TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. ចូលជួបសម្ដែងការគួរសម

2024/09/10 09:44:40 pm        79
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. ដែលជាក្រុមហ៊ុនបរធនបានលកិច្ច រៀបចំ ថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា ចូលជួបសម្ដែងការគួរសម។ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោបានស្វាគមន៍ ចំពោះគណៈប្រតិភូនៃក្រុមហ៊ុន Mugungwha Trust Co., Ltd. ដោយសង្ឃឹមថា ក្រុមហ៊ុននេះនឹងទៅស្វែងយល់ និងរកឱកាសវិនិយោគនៅកម្ពុជា។នាឱកាសនោះ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាដែលបានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនរបស់លោកបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកប្រធានក្រុមហ៊ុន មានប្រសាសន៍ថា កាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកបានទៅធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបានលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា។ នៅពេលនោះ ក្រុមហ៊ុនរបស់លោក ​មិនទាន់ឃើញមានការបានបង្កើតបរធនបាលកិច្ច នៅក្នុងប្រទេសកម្ពុជានៅឡើយនោះទេ។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនរបស់លោក គិតថាប្រទេសកម្ពុជាគួរបង្កើតប្រព័ន្ធបរធនបាលកិច្ចនេះ និងមានគម្រោងទៅវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ប្រទេសកូរ៉េ បានបង្កើតបរធនបាលកិច្ច នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០​ ដោយយកគម្រូពីប្រទេសអឺរ៉ុប។ សព្វថ្ងៃនេះ វិស័យបរធនបាលកិច្ចនៅកូរ៉េ រីកចម្រើនជាងនៅអឺរ៉ុបទៅទៀត ហើយរួមចំណែកបានធ្វើឱ្យប្រទេសកូរ៉េ ប្រែក្លាយពី ប្រទេសក្រីក្រទៅជាប្រទេសអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ក្រុមហ៊ុនរបស់លោក ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបរធនបាលកិច្ច ចំនួន១៤ នៅប្រទេសកូរ៉េ និង ស្ថិតនៅក្នុងលំដាប់ខ្ពស់។ លោក Oh Chang-seok បានរំលឹកថា ប្រទេសកូរ៉េធ្លាប់មានសង្គ្រាមនៅទសវត្សន៍ឆ្នាំ១៩៥០ និង១៩៦០ និង បានអភិវឌ្ឍប្រទេសដូចពេលបច្ចុប្បន្ន និង មានបំណងចែករំលែកបទពិសោធន៍ល្អៗជាមួយនឹងកម្ពុជា។លោកប្រធានក្រុមហ៊ុន បានមានប្រសាសន៍ចង់ឱ្យសម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកបានទៅរួមចំណែក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជាក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីៗជាដើម។ លោកប្រធានក្រុមហ៊ុន គោរពសុំអនុសាសន៍ និងការណែនាំរបស់សម្តេចតេជោនៅក្នុងវិស័យបរធនបាលកិច្ចនេះ ដោយគិតថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានិងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា និង សហការជាមួយក្រុមហ៊ុនឯកជនកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ច។ លោកប្រធានក្រុមហ៊ុន​ បានបញ្ជាក់ថា សព្វថ្ងៃ នៅកម្ពុជា ក្រុមហ៊ុនចំនួន៨ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ច ហើយលោកចង់ចូលរួមចំណែកលើកតម្កើងប្រព័ន្ធសព្វថ្ងៃឱ្យដល់កម្រិតខ្ពស់បន្ថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុនដែលបានសម្តែងការចាប់អារម្មណ៍លើការទៅវិនិយោគក្នុងប្រទេសកម្ពុជា។ ​សម្ដេចតេជោ បានជម្រាបទៅលោកប្រធានក្រុមហ៊ុនថា ប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជាដែលត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំមុននេះ មិនទាន់ដំណើរការរលូនទេ។ ប្រព័ន្ធនេះ ដូចប្រព័ន្ធទីផ្សារមូលបត្រ ទោះបីជាបានបង្កើតទៅហើយក្តី គឺពុំមានដំណើរការដោយរលូននោះទេ គឺមានភាពរអាក់រអួលនៅឡើយ។ សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា ក្រោយពីវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ ១៩៩៧ ធនាគារមួយចំនួននៅភ្នំពេញបានដូលរលំ ហើយរាជរដ្ឋាភិបាលបានរៀបចំប្រព័ន្ធធនាគារឡើងវិញ ដោយធានាដល់ធនាគារដែលនៅសេសសល់ តែមានភាពរឹងមាំ និងនៅបន្តមកដល់សព្វថ្ងៃនេះ។ សម្ដេចតេជោ បានបញ្ជាក់ថា សម្តេចមិននិយាយជំនួសរាជរដ្ឋាភិបាលកម្ពុជាទេ ក៏ប៉ុន្តែ សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន សិក្សាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ និង ទៅចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាដែលមានច្បាប់អនុញ្ញាតរួច ហើយត្រូវធ្វើសកម្មភាពឱ្យសកម្ម។ ជាក់ស្តែង វិស័យបរធនបាលកិច្ច ក៏ដូចជាទីផ្សារមូលប័ត្រ ទាមទារនូវជំនឿទុកចិត្តផ្នែកសេដ្ឋកិច្ច។ សម្តេចតេជោ បានបន្ថែមថា អនុសាសន៍នេះ គឺដូចជា ក្រុមហ៊ុនរបស់លោក Oh Chang-seok ធ្វើដំណើរចូលក្នុងផ្លូវមួយ ដែលមានអ្នកដំណើររួចហើយ ហើយត្រូវធ្វើដំណើរជាមួយគេឯង កុំឱ្យគ្រោះថ្នាក់។ ប្រទេសកម្ពុជា ពិតជាមានតម្រូវការក្នុងវិស័យនេះដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោបាន ស្នើឱ្យក្រុមហ៊ុនទៅពិនិត្យមើលលើការវិនិយោគលើវិស័យផ្សេងទៀតក្រៅពីវិស័យបរធនបាលនេះ ។លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ​និងអនុសាសន៍ណែនាំ។ លោកបានមានប្រសាសន៍ថា លោកនឹងបន្តឱ្យក្រុមការងារចុះទៅធ្វើការសិក្សាលម្អិត និងពិគ្រោះយោបល់ជាមួយដៃគូកម្ពុជា និងពិនិត្យមើលការវិនិយោគនៅក្នុងវិស័យផ្សេងៗទៀត។លោកប្រធានក្រុមហ៊ុនមើលឃើញពីបរិយាកាសល្អរបស់កម្ពុជាសម្រាប់ការធ្វើវិនិយោគ ពីព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ។ ម្យ៉ាងទៀត កម្ពុជា និងកូរ៉េមានទំនាក់ទំនងល្អនឹងគ្នា និងកិច្ចសហប្រតិបត្តិការគ្នាល្អប្រសើរ៕

សម្តេចធិបតី៖រាជរដ្ឋាភិបាលនឹងខិតខំធ្វើធារាសាស្រ្តទឹកជូនប្រជាកសិករឲ្យកាន់តែច្រើនបន្ថែមទៀត

2024/09/10 04:30:05 pm        149
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវធារាសាស្រ្តទឹកជាច្រើនកន្លែងបន្ថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបមុខរបរកសិកម្មឲ្យកាន់តែល្អប្រសើរបន្ថែម មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលនឹងបន្តលើកលែងនូវពន្ធអាករដល់បងប្អូនប្រជាក សិករផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃនីតិកាលរដ្ឋសភានេះមិនព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ ហើយរាជរដ្ឋាភិបាលបាននិងកំពុងបន្តមិនយកពន្ធអាករពីប្រជាកសិករ និងលើក លែងពន្ធនូវជី និងថ្នាំសម្រាប់កសិកម្ម និងជួយតាមរយៈគោលនយោបាយផ្សេងៗទៀត ដើម្បីជួយកាត់បន្ថយការលំបាកដល់ប្រជាកសិករនោះ។​ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកឡើងផងដែរថា តាមរយៈគោលនយោបាយអនុគ្រោះនានារបស់រាជរដ្ឋាភិបាលគឺបានជំរុញឱ្យមានការរីកចម្រើន ជាជំហានៗក្នុងវិស័យកសិកម្ម តួយ៉ាងផលិតកម្មស្រូវបានកើនដល់ ១២.៤៥លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន៦៥៦ពាន់តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន៤៦៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួន៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ។ សម្តេចធិបតី ក៏បានសម្តែងនូវមោទនភាពផងដែរ ដែល ក្នុងរយៈពេលកន្លងទៅនេះ វិស័យស្រូវអង្កររបស់កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយការនាំ ចេញស្រូវអង្ករបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិនោះ៕អត្ថបទ ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន ប្រកាន់ខ្ជាប់ពហុភាគីនិយម ផ្តោតលើប្រជាជន និងយកប្រជាជនធ្វើជាស្នូល

2024/09/10 02:01:12 pm        832
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​ចែករំលែកនូវទស្សនៈវិស័យសាមគ្គីភាព សក្តានុពល ពហុភាគីនិយម របស់អាស៊ាន ជាពិសេស​អាស៊ានបានប្រកា​ន់​ខ្ជាប់​ដោយយកប្រជាជនជាស្នូល។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានគូសបញ្ជាក់បែបនេះតាមរយៈសុ​ន្ទរក​ថា​​ពិសេសក្រោមប្រធានបទ (មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាននិងវិបុលភាពក្នុងអាស៊ាន) ក្នុង «វេទិកា​ចំណេះ​ដឹង​ពិភពលោកលើកទី២៥» នៅ​សាធា​រណរដ្ឋកូរ៉េ នាថ្ងៃទី១០ខែកញ្ញានេះ។សម្តេចតេជោថ្លែងថា អាស៊ានបានទាក់ទាញវិនិយោគ និងដៃគូពីខាងក្រៅមកវិនិយោគយ៉ាងច្រើន​ដោយ​ពុំ​មានថម​ថយ​នោះទេ​គឺមានតែការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចបន្តថា បើ​ទោះបីពេលខ្លះ នៅក្នុងបរិបទសកល បានជួបប្រទះនូវការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ បាន​ក្លាយ​ពីតំបន់ដែលរ​ងកា​រអ​ភិវ​ឌ្ឍ​ន៍ទៅជាតំបន់​ដែលជួយ​ដឹកនាំកំណើនសេដ្ឋកិច្ចតំបន់ និង​សកល​ផងដែរ។សម្តេចតេជោ​បានបញ្ជាក់ពីភាពខ្លាំងរបស់អាស៊ាន ដែលបានផ្តល់​អាទិភាព​ខ្ពស់​បំផុត​ទៅ​ដល់​ការ​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ច ជាពិសេសការ​បង្កើត​ឡើង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ជា​ច្រើន​ដូច​ជាកូរ៉េ ចិន ជប៉ុន អូស្ត្រាលី​ជាដើម ​និង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែល​ទាំង​អស់នេះ កម្ពុជាគាំទ្រជានិច្ច ដល់ពហុភាគី និយម ដោយសេរី បើក​ចំហរ មានបរិយាបន្ន និង​តម្លាភាពដែល មានអង្គការពាណិជ្ជកម្មពិ​ភពលោ​កជាស្នូល។ សម្តេចថា ​អាស៊ាន​ក៏បាននិង​កំពុង​ខិតខំគិតគូរ ស្វែងរកប្រភពកំណើនថ្មី ខ្សែច្របាក់ផ្គត់ផ្គង់តំបន់ ឲ្យកាន់តែប្រសើរ ពី​ការត​ភ្ជាប់​​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ដែលតំបន់អាស៊ា​នប​ន្តស​ម្រេច​បាន​មិន​ត្រឹមតែ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប៉ុណ្ណោះ​ទេ​ ​តែថែមទាំង​មានភាពធន់​និងមាន​ជីវភាពកំណើនផងដែរ។ អាទិភាពទាំងអស់នេះ ត្រូវ​បាន​ច្បាស់​ក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ​ក៏ដូចជាផែនការ​យុទ្ធសាស្ត្រ នៃ​សសរស្ដម្ភទាំងបីរបស់សហគមន៍អាស៊ានផងដែរ។ អាស៊ានបានប្រកាន់ខ្ជាប់នូវគោលការណ៍​បរិយាប័ន្ន​នៅក្នុងការកសាងសហគមន៍របស់ខ្លួន ដែលផ្ដោតលើប្រជាជន និង​យក​ប្រជាជ​ន​ជា​ស្នូល​​ជា​មួយ​នឹងចក្ខុវិស័យមិនទុកកន្លែងណាមួយ ឬប្រជាជនណាម្នាក់ចោលនោះទេ។ សម្ដេចសង្ឃឹមថា បទប​ង្ហាញនេះនឹង​ចូល​រួមចំណែកផ្ដល់ជាពុទ្ធិ​សម្រាប់​សាធារណ​ជន​នៅ​​​វេទិកា​អន្តរជាតិ ដើម្បីឲ្យពួកគេបានស្គាល់ និងយល់កាន់​តែច្បាស់​ពី​អាស៊ាន និង​ពី​សមិទ្ធផល​ក៏ដូចជា​យន្តការ​របស់​អាស៊ាន ដែលយកសន្តិភាព ស្ថេរភាពតំបន់​ធ្វើជាមូលដ្ឋាន​ស្នូល ​ដើម្បី​ជំរុញ​សមាហរណកម្ម និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់៕ អត្ថបទ៖ មុត សុទ្ធ

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើត​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរបានយ៉ាងល្អ

2024/09/10 12:04:53 pm        311
នៅទីក្រុងសែអ៊ូលព្រឹកថ្ងៃទី១០កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា បាន​ដឹ​ក​នាំគណៈប្រតិភូអញ្ជើញចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងឯកឧត្តម អ៊ូ វ៉ន់ ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។ឯកឧត្តម ប្រធានរដ្ឋសភាកូរ៉េ បានសំដែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ ដែល បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជាពិសេសគឺបានអញ្ជើញទៅវិមានរដ្ឋសភាកូរ៉េ។ ឯកឧត្តមបានកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានា យករ​ដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំប្រទេសមករកសុខសន្តិភាពនិងមានការរីកចម្រើន​ហើយក្នុ​ងឱកាសនេះ​ឯក​ឧត្តម​បានសូមអបអរសាទរជាថ្មីចំពោះសម្ដេចតេជោដែលត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភានៅឆ្នាំនេះ។បើតាមឯកឧត្តម ស៊្រី ថាមរ៉ុង្គ ប្រតិភូអមដំណើរសម្តេចតេជោបានឱ្យដឹងថា ភាគីកូរ៉េបានអរគុណចំពោះសម្តេចតេជោ ដែលបាននាំមកនូវការកសាងទំនាក់ទំនងរវាងប្រទេសទាំង២បានយ៉ាងល្អ។ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភាពផងដែរដែលឯកឧត្តមបានដឹងថាសម្ដេចបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការកសាងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជាដោយបានស្ដារនូវទំនាក់ទំនងឡើងវិញនៅឆ្នាំ ១៩៩៧ ហើយឯកឧត្តមសង្ឃឹមថាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសាធារណៈរដ្ឋកូរ៉េនិងកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀតនៅពេលអនាគត។ឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថាកម្ពុជាបានបង្កើតឡើងហើយ នូវសមាគមមិត្តភាពព្រឹទ្ធសភា​និង​រដ្ឋ​សភា​កម្ពុជា ជាមួយនឹងសភានៃសាធារណរដ្ឋកូរ៉េ ឱ្យឯកឧត្តមសូមស្វាគមន៍យ៉ា​ងកក់ក្តៅ​ចំពោះ​ការបង្កើត​ស្វាគម​នេះឡើង​ហើយ​ឯកឧត្តមមានការសោកស្ដាយ​ដែលខាងភាគីកូរ៉េមិន​ទាន់បានបង្កើតឡើង​នៅឡើយ ហើយសន្យាថា​នឹង​បង្កើត​ឡើងនៅពេលឆាប់ៗនេះ។ ឯកឧត្តមបានសម្ដែងនូវការពេញចិត្តនិងរីករាយនៅការកើតឡើងទំនាក់ទំនងវិស័យពាណិជ្ជកម្មនិងកិត្តិយោគដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានការកើតឡើងយ៉ាងខ្លាំង ហើយការបង្កើតនៅកិច្ចព្រមព្រៀង​ពាណិ​ជ្ជ​​កម្ម​សេរីកន្លងមក និងបានបង្ករលក្ខណៈកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០បានទៅចូលរួម វិនិយោគ​នៅកម្ពុជា។ ឯកឧត្តមក៏បានស្នើសុំ សម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងសម្រួល​ដល់​ការ​វិនិ​យោគរបស់សាធារណរដ្ឋកូរ៉េផងដែរ ដើម្បីអាចឲ្យពួក​គេមា​នលទ្ធ​ភាព​ពង្រី​កនៅទំ​នាក់ទំនងនិងកិច្ច​សហប្រតិ​បត្តិ​ការ​បង្កើន​ការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយការឯកភាពគ្នាប​ង្កើត​នូវ​តំប​ន់សេដ្ឋកិច្ចពិសេស ​សម្រាប់ក្រុម​ហ៊ុន​កូរ៉េ​ដែលបានព្រមព្រៀងក្នុងដំណើរទស្សនកិ​ច្ចរបស់ស​ម្ដេច​ធិបតីនាយក​រដ្ឋ​មន្ត្រី​កន្លងមក ​ភាគីកូរ៉េនឹង​ពិចារណា រៀប​ចំ​បង្កើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេសនេះ។ ឯកឧត្តមបន្តថា កូរ៉េនិងបន្តដល់តួនាទីសំខាន់ក្នុងការ​ផ្ទាល់​នៅគំរោងODA ដើម្បីគាំទ្រដល់ការរីកចម្រើននិងការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ ហើយតាមអង្គការ កយ កា របស់​កូរ៉េ ក៏បានចូលរួមចំណែកនៅក្នុងការដោះមាននិងគម្រោងជាច្រើនទៀត។នៅពេលបច្ចុប្បន្នក៏ដូចជាអនាគត។ឯកឧត្តមក៏បានសម្ដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនានាដែលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុហើយឯកឧត្តមសង្កេតឃើញថាប្រទេសកម្ពុជាបានខិតខំយ៉ាងច្រើន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក៏បាន​និងកំពុង​គាំទ្រ​នូវ​គ​ម្រោងរបស់កម្ពុជា​ក្នុងការកាត់​បន្ថយឧស្ម័ន​ដែល​កើត​ចេញ​​ពីផ្ទះកញ្ចក់និង សកម្មភាពនានានៃគម្រោងមេគង្គផងដែរ និងរីករាយដែលបានឃើញទំនាក់​ទំនង​រវាង​ប្រជា​ជន​នៅប្រជាជនមានការផ្លាស់ប្ដូរឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩ ជាពិសេសប្រជាជន​កូរ៉េ​បានទៅទ​ស្ស​នកិ​ច្ចប្រា​សាទរ​អង្គ​រ​វត្ដ​និងខិតខំធ្វើយ៉ាង​ណាស​ម្រួល​សេវាទេ​ស​ចរណ៍ដើម្បីប្រជាជនកម្ពុជាបាន​ទៅទ​ស្ស​នកិច្ចនៅកូរ៉េផងដែរ​ហើយសង្ឃឹម​ថាទំហំទេសចរនៃប្រទសទាំង២​នឹងមានកា​រកើ​នឡើ​ង។ទន្ទឹមនេះ​រដ្ឋាភិបាលកូរ៉េ​ក៏បាន​និងកំពុង​ជួយ​សម្រួលដល់ការ រស់​នៅរបស់ប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េប្រមាណជា៦ម៉ឺននាក់ ដោយកែសម្រួលលក្ខខណ្ឌ​ការងារ ប្រកប​ដោយសន្តិភាព និងការពារពលករទាំងនោះឲ្យបានត្រឹមត្រូវ។       សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភាកូរ៉េ ដែលបា​នទទួ​ល​ស្វា​គមន៍យ៉ាងកក់ក្តៅចំពោះ​ដំណើរ​ទស្សនកិច្ចរបស់សម្ដេចជាលើកដំបូងក្នុងឋានៈជាអង្គការនីតិបញ្ញត្តិ។ សម្ដេចក៏បានអបអរសាទរ ឯកឧត្តម អ៊ូ វ៉ន់ស៊ីក ដែលត្រូវបានតែចង់ជាប្រធានរដ្ឋសភាកន្លងមក និង បានថ្លៃអំណរគុណ ដែលឯកឧត្តមប្រ​ធាន​រដ្ឋ​សភាព​កូរ៉េបានសម្ដែងនូវការលើកទឹកចិត្តឲ្យមាន ការរីកចម្រើនថែមទៀតនាយទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជា។ សម្ដេចក៏បានសម្ដែងនៅក្រោយរីករាយផ្ទាល់តែចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ ហើយសម្ដេចក៏​បាន​រំលឹកផ​ង​ដែរថាការផ្ដួ​ច​ផ្ដើមឲ្យមានទំនាក់ទំនង​ឡើងវិញ​រវាង​កម្ពុជា​និង​សាធារណរដ្ឋកូរ៉េ​ពិតជាមិ​ន​ងាយស្រួលទេ។ហើយ​ដែលសម្ដេចបានតស៊ូស្វះ​ស្វែងខិត​ខំធ្វើឲ្យទំនាក់​ទំនងចាប់​តាំង​ពីឆ្នាំ១៩៩៦មកធ្វើឲ្យទំនាក់ទំនងនេះមានការរីក​ចម្រើនឡើងវិ​ញហើយរហូតដល់ពេលនេះ​យើងមាន​ការរីក​ចម្រើន​ទាំង​ក្នុងវិស័យសេដ្ឋកិច្ចនិងនយោបាយ។សម្តេចពិតជាមានមោទនភាពដែលខ្លួនសម្តេចផ្ទាល់ជាស្ថាបនិក បាន​រួម​ចំណែក កសាងនៅទំនាក់​ទំ​នង​នេះហើយពេញចិត្តចំពោះ​ការ​រីក​លូ​តលាស់លើគ្រប់វិស័យ​រវាងប្រទេសទាំងពីរ។ ​ឆ្លៀត​ឱកាស​នេះដែរសម្ដេចតេជោក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េដែលបានរួមចំណែកនិងជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជាដែលមានការរីកចម្រើនរហូតដល់សព្វថ្ងៃហើយ សម្តេចក៏មិនភ្លេចសំដែងការដឹកគុណ​ចំពោះសាធារណរដ្ឋ​កូរ៉េ​ដែលពុំបានបិទច្រកចេញចូលចំពោះកម្ពុជានៅពេលដែលមានជំងឺរាតត្បាតកូវីដ-១៩ ដោយនៅតែមា​ន​ការ​ហោះ​ហើរ​ជាធម្មតាដែលជា​ច្រកចេញសម្រាប់ប្រជាជនកម្ពុជានិងជនបរទេសចេញចូលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបានសម្ដែងនូវក្តីសង្ឃឹមថាតាមរយៈនៃការបើកព្រលានយន្តហោះថ្មីនៅសៀមរាបនិងគម្រោងបើកព្រលានយន្តហោះនៅភ្នំពេញនៃឆ្នាំក្រោយអាចទៅជួយពង្រីកថែមទៀតនៅទំហំទេសចរណ៍និងបានថ្លែងអំណរគុណដល់សា​ធា​រ​ណ​រដ្ឋកូរ៉េដែលបានអនុគ្រោះនិងសម្រួលលក្ខ័ណ្ឌការរងារដល់ពលករកម្ពុជា ដើម្បីពេលត្រឡប់ទៅកម្ពុជាវិញបាន​នាំយក​នូវ​បច្ចេកប្រជាបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជារួមចំណែកដោយការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ សម្ដេចថាប្រទេសទាំងពីរកម្ពុជានិងកូរ៉េជា ប្រទេសដន្លងនឹងគ្នាដោយប្រជាជនកម្ពុជា ជាពិសេសស្ត្រីកម្ពុជា​បានរៀប​ការជាមួយនឹងជនជាតិកូរ៉េជាច្រើនប្រមាណជាប្រាំបីពាន់នាក់ដែលមានកូនចៅរហូតដល់ទៅប្រមាណជា១៥.000 នាក់​​ហើយសម្តេចក៏សំណូមពរឲ្យរដ្ឋាភិបាលកូរ៉េផ្ដល់ឱកាសឲ្យកូនចៅរបស់ពួកគេបានរៀនទាំងភាសាខ្មែរនិងកូរ៉េផង ដើម្បីឲ្យគេមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជាការជួយដល់សេ​ដ្ឋកិច្ចរ​បស់​ប្រទេ​សកូរ៉េផងដែរ។​ សម្ដេចក៏បាន ជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មី​របស់សម្ដេច​ធិបតី​នាយក​រដ្ឋ​មន្ត្រីបា​ន​ខិត​ខំការពារ​ថែទាំ​អ្នក​​វិនិយោគទុនកូរ៉េ ហើយរាជរដ្ឋា​ភិ​បាល​នឹង​ខិត​ខំប្រឹងប្រែងការពារធានា​នូវសុខ​សន្តិភាព​ជារួម​សម្រាប់ ការពារដល់​អ្នក​វិនិយោគផងដែរ។ សម្ដេចក៏បា​នស​ម្ដែងនូ​វ​ការ​អប​អរសាទរនិង​ទន្ទឹងរង់​ចាំ ការ​ស្ថាបនាស្ពាន​មិត្ត​ភាព​កម្ពុជា-កូរ៉េ ឆ្លងទន្លេសាបនិង​ទ​ន្លេមេគ​ង្គ​ដែ​លនឹងចេញជារូបរាង​នៅពេលមិនយូរ​ខាងមុខហើយ​ក៏សូមថ្លែង​អំណរ​គុណ​ដល់​សា​ធា​រ​ណៈរដ្ឋកូរ៉េដែលកំពុងបន្តជួយផ្លូវលេខ៤៨ ផ្លូវជាតិលេខ២ និងលេខ២១៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF)

2024/09/09 06:06:40 pm        68
ភ្នំពេញ ៖ នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ រាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ដែលមានវត្តមានអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence) ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព៕

កម្ពុជា-ឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត

2024/09/06 06:44:23 pm        130
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្ដម Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កេីតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។ សម្តេចធិបតីបានអបអរសារទរឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងត្រៀមធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។ សម្ដេចធិបតី និង ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត ក៏បានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្ដានុពលមួយចំនួន មានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិនិងសន្ដិសុខ កសិកម្ម និងទេសចរណ៍ រួមទាំងការពិចារណាលើលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរបន្ថែមទៀត៕

នាយកប្រចាំតំបន់អាស៊ី​ នៃទស្សនាវដ្តី Newsweek វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល​រយ:ពេល១ឆ្នាំរបស់​រាជរដ្ឋាភិបាល​កម្ពុជា​

2024/09/03 07:10:04 pm        176
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្ដី News Week ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី​ នៃទស្សនាវដ្តី​ Newsweek បាន​ចាប់អារម្មណ៍ចំពោះការបន្តរក្សាបាននូវសន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​សុខសុវត្ថិភាព​នៅកម្ពុជា ក៏ដូចជាភាព​រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា​ ព្រមទាំងបានអបអរសាទរ​ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ដែលសម្រេចបាននូវ​សមិទ្ធផល​ជាច្រេីន​ក្នុងរយៈពេល១ឆ្នាំ រួមមាន​ជាអាទិ៍៖​ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងការកែលម្អបរិយាកាសវិនិយោគឱ្យតែល្អប្រសើរ នៅកម្ពុជា​។ លោក Lucius Daniels ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា ទស្សនាវដ្តី Newsweek មានគោលបំណងជួយផ្សព្វផ្សាយអំពីសមិទ្ធផល សក្ដានុពល និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ទៅកាន់ពិភពលោក​។ ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងអរគុណចំពោះទស្សនាវដ្តី Newsweek ដែលបានចាប់អារម្មណ៍ក្នុងការជួយផ្សព្វផ្សាយអំពីទិដ្ឋភាព​ជាក់ស្តែង​ និងសក្តានុពលកម្ពុជា​ ប្រកបដោយតុល្យភាពទៅកាន់ពិភពលោក និងបានលើកទឹកចិត្តឱ្យផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកម្មវិធីគោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការធានាអោយបាននូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ និងការកសាងមូលធនមនុស្ស ការកែទម្រង់ប្រព័ន្ធអប់រំ និងលើកកម្ពស់វិស័យសុខាភិបាល ក៏ដូចជាការធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ៕

យុទ្ធនាការ Fit For Hope 2024 បំផុសការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់

2024/09/03 02:11:44 pm        178
យុទ្ធនាការ Fit For Hope 2024 ដែលជាយុទ្ធនាការលើកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ នៅរៀបចំធ្វើនៅសណ្ឋាការសូហ្វីតែលភ្នំពេញ ។ ជំងឺមហារីកសុដន់មានអត្រាតួលេខឈរនៅលំដាប់ខ្ពស់ជាងគេនៅតាមមន្ទីរពេទ្យក្នុងចំណោមជំងឺមិនឆ្លងទាំងអស់។ ដោយមើលឃើញពីហានីភ័យខ្ពស់ចំពោះសុខភាពស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ទើបមានការរៀបចំនូវយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់ ដែលមានឈ្មោះថា Fit For Hope 2024 រៀបចំដោយវិស័យឯកជន ដែលមានកិច្ចគាំទ្រពី ក្រសួងកិច្ចការនារី និងស្ថាប័នរដ្ឋដទៃទៀត។ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងក្រសួងពាក់ព័ន្ធ ក្នុងការបំផុសគំនិតបង្កើតឱ្យមានយុទ្ធនាការនេះឡើង ដែលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងដល់ស្រ្តី និងក្មេងស្រី អំពីសុខភាពសាធារណៈ ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលផ្ដោតលើកត្តា ការអប់រំ យេនឌ័រ សុខភាពសាធារណៈ និងការលើកកម្ពស់អាហារូបត្ថម្ភ ជួយកាត់បន្ថយអត្រាមរណនៃសុខភាពមាតា និងទារក។  បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍អំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ក្នុងការចូលរួមលើកកម្ពស់សុខភាពសាធារណៈដើម្បីកាត់បន្ថយហានីភ័យខ្ពស់នៃជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ព្រមទាំងលើកទឹកចិត្តដល់ស្រ្តី និងក្មេងស្រី នៅតាមសហគមន៍ កុំមានការខ្មាសអៀន និងត្រូវទៅពិនិត្យសុខភាពស្រ្តីឱ្យបានទៀងទាត់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ថា ក្រៅពីមន្ទីរពេទ្យរដ្ឋមួយចំនួន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកមន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកថ្នាក់ជាតិ ដែលបើកដំណើរចាប់ពីកញ្ញាឆ្នាំ ២០២៤ នេះ លើការពិគ្រោះជំងឺមហារីក។ ចំណែកការព្យាបាល អាចនឹងផ្ដល់សេវាជូននាចុងឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ ។ សូមបញ្ជាក់ថា នេះជាគំនិតផ្ដួចផ្ដើមដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ទាល់ ហើយក៏មានការយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។ យុទ្ធនាការ Fit For Hope 2024 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១១ ១២ និង១៣ ខែតុលា ខាងមុខនេះ ដែលបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់អាចចូលរួមពិគ្រោះ និងពិនិត្យស្វែងរកជំងឺមហារីកសុដន់ជាមួយគ្រូពេទ្យឯកទេស ដោយមិនគិតថ្លៃ នៅទីតាំងចំនួន ៣ កន្លែង គឺ នៅផ្សារទំនើបអ៊ីអន១ , The Factory Phnom Penh និងនៅបរិវេណខាងមុខវត្តបុទុមវត្តី៕

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារជំរុញការរៀបចំ និងការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ

2024/09/03 11:42:14 am        186
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ​របស់​គណៈកម្មាធិការ​ពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្ត គម្រោងព្រែកជីហ្វូណនតេជោ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

រូបថតសម្ដេចតេជោ ហ៊ុន សែន ពីរសន្លឹកថតក្នុងពេលខុសគ្នា ១៩៩៨-២០២៤ ប៉ុន្ដែមានកាយវិការប្រហាក់ប្រហែលគ្នា

2024/09/01 11:11:51 am        63
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញរូបថតពីសន្លឹក ដែលរូបថតនេះ មួយសន្លឹកថតកាលពីឆ្នាំ ១៩៩៨ ដែលពេលនេះសម្ដេចមានវ័យ៤៦ឆ្នាំ និងមួយសន្លឹកទៀតថតកាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៤នេះ។ ទោះបីជារូបថតទាំងពីរខុសទីកន្លែងគ្នា ពេលវេលាខុសគ្នា អាយុខុសគ្នា និងបំពេញ ការងារខុសគ្នាតែកាយវិការប្រហាក់របស់សម្ដេចប្រហែលគ្នា។សម្ដេចតេជោបានសរសេរថា៖«រូបថត២សន្លឹកមួយសន្លឹកថតឆ្នាំ១៩៩៨ក្នុងវ័យ៤៦ឆ្នាំជានាយករដ្ឋមន្រី្តពេលធ្វើបទសម្ភាសជាមួយសារព័ត៌មាននៅផ្ទះតាខ្មៅ។ មួយសន្លឹកទៀតថតថ្ងៃ៣០សីហា២០២៤ក្នុងវ័យ៧២ឆ្នាំ បំពេញតួនាទីជាប្រមុខរដ្ឋស្តីទីទទួល សារតាំងអគ្គរដ្ឋទូតអូស្ត្រាលីនៅវិមាន ព្រឹទ្ធសភាចំការមន។ រូបថតទាំងពីរខុសទីកន្លែងគ្នាពេល វេលាខុសគ្នា អាយុខុសគ្នានិងបំពេញ ការងារខុសគ្នាតែកាយវិការប្រហាក់ប្រហែលគ្នា»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការផ្តល់ប្រាក់ឧបត្ថម្ភរស់នៅប្រចាំថ្ងៃដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នៅកោះស៊ូម៉ាត្រា
12/19/2025 09:12 PM
ឪពុកម្តាយនៅឥណ្ឌា ខកចិត្តពេលដែលកូនៗរបស់ពួកគេមានជំងឺគ្រាប់ឈាមក្រហមធ្វើតេស្តមានវីរុសហ៊ីវ
12/19/2025 09:12 PM
ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM