មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង
ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ
ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង

សេដ្ឋកិច្ច និង កសិកម្ម

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់សរុបជាង ៣.៨ ប៊ីលានដុល្លារ កើនឡើង១៤%

2022/07/11 11:13:38 am        628
ភ្នំពេញ៖ គិតត្រឹមរយៈពេល ៥ខែ ដើមឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់សរុបចំនួនប្រមាណ ៣.៨៤ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៤.៥% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១​ ដែលមានទឹកប្រាក់ ៣.៣៥ ប៊ីលានដុល្លារ។យោងតាមរបាយការណ៍ការងាររបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ ទទួលបាននៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២២នេះ​ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងខែឧសភា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ​ សម្រេចបានទឹកប្រាក់សរុបចំនួន ​៩២៣.២លានដុល្លារ កើនឡើងជាង ២៤% បើធៀបនឹងខែមេសា ដែលមានទឹកប្រាក់ ៧៤១.៥លានដុល្លារអា ក្នុងនោះ​ការនាំ​ចេញពីកម្ពុជាទៅថៃ មានតម្លៃ ៨៩.៨លានដុល្លារ ធ្លាក់ចុះ ១.១៤% ធៀបនឹងខែមុន ដែលតម្លៃ ៩០.៨លានដុល្លារ ។ ចំណែកការនាំចូលពីថៃ មានតម្លៃ ៨៣៣.៤លានដុល្លារ ធ្លាក់ចុះ ២៨.១% ធៀបនឹងខែមុន ដែលមានតម្លៃ ៦៥០.៧លានដុល្លារ។ប្រភពខាងលើ បានបញ្ជាក់ថា ផលិតផលកសិកម្ម វត្ថុធាតុដើម ​ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ គឺជាប្រភេទទំនិញភាគច្រើនដែលថៃ​ បានទិញពីកម្ពុជា ខណៈលក់មកឱ្យវិញផលិតផលសម្រេច​ដូចជា ត្រី សាច់ ម្ហូបអាហារ ​និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ត៍ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម។ល៕អត្ថបទ៖ បូរ៉ាវី

សហគ្រាសធុនតូច និងមធ្យម កំពុងរួមចំណែកដល់ការស្តារ និងជំរុញសេដ្ឋកិច្ច

2022/07/11 11:06:43 am        336
ភ្នំពេញ៖ ម្ចាស់សហគ្រិននៅក្នុង ដែលទទួលកញ្ចប់ហិរញ្ញប្បទានពិសេសពីរាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្ម ផលិត និងផ្គត់ផ្គង់ ដើម្បីរួមចំណែកដល់ការស្តារ និងជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩។លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ថា ការផ្តល់​សហហិរញ្ញប្បទានរបស់រាជរដ្ឋភិបាល នាពេលកន្លងមកនេះ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ​ដើម្បីជួយទប់លំនឹងអាជីវកម្ម និងការ​ពង្រីក​សក្តានុពលផលិតជាដើម។លោកឧកញ៉ា រំពឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលជាសេនាធិការ នឹង​បន្តផ្តល់នូវកញ្ចប់ថវិការផ្សេងៗទៀត ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីរួម​ចំណែក​ដល់ការស្តារ ​និងជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩ នេះ។សូមរំលឹកថា៖ នៅក្នុងវិបត្តិជំងឺកូវីដ ១៩, រាជរដ្ឋាភិបាល តាមរយៈធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា បានផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សហគ្រាសធុនតូច​ និងមធ្យម មានចំនួនទឹក​ប្រាក់​សរុប ២០០ លានដុល្លារអាមេរិក ក្នុងនោះសម្រាប់ការអនុវត្តជំហានទី១​ មានទំហំទឹកប្រាក់ ១០០ លានដុល្លារ​ ដោយបានផ្តល់ប្រាក់កម្ចីជួយដល់សហគ្រាសធុនតូច ​និងមធ្យម ​សរុបចំនួន ៧៥៣ សហគ្រាស។ ចំណែកគម្រោងសហហិរញ្ញប្បទានជំហានទី២​ មានទំហំទឹកប្រាក់ ១០០ ​លានដុល្លារអាមេរិកដូចគ្នា បានបន្តសកម្មភាព ​ដើម្បីរួមចំណែកក្នុងការកសាងសហគ្រិនភាព ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុ​ដល់សហគ្រិន ​ក៏​ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងទេសចរណ៍ជំរុញភ្ញៀវទេសចរចុះឈ្មោះធ្វើបណ្ណទស្សនកិច្ចតម្លៃសមរម្យ ដើម្បីដើរកម្សាន្តនៅកម្ពុជា

2022/07/08 01:23:26 pm        590
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ខែកក្កដានេះ នៅក្រសួងទេសចរណ៍ បានបើកប្រជុំរៀបចំបណ្ណទស្សនកិច្ច​តម្លៃសមរម្យ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រកាសជំរុញភ្ញៀវទេសចរនានា ចុះឈ្មោះធ្វើបណ្ណទស្សនកិច្ចតម្លៃសមរម្យ ដើម្បី​ទទួលបានការបញ្ចុះតម្លៃការទិញកញ្ចប់ទេសចរណ៍ដើរកម្សាន្តនៅក្នុងស្រុក ក៏ដូចជា​ការទទួលបានការបញ្ចុះតម្លៃពីតាមបណ្តាមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលចេញដើរកម្សាន្តក្នុងស្រុក។ឯកឧត្តម ប៉ាក់ សុខុម ថ្លែងថា សម្រាប់​ភ្ញៀវទេសចរណ៍ដែលមានបណ្ណទស្សនកិច្ច​តម្លៃ​សមរម្យ​នៅក្នុងខ្លួន គឺអាចទទួលបានការបញ្ចុះតម្លៃប្រមាណពី ១០% ទៅ២០% នៅតាមបណ្តាអាជីកម្ម​ទេសចរណ៍​ដែលជាបានចូលជាសមាជិកបណ្ណដំណើរកម្សាន្ត​ដែល​មាន​តម្លៃសមរម្យរបស់ក្រសួងទេសចរណ៍។យ៉ាងក៏ដោយនៅក្នុងអំឡុងពេលនេះ ក្រសួងទេសចរណ៍បាននឹងកំពុងស្វែងរកបណ្តាក្រុមហ៊ុន​អាជីវកម្មទេសចរណ៍ចូលរួមធ្វើជាសមាជិកបណ្ណដំណើរកម្សាន្តតម្លៃសមរម្យ ហើយសម្រាប់​បណ្តាក្រុមហ៊ុនការីទេសចរណ៍ដែលបានចូលរួមធ្វើសមាជិកបានសំដែងការគាំទ្របញ្ចុះតម្លៃសម្រាប់ទេសចរដែលមានបណ្ណដំណើរកម្សាន្ត និងចូលរួមដើម្បីជម្រុញ​ចលនាទេសចរក្នុងស្រុក​បន្ត​ការរីកចំរើន​ពិសេសក្រោយវិបត្តិកូវីដ១៩។បើតាមលោក គន្ធា ភិរម្យ ប្រធានការិយាល័យផ្សព្វផ្សាទេសចរណ៍ក្នុងស្រុក ថ្លែងថា បន្ទាប់​ពីក្រសួង​ទេសចរណ៍​បានប្រកាសសាកល្បង ​បើកដំណើរចុះឈ្មោះធ្វើបណ្ណដំណើរកម្សាន្តតម្លៃសមរម្យ តាមប្រព័ន្ធGoogle form ​របស់នាយកដ្ឋានជម្រុញចលនាទេសចរណ៍​ក្នុងស្រុក ក្នុងរយៈពេល​ប្រមាណ ២ខែកន្លងមកនេះ គឺមានពលរដ្ឋខ្មែរប្រើប្រាស់អត្តសញ្ញាណ​បណ្ណសញ្ជាតិខ្មែរចុះឈ្មោះ ប្រមាណជាង ១០០នាក់ក្នុងនោះមាននិស្សិតប្រមាណជាង៨៦% មន្ត្រីរាជការប្រមាណ១០% ហើយក្រៅពីនេះជាពលរដ្ឋទូទៅ៕ អត្ថបទ ស៊ុម សុខជា

ក្រសួងពាណិជ្ជកម្ម បន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

2022/07/08 01:12:44 pm        647
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមការកំណត់លើនីតិវិធីមួយចំនួន។យោងតាមសេចក្តីជូនដំណឹងស្តីពី ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មានរូបវន្តបុគ្គល និងនីតិបុគ្គលជាច្រើនពាន់នាក់ បានមកដាក់ពាក្យស្នើសុំ ជាបន្តបន្ទាប់ ដើម្បីក្លាយជាអ្នកប្រកបអាជីវកម្មស្របច្បាប់។ក្រសួងបញ្ជាក់ថា ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំ ដោយតាមនីតិវិធីដូចជា សម្រាប់នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក​ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាក​ពិន័យតាមច្បាប់ជាធរមាន។ ចំណែកឯ នីតិបុគ្គលសាខាក្រុមហ៊ុនបរទេស ​និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើ​ប្រតិបត្តការ ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់​ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ដោយមិនរងការផាកពិន័យឡើយ។ដោយឡែក រូបវន្តបុគ្គលដែលមានផលរបរនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច អាចបន្តជូន​ដំណឹង​មកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបានការលើកលែងមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះនៅចង់ទទួលបានលិខិតអនុញ្ញាត អាចអញ្ជើញមកដាក់ពាក្យស្នើសុំលិខិត​អនុញ្ញាតពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនរងការផាកពិន័យឡើយ។ សូមបញ្ជាក់ថា ការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ធ្វើឡើងកាលពីថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២១ និងបានពន្យាពេលបន្តបន្ទាប់​ ក្នុងការដាក់ពាក្យស្នើសុំដោយមិនជាប់ពិន័យចំនួន៤លើកហើយ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ៕ អត្ថបទ៖ បូរ៉ាវី

កម្ពុជាទទួលបានទិន្នផលម្រេចប្រមាណ ២ម៉ឺនតោន ក្នុងរដូវប្រមូលផលឆ្នាំ២០២២

2022/07/08 12:21:28 pm        326
ភ្នំពេញ៖ កម្ពុជាទទួលបានទិន្នផលម្រេចប្រមាណ ២ម៉ឺនតោន ក្នុងរដូវប្រមូលផលសម្រេចឆ្នាំ ២០២២នេះ ដែលជាទិន្នផលប្រហាក់ប្រហែល នឹងឆ្នាំមុន ខណៈការនាំចេញមានភាពប្រសើរឡើង ដោយសារនិតីវិធីបិទខ្ទប់នៃប្រទេសនាំចូលម្រេចកម្ពុជា បានបន្ទូរបន្ថយ ឬលុបចោល។លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានលើកឡើងថា គិតមកដល់​ពេលនេះ ​ការប្រមូលផលម្រេចបានជិត១០០% ហើយទទួលបានទិន្នផលប្រមាណជិត២ម៉ឺនតោន។ លោក បន្តថា ការនាំចេញម្រេចរបស់កសិករនៅឆ្នាំនេះ ងាយស្រួលជាងឆ្នាំមុន បន្ទាប់ការរាតត្បាត​ជំងឺកូវីដ១៩ បានធូរស្បើយ ដោយទីផ្សារធំរបស់កម្ពុជា គឺវៀតណាមដែលមានចំណែកនាំចេញ​ម្រេច​កម្ពុជាប្រមាណ៨០% ក្រៅពីនោះនាំចេញទៅថៃ និងអឺរ៉ុប។លោក ម៉ាក់ នី លើកឡើងថា សហព័ន្ទម្រេច និងគ្រឿងទេសកម្ពុជា ​ស្នើដល់ក្រសួងពាក់ព័ន្ធ លើការ​ជំរុញ​នីតិវិធី​លើការនាំចេញម្រេចចូលទីផ្សារប្រទេសចិន​ និងប្រទេសដទៃទៀត នៅក្រោម​កិច្ច​ព្រមព្រៀង​សេរីពាណិជ្ជកម្មទ្វេភាគី និងRCEP។របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ​រយៈពេល៥ ខែដើមឆ្នាំ ២០២២ ​ការនាំចេញម្រេចសម្រេចបានជាង ​៥ ៥៥៨ តោនថយចុះ​ ២៥.៥ ភាគរយ។ក្នុងនោះនាំចេញទៅវៀតណាមជាង​ ៥ ១៣១តោន, អាល្លឺម៉ង់ ៣៥៥តោន, កោះតៃវ៉ាន់២១ តោន, ម៉ាឡេស៊ីជាង ​១៣ តោន, បារាំងជាង១០តោន ​និងទៅប្រទេសមួយចំនួនទៀតដូចជា ​បែលហ្ស៊ិក ជប៉ុន ឆេក ស៊ុយអ៊ែត​ កាណាដា អាមេរិក ឥណ្ឌា ចក្រភពអង់គ្លេស កាហ្សាក់ស្ថាន កូរ៉េ និងប្រទេសអូស្ត្រាលី ៕អត្ថបទ៖ វណ្ណៈ

ក្រសួងពាណិជ្ជកម្ម រៀបចំផែនការយុទ្ធសាស្រ្តបង្ហាញផលិតផលកសិកម្មមាន​ សក្តានុពលកម្ពុជា​សម្រាប់​នាំចេញ

2022/07/07 05:25:59 pm        841
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានពិភាក្សា និងអនុម័តឯកសារផែនការ​យុទ្ធសាស្ត្រ​ជ្រើសរើស​ផលិត​ផលកសិកម្មមានសក្តានុពលរបស់កម្ពុជា សម្រាប់នាំចេញនៅ​ក្រោមការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំ​ក្រុម​ការងារអន្តរក្រសួង​ប្រជុំ​ពិភាក្សា​ និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយក​អត្ថ​ប្រយោជន៍​ជា​អតិបរមាពីការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយ។កិច្ចប្រជុំនេះ ​ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ​ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៥​ និងមន្រ្តីជំនាញជាច្រើនរូប សរុបចំនួន ៥៧នាក់។គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញ​នាំចេញ​សក្ដានុពល​របស់កម្ពុជា​ ដោយប្រើប្រាស់ទីផ្សារ​ដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍​ជា​អតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រុមការងារបានផ្ដោត​ទៅលើការសិក្សាលើមុខទំនិញ​អាទិភាព​ចំនួន ១០ មុខមុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគ​ធ្វើជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ទ្វេភាគីផ្សេងទៀត។ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានចាប់ផ្ដើមរៀបចំនៅត្រីមាសទី៤ នៃឆ្នាំ២០២០ និងបាន​សម្រេច​សេចក្តីព្រាងបឋមនៅឆ្នាំ២០២១ ដោយ​បានឆ្លងកាត់កិច្ចប្រជុំផ្ទៃក្នុង ​និងកិច្ចប្រជុំប្រមូលធាតុចូល​ពី​អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៧ លើក, កិច្ចប្រជុំជាមួយវិស័យឯកជនកាលពីថ្ងៃទី០៥ ខែ វិច្ឆិកា ​ឆ្នាំ២០២១ និងកិច្ចប្រជុំអន្តរក្រសួងក្រោមអធិបតីភាព ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ តាមប្រព័ន្ធវីដេអូ។នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់​ធាតុ​ចូល​ឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការដ្ឋានអាច​បញ្ចប់​ឯកសាររៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងពេលឆាប់ៗនេះ ​ព្រោះថា​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និង​កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២​ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ក៏​នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ អត្ថបទ៖ វណ្ណៈ 

ប្រជាពលរដ្ឋ អរគុណរាជរដ្ឋាភិបាល ដែលមិនឡើងថ្លៃអគ្គិសនីដោយសារប្រេងឡើងថ្លៃជាសកល

2022/07/07 02:45:57 pm        930
ភ្នំពេញ៖ ប្រជាពលរដ្ឋថ្លែងនូវការសាទរចំពោះរាជរដ្ឋាភិបាល ចំពោះការទប់ស្កាត់ ដោះស្រាយនូវ​រាល់​បញ្ហា ក្នុងស្ថានភាពដ៏លំបាកនេះ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច-សង្គម ជាពិសេសការមិន​ដំឡើង​ថ្លៃអគ្គិសនី ដែលកត្តាទាំងនេះបានបង្ហាញឲ្យឃើញពីការយកចិត្ត​ទុកដាក់ខ្ពស់ នៃជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ និងការស្តារសេដ្ឋកិច្ចឡើងវិញ។ប្រជាពលរដ្ឋ និងក្រុមអាជីវករ លើកឡើងនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២នេះថា នៅពេលដែល​វិបត្តិជំងឺកូវីដ បានផ្ទុះឡើង រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ​យកចិត្តទុកដាក់ខ្ពស់ ការទប់ស្កាត់​នៃការរីករាលដាល និងការដោះស្រាយបញ្ហាសង្គម។ ចំពោះបញ្ហាតម្លៃអគ្គិសនី ប្រសិនគ្មានការគិតគូរពីរាជរដ្ឋាភិបាល ពួកគាត់​ នឹងអាចរងផលប៉ះពាល់ និងប្រឈម​នឹងការចំណាយលើអគ្គិសនីដោយសារតម្លៃភ្លើងឡើងថ្លៃ ដែលប្រការទាំងនេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋមិនអាចបំភ្លេចបាន​ អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដោយ​ម្ខាងការដោះស្រាយសង្គម​ និងម្ខាងទៀតការទប់ស្កាត់ និងស្តារសេដ្ឋកិច្ចឡើងវិញ។ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ កក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ​ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ​អគ្គិសនីកម្ពុជា គឺចូល​ដល់​ដំណាក់កាលនៃការខាតបង់ហើយ ​ប្រសិនបើរដ្ឋមិនយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋទេ ម៉ោងនេះ​ពេលនេះ ភ្លើងនឹងមានការឡើងថ្លៃមួយជាពីរទៅហើយ។សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូម​មាន​ការប្រើប្រាស់អគ្គិសនីដោយភាព​សន្សំ​សំចៃខ្ពស់ ខណៈដែលអគ្គិសនីកម្ពុជា ​ក៏បានប្រឹងប្រែង​ទប់នៃការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលកើត​មានទូទាំងពិភពលោក ​ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។សម្រាប់ចុងឆ្នាំ២០២២នេះ​ សម្តេច ហ៊ុន សែន ​គ្រោងប្រកាសការបញ្ចុះថ្លៃ​អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្តែផែនការនេះ អាច​ត្រូវ​ពន្យារពេលវិញ ​ព្រោះតែរដ្ឋត្រូវបំពេញការខាតបង់របស់EDC ៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានគយ ប្រមូលចំណូលពន្ធអាករ បានជាង ១.២ប៊ីលានដុល្លារក្នុងឆមាសទី១

2022/07/07 11:38:10 am        1072
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រមូលពន្ធចំណូលពន្ធអាករ សរុប ១ ២៩៣លានដុល្លារ ក្នុងត្រីឆមាសទី១ ឆ្នាំ២០២២ ស្នើនឹង​៥០.១ភាគរយ នៃផែនការ ឆ្លុះបញ្ចាំងពីសកម្មភាពនាំចូលនាំចេញទំនិញ ស្របពេលដែលកម្ពុជា បានបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ។​តួលេខចំណូលពន្ធគយនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នៅថ្ងៃទី៧ ខែកក្កដា។ឯកឧត្តម គុណ ញឹម ថ្លែងថា​ ចំណូលពន្ធអាករក្នុងរយៈពេលប្រាំខែដើមឆ្នាំនេះ ស្មើនឹងពាក់កណ្តាល​នៃផែនការគៀគរចំណូលឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ក្នុងអំឡុងពីខែមករា ដល់ខែមិថុនា ប្រភពចំណូលសំខាន់គឺ​បានមកពីចំណូលពន្ធអាករ លើយានយន្ត ប្រមាណ ៤៣ភាគរយ នៃចំណូលសរុប និងចំណូលពន្ធអាករលើរថយន្ត តំណាងប្រមាណ ជិត៤០ ភាគរយ នៃចំណូលពន្ធអាករសរុប៕ អត្ថបទ៖ វណ្ណៈ 

អគ្គនាយកដ្ឋានគយ ទទួលបានប្រាក់ពន្ធអាករលើរថយន្តគ្មានពន្ធ និងចង្កូតស្តាំ​ ជាង៧៦លានដុល្លារ

2022/07/07 11:15:04 am        1961
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចំណូលពីការបង់ពន្ធអាករលើរថយន្តចង្កូតឆ្វេងនាំចូលអត់ពន្ធ និងរថយន្តចង្កូតស្តាំ កែទៅចង្កូតឆ្វេង មានប្រមាណជាង៧៦លានដុល្លារ។​ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា។​គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចុះទទួលប្រាក់បង់ពន្ធពន្ធអាករ និងកក់ប្រាក់សម្រាប់រថយន្តចង្កូតស្តាំ ទៅចង្កូតឆ្វេង សុរបចំនួន ៩ ៧៥៣គ្រឿង។ ក្នុងនោះ​ រថយន្តចង្កូតឆ្វេងនាំចូលអត់បង់ពន្ធ មានចំនួន ២ ៧១៣ គ្រឿង ដែលបានបង់ពន្ធអាករ សរុប ៣៥លានដុល្លារ។​ចំណែក រថយន្តចង្កូតស្តាំ កក់ប្រាក់សម្រាប់កែចង្កូតឆ្វេង មានសរុប ៧ ០៤០ គ្រឿង ដែលមានទឹកប្រាក់សរុប ៤១.៥លានដុល្លារ។ យុទ្ធនាការបង់ពន្ធអាករលើរថយន្តគ្មានពន្ធ និងរថយន្តចង្កូតស្តាំ បានបិទបញ្ចប់ នៅនៅចុងខែមិថុនា ឆ្នាំនេះ បន្ទាប់ពីចាប់អនុវត្ត ពីខែមករាដើមឆ្នាំ។ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ កក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីការអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំ ចូលបង់ដោយមិនបាច់កែចង្កូតនេះ សម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ប៉ុណ្ណោះ។សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្ត្រីគយ ក៏ដូចជាកម្លាំងសមត្ថកិច្ចតាមព្រំដែនត្រូវស្តាប់ឲ្យច្បាស់ គឺមិនត្រូវឲ្យមានការបន្លំយករថយន្តចង្កូតស្តាំថ្មីៗ ចូលមកកម្ពុជា ដើម្បីចូលបង់ពន្ធនោះទេ។ សម្តេចបញ្ជាក់ថា រថយន្តចង្កូតស្តាំអត់ពន្ធ មានតែលួចនាំចូលតាមព្រំដែនថៃប៉ុណ្ណោះ។អត្ថបទ៖ វណ្ណៈ 

CDC ត្រៀមខ្លួនសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍នៅកម្ពុជា

2022/07/06 04:36:25 pm        598
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងនាមជាស្ថាប័នជំរុញវិនិយោគ ត្រៀមចខ្លួនរួច​ជា​ស្រេច​ក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី ​និងវិនិយោគិន​គ្រប់ជាតិសាសន៍ ហើយច្បាប់ស្តីពីវិនិយោគថ្មីដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២១ ជាក្របខណ្ឌ​គតិយុត្តិមួយ​ដ៏រឹងមាំ​ដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជា។ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកឡើងក្នុង “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទំនាក់ទំនង​សេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” លើកទី៦ ​នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៥-៦ ខែកក្កដា។កម្មវិធីនេះ ត្រូវបានរៀបចំដោយ សមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី និងសាជីវកម្មសហគ្រាស​ធុនតូច និងមធ្យមម៉ាឡេស៊ី ​ដោយមានវត្តមានចូលរួមរបស់ ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជ​ទូតកម្ពុជា​ប្រចាំ​ប្រទេសម៉ាឡេស៊ី ​លោក Sharan Valiram ប្រធានសមាគម MRCA លោក Dato Sri Ricky Yaw អនុប្រធាន​សាជីវកម្ម SME Malaysia និងលោក លោកស្រីជាប្រធាន និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ម៉ាឡេស៊ីចំនួន ១៥។ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវអំណរគុណចំពោះតំណាងក្រុមហ៊ុន​ទាំងអស់​ដែលមាន​ចំណាប់​អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម បានលើកឡើងថា ការអភិវឌ្ឍ និងកត្តាជោគជ័យទាំងឡាយរបស់កម្ពុជា កើតចេញ​ពី​កិច្ចខិត​ខំប្រឹងប្រែងដោយពុំគិតពីការ​នឿយហត់​របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ ​ដែលបានទទួលជ័យជម្នះក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង​បានផ្តល់លទ្ធភាពឱ្យកម្ពុជា​អាចបើកដំណើរការសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ​ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។ លោក លោកស្រី ដែលជាប្រធានសមាគម អនុប្រធានសាជីវកម្ម និងធុរជនទាំងអស់បានវាយ​តម្លៃខ្ពស់ ​និងសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរបស់​ប្រទេសកម្ពុជានាប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ជាពិសេសលើការគ្រប់គ្រងបានយ៉ាងល្អប្រសើរនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ​ដែលបានធ្វើឱ្យអត្រាអ្នកឆ្លងនៅកម្ពុជា​មានចំនួនតិចតួចបំផុតនាពេលបច្ចុប្បន្ន។ ដោយមើលឃើញពីកត្តាវិជ្ជមានជាច្រើនរបស់កម្ពុជា តំណាងក្រុមហ៊ុនម៉ាឡេស៊ីទាំងអស់ប្តេជ្ញាពង្រីក​អាជីវកម្មរបស់ខ្លួននៅកម្ពុជា​ឱ្យខាងតែបាននាថ្ងៃអនាគតដ៏ខ្លី។ ជាក់ស្តែង ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ​ស្ថានទូតកម្ពុជា​ប្រចាំប្រទេស​ម៉ា​ឡេស៊ី សហការជាមួយសមាគម MRCA នឹងរៀបចំបេសកកម្មពាណិជ្ជកម្មចំនួន ៤ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសសន្ទនារវាងក្រុមហ៊ុននៅកម្ពុជា​និង​ក្រុមហ៊ុន​របស់ម៉ាឡេស៊ីដែលរំពឹងថា នឹងអាចឈានទៅរកការសហការគ្នាបន្ថែមទៀត ៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតិផរណានៅសហរដ្ឋអាមេរិក ហក់ឡើងក្នុងខែមិថុនា ខណៈពន្ធចាប់ផ្តើមបញ្ចេញផលប៉ះពាល់
07/16/2025 09:07 AM
អ៊ីស្រាអែលសម្លាប់មនុស្សជាង៦០នាក់ទៀត នៅហ្កាហ្សា ខណៈអង្គការសហប្រជាជាតិព្រមានពីការកើនឡើងនៃកង្វះអាហារូបត្ថម្ភ
07/16/2025 08:07 AM
សហភាពអឺរុប ពុំបានឯកភាពទណ្ឌកម្មថ្មីលើរុស្ស៊ីទេ លោក Trump ព្រមានលោក Putin ឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន
07/16/2025 08:07 AM
ប្រភព៖ លោក Putin មិនញញើតនឹងការគំរាមរបស់លោក Trump ទេ ហើយនឹងបន្តវាយយកទឹកដីអ៊ុយក្រែនបន្ថែម
07/16/2025 08:07 AM
សម្តេចធិបតីព្រមានផ្លាស់ប្តូរ ឬបញ្ចប់តំណែងចំពោះសមត្ថកិច្ចណាមិនសហការបង្រ្កាបបទល្មើសតាមអនឡាញ
07/16/2025 07:07 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM