សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី៖ កម្ពុជាត្រូវតែបន្តពង្រីកការទូតខ្លួនឲ្យកាន់តែធំ​ដោយមិនយកប្រទេសណា​ជាសត្រូវ ដើម្បីផលប្រយោជន៍ជាតិ

2023/11/07 09:27:55 am        132
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវនោះទេ ពោល​គឺ​ត្រូវទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ចំណុច​នេះសម្តេចធិបតី ក៏បានចំអក​ឲ្យគណបក្ស​ណា​មួយ​នោះ​មិន​ទាន់​ទាំង​ជាប់​ឆ្នោត​ធ្វើ​នាយករដ្ឋ​មន្រ្តី​ផង ប្រកាសប្រឆាំង ឬចង់កម្ចាត់ប្រទេសនេះប្រទេសនោះចោលបាត់ទៅហើយ។ ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់តាមបណ្តារោង​ចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២​៣​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាស្វាគមន៍​ប្រទេស​ទាំង​អស់នៅទូទំាងពិភពលោក មិនថាប្រទេសណានោះទេ ជាក់ស្តែង​ដូច​នៅ​ខេត្ត​ព្រះសីហនុ​នេះ​តែម្តង គឺមានអ្នកវិនិយោគចិន អាមេរិក ជប៉ុន និងបណ្តាប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អឺរ៉ុប គេបានកំពុងធ្វើការវិនិយោគនៅខេត្តជាប់សមុទ្ររបស់កម្ពុជានេះតែម្តង។ នេះ​ហើយ​ជា​គោល​នយោបាយការទូតបើកចំហររបស់កម្ពុជា។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការដែល ប្រទេស​គេ​ជឿជាក់ និងដាក់ទុនវិនិយោគជាមួយប្រទេសយើង ក៏ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សុខ ​សន្តិភាពផងដែរ ដូច្នេះបងប្អូនកម្មករ កម្មការិនី រួមទាំង​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​គប្បី​បន្ត​រួម​គ្នា​ថែរក្សា នូវសុខសន្តិភាពនេះឲ្យខាងតែបាន ខណៈមានសុខសន្តិភាព នឹងមាន​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់ ហើយមាន ការអភិវឌ្ឍ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​៕ អត្ថបទ៖ បាន ចក់

រដ្ឋសភាកម្ពុជា-ចិនបេ្តជ្ញារួមគ្នាជំរុញផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនសម្រេចជោគ​ជ័យ​

2023/11/06 01:23:01 pm        157
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លូវ ឈីនជៀន (Lou Quinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបេ្តជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្ត​ភាព​ដែកថែប កម្ពុជា-ចិន ជាពិសេសការឈានទៅសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាម​កិច្ចព្រមព្រៀងថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ។ការ​បញ្ជាក់បែបនេះរបស់​ភាគីទាំងពីធ្វើឡើងក្នុងឱកាស ឯកឧត្តម លូវ ឈីនជៀន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សន​កិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លូវ ឈីនជៀន និងសហការី នៅកម្ពុជា។ ក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមចំណែកគំាទ្រ និងឧបត្ថម្ភ ដ៏សំខាន់នៅក្នុងការអភិវឌ្ឍកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា​ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ដេច​ចង់ឃើញវឌ្ឍនភាពបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវជាពិសេសក្នុងការពង្រឹងគុណភាពនិងសុចរិតភាពនៃគម្រោង BRI និងការជួយសម្រួលដល់ការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និងវប្បធម៌នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ។ នាឱកាសនោះដែរ ឯកឧត្តម លូវ ឈីនជៀន បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យបានកាន់តែរឹងមាំឡើង ស្របតាមកិច្ចព្រមព្រៀងរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាបក្សកុម្មុយនីស្តចិន រួមនិង ឯកឧត្តម ចាវ លិជិ (ZHAO Leji) ប្រធានសភាប្រជាជនចិនទូទំាងប្រទេស នាពេលកន្លងមក។ជាចុងបញ្ចប់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់មិត្តចិន ដែលបាននិងតែងតែយកចិត្តទុកដាក់ ថែទំាព្រះរាជសុខភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងហ្លួងម៉ែ ថ្វាយជូនសម្តេចទំាងទ្វេរ ដើម្បីគង់ជាម្លប់ដល់កូនចៅរបស់ព្រះអង្គនៅទូទំាងប្រទេស៕

សម្ដេចធិបតីផ្ដល់អនុសាសន៍ចំនួន ៦ ចំណុចដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើនប្រសិទ្ធភាពការ

2023/11/06 11:04:23 am        203
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៦ ចំណុច ដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើតប្រសិទ្ធភាពការងារ ជាពិសេស​ការ​អនុវត្ត​ការងារ​ទៅ​ថ្នាក់​មូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដល់អនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការ​ក្រសួង​មហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។សម្ដេចធិបតីបានផ្តល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជា​ពិសេស​មន្ត្រីណាដែលនៅកៀកនឹងប្រជាពលរដ្ឋឲ្យមាន មនសិការក្រមសីលធម៌ វិជ្ជាជីវៈព្រមទាំ​ង​សមត្ថភាព​សក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ ពង្រឹងការវាយតម្លៃ ការតែងតាំង​ទាំង​ស៊ីវិល​ទាំង​នគរបាល​ឲ្យបានច្បាស់លាស់ ជាពិសេសពិនិត្យមើលរាល់ការតែងតាំង។សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស​ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ជាពិសេសការ​ប្រើប្រាស់​អំណាច​ខុសច្បាប់ និងត្រូវចាត់វិធានការ ត្រឹមត្រូវ ប្រសិនបើមានករណីនេះកើតឡើង។ ក្រសួងមហាផ្ទៃ ត្រូវធ្វើវិចារណកម្ម ប្រសិទ្ធភាព និងភាពងាយស្រួល នៃការផ្ដល់សេវា​សាធារណៈ​របស់​ខ្លួន​ ដើម្បី​ធានាថា​គ្មាន​នីតិវិធីណាមួ​យ​ដែល​បង្ក​ការ​លំបាក​ដែល​មិន​ចាំបាច់​ដល់​ប្រជាពលរ​ដ្ឋ​ឡើយ​។​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹង​នូវ​យន្ត​ការ​ច្រក​ចេញ-ចូ​ល​តែមួយនិងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដោយ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​សេវា​សាធារណៈ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ​ចាំបាច់​ឬ​ជា​ញឹក​ញាប់​ដូច​ជា​សេវា​អត្រា​នុកូលដ្ឋាន ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងសេវាពាណិជ្ជកម្មជាដើម។ក្រសួងមហាផ្ទៃ ត្រូវធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃកា​រ​វិភាគ​ធនធាន​ទៅកា​ន់ថ្នា​ក់​ក្រោម​ជាតិ​ដើម្បី​ធានា​ថាថ្នាក់​ក្រោម​ជាតិ​អាច​បំពេញ​មុខងារ​និង​ធារកិច្ច​ដែល​ត្រូវ​បាន​ធ្វើប្រតិភូកម្មដោយជោគជ័យ។ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដានត្រួតពិនិត្យនិងវាយតម្លៃរាល់គោលនយោបាយទាំងអស់ដែលថ្នាក់ជាតិបានដាក់ចេញឲ្យថ្នាក់ក្រោមជាតិអនុវត្តដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្ដែងនិងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈខ្ពស់៕

សម្ដេចធិបតី ស្នើថ្នាក់ក្រោមជាតិរាយការណ៍ពីចំណុចខ្វះខាតរបស់មន្ត្រី ដើម្បីផ្ដល់ការ បណ្ដុះបណ្ដាលជូន

2023/11/06 10:56:34 am        180
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើដល់​គ្រប់​មន្ត្រី​នៅ​ថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំ​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ជាក់ស្ដែងជូនប្រជាពលរដ្ឋ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ក្នុងករណីមន្ត្រីមិន​មាន​សមត្ថភាព​នៅ​ក្នុង​ផ្នែក​ជំនាញ​ណាមួយត្រូវរាយការណ៍មកថ្នាក់ជាតិ ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីក្រសួង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ពង្រឹងស​មត្ថភាពជំនាញបន្ថែមជូនដល់មន្ត្រីនោះ។ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវ​ចេញ​គោលការណ៍កំណត់ឱ្យបានច្បាស់លាស់ថា តើកម្រិតណាគោលការណ៍ណា ដែល​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិមានសិទ្ធិនៅក្នុងការសម្រេចដោះស្រាយបាន ដើម្បីកុំឱ្យបញ្ហាកើតមានឡើងហើយ ត្រូវ​បញ្ជូនមក ថ្នាក់ជាតិដោះស្រាយទាំងអស់ ដែលជា​ហេតុ​ប​ង្ក​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​នៅក្នុ​ង​ការ​បម្រើសេវា​ជូនពលរដ្ឋ។កន្លងមកមានការកកស្ទះសំណុំរឿងជាច្រើននៅក្រសួង និងស្ថាប័ននានា ដោយសារ​តែ​អាជ្ញាធរ​នៅថ្នាក់ក្រោមជាតិ មិនហ៊ាននៅក្នុងការពិនិត្យដោះស្រាយ គឺបានត្រឹមតែសម្របសម្រួល បើ​សម្រប​សម្រួល មិនបាន មានតែបញ្ជូនមកថ្នាក់ជាតិ។ ថ្នាក់ជាតិ ត្រូវរៀបចំ​ក្រុម​ការងារ​ជំនាញ​ចុះ​ទៅ​ដល់​មូលដ្ឋាន សួរនាំទម្រាំដោះស្រាយបានមួយករណីៗ ត្រូវចំណាយពេលយូរ៕ ដោយ៖ គង់ ឌិន

សម្ដេចធិបតី៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ច សម្រាប់វិស័យដឹកជញ្ជូន

2023/11/06 10:44:23 am        374
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់​បន្ថយ​ពេល​វេលា​ច្រើន ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់​បម្រើ​ឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់របស់កម្ពុជាផងដែរ ជាពិសេស​បាន​ជំរុញ​ឱ្យ​ខេត្ត​ព្រះសីហនុ​កាន់​តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយ​នឹង​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។យោងតាមលិខិតអបអរសាទររបស់សម្តេចធិបតីជូនចំពោះ លោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​១ឆ្នាំ នៃ​ការ​បើក​ឱ្យ​ប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផល​ផ្លូវ​ប្រវត្តិសាស្ត្រ​ដំ​​បូង​បង្អស់របស់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីបាន ចូលរួមអបអរ​សាទរ​យ៉ាងក​ក់​ក្តៅ​បំផុតចំ​ពោះ​ក្រុម​ហ៊ុន Cambodia PPSHV Expressway Co., Ltd ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃ​ការ​បើក​ឱ្យប្រើប្រាស់ជា ផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជា​សមិទ្ធផល​ផ្លូវ​ប្រវត្តិសាស្ត្រ​ដំ​បូងបង្អស់របស់កម្ពុជា។សម្ដេចមានប្រសាសន៍ថាក្រោយពីបានបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ អស់រយៈពេល ១ឆ្នាំ​កន្លងមក យើងសង្កេតឃើញថា ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និង​ការ​ពេញ​ចិត្ត​ពី​សំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ល្បឿន​លឿន​នេះ​ឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយ ភាពសប្បាយរីករាយ ដូច្នេះ​ផ្លូវ​ល្បឿនលឿននេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធ​ភាព នៃ​កា​រ​ធ្វើ​ដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់​បន្ថយ​ពេល​វេលា​ធ្វើដំណើរមកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅមករវាងភ្នំពេញ និង​ខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និង​កាត់​បន្ថយពេលវេលាច្រើន ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្ដែវា​ពិត​ជា​បាន​ក្លាយ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹង​ជំរុ​ញ​ឱ្យ​ខេត្ត​ព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយ​នឹង​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។សម្ដេចបញ្ជាក់ថា បើគិតក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ នៃ​ការ​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​នេះ​គឺជាខ្សែ​ផ្លូវ​ដែល​តភ្ជាប់ ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និង​បណ្ដា​ខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជាគោលដៅតំបន់ឧស្សាហកម្ម សក្តានុពល​ទេសចរណ៍​ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការ ដឹកជញ្ជូនទំនិញ​ឆ្លង​កាត់​តាម​ផ្លូវ​គោក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងមហាផ្ទៃខិតខំសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងករណីចរាចរណ៍

2023/11/06 10:02:01 am        251
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យ​ក្រសួង​មហាផ្ទៃ​ខិតខំ​ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត ក្នុង​ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន, បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើប និងបញ្ហា​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម​ ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាពជូនពលរដ្ឋឲ្យសមស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់​មាន​សុវត្ថិភាព​។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាជា ច្រើន​ដែល​ត្រូវ​រួម​គ្នាប​ន្ត​ឥត​ឈប់​ឈរ និងខិតខំស្វែងរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត ដោះស្រាយ,បង្ក្រាប និង​ទប់ស្កាត់​នូវ​បាតុភាព​នានា​នៅក្នុងសង្គមដែលបញ្ហាទាំងនេះបានកើតឡើងគួរឲ្យព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងមហាផ្ទៃត្រូវពង្រឹងដល់មន្រ្តី របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ ជាពិសេសមន្រ្តីដែលនៅជាប់នឹងមូលដ្ឋាន និងនៅជាប់ជាមួយប្រជាពលរដ្ឋនេះតែម្តង ដោយ​ត្រូវ​រក​មន្រ្តី​ណា​ដែល​សកម្ម​ក្នុងការបម្រើសេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និង​ខិត​រក​ដំណោះ​ស្រាយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​ជាដើម៕ អត្ថបទ៖ បាន ចក់

នាយករដ្ឋមន្រ្តី ប្រាប់អាជ្ញាធររាជធានី-ខេត្ត ត្រូវក្តាប់បញ្ហាកើតនៅទឹកដីខ្លួន​ឲ្យបានច្បាស់កុំបណ្តោយឲ្យរឿងធ្លាក់ដល់ក្រុងតាខ្មៅ

2023/11/06 09:35:33 am        376
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ណែនំា​ដល់​អាជ្ញាធរ​គ្រប់​រាជ​ធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរប់សខ្លួនឲ្យបានច្បាស់ និង​ទាន់ពេលវេលាកុំឲ្យពួកគាត់ដើរកាន់រូបថតថ្នាក់ដឹកនាំរហូតដល់ក្រុងតាខ្មៅ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី នៅ​ព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាដែលកើតឡើងនៅលើទឹកដីរបស់ខ្លួនគប្បីដោះស្រាយជូនពួកគាត់ឲ្យបានត្រឹមត្រូវ និង​ទាន់​ពេល​វេលា កុំ ចាំបាច់ឲ្យពួកគាត់នាំគ្នាមកឈរកាន់រូបថតដល់ក្រុងតាខ្មៅ ដែល​ករណី​នេះ​គឺ​បាន​កើត​ឡើង​ម្តងហើយម្តង ទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតថា «ត្រូវក្ដាប់ឱ្យជាប់នូវបញ្ហាប្រឈម ក្ដីកង្វល់​នានា​របស់​ពលរដ្ឋ ហើយខិតខំដោះស្រាយជូនពលរដ្ឋ ប្រកបដោយភាពម្ចាស់ការ ដោយ​កុំចាំ​តែមា​ន​បទ​បញ្ជា​ពីនាយករដ្ឋមន្ត្រី ឬរដ្ឋបាលថ្នាក់ជាតិ»។នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះដែរសម្តេច ធិបតី​នាយករដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ បន្ថែម​ទៀត ក្នុងការរធ្វើប្រតិភូកម្មរវាងវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែ​ប្រសិទ្ធភាព​សំដៅ​បង្កើន​សិទ្ធិ​អំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីជំរុញ និង​លើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ដល់សេនាសាធារណៈជូនពលរដ្ឋ ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​មន្រ្តីវាល្អជាជាងការពង្រីក៕ អត្ថបទ៖ បាន ចក់

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ»

2023/11/05 03:06:34 pm        394
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ «អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ»។សូមជម្រាបថា អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ មានទំហំ១៥៣ម៉ែត្រ គុណនឹង ៨៣ម៉ែត្រ មាន​កម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែល​អាច​ផ្ទុក​រថយន្ត​បាន​​ចំនួន ៣៣០គ្រឿង។ អគារនេះ មានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងជា​សំណង់​ស្ថាបត្យកម្ម​ក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំ​ប្រាសាទ​អង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា៕

លោកស្រីបណ្ឌិត ចូសិន បាយអុន៖ ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគម​កាយឫទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦» បង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា

2023/11/05 02:05:56 pm        397
សៀមរាប៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និង​គណៈ​ប្រតិភូចូលជួបសម្ដែងការគួរសម ។ ជាកិច្ចចាប់ផ្ដើម សម្ដេចធិបតី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកស្រីបណ្ឌិត ចូសិន បាយអុន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួម «មហាសន្និបាត​មិត្ត​កាយឫទ្ធិនារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកលើកទី៧» នៅកម្ពុជា នាពេលនេះ និងបានអរគុណ​ចំពោះ​ការគាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជាធ្វើជាម្ចាស់ផ្ទះ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ខាងមុខ ហើយការទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៦ នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចធិបតី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតនេះ មិនមែនត្រឹមតែជាការជាព្រឹត្តិការណ៍ជួបជុំប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាសារមួយជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជា ជាពិសេសស្ត្រី និងយុវតី ក្នុងការចូលរួមចំណែកសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ ការផ្ដល់ភាពអង់អាច និងឱកាសរបស់ស្ត្រី និងយុវតីនៅកម្ពុជាក្នុងការចូលរួមសកម្មភាពសង្គម ។ សម្ដេចធិបតី ក៏បានបន្ថែមថា ក្រៅពីការចូលរួមមហាសន្និបាតនេះ គណៈប្រតិភូទាំងអស់ ក៏អាចអញ្ជើញទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនា និងរីករាយជាមួយរមណីយដ្ឋានដ៏ពិសិដ្ឋនៃដែនដីអង្គរ ក្នុងខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់កម្ពុជាក្នុងសម័យមហានគរ ហើយការចូលរួមនេះក៏បានបង្ហាញអំពីបរិយាកាសសន្ដិភាព និងសុខសុវត្ថិភាពរបស់កម្ពុជាដល់ភ្ញៀវទេសចរណ៍ផងដែរ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាង ៤០ ឆ្នាំមកនេះ កម្ពុជាត្រូវបានស្ដា កសាង និងអភិវឌ្ឍរីកចម្រើនជាលំដាប់ចាប់តាំងពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ហើយ សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី ។ជាការឆ្លើយតប លោកស្រីបណ្ឌិត ចូសិន បាយអុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយលោកស្រី បានសម្ដែងនូវការអរគុណ និងក្ដីរំភើបរីករាយយ៉ាងខ្លាំងនូវការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះលោកស្រី និងគណៈប្រតិភូទាំងអស់ ដែលធ្វើឱ្យលោកស្រី និងគណៈប្រតិភូមានមោទនភាពយ៉ាងខ្លាំងដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ លោកស្រីបណ្ឌិតក៏បានសម្ដែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ដែលនេះបានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលរបស់សមាគមកាយឫទ្ធិនារីកម្ពុជា តាមរយៈការចូលរួមសកម្មភាពនានារបស់ស្ត្រី និងយុវតីជាច្រើន ដែលនេះបង្ហាញពីភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការចូលរួមចំណែករបស់ស្ត្រី និងយុវតី ក្នុងសង្គម ។មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និង គាំទ្ររាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាច្រើនរបស់សមាគមនាពេលកន្លងមក ព្រមជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន យុវជន ក៏ដូចជាស្ត្រី និងយុវតីនៅកម្ពុជា គឺពោពេញដោយសមត្ថភាព និងភាពវ័យឆ្លាតដែលអាចឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ៕

សម្ដេចធិបតី ជូនពរបេក្ខជនប្រឡងបាក់ឌុបទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា

2023/11/05 11:58:26 am        522
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បាន​ចេញ​សារជូនពរបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសរសេរថា៖«ជូនពរប្អូនៗ ក្មួយៗ ដែលប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ ២០២២-២០២៣ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ដើម្បី​ទទួល​បាន​និទ្ទេស​ល្អគ្រប់ៗ​គ្នា​សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»
06/25/2026 07:06 PM
ឯកឧត្តម ម៉ម ប៊ុននាង និងលោក គីម ជុងណាម អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់អំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តកែប
06/25/2026 07:06 PM
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់​ និងគ្រួរសារអតីតយុទ្ធជននៅខេត្តកំពង់ស្ពឺ
06/25/2026 07:06 PM
ក្រសួងបរិស្ថានរកឃើញវត្តមានសត្វព្រៃមានកម្រ និងកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១០ប្រភេទនៅដែនជម្រកសត្វព្រៃភ្នំសំកុស
06/25/2026 07:06 PM
ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ
06/25/2026 07:06 PM
ទូតឡាវបានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រង និងការពារបរិស្ថាន
06/25/2026 07:06 PM
កម្ពុជា និងអ៊ីស្រាអែល ជួបពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម
06/25/2026 07:06 PM
លោកស្រី Von der Leyen ៖ EU នឹងផ្ទេរប្រាក់កម្ចីចំណែកដំបូងឲ្យអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ
06/25/2026 06:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងពិនិត្យមើលជម្រើសផ្លូវច្បាប់ បើសិនប្រេងពីនាវារឹបអូសដោយអង់គ្លេសប្រើសម្រាប់ផ្តល់មូលនិធិដល់អ៊ុយក្រែន
06/25/2026 06:06 PM
ព្រឹកនេះ គណៈកម្មការជំរឿនមន្រ្តី បានបន្តបេសកកម្មចុះជំរឿនមន្ត្រីជាក់ស្តែង ដល់ក្រសួងទេសចរណ៍
06/25/2026 06:06 PM