ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

វិស័យឯកជន គាំទ្រកញ្ចប់ថវិការរាជរដ្ឋាភិបាលក្នុងការពន្លឿន និងពង្រីកអាជីវកម្ម

2022/02/15 01:16:00 pm        667
ភ្នំពេញ៖ វិស័យឯកជន គាំទ្រដល់មូលនិធិសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជារបស់រាជរដ្ឋាភិបាល ក្នុងកញ្ចប់ថវិការចំនួន ១០០ លានដុល្លារអាមេរិក ដែលជាចលករមួយយ៉ាងសំខាន់ ក្នុងការពន្លឿនដល់ SME និងវិស័យកសិកម្ម ដើម្បីពង្រីកខ្សែច្រវ៉ាក់អាជីវកម្ម សម្រាប់បម្រើទីផ្សារ និងការប្រកួតប្រជែង។លោកឧកញ៉ា ហង់ សុគន្ធ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានលើកឡើង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា នៅ​ក្នុងស្ថានភាព នៃការរីករាលដាលជម្ងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងនោះរាជ-រដ្ឋាភិបាលបានផ្តល់​ហិរញ្ញប្បទាន​ជា​បន្តបន្ទាប់ ដើម្បីជួយ​ជ្រោមជ្រែង​ដល់វិស័យកសិកម្ម ​ក៏ដូចជាសហគ្រាសធុនតូច​ និងមធ្យម ជាក់ស្តែង​នៅក្នុងឆ្នាំ ២០២១ កន្លងមកនេះ វិស័យកសិកម្មបានសម្រេចនូវកំណើនល្អប្រសើរ​ក្នុងរង្វង់​ប្រមាណ ១,៤% ។លោកឧកញ៉ា បានថ្លែងនូវការគាំទ្រពេញទំហឹង​ ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់​របស់រាជរដ្ឋាភិបាល លើ​កញ្ចប់ថវិការ​ចំនួន ១០០ លានដុល្លារ ដែលរាជរដ្ឋាភិបាល នឹងអាចជួយដល់វិស័យសហគ្រាស​ធុនតូច​ និងមធ្យម និងវិស័យ​កសិកម្ម បានពង្រីកខ្លួនក្នុងខ្សែសង្វាក់ផលិតកម្មបន្ថែមទៀត សម្រាប់​ការផ្គត់ផ្គង់ និងការប្រកួតប្រជែងនៅលើទីផ្សារ​។ស្រដៀងគ្នានេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យម​កម្ពុជា លើកឡើងថា ចំពោះគម្រោងផ្តល់ហិរញ្ញប្បទានជួយដល់វិស័យ SME និង​វិស័យកសិកម្ម វាជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សហគ្រាសដែលនៅរងនឹង វិបត្តិ​ជំងឺកូវីដ១៩ នេះ ​យងើបឡើងវិញ, ប៉ុន្តែមកដល់បច្ចុប្បន្នមានសហគ្រាសជាច្រើន បានជួបបញ្ហា​ប្រាក់​កម្ចីដែល​មាន​ការ​ប្រាក់ខ្ពស់​ ដែលមិនអាចធ្វើឲ្យពួកគាត់ទទួលកញ្ចប់ថវិការរបស់រាជរដ្ឋាភិ-បាល ដែលមាន​ការប្រាក់​ទាបនេះឡើយ។ លោកឧកញ៉ា ស្នើសុំដល់ក្រសួងស្ថានប័នពាក់ព័ន្ធ គួរតែជួយរៀបចំហិរញ្ញវត្ថុឡើងវិញ ដើម្បីឲ្យពួក​គាត់​មានលទ្ធភាពទទួលបានកញ្ចប់ថវិការយកទៅប្រើប្រាស់ ​សម្រាប់ការពង្រីកខ្លួនបន្ថែម។ជុំវិញការផ្តល់ហិរញ្ញប្បទានជំហានបន្តនេះ, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញ បានថ្លែងថា ចំពោះការបន្ថែមមូលនិធិចំនួន ១០០ លានដុល្លារអាមេរិកនេះ ជាការ​ប្រើប្រាស់​មូលនិធិសម្រាប់ត្រៀមបម្រុង គំាំទ្រសកម្មភាពសេដ្ឋកិច្ចដូចជា សកម្មភាពសេដ្ឋកិច្ច​របស់សហគ្រាសធុនតូច និងមធ្យមដែលគ្រោងនៅក្នុងថវិកាឆ្នំា២០២១។ មូលនិធិដែលត្រូវបានបន្ថែមនឹងធ្វើការបែងចែកជាពីរមុខសញ្ញា ដោយផ្តល់ជូនធនាគារអភិវឌ្ឍន៍​ជនបទ និងកសិកម្ម ចំនួន ៥០ ​លានដុល្លារអាមេរិក និងធនាគារសហគ្រាសធុនតូច ​និងមធ្យមចំនួន ៥០ លានដុល្លារអាមេរិក ​ដើម្បីប្រើប្រាស់ក្នុងទិសដៅគំាំទ្រដល់សកម្មភាពរបស់ SME​​ ដែលកំពុង​មាន​តម្រូវការហិរញ្ញវត្ថុ ​ដល់ការគំាំទ្រទៅដល់វិស័យស្រូវអង្ករកម្ពុជា, ​ការចិញ្ចឹមសត្វ, ការដំាដុះ​បន្លែដំណាំ ​ក៏ដូចជាផ្តល់ការគំាំទ្រ​ទៅដល់យន្តការសហហិរញ្ញប្បទាន ចែក​រំលែកហានិភ័យ​ជាមួយ​គ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុ៕អត្ថបទ៖ សុន រ៉ាឌី

គយ និងរដ្ឋាករប្រមូលចំណូលបានជាង ២២៩៥ លានដុល្លារអាមេរិកឆ្នាំ២០២១

2022/02/11 02:12:46 pm        697
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២១ ប្រមូលចំណូលបានជាង ៩ ២៩៥ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ២៩៥ លានដុល្លារអាមេរិក សម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ។ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះថា នៅក្នុងឆ្នាំ២០២១កន្លងមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ៩ ២៩៥ ប៊ីលានរៀល ស្មើប្រមាណជាង ២ ២៩៥ដុល្លារអាមេរិក ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០ ដោយ​សម្រេច​បានជាង ៩៧% នៃផែនការច្បាប់។ គិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួនជាង ៣ ៥២២ ប៊ីលានរៀល, អាករពិសេស​មានចំនួន ៣ ៥១៣ ប៊ីលានរៀល, ពន្ធគយជាង ១ ៦៧១ ប៊ីលានរៀល អាករ​បន្ថែមលើផលិតផលប្រេងជាង ៤០៣ ប៊ីលានរៀល​ និងអាករ​នាំចេញនិងកម្រៃ ផ្សេងៗមាន​ចំនួន​ជាង ១៨៥ ប៊ីលានរៀល ។ ចំណែកក្រុមទំនិញវិញ ក្នុងនោះយានយន្ត និងគ្រឿងចក្រ មានចំនួនជិត ៤ ០០០ ប៊ីលានរៀល ត្រូវ ៤៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួនជាង ២ ៥៧៩ ប៊ីលានរៀល ​ស្មើនឹង២៨%, ផលិតផល​តេលសិលាជាង ២ ១៥៧ ប៊ីលានរៀល ត្រូវជាង ២៣%, សម្ភារៈសំណង់​ និងកម្រៃផ្សេងៗ មាន​ចំនួនជាង ៥៦០ ប៊ីលានរៀល ត្រូវប្រមាណ ៦% នៃចំណូលសរុប។ដោយឡែក ការនាំចេញផលិតផលកាត់ដេរមានចំនួន ជាង ១១ ៣៨៩ លានដុល្លារអាមេរិក កើនឡើង​ប្រមាណ ១ ៥០៥ លានដុល្លារ, ការនាំចេញផលិតផលវិនិយោគ ​មិនមែនកាត់ដេរដូចជា៖ គ្រឿងបំណែក​អេឡិចត្រូនិក កង់ ផលិតផលពីឈើ​ ស្បែកសត្វកែច្នៃ ​ផលិតផលប្លាស្ទិច គ្រឿងបន្លាស់​រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀតមានចំនួនជាង​ ៤ ៥៤២ លានដុល្លារ កើនឡើង​ប្រមាណជាង ១ ៣៩២ លានដុល្លារ។ ចំណែកការនាំចេញកសិផលមានចំនួនជាង​ ២ ៨១៧ លានដុល្លារ ​កើនឡើង ៣៩% ក្នុងនោះការ​នាំចេញស្រូវមានតម្លៃជាង ៨២៦ លានដុល្លារ ​កើនឡើងជាង ៣៦០ ​លានដុល្លារ ត្រូវជាង​ ៧៧%, ការនាំចេញអង្ករ ​សម្រេចជាង ៤២៤ លានដុល្លារ ថយចុះ ១៦%, ​ការនាំចេញកៅស៊ូមានតម្លៃជាង ៣៩៩ លានដុល្លារ កើនឡើង ៤៦%, ​និងកសិផលផ្សេងទៀតមាន​តម្លៃជាង ៦៥៣ លានដុល្លារ កើនឡើង ៦៨%ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-កាណាដា ឯកភាពគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

2022/02/11 01:53:04 pm        559
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងកាណាដា បានឯកភាពគ្នាពិនិត្យលទ្ធភាពលើការសិក្សាទៅលើលទ្ធភាពនៃការបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា ព្រោះកិច្ចការនេះ ជាកិច្ចការស្របគ្នាជាមួយគោលនយោបាយពាណិជ្ជកម្មរបស់កាណាដា។ក្នុងជំនួបការងារ រវាងលោកជំទាវបណ្ឌិត សារ៉ាត ថាយ៍ឡ (Sarah Taylor) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍន៍​គម្រោងជំនួយផ្សេងៗទៀត កាល​ពីព្រឹកថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២២កន្លងទៅនៅទីស្តីការក្រសួង ​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ​គិតត្រឹមឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស​ទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ កម្ពុជាបាននាំចេញទៅប្រទេសកាណាដា​ក្រោមកម្មវិធីពន្ធគយសេរី​ និងកូតាសេរី ​មានទំហំទឹកប្រាក់រហូតដល់ជាង ​៩៥០លានដុល្លាអាមេរិក។ ឯកឧត្តម បានស្នើប្រទេសកាណាដា លើការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលបាន វិនិយោគនៅប្រទេសថៃ និងទ្បាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី ​កម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និង​កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច ​គ្រប់ជ្រុងជ្រោយតំបន់ ដែលកម្ពុជាទើបសម្រេចបាន​នាពេល​ថ្មីៗនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងទៀតថា ​ពាក់ព័ន្ធជំនួយបច្ចេកទេសក្រោមគម្រោង Canadian Trade and Investments Framework ជាការអនុវត្តដ៏ល្អបំផុតនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាណាដា លើការជួយដល់ការធ្វើកំណែទម្រង់គោលនយោបាយទាក់ទង​នឹងការវិនិយោគ និងពាណិជ្ជកម្ម​ប្រកប​ដោយនិរន្តរភាព​ ព្រមទាំងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាការឆ្លើយតប ​លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់​ឯកឧត្តមរដ្ឋមន្រ្តី ​និងបាន ​វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរបស់កម្ពុជាជាមួយកាណាដា និងកម្ពុជា​ជាមួយអាស៊ាន ​ព្រមទាំងបាន​ឆ្លើយតបថា នេះជាឆ្នាំពិសេសមួយ ដែលកម្ពុជា​ធ្វើ​ជាប្រធានាស៊ាន​ ត្រូវនឹងខួបលើកទី៤៥​ នៃទំនាក់ទំនងអាស៊ាន-កាណាដា។ ទាក់ទិន​សំណើរខាងលើនេះ​ លោកជំទាវបានសន្យាថា ​នឹងយកទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញមន្រ្តី ​របស់ខ្លួនឱ្យធ្វើការជាមួយកម្ពុជាឱ្យកាន់តែជិតស្និតបន្ថែមទៀត​ សំដៅនាំយក និង​បង្កើតបានគម្រោងជាក់លាក់ ​ក្រោមកិច្ច​សហប្រតិបត្តិការក្របខណ្ឌ CTIF ព្រមទាំងដើម្បីធ្វើកា​លើក​សំណើ​ជំនួយបច្ចេកទេសពីគម្រោង CTIF របស់រដ្ឋាភិបាលកាណាដា៕អត្ថបទ៖ ឈិត បូរ៉ាវី

ចំនួនរោងចក្រឧស្សាហកម្មបង្កើតថ្មី បង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនលើរាជរដ្ឋាភិបាលកម្ពុជា

2022/02/10 04:29:15 pm        389
ភ្នំពេញ៖ ទោះបីរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ កម្ពុជាមានរោងចក្រឧស្សាហកម្មបើកថ្មីចំនួន ១៦៣រោងចក្រ ក្នុងឆ្នាំ២០២១ ធ្វើឱ្យរោងចក្រឧស្សាហកម្មសរុបនៅទូទាំងប្រទេសមានចំនួន ១៨៧៩ រោងចក្រ។ វត្តមានរោងចក្រឧស្សហកម្មបើកថ្មីនេះ គឺបង្ហាញពីការជឿទុកចិត្តរបស់វិនិយោគិន លើការដឹកនាំរបស់រាជរដ្ឋាភិបាល សក្តានុពលវិនិយោគ ជាពិសេសការគ្រប់គ្រងស្ថានភាពកូវីដ១៩។យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២១ កម្ពុជាមានរោងចចក្រសរុប ១ ៨៧៩ រោងចក្រមានទុនវិនិយោគសរុបជាង ១៣.៨១១ លាន ដុល្លារអាមេរិក។ ដែលបង្កើតការងារបានជាង ៩៨ម៉ឺនកន្លែង។ក្នុងនោះរោងចក្រឧស្សហកម្មបើកថ្មី មានចំនួន ១៦៣ រោងចក្រ និង​រោងចក្រ​ដែលបាន​បិទទ្វារ​បណ្តោះ​អាសន្ន ​និងបិទទ្វារទាំងស្រុងមានចំនួន​ ១៤៨រោងចក្រ។ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម ​វិទ្យាសាស្រ្ត ​បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើងថា វត្តមាន​រោងចក្របង្កើតថ្មីបង្ហាញពីការជឿទុកចិត្តរបស់​វិនិយោគិន​លើការ​ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសការគ្រប់គ្រងស្ថានភាពកូវីដ១៩ បានល្អ បូករួម​ទាំង​ច្បាប់​វិនិយោគថ្មី​ដែលមានភាពទាក់ទាញវិនិយោគិន។ក្នុងឆ្នាំ២០២១ តម្លៃបរិមាណផលិតផលឧស្សាហកម្ម សរុបប្រមាណជា ៧ ៤៣៣ លានដុល្លារ​អាមេរិក ​ទាបជាងឆ្នាំមុន ប្រមាណ១៥%, ក្នុងនោះតម្លៃបរិមាណផលិត ​ផលបម្រើទីផ្សារក្នុងស្រុក មាន​ចំនួនជាង ១ ៩៧៧ លានដុល្លារអាមេរិក ​និងតម្លៃបរិមាណ​ ផលិតផលនាំចេញមានចំនួនជាង ៥ ៤៥៦ លានដុល្លារអាមេរិក៕ អត្ថបទ៖ វណ្ណៈ

កម្ពុជាមានស្តង់ដារចំនួន ៩៨៨ ដែលកំពុងប្រើប្រាស់លើប្រតិបត្តិការពាណិជ្ជកម្ម

2022/02/10 10:58:10 am        318
ភ្នំពេញ៖ កម្ពុជាមានស្តង់ដារចំនួន ៩៨៨ ស្តង់ដារ ដែលស្តង់ដារទាំងនោះ បានកំពុងយកមកប្រើប្រាស់ដោយវិស័យឯកជន និងផ្នែកសារធារណៈ សំដៅចូលរួមធានានូវសុវត្ថិភាព សុខុមាលភាពសាធារណៈ និងចូលរួមពង្រឹងគុណភាពការធ្វើពាណិជ្ជកម្ម ជាពិសេសការប្រកួតប្រជែង ផលិតផលនៅលើទីផ្សារ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២២ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២២នេះថា ស្តង់ដារកម្ពុជា បានចំនួន ៣៩ ស្តង់ដារ ដោយ​គ្របដណ្តប់​ទៅលើផ្នែកសំណង់ និងសម្ភារៈ សំណង់ ផ្នែកសារធាតុ និងផលិតផលគីមីផលិតផល​កៅស៊ូ ​ផលិតផលអគ្គិសនី ​និងអេឡិចត្រូនិច ផលិតផល​គ្រឿងសម្អាង ​ផលិតផលយានយន្ត និងស្តង់ដារ​មួយចំនួនទៀត ផ្នែកប្រព័ន្ធគ្រប់គ្រង និង ផ្នែកឌីជីថលជាដើម, ជារួមគិតមកដល់​ពេលនេះ កម្ពុជាមានស្តង់ដារសរុបចំនួន ៩៨៨ ស្តង់ដារហើយ ដែលស្តង់ដារទាំងនេះ បាននិង កំពុងយកមកប្រើប្រាស់ដោយវិស័យឯកជន និងផ្នែកសារធារណៈមួយចំនួន។ទាក់ទងការងារស្តង់ដារនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការអនុវត្តស្តង់ដារគឺមានសារៈ សំខាន់ណាស់ និងជាមូលដ្ឋានគ្រឹះដើម្បីបញ្ជាក់ថា ផលិតផលនោះមានគុណភាព ​និងសុវត្ថិភាព, ប្រសិនមិនមានស្តង់ដារ​ យើងក៏មិនដឹងថា ផលិតផលទាំងនោះមានគុណភាពបែបណា ​ហើយការក្រកួតជែងផលិតផលមុខទំនិញ នឹង​អាចជួបបញ្ហា​នៅលើទីផ្សារផងដែរ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បន្តថា ​ទោះបីកម្ពុជានៅប្រឈមនឹងជំងឺកូវីដ-១៩ ការ​ចេញ​វិញ្ញាបនបត្រ​ផលិតផល ​និង​វិញ្ញាបនបត្រ ​បញ្ជាក់អនាម័យជូនដល់វិស័យឯកជនសម្រេចបាន ៦២ វិញ្ញាបនបត្រ​ សំដៅចូលរួមធានានូវ​សុវត្ថិភាព​ និង​សុខុមាលភាព​សាធារណៈ ​និង ​សង្គម និង​ចូលរួមក្នុងការពង្រឹងការធ្វើពាណិជ្ជកម្ម ​ឬសេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព និង​ជួយដល់វិស័យផលិតកម្មខ្នាតតូច ឱ្យមានលទ្ធភាពប្រកួតប្រជែងដាក់លក់ ​ផលិតផលរបស់ខ្លួននៅ​លើទីផ្សារក្នុងស្រុកបាន៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញកសិផលខេត្តបន្ទាយមានជ័យ ទៅប្រទេសថៃ មានទឹកប្រាក់ជាង ១០០លានដុល្លារ

2022/02/09 06:40:31 am        432
បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍ការងារមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ គិតចាប់ពីឆមាសទី២ ឆ្នាំ២០១៩ រហូតត្រឹមឆ្នាំ២០២១ ការនាំចេញកសិផល តាមរយៈការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ពីមន្ទីរពាណិជ្ជកម្មខេត្ត ទៅកាន់ប្រទេសថៃ សម្រេចបានចំនួនជាង ៥ពាន់ច្បាប់ ស្មើនឹងទំហំទឹកប្រាក់សរុបជាង ១០៨លានដុល្លារអាម៉េរិក។លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៨ កុម្ភៈ​ឆ្នាំ២០២២នេះ មានប្រសាសន៍ប្រាប់ទូរទស្សនព័ត៌មាន ប៊ីធីវីថា គិតត្រឹមពាក់កណ្តាល​អាណត្តិ​ការងារ​របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​ ពោលរយៈពេល ២ឆ្នាំកន្លះកន្លងមកនេះ ការនាំចេញ​អង្ករជិត ១ម៉ឺនតោន គិតជាទឹកប្រាក់សរុបចំនួនប្រមាណជាង ៥លានដុល្លារ។ក្រៅពីអង្ករ​ខេត្តបាននាំចេញកសិផលផ្សេងៗ តាមរយៈការផ្តល់វិញ្ញាបនបត្រ​បញ្ជាក់ប្រភព​ដើម​ទំនិញ​សម្រាប់នាំចេញមានចំនួនជាង​ ៥ពាន់ច្បាប់ ​ស្មើនឹងជាង​ ១លាន ២១ម៉ឺនតោន គិតជា​ទឹក​ប្រាក់ជាង ​១០២លានដុល្លារ។ក្នុងនោះ រួមមានផលិតផលដំឡូងមី, ពោតក្រហម, ម្រេច, ស្វាយកែវល្មៀត, ស្វាយចន្ទី, ម្ទេស, ទុរេន និងផលិតផលកសិកម្មមួយចំនួនទៀតដែលកសិករផលិតបាន ។ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ នៅក្នុង​សន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ ​សង្កាត់ និងទិសដៅការងារ​បន្ត​របស់​រដ្ឋបាលខេត្ត ​បានបញ្ជាក់ថា​ ខេត្តបន្ទាយមានជ័យ ​មានចំនួនគ្រួសារជិត ​២០ម៉ឺនគ្រួសារ មុខរបរ​សំខា​ន់​របស់ប្រជាពលរដ្ឋ​ ៨៥%ជាកសិករ ​១០%ជាអាជីវករ ​ពាណិជ្ជករ និង៥% ប្រកបរ​មុខ​របរផ្សេងៗ។ យោងតាមប្រភពទិន្នន័យឆ្នាំ២០១៧-២០២១ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបនៃសេដ្ឋកិច្ច​ខេត្ត​ទាំងមូល ​មានតម្លៃប្រមាណជាង ​៩៦០លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ បូរ៉ាវី

ពលរដ្ឋឃុំស្វាយយាខេត្តស្វាយរៀង ស្នើដល់មន្រ្តីបសុពេទ្យជួយ ខណៈជ្រូករបស់ពួកគេបានឈឺ និងងាប់

2022/02/08 04:46:07 pm        385
ស្វាយរៀង៖ ប្រជាពលរដ្ឋ ជាអ្នកចិញ្ចឹមជ្រូក នៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអំពាវនាវដល់ មន្ត្រីបសុពេទ្យ ឱ្យជួយចុះធ្វើការផ្សព្វផ្សាយពីវិធីបង្ការ និង​បញ្ចៀស​ជំងឺ ខណៈដែល​ជ្រូកនៅក្នុងភូមិរបស់ពួកគេបានឈឺ និងងាប់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ។ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅក្នុងភូមិចំនួន២ របស់ឃុំស្វាយយា ​មានជ្រូកឈឺ និងងាប់ បើទោះ ជាក្រុមពេទ្យសត្វភូមិ ​បានសហការជាមួយនឹងម្ចាស់ធ្វើការព្យាបាលយ៉ាងណាក៏ដោយ បង្ក​ឲ្យខាតបង់​ថវិកា គ្រួសារយ៉ាងច្រើន ​និងមានអ្នកខ្លះបាន​ធ្វើការលះ​បង់បញ្ឈប់​ការ​ចិញ្ចឹមជ្រូក បន្ទាប់​ពីពួកគេបានធ្វើការព្យាបាលហើយមិនជា។ប្រជាពលរដ្ឋ បានអំពាវនាវដល់ក្រុមបសុពេទ្យខេត្ត ចុះជួយធ្វើការផ្សព្វផ្សាយពីវិធីបង្ការជំងឺ​ ជ្រូក ដើម្បី​ឲ្យពួកគេមានលំនឹង និងបន្តចិញ្ចឹមទៅថ្ងៃខាងមុខ ពីព្រោះបច្ចុប្បន្ន ពួកគេអស់លទ្ធភាព​ក្នុងការព្យាបាលជំងឺជ្រូកនេះហើយ ។ទាក់ទងបញ្ហានេះ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលលិតកម្មបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការងារនេះក្រុមលោកនឹងចុះទៅធ្វើការផ្សព្វផ្សាយ​ជូន​ដល់ពលរដ្ឋ ក្រោយពីក្រុមការងាររបស់លោក បានចុះធ្វើការស្រាវជ្រាវនៅតាមគ្រួសារ ក្នុងភូមិ ដែលមានបញ្ហាជំងឺជ្រូករួច៕អត្ថបទ៖ ភា សារិត

ផលិតផលក្នុងវិស័យឧស្សាហកម្ម មានតម្លៃសរុប ៧ ៤៣៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១

2022/02/08 02:48:15 pm        792
ភ្នំពេញ៖ តម្លៃផលិតផលវិស័យឧស្សាហកម្ម មានសរុបប្រមាណជា ៧ ៤៣៣ លានដុល្លារអាមេរិក ក្នុងនោះតម្លៃផលិតផលបម្រើទីផ្សារក្នុងស្រុក មានជាង ១ ៩៧៧ លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលនាំចេញមានចំនួនជាង ៥ ៤៥៦ លានដុល្លារអាមេរិក។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើក ឡើងនៅក្នុងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២២ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៧ ខែកុម្ភៈនេះថា ក្រសួងបាន បន្តផ្តោតការយកចិត្ត​ទុកដាក់​លើ​ការចូលរួមអនុវត្តផែនការសកម្មភាព ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥​ តាមដំណាក់កាល ​និងពេលវេលានីមួយៗ ក្នុងចង្កោមការងាររបស់ខ្លួនប្រកបដោយផ្លែផ្កា ទោះបីឆ្លងកាត់រលកនៃផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ។ វិស័យឧស្សាហកម្មបានរួមចំណែកដល់ការអភិវឌ្ឍ ការទ្រទ្រង់និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ប្រកប​ដោយចីរភាព និងបរិយាប័ន្ន ការបង្កើតការងារ ​ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច និងការ​បង្កើនប្រាក់​ចំណូល​សមរម្យជូនប្រជាជនកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ ២០២១ កម្ពុជា​មានរោងចក្រធុនធំកំពុងដំណើរការ ​មានចំនួន ១​​ ៨៧៩ រោងចក្រ មាន​ទុនវិនិយោគសរុបជាង ​១៣ ៨១១ ​លានដុល្លារអាមេរិក ​មានការកើនឡើងជាង ២៥៦ លាន​ដុល្លារ​អាមេរិក ស្មើជិត ២% ​ដោយបានផ្តល់ឱកាសការងារចំនួន ៩៨ ម៉ឺនកន្លែង។ដោយមានតម្លៃផលិតផលសរុបប្រមាណជា ៧ ៤៣៣ លានដុល្លារអាមេរិក ​ទាបជាងឆ្នាំមុន ប្រមាណ ១៥%, ក្នុងនោះតម្លៃបរិមាណផលិត ផលបម្រើទីផ្សារក្នុងស្រុក។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ​បញ្ជាក់ថា ​ជុំវិញការរក្សាបានចំនួនរោងចក្រខាងលើ គឺបានកើតចេញ​សុខ​សន្តិភាព រួមជាមួយការ ​កំណែទម្រង់បរិយាកាសវិនិយោគ ​និង​ធុរកិច្ចជា​បន្តបន្ទាប់របស់រាជ​រដ្ឋា​ភិបាលកម្ពុជា បានផ្តល់ទំនុកចិត្តនិងបរិស្ថានសមស្របដល់វិនិយោគិន ធុរជន ក្នុងនិងក្រៅប្រទេស ឱ្យបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។ក្នុងឆ្នាំ ២០២១ នេះ មានរោងចក្រថ្មី កើតឡើងចំនួន ១៦៣ រោងចក្រ ខណៈដែលមាន​រោងចក្រ​បិទទ្វារ​ចំនួន ១៤៨ ។ ​មានន័យថា ​ទោះបីស្ថិតក្នុង ​កាលៈទេសៈលំបាក​ បណ្តាលមកពីជំងឺកូវីដ-១៩ ក៏ដោយ ​ក៏នៅមានតួលេខកំណើនវិជ្ជមាន រវាងចំនួនរោងចក្របើកថ្មី ​និងចំនួនបិទទ្វារ៕ អត្ថបទ៖ សុន រ៉ាឌី

កសិផល​ជា​ច្រើន​របស់​កម្ពុជា ​កាន់​តែ​មាន​សក្ដានុពល​ក្នុង​ការ​នំា​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន

2022/02/07 03:22:09 pm        957
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានថ្លែងថា ប្រទេសចិន បានបើកចំហរទីផ្សារកាន់តែធំទៅៗ សម្រាប់ការនាំចេញកសិផលពីកម្ពុជា ទៅកាន់ប្រទេសចិន។ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣គីឡូម៉ែត្រ ពីខ្លាស្ទុះទៅរមាត ខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យ​ដឹង​ទៀត​ថា ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ​បានបញ្ជាក់ថា បញ្ហាការត្រួតពិនិត្យចត្តាឡីស័កទៅលើផលិតផលមៀនប៉ៃលិន និងត្រីប្រាតាមអនឡាញ បានធ្វើឡើងរួចរាល់ហើយ។សម្តេចតេជោ បន្តថា ត្រីប្រា និងមៀន ឬហៅតាង៉ែន ឬមៀនប៉ៃលិន នឹងត្រូវនាំចូលទៅប្រទេសចិន ទីផ្សារចិនកាន់តែបើកចំហរទៅៗ សម្រាប់ទទួលយកផលិតផលរបស់ខ្មែរ ​ខណៈដែលផលិតស្វាយ និងចេក បាននាំចេញទៅហើយ អញ្ចឹងចេក និងស្វាយ នៅខេត្តក្រចេះ ក៏អាចដាំបាន​សម្រាប់​ការ​នាំចេញបានក្រៅពីការ​ផ្គត់ផ្គង​ក្នុងស្រុក។ទាក់ទងនឹងកានាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រា ទៅកាន់ប្រទេសចិន​ អាជ្ញាធរពាក់ព័ន្ធប្រទេសចិន បាន​ពិនិត្យតាមចម្ការ ​និងកសិដ្ឋានចិញ្ចឹមត្រី ​តាមអនឡាញ ​ដោយមានការគាំទ្រដោយ មន្រ្តី​ស្ថានទូត​ចិនប្រចាំនៅកម្ពុជា ​និង​មន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ។ក្រៅពីផលិតផលខាងលើនេះ ​កម្ពុជា ក៏​កំពុងរៀបចំកសិផល​សក្តានុពល​ផ្សេងទៀត​ មានដូចជា ទុរេន ​សំបុកត្រចៀកាំជាដើម​ ដើម្បីដាក់ស្នើសុំការត្រួត​ពិនិត្យបច្ចេកទេស និង​លក្ខណ​តម្រូវ​ដើម្បី​នាំ​ចេញ​ទៅ​កាន់ប្រទេសចិន៕អត្ថបទ៖ បូរ៉ាវី

រាជរដ្ឋាភិបាលគ្រោងបង្កើនចំណូលជាតិ ឲ្យបានជាង៣២ ពាន់ប៊ីលានរៀល ក្នុងឆ្នាំនេះ

2022/02/07 02:55:00 pm        533
ភ្នំពេញ៖ គម្រោងថវិកាឆ្នាំ ២០២២ រាជរដ្ឋាភិបាលបង្កើនចំណូលសរុបថវិកាជាតិ ពីចំណូលសារពើពន្ធគ្រោងជាង ២០ ពាន់ប៊ីលានរៀល, ចំណូលមិនមែនសារពើពន្ធជិត ២ ពាន់ប៊ីលានរៀល និងចំណូលមូលធន ប្រមាណជាង ៨ ពាន់ប៊ីលានរៀល។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញរបាយបារណ៍សង្ខេប នៃក្របខណ្ឌថវិកាឆ្នាំ ២០២២ សម្រាប់គម្រោងចំណូលរបស់ជាតិ រាជរដ្ឋាភិបាលបានបង្កើនចំណូលសរុបថវិកាជាតិ មាន​ទំហំ​ប្រមាណជាង ៣២ ៦៧៦ប៊ីលានរៀល ស្មើប្រមាណជិត ១៩% នៃផ.ស.ស កើនឡើងប្រមាណជាង ១៧%។សម្រាប់ចំណូលសារពើពន្ធត្រូវសម្រេចឲ្យបានជាង ២០ ២០០ ប៊ីលានរៀល ត្រូវប្រមាណ ជាង ១៦% នៃ ផ.ស.ស គឺបានកើនឡើងជាង ១៥%, ក្នុងនោះចំណូលគយ និងរដ្ឋាករ គ្រោងជាង ១០ ៤០០ ប៊ីលានរៀល ត្រូវជាង ៨% នៃ ផ.ស.ស កើនឡើងជាង ៩% ចំណូលពន្ធដារគ្រោង​ប្រមាណ​ជាង ៩ ៨០០ ប៊ីលានរៀល ត្រូវជិត ៨% នៃ ផ.ស.ស និងបាន កើនឡើងជាង ២២% បើធៀបនឹង​ច្បាប់​ថវិកាឆ្នាំ ២០២១ ។ ចំណែកចំណូលមិនមែនសារពើរពន្ធ ត្រូវបានគ្រោងប្រមាណជាង ១ ៩០០ ប៊ីលានរៀល ត្រូវជាង ១% នៃ ផ.ស.ស ថយចុះជាង ១១% បើធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២១ ។ដោយឡែកចំណូលមូលធនវិញ រាជរដ្ឋាភិបាលគ្រោងប្រមូលក្នុងរង្វង់ប្រមាណជាង ៨ ៣០០ ប៊ីលានរៀល ត្រូវជិត ៧% នៃ ផ.ស.ស មានកំណើនជាង ២៨% បើធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២១។ ចំណែកចំណូលមូលធនក្រៅប្រទេស គ្រោងជាង ៧ ០០០ ប៊ីលានរៀល ត្រូវជាង ៩% នៃផ.ស.ស មានកំណើន១២% បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ។ទាក់ទងចំណូលថវិកា​ជាតិ, លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លើកឡើងថា តាមការគ្រោងទុកក្នុងច្បាប់ថវិកាឆ្នាំ ២០២២ នេះ ខណៈដែលនៅឆ្នាំ ២០២១ រាជរដ្ឋាភិបាលប្រមូលចំណូលល្អប្រសើរ ​និងស្របពេលរាជរដ្ឋា ភិបាលបានទប់ស្កាត់​ការរីក​រាលដាល​នៃជម្ងឺកូវីដ ១៩ (អូមីក្រុង) មិនមានផលប៉ះពាល់ខ្លាំងនោះ ​ដូច្នេះគោលដៅនៃការអភិវឌ្ឍ ប្រទេស នឹងអាចឈានទៅដល់ការសម្រេចគោលដៅ។សូមបញ្ជាក់ថា៖ សម្រាប់ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបាន​កំណើន​ក្នុងអត្រា ៤,៨% ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាល​មិនមែនកាត់ដេរ ​ខណៈដែលអនុវិស័យសំណង់ត្រូវបានរំពឹងថា នៅបន្តសម្រេចបានកំណើនទាប៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះលោក ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមសម្របសម្រួល បទឈប់បាញ់ភ្លាមៗ រវាងកម្ពុជា និងថៃ ដោយគ្មានលក្ខខណ្ឌ ដើម្បីការពារអាយុជីវិតរបស់ទាហាន និងជនស៊ីវិលជាច្រើននាក់
07/27/2025 05:07 AM
ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារចុះពិនិត្យ និងនាំស្បៀងមួយចំនួនចែកជូនពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ
07/27/2025 12:07 AM
TOP STORY | ឯកឧត្តម ហេង រតនា៖ ចោរសៀមចិញ្ចឹមចិត្ត បើអញលួចប្លន់ប្រាសាទព្រះវិហារមិនបានទេ គឺត្រូវបំផ្លាញ និងកម្ទេចចោលតែម្តង!
07/26/2025 11:07 PM
TOP STORY | ក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ថៃ
07/26/2025 09:07 PM
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
07/26/2025 08:07 PM
ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់
07/26/2025 06:07 PM
ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ
07/26/2025 06:07 PM
សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ
07/26/2025 05:07 PM
ប្រធាន IAEA ត្រូវលើកទឹកចិត្តដោយការសម្រេចចិត្តរបស់អ៊ីរ៉ង់ ឲ្យមកទស្សនកិច្ចប្រទេសនេះ នៅប៉ុន្មាន សប្តាហ៍ខាងមុខ
07/26/2025 05:07 PM
មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់ និង ១៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារ «ភេរវកម្ម» នៅភាគអាគ្នេយ៍អ៊ីរ៉ង់
07/26/2025 05:07 PM