ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា​​ ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ ដុល្លារ និង ការផ្តល់ជូន សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រ
ក្រុមហ៊ុន Unilever កម្ពុជា ទទួលស្វាគមន៍ ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស​ធ្វើទស្សនកិច្ចនៅកម្ពុជា
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន
ការនិយមពិសារ​កាហ្វេរបស់ពលរដ្ឋកម្ពុជា ជំរុញកំណើនហាងកាហ្វេ និងផលិតកម្មក្នុងស្រុក ខណៈ​តម្រូវ​ការ​គ្រាប់កាហ្វេប្រមាណ ២ម៉ឺនតោនក្នុង១ឆ្នាំ

សេដ្ឋកិច្ច និង កសិកម្ម

ផលនេសាទសមុទ្រខេត្តកំពតឆ្នាំ២០២១នេះ ថយចុះជាងពីពាន់តោន

2021/12/24 01:57:15 pm        853
កំពត៖ មន្ត្រីជំនាញជលផល មានផែនការជាច្រើនដើម្បីរក្សភិរក្ស និងរក្សាការពារធនធានធម្មជាតិសមុទ្រ នៅឆ្នាំបន្តបន្ទាប់ខាងមុខ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ ផលនេសាទសមុទ្រថយចុះជាលំដាប់។ ជាក់ស្តែងឆ្នាំ២០២១នេះ ផលនេសាទសមុទ្រ បានថយចុះជាងឆ្នាំមុនចំនួនជាងពីរពាន់តោន។នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានឲ្យដឹងថា នៅឆ្នាំ២០២១ ផលនេសាទ សមុទ្រមានចំនួនតែ១៨០០០តោនប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២០ មាន២០ពាន់៣០០តោន គឺថយចុះ ២៣០០តោន ឬប្រមាណ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ ។លោក បានបញ្ជាក់ថា ការថយចុះនៃបរិមាណផលនេសាទនេះបណ្តាលមកពីកត្តាពីរ ទី១. កត្តា ធម្មជាតិ ​មានការបម្រែបម្រួលអាកាសធាតុ មានខ្យល់ ព្យុះភ្លៀងខ្លាំង​ញឹកញាប់​ជាដើម និងទី២ កត្តា មនុស្សការបាត់បង់ទីជម្រកក្នុងដែននេសាទ ​ដោយការអភិវឌ្ឍនៅតំបន់ឆ្នេរ ការលួចប្រើ​ឧបករណ៍ខុសច្បាប់ និងកង្វះការយល់ដឹងទៅលើការការពារបរិស្ថាន ​និងធនធានធម្មជាតិសមុទ្រ។ដើម្បីថែរក្សានិរន្តរភាពធនធានសមុទ្រឲ្យមាននិរន្តរភាព នាយខណ្ឌរដ្ឋបាលជលផលបានដាក់ ចេញ​នូវផែនការ និងទិសដៅអនុវត្តបន្តសំខាន់ៗជាច្រើន ដូចជា៖ មន្ត្រីជលផល ​នៅតែបន្តកៀរគរអង្គការ ដៃគូ ធ្វើការបោះបង្គោលអភិរក្សព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម។ បន្តផ្សព្វផ្សាយច្បាប់ជលផល ដល់ប្រជានេសាទឲ្យចូលរួមសហការ ដើម្បីលុបបំបាត់នូវការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់។​ផ្សព្វផ្សាយ​ការរៀបចំបច្ចេកទេស​ឲ្យប្រជានេសាទចូលរួមបង្កើន​មុខរបរ​ចិញ្ចឹម​ត្រី​សមុទ្រ​ជាដើម ​ដើម្បីកាត់បន្ថយការនេសាទតាមធម្មជាតិនៅលើផ្ទៃសមុទ្រ។ ​ពង្រឹងសហគមន៍​នេសាទ​ឲ្យយល់​ដឹងអំពីផ្នែកច្បាប់ និងចូលរួមការពារធនធាននៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានគង់វង្ស។លោក បានបញ្ជាក់បន្ថែមថា មន្ត្រីជលផលនៅតែបន្តសកម្មភាពល្បាតជាប្រចាំ​ដូចភ្លៀងរលឹម ដើម្បី​ការពារទប់ស្កាត់បទល្មើសនេសាទ។ជាងនេះទៅទៀតខណ្ឌរដ្ឋបាលជលផល ​នឹងរៀបចំសហគមន៍នេសាទទាំង៩កន្លែងក្នុងខេត្ត ឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ​ដើម្បីរកប្រាក់ចំណូលបន្ថែម​ក្នុងការជួយទ្រទ្រង់ជីវភាព ក្រៅ​ពីការចេញទៅនេសាទ។​ ខេត្តកំពត មានទូក ​និងកាណូតនេសាទ ​កំពុងប្រតិបត្តិការ ចំនួន​ជាង១០០០គ្រឿង៕ អត្ថបទ៖ អន សារឹម

មន្រ្តីជំនាញចិន នឹងចាប់ផ្តើមពិនិត្យ​គុណភាព ចម្ការ និងកន្លែងវេចខ្ទប់មៀនប៉ៃលិន ដើម្បីនាំចេញទៅចិន

2021/12/23 11:33:50 am        876
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលដំណឹងនេះ ពិតជាល្អប្រពៃណាស់សម្រាប់វិស័យឯកជន ដែលមានបំណងចង់នាំចេញ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្បុជា​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិតចិន ​ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើងថា ដើម្បីមានលទ្ធភាព​ចរចា​បើកទីផ្សារឱ្យបានលឿនឈាន​ដល់ការ​អនុញ្ញាត​នាំចូលទៅប្រទេសចិន ​ចាំបាច់​ត្រូវ​បំពេញ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ស្ដង់ដារ​គុណភាព ​និងសុវត្ថិភាពឱ្យបានពេញលេញ ដែល​ទាមទារ​ឱ្យ​ម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេស​ដាំដុះ​តាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់​សម្លាប់​សមាសភាពចង្រៃតាមស្តង់ដារ ​កំណត់ឱ្យបានគ្រប់គ្រាន់។ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា ជាការឆ្លើយតប អគ្គរដ្ឋបាលគយចិន បានយល់ព្រមអនុវត្ត​ដំណើរ​ការ​វាយតម្លៃវិភាគ ​ហានិភ័យ​លើមៀនប៉ៃលិនពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំ​របស់​ក្រសួងកសិកម្ម ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ពីតំណាងស្ថានទូតចិន​ប្រចាំនៅ​កម្ពុជាផងដែរ។ប្រភពដដែល បានលើកឡើងបន្តថា ដំណើរការវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោង​នឹង​ប្រព្រឹត្តនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ខាងមុខ ដោយធ្វើការជ្រើសរើស​សម្រិត​សម្រាំង​យក​ចម្ការមួយចំនួន ​ជាតំណាង ​និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង ដែល​បច្ចុប្បន្ន​នេះ​មាន​រោងចក្រតែមួយបានសាង់សង់​រួច​ មានទីតាំង​នៅក្នុងខេត្តប៉ៃលិន ដើម្បីវាយតម្លៃ​បញ្ចប់​ដំណាក់កាលវិភាគ​ហានិភ័យ​ មុននឹងបន្តនីតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស។ក្នុងបរិការណ៍នេះក្រសួងកសិកម្ម ​បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍​កសិកម្មមៀនប៉ៃលិន និង​ម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ​ត្រៀមលក្ខណៈជាស្រេចចូលរួមសហការ​ជាមួយ​មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ​ដើម្បីឱ្យដំណើរការវាយតម្លៃការវិភាគហានិភ័យពីចម្ងាយនេះ ទទួល​បាន​លទ្ធផលល្អ និងជោគជ័យ តាមផែនការគ្រោងទុក។ទន្ទឹមនឹងនេះ ក្រសួងបានអំពាវនាវថែមទៀតទៅដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់​សម្លាប់​សមាស​ភាព​ចង្រៃ ចាប់ផ្តើមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីស្នើសុំនាំ​ចេញផ្លែមៀន​ប៉ៃលិន​ទៅកាន់ប្រទេសចិន​នៅអគ្គនាយកដ្ឋានកសិកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី 

ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ចំនួនជាង ៣៧ប៊ីលានដុល្លារ ក្នុងរយៈពេល១០ខែ

2021/12/23 04:20:28 am        412
ភ្នំពេញ៖ គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់សរុបចំនួន ៣៧. ៣បប៊ីលានដុល្លារអាម៉េរិក កើនឡើង ២៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ចំនួនជាង ១៤.២ប៊ីលានដុល្លារ ថយចុះ ២ភាគរយ និងការនាំចូលសម្រេចបានទឹកប្រាក់ចំនួន ២៣ ប៊ីលានដុល្លារ កើនឡើង ៥៨ភាគរយ។នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅអនុវត្តន៍ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០២២ ​នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា​ក្នុងការនាំចេញ មាន​ដូចជា អាម៉េរិក ជប៉ុន ចិន កូរ៉េ កាណដា ចក្រភពអង់គ្លេស អូស្រ្តាលី ឥណ្ឌា នូវែលសេឡង់ ថៃ វៀតណាម អាស៊ាន និងប្រទេសផ្សេងៗទៀត។មុខទំនិញសំខាន់ៗដែលបាននាំចេញ មានដូចជា សំលៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ កង់ អង្ករ ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី និងបន្លែនិងផ្លែឈើ។ល។ឯកឧត្តម បានឲ្យដឹងទៀតថា ដោយឡែក ការនាំចូលរបស់កម្ពុជា មានដូចជា វាយនភណ្ឌ សម្ភារៈសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិចនិងសម្ភារៈអគ្គិសនី ជីកសិកម្មនិងថ្នាំ និងមុខទំនិញផ្សេងទៀត។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្នក្នុងកាលៈទេសៈដែលប្រទេសជាតិ និងពិភពលោក​ទាំងមូលនៅកំពុងជួបបញ្ហាប្រឈមនឹងបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបង្ក​ផល​ប៉ះពាល់​ដល់សេដ្ឋកិច្ចជាតិ ​និងជីវភាពរស់នៅរបស់ប្រជាជនក៏ដោយ​ ក៏មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីជាតំណាងពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេសបានចូលរួមពិភាក្សាដោយផ្ទាល់ និង​តាមរយៈប្រព័ន្ធវីដេអូ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងទទួលយក​នូវអនុសសាសន៍ល្អៗ ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តភារកិច្ចរៀងៗ​ខ្លួន​ឲ្យ​ទទួល​បានប្រសិទ្ធផល​ និងប្រសិទ្ធភាពខ្ពស់ ​និងសម្រេចបាននូវជោគជ័យតាមទិសដៅ ដែលបានគ្រោងទុកនៅ​ក្នុង​ឆ្នាំ២០២១នេះ៕អត្ថប៖ ឈិត បូរ៉ាវី 

កម្ពុជា នឹងអនុវត្តអាករលើតម្លៃបន្ថែម លើក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិក

2021/12/23 11:09:47 am        465
ភ្នំពេញ៖ ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មួយចំនួនបានកំពុងសិក្សាលើការអនុវត្តកាពត្វកិច្ចបង់ពន្ធអាករលើតម្លៃបន្ថែម ជាមួយអគ្គនាយកដ្ឋានពន្ធដារជាបណ្តើរៗហើយ ខណៈដែលកម្ពុជានឹងអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិករធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិក។ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងសិក្ខាសាលា ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិតត្រូនិក ( E-Commerce ) នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ នេះថា ពាក់ពន្ធចំណូលពន្ធពិតជា​មាន​សារៈខាន់ណាស់ សម្រាប់យកទៅចំណាយលើការអភិវឌ្ឍការវិនិយោគ និងចំណាយ​លើការ​រក្សាសន្តិសុខប្រទេសជាតិជាដើម​ ហើយចំណូលទាំងអស់នេះ ពិតជាចៀសមិនផុតពីការចូលរួមពី​ប្រជាពលរដ្ឋនោះឡើយ។ឯកឧត្តម បន្តថា ដើម្បីជម្រុញការប្រមូលចំណូលពន្ធដោយតម្លាភាព និងពង្រឹងការកែទម្រង់​វិស័យ​ពន្ធដារ ក៏ដូចការពង្រឹងកែទម្រង់របស់រាជរដ្ឋាភិបាល លើប្រព័ន្ធ E-Commerce, ចំពោះការបង់អាករ​តម្លែបន្ថែមនេះ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ដូច្នេះចំពោះប្រតិបត្តិករដែលធ្វើអាជីវកម្មលើ​ផ្នែកនេះ សូមមកចុះបញ្ជី និងគោរពតាមបទបញ្ហានានាជាធរមាន ។ តាមរយៈនៃការចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្មីនេះ ឃើញមានក្រុមហ៊ុនលំដាប់ពិភពលោកដូចជា ក្រុមហ៊ុនណេសផ្លិច Facebook, Google និងក្រុមហ៊ុន Amazon ជាដើម ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានកំពុងមក​ពិភាក្សា​ការងារ​ជាមួយអគ្គនាយកដ្ឋានពន្ធដារជាបណ្តើរៗហើយ ខណៈដែលកម្ពុជានឹងអនុវត្តអាករ​លើ​តម្លៃបន្ថែម ​ចំពោះប្រតិបត្តិករធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិកនេះ។សូមបញ្ជាក់ថា៖ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែម ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ២០២១ ខាងមុខនេះ ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូចនិច ដែល​ផ្គត់ផ្គង់​ទំនិញឌីជីថល ​ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រៅ​ព្រះរាជាណាចក្រកម្ពុជា ​មកក្នុងព្រះរាជាណាចក្រកម្ពុជា​ អ្នកជាប់ពន្ធអនិវាសនជន (ឬប្រតិបត្តិករ​ក្រៅ​ប្រទេស) ដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល​អាករលើ​តម្លៃ​បន្ថែម​តាមអត្រា ១០% ពីបុគ្គលនិវាសនជន ​ដែលមិនបានចុះបញ្ជីតាមរបបស្វ័យប្រកាស និង​ត្រូវ​ដាក់​លិខិត​ប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ ​នឹងត្រូវបំពេញព័ត៌មានលម្អិត និងបង់អាករ​លើ​តម្លៃបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាចាប់ផ្តើមអនុវត្តកូតាថ្មីនាំចេញអង្ករ ៤០ម៉ឺនតោនទៅប្រទេសចិន

2021/12/22 12:15:57 pm        419
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីប្រទេសចិន បានចុះកិច្ចព្រមព្រៀងលើកូតានាំចេញអង្ករថ្មី ក្នុងបរិមាណន ៤០ម៉ឺនតោន ដោយការអនុវត្តមានរយៈពេល ១៧ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២១នេះតទៅ។លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូនេះថា កិច្ចព្រមព្រៀងផ្តល់កូតាថ្មី ៤សែនតោន ត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយការ​នាំ​ចេញ​អនុវត្តចាប់ពីខែធ្នូតទៅ ដែលត្រូវបានកំណត់រយៈពេលជាក់លាក់១៧ខែ។លោកបញ្ជាក់ថា កិច្ចព្រមព្រៀងលើកូតានាំចេញអង្ករថ្មីរបស់កម្ពុជាទៅប្រទេសចិន នេះធ្វើឡើង​បន្ទាប់​កម្ពុជា ​បានសម្រេចនាំចេញអង្ករ៤០ម៉ឺនតោន ​នៅក្នុងកូតានាំចេញអង្ករចាស់។​ ការទទួលបាន​កូតាថ្មីនេះ នឹងធ្វើឱ្យកម្ពុជា​ បង្កើនការនាំចេញអង្ករកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។លោក លន់ យ៉េង បន្ដថា “បរិមាណពីមួយឆ្នាំទៅមួយឆ្នាំ មានកំណើនឡើង ទោះស្ថានភាពដូចឆ្នាំនេះ ពិបាកដឹកជញ្ជូន យើងនៅតែដំណើរការនាំចេញទៅចិន មានកំណើន១២ភាគរយ។ ឆ្នាំក្រោយ ២០២២ ខ្ញុំគិតថា អាចល្អជាងមុនទៅទៀត ហើយកូតាថ្មី៤០ម៉ឺន យើងគិតថាអនុវត្តបានលឿនជាងអ្វី១៧ខែ”។ចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនជាប់លេខ១ ជាប្រទេសទិញអង្ករពីកម្ពុជា ច្រើនជាងគេ។ចិនផ្តល់កូតានាំចូលអង្ករកម្ពុជា លើកដំបូងចំនួន១សែនតោន នៅឆ្នាំ២០១៤, លើកទី២ ចំនួន១សែនតោនដដែល នៅ ឆ្នាំ២០១៥, លើកទី៣ ចំនួន២សែនតោន នៅឆ្នាំ២០១៦, លើកទី៤ ចំនួន៣សែនតោន នៅឆ្នាំ២០១៨, លើកទី៥ ចំនួន៤សែនតោន នៅឆ្នាំ២០១៩ និងលើកទី៦ ចំនួន៤សែនតោន នៅខែវិច្ឆិកា ឆ្នាំ២០២១។នៅរយៈពេល១១ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៣២ ១៧៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៦៦ ៤១៤៧៩០ ដុល្លារ។ប្រទេសចិនជាប្រទេសដែលកម្ពុជា បាននាំអង្ករទៅច្រើនជាងគេដែលមានចំនួន២៥.៦ម៉ឺនតោន ស្មើនឹង៤៩.៨៥% នៃការនាំចេញសរុប ដែលមានកំណើនកើនឡើងចំនួន១២.៩០ភាគរយ៕អត្ថបទ៖ វណ្ណ

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានតម្លៃ ៨,៦លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/21 11:59:21 am        154
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានក្នុងទឹកប្រាក់ ៨,៦លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កើនឡើង ៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន​។យោងតាមរបាយការណ៍ពីការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា ទោះបីស្ថតក្នុងវិបត្តិកូវីដ១៩ក៏ដោយ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នៅតែបន្តកើនឡើង។ចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជា បាននាំទំនិញចេញទៅវៀតណាម មានតម្លៃសរុប ៤,២៥ប៊ីលានដុល្លារ កើនឡើង ៣៣៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកតម្លៃនៃការនាំចូលទំនិញសរុប ពីវៀតណាម មកកម្ពុជា មានតម្លៃសរុប ៤,៣៥ប៊ីលានដុល្លារ កើនឡើង ១៧ភាគរយ។ផ្អែកតាមទិន្នន័យពាណិជ្ជកម្មនេះ ប្រទេសទាំងពីរ រំពឹងថាការដោះដូរពាណិជ្ជកម្មទ្វេភាគី នឹង​សម្រេចបាន៩,៣ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២១នេះ កើនឡើង ៧៥ភាគរយ​។ប្រភពដដែល លើកឡើងថា ក្នុងរយៈពេល ប្រាំឆ្នាំចុងក្រោយ ២០១៦ ដល់២០២០ ទំហំពាណិជ្ជកម្ម​ទ្វេភាគីនៃប្រទេសទាំងពីរ ​បានកើនឡើងប្រចាំឆ្នាំប្រមាណ ១៧ភាគរយ ជាមធ្យមពី ២,៩ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ៥,៣២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២០។ ទាក់ទងនឹងផ្នែកវិនិយោគពីបរទេសវិញ បច្ចុប្បន្ន វៀតណាម មានគម្រោងវិនិយោគសរុប ១៨៨​លានដុល្លារ ចុះបញ្ជឺដែលមានទុនវិនិយោគសរុប ២,៨៥លានដុល្លារ នៅកម្ពុជា។សូមបញ្ជាក់ថា លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីថ្មីរបស់វៀតណាម បានអញ្ជើញមក​ដល់​ប្រទេសកម្ពុជា​ហើយនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បី​បំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពង្រីក​ទំនាក់ទំនង​ទ្វេភាគី លើវិស័យការទូត សេដ្ឋកិច្ច និងវិនិយោគ។ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល​វៀតណាម យកចិត្តទុកដាក់ខ្ពស់​ ហើយតែងបានប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និង​បង្កើត​ការវិនិយោគរវាងប្រទេសទាំងពីរ៕អត្ថបទ៖ វណ្ណៈ

គម្រោងវិនិយោគលើវិស័យសំណង់ មានទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/21 11:34:21 am        235
ភ្នំពេញ៖ ការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ មានតម្លៃទឹកប្រាក់ សរុបជាង ៥ ពាន់លានដុល្លារអាមេរិក លើគម្រោងជិត ៤ ពាន់គម្រោង ។ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុកក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២១ បានផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ចំនួនជិត ៤ ០០០ គម្រោង លើផ្ទៃក្រឡា​សំណង់ ១២ លានម៉ែត្រការ៉េ កើនឡើងជាង ៣០០គម្រោង ដោយមានតម្លៃទឹកប្រាក់​វិនិយោគ​សរុប​ជាង ៥ ២១០ លានដុល្លារ កើនឡើងជាង ៣០០ លានដុល្លារ បើធៀបរយៈពេលដូច គ្នាទៅឆ្នាំ ២០២០។គម្រោងដែលបានស្នើសុំសាងសង់រួមមាន៖ អគារពាណិជ្ជកម្ម អគារផ្សារ សណ្ឋាគារ សំណង់អគារ​លំនៅ ឋាន បុរី ផ្ទះល្វែង សំណង់អាគារពហុមុខងារ និង​សំណង់រោងចក្រឧស្សាហកម្ម​នានា​ជាដើម។លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា​ថា បន្ទាប់ រាជ​រដ្ឋាភិបាលបានបើកប្រទេសឡើងវិញ​ អ្នកធ្វើដំណើរក្នុងស្រុក​ បានកំពុងសម្លឹងមើលលើការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដូចជា ការទិញ-លក់ដីធ្លី ​និងផ្ទះសម្បែងជាដើម ខណៈវិនិយោគិនបរទេស​មិន​ទាន់​ធ្វើដំណើរចូលប្រទេសកម្ពុជា​បាន​ផុលផុស​នៅឡើយ ​តែទោះបីយ៉ាងណា ​យើងរំពឹងថា នៅ​ដើមឆ្នាំក្រោយ ​បន្ទាប់ពីចូលឆ្នាំចិនរួច ​វិនិយោគិនបរទេសនឹងចូលមកកម្ពុជា ​ក្នុងនោះសម្រាប់ វិស័យ​អចលនទ្រព្យ​ ពួកគេអាចនឹងមានការចាប់អារម្មណ៍ច្រើន។ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២​ វិស័យសំណង់ត្រូវបានរំពឹងថា នឹងងើបឡើង​ក្នុងល្បឿនយឺត​ ដោយសារការរំពឹងទុកនៃការងើបឡើងវិញសន្សឹមៗ នូវទំនុក​ចិត្ត​វិនិយោគ​ និងរំហូរវិនិយោគ ​ជាពិសេសសកម្ម ​ភាពសំណង់បម្រើឲ្យវិស័យទេសចរណ៍ និង​ពាណិជ្ជកម្ម ស្របពេលដែលកម្មភាពសំណង់លំនៅឋានក៏ត្រូវបានរំពឹងថា​ នូវរក្សាកំណើន ប៉ុន្តែ​ស្ថិត​នៅក្នុងកម្រិតទាប៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំទំនិញទៅកូរ៉េខាងត្បូង មានទឹកប្រាក់សរុប ៣១០លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/20 04:42:02 pm        496
ភ្នំពេញ៖ កម្ពុជាបាននាំទំនិញទៅប្រទេសកូរ៉េខាងត្បូង មានតម្លៃសរុប ៣១០ លានដុល្លារ ក្នុង​រយៈពេល ១១ខែឆ្នាំ២០២១នេះ កើនឡើង ៥,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។យោងតាមទិន្នន័យពាណិជ្ជកម្ម របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Korea International Trade Association) ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ​ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង មានតម្លៃសរុប ៨៦៩ លានដុល្លារ កើនឡើង៨,៨ភាគរយ​ធៀប​នឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ដោយឡែកកម្ពុជា បាននាំចូលទំនិញ និងផលិតផលផ្សេងៗ ពីប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល​ដូចគ្នា​ មានតម្លៃ ៥៦០ លានដុល្លារ កើនឡើង ១០,៥ភាគរយ ធៀបនឹងរៈពេល១១ខែកាលពីឆ្នាំ​មុន​។ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅប្រទេសកូរ៉េខាងត្បូង មានដូចជា ផលិតផល​វាយនភណ្ឌផលិតផលស្បែកជើង ​ផលិតផលធ្វើដំណើរនិងកាបូប ​គ្រឿងបង្គុំអគ្គិសនី ផលិតផល​កសិកម្ម មានកៅស៊ូ និងស្វាយស្រស់ជាដើម។ចំណែកទំនិញសំខាន់ៗ កម្ពុជា នាំចូលពីកូរ៉េខាងត្បូង មានដូចជា រថយន្តឧបករណ៍អេឡិចត្រូនិក សំភារៈប្រើប្រាស់ក្នុងផ្ទះ ភេសផ្ជៈ ថ្នាំពេទ្យ និងផលិតសម្រេចផ្សេងទៀត។ កាលពីខែតុលា ប្រទេស​ទាំងពីរ បានចុះហត្ថលេខាជាផ្លូវការ លើសេចក្តីព្រាង នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីទ្វេភាគី កម្ពុជាកូរ៉េខាងត្បូង។តាមរយៈកិច្ចព្រមព្រៀង ដែលគ្រោងដាក់អឱ្យអនុវត្តចាប់ពីដើមឆ្នាំក្រោយតទៅ នឹងជួយបើកទីផ្សារ​កម្ពុជាកាន់តែធំ សម្រាប់ទំនញនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង នៅក្រោមបន្ទាត់​ពន្ធគយ​អនុគ្រោះជាពិសេសនឹងទាក់ទាញវិនិយោគិនកូរ៉េ និងបរទេស​ ចូលមកវិនិយោគបន្ថែមនៅកម្ពុជា។​សូមជម្រាបជូនថា ទំហំពាណិជ្ជកម្ម្វទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង សម្រេចបាន​ក្នុងទឹកប្រាក់ ៨៤៤ លានដុល្លារ កាលពីឆ្នាំ២០២០ ធ្លាក់ចុះ ១៧ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្មនេះ គឹដោយសារការរីករាលដាលនៃវិបត្តិកូវីដ១៩៕ អត្ថបទ៖ វណ្ណៈ 

សហគមន៍កសិកម្មក្នុងស្រុក គ្រោងនាំបន្លែទៅកាន់ទីផ្សារសឹង្ហបុរីក្នុងពេលឆាប់ៗខាងមុខ

2021/12/20 01:55:02 pm        781
ភ្នំពេញ៖ សហគមន៍កសិកម្មតាសីសាមគ្គី នឹងនាំចេញបន្លែទៅប្រទេសសឹង្ហបុរីកក្នុងពេលឆាប់ៗ និងពង្រីកកានាំចេញទៅកាន់ ប្រទេសផ្សេងៗទៀត ខណៈសហគមន៍មួយនេះកំពុងជម្រុញផលិតកម្មប្រកបដោយសក្តានុពល គុណភាព និងអនាម័យខ្ពស់។លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង់ បានថ្លែងប្រាប់ ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការជម្រុញនាំចេញផលិតផលសិកម្ម នៅថ្ងៃទី២០ ខែធ្នូឆ្នាំ២០២១នេះថា ទាក់ទងនឹងការដាំដុះបន្លែ សុវត្ថិភាព សមាជិកសហគមន៍​ទាំង​អស់កំពុងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជាង២០មុខរួមមាន, ស្ពៃខៀវ ស្ពៃបូកគោ ស្ពៃក្ដោប ស្ពៃក្រញាញ់ខ្មែរ ស្ពៃហាង ស្ពៃតឿ ស្ពៃក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃចង្កឹះ ខាត់ណាដើម ខាត់ណាផ្កា ត្រសក់ ត្រឡាច ជីរណា និងប៉េងបោះជាដើម។នៅក្នុងឆ្នាំ២០២១នេះ ការដាំដុះកើនឡើង និងបានផ្គត់ផ្គង់ទៅកាន់ទីផ្សារ រាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗ២ទៅ ៣តោន គិតជាមធ្យមក្នុងមួយខែៗ បាននាំចេញប្រមាណជាង ៧០តោន ខណៈការនាំចេញនៅក្នុងឆ្នាំ ២០២០ ក្នុងមួយខែៗបានត្រឹម ៣០ ឬជាង ៣០តោនប៉ុណ្ណោះ។ជុំវិញទីផ្សារបន្លែនេះដែរ, លោក ណុប នុន បានថ្លែងឲ្យដឹងថា ដោយសារសហគមន៍​មានការ​ដាំ​ដុះកើនឡើង ​ជាផលិតផល​ ប្រកបដោយគុណភាព និងមានអនាម័យខ្ពស់។បច្ចុប្បន្នអង្គកាហាវេស២ បានកំពុងសម្របសម្រួលរវាងសហគមន៍ ​និងក្រុមហ៊ុននាំចេញ ផលិត​កសិកម្ម ​តាមរយៈនេះសហគមន៍​សង្ឃឹមថា ​បន្លែត្រកួនរបស់កម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារ​សឹង្ហបុរី​ក្នុងពេលឆាប់ៗ ​និងពង្រីកទៅកាន់ទីផ្សារប្រទេសផ្សេងទៀត។សហគមន៍កសិកម្មតាសីសាមគ្គី បានចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅឆ្នាំ២០១៧ បច្ចុប្បន្ន​សមាជិក​កើនឡើង​រហូតដល់ទៅ ១២៩ គ្រួសារ (ស្រ្តី៣៥នាក់) ​មានផ្ទៃដីដាំដុះបន្លែ ​៣៧ហត ​មាន​ភាគហ៊ុន ចំនួន ៩០១ ហ៊ុនទុនកើន ឡើងដល់ទៅ ៥២ លានរៀល ។សូមបញ្ជាក់ថា៖ ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២១ នេះ កម្ពុជាបានចេញបន្លែចម្រុះមានចំនួនជាង ៩៣ តោន ថយចុះជាង -៥%៕អត្ថបទ៖ សុន រ៉ាឌី

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បានឡើងជាង១ម៉ឺនលានដុល្លារហើយ

2021/12/19 03:01:52 pm        803
ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញថា រយៈពេល ១០ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន បានកើនឡើងដល់ ១០ ៩៨០លានដុល្លារអាមេរិក មានកំណើន ៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត ១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣។中柬双边贸易额已突破100亿美元12月17日,据中国商务部发布数据显示,今年前10个月,中柬双边贸易总额达109.8亿美元,同比增长45.9%,已提前实现两国领导人制定的2023年贸易额100亿美元的目标。

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងផ្តោតសំខាន់លើការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន
06/17/2026 06:06 PM
ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
06/17/2026 06:06 PM
ប្រទេសចិនទាមទារឲ្យចក្រភពអង់គ្លេសលុបចោលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន
06/17/2026 05:06 PM
កងទ័ពជើងទឹក IRGC បន្តទាមទារឲ្យនាវាសម្របសម្រួលជាមួយពួកគេ ទោះបីជាមានការដកការបិទផ្លូវរបស់អាមេរិកក៏ដោយ
06/17/2026 05:06 PM
នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»
06/17/2026 05:06 PM
ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់
06/17/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន ពិភាក្សាអំពីការវិវត្តថ្មីៗ បន្ទាប់ពីមានអនុស្សរណៈនៃយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់
06/17/2026 05:06 PM
លោក Trump រិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅលីបង់ និង​និយាយថា ជនស៊ីវិលស្លាប់ច្រើន​ណាស់​
06/17/2026 05:06 PM
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/17/2026 05:06 PM
ការដំឡើងពន្ធបន្ថែមរបស់អាមេរិក អាចប៉ះពាល់ដល់ការនាំចេញជាងពាក់កណ្តាលរបស់ប្រេស៊ីល
06/17/2026 05:06 PM