កម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករ ២០២៥-២០៣០
ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះជួបសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ
ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

អង់គ្លេសវិនិយោគ៤ពាន់លានដុល្លារក្នុងគម្រោងនាវាមុជទឹក AUKUS ដើរដោយថាមពលនុយក្លេអ៊ែរ

2023/10/02 12:37:27 pm        112
យោងតាមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ៤ពាន់លានផោន ស្មើនឹង៤,៨ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ហិរញ្ញវត្ថុដំណាក់កាលថ្មីនៃគម្រោងនាវាមុជទឹកវាយប្រហារជំនាន់ថ្មី SSN-AUKUS។ កិច្ចព្រមព្រៀង ដែលជាប់ពាក់ព័ន្ធជាមួយប្រព័ន្ធ BAE នៃក្រុមហ៊ុនជាច្រើនរបស់ចក្រភពអង់គ្លេស មាន Rolls-Royce និង Babcock ជាផ្នែកនៃសម្ព័ន្ធមិត្តយោធា AUKUS រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសដើម្បីទប់ទល់ប្រទេសចិននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់គណបក្សអភិរក្សនិយម ក្នុងទីក្រុង Manchester ថា នាវាមុជទឹកនេះ នឹងផ្តល់អំណាចដល់កងទ័ពជើងទឹកភូមិន្ទ(Royal Navy) ដើម្បីរក្សាអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៅក្រោមសមុទ្រ។ មេដឹកនាំ AUKUS បានបង្ហាញកគម្រោងនាវាមុជទឹករួមគ្នា កាលពិខែមីនា ក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញថាប្រទេសអូស្ត្រាលី ជំនួសនាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតរបស់ខ្លួន ជាមួយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានការបំបាំងកាយកាន់តែអស្ចារ្យ និងមានវង់បាញ់ពីចម្ងាយ។ ផែនការនេះជាប់ពាក់ព័ន្ធជាមួយប្រទេសអូស្ត្រាលី ដែលកំពុងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសហរដ្ឋអាមេរិក ហើយក្រោយមកផលិតគំរូថ្មីជាមួយសហរដ្ឋអាមេរិក និងបច្ចេកវិទ្យាចក្រភពអង់គ្លេស។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានកោតសរសើរផែនការនេះ ថាជា កិច្ចព្រមព្រៀងការពារជាតិពហុភាគីសំខាន់បំផុតសម្រាប់គ្រប់ជំនាន់។ ក្រុមហ៊ុនផលិតយុទ្ធោបករណ៍របស់ចក្រភពអង់គ្លេសបាន និយាយថាការវិនិយោគនេះនឹងក្តោបលើការងារអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០២៨ និងមានការជ្រើសរើសមនុស្សបន្ថែមជាង៥.០០០នាក់ នៅការដ្ឋាន Barrow-in-Furness របស់ខ្លួននៅអង់គ្លេសភាគខាងជើង។ គំរូដំបូងនៃនាវាមុជទឹកនេះ នឹងកំណត់ពេលផ្តល់ឲ្យនៅចុងទសវត្សរ៍ឆ្នាំ២០៣០។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពិបាកប្រទះឃើញ ដែលអាចធ្វើដំណើរក្នុងចម្ងាយដ៏អស្ចារ្យ រយៈពេលយូរ និងអាចបំពាក់មីស៊ីលតម្រង់គោលដៅទំនើប។

បច្ចេកវិទ្យាកំពុងរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការប្រកួតប្រជែង និងបង្កើតនវានុវត្ដន៍

2023/09/29 01:01:51 pm        25
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ លើកឡើងថា វិបត្ដិជំងឺកូវីដ-១៩ បានបន្សាំបច្ចេកវិទ្យាជាមួយការរស់នៅ និងការធ្វើពាណិជ្ជកម្ម ស្របពេលដែល បច្ចេកវិទ្យាទាំងនេះបានជំរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការបង្កើតនូវនវានុវត្ដន៍ថ្មីៗ។ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងកម្មវិធីវេទិកាស្ដីពីវិស័យធនាគារឆ្នាំ២០២៣ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣ នេះថា នៅពេលវិបត្ដិកូវីដ-១៩ បានផ្ទុះឡើង សេដ្ឋវិទូ និងអ្នកជំនាញសង្ឃឹមថា វត្ដមានវ៉ាក់សាំង កូវីដ-១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរ និងអាចងើបឡើងវិញដូចកាលមុនឆ្នាំ ២០២០, ប៉ុន្តែក្ដីសង្ឃឹមនេះហាក់ មានភាពស្រពេចស្រពិល ដោយហេតុតែសេដ្ឋកិច្ចពិភពលោកមានសភាព​ស្រួចស្រាល បើទោះជាវិបត្ដិកូវីដ-១៩ ហាក់រសាត់ចេញក៏ ដោយ។តែទោះបីយ៉ាងណា, វិបត្ដិកូវីដ-១៩ គឺជាសមាសភាពមួយ ក្នុងការបន្សាំបច្ចេកវិទ្យាជាមួយការរស់នៅ និងការធ្វើពាណិជ្ជកម្ម ស្របពេលដែលបច្ចេកវិទ្យាទាំងនេះបានជំរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការ បង្កើតនវានុវត្ដន៍ថ្មីៗបន្ថែម ដែល​ជាឈ្នាន់ដើម្បីធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅ តាមរយៈការបង្កើនឱកាសការងារ ការ​បង្កើនលទ្ធភាព ទទួលបានការអប់រំនិងស្វ័យសិក្សា ​និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងការបង្កើនភាពអង់អាចរបស់ស្ត្រីផងដែរ។លោក ហេង បូមករា បន្តថា ក្នុងបរិបទនេះ ការកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពលសេដ្ឋកិច្ច​ពិភព​លោក និងការកែប្រែឧបសគ្គ ទៅជាកាលានុវត្ដភាព នឹងនាំមកនូវការធានាបាននៃកំណើន​សេដ្ឋកិច្ច​ប្រកបដោយចីរភា និងភាពរឹងមាំ ក៏ដូចជាឆ្លើយតបទៅ នឹងការ ផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត។ ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ក្នុងឆ្នាំ២០២០ ប៉ុន្តែកំណើននេះបានចាប់ផ្ដើមវិជ្ជមានមកវិញ ជាមួយអត្រា ៣% ក្នុងឆ្នាំ ២០២១ ៥.២% ក្នុងឆ្នាំ ២០២២ និងរំពឹង ថាមានកំណើនប្រមាណ ៥.៦% ក្នុងឆ្នាំ២០២៣។ ការណ៍នេះបានសរបញ្ជាក់អំពីវឌ្ឍនភាពល្អ ដែលគាំទ្រជាចម្បង ដោយកំណើន ខ្ពស់នៃវិស័យទេសចរណ៍ និងវឌ្ឍនភាពល្អនៃវិស័យកសិកម្ម ស្របពេលដែលវិស័យសំណង់ ហាក់បានបង្ហាញនូវសញ្ញាងើបឡើងវិញ​៕អត្ថបទ៖ សុន រ៉ាឌី

កម្មករកម្មការិនី សម្តែងការអរគុណរដ្ឋាភិបាលចំពោះការដំឡើងប្រាក់ឈ្នួលបន្ថែមសម្រាប់ឆ្នាំ ២០២៤

2023/09/29 12:49:39 pm        525
ភ្នំពេញ៖ ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរ នៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីសហជីព និងនិយោជក ដែលបានគិតគូរ និងដំឡើងប្រាក់ឈ្នួលអប្បបរមាបន្តទៀតនៅឆ្នាំ២០២៤ ថែមទាំងអះអាងថា នឹងខិតខំបំពេញការងារឲ្យកាន់តែល្អប្រសើរទៅមុខបន្តទៀត។ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្មករនិយោជិតនៃរោងចក្រកាត់ដេរ​សំលៀកបំពាក់ ជាវៃ ស្ថិតនៅតំបន់វេងស្រេង បាននិយាយស្រដៀងគ្នាថា ការចចារដំឡើងប្រាក់ឈ្នួលឆ្នាំនេះ ពិតជាដំណឹងល្អ ព្រោះអាចដំឡើងបានថែមទៀត ទោះបីជាចំនួនមិនច្រើននិងសមបំណង ប៉ុន្តែពិតជាអស្ចារ្យ ព្រោះថាតួលេខឃើញថាកើនថែមទៀត គ្រាដែលរោងចក្រ សហគ្រាសមួយចំនួន បានបិទ និងព្យួរការងារ ដោយសារវិបត្តិសេដ្ឋកិច្ចសាកល។កម្មករ កម្មការិនី បានសន្យាថា ដើម្បីជាការឆ្លើយតប ចំពោះការយកចិត្តទុកដាក់ក្នុងការចចារដំឡើង​ប្រាក់ឈ្នួលអប្បបរមា និងដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក៏ដូចជា​អូសទាញ​ការបញ្ជាទិញក្នុងតម្លៃខ្ពស់ ពួកគាត់នឹងខិតខំប្រឹងប្រែងយ៉ាងណាបំពេញ​ការងារឲ្យអស់លទ្ធភាព។សូមបញ្ជាក់ថា ក្រោយពីឆ្លងកាត់ការពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករ​និយោជិតផ្នែកវិស័យវាយនភណ្ឌ កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​និងកាបូប ​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​បាន​សម្រេចលទ្ធផល​ផ្លូវការចំនួន ​២០២ដុល្លារ ដោយ​មានការបន្ថែមពីរាជរដ្ឋាភិបាលចំនួន ​២ដុល្លារទៀត សរុបគឺចំនួន ២០៤ ដុល្លារ ដែល​ដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ៕អត្ថបទ៖ ឈិត បូរ៉ាវី

អគ្គនាយកដ្ឋានពន្ធដារ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់

2023/09/28 10:58:20 am        67
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។

នាយករដ្ឋមន្ត្រីអង់គ្លេសបញ្ចុះបញ្ចូលលោកScholzឲ្យគាំទ្រការលក់យន្តហោះចម្បាំងក្នុងតម្លៃចំនួន៥ពាន់លានផោនទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត

2023/09/27 02:36:42 pm        85
នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) កំពុងបញ្ចុះបញ្ចូលទីក្រុងប៊ែរឡាំងឲ្យយល់ព្រលក់យន្តហោះចម្បាំងTyphoon ទៅឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត មុនពេលដំណើរទស្សនកិច្ចរបស់លោក Mohammed bin Salman ទៅកាន់ចក្រភពអង់គ្លេស។លោកនាយករដ្ឋមន្រ្តីផ្ទាល់ បានជំរុញលោកអូឡាហ្វ សូល ( Olaf Scholz) អធិការបតីអាល្លឺម៉ង់ឲ្យផ្តល់ភ្លើងខៀវដល់កិច្ចព្រមព្រៀងការពារជាតិដែលមានតម្លៃយ៉ាងហោចណាស់ ៥ពាន់លានផោន។យន្តហោះចម្បាំង Typhoon ត្រូវបានរចនាឡើង ផលិត និងថែទាំដោយប្រព័ន្ធ BAE (ប្រព័ន្ធអវកាសរបស់ចក្រភពអង់គ្លេស) ដែលផ្តល់ការងារដល់មនុស្ស ៥.០០០នាក់ នៅក្នុងកម្មវិធីនេះ នៅតំបន់Lancashire។ទោះបីជាយ៉ាងណាក៏ដោយ ប្រភពការពារជាតិ បានប្រាប់សារព័ត៌មាន The Telegraphថា វាអាចទៅរួចដែលថា ប្រទេសអាល្លឺម៉ង់អាច«បំផ្លាញ»កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ដែលបានព្រមព្រៀងគ្នា ក្នុងខែ មីនា ឆ្នាំ២០១៨ ដើម្បីលក់យន្តហោះពហុតួនាទីចំនួន៤៨គ្រឿងទៅឲ្យប្រទេសនៅមជ្ឈិមបូព៌ា ដែលស្មើនឹង១២ភាគរយនៃប្រាក់ចំណូលរបស់BAE។

សារព័ត៌មានជប៉ុន NHK កោតសសើរពីការរីកចម្រើនប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា

2023/09/27 11:35:49 am        250
ភ្នំពេញ៖ ស្ថាប័នព័ត៌មានដ៏ធំមួយរបស់ប្រទេសជប៉ុន NHK WORLD-JAPAN បានរៀបចំអត្ថបទវិភាគយ៉ាងស៊ីជម្រៅមួយស្តីពីការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងបានរំលេចពីឆន្ទៈដ៏មោះមុត របស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ សារព័ត៌មាន NHK បានជួបសម្ភាសលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិ និងបានធ្វើសេចក្តីរាយការណ៍ថា លោកជំទាវមានភាព​ប៉ិនប្រសប់​ក្នុង​ការគ្រប់គ្រង​នយោបាយ​រូបិយវត្ថុ និងជាអ្នកត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងការបង្កើត​ឧបករណ៍​ហិរញ្ញវត្ថុនានា ដោយប្រើប្រាស់​បច្ចេកវិទ្យាទំនើប។ ជាក់ស្តែង លោកជំទាវ ជា សិរី បានសហការជាមួយក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុជប៉ុន Soramitsu ដើម្បីបង្កើតប្រព័ន្ធទូទាត់បាគង ​និងបានដាក់ឱ្យដំណើរការដោយ​ជោគជ័យ​នៅឆ្នាំ ២០២០ ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី​ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន ។ ប្រព័ន្ធបាគងនេះបានជួយសម្រួលដល់ការផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយទៀត​ដោយងាយស្រួល ​ឆាប់រហ័ស និងសុវត្ថិភាព ​ដែលបានសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងការទូទាត់​នានាក្នុងប្រតិបត្តិការអាជីវកម្មរបស់ប្រជាជនទាំងក្នុងទីក្រុង និងតំបន់ជនបទ។ សារព័ត៌មាន NHK ក៏បានសម្ភាស​ជាមួយប្រជាពលរដ្ឋកម្ពុជាជាច្រើន​នៅតាមតំបន់ផ្សេងៗគ្នា ជាពិសេសតំបន់ដាច់ស្រយាល​ដែលមិនទទួលបានសេវាហិរញ្ញវត្ថុផ្លូវការពីមុនមក។ ប្រជាកសិករ អាជីវករតាមផ្សារ និងអ្នកលក់ដូរតូបតូចៗ ​បានស្គាល់ពីប្រព័ន្ធបាគង និងព្យាយាមប្រើប្រាស់​ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលនេះ ដោយសារតែប្រព័ន្ធនេះបានបង្កភាពងាយស្រួល​ដល់ការធ្វើ​អាជីវកម្មរបស់ពួកគេ ចំណេញពេលវេលា ​និងសុវត្ថិភាព។ជារួម សារព័ត៌មានជប៉ុន NHK​ បានកោតសសើរពីការរីកចម្រើនយ៉ាង​ឆាប់រហ័សនៃប្រព័ន្ធទូទាត់​សងប្រាក់ឌីជីថលនៅកម្ពុជា ​និងចក្ខុវិស័យការងារច្បាស់លាស់​របស់លោកជំទាវ ជា សិរី ក្នុងការ​អភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ​និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ​ការវិវត្តនេះ បានធ្វើឱ្យការ​រស់នៅ​របស់ប្រជាជនមានភាពងាយស្រួល ​និង​សម្រួល​ដល់ការធ្វើអាជីវកម្ម​ ​និងការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយ​បរិយាបន្ន និងប្រសិទ្ធភាព៕

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាការងារជាមួយអគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច

2023/09/27 08:49:18 am        177
(ឆុងឈីង, ចិន)៖ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោក Hu Kaiqiang អគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ (Trade and Economic Multifunctional Platform for Shanghai Cooperation Organization_SCO Countries) ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះក៏មានការចូលរួមផងដែរពីតំណាងរដ្ឋាភិបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង។ ក្នុងជំនួបទ្វេភាគី ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ចសម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ ដែលបានបង្ហាញអំពីទស្សនវិស័យរួម គោលដៅរួម តួនាទី និងសកម្មភាពសំខាន់ៗនានា ក្នុងការចូលរួមលើកកម្ពស់ដល់ការអភិវឌ្ឍ និងការថែរក្សាសន្តិភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក។ឮតាមរយៈកម្មវិធីនេះ ប្រទេសចិន ក៏ដូចបណ្តាប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ នឹងក្លាយជាដៃគូមួយយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កិច្ចការអភិវឌ្ឍនៅកម្ពុជាផងដែរ។ទន្ទឹមនឹងនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងចិន ហើយតាមរយៈទំនាក់ទំនងនេះ និងការបង្កើតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន កម្ពុជា គឺជាប្រទេសមួយដែលបានទទួលផលប្រយោជន៍យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនមហាមិត្តចិន ដែលតែងតែផ្តល់ការគាំទ្រ និងចូលរួមដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ហើយកម្ពុជាមានមោទនភាពក្នុងការចូលរួមជាមួយប្រទេសចិនផងដែរ។ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញលោក Hu Kaiqiang ដឹកនាំគណៈប្រតិភូ និងអ្នកវិនិយោគចិន ក៏ដូចជាបណ្តាប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ មកស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជាតាមពេលវេលាសមស្របណាមួយ៕

ការលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ

2023/09/27 08:47:33 am        1096
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​គូស​បញ្ជាក់​ក្នុង​សេចក្ដី​បំភ្លឺថា​ការ​លើក​ឡើង​ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីបំភ្លឺ៥ ទំព័រ ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង តាមបណ្តាញសង្គមមួយចំនួនដោយភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួល​បង្កាច់​ និង​ចោទប្រកាន់ ដែលពុំបាន​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ចូលរួម​ចំណែក​យ៉ាង​សស្រាក់​សស្រាំរ​បស់អគ្គនាយកដ្ឋានពន្ធដារ។អគ្គនាយកដ្ឋានពន្ធដារ បានអះអាងអំពីទំនួលខុសត្រូវខ្ពស់ចំពោះជាតិ ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​លើ​ការងារ​គ្រប់​គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ ស្តីពីសារពើពន្ធ និង​បាន​ជម្រា​ប​សាធារណ​ជន​ជ្រាប​ថា កន្លងមកអគ្គនាយកដ្ឋានពន្ធដា តែងប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពង្រឹង​អភិបាល​កិច្ច​ល្អ និងជាស្ថាប័នរាជរដ្ឋាភិបាលមួយ៕

អ្នកឈ្នះឆ្នោតរបស់ប៉ូឡូញ នឹងប្រឈមមុខជាមួយអតិផរណា និងហានិភ័យថវិការដ្ឋ

2023/09/26 12:36:19 pm        271
នៅមុនការបោះឆ្នោតរបស់ប្រទេសប៉ូឡូញ នៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ គណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាច និងគូប្រជែងរបស់ខ្លួន កំពុងប្រជែងគ្នាដើម្បីយកឈ្នះគ្នាទៅវិញទៅមក ជាមួយនឹងការសន្យានៃការចំណាយដ៏សប្បុរស។ ប៉ុន្តែអ្នកណាក៏ដោយដែលឈ្នះការបោះឆ្នោតនោះ នឹងត្រូវជ្រើសរើសគោលនយោបាយ ដែលប្រថុយប្រថាននឹងអតិផរណាក្នុងប្រទេស និងធ្វើឱ្យថវិការដ្ឋមានភាពតានតឹងផងដែរ។សេដ្ឋកិច្ចរបស់ប្រទេសប៉ូឡូញ ដែលជាប្រទេសធំជាងគេក្នុងចំណោមអតីតកុម្មុយនិស្ត ដែលបានចូលរួមជាមួយសហភាពអឺរ៉ុប ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ មក មានការកើនឡើងរយៈពេលពីរឆ្នាំនៃការវិនិយោគបរទេស ដោយសារក្រុមហ៊ុនទាញយកអត្ថប្រយោជន៍ពីកម្លាំងពលកម្មជំនាញ ប៉ុន្តែនៅតែមានតម្លៃថោក។ ទោះជាយ៉ាងនេះក្ដី ទីភ្នាក់ងារវាយតម្លៃឥណទាន និងក្រុមអ្នកវិភាគជឿថា ការសន្យានៃការចំណាយសង្គមខ្ពស់ នឹងពិបាកនឹងត្រលប់មកវិញណាស់ ដោយបង្កើនសំណួរកាន់តែស៊ីជម្រៅអំពីវិបត្តិហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសមួយនេះបន្ថែមទៀត។ហើយការប្រញាប់ប្រញាល់របស់ធនាគារជាតិនៃប្រទេសប៉ូឡូញ ក្នុងការកាត់បន្ថយអត្រាការប្រាក់ចម្បងរបស់ខ្លួន ចំនួន០,៧៥ភាគរយ ច្រើនជាងការរំពឹងទុកមុនការបោះឆ្នោត បានធ្វើឱ្យមានការព្រួយបារម្ភថា ធនាគារផ្តោតសំខាន់លើកំណើនសេដ្ឋកិច្ច ជាជាងសម្ពាធអតិផរណានៅក្នុងប្រទេស៕

ទំនិញម៉ិកស៊ិកដែលមានតម្លៃ១ពាន់លានដុល្លារ ជាប់នៅព្រំដែនអាមេរិក ចំពេលមានការត្រួតពិនិត្យអន្តោប្រវេសន៍

2023/09/26 11:41:28 am        248
ពាណិជ្ជកម្មឆ្លងព្រំដែនអាមេរិក-ម៉ិកស៊ិក បានធ្លាក់ចុះក្នុងសប្តាហ៍មុន ខណៈដែលអាជ្ញាធរអាមេរិកបានបិទច្រកឆ្លងកាត់និងដាក់ការត្រួតពិនិត្យសន្តិសុខបន្ថែម ចំពេលមានការកើនឡើងនៃជនអន្តោប្រវេសន៍ ដែលបង្កឲ្យមានការព្រួយបារម្ភ នៅក្នុងប្រទេសម៉ិកស៊ិក។លោកម៉ានូអែល សូតេឡូ (Manuel Sotelo) ប្រធានសមាគមដឹកជញ្ជូន Ciudad Juarez ដែលជាមជ្ឈមណ្ឌលផលិតកម្មធំមួយ នៅទូទាំងទីក្រុងអែលប៉ាសូ (El Paso) រដ្ឋតិចសាស បាននិយាយថារថយន្តសណ្តោងប្រហែល ៨.000 គ្រឿងដែលផ្ទុកទំនិញមានតម្លៃប្រហែល មួយពាន់លានដុល្លារ ត្រូវជាប់គាំង នៅខាងប្រទេសម៉ិកស៊ិក កាលពីសប្តាហ៍មុន។លោកសូតេឡូ បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនមួយចំនួន កំពុងបញ្ជូនទំនិញតាមច្រកចូលក្នុងរដ្ឋញូវម៉ិកស៊ីកូ ( New Mexico) និងរដ្ឋអារីហ្សូណា (Arizona) ដើម្បីជៀសវាងការរង់ចាំយូរនៅព្រំដែនរដ្ឋតិចសាស។ការពន្យារពេលនេះ បានបង្ខំឲ្យក្រុមហ៊ុនផលិតរថយន្តជិះលើទឹកកក និងរថយន្តសម្រាប់ជិះឡើងភ្នំរបស់កាណាដា ផ្អាកការផលិត នៅថ្ងៃចន្ទ និងថ្ងៃអង្គារ នៅរោងចក្រចំនួនបីនៅទីក្រុង Ciudad Juarez ដែលមានបុគ្គលិកប្រហែល ៩.០០០នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ដាណឺម៉ាក បញ្ជាក់ថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនឡើយ
08/26/2025 09:08 PM
ប្រធានាធិបតីងហ្វាំងឡង់ រំពឹងថា លោក Trump នឹងអស់ការអត់ធ្មត់ជាមួយរុស្ស៊ី
08/26/2025 09:08 PM
អ៊ីរ៉ង់ប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីអូស្ត្រាលីបណ្តេញបេសកជន
08/26/2025 09:08 PM
គ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅទីក្រុងហ្កាហ្សា ខណៈភាពអត់ឃ្លានកើតមានឡើង
08/26/2025 08:08 PM
កសិករប៉ាគីស្ថានជាប់បំណុល និងប្រឈមវិបត្តិទឹកជំនន់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
08/26/2025 08:08 PM
អេស្ប៉ាញប្រកាសតំបន់អាសន្នដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃ
08/26/2025 08:08 PM
UN៖ មនុស្សម្នាក់ក្នុងចំណោម ៤នាក់ ជួបកង្វះទឹកផឹកស្អាតសុវត្ថិភាពនៅទូទាំងពិភពលោក
08/26/2025 08:08 PM
ជនប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល អំឡុងការវាយឆ្មក់ទីក្រុង Ramallah តំបន់វ៉េសប៊ែង
08/26/2025 08:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៤ ជូនដល់សិក្ខាសាលាឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
08/26/2025 08:08 PM
យុទ្ធនាការថ្ងៃទី៩ ដើម្បីជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ក្រុមការងារក្រសួងការងារបានចុះ​ទៅដល់រោងចក្រ សហគ្រាសចំនួន ១៤៣៥
08/26/2025 08:08 PM