សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

ចិន​ប្ដេជ្ញា​ឆ្លើយតប​ពេញទំហឹង​ចំពោះ​ជំនួប​រវាង​មេដឹកនាំ​កោះ​តៃវ៉ាន់ និង​ប្រធានសភា​អាមេរិក​លោក Kevin McCarthy

2023/04/06 11:35:43 am        173
​ចិន៖ សារព័ត៌មាន​រដ្ឋ Xinhua បាន​រាយការណ៍​ថា ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៦មេសា​នេះ​បាន​ថ្កោលទោស​ជំនួប​រវាង​ប្រធាន​សភា​អាមេរិក​លោក Kevin McCarthy និង​មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen នៅ​ក្នុង​រដ្ឋ California​។ ​លោកស្រី Tsai បាន​ជួប​គណៈប្រតិភូ​នៃ​ក្រុម​អ្នកនយោបាយ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ ​អំឡុង​ឈប់​សំចត​នៅ​ក្នុង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់ប្រទេស​ហ្គា​តេ​ម៉ា​ឡា ប្រទេស​ប៊ើលីស​នៅ​អាមេរិក​កណ្ដាល​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​តៃប៉ិ​។ ​ក្រសួង​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Xinhua ថា ជា​ការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​ខុសឆ្គង​យ៉ាង​ខ្លាំង នៃ​ការ​ឃុបឃិត​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កោះ​តៃវ៉ាន់ ដែល​ប្រទេស​ចិន​នឹង​ត្រូវ​ចាត់វិធានការ​តប​វិញ​យ៉ាង​ពេញទំហឹង​ និង​ប្រកបដោយ​ប្រសិទ្ធភាពដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​របស់​ជាតិ​។ ​ទីក្រុង​ប៉េកាំង​អះ​អាង​ថា ​កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់​ចិន ​និង​តែងតែ​ប្រឆាំង​ចំពោះ​ទំនាក់ទំនង​ផ្លូវការ​ណាមួយ​ ដែល​ទីក្រុង​តៃប៉ិ​មាន​ជាមួយ​ប្រទេស​ផ្សេងទៀត​។ ក្រសួង​នេះ​បាន​និយាយ​ដោយ​សំដៅ​ទៅលើ​គោលនយោបាយ​ ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​សហរដ្ឋអាមេរិក​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​ថា ជំនួប​កាលពី​ថ្ងៃ​ពុធ​បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលនយោបាយ​ចិន​តែមួយ​៕​អត្ថបទ៖ សុខមាន

អ្នកវិភាគ​៖ បន្ទាប់ពី​ការនាំ​ខ្លួន​ឡើង​តុលាការ មេធាវី​របស់លោក Trump ពុំមាន​អ្វី​ត្រូវ​ពឹងផ្អែក​

2023/04/06 10:44:18 am        375
​អាមេរិក៖ មួយថ្ងៃ​បន្ទាប់ពី​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​ចូល​ផ្តល់​ចម្លើយ​ពី​ភាព​គ្មាន​ទោស​កំហុស ​ក្នុងអំឡុងពេល​ការ​នាំ​ខ្លួន​ឡើង​តុលាការ​ជា​ប្រវត្តិសាស្ត្រ​លើ​បទឧក្រិដ្ឋ​ចំនួន ៣៤​ករណី​នៃ​ការ​ក្លែងបន្លំ​ឯកសារ​ពាណិជ្ជកម្ម រដ្ឋអាជ្ញា​ទីក្រុង​ញូវយ៉ក​ពេលនេះ​ប្រឈម​នឹង​បន្ទុក​ដ៏​ធ្ងន់​នៃ​ការ​បង្ហាញ​ថា ​លោក Trump បាន​ព្យាយាម​លាក់បាំង​បទឧក្រិដ្ឋ​ដោយ​ចេតនា ដោយ​លាក់​ការ​បង់​ប្រាក់​ទៅ​ឱ្យ​ស្ត្រី ២​នាក់​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៦។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មេធាវី​តំបន់ Manhattan លោក Alvin Bragg បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក Trump បាន​ក្លែងបន្លំ​ឯកសារ​ជា​ផ្នែក​នៃ​ផែន​ការដែល​បំពាន​ច្បាប់បោះឆ្នោត​រដ្ឋ និង​សហព័ន្ធ​។ សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ George Washington ម្នាក់​បាន​និយាយ​ថា ករណី​មួយ​ក្នុងចំណោម​ករណី​តានតឹង​ និង​មិន​ប្រាកដ​គឺថា ​តើ​រដ្ឋ​ញូវយ៉ក​អាច​ពឹង​ផ្អែកលើ​បទឧក្រិដ្ឋ​សហព័ន្ធ​ ដែល​រដ្ឋាភិបាល​សហព័ន្ធ​ពុំបាន​ដំណើរការ​រឿង​ក្តី​ ដើម្បី​បង្ហាញ​ថា​មាន​បទឧក្រិដ្ឋ​ទាក់ទង​នឹង​ការ​ក្លែងបន្លំ​នៅ​ក្នុង​ឯកសារ​ពាណិជ្ជកម្ម​ដែរ​ ឬទេ​។ ដូច្នេះ​អ្វី​ដែល​លោកស្រី​គិត លោក Bragg ធ្វើបាន​ល្អ​ដែល​ត្រូវបង្កើត​ការចោទប្រកាន់​ចម្រុះ ប្រសិនបើ​តុលាការ​និយាយថា អ្នក​មិនអាច​ពឹង​ផ្អែកលើ​បទឧក្រិដ្ឋ​សហព័ន្ធ​នោះទេ​។ យើង​ក៏មាន​បទឧក្រិដ្ឋ​រដ្ឋ New York ផងដែរ​។ ហើយ​ពុំគួរ​មានការ​ងឿងឆ្ងល់​នោះទេ​ថា រដ្ឋ​ញូវយ៉ក​អាច​ភ្ជាប់​ការរំលោភ​ឯកសារ​ពាណិជ្ជកម្ម​ទៅនឹង​បទឧក្រិដ្ឋ​របស់ខ្លួន ហើយ​មិនចាំបាច់​កាត់ទោស​បទឧក្រិដ្ឋ​ទាំង​នោះទេ ប្រសិនបើ​វា​អាច​ផ្តល់​ភស្តុតាង​អំពី​ចេតនា​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​។ បន្ទាប់ពី​ការនាំ​ខ្លួន​ឡើង​តុលាការ មេធាវី​របស់លោក Trump បាន​ឈរ​នៅមុខ​កាមេរ៉ា ដើម្បី​ស្វែងរក​ការ​បន្ទាប​នូវ​ភាពខ្លាំង​នៃ​សំណុំរឿង​លើ​លោក Trump។ ប៉ុន្តែសាស្ត្រាចារ្យ​រូបនេះនិយាយថា ករណីនេះ​ទំនងជា​មិន​ទន់ខ្សោយ​ដូច​ការបង្ហាញ​នោះទេ​។ ខណៈ​លោក Trump អាច​មានការ​ទប់ទល់​នៅ​តុលាការ​ដ៏​តឹងតែង លោក​ហាក់ដូច​ជាមាន​សាធារណ​ជន​តិចតួច​នៅ​ខាង​លោក នៅពេល​និយាយ​អំពី​ទស្សនៈ​របស់លោក​ដែលថា​ ការកាត់ទោស​គឺជា​រឿង​នយោបាយ​។ ការស្ទង់មតិ​របស់​សារព័ត៌មាន Reuters និង Ipsos ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​រកឃើញថា ៥១% ​នៃ​ពលរដ្ឋ​អាមេរិក​រួមទាំង ៨០% ​នៃ​គណបក្ស​សាធារណរដ្ឋបាន​និយាយថា ​ពួកគេ​ជឿថា​ការចោទប្រកាន់​នេះ​គឺមាន​ហេតុផល​នយោបាយ​៕អត្ថបទ៖ ប៊ុនថន

ពលរដ្ឋ​ទួរគី និងហ្សកដានី​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ក្នុង​ប្រទេស​ពួកគេ​ប្រឆាំង​នឹង​អំពើ​ហិង្សា​នៅ​វិហារ Al-Aqsa

2023/04/06 10:13:36 am        175
​ទួរគី៖ ក្រុម​អ្នកតវ៉ា​ជាច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​បេសកកម្ម ​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង Ankara និង​ទីក្រុង Istanbul ប្រទេស​ទួរគី​កាលពី​ថ្ងៃ​ពុធ ​ទី​៥​មេសា​ ដោយ​ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​ការ​ឆ្មក់​ចូល​របស់​នគរបាល​អ៊ីស្រាអែល​នៅ​វិហារ​អ៊ីស្លាម Al-Aqsa។ ​ដោយ​គ្រវី​ទង់​ជាតិ​ទួរគី និង​ប៉ា​ឡេ​ស្ទី​ន ក្រុម​អ្នក​តវ៉ា​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា​ជាបន្ទាន់ ដែល​បាន​ផ្ទុះឡើង​ជាថ្មី​នៅ​បរិវេណ​វិហារ Al-Aqsa ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការ​វាយឆ្មក់​ដំបូង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។ ក្រុម​អ្នក​បួងសួង​រាប់​រយ​នាក់​បាន​បញ្ឈប់​ពិធី​ស្រាយ​បួស​បុណ្យ​រ៉ា​ម៉ា​ដាន់ ដើម្បី​តវ៉ា​នៅ​ខាងក្រៅ​វិហារ Fatih របស់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ បន្ទាប់ពី​លោក​ប្រធានាធិបតី Tayyip Erdogan បាន​ថ្កោលទោស​ការ​វាយឆ្មក់​នេះ ​ដោយ​ហៅ​បរិវេណ​វិហារ​នោះ​ថា​ជា​បន្ទាត់​ក្រហម​សម្រាប់​ប្រទេស​ទួរគី​។ ​ឧបទ្ទវហេតុ​កាលពី​ដំបូង​កើត​ឡើង​ដោយសារតែ​ការ​ចាប់​ខ្លួន និង​ការ​នាំ​មនុស្ស​ចេញ​ជាង ​៣៥០​នាក់​ដោយ​នគរបាល​អ៊ីស្រាអែល​ ហើយ​ក្រោយមក​ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់​បាន​ផ្ទុះឡើង​កាលពី​ល្ងាច​ថ្ងៃ​ពុធ ទោះបី​សហរដ្ឋអាមេរិក​អំពាវ​នាវ​ឲ្យ​បន្ធូរបន្ថយ​ភាព​តានតឹង​ក៏ដោយ។ ​ការ​ប្រឈម​ដាក់គ្នា​ជាច្រើន​អំឡុង​ខែ​ពិសិដ្ឋ​បុណ្យ Ramadan​ របស់​ម៉ូ​ស្លី​ម និង​នៅមុន​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​សាសនា​របស់​ជនជាតិ​ជ្វី​ស បាន​បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​អាវុធ​តបត​គ្នា​ឆ្លង​ព្រំដែន​នៅ​ក្នុង​តំបន់ Gaza និង​បាន​បង្ក​ឲ្យ​អំពើ​ហិង្សា​បន្ថែម​ទៀត​។​ ​ចំណែក​នៅ​ក្នុង​ហ្ស៊​កដា​នី​វិញ​ មនុស្ស​ប្រហែល​ ៣០០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ព្រះវិហារ Al-Kalouti ជិត​ស្ថានទូត​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង​អា​ម៉​ង់ ​(Amman) កាលពី​ថ្ងៃ​ពុធ ​ទី​១៥​មីនា​ក្នុង​ការ​តវ៉ា​ទាំង​យប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​អ៊ីស្រាអែល ក្នុង​ការ​បះ​ទង្គិច​ជាមួយ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​នៅ​ព្រះវិហារ Al-Aqsa ក្នុង​ទីក្រុង​ហ្សេ​រ៉ុយ​សា​ឡឹម​៕​អត្ថបទ៖ សុខមាន

ការ​តវ៉ា​នៅ​តំបន់​ហ្កា​ហ្សា​ប្រឆាំង​អំពើហិង្សា​នៅ​បរិវេណ​វិហារ Al-Aqsa របស់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​

2023/04/06 09:54:01 am        158
​ហ្កា​ហ្សា​៖ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​តវ៉ា​កាលពី​ថ្ងៃ​ពុធ ​ប្រឆាំង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​នគរបាល​អ៊ីស្រាអែល និង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​វិហារ​អ៊ីស្លាម Al-Aqsa ទីក្រុង​ក្រុង​ហ្សេ​រុយ​សា​ឡឹម បន្ទាប់ពី​ការ​អធិដ្ឋាន​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច​។ អំឡុង​ការ​តវ៉ា​នៅ​តំបន់​ហ្កា​ហ្សា ក្រុម​បាតុករ​ត្រូវ​បាន​គេ​ឃើញ​គ្រវី​ទង់ជាតិ​ក្រុម​ហា​ម៉ាស និង​កំពុង​កាន់​បដា និង​ដុត​កង់​រថយន្ត​។ ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង​នៅ​បរិវេណ​វិហារ​ឥស្លាម​មួយ​កន្លែង​កាល​ពី​យប់​ថ្ងៃ​ពុធ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការ​ចាប់​ខ្លួន និង​បណ្តេញ​ចេញ​មនុស្ស​ជាង ៣៥០​នាក់​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​នគរបាល ហើយ​ទោះបីជា​មានការ​អំពាវនាវ​របស់​សហរដ្ឋអាមេរិក ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ក៏ដោយ​។ ការ​ប្រឈម​មុខ​ដាក់គ្នា​ក្នុង​អំឡុង​ខែ​ពិសិដ្ឋ​ Ramadan​ របស់​ពលរដ្ឋ​មូស្លីម និង​នៅមុន​ថ្ងៃបុណ្យ​សាសនា​របស់​ជនជាតិ​ជ្វី​ហ្វ បាន​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​តបត​គ្នា​ឆ្លងកាត់​ព្រំដែន​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា និង​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពើ​ហិង្សា​បន្ថែម​ទៀត​។​ ​អឌ្ឍចន្ទ​ក្រហម​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា មនុស្ស​ប្រាំមួយ​នាក់​បាន​រង​របួស​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នគរបាល​បាន​និយាយ​ថា យុវជន​ជាច្រើន​នាក់​បាន​យក​ដុំ​ថ្ម និង​ផាវ​ចូល​ទៅ​ក្នុង​វិហារ ហើយ​បាន​ព្យាយាម​រារាំង​ពួកគេ​មិន​ឲ្យ​ចូល​ទៅ​ខាងក្នុង​។ ទោះជា​យ៉ាងណា នគរបាល​បាន​ចូល​ទៅ​ក្នុង​វិហារ​អ៊ីស្លាម​ មុន​ពេល​ការ​អធិដ្ឋាន​ត្រូវ​បាន​បញ្ចប់​។ មិន​ដល់ ​២៤​ម៉ោង​នោះ​ទេ នគរបាល​បាន​ឆ្មក់​ចូល​វិហារ​ឥស្លាម ដើម្បី​ព្យាយាម​បណ្តេញ​ចេញ​នូវ​អ្វី​ដែល​ពួកគេ​បាន​និយាយ​ថា អ្នក​បង្ក​ភាព​ចលាចល​មាន​បិទបាំង​មុខ ដែល​បាន​ចាក់សោ​ពី​ខាងក្នុង បន្ទាប់ពី​ការប៉ុនប៉ង​បណ្តេញ​ពួកគេ​ចេញ​ដោយ​ការសន្ទនា​មិន​ទទួល​បាន​ផល​។ អឌ្ឍចន្ទ​ក្រហម​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា ជន​ប៉ា​ឡេ​ស្ទី​ន ​១២​នាក់​បាន​រង​របួស​ក្នុង​ឧបទ្ទវ​ហេតុនេះ រួម​ទាំង​ដោយសារ​បាញ់​កាំភ្លើង​គ្រាប់​ជ័រ និង​ការ​វាយ​ដំ​។ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក John Kirby បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​នៅ​វិហារ​អ៊ីស្លាម ហើយ​បាន​និយាយ​ថា វា​ជា​រឿង​ចាំបាច់​ដែល​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​កាត់​បន្ថយ​ភាព​តានតឹង​៕​អត្ថបទ៖ ប៊ុនថន

ប្រធានសភា​អាមេរិក​ និង​មេដឹកនាំ​កោះ​តៃវ៉ាន់​ជួបគ្នា​ ទោះបី​មានការ​ព្រមាន​ពី​សំណាក់​ចិន​ក៏ដោយ​

2023/04/06 09:23:51 am        182
​អាមេរិក៖ ប្រធានសភា​សហរដ្ឋអាមេរិក​លោក Kevin McCarthy បាន​ជួប​ជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់លោកស្រី Tsai Ing-wen នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​កាលពី​ថ្ងៃ​ពុធ ដោយ​បាន​ក្លាយ​ជា​ឥស្សរជន​ជាន់ខ្ពស់​បំផុត​របស់​ស​ហ​រដ្ឋ​អាមេរិក ដែល​បាន​ជួប​ជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់​នៅ​លើ​ដី​សហរដ្ឋអាមេរិក​ចាប់​តាំងពី​ឆ្នាំ​១៩៧៩ ​មក ទោះបីជា​មានការ​គំរាម​ពី​ការ​សងសឹក​ពី​សំណាក់​ប្រទេស​ចិន ដែល​បាន​អះ​អាង​ថា ​កោះ​តៃវ៉ាន់​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ជា​របស់​ខ្លួន​ក៏ដោយ​។ លោក McCarthy ជា​អ្នក​សាធារណរដ្ឋ​បាន​ស្វាគមន៍​លោកស្រី Tsai នៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan ក្នុង​ទីក្រុង Simi Valley រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ ក្បែរ​ទីក្រុង Los Angeles ជា​កន្លែង​ដែល​សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​បាន​ជួប​ប្រជុំ​គ្នា​។ លោក McCarthy និយាយ​ថា ​មិត្តភាព​រវាង​ប្រជាជន​កោះ​តៃវ៉ាន់ និង​អាមេរិក​គឺជា​បញ្ហា​ដ៏​មាន​សារៈសំខាន់​ចំពោះ​ពិភព​លោក​សេរី ហើយ​វា​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​សេរីភាព​សេដ្ឋកិច្ច សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។​ លោកស្រី Tsai និយាយ​ថា ​យើង​ឃើញ​ខ្លួនឯង​ម្តង​ទៀត​នៅ​ក្នុង​ពិភព​លោក ដែល​លទ្ធិ​ប្រជាធិបតេយ្យ​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​។ ហើយ​ភាព​បន្ទាន់​នៃ​ការ​ព្យាយាម​រក្សា​នៃ​ពន្លឺ​សេរីភាព​ឲ្យ​នៅ​ចែងចាំង ពុំ​មែន​ត្រឹមតែ​និយាយ​នោះ​ទេ​។ កាលពី​ខែ​សីហា​កន្លងទៅ ប្រទេស​ចិន​បាន​រៀប​ចំ​ហ្គេម​សង្គ្រាម​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ បន្ទាប់ពី​ប្រធាន​សភា​មុន​លោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សន​កិច្ច​នៅ​ទីក្រុង​តៃប៉ិ​។ មុន​ពេល​ជំនួប​កាលពី​ថ្ងៃ​ពុធ អាជ្ញាធរ​ការពារ​ជាតិ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា កង​នាវា​ផ្ទុក​យន្តហោះ​ចិន​មួយ​កង​បាន​ស្ថិត​នៅ​ក្នុង​ដែនទឹក​ ជិត​ឆ្នេរសមុទ្រ​ភាគ​អាគ្នេយ៍​របស់​កោះ​នេះ​។ សេត​វិមាន​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​ក្រៅផ្លូវការ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ ហើយ​ទីក្រុង​ប៉េកាំង​មិន​គួរ​ប្រើ​វា​ជា​លេស​ដើម្បី​បង្កើន​ភាព​តានតឹង​នោះ​ទេ៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ៥​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​​ព្យុះ​កួច​នៅ​រដ្ឋ​មី​ស៊ូ​រី សហរដ្ឋអាមេរិក

2023/04/06 09:13:38 am        139
​អាមេរិក៖ ព្យុះ​ដ៏​កំណាច​បាន​បោកបក់​ទូទាំង​រដ្ឋ​មី​ស៊ូ​រី ​(Missouri) ភាគខាងត្បូង មុន​ពេល​មេឃ​ភ្លឺ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​បាន​សម្លាប់​មនុស្ស ​៥​នាក់ និង​បណ្ដាល​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​តំបន់​ដ៏​ធំ​មួយ​នៃ​តំបន់ Midwest និង​ភាគ​ខាង​ត្បូង​សហរដ្ឋអាមេរិក ​បន្ត​គ្របដណ្ដប់​ដោយ​ព្យុះ​បន្ថែម​ទៀត​ដែល​អាច​នាំមក​នូវ​ព្យុះ​កួច និង​ភ្លៀង​ធ្លាក់​ថែមទៀត​។ ​​អាកាសធាតុ​អាប់អួរ​បំផុត​កាលពី​ថ្ងៃ​ពុធ​គឺជា​លើក​ទី​៣​ នៃ​ព្យុះ​ដ៏​ធំ​ជា​បន្តបន្ទាប់ កាលពី​ ២​សប្ដាហ៍​មុន​ដែល​បាន​នាំមក​នូវ​ព្យុះ​កួច​រាប់​សិប​មេ​ភាគច្រើន​នៅ​ក្នុង​ភាគ​ខាង​ត្បូង និង​តំបន់ Midwest ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៦៣​នាក់​។ ត្រឹមតែ​ចុង​សប្ដាហ៍​មុន​នេះមាន​ព្យុះ​កួច​ដែល​ត្រូវ​បាន​បញ្ជាក់ ឬ​សង្ស័យ​យ៉ាងហោចណាស់​មាននៅ​ក្នុង​រ​ដ្ឋ​ចំនួន​៨ ដែល​បាន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ​រហូតដល់​តំបន់​ក្បែរ​ខាង​ទូទាំង​តំបន់​ដ៏​ធំ​នេះ​។ ​លោក​ពលបាល​ត្រី Clark Parrott នៃ​អង្គភាព​ល្បាតផ្លូវ​ហាយវ៉េ​រដ្ឋ​មី​ស៊ូ​រី​បាន​និយាយ​ថា ព្យុះ​នៅ​រដ្ឋ​មី​ស៊ូ​រី​បាន​វាយប្រហារ​នៅ​ម៉ោង​ប្រហែល​ ៣​និង ​៣០​នាទី​ព្រឹក​ថ្ងៃ​ពុធ និង​បាន​បោកបក់​ទូទាំង​តំបន់​ជាយ​ក្រុង​នៃ​តំបន់ Bollinger ស្ថិតនៅ​ចម្ងាយ​ប្រហែល​ ៨០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​សេន ល្វី​ស (St. Louis)។​ ​លោក Parrott បាន​និយាយ​ថា ភ្នាក់ងារ​ជាង​ ២០នាក់​បាន​ចូលរួម​ការស្វែងរក​អ្នក​នៅ​មាន​ជីវិត និង​ជន​រង​គ្រោះ ខណៈ​ដែល​លំនៅឋាន​ជាច្រើន​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ ដែល​ពេលខ្លះ​តម្រូវ​ឲ្យ​ប្រើ​ប្រាស់​រណារ​អា​ឈើ​កាត់​គល់ឈើ និង​មែក​ឈើ​ដើម្បី​ចូល​ទៅ​ដល់​លំនៅឋាន​ទាំងនោះ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបញ្ឈប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធនឹងការប្រើពាក្យ« អ្នកមាន អ្នកក្រ អ្នកគីឡូធ្ងន់ អ្នកគីឡូស្រាល»

2023/04/05 11:08:41 pm        504
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឱ្យបញ្ឈប់នូវការឆ្លងឆ្លើយគ្នាពាក់ព័ន្ធនឹងការប្រើពាក្យ« អ្នកមាន អ្នកក្រ អ្នកគីឡូធ្ងន់ អ្នកគីឡូស្រាល» ពាក់ព័ន្ធលោកស្រី តាំង ហ្គិចលៀង។យោងតាមសារសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចបានហៅការប្រៀបធៀបរបស់លោកស្រីតាំង ហ្គិចលៀង តាមរយៈសារបែកធ្លាយថា “អ្នករិះគន់លោកស្រី សុទ្ធតែគីឡូស្រាល” គឺជាកំហុសដ៏ធំ ដែលមិនគួរកើតមានក្នុងសង្គមយើងឡើយ។ សម្តេចតេជោបញ្ជាក់ថា “អ្នកមានបានដាច់ពូជអស់ហើយ កាលជំនាន់ប៉ុលពត ពួកយើងទាំងអស់គ្នា សុទ្ធតែពូជអ្នកក្រដូចតែគ្នានឹង ដែលចាប់កវែកកឆ្នាំងពី ឆ្នាំ១៩៧៩..[]”។ សម្តេចបានប្រកាសអំពាវនាវសូមឲ្យបញ្ចប់ការវែកញែករឿងអ្នកមាន អ្នកក្រ អ្នកគីឡូស្រាល អ្នកគីឡូធ្ងន់ត្រឹមនេះ ..[]សម្រាប់ពួកប្រឆាំងគេចង់ធ្វើអ្វីក៏ធ្វើចុះ តែសម្រាប់គណបក្សប្រជាប្រជាជនកម្ពុជាសូមទទួលយកការសូមទោសរបស់លោកស្រី តាំង ហ្គិចលៀង នាពេលនេះ៕

ហេតុអ្វី​បានជា​តំបន់​អឺរ៉ុប​អាច​ទទួលរង​ការ​ធ្វើ​កូដកម្ម​កាន់​តែ​ច្រើន ​និង​ភាព​តានតឹង​ខាង​នយោបាយ​កាន់​តែ​ខ្លាំង​?

2023/04/05 12:22:42 pm        330
អឺរ៉ុប៖ ប្រទេស​បារាំង​កំពុង​រស់នៅ​ឆ្លងកាត់​ពេលវេលា​មួយ​ផ្សេងទៀត​នៃ​ការតវ៉ា​តាម​ដងផ្លូវ ​និង​ការ​រីក​ធំ​នៃ​ក្បួន​កូដកម្ម​ ពិសេស​ប្រឆាំង​ផែនការ​ធ្វើ​កំណែ​ទម្រង់​របស់​លោក​ប្រធានាធិបតី Emmanuel Macron ក្នុង​ការ​ដំឡើង​អាយុ​ចូលនិវត្តន៍​។​ ​យន្តហោះ រថភ្លើង និង​រថយន្តក្រុង​បាន​នៅ​ស្ងៀម​នឹង​កន្លែង​ ខណៈ​ប្រទេស​អាល្លឺម៉ង់​ស៊ូទ្រាំ​នឹង​ថ្ងៃ​ដ៏​ធំ​បំផុត​របស់​ខ្លួន​ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​នៃ​សកម្មភាព​ឧស្សាហកម្ម​ក្នុង​ខែ​មីនា​។ ​តម្លៃ​ម្ហូបអាហារ និង​ថាមពល​ហក់​ឡើង​ខ្ពស់​បាន​រុញ​ឲ្យ​មាន​អតិផរណា​ធ្ងន់ធ្ងរ ​និង​បន្ត​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៅក្នុង​តំបន់​អឺរ៉ុប ក៏ដូចជា​កន្លែង​ផ្សេងទៀត​ក្នុង​ពិភពលោក​។ យោង​តាម Gregory Claeys មកពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ Bruegel មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Brussels ជាពិសេស​សម្រាប់​អ្នកមាន​ប្រាក់​ចំនូល​ទាប​បំផុត​។ លោក​ថា ប្រសិនបើ​អ្នកក្រ​ តាម​ធម្មតា​អ្នក​ត្រូវ​ប្រឈម​អតិផរណា ជា​កម្រិត​នៃ​អតិផរណា​ដែល​ប្រឈម​កាន់​តែ​ខ្លាំង​។ ព្រោះ​អ្នក​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម​ទៀត​ទៅលើ​របស់របរ​ដែល​តម្លៃ​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង ដូចជា​ថាមពល និង​អាហារ​ជាដើម។ ​ការ​តវ៉ា​ថ្មីៗ​បង្ហាញ​ថា កម្មករ​អឺរ៉ុប​ជាច្រើន​បាន​សម្រេច​ចិត្ត​តតាំង​ ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ដែល​បន្ត​ធ្លាក់​ចុះ​។ ​រដ្ឋាភិបាល​នានា​កំពុង​ដោះស្រាយ​រួច​ទៅ​ហើយ​ទៅ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន រួម​ទាំង​ការដំឡើង​អាយុ​ប្រជាជន​ចូលនិវត្តន៍​ ការបញ្ឈប់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ជម្លោះ​អ៊ុយ​ក្រែ​ន និង​បញ្ចប់​ការពឹងផ្អែក​របស់​ពួកគេ​លើ​ថាមពល​របស់​រុស្ស៊ី៕​អត្ថបទ៖ សុខមាន

លោក Trump ថ្លែង​សុន្ទរកថា​នៅ​រដ្ឋ Florida ក្រោយ​ប្រឈម​បទចោទ​ប្រកាន់​នៅ​តុលាការ ​ដែល​លោក​មិន​ធ្លាប់​គិត​ថា​នឹង​អាច​មាន​រឿង​នេះ​កើតឡើង​ឡើយ

2023/04/05 11:02:52 am        451
​អាមេរិក៖ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ត្រូវ​បាន​ចោទប្រកាន់​នៅ​ក្នុង​តុលាការ​ទីក្រុង New York កាលពី​ថ្ងៃ​អង្គារ ទី​៤​មេសា​ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump បាន​និយាយថា​ លោក​គឺជា​ជន​រងគ្រោះ​នៃ​ការ​ជ្រៀតជ្រែក​ការបោះឆ្នោត និង​បាន​រិះគន់​រដ្ឋអាជ្ញា​ក្រុង New York លោក Alvin Bragg ចំពោះ​ការ​នាំ​យក​ការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​រូបលោក។​លោក Trump បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​ដែល​បាន​ប្រមូលផ្ដុំ​នៅ​គេហដ្ឋាន​ Mar-a-Lago របស់​លោក​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ Palm Beach​ រដ្ឋ Florida ថា លោក​មិន​នឹក​ស្មាន​ថា ​អាច​មាន​រឿង​បែបនេះ​កើតឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ទាល់តែ​សោះ​។ បទឧក្រិដ្ឋ​តែមួយ​គត់​ដែល​លោក​បាន​ប្រព្រឹត្តគឺ​ដើម្បី​ការពារ​ប្រទេស​របស់​យើង ​ដោយ​គ្មាន​ការភ័យខ្លាច​ ប្រឆាំង​នឹង​អ្នក​ទាំងឡាយ​ដែល​ព្យាយាម​បំផ្លាញ​ប្រទេស​នេះ​។ លោក​បាន​បន្ថែម​ថា ការបោះឆ្នោត​របស់​យើង​គឺ​ដូចជា​ការបោះឆ្នោត​នានា​នៅ​ក្នុង​ប្រទេសតតិយ​លោក ហើយ​ពេលនេះ​ការ​ជ្រៀតជ្រែក​ការ​បោះឆ្នោត​ដ៏​ធំ​នេះ​មាន​កាន់​តែ​ច្រើន ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​របស់​យើង តាមរយៈ​ការ​ចាប់ផ្ដើម​ដោយ​លោក George Soros ជន​ឆ្វេង​និយម​ជ្រុល​គាំទ្រ​ដោយ​រដ្ឋអាជ្ញាលោក Alvin Bragg នៃ​តុលាការ​ក្រុង New York ដែល​ជា​អ្នកដឹកនាំ​យុទ្ធនាការ​លើ​ការពិត​ដែល​ថា​នឹង​ចាត់ការ​ផ្តោត​លើ Trump តែ​ម្តង​។​​លោក Trump បាន​ផ្ដល់​ចម្លើយ​ពី​ភាព​គ្មាន​ទោស​ចំពោះ​បទចោទប្រកាន់​ព្រហ្មទណ្ឌ​ចំនួន​ ៣៤​ករណីនៃ​បទចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​ធុរកិច្ច​ ខណៈ​ក្រុម​រដ្ឋអាជ្ញា​តំបន់ Manhattan បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ផ្ដល់​ប្រាក់​ឲ្យ​ទៅ​ស្ត្រី​ ២​នាក់​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដើម្បី​បិទបាំង​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជាមួយ​លោក​៕​អត្ថបទ៖ សុខមាន

លោក Joe Biden គេចវេះ​ពី​សំណួរ​ទាក់ទង​ការចូល​ខ្លួន​របស់​អតីត​ប្រធានាធិបតី Donald Trump​ នៅ​តុលាការ​

2023/04/05 10:27:30 am        412
​អាមេរិក៖ ខណៈ​ដែល​ពិភពលោក​ចោល​ក្រសែ​ភ្នែក​ទៅលើ​ការ​បង្ហាញ​ខ្លួន ​នៅ​ក្នុង​សវនាការ​ក្នុង​ទីក្រុង New York របស់​អតីត​ប្រធានាធិបតី Donald Trump មាន​សំណួរ​មួយ​ចោទសួរ​ពី​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សេត​វិមាន​ ​គឺ​តើ​លោក​ប្រធានាធិបតី Joe Biden មាន​អ្វី​ចង់​និយាយ​ទេ​? ​ចម្លើយ​គឺ​ធម្មតា និង​មិន​ផ្លាស់ប្ដូរ​នោះ​គឺ​គ្មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ឡើយ​។​ខណៈ​លោក Trump បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ចម្ងាយ ​៣៨៣​គីឡូម៉ែត្រ​ទៅ​ភាគ​ខាងជើង លោក Biden ​ស្ថិត​ក្នុង​បន្ទប់​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​សេត​វិមាន ដោយ​អង្គុយ​ក្រោម​រូបថត​អតីត​ប្រធានាធិបតី​ទី​១៦ របស់​សហរដ្ឋ​អាមេរិក​គឺ​លោក Abraham Lincoln អម​ដោយ​ក្រុមប្រឹក្សា​នៃ​ទីប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​លោក​។ ​លោក​ប្រធានាធិបតី​រូប​នេះ​បាន​ប្រមូល​ក្រុមប្រឹក្សា​សម្រាប់​ជំនួប​ស្ដីពី​គ្រោះថ្នាក់ និង​លទ្ធភាព​នៃ​បញ្ញា​សិប្បនិម្មិត។​ ​កិច្ចប្រជុំ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ការ​ស្រែក​សួរ​ជា​បន្ត​បន្ទាប់​ ពី​ក្រុម​អ្នកសារព័ត៌មាន​អំពី​លោក Trump ដែល​មិន​អើពើ​ និង​ពុំបាន​ឆ្លើយ​អ្វី​ទាំងអស់ ខណៈ​សារព័ត៌មាន​នានា​ត្រូវ​បាន​ស្នើ​ឲ្យ​ចេញពី​បន្ទប់​។ ​យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​បកស្រាយ​លម្អិត​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ​ដោយ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Karine Jean-Pierre ដែល​បាន​និយាយ​លេងសើច​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ថា​ លោក​ស្រី​ពេញចិត្ត​នឹង​សំណួរ​ទាំងឡាយ​ទាក់ទង​នឹង​លោក Trump ដែល​ត្រូវ​បាន​សួរ​តាមរបៀប​ផ្សេងៗ​គ្នា​។​ លោកស្រី​និយាយ​ថា ដូច្នេះ​ជាបឋម ខ្ញុំ​ត្រូវតែ​និយាយ​ថា​ ករណី​នេះ​កំពុង​បន្ត​នៅឡើយ ហេតុនេះ​យើង​មិន​មាន​ការ​អត្ថាធិប្បាយ​អ្វី​ទេ​លើ​សំណុំ​រឿង​នេះ​។ លោក​ប្រធានាធិបតី​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​អាមេរិក​គ្រប់​ៗ​គ្នា ​ដូចដែល​លោក​បាន​ធ្វើ​រាល់ថ្ងៃ​។ លោកស្រី​បន្ថែម​ថា នេះ​មិន​មែន​ជា​រឿង​ដែល​លោក​ប្រធានាធិបតី​យកចិត្តទុកដាក់​នោះ​ទេ​៕​អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM