស៊ូសង់ ស៊ូដង់ខាងត្បូង ឆាដ ស៊ីរី សាយប្រឹស ម៉ាលី លីបង់ អាហ្វ្រិកកណ្តាល និងយេម៉ែន។ បច្ចុប្បន្ន ​កងទ័ពរក្សាសន្តិភាពរបស់កម្ពុជា មានចំនួនជាង ៨០០នាក់​ កំពុងបំពេញបេសកកម្មនៅប្រទេស ​ចំនួន៥ មានស៊ូដង់ ស៊ូដង់ខាងត្បួង ម៉ាលី លីបង់ និងអាហ្វ្រិកកណ្តាល៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម លី ធុជ អញ្ជើញចូលរួមពិធីអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្រុងបាវិត

2022/07/02 01:08:34 pm        209
ស្វាយរៀង៖ ឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញចូលរួមពិធីអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ។ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៥ និងសមាជិកគណបក្សក្នុងក្រុងបាវិតទាំងអស់ ចំពោះការលះបង់គ្រប់បែបយ៉ាងទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីឧត្តមប្រយោជន៍ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា ជាពិសេសលើកកម្ពុជាជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ឯកឧត្តម លី ធុជ បានលើកឡើងថា “ឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋជូនគណបក្សប្រជាជនកម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ឯកឧត្តមបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជាឈ្នះ សន្តិភាពឈ្នះ និងការអភិវឌ្ឍឈ្នះ”៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM