សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារអបអរសាទរខួបលើកទី៩ នៃដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌ

2024/12/02 09:40:58 am        112
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារព្រមគ្នាដើម្បីអបអរសាទរខួបលើកទី៩ នៃដាក់បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថាថ្ងៃទី២ ខែធ្នូ (២ធ្នូ ២០១៥ - ២ ធ្នូ ២០២៤)នេះ គឺជាខួប​៩​ឆ្នាំ​ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ​របស់​អង្គការ​យូ​ណេស្កូ នៅប្រទេសណាមីប៊ី។ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែល​ប្រជាជនខ្មែរនិយមលេងក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពី សាមគ្គីភាពជាធ្លុងមួយ ក្នុង​ការ​យក​ឈ្នះ​ក្រុម​ប្រកួត​ជា​លក្ខណៈកម្សាន្ត។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា«កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ច​របស់​កូន​ខ្មែរគ្រប់ៗរូប ដើម្បីថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ឱ្យបានគង់វង្សសម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ៗ​បន្ត​ទៀត»​។សូមបញ្ជាក់ថារហូតមកដល់ពេលនេះសម្បត្តិវប្បធម៌ខ្មែរមានចំនួន១២ហើយ ដែលត្រូវបានចុះ បញ្ជី​ក្នុង​អង្គការយូណេស្កូ ដោយក្នុងនោះបញ្ជីបេតិកភណ្ឌពិភពលោកមានដូចជា រមណីយដ្ឋាន​អង្គរ​ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក,ប្រាសាទព្រះវិហារ ចុះ​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា,និងប្រាសាទសំបូរព្រៃគុក ចុះថ្ងៃ​ទី​៨ ​កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញ។ រមណីដ្ឋានប្រាសាទកោះកេរ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។សម្រាប់​បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិវិញ មានដូចជារបាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី ,ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង, ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅ​ទីក្រុងវិនឌុក ប្រទេសណាមីប៊ី,ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុង​អេតឌីស​អា​បាបា ប្រទេសអេត្យូពី, ល្ខោនខោល ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស,និង គុនល្បុក្កតោ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជា​ណាចក្រក្រម៉ារ៉ុក។ដោយឡែកសម្រាប់បញ្ជីចងចាំស្មារតីនៃពិភពលោកវិញ មានដូចជាបណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស, ឯកសារ​សំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាង​ចូវ ​ប្រទេសចិនខណៈរឿងអ៊ីណាវបុស្បា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេស​បារាំង​៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី​ ហ៊ុន ម៉ាណែត ប្រកាសផ្តល់ផ្លូវកៅស៊ូ១ខ្សែ និងសម្ភារប្រើប្រាស់មួយចំនួនទៀត​ដល់​សហគមន៍​ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

2024/12/02 09:04:19 am        302
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់​ផ្លូវ​កៅស៊ូ​មួយ​ខ្សែដែ​ល​មាន​ប្រវែង ៨គីឡូវម៉ែត្រ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់សហគមន៍​ទេសចរណ៍​ធម្មជាតិ​កំព​ង់​ភ្លុក​ ដែលស្ថិត នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។តាមរយៈតេលេក្រាម និងហ្វេសបុកនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង​ថា​បន្ទាប់​ពី​សម្តេច​បាន​ចូលរួម​កម្ម​វិធី​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ា​តុង​អង្គរវត្តលើកទី២៩ សម្តេចបានឆ្លៀតឱកាសចុះមកពិនិត្យស្ថានភាព និងទស្សនា​សហគមន៍​ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សម្តេចបាន​លើក​ឡើង​ថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់​នូវ​ទស្សនីយភាព​បែប​ធម្មជាតិ​នៃ​ការ​រស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិ​សម្បូរ​បែប​របស់​បឹង​ទន្លេសាបផងដែរ។ នៅក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បន្ទាប់​ពី​បាន​ទស្សនកិច្ច និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នក​ប្រកបរបរ​ជា​អ្នក​បើក​បរ​កាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ សម្តេចទទួលបាននូវសំណូមពរមួយចំនួន ហើយ​សម្រេច​ផ្តល់​ជាដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះមួយចំនួនផងដែរ ដោយសម្តេចបានឲ្យ ដឹងថា ទី១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាល​គ្រួស​ក្រហម​ដែល​មាន​ស្រាប់​ដើម្បី​ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការហុយ។ ទី២.កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយអោយ​សហគមន៍​មិន​ចាំបា​ច់​ជួល​ដី​ដើម្បី​លក់​សំបុត្រ​ដូចបច្ចុប្បន និងទី៣.ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សា​អនាម័យ និងបរិស្ថាន នៅក្នុងតំបន់។ បន្ទាប់ពីមើលឃើញទិដ្ឋភាពជាក់ស្តែងនៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកនេះដែរ សម្តេច​ធិបតី ក៏បានថ្លែងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពុងភ្លុក ដែល​បាន​រួម​គ្នាច​ង​ក្រង​ជា​សហគមន៍ ដើម្បីផ្តល់ជូននូវ​សេវា​កម្ម​យ៉ាង​ល្អ​ជូន​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​ប្រកប​ដោយ​ស្នាម​ញញឹម និង​សប្បាយរីករាយ ជាពិសេសក៏រួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាបផងដែរ៕ អត្ថបទបាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ ករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម

2024/11/29 05:08:16 pm        107
ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល ព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គបាន យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រកបដោយព្រះរាជជោគជ័យយ៉ាងត្រចះត្រចង់។ សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

សម្ដេច​ធិបតី៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផល នៃការប្រើប្រាស់​គោល​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

2024/11/29 03:25:53 pm        407
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធសមិទ្ធផលនានា​នៅ​តំបន់អភិវឌ្ឍន៍​បឹង​ជង្រុក​តេជោ​ឈ្នះ ឈ្នះ” នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ សម្តេចបវរធិបតី បានលើកឡើងថា ការអភិវឌ្ឍនៅតបន់បឹងជង្រុកនេះ បន្ទាប់​ពី​អវត្ថមាន​សង្គ្រាម ​ហើយយើងនឹងបន្តអភិវឌ្ឍតំបន់នេះបន្ថែមទៀត។ តំបន់អភិវឌ្ឍ​ន៍​បឹង​ជង្រុក គឺជាសមិទ្ធផលដែលកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា ទី១).ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២)​ការ​បញ្ចប់​ជម្លោះ​ដីធ្លី​ជាង២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និង​ជា​ឱកាស​ដ៏​វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ សន្តិភាព​ទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និង​ស្ថិរភាព​សង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត។ សង្គ្រាមអាចកើតឡើងបានយ៉ាងឆាប់រហ័ស និង​ផុយស្រួយណាស់ តាមរយៈការញុះញង់ បញ្ឆេះកំហឹងប្រជាជន ឱ្យស្អប់​រាជ​រដ្ឋាភិបា​ល​ដែល​ឈាន​ទៅ​បង្កើត​ការតវ៉ាផ្សេងៗ។ ក្នុងន័យនេះ សម្តេចបវរធិបតី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿក្រុមអគតិ និង​ជន​បោក​ប្រាស់​ ដើម្បីចូលទន្ទ្រាន ឬ រំលោភដីធ្លីខុសច្បាប់ ហើយបាន​បញ្ជាក់​ថា​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយ​ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ អាចស្នើសុំ មករាជរាជរដ្ឋាភិបាល។ សម្តេច​បវរ​ធិបតី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ប្រើប្រាស់​មធ្យោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជ​រដ្ឋាភិបាល​តាម​ការ​អូសទាញ ឬឧបាយកលរបស់ក្រុមប្រឆាំង ឬញ៉ុះញង់ផ្សេងៗ ឈានទៅ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ហើយ​សូមបងប្អូនប្រជាពលរដ្ឋរក្សាឱ្យបាននូវសាមគ្គីជាតិ ឯកភាពជាតិ និងរួមគ្នា​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការការពារទឹកដី និងមិនចូលរួមជា​មួយ​ក្រុម​ជ្រុល​និយម​គ្រប់​រូប​ភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល។មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានដោះស្រាយ​ជាពិសេស​សម្រាប់​ករណី​ផ្សារ​បឹងឈូក នៅខេត្តបាត់ដំបងដែលជួបបញ្ហាកន្លងមក និងរងគ្រោះដោយអគ្គិភ័យ ដោយ​សម្រេច​កាត់​ចេញ​ពីការវិនិយោគនៃវិស័យឯកជន ដោយ​យក​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជ​រដ្ឋាភិបាល​វិញ ជាមួយនឹងការកសាងឡើងវិញ។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បាន​សម្រេចផ្តល់សិទ្ធិក្នុងការគ្រប់គ្រង និងអាស្រ័យផលជូនអាជីវករផ្សារ លើតូបអាជីវកម្ម​ពេញ​មួយ​ជីវិត​។ ចំពោះភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះវិញ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏​បាន​សម្រេចអភិវឌ្ឍបន្ថែមតាមសំណើ ដោយសម្រេចកសាងបន្ថែមនូវអាគារសិក្សាចំនួន ១ខ្នង, កសាង​ផ្លូវតភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ ព្រមទាំង​សម្រេច​ផ្តល់​ក្រប​ខ័ណ្ឌ​ដល់​លោក​គ្រូ និង​អ្នកគ្រូ ចំនួន ១១នាក់ផងដែរ៕ 

ព្រលានយន្តហោះថ្មីក្រុងតាខ្មៅនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅឆមាសទី១ឆ្នាំក្រោយ ខណៈ​ការសាងសង់​សម្រេចជាង ៩០%

2024/11/28 03:56:53 pm        1237
នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ថា គិតត្រឹម​ថ្ងៃ​​ទី២៨ ខែវិច្ឆិកានេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេច​ការ​សាងសង់​បាន​ជាង ៩០% ខណៈព្រលានយន្តហោះថ្មីមួយនេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅឆមាសទី១ ដើម​ឆ្នាំ២​០២៥​ខាងមុខ។ ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅ​ក្រោយចប់ដំណើរទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ បានមាន​ប្រសាសន៍​ប្រាប់​បណ្តាញអ្នកសារព័ត៌មានឲ្យដឹងថា ក្រោយពីបានដើរពិនិត្យ​វឌ្ឍនភាព​នៃ​ដំណើរ​ការ​សាង​សង់​ព្រលាយន្តហោះថ្ងៃនេះកត់សម្គាល់ឃើញថា ការសាងសង់នេះ​មាន​លក្ខណៈ​ប្លែក​ច្រើន​ និងឃើញថា ជាការសាងសង់មួយក្នុងទំហំធំពុំធ្លាប់មានពីមុនមក។ ឯកឧត្តម ឆារស៍ វ៉ាន់ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ការចំ​ណាយ​ថវិកា​ក្នុង​ការ​សាង​សង់​ព្រលាន​យន្ត​អន្តរជាតិថ្មីនេះអស់ចំនួនប្រមាណ ១,៣៣៦លានដុល្លារ។ព្រលាន​យន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើការងារ​សាង​សង់​ព្រលាន​យន្ត​ភ្នំពេញថ្មីមួយនេះ៕ អត្ថបទ ឈិត បូរ៉ាវី 

ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក

2024/11/28 03:14:50 pm        322
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេច​បវរធិបតីអំពី​អាជីវកម្ម​របស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។ លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព ហើយតាមរយៈនេះ ក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យនេះ ដែលធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ, កំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាអាទិភាពចំពោះការធានាឱ្យបាននូវបរិយាកាសអំណោយផល, ភាពប្រកួតប្រជែង, ភាពរីកចម្រើន, និងភាពជោគជ័យរបស់វិស័យឯកជន ដែលកំពុងតែមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការអាជីវកម្មសម្រាប់ពេលអនាគត របស់ក្រុមហ៊ុន៕

សម្តេចប្រធានរដ្ឋសភា៖ ស្រ្តីដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍

2024/11/28 01:36:03 pm        267
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍ថានៅពេលសកលលោកកំពុងប្រឈមបញ្ហាកាន់តែមានភាពសាំញាំ និងស្មុគស្មាញឡើង ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាពជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ សម្តេចបានគូសបញ្ជាក់ថា ជារឿយៗ ស្ត្រីតែងប្រឈមមុខនឹងជម្លោះជាច្រើនប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន។នៅពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា ដែលរៀបចំធ្វើ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី បានប្រសាសន៍ថា ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជាងនេះទៅទៀតស្ត្រីដើរតួយ៉ាងសំខាន់ ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពសង្គម និងលើកកម្ពស់ធម្មានុភាពនយោបាយ។ ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។នៅពេលស្រ្តីមានតួនាទីកាន់តែសំខាន់នៅក្នុងសង្គមបែបនេះ សម្តេចប្រធានរដ្ឋសភាស្នើថា តាមរយៈអំណាចនីតិប្បញ្ញត្តិ សមាជិកសភាអាចប្រើប្រាស់ច្បាប់ ថវិកាជាតិ គោលនយោបាយ និងកម្មវិធី ដែលដាក់បញ្ចូល នូវរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងអភិបាលកិច្ចនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិ។ ការតស៊ូមតិ ការជជែកដេញដោល និងការអនុម័តច្បាប់ ដែលគាំទ្រដល់ការអនុវត្តរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ជាកិច្ចការមួយដ៏សំខាន់ ដែលសមាជិកសភាត្រូវធ្វើ។សូមជម្រាបថា សិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា មានអញ្ជើញចូលរួមពីសមាជិកសភាមកពី  បណ្តាប្រទេសមួយចំនួនក្នុងសហគមន៍អាស៊ាន និងដៃគូមួយចំនួន។ សិក្ខាសាលានេះប្រារព្ធធ្វើនៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨និង២៩ខែវិច្ឆិកាឆ្នាំ២០២៤។នៅក្នុងពិធីបើកសិក្ខាសាលានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងផងដែរ ពីការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅកម្ពុជាក្នុងការជំរុញនូវរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។ ជាមោទនភាពជាខ្លាំង ដែលកម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងចំណោមសមាជិកអាស៊ាន និងជាប្រទេសទីពីរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំរបាយការណ៍មានលក្ខណៈទូលំទូលាយ ស្តីពី "លទ្ធផល នៃការវាយតម្លៃឱកាស សម្រាប់ស្ត្រីក្នុងប្រតិបត្តិការសន្តិភាព" ដែលត្រូវបានបោះពុម្ភផ្សាយនៅឆ្នាំ ២០២៣។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រីនៅគ្រប់វិស័យ និងគ្រប់កម្រិត រួមទាំងកងកម្លាំងប្រដាប់អាវុធ ផងដែរ។ សម្តេចបានលើកឡើងថា ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ បានអនុម័តឯកសារជាច្រើន ដើម្បីជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ រួមទាំងផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងឯកសារទស្សនទាន ស្តីពីការពង្រឹងយន្តការគាំទ្រ ដល់កងរក្សាសន្តិភាពស្ត្រីអាស៊ាន ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីសម្រេចចិត្ត ស្តីពីការលើកកម្ពស់តួនាទីសមាជិកសភាស្ត្រី ក្នុងការជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដែលត្រូវបានផ្តួចផ្តើម និងសហគាំទ្រដោយសភាកម្ពុជា ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣។ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សមាជិកសភាក៏អាចដើរតួនាទីជាអ្នកកសាងសន្តិភាព ជាពិសេសក្នុងពេលមានវិបត្តិ។ សមាជិកសភាគួរយកចិត្តទុកដាក់ ប្រើប្រាស់តួនាទីដើម្បីបន្ធូបន្ថយនូវភាពតានតឹង ជំរុញការសន្ទនានិងការជឿទុកចិត្ត និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះតាមរយៈការស្វែងយល់ពីបញ្ហាប្រឈម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខ ពីការស្តាប់ពីតម្រូវការរបស់ប្រជាពលរដ្ឋ វាពិតជាមានតម្លៃហើយអាចឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ៕

សម្តេចតេជោ និងសម្តេចធិបតី​ ផ្ញើសារ​អបអរសាទរ ខួប៦ឆ្នាំ នៃ​ការ​បញ្ចូល​ល្ខោន​ខោល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌អរូបី

2024/11/28 11:13:24 am        383
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន​ផ្ញើសា​រ​អបអរ​សាទរ​ខួប​៦ឆ្នាំ នៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ​របស់​អង្គ​ការ​យូណេស្កូ។នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះគឺជាខួប៦ឆ្នាំហើយ ដែលល្ខោនខោល ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២៤)។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង ថា«ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេស​វិសាល​អស្ចារ្យ​របស់​កម្ពុជា​ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុង​ឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុង​បញ្ជី​អរូបី​នៃ​មនុស្ស​ជាតិ​នាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់​តែ​ល្បី​សុះសា​យទូទាំងពិភពលោកហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅ​លើ​វេទិកាបេតិកភ័ណ្ឌពិភពលោកនោះ។ សម្តេចតេជោ បានលើកឡើងទៀតថា« កិច្ចការពារ​បេតិក​ភណ្ឌ​វប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។សូមបញ្ជាក់ថារហូតមកដល់ពេលនេះសម្បត្តិវប្បធម៌ខ្មែរមានចំនួន១២ហើយ ដែលត្រូវបានចុះ បញ្ជី​ក្នុង​អង្គការយូណេស្កូ ដោយក្នុងនោះបញ្ជីបេតិកភណ្ឌពិភពលោកមានដូចជា រមណីយដ្ឋាន​អង្គរ​ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក,ប្រាសាទព្រះវិហារ ចុះ​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា,និងប្រាសាទសំបូរព្រៃគុក ចុះថ្ងៃ​ទី​៨កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញ។សម្រាប់​បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិវិញ មានដូចជារបាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី ,ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង, ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅ​ទី​ក្រុង​វិនឌុក ប្រទេសណាមីប៊ី,ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុង​អេតឌីស​អាបាបា ប្រទេសអេត្យូពី, ល្ខោនខោល ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វីស នៃ​សាធារណ​រដ្ឋ​ម៉ូរីស, គុនល្បុក្កតោ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះ​រាជា​ណា​ចក្រ​ក្រម៉ារ៉ុក និងរមណីយដ្ឋានប្រាសាទកោះកេរ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។ដោយឡែកសម្រាប់បញ្ជីចងចាំស្មារតីនៃពិភពលោកវិញ មានដូចជាបណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស, ឯកសារ​សំឡេង​និទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅ​ខេត្ត​ខ្វាងចូវ ប្រទេសចិនខណៈរឿងអ៊ីណាវបុស្បា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅសាធាណរដ្ឋសង្គមនិយមវៀតណាម

2024/11/28 09:43:16 am        338
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាង​បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

ព្រះករុណាព្រះមហាក្សត្រ យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល១ថ្ងៃ នៅប្រទេសវៀតណាម

2024/11/28 09:08:45 am        349
ព្រឹកថ្ងៃទី២៨វិច្ឆិកានេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាណាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ស្តេចយាង​ចាក​ចេញ​ពី​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​១​ថ្ងៃ​នៅ​សាធារណ​​រ​ដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែវិច្ឆិកា ។ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គគឺតបតាមការអញ្ជើញរបស់ ឯកឧត្តម លឿង គឿង ប្រធា​នាធិបតី​នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រះរាជសាររបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងផ្ញើជូនជនរួមជាតិ ដែលឡាយ​ព្រះហស្ត​លេខា​កាល​ពី​ថ្ងៃ​ទី២៥ វិច្ឆិកា ឆ្នាំ២០២៤ បានក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និង​ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់,សម្តេច ឯកឧត្តម លោកជំទាវ លោក លោក​ស្រី លោកតា លោក យាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅបំផុតដោយព្រះអង្គបានមានព្រះរាជបន្ទូលសូមព្រះអនុញ្ញាត និងអនុញ្ញាត​ពី​សម្តេច​ព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្ត​មាន​ពីមាតុប្រទេស ចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ ដើម្បី​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ។ព្រះករុណា​បានមានព្រះរាជបន្ទូលបញ្ជាក់ថា៖នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ ខាងលើនេះ សម្តេច​អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ព្រះ​អង្គ​ក្នុង​ព្រះ​បរមនាម ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះករុណា បានសូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូម​ប្រគេន​ពរ​ព្រះថេ​រានុ​ត្ថេរៈ​គ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោក​យាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមព្រះប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។យាង​និង​អញ្ជើញ​ថ្វាយ​ព្រះរាជវន្ទន​កិច្ចព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ សង្កេតឃើញវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ រាជវង្សានុវង្ស ឥស្សរជន​ជាន់​ខ្ពស់ មន្ត្រីអ្នកមុខអ្នកការសំខាន់ៗផងដែរ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​នាយក​ព្រះរាជ ខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំងតំណាងជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និង​រដ្ឋសភា។ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជ​សវនាការ​ជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹង ស្មារតី ភាព​ជា​អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរ​អង្វែង រវាងប្រទេសទាំងពីរ។ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់សាធារណរដ្ឋ សង្គម​និយម​វៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ ប្រទេសទាំងពីរ ព្រមទាំងនឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​ចំណង​មិត្ត​ភាព​ដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ៕ អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

IAEA ជំរុញបញ្ឈប់ការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ដើម្បីបញ្ចៀសហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ
06/01/2026 03:06 PM
លីបង់៖ ក្រុមហេសបូឡាត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ និងជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ
06/01/2026 03:06 PM
ក្រសួងការងារបន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. និងការចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ដល់បណ្ដា២៥ រាជធានី-ខេត្ត
06/01/2026 02:06 PM
ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ថយអ្នកចុះឈ្មោះ តែកើនអ្នកចូលរួមជាង ៥០០នាក់
06/01/2026 02:06 PM
ទីក្រុង Mexico City ពន្លឿនការរៀបចំត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
06/01/2026 02:06 PM
មួយសប្តាហ៍បណ្តេញជនបរទេសជាង៩០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
06/01/2026 02:06 PM
សម្តេច ម៉ែន សំអន៖«គ្រោះធម្មជាតិមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់​បន្ថយ​ការ​ខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិត តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការ​ជួយគ្នា​ទៅវិញ​ទៅមកក្នុងស្មារតីសាមគ្គីភាព»
06/01/2026 02:06 PM
កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
06/01/2026 02:06 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
06/01/2026 02:06 PM
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
06/01/2026 02:06 PM