សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

ព័ត៌មានសំខាន់ៗ

BREAKING NEWS | ម៉ោង ០៧:៥២នាទី យោធាថៃបាញ់ផ្លោងមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ

2025/12/11 08:30:46 am        362
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ជម្រាបជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅ​ក្នុង​ភូមិ​សាស្រ្តយោធភូមិភាគទី៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖ - ម៉ោង ០៧:៥២នាទី យោធាថៃបាញ់ផ្លោងមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជា​ការ​រំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

BREAKING NEWS | នាយករដ្ឋមន្ត្រីម៉ាឡេស៊ីពិភាក្សាតាមទូរស័ព្ទជាមួយសម្ដេចធិបតី និងលោក អនុទីន អំពីស្ថានភាពព្រំដែនប្រទេសទាំងពីរ

2025/12/10 04:03:43 pm        733
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលលោក អនុធីន នាយករដ្ឋមន្រ្ដីថៃ ដើម្បីពិភាក្សាអំពីស្ថានភាពជម្លោះព្រំដែនប្រទេសទាំងពីរដែលកំពុងកើតឡើងនៅតំបន់ព្រំដែន។ ឯកឧត្តម អាន់វ៉ា បានបញ្ជាក់ថា ជំនួបតាមទូរស័ព្ទឯកឧត្តមបង្ហាញការកោតសរសើរចំពោះការបើកចំហ និងឆន្ទៈរបស់មេដឹកនាំនៃប្រទេសទាំងពីរ ក្នុងការបន្តចរចាសំដៅបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសការយល់ច្រឡំដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។ ឯកឧត្តមបន្តថា ស្របពេលដែលមិនទាន់ដំណោះស្រាយចុងក្រោយណាមួយត្រូវបានឈានដល់ការបន្តកិច្ចប្រឹងប្រែងការទូតបានធានាអាចធានា កុំឱ្យឧបទ្ទវហេតុធ្ងន់ធ្ងរកើតឡើងថែមទៀតក្នុងពេលវេលាដ៏សំខាន់នេះ។ ឯកឧត្តម អាន់វ៉ា បន្ថែមថា ម៉ាឡេស៊ីនឹងបន្តគាំទ្រដល់កិច្ចសន្ទានា ដំណោះស្រាយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីថែរក្សាស្ថិរភាព និងសុវត្ថិភាពនៃតំបន់របស់យើង៕

ប្រជាពលរដ្ឋកំពុងភៀសសឹកជាង២ពាន់គ្រួសារនៅខេត្តព្រះវិហារទទួលបានអំណោយសង្រ្គោះបន្ទាន់ពីសម្តេចតេជោ និងសម្តេចធិបតី

2025/12/09 10:29:36 pm        190
នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ជំនួយជាស្បៀងសង្គ្រោះបន្ទាន់ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋកំពុងភៀសសឹកចំនួន២១០០ គ្រួសារ នៅខេត្តព្រះវិហារ។បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា នៅយប់នេះអំណោយចំនួន៣០០០កញ្ចប់ទៀតនឹងត្រូវដឹកចេញ មកចែកជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារបន្តទៀត។ សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋកំពុងភៀសសឹកនោះ មួយគ្រួសាររួមមាន ក្នុងកញ្ចប់ថង់1-ថ្នាំដុសធ្មេញ2-ច្រាសដុសធ្មេញ3-សាប៊ូដុំ4-ប្រេងខ្យល់5-ប្រេងកូឡា6-អង្រឹង 7-អាវភ្លៀង8-ពិល9-កន្សែងធំ10-ក្រមា 11-ធូបមូស 12-ថ្នាំពេទ្យ (4មុខ)13-ទឹកដោះគោ (២កំប៉ុង)14-នំលីលី 15-កន្ទេល 16-ម៉ុង17-ភួយ 18-សារ៉ុង19-សាប៊ូម្សៅ20-ខោអាវឈុត*ដាក់ខាងក្រៅ21-ទឹកស៊ីអ៊ីវ22-មីជាតិ23-ត្រីខ24-តង់និង25-ធុងទឹក៕

BREAKING NEWS | មក​ដល់​ថ្ងៃ​ត្រង់​នេះ​យោធាថៃ​បាន​​បាញ់ប្រហារដោយមិនរើសគោលដៅ និង​បានប្រើប្រាស់កាំភ្លើងធំ ១០៥មម និង​១៥៥មម បាញ់​ចូល​ទីប្រជុំជន មាន​ពលរដ្ឋ​ស៊ីវិល​រស់​នៅ​យ៉ាង​កំរោល ក្នុង​ឃុំថ្មដា ស្រុកវាលវែង

2025/12/09 01:06:21 pm        619
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:៣៣នាទី យោធាថៃបានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ និងបានប្រើប្រាស់កាំភ្លើងធំ១០៥មម និង១៥៥មម បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ ក្រសួងការពារជាតិ កម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន៕

ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ​ដល់​កាក​បាទក្រហម​កម្ពុ​ជា​ដើម្បី​ជួយ​ដល់​ប្រជា​រាស្ត្រ​ភៀសសឹកតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

2025/12/09 12:39:35 pm        239
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​​នូវ​ព្រះ​រា​ជទ្រព្យចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ជូនសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក នៅ​តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ។ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រគល់ជូនលោកជំទាវ ពុំ ចន្ទីនី កាកបាទក្រហមកម្ពុជា តំណា​ង​ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅ​សាល​ប្រជុំ​ក្រសួងព្រះបរមរាជវាំង នាព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ក្នុង​ឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាន​ប្រគល់​ជូន​សម្តេច​មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នូវ​សារ​លិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​ទូល​ថ្វាយ​ថ្លែង​អំណរ​ព្រះ​រាជ​គុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល​ក្នុង​សារ​លិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាក​បាទ​ក្រហម​កម្ពុជា​ មានសេចក្តីរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជទ្រព្យ ចំនួន 100.000 USD (មួយ​រយ​ពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្ដេចព្រះមហាក្សត្រី ព្រះ​វរ​រាជ​មាតា​ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម ជួយដល់​ប្រជា​រាស្ត្រ​ភៀសសឹក នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ សម្ដេច​ព្រះ​មហា​ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែ​សព្វ​ព្រះរា​ជ​ហឫ​ទ័យ​សន្តោសប្រោសប្រណី និងគិតគូរ​ទុក​ដាក់​យ៉ាង​ខ្ជាប់​ខ្ជួន​ពី​សុខ​ទុក្ខ​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ ​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជ​ទាន​ព្រះរាជទ្រព្យ​ដល់​សកម្មភាព​មនុស្ស​ធម៌​របស់​កាក​បាទ​ក្រហមកម្ពុជា គ្រប់ពេលវេលា។ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះ​មហា​ស្វេត​ច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្ស​ត្រិ​យានី​ខ្មែរ​គ្រប់​ព្រះអង្គ​ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះ​មេ​ត្តា​ប្រោស​ព្រះរា​ជ​ទាន​ព្រះព​រជ័យ បវរមហាប្រសើរ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជា​មហា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គ​ជ្រក​កោន​តរៀងទៅ៕

TOP STORY | សម្តេចតេជោបញ្ជាឲ្យវាយបកគ្រប់ចំណុចដែលទាហានឈ្លានពានថៃបាញ់មកលើកម្ពុជា ក្រោយកម្ពុជាអត់ធ្មត់ជាង២៤ម៉ោង ដើម្បីជម្លៀសពលរដ្ឋរកកន្លែងសុវត្ថិភាព

2025/12/09 09:02:52 am        450
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជា​អគ្គភស្តុភា​ជាន់​ខ្ពស់​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​បានចេញបទបញ្ជាឲ្យទាហានកម្ពុជា វាយ​បក​ទាហាន​ឈ្លាន​ពាន​ថៃ​បាញ់​មក​លើ​កម្ពុជា​គ្រប់​គោល​ដៅទាំងអស់ ក្រោយយើងមានការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរព​នូវ​បទ​ឈប់​បាញ់​ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។ តាមរយៈសារពិសេសបន្ទាន់នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បុរស​ខ្លាំង​កម្ពុជា​បាន​លើក​ឡើង​ថា​ ល្ងាច​ម្សិលម៉ិញ​យើង​បាន​តប​ត​បន្ថែម​ដោយ​យប់​ម៉ិញ​ និង​ព្រឹក​នេះ​។ តាម​នាយករដ្ឋមន្ត្រី​ថៃ​អនុធីន​បាន​ប្រកាស​ថា​នឹង​ប្រើ​កម្លាំង​វាយ​យក​១១​ចំណុច​ដែល​យើង​មិន​ច្បាស់​ថា​១១​ចំណុចនេះនៅកន្លែងណាខ្លះ?។សម្តេចតេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ថា« ដើម្បី​ងាយ​ស្រួល​កុំ​ឲ្យ​លំបាក​រក​កន្លែង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​របស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើង​ការ​ពារ​ទឹក​ដី​យើង​ដោយ​មាន​លេណដ្ឋាន​រឹង​មាំជាមួយអាវុធគ្រប់ប្រភេទ។ ឯ​សត្រូវ​ឈ្លាន​ពាន​ត្រូវ​ចល័ត​វាយ​ចូល​ទីតាំង​យើង​ពួក​គេ​មិន​អាចទូល​​លេណដ្ឋានមកបានទេ ហើយក្បាល​ពួក​គេ​ក៏​មិន​បាន​ប៉ាន​ដែកដែ​រ»។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា ស្ថានភាព​នេះ​ផ្តល់​ប្រៀប​ឲ្យ​យើង​អនុវត្តន៍​យុទ្ធ​វិធី​កម្ទេច​កម្លាំង​រស់​រប​ស់​សត្រូវ​តាម​រយៈ​ការ​ចាត់​តាំង​ទប់​ទល់​។​ សម្រាប់​មេទ័ព​ថៃ​បាន​ប្រកាស​ថា​ដើម្បី​សន្តិសុខ​ប្រជាជន​ថៃត្រូ​វ​បំផ្លាញ​សមត្ថភាព​កម្លាំង​ការ​ពារ​ជាតិ​របស់​កម្ពុជា​សម្រាប់​រយៈ​ពេល​វែង​។ ដោយសម្តេចតេជោ ចាត់ទុកថាសំដី​លោក​មេទ័ព​រូប​នេះ​ខ្លាំង​ជាង​ប្រទេស​មហា​អំណាច​ខាង​អាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ សម្តេច​បាន​សង្ក​ត់ធ្ង​ន់​បន្ថែម​ទៀត​ថា​ «យើ​ងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ»។ តាម​រយៈសារពិសេសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឆ្លើយទៅជនក្បត់ជាតិមួយ ចំនួន​ដែល​កំពុងរត់ចោលស្រុកផងដែរ ដោយសម្តេច បាន​ថ្លែង​ថា​«ចុង​ក្រោយ​ខ្ញុំ​កំពុង​តាម​មើល​មនុស្ស​ចំនួន​ដែល​កាល​ពី​កម្ពុជា​តបត​ដើម្បី​ការ​ពារ​ខ្លួន​កាល​ពី​ខែ​កក្កដា​ពួក​គេ​ចោទ​យើង​ថា​ល្មោភ​សង្រ្គាម​។​ ពេលយើ​ង​អត់​ធ្មត់​គោព​បទ​ឈប់បាញ់ និង​ចង់​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​គេ​ចោទ​យើង​ថា​ខ្លាច​ថៃ​មិន​ហ៊ាន​វាយ​ឬ​កាត់​ដី​ឲ្យ​ថៃ​ដើម្បី​ដូរ​យក​សន្តិភាព។ ពេ​ល​នេះ​យើង​វាយ​ដើម្បី​ការពារ​ខ្លួន​ទៀត​ហើយ​តើ​ពួក​គេ​នឹង​និយាយ​ថា​យ៉ាង​ម៉េច​ទៀ​ត​?​ កម្ពុ​ជា​ត្រូវ​ការ​សន្តិភាព​តែ​កម្ពុជា​បង្ខំ​ចិត្ត​វាយ​តបត​ដើម្បី​ការពា​រទឹកដីយើង»៕ អត្ថបទ៖ បាន ចក់

TOP STORY | សម្ដេចធិបតី៖ គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរ​គ្រប់​លំដាក់​ថ្នាក់​កង​កម្លាំង​ប្រដា​ប់​អាវុធគ្រ​ប់​ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់រួមសាមគ្គីគ្នា ដើម្បីបុព្វហេតុជាតិ មាតុ​ភូមិ​ក្នុង​ដំណាក់​កាល​ដ៏លំបាកនេះ

2025/12/08 04:20:04 pm        564
នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​នៃ​កម្ពុជា​ បានផ្ញើសារជូនជនរួមជាតិថា ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖ ១. ការពារប្រជាជន ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាឱ្យ គ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុ​ភូមិ​ក្នុង​ដំណាក់​កាលដ៏លំបាកនេះ។

TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើង ក្នុងគោលបំណងទាញយើងឱ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ

2025/12/08 09:13:12 am        415
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានណែនាំកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងក្នុងគោលបំណងទាញយើងឱ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា-ថៃ។ សម្ដេចតេជោបានមាប្រសាសន៍ថា កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិលយប់មិញ និងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា-ថៃ។សម្ដេចតេជោថ្លែងថា៖«បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា»។សម្ដេចតេជោក៏បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្តិភាព។សម្ដចតេជោបានបញ្ជាក់ថា សម្ដេចបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន។សម្ដេចតេជោ ក៏បានណែនាំដល់ កីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕

ព្រះករុណា ព្រះមហាក្សត្រយាងនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់កិច្ចប្រជុំនៅ​បណ្ឌិត្យសភាវិទ្យាសាស្ត្រនៅទីក្រុងប៉ារីស

2025/12/07 05:59:04 pm        169
នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងមកដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់កិច្ចប្រជុំ នៅ​បណ្ឌិត្យសភាវិទ្យាសាស្ត្រ នាទីក្រុងប៉ារីស ប្រទេសបារាំងរយៈពេល១សប្តាហ៍។អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងនិវត្តន៍ល្ងាចនេះមាន​ការ​អញ្ជើញចូលរួមដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា, រួមនឹង​មន្រ្ដីរាជការតាមបណ្ដាក្រសួង ស្ថាប័នជាច្រើនរូបទៀត​។ តាមព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅប្រទេសបារាំងព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងសព្វព្រះរាជហឫទ័យស្តេចយាងទតបណ្ណាគារ, យាងទតហាងលក់ DVD, យាងទតវត្តខេមរារាម, យាងទតបណ្ណាល័យឧត្តមសិក្សា និងអរិយធម៌ BULAC, យាងទតព្រះរាជដំណាក់ថ្មីនៅទីក្រុងប៉ារីស។សូមបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ១៩២២។ សកម្មភាពរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រភាគច្រើនទាក់ទងនឹង​ភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទូទៅនៃទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul Bour​darie ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់នៃទឹកដីនៃបណ្តាប្រទេស និងរដ្ឋដែល​ធ្លាប់បាន​ស្ថិតក្រោមអាណាព្យាបាលបារាំង។ ដើមឡើយ បណ្ឌិត្យសភាវិទ្យាសាស្ត្រមានឈ្មោះ​ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រអាណានិគម និងត្រូវបានប្តូរឈ្មោះជាបណ្ឌិត្យសភា​វិទ្យា​សាស្ត្រ​​នៃប្រទេសឯនាយសមុទ្រក្នុងខែមិថុនា ឆ្នាំ១៩៥៧។បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានបាវចនា «ចំណេះដឹង ការយល់ដឹង ការគោរព សេចក្តី​ស្រ​ឡាញ់»។ មានអាយុកាលជាង១០០ឆ្នាំ បណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេស​ឯនា​យ​សមុទ្រមានបណ្ណាល័យដែលតម្កល់សៀវភៅជាង៧ម៉ឺនក្បាល ធ្វើឱ្យបណ្ឌិត្យសភា​វិទ្យា​សាស្ត្រ​ក្លាយជាធនធានឈានមុខគេសម្រាប់វប្បធម៌ នៃអតីតប្រទេស​ស្ថិតក្រោមអាណា​ព្យាបាលនៅឯនាយសមុទ្រ។ បណ្ឌិត្យសភាវិទ្យាសាស្ត្រក៏ផ្តល់រង្វាន់ដែលទទួលស្គាល់ដល់ការសិក្សាទាក់ទងនឹងទឹកដីប្រវត្តិសាស្ត្រ វប្បធម៌នៃបណ្តាប្រទេសឯនាយសមុទ្រផងដែរ៕

ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួលការអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ

2025/12/07 01:02:56 pm        155
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់កម្ពុជា ក្នុងការសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះអនុវត្តភារកិច្ចរបស់ខ្លួននៅកម្ពុជា នាពេលកន្លងមក។ ឯកឧត្តមអគ្គមេបញ្ជាការបានគូសបញ្ជាក់ថា ជីវិត និងសន្ដិភាព ពិតជាមានតម្លៃណាស់។ ក្នុងន័យនេះ, ឯកឧត្តមបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការចូលរួមចំណែកសម្របសម្រួលឱ្យទទួលបាននូវសន្តិភាពនៃប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តក្នុងការបំពេញការងារប្រកបដោយអព្យាក្រឹតភាព ក្នុងការសម្របសម្រួលលើកិច្ចការនេះ។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស តួនាទីដ៏សំខាន់របស់ឯកឧត្ដមនាយករដ្ឋមន្រ្តី Anwar Ibrahim ដែលបានចូលរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ការឈានទៅសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាអរគុណដល់តួនាទីដ៏សកម្មរបស់ ឯកឧត្តមអគ្គមេបញ្ជាការ ក្នុងការដឹកនាំ និង​សម្របសម្រួល​ក្រុមអ្នកសង្កេតការណ៍អាស៊ាន ស្របតាម​បទឈប់បាញ់កម្ពុជា-ថៃ,​ ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ។ ឆ្លៀតក្នុងឱកាសនេះ, សម្ដេចបវរធិបតី បានជម្រាបជូនឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អំពីស្ថានភាព និងការវិវត្ត នៃបញ្ហាព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ព្រមទាំងផ្អែកលើច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់។ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបជូនសម្ដេចបវរធិបតី អំពីការប្ដេជ្ញាចិត្តក្នុងការខិតខំចូលរួមចំណែកសម្របសម្រួល និងធានាឱ្យបាននូវការអនុវត្តតាមបទឈប់បាញ់កម្ពុជា-ថៃ,​ ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
06/01/2026 03:06 PM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣ នៅក្រុងប៉ោយប៉ែតលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ១៥២នាក់
06/01/2026 03:06 PM
យោធាគូវ៉ែត៖ ប្រព័ន្ធ​ការពារដែនអាកាសស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់សត្រូវ
06/01/2026 03:06 PM
PSG អបអរពាន Champions League នៅទីក្រុងប៉ារីសក្រោយឈ្នះ Arsenal
06/01/2026 03:06 PM
ប្រធានគណៈកម្មាធិការយោធា៖ សមាជិក NATO អាចដើរតួនាទីក្នុងការបើកច្រកសមុទ្រហ័រមូស
06/01/2026 03:06 PM
អ៊ុយក្រែនច្រានចោលការអះអាងរបស់ក្រុងមូស្គូដែលថា រោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវវាយប្រហារដោយដ្រូន
06/01/2026 03:06 PM
ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​បង្កើត​ឱកាស​ការងា​រ និង​ជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​កាន់​តែ​រស់​រវើក​
06/01/2026 03:06 PM
ការវាយប្រហារដោយយានដ្រូនបានសម្លាប់មនុស្សជិត ៧០ នាក់ នៅតំបន់ KORDOFAN នៃប្រទេស ស៊ូដង់
06/01/2026 03:06 PM
សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
06/01/2026 03:06 PM
IAEA ជំរុញបញ្ឈប់ការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ដើម្បីបញ្ចៀសហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ
06/01/2026 03:06 PM