សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀតមកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល

2023/06/24 07:13:41 am        216
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះ​ជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅ​រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ សំណាល ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រសហគ្រា​ទាំង១៣​ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូល រួម ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាល​ចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារ ចំនួន ១ និងខណ្ឌពោធិ៍សែនជ័យ​ចំនួន១)។រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរចំនួន១០ ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២ និងផលិតស្បែកជើងចំនួន១។ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលីជាដើម។រាជធានីភ្នំពេញ និងខេត្ត កណ្តាល គឺជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន បានរួមចំណែកផ្តល់​ការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងគាំទ្រដល់សេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១.១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ដោយឡែកនៅខេត្តកណ្តាលវិញ នៅឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន១៧១ មានកម្មករ និយោជិតសរុបជាង ១៣ម៉ឺន ២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៤១១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

រដ្ឋសភាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

2023/06/23 10:05:33 am        325
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដោយសំឡេង ១១១ លើ ១១១ សំឡេង ក្នុងសម័យប្រជុំលើកទី៩ នីតិកាល​ទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំនេះលោកទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាជាអ្នករាការណ៍សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ជូនអង្គរសភា។ ចំណែក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាលឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដោយបានឯកភាពទាំងស្រុងលើសេចក្ដីរាយការណ៍របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា។ អង្គប្រជុំនៃរដ្ឋសភាបានឯភាព និងអនុម័តយកសេចក្ដីព្រាងច្បាប់នេះមកពិភាក្សា និងអនុម័តលើសំឡេង ១១១ លើ ១១១ សំឡេងនៃអង្គសភា។ លោកទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាជាអ្នកឡើងអាននូវសេចក្ដីទាំងស្រុងនៃមាត្រានីមួយៗនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក្នុងនោះអង្គសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតឡើសំឡេង ១១១ លើ ១១១ សំឡេង។ សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាពិសេស វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ ឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់» ហើយទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ «សិទ្ធិបោះឆ្នោត»របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រ កម្ពុជា។ «ការទៅបោះឆ្នោត» ឬ «ការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ដូចបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនក្នុងពិភពលោកនោះទេ។សូមជម្រាបថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតរួមមាន ៨ មាត្រា។ ច្បាប់នេះមានគោលបំណងចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ច្បាប់នេះ មានគោលបំណងលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិ៕

BREAKING NEWS ! នាវាមុជទឹកស្វែងរកបំណែកនាវាទីតានិក ត្រូវបាន​ផ្ទុះដ៏មហន្តរាយ​នៅ​បាតសមុទ្រ បណ្ដាលឲ្យអ្នកដំណើរទាំង ៥នាក់ស្លាប់ទាំងអស់

2023/06/23 08:28:46 am        323
អង្គភាពឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បាននិយាយថា នាវាមុជទឹកដែលបានទៅដល់បាតសមុទ្រ ដោយ​មាន​ផ្ទុកអ្នកដំណើរ៥នាក់ ធ្វើដំណើរទៅទស្សនាបំណែកនាវាទីតានិក មានអាយុ​កាល ១០០ឆ្នាំនោះ ត្រូវបាន​រក​ឃើញ​បំណែក​ពី​ការ​ផ្ទុះ​ដ៏​មហន្តរាយ​ដែល​បាន​សម្លាប់​មនុស្សទាំង​អស់​៥នាក់។

Ronaldo កាន់កំណត់ត្រាពិភពលោកជាកីឡាករដំបូងបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ ២០០ ប្រកួត

2023/06/21 11:42:16 am        342
ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo បាន​ស៊ុតបញ្ចូល​ទីគ្រាប់​បាល់​ជ័យ​ជំនះ​ចុង​ម៉ោង​ឱ្យព័រទុយហ្កាល់យកឈ្នះនៅទឹកដីអ៊ីស្លង់ ក្នុងការប្រកួតទី ២០០ របស់ខ្លួន កាន់​កំណត់​ត្រាពិភពលោកកីឡាករដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិច្រើនប្រកួតបំផុត។ កីឡាករវ័យ ៣៨ឆ្នាំរូបនេះក៏ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះផងដែរនៅចុងម៉ោងនាទីទី ៨៩ ​ទៅហើយ​ឱ្យព័រទុយហ្កាល់យកឈ្នះនៅទឹកដីអ៊ីស្លង់ ១-០ ដែលជាជ័យជំនះ ៤ ប្រកួត​ផ្ទួនៗ​ឈរ​លើ​គេ​ក្នុង​ពូល J នៃវគ្គជម្រុះ Euro ២០២៤។នេះជាគ្រាប់បាល់ទី ១២៣ របស់ Ronaldo ផងដែរឱ្យក្រុមជម្រើសជាតិ ហើយនេះ​ក៏​ជា​ការ​ពន្លាត​កំណត់​ត្រាពិភពលោកផងដែរ ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនបំផុតឱ្យក្រុមជម្រើសជាតិ។ខ្សែប្រយុទ្ធរបស់ក្រុម Al Nassr រូបនេះបានបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធគុយវែត Bader Al-Mutawa ដែលបង្ហាញខ្លនឱ្យក្រុមជម្រើសជាតិសរុប ១៩៦ លើកកាលពីខែមីនា ខណៈប្រកួតទី ២០០ នេះ Ronaldo ទទួលបានប័ណ្ណ កំណត់ត្រារបស់ខ្លួនពី Guinness World Records មុន​ការ​ប្រកួតចាប់ផ្តើម។ ម្ចាស់ជ័យលាភី Ballon d’Or ៥ លើករូប​នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្កាល់​តាំង​ពីឆ្នាំ ២០០៣ ពោលគឺ ២០ ឆ្នាំមកហើយមកទល់ពេលនេះ និងតែងតែជា​ជម្រើស​ជាតិ​ដំបូងជានិច្ចទោះបីផ្លាស់ទៅប្រកបអាជីពនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតក៏ដោយ៕ អត្ថបទ៖នាង សុភាវុធ 

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមការងារចុះមូលដ្ឋានបន្តចុះពង្រឹងការងារឱ្យបានល្អប្រសើរ

2023/06/19 05:12:25 pm        361
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា​បានណែនាំ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវបន្តចុះបំពេញបេសកម្មតាមមូលដ្ឋាន​តាមរយៈការ​ពង្រឹង​កិច្ចការសំខាន់ៗដែលរាជរដ្ឋាភិបាលបានកំណត់ និងដាក់ចេញ។ សម្តេច ហ៊ុន សែន ផ្ដល់អនុសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្តនៅ វិមានសន្តិភាពនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោបានថ្លែងអបអរសាទរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដែលក្នុង​អាណត្តិរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភាកន្លងទៅនេះ។ សម្ដេចតេជោបញ្ជាក់ថាដូច្នេះសម្រាប់ដំណាក់កាលពីពេលនេះរហូតដល់ការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលកើតចេញ​ពីការបោះឆ្នោតចូលកាន់តំណែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវបន្តចុះបំពេញ​បេសកកម្មតាម​មូលដ្ឋាន​សស្រាក់សស្រាំ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាក្រោយថ្ងៃ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានរៀបចំក្រុមការងារ រាជរដ្ឋាភិបាល​ចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីផ្សាភ្ជាប់ភាពជិតស្និទ្ធរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋដោយ​ទទួលបាន​សមិទ្ធផលសំខាន់ៗជាច្រើន៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារក្រុមការងាររាជរដ្ឋាភិបាលនីតិកាលទី៦

2023/06/19 04:30:38 pm        92
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំបូកសរុប​សកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោយថ្ងៃ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានរៀបចំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីផ្សាភ្ជាប់ភាពជិតស្និទ្ធរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ដោយទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន។សម្តេចតេជោ ហ៊ុន សែន បន្តថា រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យអនុម័តលើវិសោធនកម្មច្បាប់បោះឆ្នោតនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ខណៈសម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ នឹងតំណាងរាជរដ្ឋាភិបាលឡើងការពារវិសោធនកម្មច្បាប់នេះ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាល រក្សាការពារបាននូវសុខសន្ដិភាព និងម៉ាក្រូសេដ្ឋកិច្ច ក្នុងពេល​ដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលមិនច្បាស់លាស់ជារៀងរៀលថ្ងៃ។ គោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងពេលដែលពិភពលោកមានការប្រែប្រួល គឺកម្ពុជាប្រកាន់​ភ្ជាប់នូវ​គោលនយោបាយឯករាជ្យផ្អែកលើច្បាប់។ នៅក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានជោគជ័យ ក្នុងតួនាទី​ប្រធានប្ដូរវេនអាស៊ាន និងជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២។ ចំណែកនៅលើកឆាកអន្តរជាតិកម្ពុជាកំពុងចូលរួមយ៉ាងសកម្មដោយស្នើភាពស្នើសិទ្ធិ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការអនុវត្តការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គឺជាការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយនាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងផ្លាស់ប្ដូរយុទ្ធសាស្រ្ដចតុកោណ ទៅជាយុទ្ធសាស្រ្ដបញ្ចកោណដែលយុទ្ធសាស្រ្ដនេះ នឹងប្រមូលនូវធាតុទាំងឡាយក្នុងយុទ្ធសាស្រ្ដចតុកោណ និងបន្ថែមធាតុចូលថ្មីៗ​ថែមទៀតដើម្បី​ផ្ដោតលើការអភិវឌ្ឍប្រទេសកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រ​ប្រព្រឹត្តកម្មទឹកស្អាត​បាក់ខែង នៅព្រឹកស្អែកនេះ

2023/06/18 08:09:29 pm        754
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​​រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​គម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និង​ទីភ្នាក់​ងារ​បារាំង​សម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារ​វិនិយោគ​អឺរ៉ុប (Eroupean Investment Bank)។គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគូប/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូប/ថ្ងៃ និង ជំហានទី២ សមត្ថភាព​ផលិត ១៩៥.០០០ម៉ែត្រ/ថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេសបារាំង SAFEGE Consulting Engineers។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅ​ទូទាំង​រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី​៦០​ម៉ឺន​ម៉ែត្រ​គូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ​២០៣០ អាច​មានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។ 

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក

2023/06/16 07:10:35 pm        278
ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ​ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ូរ៉ាប់ ប៉ូឡូ លីកាស់ វីលី (Zurab polo likashvili ) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក។ ឯកឧត្តម ស៊ូរ៉ាប់ បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៥ នៃគណៈកម្មការ​តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោក ដែលទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវក្រមការពារទេសចរណ៍ ។ឯកឧត្តម ស៊ូរ៉ាប់ ក៏បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលមានទស្សនៈវែងឆ្ងាយ​សម្រាប់វិស័យ​ទេសចរណ៍ និងមានការប្ដេជ្ញាចិត្តខ្ពស់សម្រាប់វិស័យទេសចរណ៍ ជាអាទិ៍៖ ការគាំទ្រក្រុមការពារទេសចរណ៍ និងជាពិសេស ការជួយអ្នកទេសចរណ៍ដែលជាប់នៅលើកប៉ាល់ Westerdam អនុញ្ញាតឲ្យកប៉ាល់បាន​ចុះចត​នៅកម្ពុជា ក្នុងពេលដែលប្រទេសដទៃ មិនឲ្យចូលចត ដែលខ្លាចការឆ្លងជំងឺកូវីដ-១៩ ។ឯកឧត្តម ក៏បានសំដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោផងដែរ ចំពោះការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំ២០២២ បានយ៉ាងជោគជ័យ និងថ្មីៗនេះ បានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម , អាស៊ានប៉ារ៉ាហ្គេម បានជោគជ័យយ៉ាងត្រចះត្រចង់ ដែលទាំងនេះសុទ្ធតែមានការតភ្ជាប់ជា​មួយវិស័យទេសចរណ៍​ដោយផ្ទាល់ផង និងដោយប្រយោជន៍ផង ។ឯកឧត្តម អគ្គលេខាធិការ ក៏បានជម្រាបសម្ដេចតេជោថា អង្គការទេសចរណ៍ពិភពលោក និងបន្តគាំទ្រកម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រមការពារទេសចរណ៍ មានសារៈសំខាន់ណាស់​សម្រាប់ផ្ដល់ការការពារ ជំនឿទុកចិត្តដល់ទេសចរណ៍មកកាន់កម្ពុជា។ លើសពីនោះទៅទៀត កម្ពុជា បាន​អភិវឌ្ឍន៍​វិស័យសុខាភិបាល ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ធ្វើយ៉ាងណាឲ្យទេសចរណ៍មកកម្ពុជា ធានាបានទាំង​សុខសុវត្ថិភាពផង ទាំងសុខភាពល្អផង ។ចំពោះកប៉ាល់ Westerdam , សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការងារមនុស្សធម៌ និងជាការទទួលខុសត្រូវ ជួយដល់ជីវិតមនុស្សនៅពេលនោះ ខណៈដែលមិនមានប្រទេសណាអនុញ្ញាតឲ្យកប៉ាល់ចូលចតទេ។ ប្រសិនបើកម្ពុជា មិនអនុញ្ញាតឲ្យចូលចតទេនោះ ជីវិតមនុស្សនៅលើកប៉ាល់នោះ គឺនឹងអាណោចអាធម្មខ្លាំងណាស់ ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការទេសចរណ៍ពិភពលោក ដែលមានជំនឿលើកម្ពុជា មកប្រជុំនៅកម្ពុជា កសាងនូវភាពជោគជ័យថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍ ហើយក្រុមការពារទេសចរណ៍​នេះ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យបានល្អ៕

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

2023/06/13 09:22:03 pm        40
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន ១៥ដង រួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០ និងកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១៨០៣១នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១។ថ្ងៃនេះ ជាលើកទី១៦ ដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន ១៨ ៣០៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៩ នៅ ខណ្ឌពោធិ៍សែនជ័យ។ រោងចក្រ សហគ្រាស ចំនួន ៩ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៦, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១, ដេរស្បែកជើងចំនួន ២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មាន រោងចក្រ សហគ្រាស ចំនួន ៩ ៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរ ចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ៕

ស សាឡុងដេត សុំទោសសម្តេចតេជោ និងប្រកាសផ្តាច់ខ្លួនពីបុគ្គលសមរង្ស៊ី ព្រមទាំងសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា

2023/06/13 01:31:45 pm        267
ភ្នំពេញ៖ តាមរយៈវិដេអូ លោកស សាឡុងដេត ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានសុំខន្តីអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល ក្នុងឱកាសដែលលោកនិយាយទៅកាន់សមាជិកសមាជិកាគណបក្សភ្លើងទៀន ស្តីពីបញ្ហាស៊ីហ្គេម ដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិយល់ច្រឡំ។ ជាមួយគ្នានេះ លោកស សាឡុងដេត បានប្រកាសថា ចាប់ពីពេលនេះតទៅលោកសុំលាឈប់ពីសមាជិកគណៈកម្មាការនាយក និងលាឈប់ពីសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន និងសុំផ្តាច់ខ្លួនពីបុគ្គល សម រង្ស៊ី ហើយសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា ដោយដឹងនូវកំហុសលោក ស សាឡុងដេត បានធ្វើការសុំទោស សម្តេចសុំដល់ក្រសួងយុត្តិធម៍ធ្វើការជាមួយដើមបណ្តឹងនិងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបានដូចជា៖ ការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM