រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល
ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាកំពុងឈានទៅចិញ្ចឹមជ្រូកជាឧស្សាហកម្មទំទើប ក្នុងទិសដៅបម្រើទីផ្សារនាំចេញ

2025/01/20 12:11:56 pm        211
វិស័យចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានកំពុងវិវត្តន៍រីកច្រើន និងកំពុងកែប្រែឈានទៅចិញ្ចឹមជាលក្ខណៈឧស្សាហកម្មទំទើប ប្រកប ដោយអនាម័យ និងស្របតាមស្តង់ដារខ្ពស់ សម្រាប់ផ្គត់ផ្គង់សាច់ក្នុងស្រុកដែលមានគុណភាព និងកំពុងតម្រង់ទិសទៅរកទីផ្សារនាំចេញ។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងលើកឡើងក្នុងសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម ជ្រូកនៅកម្ពុជា នេះថា ជុំវិញការចិញ្ចឹមសត្វជ្រូកនៅកម្ពុជា, នៅដើមឆ្នាំ២០២៤ អ្នកចិញ្ចឹមជ្រូកជួបឧបសគ្គបន្តិចបន្តួច ប៉ុន្តែបន្ទាប់ពីរាជរដ្ឋា ភិបាលបានបិទផ្អាកបំណែកនៃសាច់បង្កក បានធ្វើឱ្យសកម្មភាពនៃការចិញ្ចឹមសត្វក្នុងស្រុក បានកម្រើកឡើងយ៉ាងផុលផុស និងបានជំរុញ ផ្គត់ផ្គង់ជំនួសការនាំចូលបានទាំងស្រុង ដែលនេះបានបង្ហាញឱ្យឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃការចិញ្ចឹមសត្វក្នុងស្រុក។លោក លើកឡើងបន្ថែមថា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាបានកំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមជ្រូក ពីការចិញ្ចឹមជា លក្ខណៈ គ្រួសារ ទៅជាកសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប (ការចិញ្ចឹមក្នុងម៉ាស៊ីនត្រជាក់) ប្រកប ដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់ បច្ចុប្បន្នការចិញ្ចឹមបែបនេះបានកើតឡើងជាច្រើន, នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា ឈាន ដើម្បីឈានទៅប្រកួតប្រជែងជំរុញការនាំចេញ និងការផ្គត់ផ្គង់សាច់ក្នុងស្រុក ដែលមានស្តង់ដារអនាម័យខ្ពស់។ជុំវិញការចិញ្ចឹមនេះ, លោក ស្រ៊ុន ពៅ ចង់ឱ្យកសិករដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ និងកសិដ្ឋានផ្សេងៗ គួរចងក្រងជា សហគមន៍ ដើម្បីទទួលបាននូវព័ត៌មានដូចជា៖ ចំនួនសហគមន៍អ្នកចិញ្ចឹម តម្លៃទីផ្សារ និងការប្រមូលទិញជាដើម ដើម្បីបង្កើតនូវខ្សែ ច្រវាក់ផ្គត់ផ្គង់មួយប្រកបដោយតម្លាភាព។សូមបញ្ជាក់ថា ទាក់ទិនការចិញ្ចឹមសត្វនៅកម្ពុជា, បើយោងតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបង្កើតឡើងដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វ, ការពារសុខភាពមនុស្ស សុខភាពសត្វ និងការពារបរិស្ថាន, បង្ការទប់ស្កាត់ និងលុបបំបាត់ការពារជំងឺឆ្លងពីសត្វ, ការពារធនធានសត្វ និងពូជសត្វរបស់ជាតិ, និង ធានានិរន្តរភាពនៃការផ្គត់ផ្គង់ផលិតកម្មសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រទេសដៃគូរបស់កម្ពុជាកំពុងបន្តស្ថានភាពល្អប្រសើរ គាំទ្រដល់ការរីកលូតលាស់​សេដ្ឋកិច្ចក្នុងស្រុក

2025/01/18 01:35:24 pm        293
អ្នកជំនាញ និងសហគ្រិនឆ្នើមនៅកម្ពុជា មើលឃើញថា នៅក្នុងឆ្នាំ ២០២៥ នេះ សេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងខ្លាំង គាំទ្រដោយ ការនាំចេញទំនិញទៅកាន់ទីផ្សារនៃកិច្ចព្រមព្រៀង និងប្រទេសផ្សេងៗ ស្របពេលដែលប្រទេសដៃគូរបស់កម្ពុជា ត្រូវបានរំពឹង នឹងបន្ត ស្ថានភាពល្អប្រសើរឡើងវិញ។ទាក់ទិនសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលកម្ពុជាបានាដាក់ចេញនូវវិធានការចាំបាច់នានា ជាកញ្ចប់កម្មវិធី គាំទ្រកំណើនតាមវិស័យ ដើម្បីដោះស្រាយនូវបញ្ហាជាឧបសគ្គរាំងស្ទះទាំងឡាយ និងចំគោលដៅ សម្រាប់កំណើនសេដ្ឋកិច្ច ជាពិសេសវិស័យដែលរំពឹងទុក នឹងមានកំណើនយឺត និងថមថយ, ការរក្សាបាននូវលំនឹងជីវភាពប្រជាជន ការលើកកម្ពស់ផលិតភាព និងជំរុញដល់ការចាយវាយ របស់ប្រជាជនទូទៅ។ ស្របពេលនេះដែរ ផ្អែកតាមរបាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ សម្រាប់សេដ្ឋកិច្ចដែលជាប្រទេស ដៃគូរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងបន្តកំណើនល្អ ដែលនឹងជួយគាំទ្រដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាឡើងវិញ។លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា តាមរយៈការដាក់វិធានការរបស់រាជរដ្ឋាភិបាលខាងលើនេះ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៥ នេះ នឹងអាចដើរនៅលើមាគ៌ាកំណើនឡើងវិញ បន្ទាប់ពីប៉ះទង្គិចផ្ទួនៗពីវិបត្តិកន្លងមក ស្របពេល ភាពតាន់តឹងគោលនយោបាយរូបិយវត្ថុដុល្លារអាមេរិក មានភាពធូរស្រាលជាបណ្តើរៗ ដែលនឹងជះឥទ្ធិពលដល់ក្របខណ្ឌម៉ាក្រូសេដ្ឋ កិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ដោយបានជួយគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកបន្តងើបឡើងវិញ។លោកបណ្ឌិត Alexander Evengroen ទីប្រឹក្សាសមាគមសហគ្រិនវីម៉ូកម្ពុជា និងជាសហគ្រិនឆ្នើមនៅកម្ពុជា មើលឃើញថា ជុំវិញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញជាបណ្តើរៗ ហើយនឹងងើបឡើងកាន់ តែខ្លាំងនៅឆ្នាំបន្តបន្ទាប់ទៀត ដែលគាំទ្រដោយការនាំចេញទំនិញជាច្រើន តាមរយៈទីផ្សារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហ- ប្រតិបត្តិការជាមួយប្រទេសដៃគូផ្សេងៗ ខណៈដែលបច្ចុប្បន្ន លំហូរវិនិយោគិនបរទេស និងក្នុងស្រុកជាដើម បានបណ្តាក់ទុនវិនិយោគ មានជាបន្តបន្ទាប់។សូមបញ្ជាក់ថា យោងតាមការវាយតម្លៃនៃក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយពេលមធ្យមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋ- កិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយអាចសម្រេចបានក្នុងរង្វង់ ៦,៣ ភាគរយ គាំទ្រជាចម្បងដោយវិស័យឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្ម៕ អត្ថបទ៖សុន រ៉ាឌី 

តម្លៃស្រូវ អូអឹម បានហក់ឡើងវិញដោយសារកិច្ចសហការល្អរវាងវិស័យរដ្ឋ ឯកជន និងពលរដ្ឋ

2025/01/18 11:57:50 am        254
អ្នកជំនួញក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះ តម្លៃស្រូវពូជប្រភេទ អូអឹម ៥៤ ៥១ បានងើបឡើងវិញ ពី៨៣០រៀល កើនដល់៨៨០រៀល ក្នុងមួយគីឡូទៅតាមគុណភាពស្រូវ ហើយការហក់ឡើងវិញនេះ ដោយសារមានកិច្ចសហការគ្នាយ៉ាងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរោងម៉ាស៊ីនកិនស្រូវ និងមានការចូលរួមជួយទិញពីប្រជាពលរដ្ឋនានា។ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៧ ខែមករា តាមប្រព័ន្ធទូរស័ព្ទថា ការទទួលទិញស្រូវពូជប្រភេទ អូអឹម គិតមកដល់ពេលនេះ មិនមែនមានតែរោងម៉ាស៊ីនរបស់លោកប៉ុណ្ណោះទេ គឺមានការចូលរួមពីរោងម៉ាស៊ីនដទៃផ្សេងទៀត ទាំងរោងម៉ាស៊ីនតូច ធំ និងមធ្យម គឺទទួលទិញដូចគ្នា ក្នុងតម្លៃសមរម្យទៅតាមគុណភាពស្រូវ។ឧកញ៉ា បានលើកឡើងឲ្យដឹងទៀតថា គិតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃស្រូវពូជ អូអឹម ពិតជាមានការកើនថ្លៃវិញបន្តិច។ ជាក់ស្តែង តម្លៃនៅស្រែខ្ទង់ ៧៩០ទៅ៨០០រៀល ក្នុងមួយគីឡូ ទៅតាមគុណភាពស្រូវ ដូចជាលេខ១ លេខ២ ឬលេខ៣ បើប្រៀបធៀបពីមុនគឺតម្លៃខ្ទង់ ៧៥០រៀល ឬ៧៦០រៀល ក្នុងមួយគីឡូ។ លោកបានបន្តថា ដោយឡែក តម្លៃទិញ-លក់នៅរោងម៉ាស៊ីនវិញ ក៏មានការកើនថ្លៃផងដែរពី ៨៣០ ទៅ៨៤០ ឬឈានដល់ ៨៨០រៀល ក្នុងមួយគីឡូ ដែលតម្លៃនេះ គឺពិតជាល្អ និងមិនមានអ្វីដែលអាក្រក់នោះទេ បើធៀបទៅនឹងរយៈពេល ២-៣ឆ្នាំមុន។ ពាក់ព័ន្ធការកើនឡើងតម្លៃស្រូវពូជ អូអឹម ខាងលើនេះ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារជាការរួមគ្នា បន្ទាប់ពីរាជរដ្ឋាភិបាលបានទម្លាក់ថវិកាបន្ថែមដើម្បីជួយទិញស្រូវអង្ករ ហើយខាងរោងម៉ាស៊ីនកិនស្រូវក៏មានល្បឿននៃការទិញខ្លាំងជាងមុន និងចំណុចមួយទៀតខាងវៀតណាមក៏បានបន្តបើកទិញវិញដែរ ព្រមគ្នាមហាជនគាំទ្រ ហើយប្រជាពលរដ្ឋចូលរួមក្នុងការលក់ជួញដូរ និងការច្រូតកាត់ជាដើម អញ្ចឹងវាល្អដែលយើងចេះជួយគ្នាបានទៅរួច។ លោកក៏បានផ្តាំផ្ញើរជូនដល់ប្រជាកសិករយ៉ាងដូច្នេះទៀតថារហូតមកដល់ពេលនេះ ក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) ដែលជារោងម៉ាស៊ីនកិនស្រូវ និងជាអ្នកនាំចេញអង្ករកម្ពុជាធំជាងគេមួយទៅកាន់ទីផ្សារអន្តរជាតិខាងលើនេះ បានអះអាងថា នៅតែបន្តរក្សាការប្រមូលទិញស្រូវពូជប្រភេទ អូអឹម ៥៤ ៥១ ចំនួន ១២,០០០តោន ក្នុងតម្លៃ ៨៨០រៀល ដែលជាតម្លៃលើសទីផ្សារផងដែរ។ សូមបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន ៣០លានដុល្លារបន្ថែម ដើម្បីទិញស្រូវអង្ករ ខណៈគិតចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន ៥លើករួចមកហើយ សរុបថវិកាចំនួនប្រមាណជាង ២០៨លានដុល្លារ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល៕ អត្ថប៖ បូរ៉ាវី

វិស័យបរធនបាលកិច្ចចុះបញ្ជីក្នុងបំណាច់ឆ្នាំ២០២៤ មានទំហំបរធនជាង ៤១៧ លានដុល្លារអាមេរិក

2025/01/17 03:47:08 pm        285
បរធនបាលកិច្ច នៅក្នុងបំណាច់ឆ្នាំ ២០២៤ ទទួលបានការចុះបញ្ជីចំនួន ៣៣២ ករណី មានទំហំបរធនជាង ៤១៧ លានដុល្លារអាមេរិក ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច កំពុងបន្តពិនិត្យ និងវាយតម្លៃ នៃការចុះបញ្ជីបរធនបាលកិច្ចថ្មីៗបន្ថែម។តាមសេចក្តីប្រកាសព័ត៌មាន របស់និយ័តករបរធនបាលកិច្ច នៃសេវាហិរញ្ញវត្ថមិនមែនធនាគារ បានបង្ហាញរបាយការណ៍ឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ និយ័តករបរធនបាលកិច្ច ទទួលការចុះបញ្ជីលើបរធនបាលកិច្ចបានចំនួន ៣៣២ ករណី ក្នុងនោះមានទំហំ បរធនបាលជាង ៤១៧ លានដុល្លារអាមេរិក, នេះជាចំនួនមួយដែលបានបង្ហាញនៃការបន្តចុះបញ្ជីមានជាបន្តបន្ទាប់ ដែលបរធនបាលទាយក (ម្ចាស់ទ្រព្យធន) ផ្ដល់ទ្រព្យសម្បត្តិដល់បរធនបាល (អ្នកជួយចាត់ចែងទ្រព្យសម្បត្តិ) ក្នុងការមើលថែរក្សា និងប្រើប្រាស់ជាប្រយោជន៍ ដល់ អ្នកដែលបានចំណេញ ឬបានកម្រៃពីវត្ថុណាមួយ។ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ ២០២៤ នេះ និយ័តករបរធនបាលកិច្ចទទួលបានការចុះបញ្ជី លើបរធនបាលកិច្ចសេវា រក្សាសុវត្ថិភាព ឬសេវារក្សាទុក ចំនួន ១៧១ ករណី មានទំហំបរធនជាង ២៨៧ លានដុល្លារអាមេរិក, បរធនបាលកិច្ចអចលនទ្រព្យ ១៤៣ ករណី មានទំហំបរធន ១២១ លានដុល្លារអាមេរិក, បរធនបាលកិច្ចសាធារណៈ ២ ករណី មានចំនួនជាង ១២ លានដុល្លារអាមេរិក, បរធនបាលកិច្ចមូលនិធិភាគហ៊ុនិក ២ ករណី ជាង ៧ លានដុល្លាអាមេរិក និងបរធនបាលកិច្ចមូលនិធិសោធនិវត្តន៍ឯកជន ចំនួន ១ ករណី មានទំហំបរធនបាល ២៨ ម៉ឺនដុល្លារអាមេរិក និងមានបរធនបាលកិច្ចជាច្រើនទៀតដែលបានបន្តចុះបញ្ជី។ចំណែកនៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះដែរ, ប្រតិបត្តិករថ្មីដែលបានចូលរួមក្នុងទីផ្សាររួមមាន៖ ធនាគារពាណិជ្ជ ចំនួន ១២ ជា ប្រតិបត្តិករបរធនបាលសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក, ក្រុមហ៊ុនបរធនបាល ៤ ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច, ក្រុមហ៊ុនផ្តល់សេវា សវនកម្មចំនួន ១៥ ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនវាយតម្លៃ ចំនួន ៤ ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យ បរធនបាលកិច្ច, សវកម្មជារូបវន្តបុគ្គលចំនួន ៣១ ជាសវនកររូបវន្តបុគ្គលក្នុងវិស័យបរធនបាលកិច្ច, បរធនបាលរូបវន្តបុគ្គលចំនួន ១៥ រូប ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច និងអ្នកជំនាញវាយតម្លៃ ១៨ រូប ជាអ្នកជំនាញវាយតម្លៃក្នុងវិស័យ បរធនបាលកិច្ច។សូមបញ្ជាក់ថា ប្រតិបត្តិការទាក់ទងនឹងបរធនបាលកិច្ច សំដៅដល់ទំនាក់ទំនងគតិយុត្តិ (ផ្លូវច្បាប់) ដែលបរធនបាលទាយក (ម្ចាស់ទ្រព្យ ធន) ផ្ដល់ទ្រព្យសម្បត្តិដល់បរធនបាល (អ្នកជួយចាត់ចែងទ្រព្យសម្បត្តិ) ក្នុងការមើលថែរក្សា និងប្រើប្រាស់ជា ប្រយោជន៍ដល់ អត្ថគាហកៈ (អ្នកទទួលប្រយោជន៍)៕ អត្ថបទ៖ សុន រ៉ាឌី

បច្ចុប្បន្នទីផ្សារស្រូវ អូអឹម មានតម្លៃក្រោម១ពាន់រៀល ខណៈស្រូវសែនក្រអូប​មានតម្លៃលើ ១ពាន់រៀលក្នុងមួយគីឡូក្រាម

2025/01/17 10:58:47 am        119
អ្នកប្រកបអាជីវកម្មក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់​ទីផ្សារ​ស្រូវ​ពូជ​ប្រភេទ អូអឹម (OM) គឺមានតម្លៃជាង៨០០រៀល ក្នុងមួយគីឡូ ទៅតាមគុណភាពស្រូវ ខណៈ​ស្រូវ​ពូជ​សែន​ក្រអូប និងស្រូវពូជប្រភេទផ្សេងៗទៀត មានតម្លៃជាង ១ពាន់រៀល ក្នុងមួយ​គីឡូក្រាម​។លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៦ ខែមករានេះថា គិតមកដល់ពេលនេះ ការប្រមូល​ទិញ​ស្រូវ​របស់​បណ្តា​រោង​ម៉ាស៊ីនទាំ​ងតូច និងធំ បានដំណើរការយ៉ាងល្អប្រសើរ និងកត់សម្គាល់ឃើញថា ការ​ទទួល​ទិញ​ស្រូវ​ពូជ​ប្រភេទសែនក្រអូបមានតម្លៃខ្ពស់ជាងស្រូវពូជប្រភេទ អូអឹម។លោកបាន​លើក​ឡើងថា ចាប់ពីការប្រមូលផលស្រូវប្រាំង រោងម៉ាស៊ីន​នានា​បាន​ចាប់​ផ្តើម​បើក​ការ​ទទួល​ទិញ​ស្រូវ ដើម្បីកិនជាអង្ករសម្រាប់ផ្គត់ផ្គង់លក់នៅលើទីផ្សារ។ លោកបន្តថា តម្លៃនៃ​ការ​ទទួល​ទិញ​ស្រូវ គឺមានផ្សេងគ្នាទៅតាមទីតាំងខុសៗគ្នា ក្នុងនោះស្រូវពូជ អូអឹម ចន្លោះពី ៨៦០ ទៅ​៨៧០ ក្នុងមួយគីឡូ ដោយមានតម្លៃទាបជាងឆ្នាំមុន។ រីឯស្រូវសែនក្រអូប មានតម្លៃខ្ពស់ជាង អូអិម ប្រមាណ ២០០ ទៅ៣០០រៀល ក្នុងមួយគីឡូ។ ទាក់​ទិនតម្លៃខុសគ្នារវាងស្រូវពូជប្រភេទ អូអឹម និងស្រូវសែនក្រអូប លោក​អគ្គ​លេខា​ធិការ​សហព័ន្ធ​ស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ដោយសារក្លិន និងរសជាតិក្រោយកែច្នៃទៅជាអង្ករ។ ដោយ​ឡែក ចំពោះបញ្ហាធ្លាក់ថ្លៃស្រូវ អូអិម ឆ្នាំនេះ លោកបានបញ្ជាក់ថា ដោយ​សារ​មាន​បញ្ហា​ទីផ្សារ​ផលិត​នៅក្រៅប្រទេសផង និងចំណុចមួយទៀត ដោយសារឆ្នាំកន្លងទៅ ប្រជាកសិករ​ធ្លាប់​ទទួល​បាន​ថ្លៃ ហើយឆ្នាំនេះគាត់សម្រុកធ្វើលឿនពេក បើតាមកាពិតគាត់ត្រូវធ្វើ និង​នៅ​តំបន់​ខ្លះ​មិន​ត្រូវ​ធ្វើ ប៉ុន្តែគាត់ធ្វើឲ្យហើយ ដល់ពេលធ្វើលឿនពេកគឺចាលគ្នា ប៉ុន្តែបរិមាណស្រូវធ្វើឆ្នាំនេះ គឺ​លើស​ជាង​ឆ្នាំមុនច្រើន បើជាទម្លាប់គាត់ធ្វើដូចពីមុនរាល់ដង គាត់នឹងមិនចាលនោះទេ។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា «ការធ្វើស្រែ កសិករ​ត្រូវ​ពិនិត្យ​មើល​ទីតាំងរបស់គាត់ថាអំណោយផលធ្វើស្រូវពូជ អូអិម ក៏ធ្វើទៅ ប៉ុន្តែបើ​អំណោយ​ផល​ស្រូវ​សែន​ក្រអូប គួរចែកគ្នាធ្វើ បើកាលណាធ្វើទាំងអស់គ្នា នោះនឹងមានបញ្ហាដូចគ្នា ប៉ុន្តែ​បើ​គាត់​ធ្វើ​ផ្សេង ដូចជា អ្នកខាងនេះធ្វើស្រូវសែនក្រអូបខ្លះ ខាងនោះស្រូវស្រង៉ែខ្លះ និងផ្សេងទៀតធ្វើស្រូវ អូអិម ញ្ចឹងបញ្ហានឹងមិនទាល់ មានន័យថា យើងអាចជួយគ្នា ព្រោះរយៈពេលដាំដុះ មាន​អាយុ​ខុស​គ្នា ឧទាហរណ៍ អូអិម ៩០ថ្ងៃ ស្រង៉ែ៧៥ថ្ងៃ និងស្រូវសែនក្រអូប ១១៥ថ្ងៃ អញ្ចឹង​ពេល​វេលា​ក្នុង​ការ​ច្រូត​ខុសគ្នា នោះមិនចាល់ កាលណាយើងដាំប្រភេទដូចគ្នា ដល់ពេលទុំ គឺទុំទាំងអស់គ្នា គឺ​វា​ចាល​»។ខណៈកំពុងមានការផសផុលអំពីបញ្ហាការចាលស្រូវ និងបញ្ហាតម្លៃធ្លាក់ចុះរបស់ស្រូវពូជប្រភេទ អូអិម ក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) ដែលជារោងម៉ាស៊ីនកិនស្រូវ និងជា​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ធំ​ជាង​គេមួយទៅកាន់ទីផ្សារអន្តរជាតិបានប្រកាសប្រមូលទិញស្រូវ អូអឹម ចំនួន ១២,០០០តោន ក្នុងតម្លៃ ៨៨០រៀល ដែលជាតម្លៃលើសទីផ្សារ។ដោយ​ឡែក ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ដែលរោងម៉ាស៊ីន និងអ្នកនាំចេញដូចគ្នាខាងលើនេះ បាន​ឲ្យ​ព័ត៌មាន ប៊ីធីវី ដឹងដែរថា ទោះបីជាពេលនេះទីតាំងស្តុកស្រូវមិនសូវមានច្រើន ប៉ុន្តែ​ដើម្បី​សម្រួល​ការ​លំបាករបស់ប្រជាកសិករ ក្រុហ៊ុនអាចទទួលទិញបានចន្លោះពី ៨ពាន់តោន ទៅ​១០​ពាន់​តោន សម្រាប់ស្រូវពូជ អូអឹម ៥៤ ៥១នេះ។សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន ៣០លាន​ដុល្លារ​បន្ថែម ដើម្បីទិញស្រូវអង្ករ ខណៈគិតចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ជា​បន្ត​បន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន ៥លើករួចមកហើយ សរុបថវិកា​ចំនួន​ប្រមាណ​ជាង ២០៨លានដុល្លារ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្ត្រីក្រសួងកសិកម្មអំពាវនាវកសិកររួបរួមជាសហគមន៍ និងងាកមកដាំពូជស្រូវក្នុងស្រុក

2025/01/16 12:45:31 pm        227
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំពាវនាវដល់ប្រជាកសិករបែរមកដាំពូជស្រូវក្នុងស្រុក ដើម្បីទទួលបានទិន្នផលខ្ពស់ និងរក្សាស្ថិរភាពតម្លៃបានល្អ ប៉ុន្ដែឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម ក៏ខិតខំរកមធ្យោបាយ និងបន្តរក្សាស្ថិរភាពការជួយដល់កសិករដែលធ្វើកសិកម្មបែបប្រពៃណីផងដែរ។ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះនៅវិមានសន្ដិភាព។ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងថា ក្រសួងបានគិតគូរច្បាស់លាស់ណាស់ មិនមែនចេះតែឃើញតម្លៃស្រូវពេលនេះល្អហើយក្រសួងអំពាវនាវឱ្យធ្វើទេ ប៉ុន្តែជាសំណូមពររបស់រោងម៉ាស៊ីនផ្ទាល់ ដែលកន្លងមកឯកឧត្តមតែងតែនិយាយថា ប្រសិនបើប្រជាកសិករដាំស្រូវសែនក្រអូបនេះជាការល្អ ព្រោះមានទីផ្សារល្អស្រាប់។ឯកឧត្តមបន្តថា ក្រសួងក៏មិនមែនចេះតែឱ្យប្រជាកសិករដាំនោះដែរ បើគាត់ត្រូវការរដ្ឋាភិបាលនឹងផ្ដល់ជូនពូជស្រូវសុទ្ធ ជាក់ស្ដែងដើម្បីធ្វើការសាកល្បងដាំដុះ ហើយជាមួយគ្នានេះផងដែរក៏ត្រូវមើលដែរថាតើទីតាំងដែលចង់ធ្វើនោះនៅកន្លែងណា ដើម្បីរករោងម៉ាស៊ីនឱ្យជូនប្រជាកសិករផងដែរ។បើតាមឯកឧត្តមរដ្ឋមន្រ្ដី ការប្រើពូជក៏ដោយ ក្នុងការគ្រប់គ្រងបរិមាណក៏ដោយ គឺពាក់ព័ន្ធជាមួយផលិតកម្មតាមកិច្ចសន្យា ដូច្នេះក្រសួងបានត្រៀមក្នុងការសម្របសម្រួលឱ្យប្រជាកសិករ បើចង់ធ្វើស្រូវពូជសែនក្រអូប គឺរកទីផ្សារឱ្យជូនជាមុនឱ្យហើយ ប៉ុន្តែជាទូទៅប្រជាកសិករទាល់តែដាំហើយប្រមូលផលហើយ ទើបស្វែងរកទីផ្សារ ដូច្នេះទើបអន្តរាគមន៍មិនទាន់។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថាឥឡូវនេះទីផ្សាររោងម៉ាស៊ីនមួយចំនួនហ៊ានឱ្យតម្លៃ ១៣០០ រៀល ក្នុង១គីឡូក្រាមសម្រាប់ស្រូវសើម ស្រូវសែនក្រអូប។ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា មិនខុសពីពូជស្រូវ អូអឹម (OM) ដែលចាល់បច្ចុប្បន្នទេដោយប្រជាកសិករឃើញស្រូវនេះ មានតម្លៃល្អកាលពីឆ្នាំ២០២៣ ឆ្នាំ២០២៤ នៅចំណេញបានច្រើន ដែលជាហេតុនាំឱ្យចុងឆ្នាំ២០២៤ ប្រជាកសិករសម្រុកដាំច្រើន ធ្វើឱ្យបរិមាណកើន គួបផ្សំនឹងមិនមានកិច្ចសន្យាផលិតកម្មថែមទៀតទើបឈានដល់មានវិបត្តិតម្លៃស្រូវអូអឹមនាពេលនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា 

អគ្គនាយក CGCC ៖ វិស័យស្រូវអង្ករត្រូវបានចាត់ទុកជាវិស័យអាទិភាព សម្រាប់ការជួយ​ធានាឥណទាន

2025/01/16 12:34:56 pm        204
លោក ណូ លីដា អគ្គនាយក នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានថ្លែងអះអាងថា វិស័យស្រូវអង្ករ ត្រូវបានចាត់ទុកជាវិស័យអាទិភាព សម្រាប់ការធានាឥណទានរបស់ សាជីវកម្មធានាឥណទានកម្ពុជា។លោក ណូ លីដា បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះ នៅវិមានសន្ដិភាព។លោក ណូ លីដា បានថ្លែងថា វិស័យស្រូវអង្ករត្រូវបានចាត់ទុកដាក់ជាវិស័យអាទិភាពមួយសម្រាប់ការធានារបស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ ខណៈបើគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ CGCC បានធានាឥណទាននៅក្នុងវិស័យស្រូវអង្ករនេះចំនួន ១៣៧ គណនី គិតជាទំហំទឹកប្រាក់ជាង ៣០ លានដុល្លារ និងបានដាក់ចេញនូវគម្រោងជាក់លាក់ចំពោះការនាំចេញស្រូវអង្ករកម្ពុជា។បើតាមលោកអគ្គនាយក CGCC បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២៥ នេះ សាជីវកម្មធានាឥណទានកម្ពុជា បានបង្កើនទំហំធានាឥណទាននៅក្នុងវិស័យស្រូវអង្កររហូតដល់ ៥០ លានដុល្លារ៕ 

រោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែងនៅកម្ពុជា ប្រកាសទទួលទិញស្រូវពីកសិករ​ជាមួយនឹងតម្លៃសមរម្យ

2025/01/16 12:04:40 pm        232
ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានឲ្យដឹងថា ក្នុងរដូវកាលប្រមូលផលស្រូវនេះ ក្រុមហ៊ុនរបស់លោកទាំងសាខាខេត្តកំពង់ធំ និងសាខាខេត្តបាត់ដំបង បាននិងកំពុងបន្តប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាពប្រភេទស្រូវពូជខ្មែរ ក្នុងបរិមាណប្រមាណ២០០ ទៅ២៥០តោន ក្នុងមួយថ្ងៃ ជាមួយនឹងតម្លៃសម្យរម្យទៅតាមប្រភេទ និងគុណភាពស្រូវ។ មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី តាមប្រព័ន្ធទូរស័ព្ទ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី៥ រហូតមកដល់ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០៥នេះ រោងម៉ាស៊ីនស្រូវរបស់លោក បានទទួលទិញស្រូវចំនួនប្រមាណជាង ២ពាន់តោន ភាគច្រើនទទួលទិញស្រូវសែនក្រអូប និងស្រង៉ែ ដោយសារស្រូវទាំងនេះមានទីផ្សារល្អច្រើនជាងស្រូវពូជផ្សេងៗ។ជាមួយនេះ លោកឧកញ៉ា ក៏បានអំពាវនាវដល់ប្រជាកសិករព្យាយាមលទ្ធភាពផ្ទេរ និងត្រឡប់ងាកមកដាំស្រូវពូជរបស់ខ្មែរវិញបានគួរតែត្រឡប់ ដោយសារតែស្ថានភាព តម្រូវការរបស់ប្រទេសវៀតណាមមានការធ្លាក់ចុះ តម្រូវការស្រូវរបស់គេក៏គេផលិតបានច្រើន អញ្ចឹងតម្រូវការទីផ្សារគេលក់ក៏ចុះ ដូច្នេះយើងគួរកុំបន្តដាំពូជវៀតណាមទៀតអី គួរព្យាយាមកាត់បន្ថយ មិនមែនឲ្យបញ្ឈប់ទេ គឺកាត់បន្ថយ។ លោកបន្ថែមទៀតថា ទី២គួរកាត់បន្ថយការប្រើថ្នាំ ការប្រើជីគីមីថ្នាំពុល កុំឲ្យចំណាយលុយអស់ច្រើន កុំឲ្យខាតលុយ ដោយព្យាយាមប្រើពូជខ្មែរ អត់សូវប្រើថ្នាំ អត់សូវប្រើជីទេ សូមរួមគ្នាជាក្រុមផលិត ឬជាសហគមន៍កសិកម្មទំនើបកាន់តែល្អ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តំណាង AFD នៃកម្មវិធីវ៉ត់ហ្វ័រខេម បានចុះមកទស្សនកិច្ចទៅលើការប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) រវាងក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង។ កម្មវិធីវ៉តហ្វ័រខេម បានគាំទ្រនិងសម្របសម្រួលជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបងទៅ លើផលិតផលកសិកម្មដូចជា ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព បូករួមទាំងផលិតកម្មដំណាំគម្របដី និងការផ្សព្វផ្សាយដំណាំគម្របដីផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជានឹងទម្លុះនូវរបាំងភូតគ្គាមអនាម័យ ជំរុញនាំចេញទឹកមាត់ត្រចៀកកាំចូល​ទៅទីផ្សារចិន​ឆាប់ៗ

2025/01/16 11:32:12 am        251
នៅក្នុងឆ្នាំ ២០២៥ នេះ គឺជាឆ្នាំដែលកម្ពុជានឹងទម្លុះនូវរបាំងភូតគ្គាមអនាម័យ នៃការនាំចេញទឹកមាត់ត្រចៀកកាំ តាមរយៈនៃកិច្ច ព្រមពៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដោយរំពឹងថា ផលិតផលថ្មីមួយនេះនិងអាចហូរចូលទីផ្សារចិនបន្ថែមមួយទៀត ក្នុងពេល ឆាប់ៗនេះ។ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងទាក់ទិនការនាំចេញទឹកមាត់ត្រចៀកកាំរបស់កម្ពុជា ចូល ទៅទីផ្សារប្រទេសចិន នៅក្នុងសន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន (Canton Fair) លើកទី១៣៧ នៅថ្ងៃទី ១៥ ខែ មករា ម្សិលមិញនេះថា ជុំវិញការនំាចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ កន្លងមក កម្ពុជាបាន នាំចេញផ្លែចេក និងមៀនប៉ៃលិន បច្ចុប្បន្នភាគីនៃប្រទេសទាំងពីរ បាននិងកំពុងចរចារដើម្បីជំរុញនាំចេញទឹកមាត់ត្រចៀកកាំ ដែលជា ផលិតផលថ្មីរបស់កម្ពុជាមួយទៀត ចូលទៅកាន់ទីផ្សារប្រទេសចិន។ឯកឧត្តម បន្តថា ជុំវិញការនាំចេញនេះ គឺយើងអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (FTA) ក្នុងនោះការ ដែលនាំចេញទៅបាន គឺកម្ពុជាត្រូវតែគោរពតាមភូតគ្គាមអនាម័យ ដែលបញ្ហានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុក ក្នុងការចរចារ, បច្ចុប្បន្នការចរចារនេះស្ទើតែចប់ ១០០ ភាគរយហើយ។ ចំណែកក្រសួងពាណិជ្ជកម្មវិញ គឺមានតួនាទីលើការចរចារបើក ទីផ្សារពន្ធសូន្យ។ ដូច្នេះតាមរយៈនៃការខិតខំប្រឹងប្រែងនេះ ឯកឧត្តម រំពឹងថា កម្ពុជានឹងនាំចេញទឹកមាត់ត្រចៀកកាំទៅតាមកិច្ចព្រម ពៀងចូលទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ។ទាក់ទិនកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន, លោកស្រី ចុង ជា (Zhong Jie) អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងផងដែរថា បន្ទាប់ពីការដាក់ឱ្យអនុវត្តនូវព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ភាគីទាំងពីរជំរុញ ពាណិជ្ជកម្មប្រកបដោយភាគលាភជាបន្តបន្ទាប់ ជាពិសេសកសិផលគុណភាពខ្ពស់របស់កម្ពុជា បាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដូចជា៖ ផ្លែដូង សត្វទឹកអាចបរិភោគបាន និងជលផលធម្មជាតិរបស់កម្ពុជា បាននាំចេញទៅប្រទេសចិន ក្នុងនោះភាគីទាំងពីរកំពុង ពន្លឿនការជំរុញនីតិវិធីនាំចេញ កសិផលគុណភាពខ្ពស់របស់កម្ពុជា ទៅប្រទេសចិនបន្ថែមទៀតដូចជា៖ ទឹកមាត់ត្រចៀកកាំ ផ្លែធុរេន ផ្លែខ្នុរជាដើម ដែលរំពឹងថា ផលិតផលទាំងនេះនឹងអាចសម្រេចបានតាមការគិតគូក្នុងពេលឆាប់ៗ។ជុំវិញការអភិរក្សត្រចៀកកាំ លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា លើកឡើងថា ការអភិរក្ស ត្រចៀកកាំនៅកម្ពុជានេះ បើធៀបប្រទេសក្នុងអាស៊ាន កម្ពុជាគឺជាប្រទេសកូនពៅដែលបានអភិរក្សផ្ទះត្រចៀកកាំ ក្នុងនោះកម្ពុជាក៏ជា ប្រទេសដែលមានសក្តានុពលខ្លាំង លើការអភិវឌ្ឍលើវិស័យនេះផងដែរ ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាបានអភិរក្សផ្ទះត្រចៀកកាំ មានក្នុងររង្វង់ប្រមាណ ៧ ពាន់ផ្ទះ ដោយការអភិរក្សនេះ ពីមួយឆ្នាំទៅមួយឆ្នាំមានកំណើនកើនឡើងគួកត់សម្គាល់ ចំណែកការនាំចេញ វិញ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញក្នុងរង្វង់ប្រមាណ ១០០ តោន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ចិនចាប់ផ្តើមជំរុញបន្ថែមលើសេដ្ឋកិច្ច-ពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ

2025/01/16 11:03:38 am        227
នៅក្នុងឆ្នាំនេះគឺជាចំណុចនៃការចាប់ផ្ដើមថ្មី លើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេស-កម្ពុជា តាមរយៈ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្ដោតលើវិស័យអាទិភាពចំនួន ៦ ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំង ពីរបន្ថែម។ លោកស្រី ចុង ជា (Zhong Jie) អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងក្នុង សន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន លើកទី១៣៧ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នេះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន-កម្ពុជា បានឈានទៅមុខកាន់តែស៊ីជម្រៅ កាន់តែជាក់ស្ដែងឥតឈប់ឈរ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាឌីជីថល ថាមពលបៃតង និងកិច្ចសហប្រតិបត្តិការ ខ្សែសង្វាក់ ផ្គត់ផ្គង់ជាដើម។ ការវិនិយោគរបស់ប្រទេសចិន បានជំរុញឱ្យផលិតផលចិន និងបច្ចេកវិទ្យាចិនចូលមកទីផ្សារប្រទេសកម្ពុជា។ ដូចគ្នានេះ ដែរ អតិថិជនចិនបានស្គាល់កាន់តែច្បាស់ នូវផលិតផលគុណភាពខ្ពស់របស់កម្ពុជាដូចជា គ្រាប់ស្វាយចន្ទី អង្ករ និងម្រេចជាដើម។លោកស្រី បានបន្តទៀតថា ឆ្នាំ២០២៥ នេះ គឺជាឆ្នាំទី៣ នៃការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP និងកិច្ចការដាក់ឱ្យអនុវត្តនូវគោលនយោបាយព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ប្រកបដោយ ភាគលាភជាបន្តបន្ទាប់ និងអំណោយផលដល់ប្រទេសចិន ដែលបានរក្សាតំណែងជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេលេខ ១ ក្នុងរយៈ ពេល ១៣ ឆ្នាំជាប់ៗគ្នា។ ក្នុងនោះសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងចិន-កម្ពុជា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ មានចំនួនជាង ១៦ ប៊ីលានដុល្លារ កើនឡើងជាង១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ នៅក្នុងឆ្នាំ ២០២៥ នេះដែរ, លោកស្រី ចុង ជា បានបញ្ជាក់ថា ឆ្នាំថ្មីនេះជាចំណុចចាប់ផ្ដើមថ្មី នៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជា។ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះ ប្រទេសទាំងពីរបាន ផ្តោតលើវិស័យអាទិភាពចំនួន ០៦ ដោយក្នុងនោះស្ថានទូតចិនប្រចាំកម្ពុជា កំពុងបន្តយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងលើគ្រប់វិស័យរវាងចិន និងកម្ពុជាឱ្យទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។ សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងដោយប្រទេសទាំងពីរ ក្នុងខែ កុម្ភៈ ឆ្នាំ ២០២៣, កិច្ចសហប្រតិបត្តិការនេះបានផ្តោតលើវិស័យអាទិភាពចំនួន៦រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងគុណភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នេប៉ាលផ្តល់ការឡើងកំពូលភ្នំចំនួន ៩៧ដោយឥតគិតថ្លៃ ពេលដែលវិស័យទេសចរណ៍ហក់ឡើងខ្ពស់នៅភ្នំ Everest
08/12/2025 08:08 PM
រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តថ្នាក់ដឹកនាំទាំងអស់ មានភាពក្លាហានក្នុងការស្វែងយល់ពីស្ថានភាពជុំវិញខ្លួន និងហ៊ានដាក់ចេញសកម្មភាព ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ប្រកបដោយនវានុវត្តន៍
08/12/2025 08:08 PM
និស្សិតនៅតំបន់ហ្កាហ្សាអះអាងថា សង្រ្គាមរបស់អ៊ីស្រាអែលបានប្លន់ការសិក្សារបស់ពួកគេ
08/12/2025 08:08 PM
ក្រុមស្ម័គ្រចិត្តអ៊ីរ៉ាក់នៅទីក្រុងបាកដាដ ចែកចាយដើមឈើដោយឥតគិតថ្លៃដើម្បីប្រយុទ្ធប្រឆាំងនឹងវាលរហោដ្ឋាន
08/12/2025 08:08 PM
ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកនៅសាកលវិទ្យា Emory បង្កើតឧបករណ៍ជីវសាស្រ្ត ដើម្បីការពារកសិករពីរលកកម្តៅ
08/12/2025 08:08 PM
មន្រ្តីរដ្ឋាភិបាល៖ ក្រុមសកម្មប្រយុទ្ធបានសម្លាប់ទាហានប៉ាគីស្ថាន ៩នាក់ នៅខេត្ត Balochistan
08/12/2025 08:08 PM
អ៊ីរ៉ង់៖ ជនសង្ស័យ ២១.០០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងសង្គ្រាម ១២ថ្ងៃជាមួយអ៊ីស្រាអែល
08/12/2025 08:08 PM
ហ៊្សកដានីធ្វើជាម្ចាស់កិច្ចប្រជុំដើម្បីពិភាក្សាលើការកសាងប្រទេសស៊ីរីឡើងវិញ
08/12/2025 08:08 PM
ទាហានគ្រវីទង់ជាតិរុស្ស៊ីនៅភូមិអ៊ុយក្រែនដែលពួកគេអះអាងថាដណ្តើមកាន់កាប់បាន
08/12/2025 08:08 PM
ក្រុមឃ្លាំមើលសមុទ្រអាល្លឺម៉ង់សង្រ្គោះជនអន្តោប្រវេសន៍ ៧៣នាក់នៅជិតតំបន់ឆ្នេរប្រទេសលីប៊ី
08/12/2025 08:08 PM