មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង
ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ
ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង

សេដ្ឋកិច្ច និង កសិកម្ម

អត្រាប្តូរប្រាក់មានលំនឹងល្អ ជាការលើកកម្ពស់ជីវិភាពដល់ប្រជាពលរដ្ឋ និងការទាក់ទាញវិនិយោគិន

2022/07/06 01:31:30 pm        670
ភ្នំពេញ៖ ស្ថានភាពអត្រាប្តូរប្រាក់មិនមានប្រែប្រួលខ្លាំង ជាការធ្វើឲ្យលំហូរសាច់ប្រាក់របស់កម្ពុជា​មាន​លំនឹង ស្ថេរភាពល្អ និងជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់ និងជាទំនុកចិត្តរបស់អ្នក​វិនិយោគ ជាពិសេសការផ្តល់ភាពទាក់ទាញពីវិនិយោគិន ឲ្យមកបណ្តាក់ទុននៅក្នុងទីផ្សារ​ព្រះរាជា​ណា​ចក្រកម្ពុជា។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនួញនៅក្នុងអាជីវកម្ម ថ្លែង​លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ ​ជាមួយភ្នាក់អ្នកយកព័ត៌ BTV ​នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះថា តាមការសង្កេតមើលទីផ្សារប្តូរប្រាក់នៅកម្ពុជា ​ជាច្រើនឆ្នាំមកនេះ គឺមិនមានការប្រែប្រួល​ខ្លាំង​នោះឡើយ ដោយរក្សាអតិផរណាលំនឹងប្រាក់រៀល​ និងប្រាក់ដុល្លារបានល្អប្រសើរ។លោកឧកញ៉ា បន្តថា ទោះបីអត្រាប្តូរប្រាក់មានស្ថេរភាពល្អយ៉ាងណាក៏ដោយ ការគាំទ្រ និងរួមគ្នាប្រើ​ប្រាស់​រូបិយវត្ថុ​ប្រាក់រៀល​ ត្រូវជំរុញឲ្យបានផុលផុសថែមទៀត។ទាក់ទងរូបិយវត្ថុនេះ, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងថា ​ចំពោះការរក្សាស្ថេរ ភាពអត្រាប្តូរប្រាក់ល្អក្នុងរក្សាវែងបែបនេះ គឺមិនមែនជារឿង​ចៃដន​នោះឡើយ ​ពោលគឺបានកើតចេញពីការគិតគូរ ​និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល នឹង​ស្ថាប័នជំនាញ ​ជាពិសេសជាងនេះទៅទៀត ​វាជាការទាក់ទាញអ្នកវិនិយោគផងដែរ ។សូមបញ្ជាក់ថា៖ ថ្មីៗនេះមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ដោយមានការដាក់​ចេញ​នូវគោលនយោបាយជាច្រើន ​និងការជម្រុញលើកកម្ពស់ប្រាក់រៀលជាដើម​ ក្នុងរយៈពេល ២០ឆ្នាំ មកនេះ​ អត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារ ​មានស្ថេរភាពល្អ ក្នុងរង្វង់មធ្យមជាង ៤ ០០០រៀល ក្នុងមួយដុល្លារ​ ពោលគឺដោយមានការប្រែប្រួលតិចតូច។ជាក់ស្តែងថ្ងៃទី ០៦ខែកក្កដា ឆ្នាំ ២០២២ ធនាគារជាតិនៃកម្ពុជា​ បានបង្ហាញអត្រាប្តូរប្រាក់ផ្លូវការ គឺ ៤ ០៧៥ រៀល ​ក្នុងមួយដុល្លារអាមេរិក។​ ដូច្នេះវត្តមានរបស់ប្រាក់រៀល គឺបានរួមចំណែកយ៉ាង​សំខាន់ ​ក្នុងការស្តារ ​និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ជាពិសេសការបន្ធូរបន្ថយអត្រាការប្រាក់​សម្រាប់​ជំរុញការវិនិយោគ ​និងការប្រើប្រាស់​ ក៏ដូចជាការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ចផងដែ ៕អត្ថបទ៖ សុន រ៉ាឌី

ចំណូលលក់សំបុត្រចូលទស្សនាអង្គរដល់ភ្ញៀវទេសចរបរទេស កើនឡើងក្នុងឆមាសទី១

2022/07/05 12:53:06 pm        810
សៀមរាប៖ កម្ពុជាទទួលបានចំណូលពីការលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរវត្ត បានកើនឡើងខ្ពស់ ក្នុងឆមាសទី១​ឆ្នាំនេះ ឆ្លុះបញ្ជាំងពីវត្តមានភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនានៅក្នុងប្រទេស ចាប់តាំងពីរដ្ឋាភិបាលប្រកាសបើកព្រំដែន ទទួលទេសចរណ៍បរទេសចាក់វ៉ាកសាំងកូវីដ១៩។កម្ពុជាទទួលបានចំណូលជាង ២,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២២ កើនឡើងជាង ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ៦ខែនេះ មានទេសចរសរុប ៥៩ ៩៨៣នាក់ បានទិញសំបុត្រចូល​រមណីយដ្ឋាន​អង្គរ ដែលកើន ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ ដោយឡែក ក្នុង​ខែមិថុនា កន្លងទៅនេះ មានទេសចរ ១៤ ២០៤នាក់ បាន​ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយ​ចំណូលលក់សំបុត្រនោះមាន ៥៦៣ ៦៥៣ដុល្លារ។គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៦ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ដែលបាន​ឧបត្ថម្ភ​ទៅមូលនិធិ​គន្ធបុប្ផា ​មាន​ចំនួន ១១៩ ៩៦៦ដុល្លារ។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់គ្រឹះស្ថានអង្គរ។ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ប្រាសាទអង្គរ ​ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​លោក​របស់ យូណេស្កូ ក្នុងឆ្នាំ ១៩៩២ គឺជាគោលដៅទេសចរណ៍​ពេញ​និយមបំផុត​នៅក្នុង​ប្រទេសកម្ពុជា។ក្នុងអំឡុងមុនការរាតត្បាតជំងឺកូវីដ១៩ រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទអង្គរ បាន​ទទួល​ភ្ញៀវអន្តរជាតិដល់ទៅ ២,២ លាននាក់ក្នុងឆ្នាំ ២០១៩​ ដែលរកចំណូលបាន​ ៩៩ លានដុល្លារ ពីការលក់សំបុត្រ។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ សម្រេចបើកប្រទេសពេញលេញឡើងវិញ ​កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់​ពីស្ថានភាពកូវីដ១៩ក្នុងប្រទេសមានភាពធូរស្រាល ​ដោយសារអត្រាខ្ពស់នៃប្រជាពលរដ្ឋ​បាន​ចាក់វ៉ាក់សាំងមូលដ្ឋាន។ នៅក្រោយ​ប្រកាស​ទទួលភ្ញៀវទេសចរបរទេសដែល​បានចាក់វ៉ាក់សាំង​កូវីដ១៩ អាជីវកម្មទេសចរណ៍នានា ​ត្រូវបានគេមើលឃើញថា បានបើកដំណើរការឡើងវិញ​ជា​បន្តបន្ទាប់៕

ប្រតិបត្តិការហិរញ្ញវត្ថុរបស់គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា មានភាពល្អប្រសើរ

2022/07/04 02:25:18 pm        270
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បង្ហាញថា ប្រតិបត្តិការរបស់​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុនៅកម្ពុជា បាន​ដំណើរការយ៉ាងរលូន និងរឹងមាំនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយសារតែការស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័ស នៃសកម្មភាពអាជីវកម្មចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបើកដំណើរការ​សេដ្ឋកិច្ច​សង្គមពេញលេញឡើងវិញ ។គិតត្រឹមឆមាសទីមួយឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់​ឥណទាន​ដល់វិស័យឯកជនសរុប ៥០,៧ពាន់លានដុល្លារ។ ​នេះបើយោងតា របាយការណ៍​ពី​ធនាគារជាតិ​នៃកម្ពុជា ដោយបានបញ្ជាក់ថា ​ទំហំឥណទាននេះ ​គឺកើនជាង ២២ភាគរយ បើធៀបនឹងចុងឆ្នាំ​ត្រីមាស​ទីមួយឆ្នាំ២០២១។របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ទឹកប្រាក់ចំនួន២០៥,៤ទ្រីលានរៀល (ប្រមាណ​៥០,៧ពាន់លានដុល្លារ) ​គឺជាទំហំឥណទានដែល​គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុនៅកម្ពុជា ផ្តល់ឱ្យវិស័យឯកជននានា ​ដើម្បីបំពេញតាមតម្រូវការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ច។ យោងតាមរបាយការណ៍ដដែល ​ការផ្តល់ឥណទានតាមវិស័យរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រួមមាន​ ១៣,៧ពាន់ដុល្លារបានគ្រប់ដណ្តប់លើវិស័យសំណង់ ​ដែលកើន២៩,៣ភាគរយ ធៀប​នឹង​ឆ្នាំមុន​ ឥណទាន ៤,៨ពាន់លានដុល្លារ គ្រប់​ដណ្តប់​លើវិស័យកសិកម្ម ​កើន១១,៦ភាគរយ និង​វិស័យ​សេវា​កម្មកើន ១១,៥ភាគរយក្នុងទំហំ ៥ពាន់លានដុល្លារ។ ដោយឡែក ផ្នែកពាណិជ្ជកម្មលក់ដុំ និងរាយទទួលបាន​ឥណទាន​ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១២,៦ ពាន់​លាន​ដុល្លារ កើន២៦,១ភាគរយ, អង្គភាពគ្រួសារមាន២,៧ ​ពាន់​លានដុល្លារ កើន៣៧ ភាគរយ, ផ្នែកកម្មន្តសាល ១,៧ ពាន់លានដុល្លារ ​កើន២៤,៨ ភាគរយ ​និងផ្នែកផ្សេងៗ ១០,២ ពាន់​លានដុល្លារ កើន ១៦,៨ ភាគរយ។បច្ចុប្បន្ន​កម្ពុជា មាន​ធនាគារ និងមីក្រូហិរញ្ញសរុប ៣៨៣គ្រឹះស្ថាន ក្នុង​នោះមាន ​ធនាគារពាណិ្ជកម្ម ចំនួន៥៤ ​និង​ធនាគារ​ឯកទេស ចំនួន១០។ដោយឡែក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល​ប្រាក់​បញ្ញើ​ពីសាធារណជន​ មាន៦, គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ​មាន៧៩​ និង​គ្រឹះ​ស្ថាន​ឥណទាន​ជនបទ មាន២៣៤៕ អត្ថបទ៖ វណ្ណៈ

ទំហំទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានទឹកប្រាក់ជាង៩៧០លានដុល្លារ

2022/07/04 12:37:17 pm        579
ភ្នំពេញ៖ ទំហំផ្សារនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានកើនឡើងជាលំដាប់ ខណៈរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម តម្រូវឱ្យអាជីវកម្ម ពាណិជ្ជកម្ម ចុះបញ្ជី ដើម្បីទទួលសិទ្ធស្របច្បាប់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំទីផ្សារសរុបនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​នៅកម្ពុជា ក្នុងឆ្នាំ២០២១ មានតម្លៃទឹកប្រាក់ ៩៧០,១លានដុល្លារ បានកើនឡើងពី ៨១៣,២៥លានដុល្លារ ក្នុងឆ្នាំ ២០២០។ របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចំណូលនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាម​វិស័យ​នីមួយៗ កាលពីឆ្នាំ ២០២១ រួមមាន៖ សំលៀកបំពាក់ ២៦៣,៣០លានដុល្លារ, គ្រឿង​អេឡិចត្រូនិក ២៥៤,៤លានដុល្លារ, គ្រឿងសម្អាង ​ផលិតផលសុខភាព ​និងសម្ភារៈប្រើប្រាស់ ២៣០,៥លានដុល្លារ, សម្ភារៈក្មេងលេង ​សម្ភារៈកម្សាន្ត និងសម្ភារៈកែច្នៃផ្សេងៗ ៦២,៩៤លានដុល្លារ, ម្ហូបអាហារ ៥៧,១៩លានដុល្លារ, គ្រឿង​សង្ហារិម ៤៦,២៩លានដុល្លារ ​និងប្រព័ន្ធផ្សព្វផ្សាយ ១១,១៩លានដុល្លារ។យោងតាមរបាយការណ៍ដដែល ចំនួនអ្នកប្រើប្រាស់អ៊ិនធើណេត នៅកម្ពុជា មានជាង១៣លាននាក់ ខណៈចំនួនអ្នកប្រើប្រាស់ស៊ីមកាតទូរស័ព្ទមានចំនួន ២២លាននាក់។តាមការប៉ាន់ប្រមាណនៅឆ្នាំ ២០២២នេះ ទំហំ​ទីផ្សារនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​នៅកម្ពុជា ​នឹងកើនដល់ប្រមាណ ១១១៧,២៩លានដុល្លារ ​និងបន្តកើនដល់ប្រមាណ ១៧៨២,៣៤ លានដុល្លារ នៅឆ្នាំ ២០២៥ខាងមុខ។ក្រសួងពាណិជ្ជកម្ម បានតម្រូវឲ្យម្ចាស់អាជីវកម្មអនឡាញទាំងអស់នៅទូទាំងប្រទេស មកធ្វើការ​ចុះ​បញ្ជីនៅក្រសួង ​ដើម្បីចៀសវាងការផាកពិន័យដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែកក្កដា ​ឆ្នាំ ២០២២។សូមបញ្ជាក់ថា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកដែលចូល​ជាធរមានកាលពី​ចុង​ឆ្នាំ​២០២០ បានដើរតួនាទីជាមូលដ្ឋានច្បាប់ដ៏សំខាន់ ​សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក ​ជាពិសេសដើម្បីការពារផលប្រយោជន៍ ​និងបង្កើត​ទំនាក់ទំនង​ប្រកបដោយ​ទំនុក​ចិត្តខ្ពស់​ជាមួយអ្នកប្រើប្រាស់អេឡិចត្រូនិក​ ក៏ដូចជា ​ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និង​បរទេសឲ្យមកបណ្តាក់ទុននៅកម្ពុជា៕ អត្ថបទ៖ វណ្ណៈ

បន្លែដាំដុះដោយប្រើប្រាស់ប្រព័ន្ធហាយត្រូផូនិក ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារល្អ

2022/07/02 01:42:36 pm        790
កំពង់ធំ៖ កសិករ ទូច ស៊ីភឿន ប្រធានក្រុមគណៈកម្មការដាំដុះបន្លែ ដោយប្រើប្រាស់ប្រព័ន្ធហាយត្រូផូនិក ក្រោមការជួយឧបត្ថម្ភពីអង្គការចលនាភូមិថ្មី រស់នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រាប់BTV ឲ្យដឹងថា គម្រោងអង្គការចលនាភូមិថ្មី បានជួយធ្វើរោងបន្លែសម្រាប់ក្រុមកសិករ ក្នុងក្រុមសហគមន៍ ចំនួន ៣រោង ដែលមានរោងផ្ទះសំណាញ់ និងរោងហាយត្រូផូនិកផងដែរ។ បច្ចុប្បន្នរោងបន្លែទាំងបីក្នុងភូមិគោលដៅកំពុងដាំដុះន្លែខុសៗគ្នា និងបាននាំទៅលក់ក្នុងទីផ្សារខេត្ត និងផ្សារសហគមន៍ ហើយបន្លែដែលដាំដុះ ដោយប្រើប្រាស់ប្រព័ន្ធហាយត្រូផូនិក ភាគច្រើនជាបន្លែស្លឹក និងដាំវិលជុំគ្រប់រដូវ។កសិករដដែល បានបញ្ជាក់បន្ថែមថា បន្លែទាំងអស់ ដែលដាំនៅក្នុងផ្ទះសំណាញ់ និងបន្លែមួយចំ នួនទៀតដាំដោយប្រើប្រាស់ប្រព័ន្ធហាយត្រូផូនិក មិនប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត ឬជីគីមីឡើយ។ ជារៀងរាល់ថ្ងៃ បន្លែនៅក្នុងរោងហាយត្រូផូនិកទំហំ (៣០ម៉ែត្រ គុណ៤០ម៉ែត្រ) អាចប្រមូលផលបានប្រមាណចន្លោះពី២០គីឡូក្រាម ទៅ៣០គីឡូក្រាម។ជាមួយគ្នានេះដែរ កសិករក្នុងគម្រោង ត្រូវបានជួយគាំទ្រទាំងស្រុងលើការធ្វើផ្ទះសំណាញ់​ និងការ រៀបចំប្រព័ន្ធហាយត្រូផូនិក ដោយអង្គការចលនាភូមិថ្មី ក្រោមមូលនិធិរបស់ប្រទេសកូរ៉េ និង​ត្រូវបាន​បណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំដុះ ដោយមន្រ្តីការិយាល័យកសិកម្មក្រុងស្ទឹងសែន និងមន្ទីរ​កសិករកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តំពង់ធំផងដែរ៕ អត្ថបទ៖ លី សាងស៊ីន

កម្ពុជាមានផែនការបង្កើតដៃគូពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀតទៅកាន់អឺរ៉ុប និងអាស៊ី

2022/07/01 02:24:01 pm        574
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា មានផែនការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀតជាមួយ សហភាពសេដ្ឋកិច្ចអឺរ៉ុប ឥណ្ឌា រុស្ស៉ី ជប៉ុន និងម៉ុងហ្គោលីជាដើម។ឯកឧត្តម ប៉ាន សូរស័ក្កិ បានលើកឡើងពីផែនការរពង្រីកសក្តានុពលទីផ្សារ​ពាណិជ្ជកម្មសេរី​ទៅកាន់​ប្រទេស​និងតំបន់មួយចំនួនទៀត ខាងលើនេះ ក្នុងអំឡុងពេលអញ្ជើញ ធ្វើបទបាឋកថាស្ដីពី «សក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចូលជាធរមាន» ជូនដល់ គណៈគ្រប់គ្រង មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២​ និងកម្មសិក្សាការី ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាលកាលពីរសៀលថ្ងៃទី ៣០មិថុនា ម្សិលមិញនេះ។ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា សម្រាប់កម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ចំនួន២ ដែលបានចូលជាធរមានគឺកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន (CCFTA) និង​កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ​ដែលបានចូលជាធរមាន នៅថ្ងៃទី១ ​ខែមករា ឆ្នាំ២០២១ ក្លាយជាកម្លាំង ​ចលករ ដ៏សំខាន់ ក្នុងការជំរុញកំណើន ពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន។ឯកឧត្តម បន្តថា វាផ្តល់ទីផ្សារ បន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយមុខបន្ថែមទៀត ​សម្រាប់ការ នាំចេញ​ពីកម្ពុជា ប​ន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ​ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការ​វិនិយោគ​បរទេសផ្ទាល់ (FDI) និងការងារថ្មីៗ​ ជូនប្រជាពលរដ្ឋផងដែរ។នៅក្នុងឱកាសនេះ ឯកឧត្តម សង្ឃឹមយ៉ាងម៉ុតមាំថា បាឋកថានាថ្ងៃនេះ នឹងផ្តល់ដល់សិស្ស​មន្ត្រីជាន់​ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ​ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល ទទួលបានជា​ព័ត៌មាន និងចំណេះដឹងទូទៅជា ​មូលដ្ឋានបន្ថែម ​ពិសេសអំពីសក្តានុពល ​និងអត្ថប្រយោជន៍ ក៏ដូចជា​កាលានុវត្តភាពរបស់ ​កិច្ចព្រមព្រៀង ពាណិជ្ជ កម្មសេរី ​ដែលកម្ពុជាចុះហត្ថលេខី ក៏ដូចជា​អត្ថប្រយោជន៍ក្នុងការ អភិវឌ្ឍន៍សេដ្ឋ កិច្ចរបស់យើង៕អត្ថបទ៖ មុត សុទ្ធ

អាជីវកម្មទេសចរណ៍អាចខ្ចីប្រាក់ពីតាមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៩ ចាប់ពីថ្ងៃទី១ ខែកក្តដានេះទៅ

2022/07/01 01:56:36 pm        501
ភ្នំពេញ៖ គម្រោងសហហិរញ្ញប្បទានស្តារ និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍ ដែល​រាជរដ្ឋាភិបាលប្រកាសអនុត្ត កាលពីនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២មកនេះ រហូតមកដល់ថ្ងៃទី១ ខែ​កក្កដា​នេះ រាជរដ្ឋាភិបាល ​បានទម្លាក់កម្ចីឥណទានដាក់​នៅតាមបណ្តាធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​ដែលជាដៃគូចំនួន១៩រួចហើយ​ ហើយបណ្តាអាជីវកម្មទេសចរណ៍​ក៏អាចចាប់ផ្តើមទៅ​ទទួល​កម្ចីនេះបានចាប់ពីថ្ងៃនេះតទៅដែរ។បើតាមឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារ​គាំពារ​សហគ្រាស និងការងារក្នុងវិស័យទេសចរណ៍ បានថ្លែងប្រាប់BTV ​នៅថ្ងៃទី១​ ខែកក្កដានេះថា ជាក់ស្តែងកាលពីថ្ងៃទី ២៧ខែឧសភា​ ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកា​ក្នុង​ទម្រង់​ជាគម្រោង​សហហិរញ្ញប្បទានស្តារ និង​ជម្រុញកំណើនវិស័យទេសចរណ៍​ក្នុងទំហំទឹក​ប្រាក់ ១៥០​លាន​ដុល្លាអាមេរិច ក្នុងនោះ​បដិភាគ​របស់រាជរដ្ឋាភិបាលមាន​ទំហំទឹកប្រាក់ ៧៥លាន​ដុល្លាអាមេរិច ផ្តល់តាមរយៈធនាគារ​សហគ្រាស​ធុនតូច ​និងមធ្យម SME Bank និងថវិកា​បដិភាគរបស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុជាដៃគូចំនួន៧៥លានដុល្លាអាមេរិច ដែលមានអាត្រាការប្រាក់៦.៥% នៅថ្ងៃទី១​ខែកក្តដានេះ​ គឺបានទម្លាក់ទៅឲ្យបណ្តាធនាគារជាដៃគូទាំងអស់រួចហើយ។ឯកឧត្តម សុង តុងហាប់ ថ្លែងថា នៅក្នុងអំឡុងពេលនេះ ក្រសួងទេសចរណ៍បាននឹងកំពុងរៀប​បញ្ជីឈ្មោះ​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូចំនួន១៩គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយជូនបណ្តាអាជីកម្មទេសចរណ៍ងាយស្រួលទាក់ទងស្វែងរកប្រាក់កម្ចីនេះដែលចាប់ផ្តើមទទួលកម្ចីឥណទាននេះចាប់ពីថ្ងៃទី១ខែកក្តដានេះតទៅដែរ៕អត្ថបទ ស៊ុម សុខជា

សហគ្រាសជាច្រើន កំពុងពង្រីកប្រព័ន្ធគុណភាពផលិតកម្ម ដើម្បីឆ្លើយតបទីផ្សារ និងការប្រកួតប្រជែង

2022/07/01 01:48:03 pm        487
ភ្នំពេញ៖ វិធីសាស្ត្រ«ស៥» នឹងជួយដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម អាចពង្រីក​ខ្លួន​អនុវត្តយក ស៦ ឬ ស៧ និងឈានទៅអនុវត្តយកប្រព័ន្ធគ្រប់គ្រងគុណភាព ឬសុវត្ថិភាព​ផ្សេងៗ​ទៀត ដើម្បីបង្កើនផលិតភាពក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ឆ្លើយតបតាម​តម្រូវ​ការទីផ្សារ និងការ​ប្រកួត​ប្រជែង នឹងជាផ្នែកមួយនៃការរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច​របស់ប្រទេសជាតិ។ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង​ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី​សមិទ្ធផល​ផលិតភាព ប្រចាំឆ្នាំ២០២២ នៅ​ថ្ងៃទី ៣០ខែ មិថុនា ឆ្នាំ២០២២ថា ការអនុវត្ត «ស៥» គឺផ្តើមចេញពី ស ទាំង៥រួមមាន៖ សម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរឲ្យបានជោគជ័យ និងបានស្ថិតស្ថេរទៅបាន គឺចាំបាច់ទាមទារនូវការប្តេជ្ញាចិត្តមោះមុត របស់អ្នកដឹកនាំថ្នាក់កំពូល។ចំណែកម្ចាស់សហគ្រាសធំៗចំនួន ៤ បានលើកឡើងស្រដៀងគ្នាថា ការអនុវត្ត «ស៥» របស់​មជ្ឈមណ្ឌល​ផលិតភាពជាតិ​ បានធ្វើឲ្យសហគ្រាសរបស់ពួកគាត់ រួមចំណែកលើកកម្ពស់ការ​គ្រប់គ្រង និងប្រសិទ្ធភាពការងាររបស់រោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងការពង្រីក​ផលិតភាព​ខ្សែច្រវ៉ាក់ផលិតកម្មឲ្យកាន់តែធំ និងមានទំនុកចិត្ត ​ការកាត់បន្ថយវេលា ​និងទទួលបានប្រាក់​ចំណេញ​មកវិញ តាមរយៈនៃការអនុវត្តគម្រោងទាំងនេះ។លោក ហ៊ឹម ផានិត ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ ​លើកឡើងឲ្យដឹងថា ​នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ​មជ្ឈមណ្ឌល​ផលិតភាពជាតិ ​សហការជាមួយអង្គការ APO ជ្រើសរើស​ក្រុមហ៊ុន ​ដើម្បីអនុវត្តគម្រោង Business Excellence (ឧត្ដមធុរកិច្ច) នេះជាផ្នែកមួយនៃកម្មវិធី​សមិទ្ធផល​ផលិតភាព ​ដលនឹងបន្តអភិវឌ្ឍន៍រហូតដល់មានកម្មវិធីប្រគល់ពានរង្វាន់ «សមិទ្ធផល​ផលិតភាព៖ ឧត្ដមធុរកិច្ច» នាឆ្នាំក្រោយៗទៀត។ Business Excellence ជួយអភិវឌ្ឍ ​និងពង្រឹងប្រព័ន្ធគ្រប់គ្រង ​និងដំណើរការរបស់អង្គភាព ដើម្បី​កែ​លម្អការអនុវត្ត ​និងបង្កើតតម្លៃសម្រាប់អ្នកពាក់ព័ន្ធ។ ​សម្រេចបាននូវភាពល្អឥតខ្ចោះ នៅក្នុងអ្វី​គ្រប់យ៉ាង​ដែលអង្គភាពប្រតិបត្តិ ​ហើយសំខាន់បំផុតគឺការសម្រេចបាននូវលទ្ធផល​អាជីវកម្ម​ដ៏ប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ម៉ុងហ្គោលី កំពុងពិនិត្យលទ្ធភាពចុះ MOU ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម

2022/07/01 01:21:02 pm        514
ភ្នំពេញ៖ កម្ពុជាកំពុងពិនិត្យលទ្ធភាពចុះអនុស្សាណៈនៃការយោគយល់គ្នា (MOU) ជាមួយម៉ុងហ្គោលី ទៅលើវិស័យពាណិជ្ជកម្ម ដើម្បីជំរុញនូវការនាំចេញទំនិញសក្តានុពល លើវិស័យកសិកម្ម និងទំនិញសំខាន់ៗដទៃទៀត ដែលអាចជាតម្រូវទីផ្សាររបស់ម៉ុងហ្គោលី។ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បានពិភាក្សាលើការងារ នាំចេញកសិផល និងទំនិញសំខាន់ៗរបស់កម្ពុជា ក្នុងជំនួបមួយកាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។ ក្នុងកិច្ចប្រជុំខាងលើនេះឯកឧត្តម រាជ រ៉ា បាន​លើក​ឡើង​ពី​បរិយាកាសធុរកិច្ច​នៅកម្ពុជា​រួមមាន៖ ការចរចា​បង្កើតទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេស​ការ​ធ្វើ​កំណែទម្រង់ស៊ីជម្រៅ និងការដាក់ប្រកាសឱ្យប្រើច្បាប់សំខាន់ៗ ​ដើម្បីសម្រួលដល់វិនិយោគិន ដែលមាន​បំណងចូលមកវិនិយោគនៅកម្ពុជា​ ។ ឯកឧត្តម ជំរុញឱ្យភាគីម៉ុងហ្គោលី ពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬ​អនុស្សារណៈនៃការយោគយល់គ្នា ​ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ។ជាការឆ្លើយតប លោក JAMSRAN BYAMBASUREN ​ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា បាន​គាំទ្រចំពោះសំណើក្នុងការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការ​យោគយល់​គ្នា​ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនេះ ជាពិសេស​គោលដៅ​កសិកម្ម ​និងទំនិញសំខាន់ៗដទៃទៀត ​ដែលអាចជាតម្រូវការទីផ្សាររបស់ម៉ុងហ្គោលី។ បង្កើតទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៦០ ​កម្ពុជានិងម៉ុងហ្គោលីបានបន្តពង្រឹង កាន់​ជិតស្និទ្ធ​បន្ថែមទៀត​លើកិច្ចសហប្រតិបត្តិការនានា ​ជាពិសេសវិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម និងវិនិយោគ៕ អត្ថបទ៖ វណ្ណៈ

ក្រសួងពាណិជ្ជកម្ម បន្ថែមពេលបីថ្ងៃទៀត សម្រាប់ការចុះញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

2022/07/01 01:12:01 pm        910
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣ ខែកក្កដា ដើម្បីផ្តល់ពេលវេលាដល់ក្រុមហ៊ុន និងអាជីវកម្ម មកស្នើសុំចុះបញ្ជី ឬលិខិតអនុញ្ញាតអាជីវកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។យោងតាមសេចក្តីជូនដំណឹងស្ដីពី ការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី៣០ ខែមិថុនា ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ​ដោយ​សង្កេតឃើញថា អាជីវករ ​សហគ្រាសឯកបុគ្គល និងក្រុមហ៊ុន​ជាច្រើនលើសលប់ បាន​មក​ក្រសួងពាណិជ្ជកម្ម ​ដើម្បីដាក់ពាក់ស្នើសុំលិខិត​អនុញ្ញាត ឬអាជ្ញាប័ណ្ណ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧:00 នាទី។រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំ​នៅ​នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្ត​ដែល​រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល​ ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូន​ដំណឹង​នេះតទៅ។ក្រសួងពាណិជ្ជកម្ម បញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក ​ដោយមិនមានការ​អនុញ្ញាត​ពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវ​ទទួល​ការផាក​ពិន័យជាប្រាក់ និងអាចមានការ​ផ្តន្ទាទោស​ដូចមានចែងក្នុងច្បាប់​ស្តីពី​ពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក។ ក្រសួងពាណិជ្ជកម្ម កាលពីខែមីនា ឆ្នាំ២០២២ បានពន្យាពេលម្តង ​លើការផាកពិន័យចំពោះការ​យឺតយ៉ាវ​សម្រាប់​ការដាក់ពាក្យស្នើសុំលិខិត​អនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក ដល់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM
UN ៖ ជនប៉ាឡេស្ទីន ៨៧៥នាក់ ត្រូវបានសម្លាប់នៅជិតទីតាំងចែកចាយជំនួយក្នុងតំបន់ហ្កាហ្សា
07/15/2025 08:07 PM
វិមានក្រឹមឡាំង៖ សេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីរុស្ស៊ី និងលោក Putin គឺធ្ងន់ធ្ងរ និងត្រូវការការវិភាគ
07/15/2025 08:07 PM
បារាំង៖ សន្និសីទ UN នឹងពិភាក្សា អំពីហ្កាហ្សាក្រោយសង្គ្រាម និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/15/2025 07:07 PM
កូរ៉េខាងត្បូងកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ដើម្បីតវ៉ា ជុំវិញការអះអាងសិទ្ធិលើកោះ
07/15/2025 07:07 PM
លោក Netanyahu ស្ថិតក្រោមសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយមានគណបក្សដកខ្លួន
07/15/2025 07:07 PM