សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

នាយករដ្ឋមន្រ្ដីថៃ សេដ្ឋា ថាវីស៊ីន អញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជា

2023/09/28 10:31:37 am        96
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះដែរ នាយករដ្ឋមន្ត្រីទាំងពីរក៏មានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដីនៃប្រទេសទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ថែមពីនេះថ្នាក់ដឹកនាំកំពូលទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយ អំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។នាពេលរសៀល ឯកឧត្តម សេដ្ឋា វីស៊ីន ក៏អញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកកាន់ កម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិង វិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

នាយករដ្ឋមន្រ្តីថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការប្រទេសកម្ពុជា នៅថ្ងៃនេះ

2023/09/28 09:04:54 am        382
ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នឹងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈដំណើរទស្សនកិច្ចនេះ គឺជាថ្នាក់ដឹកនាំដំបូងបំផុត ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយកម្ពុជាធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិ កាលទី៧ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន ឯកឧត្តមនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងសម្តេចប្រធានរដ្ឋសភាជាដើម។

សម្ដេចធិបតីបញ្ជាក់ថា គម្រោងយកពន្ធនៅឆ្នាំក្រោយ នៅមិនទាន់មានការសម្រេចពីរដ្ឋាភិបាលនៅឡើយទេ

2023/09/27 08:29:31 pm        1076
ភ្នំពេញ ៖ ថ្លែងតាមរយៈសារសំឡេងពិសេសនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានរម្លឹកឱ្យដឹងថា គម្រោងអនុវត្តការយកពន្ធនៅឆ្នាំ២០២៤ ខាងមុខនេះ មិន មែនជាគម្រោងថ្មីថ្មោងនោះទេ គឺជាគម្រោងដែលបានអនុម័តតាំងពីច្រើនឆ្នាំកន្លងមកហើយ។សម្ដេចធិបតីនាយរដ្ឋមន្ត្រីបន្ថែមថា គម្រោងនេះ គឺបានពន្យារពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។ យ៉ាងនេះក្ដីសម្ដេចធិបតីបានបញ្ជាក់បន្ថែមថា គម្រោងអនុវត្តការយក ពន្ធនៅឆ្នាំក្រោយនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការណាមួយ ពីរាជរដ្ឋាភិបាលនៅឡើយនោះ ទេ។​ក្រៅពីលើកឡើងបែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅក្នុង អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ គឺមិនមានការបង្កើតបន្ថែមនូវការយកពន្ធ ដែលជាបន្ទុកទៅដល់ប្រជាព លរដ្ឋ និងអាជីវករនោះទេ។ រាជរដ្ឋាភិបាលក៏គ្រោងនឹងជួបជាមួយវិស័យឯកជននៅអំឡុងខែវិច្ឆិកាខាង មុខនេះ ដើម្បីរិះរកវិធីជួយវិស័យឯកជនបន្ថែមទៀត ហើយរាជរដ្ឋាភិបាលក៏នឹងមិនអនុវត្តការយកពន្ធ ក្រៅពីពន្ធដែលមានស្រាប់នោះដែរ។ថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពីគម្រោងយកពន្ធ ដែលបានពន្យារពេលជាច្រើ នឆ្នាំកន្លងមកហើយនោះ មកអនុវត្តនៅឆ្នាំ២០២៤ ខាងមុខ។ ការប្រកាសនេះ បានធ្វើឱ្យមានប្រតិកម្មពី ពលរដ្ឋ អាជីវករ និងធុរជនជាច្រើន។ ក្រៅពីនេះ ក៏មានការបកស្រាយវិភាគផ្សេងៗបង្កឱ្យមានការយ ល់ច្រឡំផងដែរ។យ៉ាងនេះក្ដី ក៏សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗនៅយប់ថ្ងៃទី២៧ ខែក ញ្ញា ឆ្នាំ២០២៣ថា គម្រោងអនុវត្តការយកពន្ធនៅឆ្នាំក្រោយនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការ ណាមួយ ពីរាជរដ្ឋាភិបាលនៅឡើយនោះទេ៕ ដោយ៖ គង់ ឌិន

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូត្រលប់មកដល់កម្ពុជាវិញហើយ

2023/09/25 09:43:07 am        218
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក មកដល់កម្ពុជាវិញនៅព្រឹកនេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ចំអកទៅក្រុមប្រឆាំងអោយល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា បានឡើងថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ

2023/09/23 06:59:24 am        364
ភ្នំពេញ ÷ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការថា នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២និងឆ្នាំ២០២៣នេះ សម្តេចនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីសម្តេចធិបតីបានជួបជាមួយអគ្គលេខាអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានចំអកទៅក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ហើយ ខណៈនៅអង្គការសហប្រជាជាតិ គេមិនរើសអើង រវាង សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែតឬអ្នកណានោះទេឲ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គឺផ្តល់ឱកាសឲ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀតដែរ។នេះជាសារទាំងស្រុងរបស់សម្តេចតេជោ ÷«នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២និងឆ្នាំ២០២៣នេះ ខ្ញុំនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបន្ទាប់ពីគាត់បានជួបជាមួយអគ្គលេខាកាលពីព្រឹកមុិញ។ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយនិងផ្លូវច្បាប់ហើយ។នៅអង្គការសហប្រជាជាតិគេមិនរើសអើងរវាងហ៊ុន សែននិងហ៊ុន ម៉ាណែតឬអ្នកណានោះទេឲ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាគេផ្តល់ឱកាសឲ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀតដែរ៕» អត្ថបទ ÷ រក្សា

រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ បិទវគ្គលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

2023/09/22 08:50:28 am        221
កំពង់ស្ពឺ​​​​​​​​​​​​​៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានអញ្ជើញចូលរួមបិទវគ្គលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នៅឯសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ស្ថិតនៅខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ការរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិរួមគ្នាជាមួយសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្តភាពនេះ ដើម្បីផ្សព្វផ្សាយសន្តិភាពតំបន់ និងការអភិវឌ្ឍមានចីរភាព ដែលបានបង្ហាញថា ទោះបីពណ៌សំបុរ ជាតិសាសន៍ខុសគ្នា ប៉ុន្តែក្នុងគោលបំណងតែមួយ គឺបោសសម្អាតមីនមនុស្សធម៌ ដើម្បីសន្តិភាព។លំហាត់ហ្វឹកហ្វឺនពហុជាតិនេះ ត្រូវធ្វើឡើងរយៈពេល២៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបើកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងវរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន (Yang BinBin) នាយរងសេនាធិការសម្ព័ន្ធអង្គទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន ជាសហប្រធាន ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម យោធាចារ្យជាតិ-អន្តរជាតិជាច្រើន។គោលបំណងនៃការលំហាត់ពហុជាតិនេះ គឺធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន និងប្រទេសដៃគូដទៃទៀត ដោយក្នុងនោះមានកងកម្លាំងពហុសាសន៍សរុប៤៥០នាក់ មកពី ១៤ប្រទេសរួមមាន៖ កម្ពុជា ចិន អូស្ត្រាលី ប្រ៊ុយណេដារូសាឡឹម ឥណ្ឌា ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាមជាដើម ដែលជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន ឆ្នាំ២០២៥ ជាពិសេសគឺគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី «ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម»។លំហាត់ហ្វឹកហ្វឺនពហុជាតិលើទីលាននេះ ផ្តោតទៅលើវិញ្ញាសារបោសសម្អាតមីន មនុស្សធម៌ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រោះបឋមជាដើម។ទន្ទឹមនឹងនោះ មានបើកវេទិកាសម្រាប់ពិភាក្សា និងដកពិសោធន៍ ក្នុងកម្រិតអង្គការជំនាញអន្តរជាតិ និងមានវិជ្ជាជីវៈ មកពីបណ្តាប្រទេសចូលរួម ក្រោមប្រធានបទ«ការអភិវឌ្ឍនៃឧបករណ៍បោសសម្អាតមីន និងបច្ចេកទេសវិទ្យា នវានុវត្តន៍ និងការប្តូរបទពិសោធន៍»។លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក» បានដំណើរការទៅដោយរលូន ប្រសិទ្ធភាព និងជោគជ័យ ដោយបានបង្ហាញអំពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីទទួលជោគជ័យ នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន លើកទី៣ ឆ្នាំ២០២២ និងភាពជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងទៅ៕(អត្ថបទ៖បាន ចក់)

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ដែលរង់ចាំ និងទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត

2023/09/22 08:27:18 am        213
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza”។ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់សហរដ្ឋអាមេរិកហើយ

2023/09/22 07:27:30 am        353
ភ្នំពេញ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកជំទាវ អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣។

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងគាំពារប្រជាពលរដ្ឋ

2023/09/20 03:35:17 pm        121
ភ្នំពេញ ៖ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា កាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅថ្ងៃទី ២៤ សីហា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដែលជាគោលនយោបាយលើកស្ទួយសង្គមសេដ្ឋកិច្ចនៅកម្ពុជាក្នុងនោះ មានអាទិភាព ៦ យ៉ាងដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រកាសថា នឹងដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅ។ ឯកឧត្តម ប៉ែន បូណា ថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងគាំពារប្រជាពលរដ្ឋនោះ គឺតាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២ នាព្រឹកថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២៣ ពោលគឺមិនទាន់បានមួយខែផង គណៈរដ្ឋមន្ត្រីបានពិភាក្សានិងអនុម័តរបាយការណ៍វឌ្ឍភាពនៃការរៀបចំយន្តការអនុវត្តគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ប្រកាសអនុវត្តមុនដំណាច់ឆ្នាំ ២០២៣។ឯកឧត្តមបន្តថាសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(ឆ្នាំ ២០២៣ - ២០២៨) ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដែរនោះក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២លើកយកមកពិភាក្សានិងអនុម័ត។ ឯកឧត្តមបន្តថាសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈដែលជាស្នូលនៃកំណែទម្រង់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណក៏ត្រូវបានពិភាក្សា និងអនុម័តរួចរាល់ដែរ។ ឯកឧត្តមបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់អង្គគណៈរដ្ឋមន្ត្រីថា ពេលនេះជាពេលដែលមន្រ្ដីទាំងអស់គ្នាត្រូវធ្វើសកម្មភាពឲ្យបានសម្រេចលទ្ធផលជាក់ស្តែងតាមការសន្យា ពោលគឺមិនមែននិយាយហើយតែធ្វើមិនបាននោះឡើយ។  ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា សរុបមក រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងជារាជរដ្ឋាភិបាលដែលធ្វើសកម្មភាពភ្លាមៗ លឿនរហ័ស ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំពារប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះដែលទទួលបានផលមុនគេ៕

[BREAKING NEWS] អ្នកប្រកួតប្រជែងនាយករដ្ឋមន្ត្រីថៃដែលត្រូវបានរារាំង លោក Pita លាលែងជាមេដឹកនាំគណបក្ស

2023/09/15 02:27:17 pm        176
លោក Pita Limjaroenrat ដែលគណបក្សកំណែទម្រង់របស់លោក បានទទួលជ័យជម្នះ ​សម្រាប់​អសនៈភាគច្រើន នៅក្នុងការបោះឆ្នោតជាតិប្រទេសថៃកាលពីខែឧសភា បាន​លា​លែង​ជា​មេដឹកនាំគណបក្ស នៅថ្ងៃសុក្រនេះ។ អ្នកប្រកួតប្រជែងវ័យក្មេងរូបនេះ បានដឹកនាំ​គណបក្ស​ឆ្ពោះ​ទៅមុខ Move Forward Party (MFP) ទៅដល់ចំណុចខ្ពស់ក្នុងការបោះឆ្នោត ដែលទ​ទួល​បាន​ប្រយោជន៍​លើ​ភាពពេញចិត្តខ្លាំងរបស់អ្នកបោះឆ្នោត ធ្វើឲ្យមានកំហឹង​ដល់​របប​គ្រប់​គ្រង​គាំទ្រ​ដោយ​យោធា ជិតមួយទសវតស្សរ៍មកនេះ។ទោះជាយ៉ាងណា លោកត្រូវបានរារាំងមិនឲ្យក្លាយជានាយករដ្ឋមន្ត្រី ដោយក្រុម​អភិរក្ស​ចាក់​ឬស​ជ្រៅនៅ​​ក្នុងសភា ហើយក្រោយមកត្រូវបានផ្អាកជាសមាជិកសភា។ គណបក្សឆ្ពោះទៅមុខ(Move Forward) បានចាកចេញពីភាពជាដៃគូចម្រុះជាមួយគូបដិបក្ខប្រឆាំងគណបក្សភឿថៃ ដែល​បាន​បន្ត​បង្កើត រដ្ឋាភិបាលចម្រុះ ជាមួយគណបក្សគាំទ្រយោធា និងបាននិយាយថា ពួក​គេ​នឹង​ចូល​ទៅ​ជាមួយ​បក្សប្រឆាំង។លោក Pita បានសរសេរនៅលើទំព័រFacebook ផ្លូវការរបស់លោកថា « ខ្ញុំលា​លែង​ជា​មេដឹកនាំ​គណបក្ស​ឆ្ពោះ​ទៅមុខ (Move Forward) ដើម្បីត្រួស​ត្រាយ​ផ្លូវស​ម្រាប់​សមាជិក​សភា​ដែល​អាច​មាន​សំឡេង​នៅក្នុងសភា ជាមេដឹកនាំប្រឆាំង»។ ស្ថិតនៅក្រោមរបបបច្ចុប្បន្ន មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ត្រូវតែជាសមាជិកសភា។ លោក Pita បានសរសេរបង្ហោះថា «ដោយសារ​តែ​ការ​ផ្អាក​សមាជិក​សភារ​បស់ខ្ញុំ ខ្ញុំនឹងមិនអាចទទួលបានតំណែងសមាជិកសភា និងជាមេដឹកនាំ​ប្រឆាំង​នៅ​ពេល​អនាគតដ៍ឆាប់ខាងមុខនោះទេ។ កាលពីខែ កក្កដា លោកត្រូវបាន​ផ្អាក​សមាជិក​ភាព​សភា ខណៈកំពុងរង់ចាំ ការចេញសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ជុំវិញការ​គ្រប់​គ្រង​ភាគ​ហ៊ុន​របស់លោក នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលពេលនេះលែងមានទៀតហើយ។ ក្រោមរដ្ឋធម្មនុញ្ញប្រទេសថៃ សមាជិកសភា ត្រូវបាន​ហាមឃាត់មិនឲ្យ​មាន​ផ្ទាល់​ខ្លួន​នូវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​ នៅក្នុងការបង្ហោះតាមបណ្តាញ Facebook លោក Pita និយាយថា លោកនឹង​នៅ​តែ​ទាក់​ទង​ជិតស្និទ្ធនៅក្នុងគណបក្ស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាននឹងបន្តដឹកនាំវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើន
06/26/2026 07:06 AM
រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសបក្សកុម្មុយនីស្តចិនបានលើកឡើងថា ប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន
06/26/2026 07:06 AM
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក
06/26/2026 07:06 AM
អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM