សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

[BREAKING NEWS] សម្ដេចតេជោ ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង

2024/04/03 10:25:01 am        400
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបាន បើក​សម័យ​ប្រជុំ​លើកដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។សម័យប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៥នេះ បានប្រព្រឹត្ត​ទៅ​លើ​របៀប​វារៈ​សំខាន់ៗ​ចំនួ​ន២៖ ទី១- ប្រកាសសុពលភាពនៃអាណត្តិសមាជិកនីមួយៗ, ទី២- បោះឆ្នោត​ជ្រើសរើស​ប្រធាន និងអនុប្រធានទាំងទី១ ទី២ ព្រឹទ្ធសភា។ជាលទ្ធផលអង្គបោះឆ្នោតបានបោះឆ្នោតគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។ បើសិនបើគ្មានការប្រែប្រួលទេពិធីស្បថចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ នៅ​ក្នុង​ព្រះបរមរាជវាំង។សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មាន​គណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន​គណបក្ស​ប្រជាជន​កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផល​គណបក្ស​ប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ​៕ 

ព្រះមហាក្សត្រ ឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកកាន់តែសកម្មពូនជ្រំប្រជាធិបតេយ្យ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន

2024/04/03 09:43:02 am        511
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជសុន្ទរកថាទៅកាន់សមាជិកសមាជិកាព្រឹទ្ធសភា ក្នុង​ឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយ​ព្រះអង្គ​បានផ្ដាំផ្ញើឱ្យព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកឱ្យកាន់តែសកម្មថែមទៀត បន្តពូនជ្រំ​ប្រជាធិបតេយ្យ​ទាំង​ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរបស់កម្ពុជា។ ព្រះរាជសុន្ទរកថា ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏​មហា​វិសេស​វិសាល​ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្រប​ទៅ​តាម​កាល​កំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់​ឆ្នោត​គឺ​តំណាង​រាស្ត្រ ​និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បាសម្តែងនូវឆន្ទៈ និង​ជំនឿ​ទុក​ចិត្ត តាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​កន្លងមក។ព្រះករុណាបានសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែងថ្វាយ និងជូន​ចំពោះ​សម្តេច​ព្រះ​អង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មាន​ប្រសិទ្ធ​ភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ ព្រះករុណា​ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួម​ចំណែក​ធ្វើ​ឱ្យ​អំណាច​រដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ និងមានតុល្យភាពដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញនិងរបបរាជានិយនិយម។ សាមគ្គី​ជាតិ​រឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវដើរ​ទន្ទឹម​នឹង​ការ​លើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ ព្រះ​ករុណាព្រះមហាក្សត្របានរម្លឹកឡើងថា ក្នុងអំឡុងពេលនៃបួននីតិកាលកន្លងទៅនេះ ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជាបានដំណើរការដោយរលូន ប្រកប​ដោយ​ភាព​ចាស់​ទុំ​ខាង​នយោបាយ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម និងដឹកនាំបន្តដោយភាព វៃឆ្លាត និងត្រឹមត្រូវ​ច្បាស់​លាស់ រហូតមកដល់បច្ចុប្បន្ននេះដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ។ព្រះករុណា​ព្រះមហាក្សត្រ បានផ្ដាំផ្ញើដល់​ព្រឹទ្ធសភា នីតិកាលទី៥​ថា​ ដោយ​ឈរ​លើ​អត្ត​សញ្ញាណ​ជា​តំណាង​ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួមចំណែក​ឱ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បី​ឱ្យ​មាន​ការ​បែង​ចែក​មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​ដោយ​ចីរភាព និងបរិយាបន្ន។ ព្រះករុណាព្រះមហាក្សត្រ បានបញ្ជាក់ថា ទន្ទឹមនេះព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និង​យុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់​ប្រជា​រាស្ត្រ​គ្រប់​រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភ​មង្គល ភាពសុខដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើង ទាំងមូល​៕

ព្រះមហាក្សត្រ៖ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងផ្តល់នូវភាពយុត្តិធម៌​ដល់សង្គមទាំងមូល

2024/04/03 09:28:01 am        466
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បី​សមធម៌​សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រ​គ្រប់រូប​យូរ​អង្វែង​។ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូលថា ឈរ​លើ​អត្តសញ្ញាណ​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួម ចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុង​ការ​ពូន​ជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ដើម្បីឱ្យមាន​ការ​បែង​ចែក​មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅ​លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​ដោយ​ចីរភាព និង​បរិយាបន្ន​។ព្រះអង្គបានមានព្រះរាជបន្ទូលថា«ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បី​សមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជា រាស្ត្រគ្រប់រូប និង​លើក​កម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភមង្គល ភាព​សុខ​ដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើងទាំងមូល»។ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភានេះដែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏​បាន​មាន​ព្រះរាជ​បន្ទូល សូមសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែង ថ្វាយនិង ជូនចំពោះសម្តេច ព្រះអង្គ​ម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មាន​ប្រសិទ្ធ​ភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ព្រះអង្គ​បាន​មានព្រះរាជបន្ទូលបន្ថែមទៀតថា​ព្រឹទ្ធសភា​ត្រូវ​រួមចំណែក​ធ្វើឱ្យអំណាចរដ្ឋ​ប្រព្រឹត្ត​ទៅ​បាន​ល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម។ សាមគ្គីជាតិ​រឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​លើក​កម្ពស់​កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕ អត្ថបទ៖ បាន ចក់

ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា

2024/04/03 09:07:04 am        350
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមជាព្រះរាជសុន្ទរកថាទាំងស្រុងរបស់ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា៖

នាព្រឹកនេះ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោមអធិបតីភាពព្រះករុណា ព្រះមហាក្សត្រ

2024/04/03 07:15:27 am        547
ភ្នំពេញ៖ ដូចតាមការគ្រោងទុកនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា​នីតិកាលទី៥នេះ​មាន​គណបក្ស​នយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន​គណបក្ស​ប្រជាជន​កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធ​ផល​គណបក្ស​ប្រជាជន​កម្ពុជាទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការអប់រំនៅផ្ទះ និងសាលាឱ្យបានខ្លាំងដើម្បីបញ្ជៀសឥទ្ធិពលពីសង្គម

2024/04/02 05:42:14 pm        129
ភ្នំពេញ ៖ថ្លែងក្នុង ឱកាសអញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងអប់រំ យុវជននិងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យានារសៀលថ្ងៃទី២មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជំរុញការអប់រំនៅផ្ទះ និងសាលាឱ្យបានខ្លាំងដើម្បីបញ្ជៀសឥទ្ធិពលពីសង្គម។សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំនិងបានបង្កើតលេខាធិការដ្ឋានមួយដែលដើរតួនាទីជាសេនាធិការរបស់គណៈកម្មាធិការជាតិក្នុងគោលបំណងជួយគាំទ្រលើកកម្ពស់ការអប់រំដែលក្នុងដំណាក់កាលដំបូង ផ្តោតទៅលើសាលាបឋមសិក្សាប្រមាណ៥០និង ផ្តល់នូវការគាំទ្រ និងការចុះជួយជំនាញផ្នែកទន់ ដើម្បីឱ្យនាយកសាលា គ្រូបង្រៀននិងសហគមន៍ចូលរួមនិងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាយ៉ាងហោចណាស់ពីរម៉ោងសិក្សាបន្ថែមក្នុងមួយថ្ងៃ ដើម្បីឲ្យសិស្សបានមករៀននិងទទួលបានការបំប៉ន់មេរៀនបន្ថែមទៅលើការសិក្សាក្នុងម៉ោងផ្លូវការ ការសិក្សាភាសាអង់គ្លេស កុំព្យូទ័រ សកម្មភាពផ្សេងៗទៀតដូចជាការអានជាក្រុម ការអានក្នុងបណ្ណាល័យ ការធ្វើលំហាត់បន្ថែម សកម្មភាពសង្គម ការអប់រំសីលធម៌និងការលេងកីឡាជាដើម។ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជា អាទិភាព ទី ១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុចដល់ ក្រសួង អប់រំ យុវជន និងកីឡាសម្រាប់អនុវត្ត រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការ ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវ ការក្នុង ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់ សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាព របស់ សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការ ត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាម សាលា និងទី៤. ការជំរុញ និងលើក ទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហ គមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ ជាពិសេសអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះ ៤ ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញអនុសាសន៍ដ៏ខ្ពង់ខ្ពស់ នាសម័យប្រជុំដំបូង គណៈរដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើ ការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា៖ ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣) ការយកចិត្តទុកដាក់ លើសុខ ភាព របស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅ តាមសាលា, ទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហ គមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ៕ ដោយ ៖ មុត សុត

សម្តេចធិបតី៖ឪពុកម្តាយខ្លះកាន់ជើងកូនពេកប្រើហ្វេសបុករិះគន់គ្រូបង្រៀនដោយសារតែប្រដៅកូនខ្លួន

2024/04/02 05:24:07 pm        64
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាពេលបច្ចុប្បន្ននេះមានឳពុកម្ដាយមួយចំនួនតូច ដោយស្រឡាញ់កូនខ្លាំងពេកខ្វះការពិចារណាបែជាប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បន្ទោសគ្រូបង្រៀន គ្រាន់តែគ្រូបង្រៀនដាក់វិន័យដល់កូនសិស្ស ដែលជាកូនរបស់ខ្លួនបានប្រព្រឹត្តខុសវិន័យក្នុងសាលានោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា កាលពីកន្លងទៅនេះសម្តេចបានមើលឃើញតាម បណ្តាញសង្គមហ្វេសបុកមួយដែលបានបង្ហោះរិះគន់លោកគ្រូបង្រៀន គ្រាន់តែលោកគ្រូនោះបានដាក់ ពិន័យកូនរបស់ខ្លួន ដោយសារតែធ្វើខុសវិន័យសាលារៀន។​ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកិឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី បានបន្ថែមទៀតថា បញ្ហាម្ដាយឳពុកស្រឡាញ់កូនជ្រុលហួស កាន់ជើងកូននេះ គឺកើតឡើងបានដោយសារតែអាណាព្យាបាលរបស់សិស្សានុសិស្សខ្លះមិនសូវបានទំនាក់ទំនងជាមួយគ្រូបង្រៀន៕អត្ថបទ ៖ បាន ចក់

សម្តេចធិបតីណែនាំសាលារៀនទាំងអស់មិនត្រូវបង្កើតកម្មវិធីអ្វីមួយហើយស្នើសុំថវិកាពីអណាព្យាបាលសិស្សនោះទេ

2024/04/02 04:40:46 pm        301
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់មិនត្រូវបង្កើតជំនួយសមធម៌ ឬដាក់បន្ទុកផ្នែកហិរញ្ញវត្ថុអ្វីមួយដល់មាតាបិតា ឬអណាព្យាបាលរបស់សិស្សានុសិស្សជាដាច់ខាត ដើម្បីធ្វើយ៉ាងណាបញ្ជៀសការរិះគន់ និងការថ្នាំងថ្នាក់ពីអណាព្យាបាលរបស់សិស្ស ឬពីបណ្តាញសង្គមនានា។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកិឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់ពីពេលនេះតទៅ មិនត្រូវបង្កើតកម្មវិធីអ្វីមួយហើយស្នើសុំថវិការបស់សិស្សានុសិស្សនោះឡើយ ខណៈបញ្ហានេះក៏ធ្លាប់មាន មកហើយដែរ ដូច្នេះមិនត្រូវឲ្យមានបន្តទៀតនោះទេ។ ​សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការបង្កើតកម្មវិធីអ្វីមួយពីសាលារៀន ហើយស្នើសុំថវិកាពីឱពុកម្តាយរបស់សិស្សានុសិស្សនោះ វាជារូបភាពមួយដែលអាចមានការយល់ច្រឡំពី ឱពុកម្តាយរបស់សិស្សានុសិស្ស ដោយពួកគាត់អាចចោទប្រកាន់មកសាលារៀនវិញថា ការស្នើសុំរបស់ យើងវាជាការដាក់សម្ពាធផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ ដូច្នេះបញ្ហានេះគប្បីមិនមានទៀតវាល្អជាង៕អត្ថបទ ៖ បាន ចក់

ឯកអគ្គរាជទូតជប៉ុនអបអរសាទរចំពោះសម្តេចតេជោដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៅថ្ងៃស្អែកនេះ

2024/04/02 11:54:27 am        180
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតអោយ ឯកឧត្តម អូអីណូ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលសម្តែងការគួរសម និង​ពិភាក្សា​ការងារនៅវិមាន ៧មករា រាជធានីភ្នំពេញ។ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមាន​សេចក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ដែលសម្តេចតេជោ បានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតអោយ ឯកឧត្តម បាន​ជួប​សម្តែង​ការ​គួរ​សម​នៅពេលនេះ ហើយសង្ឃឹមថានឹងបានជួបជាមួយ សម្តេចតេជោ ជាបន្ត​បន្ទាប់​ទៀត​នៅ​ពេលសម្តេចតេជោ ធ្វើជាប្រធានព្រឹទ្ធសភា។ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានអបអរសាទរចំពោះ សម្តេចតេជោ ដែលនឹង​ត្រូវ​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃស្អែកនេះ ហើយសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និង​កម្ពុជា​នឹង​ត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ជាការឆ្លើយតប សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត ដែល​បាន​ឆ្លៀត​ពេលជួប សម្តេច មុនពេលដែលសម្តេចក្លាយជាប្រធានព្រឹទ្ធសភា។ ឆ្លៀតក្នុង​ឱកាស​នេះ​ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ដែល​បាន​សម្របសម្រួលរៀបចំបានយ៉ាងល្អជូនចំពោះ សម្តេច នៅពេលដែល សម្តេច បាន​អញ្ជើញ​ទៅ​ពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤កន្លងទៅ។ អរគុណជប៉ុន ដែល​បានរៀបចំអោយ សម្តេច ជួបមិត្តភក្តិទាំងឡាយ ជាពិសេសអរគុណចំពោះ ឯកឧ​ត្តម​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួប សម្តេច ទោះបីជា សម្តេច មិនមាន​តួនាទី​ជា​នាយក​រដ្ឋមន្រ្តីក៏ដោយ។ សម្តេចតេជោ បានគូសបញ្ជាក់ថា នៅពេលដែល សម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេច នឹង​បន្ត​ពង្រឹង​ពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសស្ថាប័នសភា ដើម្បី​ជា​ប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ជាចុងបញ្ចប់ សម្តេចតេជោ តាមរយៈឯកឧត្តមឯកអគ្គរាជទូតជប៉ុន សូមផ្តាំផ្ញើការ​សួរសុខ​ទុក្ខ​របស់​សម្តេច ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វីមីអូ និងបានជូនពរដល់ ឯកឧត្តម​ឯកអគ្គរាជទូតសូមអោយមានសុខភាពល្អបរិបូរណ៍ និងទទួលបាន​ជោគ​ជ័យ​គ្រប់​ភារកិច្ច​៕

សម្តេចធិបតី៖ អាស៊ានបានពង្រឹងជំហរក្នុងនាមជាកម្លាំងសេដ្ឋកិច្ចមួយក្នុងសកលលោក​ដែលមានកំណើនរឹងមាំ

2024/04/02 11:44:32 am        101
ក្នុងឱកាសចូលរួមជាអធីបតី ពិធី «បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានគត់សម្គាល់ឃើញថា អាស៊ាន បានពង្រឹង​ជំហរ​របស់ខ្លួនក្នុ​ង​នាម​ជា​កម្លាំង​សេដ្ឋកិច្ច​មួយ​ក្នុង​សកលលោកដែលមានកំណើនរឹងមាំ កម្លាំងពលកម្មពេញដោយជវភាព និងកិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការធ្វើសមាហរណកម្មជាលំដាប់។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា អាស៊ាន​បាន​ក្លាយ​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ប្រាំ​នៅ​លើ​សកល​លោក និងតែង​បង្ហាញពីភាពធន់ នៃសេដ្ឋកិច្ចនៅពេល​ប្រឈម​នឹង​ភាព​មិនប្រាកដ​ប្រជា​សកល។ ហើយបើតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO) សេដ្ឋកិច្ចអា​ស៊ានត្រូវបានព្យាករណ៍ថាមានកំណើន ៤,៣% ក្នុងឆ្នាំ២០២៣ និង ៤,៩% ក្នុង​ឆ្នាំ​២០២៤ ដែលការណ៍នេះបានគូសបញ្ជាក់ពីភាពខ្លាំង និង​សមត្ថភាព​សម្រប​ខ្លួន​របស់​តំបន់​អាស៊ាន។សម្តេចធិបតីបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និង​មា​ន​សក្តា​នុពលខ្ពស់ក្នុងការក្លាយទៅជាស្នូលនៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និង​តំបន់​ផ្សេង​ទៀត​ជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំ ដោយសារអន្តរកម្មប្រកប ដោយ​ជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញ​បន្ថែម​ដោយ​កិច្ច​សហការ​ជា​យុទ្ធសាស្ត្រ​ជាមួយដៃគូសន្ទនា។ ខណៈកិច្ចព្រម​ព្រៀងពា​ណិជ្ជកម្ម​សេរី​របស់​អាស៊ាន​ជាមួយ​សេដ្ឋ​កិច្ច​ធំៗ ដូចជា អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញ​អំពី​ការ​តម្រង់​ទិសប្រ​កប​ដោយជោគជ័យរបស់អាស៊ាននៅក្នុងទិដ្ឋភាពភាពជា ដៃគូសេដ្ឋកិច្ច។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសង្គត់ធ្ងន់ថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដែលមានភាពរឹងមាំ ភាពធន់ និងសមាហរណកម្ម អាចនាំមក​នូវ​វិបុលភាព​រួម​សម្រាប់​រដ្ឋជា​សមាជិកអាស៊ានទាំងអស់។ ខណៈអត្ថន័យស្នូលរបស់អាស៊ាន គឺផ្តោតលើកិច្ច​សហប្រតិបត្តិការ ហើយសមិទ្ធកម្មសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់នៅទូទាំងតំបន់អាស៊ាន គឺកើត​ចេញ​ពី​ការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន។ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯក​ជន​ដែល​សម្របសម្រួលដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) គឺជាមូលដ្ឋានគ្រឹះ​ដ៏​សំខាន់មួយនៃការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់អាស៊ាន៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM