សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី៖«ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយ​ជាអ្នកដឹកនាំកាន់តែច្រើន»

2023/11/05 11:06:35 am        408
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជ​រដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេង​ស្រី​នៅ​គ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែល​មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តី​គឺ​ជា​ស្នូល​។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​ថ្លែង​ខ្លឹមសារ​គន្លឹះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោម​ប្រធានបទ «ស្រមៃមើលឱកាស» នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ២០២៣​។សម្តេចធិបតី បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ​បេសកកម្ម​ដ៏​ថ្លៃថ្លា​របស់​មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជា​ការ​ចូលរួម​ជាមួយ​សមាគម​កាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្ដាលដល់កុមារី យុវតី និងស្រី្ត​វ័យ​ក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។ សម្ដេចធិបតី បញ្ជាក់ថា គុណតម្លៃនៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុង «ការ​ចង់ឃើញកុមារី យុវតី និងស្ត្រីវ័៏យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្ដី​ថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន» ហើយ​សម្ដេច​គាំទ្រ​ចំ​ពោះ​មាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្រប​ទៅ​នឹង​គោល​​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការ​អភិវឌ្ឍ​សមត្ថភាព​យុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ។ សម្ដេចធិបតីបញ្ជាក់ថា៖«ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិន​បើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ ទទ្ទឹមគ្នាជាមួយនឹងពាក្យស្លោកនេះ រាជ​រដ្ឋាភិបាល​កម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេង​ស្រី​នៅ​គ្រប់​វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈ​យុទ្ធសាស្ត្រ​បញ្ចកោណ-​ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកប​ដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តី គឺជាស្នូល ដែលផ្តល់​ឱកាស​បន្ថែម​ទៀត​ សម្រាប់ការចូលរួមរបស់ស្រ្តី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែល​សមាគម​កាយឫទ្ធិនារីនេះគឺជាយន្តការដ៏ចម្បងមួយ។ យើងក៏នឹងបង្កើនឱកាសទទួលបានការអប់រំ និង​ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្ស-និស្សិតនារី តាមរយៈការបង្កើនអាហារូបករណ៍ និង​កម្ម​វិធី​បំប៉ន នៅគ្រឹះស្ថានសិក្សា, ការផ្តល់កន្លែងស្នាក់នៅ, ការធានាសុវត្ថិភាព និងការ​បង្កើន​ចំនួន​គ្រូ​បង្រៀន​ជា​ស្ត្រី, ការបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីឱ្យបានជាអតិបរិមា ក្នុងស្ថាប័នជាតិ​គ្រប់​ថ្នាក់​, ការពង្រឹងឱកាសការងារ និងការការពារសិទ្ធិធ្វើការងាររបស់ស្រ្តី, ព្រមទាំង​ការ​បន្ត​តម្លើង​តួនាទី​របស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិតជាដើម៕

ព្រះមហាក្សត្រខ្មែរថ្លែងអំណរគុណជប៉ុនដែលជួយអភិរក្សប្រាសាទអង្គរវត្តនិងជួយផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

2023/11/04 11:28:50 am        129
សៀមរាប ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា រដ្ឋាភិបាលជប៉ុនមិនត្រឹមតែជួយជួសជុល អភិរក្សនូវប្រាសាទអង្គរវត្ត និងប្រាសាទនានារបស់ខ្មែរប៉ុណ្ណោះទេ ព្រមទាំងបានជួយផ្សព្វផ្សាយប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរនៅលើឆាក អន្តរជាតិផងដែរ។មានព្រះរាជបន្ទូលក្នុងព្រះរាជពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះអង្គម្ចាស់ជីវិតលើត្បូង បានលើក ឡើងថា ព្រះអង្គសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវការគំាទ្រលើការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលនៅក្នុងរមណីយដ្ឋានអង្គរឲ្យប្រព្រឹត្តទៅដោយចីរភាពតាំងពីដើមរហូតមក។ព្រះអង្គបានមានព្រះរាជបន្ទូលថា «ខ្ញុំសូមថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន -JICA សាកលវិទ្យាល័យសូហ៊្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលផ្តល់នូវ ការគាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុងរមណីដ្ឋានអង្គរឲ្យ ប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភ គាំទ្ររហូតដល់បញ្ចប់ការងារជួស ជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួមសម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេង ទៀត អមដោយការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្រ្ត និងវប្ប ធម៌ខ្មែរឲ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប»។នៅក្នុងឱកាសនោះដែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះប្រទេសជប៉ុន ដែលក្នុង រយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធានបានដឹកនាំកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេក ទេសអាយស៊ីស៊ី អង្គរ-សំបូរអព្រៃគុកដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងធំធេងដល់ភាព ជោគជ័យនៃអាយស៊ីស៊ីអង្គរផងដែរ។ជាមួយគ្នានោះដែរ ព្រះអង្គក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យបន្តការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានានៃប្រទេស ជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋា ភិបាលអាណត្តិថ្មី ស្មារតីចក្ខុវិស័យ១០ឆ្នាំទៅមុខទៀត នៃយន្តការអាយស៊ីស៊ីអង្គរ សំបូរព្រៃគុក និងអនុ លោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុង នាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់អង្គការយូណេស្កូ សម្រាប់កិច្ចការបណ្តុះបណ្តាលធនធាន មនុស្ស សម្រាប់វិស័យបេតិកភណ្ឌវប្បធម៌ផងដែរ៕អត្ថបទ ៖ បាន ចក់

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដង្ហែព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលមុខប្រាសាទអង្គរវត្ត”

2023/11/03 07:46:10 pm        691
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។«ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ

2023/11/03 02:04:46 pm        138
នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញ​ចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ´ ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់ ដើម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ ។

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដង្ហែព្រះមហាក្សត្រយាងសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”

2023/11/03 08:30:19 am        1209
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដង្ហែ ព្រះករុណាព្រះ​បាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃ​ប្រទេស​ជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួម​ចំណែក​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹង​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​បន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏​ដូច​ជា​ការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕

សម្ដេចធិបតីអនុញ្ញាតឱ្យកីឡាករប្រដាល់មីយ៉ាន់ម៉ា ដាវ លឺដុឌ និង ព្រំ សំណាង ជួបសម្ដែងការគួរសម

2023/11/02 05:09:10 pm        790
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់គុណខ្មែររបស់កម្ពុជា លោក ព្រំ សំណាងជួបសំណេះសំណាល និងសម្ដែងការគួរសម។ ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍វត្តមានរបស់កីឡាករ ដាវ លឺដុឌ និងភរិយា ព្រមទាំងកីឡាករ ព្រំ សំណាង ក៏ដូចជាក្រុមការងារទាំងអស់ និងបានរំឭកអំពីសារឆ្លើយឆ្លងរបស់កីឡាករ ដាវ លឺដុឌ ពាក់ព័ន្ធនឹងបំណងក្នុងការចូលជួបជាមួយសម្តេច ហើយដែលពេលនេះ គឺបានសម្រេចដូចបំណងប្រាថ្នាហើយ ។ សម្តេចធិបតី ក៏សម្តែងនូវការអរគុណចំពោះកីឡាករ ដាវ លឺដុឌ ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ និងបានលើកឡើងបន្ថែមថា ពិតមែនតែប្រទេសនីមួយៗមានវប្បធម៌ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែព្រឹត្តិការណ៍ប្រកួតនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើកនេះ គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ហើយមួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីគុនខ្មែរនៅក្នុងមជ្ឈដ្ឋានជាតិ និងការផ្សព្វផ្សាយអំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់ ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញ និងលើកកម្ពស់វិស័យកីឡា ជាពិសេស សម្តេចតេជោ លោកតែងបានយកចិត្តទុកដាក់លើការអភិរក្សក្បាច់គុនខ្មែរជាយូរមកហើយ ។ ចំពោះ សម្តេចធិបតី ផ្ទាល់ លោកក៏ជាអ្នកផ្តួចផ្តើមរៀបចំឱ្យមានការសំយោគក្បាច់គុនល្បុក្កតោ, គុនខ្មែរ និងយុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និងសិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ។ជាការឆ្លើយតប កីឡាករ ដាវ លឺដុឌ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់កិត្តិយសឱ្យមានជំនួបសម្តែងការគួរសម នាឱកាសនេះ និងបានបង្ហាញនូវការភ្ញាក់ផ្អើលប្រកបដោយមោទកភាព ចំពោះការរាក់ទាក់ទទួលស្វាគមន៍វត្តមានរបស់លោក ពីសំណាក់ប្រជាជនកម្ពុជា ហើយលោកបានចាត់ទុកថា ប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់លោក ។ បន្ថែមលើនេះ កីឡាករ ដាវ លឺដុឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្តមកប្រកួតនៅក្នុងប្រទេសកម្ពុជាលើកនេះ គឺមិនមានបំណងអ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព ហើយដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជននៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងរង់ចាំទស្សនា ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញផែនការសកម្មភាព រយៈពេល២ឆ្នាំខាងមុខ ឲ្យក្រសួងការងារ យកចិត្តទុកដាក់អនុវត្តការងារអាទិភាព៤

2023/11/02 08:33:56 am        534
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យក​ចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន ៤ បន្ថែមទៀត ក្នុងនោះរួមមាន៖១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន​នៅតាម​រោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវ​ឱ្យ​មាន​ការ​រៀបចំ​កន្លែង​ហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្ត​ឱ្យមា​ន​ការ​ផ្លាស់​ប្ដូរ​ជា​បណ្តើរ​ៗ​នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុខភាពជាងមុនត្រឹមឆ្នាំ២០២៧។៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និង​ក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និង​កម្រិត​ជំនាញរបស់ខ្លួនផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត ២ម៉ឺននាក់ នៅខេត្តកណ្ដាល

2023/11/02 07:41:52 am        280
នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចុះជួប​សំណេះសំណាល​ជា​មួយ​បង​ប្អូ​ន​កម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។រោងចក្រ សហគ្រាសទាំង ២៩នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោង​ចក្រ​ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ រោងចក្រដេរស្បែកជើង ចំនួន ២ រោងចក្រ​បោក​គក់​សម្លៀក​បំពាក់ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រ​បោះពុម្ព​លើ​សម្លៀក​បំពាក់ចំនួន ១  ។នេះ គឺជាលើកទី៨ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​នឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុង​ឋានៈ​ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មនុស្សជាច្រើនត្រូវគេរាយការណ៍ថាបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជំរំជនភៀសខ្លួន តំបន់ហ្កាហ្សា

2023/11/01 07:23:20 am        196
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សរាប់សិបនាក់នៅឯជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងតំបន់ហ្កាហ្សា។ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្កាហ្សា បាននិយាយថាមនុស្ស៥០នាក់ បានស្លាប់និង១៥០នាក់ទៀតរងរបួស។ ប៉ុន្តែមន្ទីរពេទ្យមួយក្បែរនោះបាននិយាយថា ខ្លួនបានទទួលជនរងគ្រោះចំនួន ៤០០ នាក់ ក្នុងនោះមាន ១២០ នាក់ស្លាប់។យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ ហើយ ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី នៅក្រោមអគារនានាបានបាក់រលំបន្ទាប់ពីការវាយប្រហារ។

នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការសន្ទនា និងការទូតជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយជម្លោះ

2023/10/31 01:58:05 pm        353
នៅទីក្រុងបេកាំងប្រទេសចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិកម្ពុជាបានថ្លែងថា ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងការកើតឡើង​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ ដែលចេះតែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈបញ្ហាទាំងនេះកើតឡើង គឺ​កើតចេញ​ពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនានា ដូច្នេះកម្ពុជារំពឹងថា មាន​តែ​ការ​សន្ទនា និងការ​ទូតទេ​ជា​ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទាំង​ឡាយ​នោះ​។ការថ្លែងរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចូលរួមក្នុង វេទិកា សៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ដោយ​វេទិកា​នេះ មានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ព​មក​ពី​បណ្តា​ប្រទេស​នៅ​អឺរុប អាហ្វ្រិកអាស៊ី និងប្រទេសក្នុងតំបន់អាស៊ានសរុបទាំងអស់ជាង ៦០ប្រទេស។នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែង​ទៅ​កាន់​វេទិកា​នេះ​ថា ឯកឧត្តម​សូម​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយដែលបានចូលរួមក្នុងវេទិកា សៀងសាន ទីក្រុងប៉េកាំង លើកទី១០ ដែល​ជា​វេទិកា​ដ៏​សំខាន់​ សម្រាប់ការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការលើកកម្ពស់ និងថែរក្សាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមបានថ្លែងទៀតថា ទិដ្ឋភាព​សកល​លោក​កំពុង​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​ដែល​មិន​ធ្លាប់​ឃើញ​ពីមុនមក និងពោពេញទៅដោយភាពមិនប្រាកដប្រជា ទាំងការ​ប្រែប្រួល​ភូមិ​សាស្ត្រ​នយោបាយ និងការកើតឡើងនូវបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលចេះ​តែ​រីក​ធំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាចនានា កំពុង​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងទិដ្ឋភាពយុទ្ធសាស្ត្រក្នុងតំបន់ និង​ពិភព​លោក​ដោយ​ស្ថានភាព​នេះ​បានដាក់សម្ពាធលើសន្តិភាព សន្តិសុខ និងវិបុលភាពជាដើម។ យ៉ាងណាក៏ដោយឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៅកាន់អង្គវេទិកាទៀតថា « តាម​បទ​ពិសោធន៍​របស់​កម្ពុជា យើងជឿជាក់យ៉ាងមុតមាំថា ការសន្ទនា និង​ការ​ទូត​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការដោះស្រាយជម្លោះ។ ភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះ គួរ​តែ​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញទៅមកប្រកបដោយការស្ថាបនា ដើម្បីប​ញ្ឈប់អំពើហិង្សាជំរុញការយោគយល់គ្នា និង​គោរព​ផលប្រយោជន៍ និងសន្តិសុខរបស់គ្នាទៅវិញទៅមក ក្នុងពេលដែលនៅបន្តរក្សាសន្តិសុខ និង​ផលប្រយោជន៍ជាតិរៀងៗខ្លួន។ សន្តិភាព​នៅ​តែ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​ប្រាថ្នា​រួម​របស់​យើង។ មានតែតាមរយៈការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងការសន្ទនា​ប៉ុណ្ណោះ​ទើប​យើង​អាច​សម្រេច​បាន​នូវស្ថិរភាព និងបង្កើតបរិយាកាសអំណោយផលដល់វឌ្ឍន¬ភាព និងការអភិវឌ្ឍ»។ក្នុង​នាមក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា ក៏បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា ជាមួយ​ប្រជាជាតិ​ទាំង​អស់ តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពពិភពលោកជាដើម។ ឯកឧត្តម​បានបញ្ជាក់ទៅកាន់វេទិកាដ៏ធំនេះទៀតថា កម្ពុជានឹងបន្ត​ដើរ​តាម​ផ្លូវ​នៃ​គោល​នយោបាយ​ការ​បរទេស​ឯករាជ្យ និងអព្យាក្រឹតផ្អែកលើច្បាប់ ការគោរពគ្នាទៅវិញទៅមក និងការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ គោល​ដៅ​របស់​យើង​គឺ​លើក​កម្ពស់ផល​ប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងជំរុញទំនាក់ទំនងមិត្តភាពថ្មី។ កម្ពុជានៅតែប្រកាន់ជំហរប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់​កម្លាំង​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM