មន្ត្រីក្រសួងកសិកម្មពិនិត្យការប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញ​ទៅ​ប្រទេសចិន
កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET រំពឹងទាក់ទាញវិនិយោគិនកាន់តែកើនឡើងថែមទៀត មកបណ្តាក់ទុននៅកម្ពុជា
ADB អនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តភារៈកិច្ចប្រកបដោយប្រសិទ្ធិភាព

សេដ្ឋកិច្ច និង កសិកម្ម

កំណើនវិស័យទេសចរណ៍ និងវិស័យចម្បងៗរបស់កម្ពុជា​កំពុងគាំទ្រ​សេដ្ឋកិច្ចជាតិ​ឱ្យងើប​ឡើងវិញ

2024/07/23 10:33:27 am        113
វិស័យចម្បងៗនៅក្នុងសកម្មភាពសេដ្ឋកិច្ច បានកើនឡើងវិញក្នុងល្បឿនខុសៗគ្នា ដោយ​បាន​ជំរុញ​ឱ្យ​សេដ្ឋកិច្ចរបស់កម្ពុជាបន្តងើបឡើងវិញជាបន្តៗ ក្នុងនោះមានវិស័យ​ទេសចរណ៍កំ​ពុង​បន្ត​ងើប​ឡើង​វិញ ខណៈវិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនតិចតួចនៅឡើយ។ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ​២០២៤ ក្នុងនោះសម្រាប់ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤​នេះ ​ក្នុងនោះវិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថាមានកំណើន ៧,៣% ដែលគាំទ្រ​ជា​ចម្បង​ដោយ​ផលិត​ផលកម្មន្តសាលសម្រាប់ការនាំចេញ (កើន ៧,៧%) ក្នុងនោះផលិតផល​កាត់​ដេរ​ សម្រាប់នាំចេញ កើន ១៧% ខណៈដែលផលិតផលមិនមែនកាត់ដេរថយ-៨%។ ចំណែក​ឯ​ផលិត​ផល​កម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុក មានកំណើន ៦,៤%។ ចំណែកវិស័យសេវាកម្មក្នុងរយៈនេះ វិស័យទេសចរណ៍បន្តទទួលបានកំណើនល្អ ដែលឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើនទាំងភ្ញៀវអន្តរជាតិ និងទេសចរក្នុងស្រុក។ ភាពប្រសើរឡើង​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និងសកល រួមជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអាកាសយានដ្ឋាន អន្តរជាតិ គួប​ផ្សំនឹងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយនឹងប្រទេសនានា បានរួ​ម​ចំណែក​ទាក់​ទាញ​ភ្ញៀវ​អន្តរជាតិ​ឱ្យកើនដល់ប្រមាណ ៣,១ លាននាក់ (កើន ២១,២%) ទាបជាង​កម្រិត​គ្រា​ដូច​គ្នា​មុន​វិបត្តិ​កូវីដ-១៩បន្តិច ដោយក្នុងនោះ ភ្ញៀវថៃបន្តឈរនៅ លំដាប់ទី១ នៃភ្ញៀវ​អន្តរជា​តិ​ដែល​មក​កម្សាន្ត​នៅ​ប្រទេសកម្ពុជា (សមាមាត្រ ៣០%), វៀតណាម (២០%) និងចិន (១២%)។យ៉ាង​ណាមិញ ភ្ញៀវអន្តរជាតិដែលចូលមកតាមផ្លូវអាកាស មានប្រមាណ ៣៨% នៃភ្ញៀវ​អន្តរជាតិ​សរុប (៧០% គ្រាដូចគ្នា ឆ្នាំ២០១៩) និង ៦២% តាមផ្លូវគោក និងផ្លូវទឹក (៣០% គ្រាដូច​គ្នា​ឆ្នាំ​២០១៩​)។ ទន្ទឹមនេះ ទេសចរក្នុងស្រុកបន្ដកើនដល់ប្រមាណ ៩,៧ លាននាក់ (កើន ៦,៧%) ក្នុងនោះតំបន់ឆ្នេរបន្តទទួលទេសចរច្រើនជាងគេ មានសមាមាត្រប្រមាណ ៥១% នៃ​ទេសចរ​ក្នុង​ស្រុកសរុប ខណៈរាជធានីភ្នំពេញឈរនៅលំដាប់ទី២ (២២%) ខេត្តសៀមរាប ឈរ​នៅ​លំដាប់ទី៣ (១៥%) និងតំបន់អេកូ ទេសចរឈក្នុងលំដាប់ទី ៤ មាន (៣%)។ ចំណូល​នៃ​វិស័យ​ទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ស្មានថា ទទួលបានប្រមាណ ១,៧ ប៊ីលាន​ដុល្លារ​អាមេរិក ដែលបានកើនឡើង ៧% ធៀបនឹងឆមាសដូចគ្នាឆ្នាំមុន ។ចំពោះ​វិស័យកសិកម្ម៖ វិស័យកសិកម្មបន្តមានវឌ្ឍនភាពល្អ ដែលជាចម្បង​គាំទ្រ​ដោយ​ផល​ស្រូវ​រដូវ​ប្រាំង បានកើនឡើង ២១% ធៀបនឹងគ្រោះដូចគ្នាឆ្នាំមុន ដល់ ៣,៨ លានតោន ដោយ​សារ​ភាព​អំណោយផលនៃទីផ្សារ។ យ៉ាងណាមិញផ្ទៃដីដាំដុះស្រូវរដូវវស្សា បានថមថយបន្តិច -០,៦% មក ១,៧ លានហិកតា ដែលជាចម្បងបណ្ដាល​មក​ពីការ​អូស​បន្លាយ​នៃ​ភ្លៀង​ធ្លាក់​នៅ​ដើម​រដូវ​វស្សា។ផលកៅស៊ូបន្តទទួលបានកំណើនទាបប្រមាណ ១% ដល់ជាង ១៤០ ពាន់តោន ដែលអាច​បណ្តាល​មក​ពីកត្តាអាកាសធាតុ ខណៈតម្លៃ កៅស៊ូក្នុងមួយតោនជាមធ្យម បាន​ងើប​ឡើង​ចាប់​ពី​ដើម​ឆ្នាំ​២០២៤ ដល់ ១ ៥០២ ដុល្លារអាមេរិក ក្នុងមួយតោន ដែលបានកើន ១១,៧% ដោយ​សារ​កំណើន​តម្រូវការខាងក្រៅ។ដោយឡែក វិស័យសំណង់ វិស័យនេះត្រូវបានប៉ាន់ស្មានថា មានកំណើនទាប​ដែលគាំទ្រ​ដោយ​គម្រោងអភិវឌ្ឍន៍សាធារណៈសំខាន់ៗដូចជា ផ្លូវ ស្ពាន និងអាកាសយានដ្ឋាន។ ការនាំចូលសម្ភារ និង​បរិក្ខារសំណង់បន្តកើនឡើងគួរឱ្យកត់ សម្គាល់ ២២,១% ធៀបនឹង កំណើន ០,៤%​នៅ​គ្រាដូច​គ្នា​ឆ្នាំមុន។ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តបានថយចុះ -២៣%“ ដែល​ក្នុង​នោះ​សំណង់​លំនៅឋាន (សមាមាត្រ ៤៦,៦%) ត្រូវបានប៉ាន់ស្មានថាថយចុះ -១៤,៩% និង​សំណង់ផ្សេងៗ(៤៤,៧%) ថយចុះ -៣២,៩% ខណៈដែលសំណង់សាធារណៈ (៨,៧%) កើន ២,៧%៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនថៃធំៗលំដាប់អន្តរជាតិ កំពុងចូលមកវិនិយោគលើវិស័យជាច្រើននៅកម្ពុជា

2024/07/23 09:30:46 am        196
ក្រុមហ៊ុនខ្នាតអន្តរជាតិប្រចាំប្រទេសថៃ បានកំពុងចាប់អារម្មណ៍ និងបាន​ហូរចូល​កម្ពុជា​ជា​បណ្តើរ​ៗ ដោយបានវិនិយោគលើវិស័យ ធំៗជាច្រើន ខណៈកម្ពុជាបានផ្តល់ទំនុកចិត្តខ្ពស់ លើបរិយាកាស​វិនិយោគ ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយភ្នាក់ងារព័ត៌មាន ស្តីពីបរិយាកាសវិនិយោគនៅកម្ពុជា នេះថា កម្ពុជា-ថៃ​គឺ​ជា​ប្រទេស​ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងរវាងរាជរដ្ឋាភិ បាល និងរាជរដ្ឋាភិបាល ជា​ពិសេស​ការធ្វើទ្វេភាគីពាណិជ្ជកម្ម និងការវិនិយោគជាដើម, ដោយក្នុងនោះកម្ពុជា គឺជា​ប្រទេស​មួយ​ដែល មានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ និងជាប្រទេសផ្តល់​ភាព​អំណោយ​ផល​គ្រប់​បែប​យ៉ាង​ ដល់បរិយាកាសវិនិយោគ និងការធ្វើ ធុរកិច្ចផ្សេងៗ។លោកស្រី បន្តថា ដោយមើលឃើញពីសក្តានុពលទាំងនោះ វិនិយោគិនថៃបានមកបណ្តាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ជាក់ ស្តែងមកដល់បច្ចុប្បន្ននេះ ឃើញថា មានក្រុមហ៊ុនថ្មីៗ​ចូល​មក​វិនិយោគ​នៅកម្ពុជា​ជាច្រើនដូចជា ការវិនិយោគលើផ្នែកភោជនីយដ្ឋាន, វិស័យដឹកជញ្ជូន, ក្នុងក្រុមហ៊ុន TCC Group ដែលវិនិយោគនៅកម្ពុជាកន្លងមក បច្ចុប្បន្នបានកំពុងជំរុញវិនិយោគបន្ថែម នៃការ​បង្កើត រោងចក្រផលិតស្រាបៀរ និងរោងចក្រផលិតទឹកដោះគោ និងមានក្រុមហ៊ុនថៃផ្សេងៗ កំពុង​ចាប់អារម្មណ៍ និងមានទំនុកចិត្តខ្ពស់ អំពី បរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។ជុំវិញការទទួលបានគម្រោងវិនិយោគនេះ បើយោងតាមសេចក្តីប្រកាសព័ត៌មាន រប​ស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី ដែល​អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ១៩០ គម្រោង មាន ទុនវិនិយោគសរុប ៣,២ ពាន់​លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគលើវិស័យឧស្សាហកម្ម មានចំនួនជាង ១ ៨០០ លាន​ដុល្លារ, ទេសចរណ៍ជាង ៥៨៨ លានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្មជាង ៧២ លាន​ដុល្លារ, ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ជាង ៧៥៣ លានដុល្លារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងទេសចរណ៍សហការជាមួយ ជីប ម៉ុង នាំយក Gumball3000 មកកម្ពុជាក្នុងពេលឆាប់ៗ

2024/07/22 02:39:33 pm        48
ភ្នំពេញ ៖ ព្រឹត្តិការណ៍អន្តរជាតិដ៍ធំ GUMBALL3000 ដែលនឹងប្រមូលផ្ដុំកំពូលរថយន្តទំនើបៗរាប់រយគ្រឿង អ្នកបើកបរសុទ្ធសឹងជា ជនមានឥទ្ធិពល មហាសេដ្ឋីលំដាប់កំពូល និងតារានិងកីឡាករលំដាប់ពិភពលោកជាច្រើនរូប នឹងមានវត្តមាននៅក្នុងព្រះរាជាណា ចក្រកម្ពុជានាខែកញ្ញាខាងមុខនេះ។​ឧកញ៉ា លាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លើកឡើងក្នុងសន្និសីទព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ GUMBALL3000 ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ព្រឹត្តិការណ៍ GUMBALL3000 នឹងក្លាយជាព្រឹត្តិការណ៍ ដ៏ធំថ្នាក់ជាតិមួយក្នុងឆ្នាំ២០២៤ ហើយក្រុមហ៊ុន ជីប ម៉ុង ត្រូវបានជ្រើសរើសជាដៃគូសហការផ្លូវការក្នុងប្រទេសកម្ពុជាតែមួយគត់ ដោយមានការជ្រោមជ្រែងពីក្រសួងទេសចរណ៍ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា។ GUMBALL3000 សម្រេចចិត្តចាប់ដៃជាមួយក្រុមហ៊ុន ជីប ម៉ុង ដោយសារបានយល់ច្បាស់ និងជឿជាក់លើកេរ្តិ៍ឈ្មោះ និងកិត្តិសព្ទរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងទីផ្សារកម្ពុជា ជាក្រុមហ៊ុនដែលមានមូលដ្ឋានគ្រិះរឹងមាំ មានបទពិសោធន៍ក្នុងការរៀបចំ ព្រឹត្តិការណ៍ធំៗ អាចធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឲ្យកាន់តែបានទូលំទូលាយផងដែរ និងធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបាន ជោគជ័យ។ ជាងនេះទៅទៀតហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មដ៏សម្បូរបែបរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងផ្តល់ភាពងាយស្រួលក្នុងការ រៀបចំទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ ដែលសុទ្ធសឹងជាជនមានឥទ្ធិពល មហាសេដ្ឋីលំដាប់កំពូល តារាល្បីៗ និងកីឡាករលំដាប់ពិភព លោកជាច្រើនរូប សំដៅយ៉ាងណាផ្តល់បទពិសោធន៍នៃការស្នាក់នៅរបស់ពួកគេក្នុងប្រទេសកម្ពុជា ប្រកបដោយភាពរីករាយ និង អនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ការនាំយកនូវព្រឹត្តិការណ៍ GUMBALL3000 មានក្នុងគោលបំណងចំនួន៤សំខាន់ៗគឺ៖ ១.ការជំរុញវិស័យទេសចរណ៍នៅ កម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក, ២.ការចូលរួមចំណែកក្នុងសប្បុរសធម៍ដ៍ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្ត សៀមរាប, ៣.ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា, និង ៤. ការបង្កើតកំណត់ត្រាពិភព លោកហ្គីណេស ” ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត” ។ ដោយឡែកសម្រាប់លោកអ្នកដែលជាអ្នកគាំទ្រ រថយន្តទំនើបៗ អាចចុះឈ្មោះចូលរួមនូវក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះបានផងដែរ, ការចូលរួមរបស់លោកអ្នក ជាចំណែកមួយក្នុង ការជួយទៅកុមារកម្ពុជា និងការបង្កើតនូវប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ADB ព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកក្នុងឆ្នាំនេះដល់ ៥%

2024/07/18 03:15:49 pm        94
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅអាស៊ី និង ប៉ាស៊ីហ្វិកក្នុងឆ្នាំនេះដល់ ៥ ភាគរយ ដោយសារការកើនឡើ​ង​នៃ​ការ​នាំចេញ​ក្នុង​តំបន់ ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់ ខណៈ អតិផរណាត្រូវបានព្យាករថា នឹង​ធ្លាក់​ចុះម​កនៅត្រឹម ២,៩ ភាគរយ ។ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅអាស៊ី និង ប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដល់ ៥ ភាគរយ ដែលការព្យាករពីមុនមានត្រឹម ៤,៩ ភាគរយ ដោយសារការកើនឡើងនៃការនាំចេញក្នុង តំបន់ ជាមួយនឹង​តម្រូវ​ការ​ក្នុង​ស្រុក​ដែល​ធន់, ខណៈអតិផរណាត្រូវបានព្យាករថា នឹងធ្លាក់ចុះមកនៅត្រឹម ២,៩ ភាគរយ នៅឆ្នាំនេះ ស្រប​ពេលតម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់មានការថមថយ នេះ​បើ​យោង​តាម​របាយការណ៍ចុង ក្រោយ នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលចេញ​ផ្សាយ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ​។ជុំវិញបញ្ហានេះ, លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB លើកឡើងថា ភាគច្រើន​នៃ​ប្រទេស​នៅ​អាស៊ី និងប៉ាស៊ី ហ្វិក កំពុងមើលឃើញកំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​កាល​ពី​ឆមាស​ទីពីរ​នៃ​ឆ្នាំមុន​។ មូលដ្ឋានគ្រឹះនៃតំបន់នៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើត គោលនយោបាយ​នៅ​តែត្រូ​វយ​ក​ចិត្ត​ទុក​ដាក់ លើហានិភ័យមួយចំនួនអាចប៉ះពាល់ដល់ទស្សនវិស័យនេះរួមមាន៖ ភាពមិនច្បាស់ លាស់​ទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ ការសម្រេច​លើ​ចិត្ត​អត្រា​ការ​ប្រាក់ និងភាពតានតឹងភូមិសាស្ត នយោបាយ។ ខណៈពេល​ដែល​អតិផរណា​កំពុង​ថយ​ទៅ​រក​កម្រិត​មុន មានការរាតត្បាតនៅក្នុងតំបន់ទាំងមូល សម្ពាធតម្លៃនៅតែ កើនឡើងនៅក្នុង​ប្រទេស​មួយ​ចំនួន​។ អតិផរណាម្ហូបអាហារនៅតែមានកម្រិតខ្ពស់ នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ដែលមួយផ្នែកដោយសារអាកាសធាតុមិនល្អ និងការរឹតបន្តឹង​ការ​នាំចេញ​អាហារ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។ចំណែកសាធារណៈរដ្ឋប្រជាមានិតចិន ដែលជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ ត្រូវបានរក្សានៅ ៤,៨ ភាគរយ​នៅឆ្នាំនេះ, ខណៈ ទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌា ដែលជា​សេដ្ឋកិច្ច​រីក​លូត​លាស់​លឿន​បំផុត​ក្នុងតំបន់ ក៏មិនផ្លាស់ប្ដូរដែរ ក្នុងអត្រា ៧ ភាគរយ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ នេះដែរ ។ ចំពោះតំបន់អាស៊ីអាគ្នេយ៍វិញ ការព្យាករកំណើនត្រូវបានរក្សានៅកម្រិត ៤,៦ ភាគរយ នៅឆ្នាំនេះ ខណៈមានភាពប្រសើរឡើងយ៉ាងខ្លាំងទាំងតម្រូវការក្នុងស្រុក និងពីខាងក្រៅ។ ទស្សន​វិស័យ​ឆ្នាំ​នេះ​សម្រាប់ Caucasus (តំបន់ព្រំដែនរវាងអឺរ៉ុបប៉ែកអាគ្នេយ៍ និងអាស៊ីខាងលិច) និង​អាស៊ី​កណ្ដាល នឹងកើនឡើងដល់ ៤,៥ ភាគរយ ពីការព្យាករពីមុន ៤,៣ ភាគរយ ដែលជំរុញខ្លះ​ដោយ​កំណើនខ្លាំងជាងការរំពឹងទុកនៅ អាស៊ែបៃហ្សង់ និងសាធារណរដ្ឋកៀហ្ស៊ីស៊ី។ ជុំវិញបញ្ហានេះ, ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាព​ធន់​ និងនិរន្តរភាព ក្នុង តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុ​ប​បំបាត់​ភាព​ក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារ នេះត្រូវបាន​គ្រប់​គ្រង​ដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕ អត្ថបទ៖ សុន រ៉ាឌី 

វិស័យឯកជនចាត់ទុកការរៀបចំក្របខណ្ឌដឹកជញ្ជូនតាមផ្លូវទឹកជាការពង្រីកដំណើរសេដ្ឋកិច្ចរយៈពេលវែង

2024/07/18 02:46:51 pm        126
វិស័យឯកជនគាំទ្រការបង្កើតក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និង​ការតភ្ជាប់បណ្តាញប្រព័ន្ធដឹក ជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ ដែលជាផ្លូវសំខាន់ ដឹក​ជញ្ជូន​បាន​ច្រើន និងបានឆ្ងាយ ជាពិសេសគឺជាការពង្រីកនៅក្នុងដំណើរ សេដ្ឋកិច្ច​រយៈពេល​វែង​របស់​កម្ពុជា។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់​គ្រង​អាជីវកម្ម​កំពង់​ផែ​ទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹក ជញ្ជូនតាមផ្លូវទឹក ទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា នេះ​ថា ជុំវិញការដឹកជញ្ជូនតាមផ្លូវទឹកនេះ ពិតជាមានសារៈសំខាន់ណាស់ និងបានកំពុងអនុវត្ត ពាស​ពេញពិភពលោក ព្រោះការដឹកជញ្ជូនតាមផ្លូវទឹក គឺដឹកបានច្រើន និងបានឆ្ងាយ ហើយ​មិន​រង​ការ​ប៉ះពាល់ដល់ការខូចខាត់ រចនាសម្ព័ន្ធផ្លូវថ្នល់។លោកបន្តថា ខណៈដែលកម្ពុជាកំពុងធ្វើពាណិជ្ជកម្មមានកំណើនល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ជា​ពិសេសការកំពុងមាន កំណើននៃការនាំចេញ និង​ស្រប​ពេល​កម្ពុជា​បាននិង​កំពុង​រៀបចំ​នៃ​ការ​ជីក​ព្រែក​ហ្វូណនតេជោនេះ ដូច្នេះការដាក់ចេញក្របខណ្ឌ នៃការអភិវឌ្ឍ និងការគ្រប់​គ្រង​អាជីវកម្ម​កំពង់​ផែទន្លេ និងការតភ្ជាប់​បណ្តាញ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ទន្លេ​ជាមួយ​ផ្លូវ​សមុទ្រ​នៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ ក៏​ដូចជា​បណ្តាញ​ដឹក​ជញ្ជូនតាមផ្លូវទឹកឲ្យ ស្របតាមស្តង់ដារ ដើម្បីជំរុញការ​ដឹកជញ្ជូន​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើ​រ​ ក៏ដូចជាការស្រូបយកវិនិយោគិនបន្ថែម ដើម្បីបង្កើតទំនុកចិត្ត តាមរយៈនៃ​ការ​ដឹក​ជញ្ជូន​នេះ​។ សូមបញ្ជាក់ថា នៅថ្ងៃ ១៦ កក្កដា នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាង (ក្របខណ្ឌនៃការអភិវឌ្ឍនិងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញ ប្រព័ន្ធ​ដឹក​ជញ្ជូន​តាមផ្លូវទឹក ទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា) ដែលក្របខណ្ឌនេះ មានគោល​បំណង​ពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ ទឹកទន្លេ តាមរយៈការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែ ដោយការ ប្រើ​ប្រាស់​បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជាក្នុងរយៈ ពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និង​សកល៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាចូលរួមពិព័រណ៍ការតាំងបង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តីទំនិញនៅប្រទេសស្វីស

2024/07/16 02:42:06 pm        127
ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមការ​ពិព័រណ៍​តាំងបង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងមហាសន្និបាតលើកទី៦៥ របស់​អង្គការ​កម្មសិទ្ធិបញ្ញាពិភពលោក ដែល ប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុង​ហ្សឺណែវ ប្រទេសស្វ៊ីស និងមានសមាជិកអង្គការ WIPO ចូលរួមប្រមាណ ១៨០ប្រទេស។យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេលមហាសន្និបាតខាងលើនេះ គណៈប្រតិភូកម្ពុជា បាន​សហការ និងសម្របសម្រួល ដោយស្ថានបេសកកម្ម អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ បានបង្ហាញអំពីការអភិវឌ្ឍផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ត ក៏ដូចជា​តាំង​បង្ហាញផលិតផលម៉ាក សម្គាល់ភូមិសាស្រ្តកម្ពុជាក្នុងព្រឹត្តិការណ៍នេះ រួមមាន៖ ម្រេចកំពត ស្ករ​ត្នោត​កំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ទឹកឃ្មុំព្រៃមណ្ឌលគីរី ព្រមទាំងបាន​ផ្ដល់​អាហារ​ជូន​អ្នក​ចូល​រួម​ភ្លក់​រសជាតិម្រេចកំពតជ្រក់ ស្កត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគីរី ផងដែរ។ប្រភពដដែល បានបន្ថែមថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការប្តេជ្ញាចិត្ត ក្នុង​ការបន្តចូលរួមជាមួយនឹងអង្គការ WIPO ក្នុងនាមជាសមាជិក និងបន្តលើក​កម្ពស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបន្ត​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័នពាក់ព័ន្ធបន្ថែមទៀត។សូមជម្រាបជូនថា ការដាក់បង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជាក្នុងព្រឹត្តិការណ៍នេះ ពិត​ជា​មានសារៈសំខាន់ណាស់ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំង​បាន​ផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ធ្វើឱ្យដៃគូអន្តរជាតិ និង​បណ្តាប្រទេសជាច្រើនមានការចាប់អារម្មណ៍ និងយក​ចិត្ត​ទុក​ដាក់​លើ​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្រ្តកម្ពុជាផងដែរ៕ 

បច្ចុប្បន្នក្រុមហ៊ុនដែលមានអាជ្ញាបណ្ណនិងទទួលស្គាល់ការធ្វើអាជីវកម្មក្នុងវិស័យមូលបត្រមានចំនួន១៣០ក្រុមហ៊ុន

2024/07/13 10:47:28 am        214
ភ្នំពេញ ៖ គិតក្នុងរយៈពេលជាងមួយទស្សវត្សរ៍កន្លងមកនេះ កម្ពុជាបានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១៣០ក្រុមហ៊ុន។ ក្នុងនោះ មានក្រុមហ៊ុនចំនួន២៣ បោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលបានប្រមូលសាច់ប្រាក់ចំនួន ៣៨៩លានដុល្លារអាមេរិក។ ​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនទាំង២៣ មានក្រុមហ៊ុនចំនួន១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន១២ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញា-បណ្ណចីរភាព។ ឯកឧត្តម បានបន្ថែមថា ដើម្បីជំរញឲ្យវិស័យនេះកាន់តែល្អប្រសើរឡើងថែមទៀត ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀត ដែលបានកំណត់ ព្រោះថាវិស័យមូលបត្រ នឹងមិនអាចរីកចម្រើនបានលឿននោះទេ ប្រសិនបើការយល់ដឹងពីវិស័យនេះនៅមានកម្រិតទាបនៅឡើយ។ ការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុង “ផែនការយុទ្ធសាស្ត្រជាតិ”។ឯកឧត្តមអគ្គនាយក លើកឡើងបន្ថែមទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារដែល រឹងមាំនាពេលនេះ និយ័តករមូលបត្រកម្ពុជា ក៏មានការទទួលស្គាល់កម្មវិធីសិក្សាសម្រាប់ការបណ្តុះបណ្តាលអភិបាលនៅក្នុងវិស័យមូលបត្រផងដែរ សម្រាប់គ្រឹះស្ថានណាដែលមានចំណាប់អារម្មណ៍គឺអាចដាក់ពាក្យស្នើសុំបានពីនិយ័តករមូលបត្រកម្ពុជា។ ការដាក់ចេញឱ្យមានបណ្តុះបណ្តាលអភិបាលនៅក្នុងវិស័យមូលបត្រនៅកម្ពុជា នឹងជួយពង្រឹងបន្ថែមនូវអភិបាលកិច្ចសាជីវកម្មនៅក្នុងទីផ្សារ ហើយក៏ជាកត្តាមួយនៅក្នុងការពង្រឹងទំនុកចិត្តនៅក្នុងទីផ្សារហើយអាចទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនចូលមកទីផ្សារកម្ពុជា។ សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១១,២២ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៧៣ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៨,៧៥% ធៀបនឹងផលិតផលក្នុងស្រុកសរុប។ ចំពោះទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១០,៥៩លានភាគហ៊ុន និងតម្លៃនៃការជួញដូរមូលបត្រសរុបមាន ៥៣,០៣ ប៊ីលានរៀល ឬប្រហែល ១២,៩០ លានដុល្លារអាមេរិក ដែលមានទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ១៧៩.៤៤១ ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំ ថ្ងៃជាមធ្យមប្រមាណ ៨៩៨,៧៧ លានរៀល ឬប្រហែល ២១៨,៦៧៩ ដុល្លារអាមេរិក និងចំនួនលេខអត្តសញ្ញាណវិនិយោគិន ដែលបានផ្តល់មានចំនួនជាង ៥ម៉ឺន៕អត្ថបទ ៖ ឈិត បូរ៉ាវី

ក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយតំណាងក្រុមហ៊ុន Amazon ដើម្បីជំរុញការដាក់លក់​ផលិតផលខ្មែរនៅលើថ្នាល Amazon E-Commerce

2024/07/12 03:12:36 pm        143
លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២៤ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជាមួយលោក Darren Ong អនុប្រធាន​ជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Amazon និងលោកស្រី Chann Sokros តំណាងស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធភាពជំរុញការ​ដាក់លក់​ផលិតផលខ្មែរនៅលើថ្នាល Amazon E-Commerce។នៅក្នុងជំនួប លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ នៃកិច្ច​សហប្រតិបត្តិការ​ជាមួយក្រុមហ៊ុន Amazon ដើម្បីបើកផ្លូវដល់សហគ្រិន និងពាណិជ្ជករកម្ពុជា អាចដាក់​ទំនិញ​របស់​ខ្លួននៅក្នុងគេហទំព័រ Amazon.com ដែលជាទីផ្សារអនឡាញ​ដ៏ធំបំផុតរបស់ពិភពលោក និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្ម ចំពោះការធ្វើ​បរិវត្ត​កម្ម​វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។សូមបញ្ជាក់ដែរថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ e-Commerce របស់កម្ពុជា ត្រូវបានគេព្យាករណ៍ថានឹងមានកំណើនដល់ ១,១២៥ លានដុល្លារ នៅឆ្នាំ២០២៤ (កើនឡើង​ប្រមាណ​ជាង ១០% រៀងរាល់ឆ្នាំ) ហើយតាមរយៈកិច្ចសហប្រតិបត្តិការ​ជាមួយក្រុមហ៊ុន Amazon នឹងជួយបង្កើតប្រព័ន្ធអេកូថ្មី សម្រាប់ធានាដល់ការលូតលាស់​នៃវិស័យដ៏​មាន​សក្តានុពល​មួយនេះ សំដៅចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ (ការបង្កើតថ្មី) ប្រកបដោយស្មារតីទទួលខុសត្រូវ៕

ប្រទេសកម្ពុជាមានសក្តាពលកំណើនយុវជនពេញកម្លាំងច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

2024/07/11 02:08:38 pm        165
នៅថ្ងៃទី១១ ខែកក្កដានេះ គឺថ្ងៃទិវាប្រជាជនពិភពលោក លើកទី៣៥ ឆ្នាំ២០២៤។ តាមរយៈ​ទិវា​នេះ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា មកបច្ចុប្បន្នកម្ពុជា កំពុងមានសក្តានុពល មាន​កំណើន​យុវជនពេញកម្លាំងការងារគ្រប់គ្រាន់ ក្នុងផ្គត់ផ្គងទីផ្សារការងារ និងការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​នៅឆ្នាំបន្តបន្ទាប់ខាងមុខ។ឯកឧត្តម បណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែ​កក្កដា​នេះ​ថា មកដល់ឆ្នាំ២០២៤នេះ កម្ពុជាមានប្រជាជនសរុប ១៧លាន៣សែននាក់ ក្នុងនោះមានប្រជាជនស្ថិតក្នុងវ័យធ្វើការ អាយុ ១៥ដល់៦៤ឆ្នាំ មានប្រមាណ ១១លាន៥​សែន​នាក់ ស្មើនឹង ៦៦.៣% ក្នុងនោះមានយុវជ​នពេញ​កម្លាំង​ធ្វើ​ការងារ​មួយ​ចំនួន​គឺ​បាន​និង​កំពុង​ធ្វើ​ការងារ​សេដ្ឋកិច្ចនៅក្នុងប្រព័ន្ធ និង​ខ្លះធ្វើការងារ​នៅ​ក្នុង​ផែ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បង្កើត​ប្រាក់​ចំណូល​ដោយ​ខ្លួនឯង។ឯកឧត្តមថែ្លងថា ជារួមបច្ចុប្បន្នកម្ពុជា មិនមានបញ្ហាកង្វះពលកម្មការងារនោះទេ ហើយដើម្បី​បង្កើន​សក្តាពលពលកម្មទីផ្សារការងារនៅកម្ពុជា បច្ចុប្បន្នប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាន​និងកំពុងបង្កើនការអភិវឌ្ឍធនធានមនុស្ស អនុវត្ត​គោល​នយោបាយ​ផ្តល់​អាហា​រូបករណ៍​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជន១លាន៥សែននាក់ ដើម្បីជំរុញ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ពីការធ្វើការងារ ដោយប្រើប្រាស់កម្លាំង​ទៅ​ប្រើប្រាស់​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ធ្វើការងារវិញ។ឯកឧត្តម បន្តថា កម្ពុជា ចាប់ពីឆ្នាំ២០២៤នេះ រហូតឆ្នាំ២០៤៥ នឹងបន្ត​មាន​កំណើន​យុវជន​ពេញ​កម្លាំង​ធ្វើ​ការងារ ប្រមាណជិត១៥លាននាក់ ពោលគឺមានកំណើនប្រមាណ១.២% ហើយ​តាម​រយៈ​​អនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រជាច្រើន របស់រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នឹង​ធ្វើ​ឲ្យ​កម្ពុជា មានសក្តានុពល​កាន់​តែខ្លាំ​ង​លើ​ការ​មាន​យុវជន​ពេញ​កម្លាំង​ធ្វើ​ការងារ​ដោយ​មាន​ជំនាញ​វិជ្ជា​ជីវៈ និងការជំរុញសេដ្ឋកិច្ចកម្ពុជា មានកំណើនល្អប្រសើរ និងស្របពេល​កម្ពុជា​កំពុង​រៀប​ចំ​ខ្លួន​ចាក​ចេញ​ជាផ្លូវការពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ខាងមុខនេះ៕ អត្ថបទ ស៊ុម សុខជា 

វេទិកាកម្ពុជា-បារាំង ជាការពង្រឹងផ្នែកសេដ្ឋកិច្ច និងការផ្តល់ផលប្រយោជន៍​ដល់ក្រុមហ៊ុន​ប្រទេស​ទាំងពីរ

2024/07/10 09:42:35 am        132
បារាំងចាត់ទុកវេទិកាលើកទី ២ គឺជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកជំនាញ និង​អ្នក​ដែល​ចាប់​អារម្មណ៍លើការអភិវឌ្ឍន៍ សេដ្ឋកិច្ច ដើម្បីស្វែងរកឱកាសនៅប្រទេសកម្ពុជាបន្ថែម និង​ក៏​ជា​ការ​ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-បារាំង និងការផ្តល់ផលប្រយោជន៍ ដល់​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ។វេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៤ នេះ គឺជាវេទិកាធុរកិច្ច ដែលប្រមូលផ្តុំសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏​ដូច​ជា​តំណាង​ក្រុមហ៊ុនបារាំង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ គឺមាន បំណងចង់​ស្វែង​យល់​ឱ្យ​ស៊ី​ជម្រៅ​អំពីទីផ្សារកម្ពុជា ក្នុងនោះវិស័យជាច្រើននឹងត្រូវបានលើកឡើងរួមមាន៖ វិស័យសំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យាឌីជីថល, ការថែទាំសុខភាព, ថាមពល, ការធ្វើផែន​ការ​ទី​ក្រុង​ទេសចរណ៍, ភស្តុភារនិងដឹកជញ្ជូន, កសិកម្ម និងកសិ-ម្ហូបអាហារ, ព្រមទាំងកា​រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និងបរិស្ថាន។ជាក់ស្តែងនៅថ្ងៃទី ២ ម្សិលមិញនេះ ធុរកិច្ចបារាំង បានពិភាក្សា និង​លើក​ឡើង​នូវ​ប្រធាន​បទ​ជា​ច្រើន ដោយបានពិគ្រោះគ្នា យ៉ាងផុលផុស ជាពិសេសលើវិស័យឧស្សាហកម្ម ។ ក្រៅពី​នេះ​ធុរកិច្ច​បារាំង​ ក៏បានលើកឡើងលើបញ្ហាទេសចរ និងបានបង្ហាញថា កម្ពុជាកំពុងទាក់ទាញ ដោយ​មាន​ការ​ចាប់​អារម្មណ៍ពីភ្ញៀវទេសចរបរទេស មកទស្សនាប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរនៅតាមមាត់ សមុទ្រ​ដ៏អស្ចារ្យរបស់កម្ពុជាផងដែរ។ដោយឡែកថ្ងៃទីបី ដែលជាថ្ងៃចុងក្រោយនេះ, វេទិកានេះ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ ដើម្បីផ្ត​ល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងរកទីតាំងសេដ្ឋកិច្ចសំខាន់ៗ ជាពិសេស​ឱកាស​វិនិយោគ ដោយក្នុងវេទិការនោះ, ធុរកិច្ចនឹងជួបជាមួយតំណាងរដ្ឋាភិបាល ដើម្បី​ទទួល​បាន​នូវ​ពុទ្ធិ​ផ្សេង​ៗ។ ទាក់ទិនវេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំនេះផងដែរ ការរៀបចំឡើង គឺមានគោល​បំណង​ជា​កាត​លីករ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីជំរុញអភិវឌ្ឍន៍ថ្មីៗបន្ថែម ដែលផ្តល់​ផល​ប្រយោជន៍​ដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា នៅក្នុងវេទិកានេះដែរ ក៏បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា ដោយ​បាន​ឈានដល់ ១ ៣៦៣ លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣ ។ បច្ចុប្បន្ន​បារាំង​គឺ​ជាដៃគូ​ពាណិជ្ជក​ម្ម​នៅ​​អឺរ៉ុប​ដ៏ធំទីពីររបស់កម្ពុជាផងដែរ បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ចំណែកទាក់ទង់ការនាំចេញវិញ បារាំងបាននាំចូលមកកម្ពុជាក្នុងឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ដោយការនាំចេញភាគច្រើនមាន ផលិតផលកសិកម្ម ឱសថ និង​ផលិតផលលោហធាតុ និង លោហធាតុ។ ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់បារាំងពីកម្ពុជា បាន​កើនឡើងដល់ ១ ១៩២ លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣ វិស័យនាំចូល ជាចម្បងមាន៖ វាយនភណ្ឌ ផលិតផលកសិ-អាហារ និងកង់ជាដើម។ ចំណែកការវិនិយោគ មាន​ភាគ​ហ៊ុន​ឈាន​ដល់​ប្រមាណ ៥៦០ លានអឺរ៉ូ សម្រាប់ការវិនិយោគរបស់បារាំងនៅកម្ពុជា ក្នុងនោះមាន វិស័យ​សំណង់ កសិឧស្សាហកម្ម និងសេវាកម្ម។ តួលេខទាំងនេះ បានបង្ហាញពីភាពស្វាហាប់ នៃទំនាក់​ទំនង​សេដ្ឋកិច្ច​បារាំង-កម្ពុជា ដែលផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងក៏ជា រួម​ចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ចំរាត្រីឆ្លងឆ្នាំសកល ចូលឆ្នាំ២០២៥
11/27/2024 05:11 PM
ព្រិលធ្លាក់ច្រើនបំផុតជាប់កំណត់ត្រាក្នុងខែវិច្ឆិកា កើតមាននៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង
11/27/2024 04:11 PM
វិនិយោគិន៖ការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងធនាគារ Gazprombank នាំឲ្យថាមពលឡើងថ្លៃនៅអឺរ៉ុប
11/27/2024 04:11 PM
ពលរដ្ឋនៅទីក្រុងTyre នាំគ្នាអបអរសាទរ ពេលដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចូលជាធរមាន
11/27/2024 04:11 PM
មន្ត្រីក្រសួងកសិកម្មពិនិត្យការប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញ​ទៅ​ប្រទេសចិន
11/27/2024 04:11 PM
ពលរដ្ឋជម្លៀសខ្លួននៅទីក្រុង Sidon វិលត្រឡប់ទៅកាន់ភូមិនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយមានបទឈប់បាញ់
11/27/2024 04:11 PM
យន្តហោះទម្លាក់គ្រាប់បែកអាមេរិកត្រូវបានស្ទាក់ដោយយន្តហោះរុស្ស៊ី នៅជិតទីក្រុង Kaliningrad
11/27/2024 04:11 PM
លោក Elon Musk ៖ យានដ្រូន នឹងជំនួសយន្តហោះចម្បាំង នៅក្នុងសង្គ្រាមនាពេលអនាគត
11/27/2024 04:11 PM
ទីក្រុង Tinzaouaten របស់ម៉ាលី រងផលប៉ះពាល់ដោយសារជំងឺ និងការវាយប្រហារដោយយានដ្រូន
11/27/2024 04:11 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងពិភាក្សាពីទំនាក់ទំនងថាមពល អំឡុងទស្សនកិច្ច នៅកាហ្សាក់ស្ថាន
11/27/2024 04:11 PM