សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អបអរដល់សាសនិកខ្មែរឥស្លាមទាំងអស់បញ្ចប់ពិធីបួសខែរ៉ាម៉ាឌនដោយជោគជ័យ

2023/04/21 09:44:38 pm        156
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមរយៈតេឡេក្រាមផ្លូវការណ៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣។សម្ដេចតេជោ ក៏បានផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេចសារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេង សំរាប់ជាតិយើង ។ សម្ដេចតេជោបញ្ជាក់ថា ទោះបីយើទទួលបានជោគជ័យសមរភូមិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ហេីយរាជរដ្ឋាភិបាលទើបបានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ធ្វេីតេស្តរហ័ស សម្រាប់ការជួបជុំក៏ដោយ ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូន សុំបន្តលើកកម្ពស់ការប្រុងប្រយ័ត្នអនុវត្ត ការពារ រក្សាអនាម័យ​ឱ្យបានខ្ជាប់ខ្ជួនដើម្បីបងប្អូន គ្រួសារបងប្អូន និង ជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងទទួលនូវគោរមងារជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក» (Patron Of The WFB)

2023/04/21 04:23:54 pm        694
ភ្នំពេញ ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការ​ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវគោរមងារជា "ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)" និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន ដែលនឹងប្រារព្ធរៀបចំពិធីប្រគល់-ទទួលគោរមងារនេះ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រនៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់ និងព្រះពុទ្ធសាសនា៕ ប្រភព៖ ទទក

តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ហ៊ុន សែន មានអ្នកចូលរួម (Join) ជិត៧០ម៉ឺនSubscribersហើយ

2023/04/21 01:51:06 pm        355
ភ្នំពេញ៖ មកទល់រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមានសាធារណជន និងប្រជាពលរដ្ឋ មានអ្នកចូលរួម (Join) ចំនួន ៦៩៩.៦៩៦ Subscribers ហើយ។Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោបានផ្តល់ព័ត៌មានលឿនរហ័ស និងផ្លូវការ ពីសកម្មភាពការងារផ្ទាល់របស់សម្ដេចតេជោទៅដល់សាធារណជន និងប្រជាពលរដ្ឋទាំងក្នុងប្រទេស និងពិភពលោក។ ក្រៅពីនេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ក៏បានចែករំលែកនូវ ព័ត៌មាន សំខាន់ៗពីប្រភពផ្សេងៗ រួមនឹងខ្សែភាពយន្តភាគ «កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» និងបទចម្រៀងកម្សាន្តទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្រ្ដ ជាប្រចាំដល់ប្រជាពលរដ្ឋ និងសាធារណៈជនតាមដានកម្សាន្តផងដែរ។ សូមបញ្ជាក់ថា ក្រៅពីនេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ នៅសល់តែជាង ៣០០ Subscribers តែប៉ុណ្ណោះចំនួនអ្នកចូលរួមនឹងកើនដល់ ៧០ ម៉ឺន Subscribers ដែលចំនួននេះគឺជាចំនួនអ្នកចូលរួមច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោក៕

ក្មេងស្រីអាយុ៦ឆ្នាំត្រូវបានគេបាញ់ បន្ទាប់ពីបាល់បោះរមៀលចូលក្នុងទីធ្លាផ្ទះបុរសម្នាក់នៅរដ្ឋ North Carolina

2023/04/21 12:04:01 pm        158
អាមេរិក៖ បុរសម្នាក់នៅរដ្ឋ North Carolina ដែលត្រូវបានចោទប្រកាន់ពីការបាញ់ទៅលើក្មេងស្រីអាយុ៦ឆ្នាំម្នាក់ និងឪពុករបស់នាង បន្ទាប់ពីបាល់បោះរបស់ពួកគេ បានរមៀលចូលទៅក្នុងទីធ្លាផ្ទះរបស់គាត់ ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋ Florida។ នគរបាលនិយាយថា លោក Robert Louis Singletary អាយុ២៤ឆ្នាំ បានចូលខ្លួនមកអាជ្ញាធរ ក្នុងទីក្រុង Tampa កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការតាមស្វែងរយៈពេល២ថ្ងៃ។ជនរងគ្រោះ២នាក់ផ្សេងទៀត មានបុរសម្នាក់ និងស្ត្រីម្នាក់ បានរងរបួស។ លោក Singletary ប្រឈមមុខ៤ករណី នៃឃាតកម្មដែលប៉ុនប៉ងកម្រិតទី១។ នគរបាលនឹងចោទប្រកាន់ផងដែរចំពោះជនសង្ស័យរូបនេះដោយ២ករណីពីបទវាយប្រហារដោយអាវុធដ៏ឃោរឃៅដែលមានបំណងសម្លាប់មនុស្ស និង១ករណីទៀតពីបទកាន់កាប់អាវុធដោយជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ។កាលពីពេលមុន ជនសង្ស័យត្រូវបាននគរបាលដឹងថា បានវាយប្រហារទៅលើមិត្តស្រីយ៉ាងធ្ងន់ធ្ងរតាមដែលចោទប្រកាន់កាលពីពីខែធ្នូ។ នគរបាលនៅក្នុងតំបន់ Gaston នៅពេលដំបូងបានទទួលការហៅទូរស័ព្ទមកលេខ៩១១ នៅម៉ោង១៩:៤៤ នាទីម៉ោងក្នុងតំបន់កាលពីថ្ងៃអង្គារ អំពីការបាញ់ប្រហារ។ ក្រោយមកក្រុមអ្នកស៊ើបអង្កេត បានរាយការណ៍ថា ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ និងឳពុករបស់នាង ទាំងពីរនាក់បានរងរបួសធ្ងន់។ស្ត្រីពេញវ័យម្នាក់ ត្រូវបានបាញ់ប្រផិត ហើយបុរសពេញវ័យទី២ ត្រូវបានបាញ់ចំ៕

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជំនួយ ៣ម៉ឺនដុល្លារ ដល់តារាសម្ដែង បញ្ញា សិទ្ធ ដើម្បីព្យាបាលម្ដាយ

2023/04/20 10:02:42 pm        508
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២០ ខែមេសានេះ ក្រោយទទួលព័ត៌មានថា តារាសំដែងបញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។សម្ដេចបានថ្លែងថា ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ​ ខ្ញុំ​ និងភរិយាសូមចូលរួមចំនួន៣មុឺនដុល្លារ(៣០,០០០$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេល។សម្ដេចតេជោបញ្ជាក់ថា សូមក្មួយបញ្ញា សិទ្ធទាក់ទងមកលោកសេង ទៀងដែលកំពុងផ្ទេរប្រាក់តាមគណនីនៅ ABAរបស់ក្មួយតាមលេខទូរសព្វ័ 012 961971។ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ៕

សារព័ត៌មានបរទេស៖ សម្ដេចតេជោស័ក្ដិសមនឹងទទួលបានកិត្តិយសយ៉ាងខ្លាំង ចំពោះស្ថិរភាព និងវិបុលភាពនៅកម្ពុជា

2023/04/20 08:21:41 pm        207
ភ្នំពេញ ៖ ទោះពេញចិត្ត ឬស្អប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមនឹងទទួលបានកិត្តិយស​យ៉ាងខ្លាំងសម្រាប់ការកសាងស្ថិរភាព និងវិបុលភាព និងលើកតម្កើងកម្ពុជារហូតដល់មានថ្ងៃនេះ។ នេះបើ តាមសំណេររបស់លោក Kavi Chongkittavorn ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។អត្ថបទរបស់អ្នកសារព័ត៌មានល្បាញល្បីរបស់ Bangkok Post ដដែលបន្តថា យើងមិនគួរភ្លេចឡើយថា ប្រទេសតូចនេះធ្លាប់ជាប្រទេសដែលហែកហួរ និងទទួលរងគ្រោះដោយសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី បានប្រែក្លាយប្រទេសមាន​ទីតាំងយុទ្ធសាស្ត្រ​នេះទៅជាប្រទេសតូចមួយ ដែលមានអំណាចមធ្យម ដោយមានសំឡេងដោយឡែកពីគេក្នុងកិច្ចការតំបន់ និងពិភពលោក។ រាជធានីភ្នំពេញបានគាំទ្រ និងការពារពហុភាគីនិយមលើគ្រប់វិស័យ។ ក្នុងឱកាសជាច្រើន កម្ពុជាក៏បានដើរតួនាទីជាអ្នកកសាងទំនុកចិត្ត និងអ្នកបង្កើតសន្តិភាពក្នុងចំណោមម ហាអំណាចនានា ដូចជាករណីទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែន និងករណីសហភាពអឺរ៉ុប-ចិនជាដើម។ ក្នុងសហគមន៍អន្តរជាតិ គំរូនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា ពុំមានអ្នកណាអាចចម្លងបាននោះទេ។តាមការស្ទង់មតិកាលពីខែកុម្ភៈ អ្នកបោះឆ្នោតកម្ពុជាមានទំនុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ អ្នកសារព័ត៌មានល្បាញល្បីរបស់ Bangkok Post ដដែលបានរម្លឹកឡើងវិញថា ២០២២ ជាឆ្នាំដ៏សំខាន់សម្រាប់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបង្ហាញឱ្យឃើញពីភាពល្អិតល្អន់ផ្នែកការទូត និងជាពិសេស​ភាពប្រាកដនិយមរបស់សម្ដេច។ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានជោគជ័យលើការចូលរួមដោះស្រាយបញ្ហាពិភពលោកច្រើនជាងបញ្ហា ក្នុងតំបន់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងពោរពេញដោយមហិ ច្ឆតារបស់សម្ដេច ក្នុងការធ្វើឱ្យប្រសើរឡើង និងជំរុញឱ្យមានប្រក្រតីភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើ ងវិញ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានរក្សាអព្យាក្រឹតភាពរបស់កម្ពុជា ដោយជោគជ័យជាមួ យបស្ចិមលោក ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងជប៉ុន ជុំវិញបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ជំ ហររបស់កម្ពុជា ចំពោះសង្គ្រាម​នេះ ​បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន មានការងឿងឆ្ងល់សឹងតែមិនជឿថា កម្ពុជាបានរក្សាគោលការណ៍អព្យាក្រឹតភាព​របស់ខ្លួនពិតមែនលើបញ្ហានេះ។ អតីតប្រទេសនៅក្នុងតំប ន់ឥណ្ឌូចិននេះ បានបោះឆ្នោតប្រឆាំងនឹងរុស្ស៊ីក្នុង​សេចក្តីសម្រេចសំខាន់ៗទាំងបីរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលធ្វើឱ្យទីក្រុងមូស្គូ មានការមិនពេញ​ចិត្តជាខ្លាំង។ អ្វីដែលគួរគត់សម្គាល់ពីការយល់ឃើញរបស់ទីក្រុងវ៉ាស៊ីនតោននោះគឺ ឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាក្នុង​ការផ្តល់ព័ត៌មានអំពីគ ម្រោងនៅតំបន់រាម ដែលពាក់ព័ន្ធនឹងមូលដ្ឋានទ័ពជើងទឹក ក្នុងខេត្តព្រះសីហនុ ដែល​សហរដ្ឋអាម៉េរិក និងអ្នកយុទ្ធសាស្ត្រសន្តិសុខដទៃមានកង្វល់ថា តំបន់រាមអាចនឹងត្រូវក្លាយ​ជាមូលដ្ឋានទ័ពជើងទឹក​របស់ចិន។បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបើកមូលដ្ឋានរាម ហើយអនុញ្ញាតឱ្យប្រ ព័ន្ធផ្សព្វផ្សាយ និងទស្សនកិច្ចផ្លូវទូតពីបណ្ដាប្រទេសដទៃ វាបានផ្ដល់ផលវិជ្ជមាន ដោយបានបង្ហាញថា កម្ពុជា គ្មានចេតនាធ្វើអ្វី ដែលបស្ចិមលោកកំពុងព្រួយបារម្ភនោះទេ។ នៅចុងត្រីមាសនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា ទីក្រុងវ៉ាស៊ីនតោន​កាន់តែមានទំនុកចិត្តថា ការដឹកនាំរបស់កម្ពុជានឹងរក្សាបាននូវគោលនយោបាយការបរទេស ដែលប្រកបដោយភាព​ឯករាជ្យ និងមានតុល្យភាព ដើម្បីផលប្រយោជន៍ខ្ពស់របស់ប្រជាជនខ្លួន។ជារួម កម្ពុជាកំពុងក្លាយជាដៃគូ​យុទ្ធសាស្ត្រដ៏មានសក្តានុពលមួយក្នុងក្រសែភ្នែករបស់អ្នកធ្វើគោលន យោបាយ​របស់រដ្ឋបាលលោក ចូ បៃដិន។ លើសពីនេះ ការអនុញ្ញាតឱ្យមានការត្រួតពិនិត្យផ្នែកខ្លះនៃសម្ភារៈបរិក្ខារក្នុងតំបន់រាម គឺជាវិធីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្កើនជំនឿ និងទំនុកចិត្តពីសហរដ្ឋអាម៉េរិក៕​ដោយ៖ គង់ ឌិន

ប្រធានាធិបតីបារាំង ត្រូវបានរំខានដោយក្រុមមនុស្សដែលមានកំហឹងចំពោះកំណែទម្រង់សោធននិវត្តន៍

2023/04/20 12:50:45 pm        63
បារាំង៖ ពេលនៅប្រធានាធិបតីបារាំង ដើរលំហែនៅក្នុងចំណោមសាធារណជន ដែលគេបានហៅថា «ការជះទឹកលើហ្វូងមនុស្ស»។ លោក Emmanuel Macron បានទទឹកខ្លួនត្រជាក់យ៉ាងខ្លាំងកាលពីថ្ងៃពុធ។ ស្របពេលមានអ្នកបង្កការរំខានដ៏ក្លាហានស្រែកឱ្យលោកលាលែងពីតំណែង មេដឹកនាំបារាំង បានបង្ហាញពីភាពមិនចុះញ៉មរបស់ខ្លួនជាការប៉ះប៉ូវខូចខាតដែលបានធ្វើចំពោះតំណែងប្រធានាធិបតីរបស់លោកព្រោះតែការរុញកែទម្រង់សោធននិវត្តន៍ដែលពុំមានការគាំទ្រលើសលប់ឲ្យសម្រេចគោលដៅ ដោយព្រមទទួលយកការជះទឹកពីហ្វូងមនុស្សជាលើកដំបូង ចាប់តាំងពីលោកបានអនុម័តច្បាប់កាលពីសប្តាហ៍មុន។ ដំណើរទស្សនកិច្ចទៅកាន់ភាគខាងកើតប្រទេសបារាំង នៅជិតព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ ជាផ្នែកមួយនៃកិច្ចខិតខំថ្មីដោយលោក Macron និងរដ្ឋាភិបាលរបស់លោក ដើម្បីធ្វើឲ្យកំហឹងដែលបណ្តាលមកពីការផ្លាស់ប្តូរសោធននិវត្តន៍ឲ្យនៅពីក្រោយលោក។ការដំឡើងអាយុចូលនិវត្តន៍ពី៦២ដល់៦៤ឆ្នាំ បាន បណ្តាលឲ្យមានការតវ៉ារយៈពេលមួយខែមកនេះនៅក្នុងប្រទេសបារាំង។ បរិយាកាសដ៏អ៊ូអរនៃការមិនសប្បាយចិត្ត គំរាមកំហែងដល់សមត្ថភាពរបស់លោក Macron ក្នុងការទទួលគោលនយោបាយតាមផែនការមួយចំនួនផ្សេងទៀតក្នុងរយៈពេល ៤ ឆ្នាំដែលនៅសល់នៃអាណត្តិទីពីរ និងចុងក្រោយរបស់លោក។ លោកបានឃើញផ្ទាល់ភ្នែកពីរបៀបដែលពលរដ្ឋមិនសប្បាយចិត្តយ៉ាងណា នៅពេលដែលលោកបានចូលមកក្នុងចំណោមហ្វូងមនុស្សក្នុងទីក្រុង Selesat។បុរសម្នាក់ដែលចាប់ដៃលោក មិនព្រមលែង ហើយបានប្រាប់លោក Macron ថារដ្ឋាភិបាលរបស់លោក«ពុករលួយ» ជាការអះអាងដែល លោក Macron បានបដិសេធភ្លាមៗ។ បុរសនេះនិយាយថា អ្នកនឹងដួលរលំឆាប់ៗ អ្នកនឹងមើលឃើញ។ ដោយធ្វើការតាមផ្លូវរបស់លោកជាមួយហ្វូងមនុស្ស ដែលត្រូវបានរារាំងដោយរបាំងដែក លោក Macron បានប្រកែកចំពោះកំណែទម្រង់សោធននិវត្តន៍របស់លោក ប៉ុន្តែក៏ទទួលស្គាល់ថាវា «មិនទទួលបានការគាំទ្រលើសលប់នោះទេ» ។ លោកនិយាយថា «វាមិនធ្វើឲ្យអ្នកណាម្នាក់សប្បាយចិត្ត ក្នុងការធ្វើការកាន់តែយូរនោះទេ»៕

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តជួយគ្រប់គ្រង កុំឱ្យមានការដំឡើងតម្លៃប្រេងសាំងតាមចិត្ត

2023/04/20 10:35:21 am        318
ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកល ចាប់ផ្តើមឡើងថ្លៃវិញហើយ ដែលការណ៍នេះ នឹងធ្វើឱ្យតម្លៃប្រេងសាំងក្នុងស្រុកឡើងថ្លៃប្រេងទៅតាមយន្តការទីផ្សារ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងមិនមែនជាអ្នកផលិតប្រេងទេ តម្លៃប្រេងសាំងតែងតែមានការឡើងចុះៗ ប៉ុន្តែយើងជួយគ្រប់គ្រងកុំឱ្យដំឡើងថ្លៃតាមចិត្ត”។ក្រសួងពាណិជ្ជកម្ម លើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ ចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រដដែល ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា។តាមរបាយការណ៍ក្រសួងសាធារណការ បច្ចុប្បន្ន កម្ពុជា មានរថយន្តសរុបជាង១លាន គ្រឿង និងម៉ូតូ ជាង៥លានគ្រឿង៕អត្ថបទ៖ វណ្ណៈ

សម្តេចពិជ័យសេនា ទៀបាញ់ បំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត

2023/04/20 10:04:00 am        236
ភ្នំពេញ៖ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕

សម្ដេចតេជោ ហ៊ុន សែន បង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច

2023/04/20 12:27:28 am        325
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមេសា នេះ តាមរយៈតេឡេក្រាម បានបង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច។អត្ថបទវិភាគនេះ ក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំក្រោមចំណងជើងថា «កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច» ដើម្បីគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។សេចក្ដីក្នុងបទវិភាគនេះបានលើកឡើងពីការដឹកនាំរបស់សម្តេចតេជោ ក្នុងតួនាទីជានាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេសមហាអំណាចជាច្រើនមើលឃើញពីផលប្រយោជន៍ទំនាក់ទំនងនយោបាយក្នុងតំបន់របស់កម្ពុជា។ ក្រៅពីនេះអត្ថវិភាគនេះ ក៏បានលើកឡើងពីការបន្តដឹកនាំប្រទេសកម្ពុជារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១៦០ នាក់ពីភាគីម្ខាងៗ
06/27/2026 11:06 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ យោធានឹងនៅភាគខាងត្បូងលីបង់ ជាផ្នែកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ
06/27/2026 11:06 AM
ទាហាន និងជនស៊ីវិលរបស់ប្រទេសគុយបា ចូលរួមក្នុងសមយុទ្ធយោធា
06/27/2026 11:06 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខ្វែងគំនិតគ្នាលើបណ្តាញទំនាក់ទំនងនៅច្រកសមុទ្រ Hormuz
06/27/2026 11:06 AM
អ៊ីស្រាអែល និងលីបង់ ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសន្តិភាព បន្ទាប់ពីការចរចាសម្របសម្រួលដោយអាមេរិក
06/27/2026 10:06 AM
អឺរ៉ុប ស្ថិតក្នុងការព្រមានខ្ពស់ ខណៈរលកកម្ដៅខ្លាំង នឹងរំកិលទៅទិសខាងកើត និងខាងត្បូង
06/27/2026 10:06 AM
សហរដ្ឋអាមេរិក វាយប្រហារលើអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកទំនិញ
06/27/2026 09:06 AM
ប្រទេសវ៉េណេស៊ុយអេឡា ជួបប្រទះរញ្ជួយដីថ្មីមួយកម្រិត ៤.៩ រ៉ិចទ័រ ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីធំៗ២លើក
06/27/2026 09:06 AM
ចំនួនអ្នកស្លាប់កើនឡើងដល់ជាង៩0០នាក់ក្នុងរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ខណៈគ្រួសារជាច្រើនអន្ទះសាររង់ចាំព័ត៌មាន
06/27/2026 08:06 AM
ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM