សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

កម្ពុជា-ឡាវប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនឲ្យបានឆាប់ខណៈបញ្ហានៅសេសសល់១៤ភាគរយទៀត

2024/03/26 03:19:30 pm        135
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បានប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឲ្យបានរួចរាល់នាពេលឆាប់ៗខាងមុនេះ ខណៈបញ្ហាដែលនៅសេសសល់គឺនៅ១៤ភាគរយទៀត ជាមួយគ្នានោះថ្នាក់ ដឹកនាំប្រទេសទាំងពីរក៏បានសន្យាប្រែក្លាយព្រំដែនប្រទេសទាំងពីរទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ ផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅប្រទេស ឡាវនោះឯកឧត្តម សង់ ហ្វ្រង់ស្វ័តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងកិច្ចជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមសនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ បញ្ហាការបោះបង្គោលព្រំដែន បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន និងបញ្ហាជាច្រើនទៀត ដោយក្នុងនោះថ្នាក់ដឹកនាំទាំងពីរ សន្យាថានឹងធ្វើការបោះបង្គោលព្រំដែន ដែលនៅសេសសល់ឲ្យបានឆាប់ៗដោយសន្តិវិធីជាដើម។​ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ឡាវនេះដែរ ឯកឧត្តមសង់ ហ្វ្រង់ស្វ័តាន់ ក៏បានឆ្លើយតបទៅ នឹងសំនួររបស់អ្នកសារព័ត៌មានផងដែរថា ការដោះស្រាយបញ្ហាព្រំដែនមិនមែនជាការលែងសើច និងការ ចង់បានរបស់អ្នកជាតិនិយម ឬអ្នកនយោបាយមួយចំនួនដែលចង់បានភ្លាមៗនោះឡើយ ពោលបញ្ហាការបោះបង្គោលព្រំដែននេះគឺត្រូវការអ្នកជំនាញ ច្បាស់លាស់នូវផែនទី និងភូមិសាស្រ្ត ដូច្នេះការស្រាវជ្រាវនិងការកំណត់នូវព្រំដែននេះមិនមែនធ្វើទៅតាម ការចង់បានដូចក្រុមអ្នកប្រឆាំងមួយចំនួននោះឡើយ។ សូមបញ្ជាក់បណ្តោយព្រំដែនកម្ពុជា និងឡាវ មានប្រវែង៥៤០គីឡូម៉ែត្រ ដោយសព្វថ្ងៃនេះភាគី ទាំងពីរបានធ្វើការបោះបង្គោលព្រំដែនរួមគ្នាបានចំនួន៨៦ភាគរយហើយ ខណៈនៅសល់១៤ភាគរយ ទៀតថ្នាក់ដឹកនាំប្រទេសទាំងពីរសន្យាថានឹងធ្វើការដោះស្រាយឲ្យបានរួចរាល់នាពេលឆាប់៕អត្ថបទ ៖ បាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ

2024/03/26 01:51:18 pm        312
នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវ​ការ​នៅ​ប្រទេស​ឡាវ។ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេស ឡាវ នាពេល​នេះ នឹង​ធ្វើ​ឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជា​ប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹង មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់​ប្រជាជន​នៃប្រទេសទាំងពីរ៕

សម្ដេចធិបតីវាយតម្លៃខ្ពស់សមាគមមិត្តភាពឡាវ-កម្ពុជាដែលបានរួមចំណែកពង្រឹងទំនាក់ទំនង​ប្រទេសទាំងពីរ

2024/03/26 01:06:00 pm        352
នារសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំបៃ ដាំឡាត់ (Khambai Damlat) ប្រធាន​សមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​ឱកាស​នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី​២៥-២៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបាន​ឆ្លៀត​ពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជា​នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លង​ទៅ​នេះ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម ក៏បាន​អបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការធ្វើឱ្យ​ជីវភាព​របស់​ប្រជាជន​មាន​ភាពរីកចម្រើនកាន់តែប្រសើរ។ ព្រមជាមួយគ្នានេះឯកឧត្តមប្រធានសមាគម បានវាយតម្លៃខ្ពស់​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​សម្ដេចធិបតី​មក​កាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សន​កិច្ច​នេះ​នឹង​រួម​ចំណែកក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហ​ប្រតិបត្តិការ និងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពសំខាន់ៗមួយចំនួន និងរចនាសម្ព័ន្ធរបស់សមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់សមាគមមិត្តភាពកម្ពុជា-ឡាវ និង​ឡាវ-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ផងដែរចំពោះឯកឧត្តមប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវនាពេលកន្លងមក។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស​ប្រជាជន​ដែល​រស់​នៅ​តា​មប​ណ្តាខេ​ត្ត​ដែល​ជាប់​ព្រំដែនផងដែរ។ ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេសទាំងពីរ ដែលនឹងរួមចំណែកលើកកម្ពស់ថែមទៀតនូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀតរបស់ប្រទេសទាំងពីរ។ មុននឹងបញ្ចប់ សម្តេចធិបតី បាន​សង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្ត សមាគម​មិត្តភាព​រវាងប្រទេស​ទាំងពីរ​ខិតខំ​ធ្វើ​សកម្មភាព​បន្ថែមទៀត​ក្នុង​ការ​សម្រប​សម្រួល​ឱ្យ​មាន​ការ​តភ្ជាប់​រវាងប្រទេសទាំងពីរកាន់តែច្រើន៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន ស្នើប្រធានក្រុមហ៊ុនមេកខ្យងកូរ៉េយកចិត្តទុកដាក់​លើវិស័យសំខាន់ៗចំនួន៥

2024/03/26 11:49:21 am        373
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​បណ្ឌិត ​ចាង ដេវ៉ាន (Chang Dae-whan) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូល​ជួប​ស្តែងការគួរសម និងពិភាក្សាការងារនៅ វិមាន៧មករា រាជធានីភ្នំពេញ។ សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមហ៊ុន មេកខ្យង (Maekjung Group) នៅកម្ពុជា ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងរួម​ចំណែក​ក្នុង​ការស្វែងយល់អំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បី​ជា​ឱកាស​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា​។ឯកឧត្តម ចាង ដេវ៉ាន បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តម ពិតជាមាន​កិត្តិយស​ខ្លាំង​ណាស់​ដែល សម្ដេចតេជោ បានអនុញ្ញាអោយចូលជួប សម្ដែងការគួរសម នៅពេលនេះ និង បាន​ពាំនាំ​បណ្តា​ក្រុម​ហ៊ុនកូរ៉េ ជាច្រើន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។នៅក្នុងជំនួប​នេះ​សម្តេចតេជោ បានជម្រាបជូន​គណៈប្រតិភូ​អំពី​ប្រវត្តិ​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា និងសាធារណរដ្ឋកូរ៉េដែល សម្តេចតេជោ ជាស្ថាបនិក និង​បាន​បង្កើត​ឡើង​​តាំ​ង​ពី​ឆ្នាំ​១៩៩៦។ សម្តេចបានគូសបញ្ជាក់ថា តាមរយៈ​ទំនាក់​ទំនង​ការ​ទូត​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់ ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនកូរ៉េជាច្រើនបានមកវិនិយោគនៅកម្ពុជា ជំនួយ​អភិវឌ្ឍន៍ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល ។ល។ ជាពិសេស​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​យក ពលករកម្ពុជា ជាច្រើនម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។ចំពោះ​កិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានស្នើដល់ភាគីទាំងពីរយកចិត្តទុក្ខដាក់ ដល់​វិស័យ​សំខាន់​ៗចំនួន ៥ គឺ៖ ១ ពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សាធារណរដ្ឋ​កូរ៉េ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែមទៀត។ ២ ជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ អោយកាន់តែរីកចម្រើនរឹងមាំ។ ៣ ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ អោយកាន់តែមានប្រសិទ្ធភាព។ ៤ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEPT) និង ៥ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ជាមួយ​គ្នា​នោះ​សម្តេច​តេជោបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនប៊ូយ៉ុង នៅកម្ពុជា ដែល​បាន​ជួយ​ដល់វិស័យសុខាភិបាល ពត៌មានវិទ្យា និងការផ្តល់រថយន្តក្រុងជាច្រើនគ្រឿង ដល់​សាលា​រាជ​ធានី​ភ្នំពេញ។ឯកឧត្តម ចាង ដេ វ៉ាន បានគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកា Forld Knowledge Forum ដែលនឹងរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ។ សម្តេច​តេជោ ​ក៏បានទទួលយកការអញ្ជើញនេះ នឹងជូនពរដល់គណៈប្រតិភូ អោយទទួលបានជោគជ័យ នៅ​ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

កម្ពុជា-ឡាវចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៧

2024/03/25 04:21:50 pm        117
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នៅថ្ងៃដំបូងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៧ រវាងក្រសួង ស្ថាប័នកម្ពុជា-ឡាវ។​អនុស្សរណៈយោគយល់គ្នាលើឯកសារទាំង ៧ នោះរួមមាន ទី១ ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។  ទី២ កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។  ទី៣ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី។ ទី៤អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD អំពីការទិញថាមពលបៃតងពីគម្រោង “XEKHAMAN II Hydro and Wind Power Hybrid Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា។ ទី៥ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុនចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD អំពីការទិញថាមពលគម្រោង “Nam Emoun 1, 2 Hydro, Pump Storage and Wind Power Hybrid Projects” ក្នុងប្រទេសឡាវមកប្រទេសកម្ពុជា។ ទី៦. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយអគ្គីសនីឡាវ EDL អំពីការទិញថាមពលបៃតង ពីគម្រោង “Green Energy Supply of 1000 MW Combination of Hydro, Wind and Geothermal Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា និងទី៧ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED អំពីការទិញ ថាមពលបៃតងពីគម្រោង “Xekong Pump Storage Power Project” ក្នុងប្រទេសឡាវ មកប្រទេសកម្ពុជា។ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះអនាគតនៃមិត្តភាព កម្ពុជា-ឡាវ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីសង្ឃឹមថា ឯកឧត្តមនាយករដ្ឋមន្រ្ដីឡាវ និងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលសមស្របណាមួយខាងមុខ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

កម្ពុជា-ឡាវប្ដេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាពលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយូរអង្វែង

2024/03/25 03:58:03 pm        120
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ បានឯកភាពគ្នាប្ដេជ្ញាចិត្តអនុវត្តប្រកបដោយប្រសិទ្ធភាពលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយូរអង្វែងដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ។ ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវបានមានសាសន៍បញ្ជាក់បែបនេះក្នុងឱកាសពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះនៅសាធារណៈរដ្ឋប្រជាម៉ានិតឡាវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដំណើរទស្សនកិច្ចបរស់សម្ដេចនៅប្រទេសឡាវនាពេលនេះគឺដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ សូមជម្រាបថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេល១ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាអំពីមធ្យោបាយនានាក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្នុងនោះក៏មានពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរុះអត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅបំពេញទស្សនកិច្ចនៅឡាវ

2024/03/25 11:28:02 am        83
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ តបតាម​ការ​អញ្ជើញ​របស់​លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។នៅអំឡុងម៉ោងប្រមាណ ១០ ព្រឹក សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​ដឹក​នាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិ Wattay នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមា​និត​ឡាវ និងមានការទទួលបដិសណ្ឋារកិច្ចដោយឯកឧត្តម Alounxai Sounnalath រដ្ឋមន្ត្រី​អម និងឯកឧត្តម Phoxay Khaykhamphithoune អនុរដ្ឋមន្ត្រីការបរទេស ព្រមទាំង ឯកឧត្តម Phouvong Vongkhamsao អភិបាលរងក្រុងវៀងចន្ទន៍។ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដំណើរ​ទស្សន​កិច្ច​ផ្លូវការរបស់សម្តេចធិបតីទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នា​ឱកាស​នេះ​នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតី​ភាព​ជា​អ្នក​ជិត​ខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ផល​ប្រយោជន៍​របស់ប្រជាជននៃប្រទេសទាំងពីរ។ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់​រាជ​រដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤ វេលាម៉ោង ១៣:៣០ រសៀលនាទី។យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថ ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេច​ធិបតី​ទៅ​កាន់​ប្រទេសឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង​រវាង​ប្រទេស​ទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាព​សម្រាប់​ផល​ប្រយោជន៍​របស់​ប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះមួយខ្នងជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារក្មួយប្រុស អន ផានិត នៅខេត្តកំពត

2024/03/24 05:52:43 pm        210
ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់​ក្រុម​គ្រួសារ​ក្មួយ​ប្រុស អន ផានិត សិស្សនិទ្ទេស A ស្ថិតនៅខេត្តកំពត។ ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូរបស់ក្មួយប្រុស និងការ​លះបង់​របស់​ម្ដាយ​ឪពុក​របស់​ក្មួយ​ប្រុស ដែលជាជនពិការទាំងពីររូប ធ្វើឱ្យក្មួយប្រុស​ទទួល​បាន​ការ​អាណិត​ស្រលាញ់​ពី​សម្ដេច​ទាំង​ទ្វេ​យ៉ាងខ្លាំង។ក្នុងឱកាសនេះ ឯកឧត្តមបានផ្តាំផ្ញើ និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្មួយ​ប្រុស​ត្រូវ​បន្ត​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ឱ្យ​បាន​កាន់​តែល្អប្រសើរ ដើម្បីយកចំណេះវិជ្ជាទាំងនេះបម្រើមាតុភូមិ និងក្រុមគ្រួសារ ក្លាយ​ជា​សសរ​ទ្រូង​របស់ប្រទេសជាតិ។

សម្ដេចធិបតី៖ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងជួយពន្លឿន​បរិវត្តកម្ម​រចនាសម្ព័ន្ធចាំបាច់ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថលកម្ពុជា

2024/03/24 09:56:41 am        221
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​ថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបង្កើនបរិយាកាស និងពន្លឿន​បរិវត្ត​​កម្ម​រចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព សន្តិសុខ សុវត្ថិភាព ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញចូលរួមពិធីបើក ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។សម្ដេចធិបតីថ្លែងថា «វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបង្កើនបរិយាកាស និង​​ពន្លឿនបរិវត្តកម្មរចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងគុណភាពជីវិត ឱ្យកាន់តែ​ប្រសើរ​ឡើង​សម្រាប់​ជាតិ​មាតុភូមិ ជាពិសេសការបង្កើនល្បឿនដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។ សម្ដេច​នាយករដ្ឋមន្រ្ដីបន្តថា ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការ​លើក​កម្ពស់​សមិទ្ធ​កម្ម​នវា​នុវត្តន៍​របស់សហគ្រាស គឺជាកត្តាគន្លឹះ​កំណត់​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​ចាប់​យក​ខ្សែ​ច្រវ៉ាក់​ផ្គត់​ផ្គង់​ក្នុង​តំបន់ និងសាកល។សម្ដេចបញ្ជាក់ថា ក្នុងទិសដៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ក្រុម​ប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបាន​រាជ​រដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ជា​សេនាធិការ​ដើម្បី​សម្រេចឱ្យបាននូវការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ​២០៥០។សូមជម្រាបថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជា​ពិសេស​ការ​អនុវត្ត​អាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែល​ត្រូវ​បាន​ដាក់​ឱ្យអ​នុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កា និង​សម្រេចជោគជ័យ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និង​ការ​រំពឹង​ទុក​របស់​ប្រជា​ជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ៕

សម្ដេចនាយករដ្ឋមន្រ្តី អំពាវនាវគ្រប់ក្រសួង-ស្ថាប័នទាំងអស់រួមគ្នាពង្រឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

2024/03/24 09:31:57 am        155
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើក«ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២​» នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ គប្បីធ្វើការរួមគ្នាដើម្បីពង្រឹង និងបង្កើន នូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ ខណៈថ្នាលទាំងអស់នេះ គឺជាការទាក់ទាញ​នូវ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និងសង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមថា ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន គឺត្រូវ​ពង្រឹង​នូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា ស្របទៅតាមបទដ្ឋានគតិយុត្តជាធរមាន ខណៈ​ដែល​កម្ពុជា​មាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​និវា​នុវត្តន៍ ជា ស្ថាប័នមានសមត្ថកិច្ចគតិយុត្តលើវិស័យខាងលើនេះស្រាប់ ដូច្នេះគ្រប់ក្រសួង ស្ថាប័ន​ទាំងអស់ត្រូវតែ ពង្រឹងនូវថ្នាលទាំងបីខាងលើនេះ ដែលជាកត្តា​មិន​អាច​ខ្វះ​បាន​នោះ​ឡើយ​។សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​បរិយាប័ន្ន​មាន​ភាព​ធន និងចេរភាព គឺចាំបាច់ត្រូវជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ​វិនិយោគ​តាមរយៈ​ជំរុញ​ការ​វិនិយោគ​ដោយផ្ទាល់ពីបរទេសទៅលើវិស័យដែលមានបច្ចេកវិទ្យាជាមូលដ្ឋាន ហើយ​មួយ​វិញ​ទៀត​តួ​អង្គដែល មិនអាចខ្វះបានដែរនោះ គឺការអភិវឌ្ឍ​ប្រព័ន្ធ​និវានុវត្តន៍​ជាតិ​មួយ​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​ក្នុងតំបន់ និងសកលោក និង​ការ​ជំរុញ​ការ​បរិវត្តកម្ម​បច្ចេក​វិទ្យា​ដោយ​វិស័យ​ឧស្សាហកម្ម​ សហគ្រាសធនតូច និងមធ្យម ដើម្បីឆ្លើយតបទៅនឹងបរិវត្តឧស្សាហកម្ម៤.០ ក្នុង​គោលដៅ​ចាប់​យកឲ្យបានលឿននូវបច្ចេកវិទ្យាចុងក្រោយទាំងឡាយ ដើម្បី​បង្កើន​ផលិត​ភាព​សហគ្រាស និងជំរុញសហគ្រាសបុរាណក្នុងស្រុក ដោយចាប់យកឲ្យបានទាន់ពេលវេលា និង​ពេញ​លេញ​នូវរឌ្ឍនភាពនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
06/18/2026 07:06 AM
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទជាមួយថៃ ដោយសន្តិវិធីតាមរយៈ UNCLOS
06/18/2026 07:06 AM
កម្ពុជា ជាប់ឆ្នោតក្នុងគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ ២០២៦-២០៣០
06/18/2026 07:06 AM
សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM