សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

កម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព

2024/05/16 03:37:03 pm        91
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា ជាមួយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សាធារណរដ្ឋកូរ៉េ-ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។ ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើការខិតខំជំរុញពាណិជ្ជកម្មនិងវិនិយោគឱ្យកាន់តែល្អប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ទន្ទឹមនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឱ្យកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ លើវិស័យការពារជាតិនិង សន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា-កូរ៉េ លើការហ្វឹកហាត់ផ្នែកយោធារួមគ្នា លើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព តាមរយៈភាពជាដៃគូត្រីភាគីរវាងអង្គការសហប្រជាជាតិ-កូរ៉េ-កម្ពុជា (UN-ROK-Cambodia) និងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមមាន៖ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអ៊ិនធឺណិត ជាដើម។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើវិស័យកសិកម្ម ការងារ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល វប្បធម៌ និងសិល្បៈ។មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលក្នុងនោះ សម្តេចធិបតី បានវាយខ្ពស់ចំពោះកិច្ចសហការរបស់កូរ៉េ ដែលបានចូលរួមជួយចំណែកនៅក្នុងក្របខ័ណ្ឌមេគង្គ និងការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន-កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership) ជាដើម៕ ដោយ ៖ ដារ៉ា

សម្ដេចធិបតី និងប្រធានាធិបតីកូរ៉េ អញ្ជើញជាសហធិបតីក្នុងពិធី​ចុះអនុស្សរណៈយោគយល់​គ្នាលើឯកសារ​សំខាន់ៗ ចំនួន៦

2024/05/16 12:03:52 pm        170
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោយជំនួបទ្វេភាគី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញ​ជា​សហធិបតី​ក្នុងពិធីចុះអនុស្សរណៈយោគយល់​គ្នាលើឯកសារ​ចំនួន ៦ រួមមាន៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង  រវាង រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ ។៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ ។

តេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន (Samdech Hun Sen of Cambodia) មានសញ្ញាធិកពណ៌ខៀវនៅពីក្រោយ

2024/05/15 03:57:55 pm        326
ភ្នំពេញ៖ក្រុមការងារបច្ចេកទេសតេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤នេះ បានបញ្ជាក់អំពីតេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន (Samdech Hun Sen of Cambodia» មានសញ្ញាធិកពណ៌ខៀវនៅពីក្រោយ (មានចំនួន 900,745 subscribers មកទល់ថ្ងៃទី 15/5/2024)។ និងChannel មួយទៀត គឺសម្រាប់បងប្អូនសរសេរជា Comments ឆ្លើយតបទៅនឹងសារ (message) ឬផូស (post) នីមួយៗនៅក្នុង Telegram Channel សម្តេចបានដែល (មានឈ្មោះថា Samdech Hun Sen of Cambodia/hunsenchat ដែលមានចំនួន 10,988 members មកទល់ថ្ងៃទី 15/5/2024 ។ក្រុមការងារបច្ចេកទេសបានបញ្ជាក់ថា ដើម្បីចៀសវាងមន្ទិលសង្ស័យចំពោះបងប្អូនប្រើប្រាស់ telegram ខ្ញុំសូមជម្រាបថាឆាណែលផ្លូវការ (Official Telegram Channel) របស់សម្តេចតេជោ ហ៊ុន សែន គឺមានឈ្មោះថា “Samdech Hun Sen of Cambodia” មានសញ្ញាធិកពណ៍ខៀវនៅពីក្រោយ (មានចំនួន 900,745 subscribers មកទល់ថ្ងៃទី 15/5/2024)។ ឆាណែលនេះគឺផ្សព្វផ្សាយព័ត៌មានជូនសាធារណៈជនជារៀងរាល់ថ្ងៃ។ ប៉ុន្តែនៅមាន Channel មួយទៀត គឺសម្រាប់បងប្អូនសរសេរជា Comments ឆ្លើយតបទៅនឹងសារ (message) ឬផូស (post) នីមួយៗនៅក្នុង Telegram Channel សម្តេចបាន ដែលមានឈ្មោះថា Samdech Hun Sen of Cambodia/hunsenchat ដែលមានចំនួន 10,988 members មកទល់ថ្ងៃទី 15/5/2024)។ Samdech Hun Sen of Cambodia” និង Samdech Hun Sen of Cambodia/Hunsenchat” គឺជាបណ្តាញ telegram ផ្លូវការរបស់សម្តេចតេជោ៕

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េ

2024/05/15 11:42:40 am        157
នាព្រឹកថ្ងៃទី១៥ឧសភានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់ឯកឧត្តម យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។ គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជីញអមដំណើរ សម្ដេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា ក្រៅពីកម្មវិធីជួបជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគនានា សម្តេចធិបតីនឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ ផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ច សម្ដេចធិបតី និងលោកជំទាវនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោសង្ឃឹមថាឯកអគ្គរដ្ឋទូតកាណាដានឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជាមួយ​អាស៊ានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

2024/05/14 12:35:16 pm        138
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជរាធានីភ្នំពេញ។នៅក្នុងជំនួបនេះ សម្ដេចតេជោសង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកជំទាវ លោកជំទាវ នឹង​ខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវ​បាន​លើក​កម្ពស់​បន្ថែម​ទៀត។ ទាក់ទងទៅនឹងការងារអាស៊ាន គឺកាណាដាកំពុង​តែខិតខំ​ដើម្បី​ស្វែង​រក​កិច្ច​ព្រម​ព្រៀងពា​ណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផល​ប្រយោជន៍​ទាំង​អាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោសង្ឃឹមថាលោកជំទាវ នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ក្នុងឱកាស​នោះលោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា បានបង្ហាញសេចក្តីរីករាយ ដែលកាណាដា​បានក្លាយ​ជាដៃ​គូក្នុងអាស៊ាន ហើយកំពុងតែខិតខំគាំទ្រលើគ្រប់វិស័យ ហើយលោកជំទាវ​នឹង​ប្ដេជ្ញា​ខិតខំ​បន្ត​ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែរីក​ចម្រើន​បន្ថែម​ទៀតនៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសជំរុញកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ពាណិជ្ជកម្ម និងវិនិយោគ រវាងកាណាដា និងកម្ពុជាបន្ថែមទៀត ក៏ដូចជា​ជំរុញ​ការ​វិនិយោគ​ប្រកប​ដោយគុណភាព របស់ក្រុមហ៊ុនកាណាដា ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ដែល​កន្លងមកនេះ មានដូចជា ធនាគារ ABA ក្រុមហ៊ុនធានារ៉ាប់រង Manulife និងក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​។ លោកជំទាវជម្រាបសម្ដេចតេជោថា នឹងខិតខំដើម្បី​ឲ្យមាន​ការ​វិវត្ត​រីក​ចម្រើន​ទៅ​លើកិច្ច​សហ​ប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកំពុង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB លើការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ(Solar) ផងដែរ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកថា កម្ពុជា និងកាណាដា មានទំនាក់​ទំនង​ជាយូរ​លង់​ណាស់​មក​ហើយ ពោលគឺជាង៧០ ឆ្នាំទៅហើយ គឺមានទំនាក់ទំនង​ការទូត​នៅ​ក្នុង​ឆ្នាំ​១៩៥២ មុនកម្ពុជាបានទទួលបានឯករាជ្យភាពទៅទៀត។ ហើយសម្ដេចបានមានប្រសាសន៍ថា កន្លង​ទៅ​នេះកម្ពុជា​តែង​តែវាយ​តម្លៃ​ខ្ពស់​ចំពោះ​មិត្តភក្តិ​ទាំង​ឡាយ​ណា​ដែល​បាន​ទទួល​ស្គាល់​កម្ពុជា​មុន​កម្ពុជា​បានឯករាជ្យ ដែលនេះគឺជាកត្តាជួយជំរុញដំណើរការឯករាជ្យភាពរបស់កម្ពុជា។ សម្ដេចតេជោបន្តទៀតថា ដែលពេលនោះប្រទេសកាណាដា ប្រទេសប៉ូឡូញ និងឥណ្ឌា គឺជាសមាជិកនៃ គណៈកម្មការត្រួតពិនិត្យនៃការផ្ដល់ឯករាជ្យភាពដល់កម្ពុជា។សម្ដេចតេជោ​បានសម្តែងនូវក្តីរីករាយដែលបានឃើញទំហំពាណិជ្ជកកម្ម ប្រទេសទាំងពីរមាន​ការ​វិវត្តន៍ មានស្ថិរភាព បើទោះបីជាមានបញ្ហាប្រឈមកន្លងទៅដូចជាបញ្ហាកូវីដ១៩ បញ្ហាភូមិ​សាស្ត្រ​នយោបាយ ក៏ទំហំពាណិជ្ជកម្មមិនមានការប្រែប្រួលខ្លាំងនោះទេ។ ជាមួយគ្នាដូច​ផងដែរ​សម្ដេចតេជោ​ក៏​បានកោតសរសើរចំពោះធនាគារ ABA ដែលបានចូលរួមចំណែក​ជួយជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឌីជីថលនៅកម្ពុជា ដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទូទាត់​ទំនិញ​ផ្សេង​ៗ ឬក៏ការចាយវាយប្រាក់ផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិចនេះ។សម្ដេចតេជោ បានមានប្រសាសន៍រំលឹកទៀតថា កាលពីឆ្នាំ២០២២ នៅពេលដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន សម្ដេចក៏បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី កាណាដា នៅភ្នំពេញ ហើយ​បាន​ជជែកពិភាក្សាពីកិច្ចសហប្រតិបត្តិការ នានា រួមទាំងការងារក្នុងអាស៊ាន និងទ្វេភាគី ដែល​ប្រទេសកាណាដាជាប្រទេសនាំមុខមួយ ក្នុងការគាំទ្រកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥ ហើយ​សម្ដេចបានធ្វើការអំពាវនាវឲ្យប្រទេសកាណាដាបន្តការគាំទ្រដល់កម្ពុជាទៀត ដែលអតីត​កាល​កម្ពុជា​បាន​ឆ្លងកាត់សង្គ្រាម ដោយបន្សល់ទុកនៅគ្រាប់មីន និងនិងគ្រាប់មិនទាន់​ផ្ទុះ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្តបន្ទាប់ ជាពិសេសឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ហើយ​សម្តេច​តេជោ​ក៏សូមឲ្យកាណាដាជួយគាំទ្រក្នុងការរៀបចំនូវដំណើរការនៃកិច្ចប្រជុំនេះផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន៖ «៣ខែនេះខ្ញុំបានឃើញរូបថតរបស់ខ្ញុំជាច្រើនសន្លឹក​ សុទ្ធតែរូបថតដែល​ខ្ញុំមិនដែលបានឃើញ»

2024/05/14 12:19:32 pm        204
តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ បាន​បង្ហាញរូបភាពជាច្រើនសន្លឹក ដែលសម្ដេចបញ្ជាក់ថាជារូបថតដែលសម្ដេចផ្ទាល់មិន​ដែលបាន​ឃើញពីមុនមក។សម្ដេចបានសរសេរខ្លឹមសារអមជាមួយរូបភាពទាំងនោះដូច្នេះថា «ប្រហែល៣ខែនេះខ្ញុំបានឃើញរូបថតរបស់ខ្ញុំជាច្រើនសន្លឹកដែលសុទ្ធតែរូបថតដែលខ្ញុំមិនដែលបានឃើញ។ សូមអរគុណ ចំពោះបងប្អូនដែលបានជួយរករូបថតទាំងនេះ៕» 

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភការព្យាបាលជំងឺមហារីកបេះដូង​ធ្ងន់ធ្ងរ​របស់​សាស្ត្រាចារ្យ នុត ណារ៉េត និងផ្តល់អាហារូបករណ៍​ដល់កូនស្រី​ទាំងពីរ​​នាក់របស់លោក

2024/05/14 12:05:39 pm        161
នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជួប និងផ្តល់​ថវិកា​មួយ​ចំនួន​ដល់ប្អូនស្រី លី វ៉ុនថាត ជាភរិយារបស់ លោកបណ្ឌិត នុត ណារ៉េត សាស្ត្រាចារ្យ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម ដែលមានជំងឺមហារីកបេះដូងធ្ងន់ធ្ងរ ហើយកំពុង​ព្យាបាល​នៅ​ក្រៅ​ប្រទេស ដើម្បីជួយសម្រាលដល់បន្ទុករបស់គ្រួសារ ។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្តល់​អាហារូបករណ៍​ដល់​កូនស្រី​ទាំង​ពីរ​នាក់​រប​ស់ប្អូនស្រី ដើម្បី​ទទួល​បាន​នូវ​ការអប់រំ ចំណេះដឹង និងឱកាសនៃការ​សិក្សា​តទៅ​មុខ​ទៀតផងដែរ៕ 

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2024/05/10 11:27:26 am        240
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Chihoko Asada Miyakawa ឧបការី​អគ្គ​នាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) ចូល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារនា ព្រមទាំងបាន​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរ​អង្វែង​រវាង​អង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ បន្ថែម​លើ​នេះ​លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែងនូវការ​អបអរ​សាទរ​ចំពោះ​ការ​សម្រេច​បាន​នូវ​លទ្ធផល​ដ៏ល្អ​​ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការដាក់ចេញនូវ​គោលនយោបាយ​គាំពារ​សង្គមជូ​នដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាក នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩ និងបាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញ​ពី​ចំណាត់​ថ្នាក់​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ។ ទន្ទឹម​នោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ដាក់​ចេញនូវកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជាពិសេសគាំទ្រ​ដល់​សមាគម​នានា​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​វិជ្ជាជី​វៈ​ប្រកប​ដោយ​សុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។ លោកស្រីឧបការីអគ្គនាយក ក៏​បាន​គោរព​ស្នើ​សុំនូវមតិយោបល់ និងអនុសាសន៍របស់សម្តេចធិបតី ចំពោះអង្គការ ILO ក្នុង​ការ​បន្ត​ជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុ​ទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី Chihoko Asada-Miyakawa និង​សហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបាន​ថ្លែង​អំណរ​គុណ​ដល់អង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​កន្លង​ម​ក។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយ​តម្លៃខ្ពស់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកស្រី​ក្នុង​ការ​បន្ត​គាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្តេចធិបតី បាន​សម្តែង​ការគាំទ្រ​ចំពោះ​កម្ម​វិធី​ដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើកទឹកចិត្តឱ្យ ILO បន្តគាំទ្រ​ដល់​វិស័យ​ការងារ​នៅ​កម្ពុជាបន្ថែមទៀត ជាពិសេស​ការកសាង​មូល​ធន​មនុស្ស​ឱ្យ​ឆ្លើយត​ប​ទៅនឹ​ង​តម្រូវ​ការ​ជាក់​ស្តែងរ​បស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យមានជំនាញខ្ពស់ និងជំនាញ​ប្រកប​ដោយ​ភាព​បត់​បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយ​ជា​ប្រទេស​ដែលមានចំណូលខ្ពស់។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តផ្តោត​ការ​យក​ចិត្ត​ទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈ​ការដាក់​ចេញ​នូវ​គោល​នយោបាយ​អាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការកែទម្រង់​ប្រព័ន្ធ​អប់រំ និងកិច្ចគាំពារសង្គម ជាដើម។ ពាក់ព័ន្ធនឹង​ការលើកកម្ពស់សុខុដុមនីយកម្មក្នុងរោងចក្រ និង សហគ្រាស សម្តេចធិបតី បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ជាអាទិភាពលើការកសាងនូវ​សុខុដុមនីយកម្ម​នៅ​តាម​រោង​ចក្រ និងសហគ្រាស ដើម្បីធ្វើយ៉ាងណាធានា​ឱ្យ​បាន​នូវ​បរិយាកាស​ការងារ​ដ៏​ល្អ​សម្រាប់​និយោជិត និងនិយោជក ក៏ដូចជាការ​ពង្រឹង​នូវ​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ជូន​បង​ប្អូន​កម្មករ​-និយោជិតគ្រប់រូប ហើយរាជរដ្ឋាភិបាល ក៏តែងតែយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព​នៅ​ពេល​មាន​វិវាទ​ការងារ​កើត​ឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋាភិបាល​។ ជាទីបញ្ចប់ សម្តេចធិបតី ក៏បានជូនពរ លោកស្រីឧបការីអគ្គនាយក ឱ្យទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

សប្តាហ៍ក្រោយសម្តេចធិបតីនឹងបន្តដើរទាក់ម៉ូយទៀតនៅប្រទេសកូរ៉េ និងខែក្រោយនៅប្រទេសសិង្ហបុរី

2024/05/09 06:21:55 pm        133
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅសប្តាហ៍ក្រោយនេះសម្តេចនឹង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង និងខែមិថុនាក្រោយសម្តេចនឹងអញ្ជើញទៅកាន់ប្រទេសសិង្ហបុរី ដោយដំណើរទស្សនកិច្ចនេះ សម្តេចនឹងបន្តទាក់ម៉ូយអ្នកវិនិយោគបរទេសមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអាហារសាមគ្គីធុរកិច្ច ជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះសម្តេចធិបតី នាយករដ្ឋមន្រ្តីបានអះអាងថា ក្នុងរយៈពេលប្រាំបីខែក្រោយរាជរដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧ក្នុងរដ្ឋសភា គឺសម្តេចបានដើរអញ្ជើញ អ្នកវិនិយោគបរទេស(ដើរទាក់ម៉ូយ)ឲ្យគេមក ធ្វើការវិនិយោគនៅកម្ពុជា ជាច្រើនប្រទេស ទាំងតំបន់អឺរ៉ុប អាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ ហើយសប្តាហ៍ក្រោយន និងខែក្រោយនេះ សម្តេចនឹងទៅកូរ៉េ និងសិង្ហបុរីដើម្បី បន្តដើរទាក់ម៉ូយវិនិយោគិនបរទេសបន្ថែមទៀត ដើម្បីឲ្យពួកគេមានទំនុកចិត្តនិងមកធ្វើការវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀតនោះ។​សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងបន្ថែមទៀតថា ការដើរគោះទ្វាគេដល់ផ្ទះ និងដើរទាក់ ម៉ូយដល់អ្នកវិនិយោគិនបរទេសនាពេលកន្លងមក និងទាំងអនាគតនេះគឺជាទិសដៅដ៏សំខាន់ និងមុតស្រួច បំផុត ដែលជាការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនីតិកាលទី៧នេះ ដើម្បីលើកស្ទួយពាណិជ្ជ កម្មរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ទាំងមូលនោះ៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតកាតា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/08 09:14:42 am        286
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត នៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល។ជាកិច្ចចាប់ផ្ដើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរាជទូតដែលបានធ្វើដំណើរមកកម្ពុជាហើយ សម្តេច បានមានប្រសាសន៍ថា កាតា មាន​ថវិកា​ច្រើន​គួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង សម្តេចតេជោ បានរំលឹកថា នៅពេលសម្ដេចនៅជា នាយករដ្ឋមន្ត្រី សម្តេច ពុំមានពេល​គ្រប់គ្រាន់ទទួលទូតដែលមាននិវេសដ្ឋាននៅក្រៅប្រទេសនោះទេ ដោយនេះគឺជាករណីពិសេស។ សម្ដេចតេជោ បានរំឭកថានៅឆ្នាំ២០០៨ ពេលដែលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការ​ទូតរវាងកម្ពុជា និង​កាតា។ជាការឆ្លើយតប ឯកអគ្គរាជទូត បានធ្វើគារវកិច្ច និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី​នាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនចំពោះសម្តេចតេជោ និងប្រជាជន​កម្ពុជា និង​សូមអបអរសាទរសម្តេចចំពោះ ដែលទទួលបានតួនាទីថ្មី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។ឯក​អគ្គរាជទូតបានថ្លែងអំណរគុណចំពោះសម្តេច និងបានលើកឡើងថាជាកិត្តិយសណាស់ដែល ឯកឧត្ដម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនៅថ្ងៃនេះ ហើយសង្ឃឹម​ថា​កាតា​នឹង​មាន​និវេសដ្ឋាន​នៅ​កម្ពុជានៅពេលខាងមុខ ហើយក៏បានប្ដេជ្ញា​ថា​នឹង​ខិតខំ​បង្កើន​ទំនាក់​ទំនង​ការ​ទូត​ឱ្យ​បាន​មាន​កម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើ​វិស័យ​សន្តិសុខ​ស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។ ជាការ​ឆ្លើយតប សម្ដេចតេជោ បានសម្តែងការអរគុណ ចំពោះការពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខពី នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងព្រឹទ្ធសភារបស់កាតាជូនសម្ដេច ហើយ​សម្ដេច​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតា ដោយសម្ដេច​មាន​បំណង​ចូល​រួម​ដែរ ប៉ុន្តែបែរជាអាកខានវិញ ដូច្នេះហើយទើបនៅជំនួបនេះ អគ្គរាជទូត​កាតា​បាន​យកបា​ល់​ដែល​ទាត់​នៅក្នុងព្រឹត្តិការណ៍ World Cup នេះមកជូន សម្ដេចទុកជាអនុស្សាវរីយ៌។សម្ដេចតេជោ បានរំឭកថា សម្តេច បានជួបរដ្ឋមន្ត្រីការបរទេសកាតា នៅពេល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នៃ​ប្រធាន​អាស៊ានឆ្នាំ២០២២ នៅភ្នំពេញ ហើយពេលនោះកាតា​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ហើយ សម្ដចតេជោ បាន​លើក​ឡើងថា ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារ​ថា​កាតា​ជា​ប្រទេស​ដែល​មាន​សន្តិសុខ​ថាមពល ហើយ កម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមាន​ផលិត​ផល​កសិកម្ម​ច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទី​ដែល​កម្ពុជា​ជា​ប្រទេស​ផលិត​គ្រាប់​ស្វាយ​ចន្ទី​ច្រើន​ជាង​គេ ហើយកម្ពុជាមានគោលការណ៍​ពិសេស​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​បើក​រោង​ចក្រ​កិន​ស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស។ជាមួយគ្នានោះដែរ សម្ដេចតេជោ បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឲ្យការ​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុប មកកាន់កម្ពុជា ហើយ​ក៏​នាំ​ភ្ញៀវ​ពី​កម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះ សម្តេច ដែលបានពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី​បរិយាកាស​វិនិយោគ ឯកឧត្ដម បានរំឭកថាមូលហេតុដែលឯកឧត្ដម មកទីនេះគឺដើម្បី គាស់​នូវ​អ្វីៗ​ដែល​ជាផលប្រយោជន៍ប្រទេសទាំងពីរឲ្យមានដំណើរការឡើងវិញ។ ឯកឧត្ដម សន្យាថា​នឹង​ខិត​ខំ​ប្រមែប្រមូលអ្នកវិនិយោគិន ពីកាតាមកកម្ពុជា ក៏ដូចជានាំវិនិយោគិន ពីកម្ពុជាទៅកាតា ដើម្បី​ពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ ឯកអគ្គរដ្ឋទូតបាន​លើក​ឡើង​ថា​គាត់​កំពុង​តែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ កាតា​មានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយ​កាតា​ក៏​កំពុងពិនិត្យ សិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើក​ពី​ភាព​អនុ​គ្រោះ​ដែល​ទេសចរកាតាទៅតំបន់ផ្សេងៗ។សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹង​ផ្អែក​ទៅ​លើ​ទំនាក់​ទំនង​ខាង​សេដ្ឋកិច្ចពេលណា ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនង​ខាង​នយោបាយ​ក៏​រឹង​មាំ​ទៅ​តាម​នោះ​ដែរ​។ សម្ដេចតេជោ ជម្រុញអោយពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរ ទី១)​ធ្វើយ៉ាង​ណា​ឲ្យ​វិនិយោគិន​មាន​ទំនុកចិត្តគឺត្រូវអោយមានកិច្ចព្រមព្រៀងការពារវិនិយោគ ទី២)អោយមាន​កិច្ច​ព្រម​ព្រៀង​មិន​មាន​ពន្ធត្រួតស៊ីគ្នា ហើយកាន់តែប្រសើជានេះទៅទៀតបើអាចធ្វើបាន គឺបង្កើតកិច្ច​ព្រម​ព្រៀង​តំបន់​សេដ្ឋកិច្ចសេរី(Free Trade Zone) ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសា​អូឌីត។ ក្នុងឪកាសនេះដែរ សម្ដេចតេជោ ក៏បានធ្វើការសំណេះសំ​ណាល​គ្នា​អំពី​ស្ថាន​ភាព​ នៅមជ្ឈឹមបូព៌ាផងដែរ។ជាចុងក្រោយ សម្តេចតេជោ សូមអោយ ឯកឧត្ដម ឯកអគ្គរាជទូត ពាំនាំការ​ផ្ដាំ​ផ្ញើ​ការ​សាក​សួរ​សុខ​ទុក្ខ ថ្វាយជូនព្រះមហាក្សត្រ ជូនប្រធានសភា និងនាយករដ្ឋមន្ត្រីនៃរដ្ឋកាតា ហើយសង្ឃឹមថា​​ទំនាក់​ទំនង​នៃប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ទាប់ពីវត្តមានរបស់ ឯកឧត្ដម ឯកអគ្គរាជទូត នាពេលនេះ ព្រោះឯកអគ្គរាជទូត ក៏បានសន្យាថា នឹងមកលេងកម្ពុជាឲ្យញឹកញាប ហើយ ឯកអគ្គរាជទូត ក៏បានសម្ដែងនូវការកោតសរសើរចំពោះ សម្ដេចតេជោ ដែលយល់ច្បាស់​ពី​យុទ្ធ​សាស្ត្រ​ក្នុង​ការដឹកនាំកម្ពុជា ពីប្រទេសដែលមានសង្គ្រាម ទៅជាប្រទេសដែល​មាន​សន្តិ​ភាព​ពេញ​លេញ​ និងការអភិវឌ្ឍ។បន្ទាប់ពីបញ្ចប់ ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​ជូន​បាល់ទាត់ដែលត្រូវបានទាត់នៅក្នុងព្រឹត្តិការណ៍ World Cup ចុងក្រោយ ក្នុងប្រទេសកាតា ជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភាទុកជាអនុស្សាវរីយ៍ផងដែរ។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវិភាគ៖ បញ្ហាស្នូលក្នុងកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់នឹងជាអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់
06/17/2026 05:06 PM
កូរ៉េខាងត្បូង នឹងផ្លាស់ប្តូរខ្សែបន្ទាត់ដែលត្រូវបានរឹតត្បិតជនស៊ីវិលនៅតាមព្រំដែនជាមួយកូរ៉េខាងជើង
06/17/2026 05:06 PM
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨
06/17/2026 05:06 PM
មេដឹកនាំ G7 សន្យាបង្កើនកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយភាពងាយរងគ្រោះ ដោយសារបំណុលសកល
06/17/2026 05:06 PM
សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩
06/17/2026 04:06 PM
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ វត្តមានយោធាអាមេរិកកំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី
06/17/2026 04:06 PM
មេដឹកនាំ G7 ប្រឹង​ប្រែង​ដោះស្រាយបញ្ហា​ពឹងផ្អែកលើប្រទេសចិន សម្រាប់រ៉ែសំខាន់ៗ
06/17/2026 04:06 PM
ក្រសួងការបរទេស៖ រុស្ស៊ីមិនពឹងផ្អែកលើតួនាទីសម្របសម្រួលរបស់UN ក្នុងបញ្ហាអ៊ុយក្រែនទេ
06/17/2026 04:06 PM
អូម៉ង់ និងអ៊ីរ៉ង់ បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការធានាការធ្វើនាវាចរណ៍ដោយសេរីនៅច្រកសមុទ្រ ហ័រមូស
06/17/2026 04:06 PM
អង់គ្លេសគូសបញ្ជាក់ពីជំនួយចំនួន ១៩០លានដុល្លារសម្រាប់យេម៉ែន និងគាំទ្រកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំ
06/17/2026 04:06 PM