សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញក្នុងសហគមន៍អាស៊ាន

2024/04/02 11:32:24 am        89
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេស​កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញក្នុងសហគមន៍អាស៊ាន ខណៈកម្ពុជា​គឺ​ជាទីតាំង​ប្រកប​ដោយ​ឧត្តម​ភាពផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យ​មាន​ប្រព័ន្ធ​អេកូឡូស៊ី នៃ​កិច្ច​សហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសុខុមាលភាព​រួម​ក្នុង​តំបន់​ជា​ពិសេសសម្រាប់ការវិនិយោគ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសចូលរួមជាអធីបតី ពិធី «បើក​កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤​នេះ​នៅស​ណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។ សម្ដេចធិបតីបាន​ថ្លែថាកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ដោយ​បាន​វិវត្ត​ទៅ​ជា​សេដ្ឋកិច្ច​ទំនើប ដែលមានសមារណកម្ម ក្នុងសេដ្ឋកិច្ចសកល។ សម្ដេចបន្តថា សេដ្ឋកិច្ចកម្ពុជា​ក៏​បា​នបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​កម្ពុជា​រក្សា​បាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ចជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេល២ទសវត្សរ៍។ សម្ដេច​បញ្ជាក់ថា ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ ប៉ុន្ដែ​សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​ស្ទុះ​ងើ​បឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ ២០២៣ និង​ត្រូវ​បាន​ព្យាករថា​នឹង​មាន​កំណើន ៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រ​លប់​ទៅ​រក​អត្រា​កំណើន​មុន​ជំងឺ​រាត​ត្បាត​ក្នុង​រង្វង់​៧%ក្នុងឆ្នាំ២០២៨ ដែលការណ៍​នេះ​បង្ហាញ​អំពី​អនាគត​សេដ្ឋកិច្ច​ប្រកប​ដោយ​ក្តីសង្ឃឹម​របស់​កម្ពុជា​។ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ជំរុញ​ការ​អនុវត្ត «យុទ្ធសាស្ត្រប្រទេសបូក» (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជា​ពិសេសក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យមឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បី​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់​ឬ​ផលិត​ផល​ពាក់​កណ្តាល​សម្រេច​ទៅ​ឱ្យ​រោង​ចក្រ​ធំៗ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់អាស៊ាន។ ហើយកម្ពុជាក៏បានអនុម័តច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីផ្ដល់​ជូន​វិនិយោគិន​នូវ​សក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ កម្ពុជាគាំទ្រដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម

2024/04/02 11:12:33 am        126
ក្នុងឱកាសចូលរួមជាអធីបតីពិធី «បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤» នៅ​ព្រឹក​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ មានប្រសាសន៍បញ្ជាក់ថា កម្ពុជាតែង​គាំទ្រ​យ៉ាង​សកម្មដល់​ការអ​ភិវឌ្ឍ​បណ្តាញ​ថាមពល​អាស៊ាន​ប្រកប​ដោយភា​ពរឹងមាំ និងមានសមាហរណកម្ម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ ស្រប​ពេល​ដែល​ប្រទេស​អាស៊ានត្រូវដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែល​កំពុងកើតមាននៅក្នុងតំបន់។ សម្ដេចធិបតីមានប្រសាសន៍ថា មូលបទ «បញ្ចេញ​សក្តានុពល​អាស៊ាន​៖ ​ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀប​វារៈ​ចំ​កាលៈទេសៈ និ​ងមានមហិច្ឆតារបស់ប្រទេសអាស៊ានទាំងអស់។កិច្ចប្រជុំ​កំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសក្នុង​ការ​បញ្ចេញ​សក្តានុពល​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេសអាស៊ាន ដោយបានលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមដូចជា តំណ​ភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពល កកើតឡើងវិញ (ASEAN energy grid connectivity and ASEAN renewable energy and sustainability)។ សម្ដេច​ធិបតី​បញ្ជាក់​ថា កម្ពុជាគឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia - Gateway to ASEAN) និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth)។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជា​តែងគាំទ្រ​យ៉ាង​សកម្មដល់​ការ​អភិវឌ្ឍ​បណ្តាញ​ថាមពល​អាស៊ាន​ប្រកប​ដោយភាពរឹងមាំ និងមានសមាហរណកម្ម។ គម្រោងប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​បែបនេះនឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមាន​កាលានុវត្ត​ភាព​សេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពលស្អាតឆ្លងកាត់ព្រំដែន។ ការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម ពង្រឹង​សហគមន៍ និងធ្វើឱ្យអាស៊ាន​ក្លាយ​ទៅ​ជាតំប​ន់​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន ប្រកាសអរគុណគ្រប់យ៉ាងដល់សមាជិករដ្ឋសភាទាំងអស់ ដែលបានគាំទ្រសម្តេច ក្នុងរយៈពេល៤៥ឆ្នាំកន្លងមក

2024/04/01 11:04:00 am        208
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ប្រកាស​ថ្លែង​អំណរ​គុណ​គ្រប់​យ៉ាងដល់សមាជិក-សមាជិកា នៃរដ្ឋសភាទាំងអស់ ដែល​បាន​គាំទ្រ​ដល់​សម្តេច​ក្នុង​រយៈពេល ៤៥ឆ្នាំកន្លងមកនេះ នៅក្នុងរដ្ឋសភា ពោលគឺចាប់​តាំង​ពី​ឆ្នាំ១៩៨១​ដល់​ឆ្នាំ​២០២៤។ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលជាថ្ងៃចុងក្រោយនៃការបំពេញភារ កិច្ច​នៅ​ក្នុងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្តេចបានអង្គុយធ្វើការនៅក្នុងរដ្ឋសភាជិតកន្លះសតវត្សន៍ ដោយ​ដំណាក់​កាល​ទី១ គឺឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៣ និងដំណាក់កាលទី២គឺចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ ២០២៤នេះ ខណៈរយៈពេលកន្លងមកនេះគឺសម្តេចបានទទួលការគាំទ្រគ្រប់យ៉ាងពីសមាជិក-សមាជិកា​រដ្ឋសភា ទាំងអស់មិនថាកាលៈទេសៈណានោះឡើយ។សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀត ក្នុងរយៈពេល៤៥ឆ្នាំនៃការ អង្គុយ​ធ្វើការនៅក្នុងរដ្ឋសភាដោយក្នុងនោះមានតួនាទីជានាយករដ្ឋមន្រ្តីចំនួន៣៨ឆ្នាំ បើទោះ​បីជា​ក្នុង​រយៈពេលកាលមកនេះបានជួបដំណើរការរអាក់រអួលនៅក្នុងរដ្ឋសភាក៏ដោយ ក៏នាំ​គ្នា​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយបាន។ ជាក់ស្តែងដូច​ការជាប់​គាំង​ដោយ​បង្កើត​រាជ​រដ្ឋាភិបាល​មិន​បាន​ទាន់​ពេល​វេលា ​ដូចនៅចុងឆ្នាំ១៩៩៨ ដោយពេលនោះបានបង្កើតរាជរដ្ឋាភិបាលយឺតពេល ដោយសារ​តែ​មាន​ការ​ជាប់​គាំង​ប្រព័ន្ធ​២ភាគ៣ និងឆ្នាំ២០០៣និង២០០៤ ដោយបានគាំងជិតមួយឆ្នាំ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណាក៏ដោយបានរក ដំណោះ​ស្រាយ​មួយ​បាន​រក​ឃើញ​ដោយ​បញ្ចប់​ភាព​ជាប់​គាំង​តាមរយៈ​ការ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពី២ភាគ៣មក៥០បូក១។ កត្តា​ទាំង​នេះ​ហើយ​ដែល​សម្តេច​ពិត​ជា​អរគុណយ៉ាងខ្លាំងចំពោះសមាជិកទំាង អស់នៃព្រះរាជាណាចក្រកម្ពុជានោះ។មុននឹងចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរ សំណេរ​មួយ​មុននឹងលាលែងពីរដ្ឋសភាទៅកាន់តំណែងជាប្រធានព្រឹទ្ធសភាផងដែរ ដោយ​ក្នុង​សំណេរនោះសម្តេចតេជោ បានលើកឡើងថា «លាហើយរដ្ឋសភា ដែល​ខ្ញុំ​អង្គុយ​និង​ធ្វើការ​ជាង​ពាក់​កណ្តាល​ជីវិត ដំណាក់កាលទី១ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយ​និង​ចាប់​ពី​ថ្ងៃ​១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»៕ អត្ថបទ៖ បាន ចក់

ព្រះមហាក្សត្រ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ

2024/04/01 10:02:08 am        188
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បាន​បើកស​ម័យ​ប្រជុំ​រដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីរ៖ ទី១- ព្រះរាជសារ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និង ទី២-របាយការណ៍លទ្ធផលការងារ​រដ្ឋសភា​ចន្លោះសម័យ​ប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។ក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែង​ព្រះរាជ​ហឫទ័យ​សោមនស្ស​រីករាយ​ក្រៃលែង ដោយបានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជា​ស្ត្រី​ឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា ក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន ការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់និងគោលនយោបាយ និងមុខងារជាតំណាង ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ឧត្តមប្រយោជន៍ជាតិជាធំ។ ព្រះករុណា​ជាអម្ចាស់បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំ​ង​អស់​នៃ​នីតិកាល​ទី៧ ជាឥស្សរជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ល្អៗយ៉ាងសម្បូរបែប ក្នុង​ការ​ដឹកនាំ​ព្រះរាជា​ណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា។អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ ត្រូវបាន​ប្រសូត​ឡើង​ចេញ​ពី​ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និង​មាន​គណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០​ អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ ដោយបង្កើត​បាន​រដ្ឋសភា​នីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានដំណែងដ៏ឧត្តុង្គឧត្តមនេះ។  ក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ក៏បានកោតសរសើរ ដល់ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែរ។ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជអង្គការថា សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែតជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាន​ដឹក​នាំ​ប្រទេស​ទទួល​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងមាន​កិត្យានុភាព​ខ្ពស់​លើ​ឆាក​អន្តរជាតិ​។ ព្រះរាជសារជូនរដ្ឋសភាបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់​ដឹកនាំជា​យុវជន​វ័យ​ក្មេង​ ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹង​ប្រែង​យក​អស់​កម្លាំង​កាយចិត្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោល​នយោបាយ​សំខាន់​ៗ​ ជាពិសេសគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។សូមជម្រាបថា ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ត្រូវ​បានអានជូនអង្គរដ្ឋសភា ដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ។ ចំណែក របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ត្រូវបាន​អាន​ជូន​អង្គរដ្ឋសភា ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា៕

​សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤

2024/03/30 02:05:58 pm        50
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន ឯកឧត្តមឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលព្រះរាជទ្រព្យចំនួន 50.000 USD (ហាសិបពាន់ដុល្លារអាមេរិក) អំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភ នៅក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»។ ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតសម្ដែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា។ ខ្ញុំម្ចាស់ និងសហការី នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ក្នុងនាមសមាជិក សមាជិកា មន្ត្រី និងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា សម្តេចប្រធានសូមបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិនានាក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ៕​អត្ថបទៈ សំ ងីម

សម្ដេចធិបតី៖ មន្ត្រីការទូតជាតំណាងប្រទេស និងប្រជាជន ព្រមទាំងជាអ្នកអនុវត្តចក្ខុវិស័យរបស់រដ្ឋាភិបាល

2024/03/29 09:18:50 pm        65
ភ្នំពេញ÷ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព។…………មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីការទូតជាអ្នកកំណត់ ជាអ្នកអនុវត្តចក្ខុវិស័យនិងបេសកកម្មការទូត ជាអ្នកតំណាងប្រទេសជាតិ និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និង ចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានាផងដែរ ។ សម្តេចធិបតី ក៏បានកោតសរសើរចំពោះសមិទ្ធផលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចបានក្នុងឆ្នាំកន្លងមក ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីការទូត និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារអនុវត្តនយោបាយការបរទេសកម្ពុជា ក្នុងស្មារតីស្នេហាជាតិ រក្សាបាននូវកិត្តិយស និងផលប្រយោជន៍ជូនជាតិមាតុភូមិ ។ សម្តេចមហាបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមគាំទ្រធ្វើឱ្យសកម្មភាពការទូតកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ៕ដោយ៖ គង់ ឌិន

ស្ពានអាកាស « មរតកតេជោ » នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១ មេសា ខាងមុខនេះ

2024/03/29 11:45:57 am        739
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការអនុញ្ញាត​ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុង​ការដាក់​ឱ្យ​ប្រើប្រាស់​ស្ពានអាកាស « មរតកតេជោ » ជាបណ្តោះអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ នៅថ្ងៃ​ទី០១ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ពោលនៅ​មុនពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ចូល​មក​ដល់ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ និងជួយកាត់បន្ថយការកកស្ទះ ។ ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ គឺ ស្ពានជាន់ទី២ ដែលជាដំណាក់កាលទី១ ត្រូវ​បាន​បញ្ចប់​ការ​សាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយតភ្ជាប់ពីមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ភ្ជាប់ទៅកាន់មហាវិថី ព្រះមុន្នីវង្ស ។ ប្រជាពលរដ្ឋអ្នកដំណើរ បានសម្តែងក្តីរំភើបរីករាយ ចំពោះ​ការ​បើក​ឱ្យ​ប្រើប្រាស់​បណ្តោះ​អាសន្ន​ក្នុង​ពេល​ឆាប់ៗខាងមុខនេះ ព្រោះស្ពាននេះ នឹងជួយសម្រួលច្រើន​ដល់​លំហូរ​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ពួក​គាត់បានលឿនរហ័ស មិនចំណាយពេល និងជួយកាត់​បន្ថយ​ការ​កក​ស្ទះ​បាន​ច្រើន​ឡើង​ផង​ដែរ ព្រោះកន្លងទៅតំបន់អតីតច្រមុះជ្រូកក្បាលថ្នល់ តែងតែប្រឈមការកកស្ទះមករហូត ។ ពលរដ្ឋ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ចំពោះ​ការ​បន្ត​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សមិទ្ធ​ផលថ្មីៗជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ។ សូមបញ្ជាក់ថា ស្ពានអាកាស “មរតកតេជោ” ខាងលើនេះ មានកម្ពស់ពីរជាន់ ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​មហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថី​កង​យោធ​ពល​ខេមរ​ភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ។ បច្ចុប្បន្ន​ដំណាក់​កាលទី​១ ​នឹងត្រូវបញ្ចប់ក្នុងរយះពេល២ថ្ងៃទៀតប៉ុណ្ណោះ ដោយឡែក​ការសាង​សង់​ដំណាក់​កាល​ទី២​ ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅមុនខែមេសា ឆ្នាំ២០២៥ខាងមុន ។ គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសី​ហា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពាន​នេះ​ទទួល​ការ​សាង​សង់​ដោយ​ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោង​ចំណាយ​ថវិកា​សាង​សង់​ជាង ៣៦លានដុល្លារអាមេរិក៕ អត្ថបទ៖ លីហេង &កុម្ភះ

សម្តេចតេជោ ហ៊ុន សែន ជជែកពិភាក្សាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការយោធាមជ្ឈឹមបក្សចិន

2024/03/29 08:24:00 am        131
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រកម្ពុជាបានអញ្ជើញជំនួបទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិក​ការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃ​គណៈកម្មការ​យោធា​មជ្ឈឹម​បក្ស​ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ អនុប្រ​ធាន​គណៈកម្មកា​រ​យោធាមជ្ឈឹមបក្ស​ចិន បានជជែកពិភាក្សា​ទៅ​លើកា​រ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​បណ្តុះ​បណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការដោះមីន។ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈឹមបក្ស​ចិន បានបង្ហាញ​ការពេញ​ចិត្ត​ចំពោះ​ការ​រីក​ចំរើន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និងចិន៕

លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណាន រំពឹងថាខេត្តហៃណាននឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើននាពេលខាងមុខ

2024/03/28 09:55:43 pm        59
ភ្នំពេញ÷ លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណានប្រទេសចិន លោកហ្វេង ហ្វៃ (feng fei) បានសម្តែងក្តីរំពឹងថា នាពេលខេត្តហៃណាន និងប្រទេសកម្ពុជា នឹងមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយគ្នាកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ ខណៈការរំពឹងរបស់លោកគឺដោយសារតែលោកបានមើលឃើញថាខេត្តហៃណាន មានជើងហោះហើរដោយផ្ទាល់មកកម្ពុជា និងមានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តនេះផងដែរនោះ។ នៅក្នុងកិច្ចជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅទីក្រុងហៃណាន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ លោក ហ្វេង ហ្វៃ បានលើកឡើងថា កាលពីឆ្នាំ២០១៨កម្ពុជាបានបើកអគ្គកុងស៊ុលរបស់ខ្លួននៅហៃគូ ដែលការបើកនេះបានជំរុញកិច្ចសហការរវាងហៃណាន និងកម្ពុជាកាន់តែរីកចំរើន ទូលំទូលាយជាងមុន ហើយមួយវិញទៀតខេត្តហៃណានជាខេត្តមួយសំខាន់ និងជាតំបន់ពាណិជ្ជកម្មសេរី ដូច្នេះលោកសង្ឃឹមថា« ថ្ងៃមុខនឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើន»។  លោក ហ្វេង ហ្វៃ បានលើកឡើងទៀតថា លោកពិតជាសប្បាយរីករាយដែលកម្ពុជា និងខេត្តហៃណានមានការហោះហើរត្រង់រហូតដល់៤ជើងក្នុងមួយសប្តាហ៍ ជាពិសេសខេត្តហៃណានក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម ព្រមទាំងបានចូលរួមបណ្តុះបណ្តាលជាច្រើនដោយសារខេត្តហៃណានមានមជ្ឈមណ្ឌលកសិកម្មត្រូពិចមួយ ហើយកន្លងមកខេត្តហៃណានបានទៅបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែលជាកិច្ចសហការមួយដ៏ល្អលើវិស័យកសិកម្មរវាងខេត្តហៃណាន និងកម្ពុជា។ នៅក្នុងកិច្ចជំនួបនោះ លោកហ្វេង ហ្វៃ ក៏បានជំរាបសម្តេចផងដែរថា ខេត្តហៃណានបានលើកលែងទិដ្ឋការរហូតដល់៥៩ប្រទេសដែលធ្វើឲ្យអ្នកទេសចរណ៍ កាន់តែមានចំនួនច្រើនមកទស្សនកិច្ចខេត្តហៃណាន ដោយក្នុងមួយឆ្នាំមានអ្នកទេសចរណ៍ប្រមាណ៩០លាននាក់បានមកទស្សនកិច្ច ដោយសារអាកាសធាតុល្អ និងហោះហើរជិតពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណះដែលប្រជាពលរដ្ឋនៅខេត្តនេះមានត្រឹមតែ១០លាននាក់ប៉ុណ្ណោះដែលរស់នៅ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការ៤រីករាយនៅពេលដែលបានឃើញទំនាក់ទំនងល្អរវាងកម្ពុជា និងចិន។សម្តេចតេជោ បានបន្តថា សម្តេចបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកហើយ តែនៅពេលខាងមុខសម្តេចរីករាយនឹងអញ្ជើញទៅកាន់ហៃណានបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់សម្តេចពីការអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានកសិកម្មត្រូពិច ដែលមានការកែច្នៃផលិតផលបានច្រើន ជាពិសេសការកែច្នៃបច្ចេកវិទ្យាដូចជា ជ័រកៅស៊ូ សាប៊ូ ទឹកអប់ និងមី ដែលធ្វើពីសាច់ដូង ដែលការស្រាវជ្រាវរបស់វិទ្យាកសិកម្មនោះមានភាពទូលំទូលាយណាស់។ សម្តេចតេជោក៏ បានអរគុណខេត្តហៃណាន ជាពិសេសវិទ្យាស្ថានកសិកម្មនេះបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែលបានបង្កើនជំរុញកិច្ចសហការលើការស្រាវជ្រាវឲ្យបានទិន្នផលខ្ពស់នៅកម្ពុជា៕អត្ថបទ ÷ បាន ចក់

ចិនប្ដេជ្ញាធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ ចេញរូបរាងឱ្យបានឆាប់

2024/03/28 07:46:11 pm        270
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន CCCC ដែលដឹកនាំដោយលោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ចូលជួបសម្តែងការគួរសម និងពិ ភាក្សាការងារនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញចូលរួមវេ ទិការបូអាវឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។​ក្នុងជំនួបនេះ, លោកអនុប្រធានក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road and Bridge ជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបច្ចុប្បន្នកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត និងកំពុងសិក្សាគម្រោងព្រែកជីកហ្វូណនតេជោ បានរាយការណ៍ពីការងារគម្រោងសាងសងរបស់ក្រុម ហ៊ុន ជូនសម្ដេចតេជោបានជ្រាប។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគ ម្រោងដ៏សំខាន់សម្រាប់កម្ពុជា។លោកអនុប្រធានបានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានយល់ពីសារៈសំខាន់នៃគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជានេះ។ លោកបញ្ជាក់ជូនសម្ដេចតេជោថា លោកនឹងខិតខំប្រឹងប្រែងឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះ បានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឱ្យបានឆាប់។លោកអនុប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចតេជោផងដែរ ពីផ្លូវដែលក្រុមហ៊ុនបានសិក្សារួចហើយ ក្នុងនោះមានដូចជា ផ្លូវ ៥០-C ដែលតភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង។ ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញប្រមាណ ២០ គីឡូម៉ែត្រ ដែលជាផ្លូវខូចធ្វើមិនចេះចប់។ ផ្លូវនេះក្រុមហ៊ុនរបស់លោកក៏បានសិក្សាចប់សព្វគ្រប់ហើយដែរ។ លោកអនុប្រធានក្រុមហ៊ុន ក៏បានស្នើសុំសម្តេចតេជោ សូមជួយជំរុញមិ ត្តចិនឱ្យទម្លាក់ថវិកា ដើម្បីក្រុមហ៊ុនយកទៅសាងសង់ឱ្យបានលឿនផងដែរ៕​ដោយ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM