សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

លោក ចាវ ឡឺជី សភាតំណាងប្រជាជនចិនសន្យាជួយកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ

2024/03/28 05:37:07 pm        69
ចិន៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងទីក្រុងបូអាវ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងជំនួបនេះលោកបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែល បានអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។លោកបានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា នឹងជួយកម្ពុជា និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការណ៍ក្រោមក្របខណ្ឌ Belt and raod ។ លោកក៏បានប្តេជ្ញាក្នុងការជួយកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆារ និងអង្ករ។ លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា នឹងជួយជំរុញបណ្តាអ្នកវិនិយោគរបស់ចិនទៅវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ជាដើម។ លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងសហការជាមួយកម្ពុជាក្នុងការបង្រ្កាបបទល្មើសតាមតាមអនឡាញ ។លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា ភាគីចិននឹងបន្តយកចិត្តទុកដាក់ពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តមសីហមុនី និងហ្លូងម៉ែ។ លោកបានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងចិន ជាពិសេសកសាងសហគមន៍ជោគវាសនារួម ។ លោកបានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របណាមួយ។ លោកបានអបអរសាទរដែលគណបក្សបហរជាជនកម្ពុជាបានទទួលជោគជ័យលើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចាវ ឡឺជី ដែលបាននាំនូវការសួរសុខទុកសម្តេចពីសំនាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ភាគីចិនដែលតែងតែយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា និង ហ្លួងម៉ែ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិនតាំងពីអតីតកាលមក។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើតាមរយះលោក ចាវ ឡឺជី ដល់រដ្ឋាភិបាលចិនលើការគាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងជួយផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា និងជាតិកម្ពុជា៕ ដោយ ៖ ដារ៉ា

​ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព

2024/03/28 04:35:43 pm        47
ភ្នំពេញ ៖ បន្ទាប់ពីព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បី ពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ តាំងពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក នៅរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២៤នេះ ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យបានស្តេចយាងនិវត្តមកកាន់មាតុប្រទេសវិញហើយ។យាងនិងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ច ទទួលព្រះរាជវត្តមានព្រះអង្គទាំងទ្វេស្តេចយាងដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចសមាជិក សមាជិកា នៃ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល រាជវង្សានុវង្ស និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។គួរបញ្ជាក់ថា៖ ដោយការគិតគូរដ៏ខ្ពង់ខ្ពស់ចំពោះព្រះរាជសុខភាពរបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិនបានរៀបចំក្រុមគ្រូពេទ្យជំនាញ ពិនិត្យនិងព្យាបាលព្រះរាជសុខភាពថ្វាយព្រះអង្គទាំងទ្វេជាទៀងទាត់ ក្នុងមួយឆ្នាំ២ដង ។ការពិនិត្យព្រះរាជសុខភាពថ្វាយព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានធ្វើឡើងតាំងពីជំនាន់ព្រះករុណា ព្រះបរមរតនកោដ្ឋ គង់មានព្រះជន្ម ហើយក៏ត្រូវបានធ្វើជាទៀងទាត់រហូតមកដល់ បច្ចុប្បន្ននេះ។ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជារាស្ត្រខ្មែរ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានឃើញព្រះរាជវត្តមានរបស់ព្រះអង្គស្តេចយាងនិវត្តវិញ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំង៣ ទេវតាថែរក្សាភពផែនដី និងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធនៅក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ ជាពិសេស ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមតាមជួយអភិបាល ថែរក្សាគ្រង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីស្តេចគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស៕ ដោយ ៖ ដារ់ា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុងអវកាសអន្តរជាតិវិនឆាង

2024/03/27 06:39:38 pm        82
ភ្នំពេញ ៖ នៅក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចការងារ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុង អវកាសអន្តរជាតិវិនឆាង ទីក្រុងវិនឆាង ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ ​វត្តមាននៃការអញ្ជើញដល់បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS) សម្តេចតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ ដឹកនាំជាន់ខ្ពស់ នៃបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS)។ នៅក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះ សម្តេចតេជោ បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ពីវឌ្ឍនភាពរបស់បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS)។សូមបញ្ជាក់ថា ទីក្រុងអវកាសអន្តរជាតិ (Wenchang Interna tional Aerospace City) មានទីតាំងនៅទីក្រុងវិនឆាង ខេត្តហៃណាន។ អវកាសអន្តរជាតិនេះ ជាមូលដ្ឋានបាញ់បង្ហោះអវកាសតាមឆ្នេរ សមុទ្រដំបូងគេបង្អស់របស់ប្រទេសចិន។ មជ្្ឈមណ្ឌលនេះ គឺជាតំបន់ត្រួសត្រាយ ដ៏មានសារសំខាន់នៃតំបន់ភាគខាងលិចនៃឆ្នេរសមុទ្រ Bamen និងតំបន់ឧស្សាហកម្មកុំព្យូទ័រទំនើប។មជ្ឈមណ្ឌលនេះបំពាក់ទៅដោយគ្រឿងបរិក្ខារគាំទ្រដូចជាមជ្ឈមណ្ឌលតាំងពិព័រណ៍ លំនៅឋាន ដែលមានទេពកោសល្យ មជ្ឈមណ្ឌលសេវាកម្ម ឧស្សាហកម្ម កន្លែងហាត់ប្រាណ នឹងត្រូវបានសាងសង់ និងកែលម្អជាបណ្តើរៗ។ ទិសដៅអភិវឌ្ឍន៍ នៃទីក្រុងអវកាសយានិក គឺដើម្បីក្លាយជាមូលដ្ឋានឧស្សាហកម្មច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏សំខាន់ នៅក្នុងវិស័យអាវកាស និងជាមូលដ្ឋានឧស្សាហកម្មយុទ្ធសាស្ត្រសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យា ក្នុងលំហអាកាស និងជាមូលដ្ឋាន ឧស្សាហកម្មបង្ហាញសម្រាប់សមាហរណកម្ម និងការច្នៃប្រឌិត។មូលដ្ឋានឧស្សាហកម្មសហប្រតិបត្តិការអន្តរជាតិ សម្រាប់លំហអាកាស និងមជ្ឈមណ្ឌលកុំព្យូទ័រទំនើបអវកាស។ នៅពេលអនាគត ទីក្រុងអវកាសនេះ នឹងផ្តោតលើការអភិវឌ្ឍការបើកដំណើរការអវកាស និងឧស្សាហកម្មសេវាកម្មគាំទ្រ ផលិតផលអវកាសកម្រិតខ្ពស់ R&D និង ឧស្សាហកម្មផលិត ព្រមទាំងបន្តជំរុញការអភិវឌ្ឍន៍ទិន្នន័យ និងកម្មវិធីធំៗលើលំហ ការអភិវឌ្ឍន៍រ៉ុក្កែត ឧបករណ៍ ធ្វើតេស្តដី និងការធ្វើតេស្តការផ្គុំចុងក្រោយ វិទ្យាសាស្ត្រអវកាស និងការអប់រំបច្ចេកវិជ្ជា ទេសចរណ៍វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការអន្តរជាតិលើលំហអាកាស។ល។ សហគ្រាសដែលចូលទៅក្នុងឧទ្យាននឹងរីករាយជាមួយគោលនយោបាយអនុគ្រោះដ៏សម្បូរបែបដែលគ្របដណ្តប់ពីសារពើពន្ធ ដើមទុន ហិរញ្ញវត្ថុ រហូតដល់ដីធ្លី សេវាសាធារណៈ និងយន្តការស្ថាប័ន។ខេត្តហៃណាន នឹងរៀបចំមូលនិធិសាងសង់ពិសេសចំនួន ៥០០លានយ័ន ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំជាប់ៗគ្នា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ទីក្រុងអវកាសនេះ។ បច្ចុប្បន្នការជំរុញការវិនិយោគរបស់ទីក្រុងអវកាស រួមមាន ការអភិវឌ្ឍន៍ផ្កាយរណប ការអភិវឌ្ឍរ៉ុក្កែត ការអភិវឌ្ឍន៍ ឧបករណ៍ក្នុងលំហអាកាស វិទ្យាសាស្ត្រអវកាស និងការរកឃើញ កម្មវិធីផ្កាយរណប ព័ត៌មានអេឡិចត្រូនិក ឧបករណ៍ កម្រិតខ្ពស់ សម្ភារៈថ្មី ថាមពលថ្មី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរអវកាស ហិរញ្ញវត្ថុអវកាស។ សេវាកម្ម ការបណ្តុះបណ្តាល និងការអប់រំអវកាស ការច្នៃប្រឌិតអវកាស និងទិន្នន័យធំនៅក្នុងលំហអាកាស។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ នៃបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិច និងទីក្រុងអវកាសអន្តរជាតិ (Wenchang International Aerospace City )មានទីតាំងនៅទីក្រុងវិនឆាង ខេត្តហៃណាន ដែលបានអនុញ្ញាតសម្តេច និងគណៈប្រតិភូជាន់ខ្ពស់ បានចូលទស្សនកិច្ចសិក្សាស្វែងយល់ ពីសក្តានុពល និងភាពរីកចម្រើនដ៏អស្ចារ្យនៃផ្នែកកសិកម្ម និងទីក្រុងអវកាសរបស់ខេត្តហៃណាន់ ប្រទេសចិន៕ ដោយ ៖ ដារ់ា

គណៈប្រតិភូសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា

2024/03/27 06:33:15 pm        46
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯ‍កឧត្តម In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប ឯ‍កឧត្តមសហប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបឯ‍កឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបំពេញតួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាប្រកបដោយភាពជោគជ័យ ដូចជាការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីឆ្នាំ២០២២ ។ ជាមួយគ្នានេះ ឯ‍កឧត្តមសហប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមាន ។ តាមរយ:កិច្ចព្រមព្រៀង CKFTA នេះ, ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររីកចម្រើនគួរឱ្យកត់សម្គាល់។ ឯ‍កឧត្តមសហប្រធានគណៈប្រតិភូ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ វិស័យអប់រំ ទេសចរណ៍ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិស័យកសិកម្ម ថាមពល បរិក្ខារអេឡិចត្រូនិក រថយន្ត និងគ្រឿងបង្គុំ សេវាម្ហូបអាហារ និងវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដេាយក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុនកូរ៉េ ដែលបានបោះទុនវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូផងដែរថា តាមរយៈការធានា និងរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងឆាប់រហ័សប្រកបដោយភាពធន់ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ។ បន្ទាប់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានស្ដារឡើងវិញប្រកបដោយភាពធន់ ហើយជឿជាក់ថាសេដ្ឋកិច្ចនឹងមានការកើនក្នុងរង្វង់ ៦,៦ ភាគរយនៅក្នុងឆ្នាំ ២០២៤ នេះ។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនដល់គណៈប្រតិភូអំពីគោលនយោបាយក្នុងការទាក់ទាញ ក៏ដូចជាផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងសកលលោក។ ទន្ទឹមនោះ សម្ដេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅក្នុងកម្ពុជា តាមរយៈការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯ‍កជន (Public-Private Partnership)។ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់វិស័យអប់រំ កម្មវិធីសិក្សា ការពង្រីកនូវការបណ្តុះបណ្តាល STEM និង STEAM និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។ មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាបន្តបើកចំហចំពោះការវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់ ដោយឈរលើភាពបត់បែន និងភាពជាក់ស្តែងនិយម និងការដាក់ចេញនូវគោលនយោបាយក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលកំពុងធ្វើប្រតិបត្តិអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវបរិយាកាសវិនិយោគ ក៏ដូចជារក្សានូវភាពប្រកួតប្រជែងក្នុងគោលបំណងថែរក្សាវិនិយោគិន ដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកព្រះរាជាណាចក្រកម្ពុជា ៕

សម្តេចធិបតីអនុញ្ញាតប្រធាននិងតំណាងក្រុមហ៊ុនមួយចំនួនរបស់កូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/03/27 03:23:55 pm        101
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យ លោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ ជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព ។ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ ។កូរ៉េ គឺជាទីផ្សារធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ២៦,២១ លានដុល្លារអាមេរិក ដែលមានកំណើនរហូត ២០៤៨% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២ លានដុល្លារអាមេរិក។ រីឯរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំ ២,២១ លានដុល្លារអាមេរិក៕ ដោយ ៖ បាន ចក់

សហគ្រាសឧស្សាហកម្មធំៗ ១៧ របស់ចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីក​ការវិនិយោគ បន្ថែមទៀតនៅកម្ពុជា

2024/03/27 01:14:01 pm        132
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធាន​ក្រុមហ៊ុន​ Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូ​សហគ្រាស​ឧស្សាហ​កម្ម​ធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងប្រតិភូ​សហគ្រា​ស​ឧស្សាហកម្ម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបាន​អរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និង​សម្រប​សម្រួល​ដល់​កិច្ច​ដំណើរការ​វិនិយោគ​របស់​សហ​គ្រាស​ឧស្សាហកម្ម​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញ និង​ពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញនូវវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បី​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និង​យុទ្ធសាស្ត្រ​ដែល​រាជ​រដ្ឋាភិបាល​បានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា “តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង” ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោក​ប្រធាន​ក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីបណ្តាសហគ្រាសឧស្សាហកម្ម ដែល​បាន​អញ្ជើញ​ចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដែលរួមមានក្រុមហ៊ុនចំនួន១៧ ដែលមានជំនាញ និង​ប្រកប​អាជីវកម្មលើវិស័យជាច្រើន រួមមាន ដូចជា៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលន​ទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជា​ក្រុមហ៊ុន​វិនិយោគ​ដែល​ផលិត​នូវ​ផលិត​ផល​ផ្សេងៗ ដូចជា ក្រដាស និងដែក ជាដើម។ លោកប្រធានក្រុមហ៊ុន ក៏បានគោរព​ស្នើ​សុំការ​ស្វែង​យល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល, គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោល​នយោបាយ​នៃ​ការគ្រប់គ្រងកំលាំងពលកម្មទាំងក្នុងស្រុក និងពលករជំនាញបរទេស, និង​គោល​នយោបាយ​ផ្នែក​ថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ជាការឆ្លើយតប សម្តេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន ឧស្សាហកម្ម​ដែល​បាន​បោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះ​បង្ហាញ​ពី​ការ​ជឿជាក់​មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះគោលនយោបាយ និង​យុទ្ធ​សាស្ត្រ​របស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគ សម្ដេចធិបតី បានបញ្ជាក់​ជូន​ដល់​លោក​ប្រធាន​ក្រុមហ៊ុន និងគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោល​នយោបាយ​​បើក​ចំហ ប្រកបដោយភាពបត់បែន និង​ជាក់ស្តែងនិយម ដោយរក្សាភ្ជាប់​នូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បី​ធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ។ បន្ថែមលើនេះ សម្តេចធិបតី បានគូសរំលេចថា រាជរដ្ឋាភិបាល ក៏បាន និង កំពុង​តែ​ដាក់​ចេញ​នូវ​គោល​នយោបាយ​អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈ​ការ​ធ្វើ​ការ​កែ​ទម្រង់​វិស័យ​អប់រំ ​និងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជា​បន្ត​ពង្រឹង​កម្ម​វិធី​ការ​បង្កើន​ជំនាញ (Upskilling) និង ការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បី​ធានា​បាន​នូវ​ធន​ធាន​មនុស្ស ជាពិសេសកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើ​យ​តប​ទៅ​តាម​តម្រូវ​ការ​ជាក់ស្តែង​របស់​ក្រុម​ហ៊ុន​ឧស្សាហកម្ម និងទីផ្សារការងារ។ ចំពោះគោលនយោបាយនៃការគ្រប់គ្រង និងការបង្វិល​ប្រាក់​វិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលំហូរមូលធន ដោយ​មាន​ភាព​សេរី ហើយវិនិយោគិនអាចមានលទ្ធភាពក្នុងការផ្ទេរមូលធនវិនិយោគចេញ និងចូល តាម​ប្រព័ន្ធ​ទូទាត់​ប្រាក់ឆ្លងដែន ដែលនេះជាការផ្ដល់នូវភាពងាយស្រួល និងការគាំទ្រ​ដល់​ដំណើរ​ការ​វិនិយោគ​នៅ​ក្នុងកម្ពុជា។ សម្ដេចធិបតី ក៏បានបន្ថែមទៀតថា នាពេលបច្ចុប្បន្ន កម្ពុជាកំពុង​ប្រើប្រាស់​ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុង​បន្ត​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។ មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់​ជូន​លោក​ប្រធា​នក្រុមហ៊ុន និងគណៈប្រតិភូអំពី​ការ​បន្ត​យក​ចិ​ត្តទុកដាក់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​ទៅ​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗដូចជា ផ្លូវលឿន អាកាស​យានដ្ឋាន​អន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដើម្បីតភ្ជាប់កម្ពុជាទៅតំបន់ និងសកលលោក៕

សម្ដេចធិបតីអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន និងប្រតិភូសហគ្រាសឧស្សាហកម្មចិនធំៗចំនួន ១៧ ចូលជួបពិភាក្សាការងារ

2024/03/27 10:24:52 am        456
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ស៊ិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូ​សហគ្រាស​ឧស្សាហកម្ម​ធំៗ​ចំនួន​១៧ របស់ប្រទេសចិន ចូល​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែល​ជា​ក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និង​ក្រណាត់​​ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ ។សូមជម្រាបជូនថាប្រតិភូសហគ្រាសឧស្សាហកម្មធំៗទាំង ១៧ របស់ប្រទេសចិន រួមមាន ៖១. Zhejiang Zhongchao New Material Co., Ltd.២. Yongsheng Holding៣. CHINESE INVESTMENT IN CAMBODIAASSOCIATION (CICA)៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit GarmentInc.,Aroma Success Garment )៥. Titan Stone Real Estate Group៦. Qingdao Huatong State-Owned Capital៧. Guangdong Huate Gas Co., Ltd.៨. Titan Stone Life Insurance Group៩. China Everbright Environment Group Limited១០. Nam Liong Group១១. Shanghai Shirong Paper Industry Co.,Ltd.១២. Qingdao Huijun Engeering Co.,Ltd១៣. Informaxx International Investment Co.,Ltd.១៤. R&F PROPERTIES HS(CAMBODIA)CO.,LTD.១៥. Shanghai. Celefit Limited១៦. Alliance Promised Land១៧. Zhongda United Holding Group Co., Ltd.

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមវេទិកាបូអាវប្រចាំឆ្នាំនៅប្រទេសចិន

2024/03/27 08:28:00 am        442
នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការ​អញ្ជើញ​របស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។អញ្ជើញអមដំណើរសម្តេចតេជោ រួមមាន ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សា ផ្ទាល់​ព្រះ​មហាក្សត្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និ​ង​ថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម មាស គឹម​ហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអ​ម​ដំណើរ​សម្ដេច​តេជោ​កាលពីព្រឹកមិញនេះ។ឯកឧត្តម មាស គឹមហេង បានឱ្យដឹងថា ក្នុងឱកាសចូលរួមសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហា​ប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័ន​សិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ដែល​កំពុង​ប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ក្នុងឱកាស​នេះ​សម្តេចតេជោនឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងនាយឧត្ដមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈ​កម្មាធិការ​យោធា​មជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្ត​ហៃណាន។ សម្ដេចតេជោ ក៏នឹង​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​នៅ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​កសិកម្ម​ត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាងក្នុង​គោលបំ​ណង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-ចិនលើការអភិវឌ្ឍវិស័យកសិកម្ម និងបច្ចេកវិទ្យា។សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែលមិ​ន​ស្វែង​រក​ប្រាក់ចំណេញ។ បូអាវ បានក្លាយជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនាគ្នា ក្នុង​ចំណោម​ថ្នាក់​ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុងរង្វង់ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច រួម​ទាំង​បញ្ញា​វន្តនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃ​ទៀត​ដែល​ធ្វើ​ការ​សន្ទនា​គ្នា​អំពី​បញ្ហា​សំខាន់​ៗ ក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូល។ វេទិកាបូអាវ​សម្រាប់អាស៊ី មានគោលដៅលើកកម្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដោះដូរ សេដ្ឋកិច្ច កិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងតំបន់អាស៊ី និង​រវាង​អាស៊ី និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក។ វេទិកាបូអាវដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់​ថ្ងៃទី២៩ ខែមីនានេះ នឹងមានភ្ញៀវកិត្តិយសចូលរួមប្រមាណ ២០០០ នាក់ មកពីប្រទេស និង​តំបន់ចំនួន ៦០ ហើយអ្នកកាសែត ១,១០០ នាក់ មកពី៤០ប្រទេស និង​តំប​ន់​ក៏​នឹង​ចូល​រួម​ផង​ដែរ​៕

កម្ពុជាប្រកាសគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៤

2024/03/26 03:30:13 pm        122
ភ្នំពេញ ៖ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនានេះ ជាពិសេសក្នុងឱកាស ថ្លែងការណ៍រួមគ្នា រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរដ្ឋធានីវៀងចន្ទន៍ កាលពីរសៀលម្សិលមិញសម្ដេចធិបតីបានប្រកាសគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៤។​ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២៤ និងចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកមីយ៉ាន់ម៉ា។ ខណៈពេលប្រទេសឡាវនឹងធ្វើជាប្រធានអាស៊ានប្ដូរវេននេះសម្ដេចធិបតី ក៏បានប្រកាសថា កម្ពុជាចូលរួមជាមួយប្រទេសឡាវ១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផងដែរ។ ចំពោះការគាំទ្រមិត្តឡាវជាប្រធានអាស៊ានប្ដូរវេននេះ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ ក្នុងឱកាសអមដំណើរសម្តេចធិបតី នាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ការប្រកាសគាំទ្ររបស់កម្ពុជាចំពោះមិត្តឡាវនាពេលនេះ គឺក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយក្នុងនាមជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។ សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីទៅកាន់ប្រទេសឡាវនេះ បានធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕អត្ថបទ៖ វ៉ន ដារ៉ា

ទស្សនកិច្ចផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅឡាវបានពង្រឹងកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យ

2024/03/26 03:28:11 pm        58
ភ្នំពេញ ៖ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវរយៈពេលពីរថ្ងៃនេះ គឺចាប់ពីថ្ងៃទី២៥-២៦ ខែមីនានេះ គឺជាឱកាសនៃការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេស កម្ពុជា និងឡាវប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។​ក្នុងឱកាសអមដំណើរសម្តេចធិបតី នាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីរយៈពេលពីរថ្ងៃនេះ សម្ដេចធិបតីហ៊ុន និងថ្នាក់ដឹកនាំកំពូលឡាវបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក។ ក្នុងឱកាសនោះ សមភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា វិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ជាដើម។ សូមជម្រាបថា ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសឡាវរយៈពេលពីថ្ងៃនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានប្រកាសពង្រឹងលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ទស្សនកិច្ចផ្លូវការរបស់សម្ដេចនាពេលនេ កម្ពុជា-ឡាវ បានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឈលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM