សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី កោតសរសើរពីសុខដុមភាពសាសនានៅកម្ពុជា

2023/03/28 10:54:58 am        275
ភ្នំពេញ៖ អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី បានថ្លែងកោតសរសើរអំពី​សុខដុមភាព​សាសនា​នៅកម្ពុជា នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា សម្ដេចតេជោពិតជា​បាន​គ្រប់គ្រង និងដឹកនាំធ្វើឱ្យមានសុខដុមភាពខាងសាសនាបានយ៉ាងល្អជាទីបំផុត។នេះការលើកឡើងរបស់ឯកឧត្តមបណ្ឌិត Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី ប្រធានកាកបាទក្រហម​ឥណ្ឌូនេស៊ី ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាល​អាស៊ីប៉ាស៊ីហ្វិក(CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី ក្នុងពេលដែល​ឯកឧត្តមត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨មីនានេះ។ឯកឧត្តម Jusuf Kalla​ បានសម្ដែងនូវការគោរពជូនដល់សម្ដេចតេជោ ​ចំពោះការដឹកនាំដ៏ឈ្លាសវៃ​ដែលបាននាំកម្ពុជា​មកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេស​នាំ​មក​នូវ​សុខដុម​បនីយកម្ម​រវាងសាសនា។ឯកឧត្តមJusuf Kalla បានបញ្ជាក់គោរពជូនសម្ដេចតេជោថា ​ឯកឧត្តមបាននាំសាសនិកអ៊ីស្លាម​មកកម្ពុជា​ចំនួនជាង១០០នាក់ មកចូលរួមស្រាយបួស ​ហើយអ្វីដែលឯកឧត្តម​បានឃើញកាល​ពីម្សិលមិញគឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុត​រវាងសាសនា​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ​ឯកឧត្តមដែលបានដឹកនាំ​សាសនិកអ៊ីស្លាមមកចូលរួមស្រាយបួសនៅកម្ពុជា។​សម្ដេច បានជម្រាបជូនឯកឧត្តម ថាកម្ពុជា​រៀបចំ​កម្មវិធី​ស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនា​នៅកម្ពុជាគឺមានសុខដុមភាព​ណាស់​ទាំងរវាងសាសនាឥស្លាម ​សាសនាគ្រឹះ និងសាសនាព្រះពុទ្ធ៕

មនុស្ស​ ៦​នាក់​រួម​ទាំង​កុមារ​ ៣​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ក្នុង​សាលារៀន​នៅ​អាមេរិក​

2023/03/28 10:01:11 am        145
​អាមេរិក៖ ស្នងការ​នគរបាល​ក្រុង​ណា​ស្វី​ល (Nashville) រដ្ឋ​ធិ​ន​ណេ​ស៊ី (Tennessee) ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​ម្នាក់​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់ បាន​ចូល​ទៅ​ក្នុង​សាលារៀន​គ្រឹស្ត​សាសនា​មួយ​កន្លែង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ​និង​បាន​បាញ់សម្លាប់​កុមារ​អាយុ​ ៩​ឆ្នាំ​ចំនួន ​៣​នាក់ និង​បុគ្គលិក ​៣​នាក់ មុន​ពេល​ត្រូវ​បាន​នគរបាល​បាញ់សម្លាប់​។​ ​ស្នងការ​នគរបាល​ក្រុង​ណា​ស្វី​ស​លោក John Drake បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា ខ្មាន់កាំភ្លើង​ដែល​ជា​ស្ត្រី​វ័យ ​២៨​ឆ្នាំ និង​រស់​នៅ​ក្នុង​តំបន់​ណា​ស្វី​ស​ធ្លាប់​ជា​សិស្ស​នៅ​សាលា​នេះ ទោះបីជា​គេ​ពុំ​ដឹង​ច្បាស់​ថា​នៅ​ពេល​ណា​ក៏ដោយ​។ ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់សម្លាប់​កុមារ​ ៣​នាក់ និង​បុគ្គលិក ៣នាក់​នៅ​សាលា​ណា​ស្វី​ល​កាលពី​ថ្ងៃ​ចន្ទ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​អតីត​សិស្ស​នៅ​សាលា​នេះ ដែល​នគរបាល​បាន​និយាយ​ថា ទំនងជា​បាន​សរសេរ​ប្រកាស​អំពី​ការ​វាយ​ប្រហារ និង​គូសផែន​ទី​នៃ​បរិវេណ​សាលា​នេះ​ដែរ​។ ​ខ្មាន់កាំភ្លើង​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​មាន​ឈ្មោះថា Audrey E. Hale ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​មន្ត្រី​នគរបាល​ ដែល​បាន​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​ប្រហារ​នៅ​សាលារៀន​ខូ​វិ​ន​ណិ​ន (Covenant School) ​ជា​សាលា​គ្រឹស្តសាសនា​ឯកជន​តូច​មួយ​ដែល​នៅ​ជាប់​នឹង​ព្រះវិហារ និង​ទទួល​កុមារ​ចាប់ពី​ថ្នាក់​មត្តេយ្យ​សិក្សា​ដល់​ថ្នាក់​ទី​៦៕អត្ថបទ៖ សុខមាន

ទីផ្សារភាគហ៊ុនអាស៊ីមានការឡើងចុះខុសគ្នានៅពេលបិទបញ្ចប់ការជួញដូរ

2023/03/28 08:07:08 am        70
អន្តរជាតិ៖ ភាគហ៊ុនអាស៊ីបានបិទការជួញដូរដែលមានការឡើងចុះចម្រុះគ្នាកាលពីថ្ងៃចន្ទ ខណៈការព្រួយបារម្ភនៅតែបន្ដកើតមានអំពីវិបត្ដិធនាគារសកល បានដាក់សម្ពាធទៅលើភាគហ៊ុនហិរញ្ញវត្ថុដែលរារាំងដល់ការកើនឡើង។សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៅឯទីផ្សារមូលបត្រ ACY security Clifford Bennett បាននិយាយថា ទំនុកចិត្តលើសេវាធនាគារនៅពេលនេះស្ថិតក្នុងសភាពប្រែប្រួលជាបន្តបន្ទាប់។ តារាសន្ទស្សន៍ភាគរហ៊ុននៃក្រុមហ៊ុន Nikkei របស់ជប៉ុនបាន​ហក់ឡើងលើកដំបូងក្នុងរយៈពេល ៣ថ្ងៃនៃការបើកជួញដូរ និងបានបិទការជួញដូរក្នុងកំណើន ០.៣៣%។ ចំណែកតារាងសន្ទស្សន៍ផ្សារហ៊ុនកូរ៉េខាងត្បូង KOSPI បានបង្ហាញការខាតបង់នៅថ្ងៃទី២ ដោយបានធ្លាក់ចុះ ៥,៧៤ពិន្ទុ ឬស្មើ ៩,២៤% ខណៈវិនិយោគិននៅរក្សាជំហរប្រយ័ត្នប្រយែងពាក់ព័ន្ធនឹងហានិភ័យ ក្នុងប្រព័ន្ធសេវាធនាគារសកល។ ចំណែកតារាងសន្ទស្សន៍ហុងកុង Hang Seng បានធ្លាក់ចុះ ១,៨%។ ចំណែកតារាងសន្ទស្សន៍ផ្សារភាគហ៊ុន Hang Seng China Enterprises បានធ្លាក់ចុះ ២,២%។

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជាលើកទី៧

2023/03/27 05:15:45 pm        463
​ភ្នំពេញ៖ នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិ​ព័រ​ណ៌​អន្តរជាតិ​ជ្រោយចង្វា​ នា​ល្ងាច​ថ្ងៃទី​២៧​មីនា​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អុ​ី​ប្រា​ហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​អញ្ជើញ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ​នៃ​សាសនា​ឥស្លាម​កម្ពុជា​លើក​ទី​៧ បន្ទាប់ពី​ខកខាន​ដោយសារ​វិបត្តិ​កូ​វីដ​១៩ នៅ​ឆ្នាំ​២០២០ ដល់​២០២២​។​ឯកឧត្តម​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ បាន​គោរព​រាយការណ៍​ដោយ​បញ្ជាក់ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៧​ហើយ​ដែលមាន​បងប្អូន​សាសនិក​ខ្មែរឥស្លាម ​៦​ពាន់ ​១០០​នាក់ មក​ចូលរួម ​បន្ទាប់ពី​សម្ដេច​តេ​ជោ​ បានសម្រេច​រៀបចំ​ឲ្យ​មាន​កម្មវិធី​អាហារ​ស្រាយ​បួស​ថ្នាក់ជាតិ​តាំងពី​ឆ្នាំ​២០១៤​ មក​ដែលជា​កម្មវិធី​មួយ​មិន​ធ្លាប់មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ត្រូវបាន​ខកខាន​នៅ​ឆ្នាំ​២០២០ ដល់​២០២២ ដោយសារ​វិបត្តិ កូ​វីដ​-១៩។​​បន្ទាប់ពី​តំណាង​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម​IOC​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បង្ហាញ​ចំណាប់អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ស្រាយ​បួស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជាមួយនឹង​ការ​រំលឹក​ពី​ការខិតខំ​លះបង់​ប្រែក្លាយ​កម្ពុជា​ពី​ការបែកបាក់​ជាតិ​ដោយសារ​ការ​ល្មោភ​អំណាច​ការផ្លាស់ប្ដូរ​រដ្ឋា​ភិ​បាល​ដោយ​ប្រើប្រាស់​កម្លាំង ការខ្វះ​សាមគ្គីភាព​ផ្ទៃក្នុង សម្តេច​លះបង់​គ្រប់បែបយ៉ាង​បានធ្វើ​ឱ្យមាន​ឯកភាព​ជាតិ​តាមរយៈ​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ ​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ស្មារតី​សាមគ្គី​ជាតិ​និង​ឯកភាព​ជាតិ​ក្នុង​គោលដៅ​បង្រួបបង្រួម​កម្លាំង​ប្រជាជាតិ​ទាំងមូល​ជា​ធ្លាប់​មួយ​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ នោះ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​ដោយ​ពុំ​មានការ​បង្ហូរឈាម​ជាតិ​សាសន៍​ឯង​សំដៅ​ស្ដារឡើងវិញ​និង​រក្សាបាន​នូវ​សុខសន្តិភាព​ជូន​ប្រជាជន​ដែល​ការណ៍​នេះ​ គឺជា​បុ​រេ​លក្ខខណ្ឌ​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​​សម្ដេច​បាន​គូសបញ្ជាក់ថា​សុខសន្តិភាព​ដែល​យើង​ខិតខំ​រកបាន​យ៉ាង​លំបាក​កំពុង​បាន​ខិតខំ​ថែរក្សា​ការពារ​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​ហើយ​សុខសន្តិភាព​នេះ​កំពុងផ្ដល់​ផ្លែផ្កា​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​រួមទាំង​បងប្អូន​សាសនិក​ខ្មែរឥស្លាម​ផងដែរ​។​ជាក់ស្ដែង​ការណ៍​ដែល​គេ​ល្បី​ថា​ពីមុន​កម្ពុជា​ជា​វាលពិឃាត ជា​តំបន់​អសន្តិសុខ ជា​ចំការមីន​ដែលមាន​ការភ័យខ្លាច​គ្រ​ប់​គ្នា ឥឡូវនេះ​បានក្លាយ​ជា​កោះសន្តិភាព​និង​ជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ប្រជាប្រិយភាព​។​​សម្ដេច​បន្តថា កម្ពុជា​ពីមុន​ដែលជា​ប្រទេស​អនថយ​ខាង​សេដ្ឋកិច្ច​គ្របដណ្ដប់​ដោយ​ភាពក្រីក្រ​និង​មាន​អសន្តិសុខ​ស្បៀង ឥឡូវ​បាន​ក្លាយទៅជា​ប្រទេស​នាំចេញ​ស្បៀង​និង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​។​​កម្ពុជា​ដែល​ពីមុន​ជា​ប្រទេស​រង​ការ​ហ៊ុ​ព័ទ្ធ​ និង​ឯកោ​ទាំង​ខាង​នយោបាយ​និង​សេដ្ឋកិច្ច ឥឡូវ​បាន​ក្លាយជា​ប្រទេសមួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម ជា​ប្រទេស​ដែល​កំពុង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​គ្រប់​កិច្ចការ​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ​។​លើសពីនេះ​សិទ្ធិ​ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​ត្រូវបាន​ធានា លើកកម្ពស់​ជំនឿ​និង​សុខដុម​នីយកម្ម​សាសនា​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​សាសនិក​សាសនា​គ្រប់រូប​ក្នុងការ​ប្រតិបត្តិ​ជំនឿ​សាសនា​និង​ការប្រឆាំង​ដាច់ខាត​ចំពោះ​ការរើសអើង​ពូជសាសន៍​និង​សាសនា​។​ជា​លទ្ធផល ជម្លោះ​ឬ​សង្គ្រាម​សាសនា​ពុំ​ធ្លាប់​កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​នោះឡើយ​ហើយ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​និង​ទទួលបាន​ការកោតសរសើ​រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ចំពោះ​សុខដុមភាព ជំនឿ​សាសនា​ដែល​កម្ពុជា​សម្រេច​បានជា​មួយ​នឹង​ការថែរក្សា​នូវ​សុខ​ឧត្តមភាព​ដ៏​ប្រពៃ​៕​

អាជ្ញាធរ​អាមេរិក​បារម្ភ​ថា អាចមាន​ព្យុះ​កាន់តែច្រើន​ថែមទៀត ក្រោយ​ព្យុះ​កួច​សម្លាប់​មនុស្ស​ ២៦​នាក់​នៅ​រដ្ឋ Mississippi

2023/03/27 01:26:57 pm        390
​អាមេរិក៖ អភិបាល​រដ្ឋ Mississippi បាន​ព្រមាន​ថា អាច​នឹងមាន​អាកាសធាតុ​អាប់អួ​ខ្លាំង​បន្ថែម​ទៀតកំពុង​សំដៅ​មកកាន់​រដ្ឋ ​Mississippi របស់​សហរដ្ឋអាមេរិក ក្រោយ​ព្យុះ​កួច​ដែល​បាន​សម្លាប់​មនុស្ស ២៦​នាក់។ ​លោក​អភិបាល​រដ្ឋ Tate Reeves បាន​និយាយថា បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​នៅ​តែ​មាន​នៅ​ក្នុង​តំបន់​នានា​នៃ​រដ្ឋ​មួយ​នេះ​។ មនុស្ស​រាប់​រយ​នាក់​បាន​ភៀសខ្លួន​ចេញ ក្រោយ​ព្យុះ​កំបុត​ត្បូង​បាន​បោកបក់​ពាសពេញ​រដ្ឋ Mississippi និង Alabama កាលពី​យប់​ថ្ងៃ​សុក្រ​។ ​ព្យុះ​កំណាច​កាលពី​ថ្ងៃ​សុក្រ​គឺជា​ព្យុះ​ដ៏​សាហាវ​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រដ្ឋ Mississippi ក្នុង​រយៈពេល​ជាង​ ១០​ឆ្នាំ​មកនេះ។ មនុស្ស​យ៉ាង​ហោច​ណាស់ ​២៥​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​មួយ​នេះ ខណៈ​ដែល​ម្នាក់​ផ្សេងទៀត​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​ជិតខាង​គឺ​រដ្ឋ Alabama​។ ​លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន និង​បាន​បញ្ជូន​ធនធាន​សហព័ន្ធ​ដើម្បី​ជួយ​ដល់​ការងារ​ជួយសង្គ្រោះ និង​ការ​ឆ្លើយ​តប​នៅ​ក្នុង​ទីក្រុង​តូច​ៗ​មួយ​ចំនួន​ដែល​រង​ការ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ជាងគេ​បំផុត៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា

2023/03/27 12:52:40 pm        343
ភ្នំពេញ៖ នៅវេលាម៉ោងជាង១២ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ។គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ មានជំនួបទ្វេភាគីដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌....។នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ៕

បាតុកម្ម​បណ្ដាល​ឲ្យ​បណ្ដាញ​ដឹកជញ្ជូន​សាធារណៈ​របស់​អាល្លឺម៉ង់​ត្រូវ​បញ្ឈប់​

2023/03/27 11:31:19 am        325
​អាល្លឺម៉ង់៖ បណ្ដាញ​ដឹកជញ្ជូន​របស់​ប្រទេស​អាល្លឺម៉ង់កំពុង​ស្ថិត​ក្នុង​ភាព​ជាប់​គាំង​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​សហជីព​ធំ​បំផុត​ចំនួន​ពីរ​របស់​ប្រទេស​នេះ​ធ្វើ​កូដកម្ម​។ បុគ្គលិក​នៅ​អាកាសយានដ្ឋាន កំពង់ផែ ផ្លូវ​រថភ្លើង រថយន្តក្រុង និង​រថភ្លើង​ក្រោម​ដី​បាន​ចេញពី​កន្លែងធ្វើការ​ភ្លាមៗ​ ក្រោយ​ពាក់​កណ្តាល​អធ្រាត្រ​ដើម្បី​ឈប់សម្រាក ២៤ម៉ោង​។ សហជីព​កំពុង​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់ដើម្បី​ជួយ​ដល់​សមាជិក​របស់​ពួកគេ​ ទប់ទល់​ការ​កើន​ឡើង​ការ​ចំណាយ​សម្រាប់​ជីវភាព​រស់នៅ​នៅ​ទូទាំង​ប្រទេស​។ មាន​កូដកម្ម​ដើរ​ចេញពី​ការងារ​ជា​ក្រុម​តូច​ៗ​ជាច្រើន​ក្នុង​វិស័យ​សេវា​សាធារណៈ​ផ្សេងទៀត ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះនឹង​ជា​កូដកម្ម​ធំ​បំផុត ​ក្នុង​រយៈ​ពេល​ច្រើន​ទសវត្សរ៍​កន្លងទៅ​នៅ​ក្នុង​ប្រទេស​នេះ​។ សហជីព​ទាំងពីរ​ដែល​ចូលរួម​ក្នុង​កូដកម្ម ស្ថិត​ក្នុង​ចំណោម​សហជីព​ធំ​បំផុត​ក្នុង​ប្រទេស​អាល្លឺម៉ង់​។ សហជីព Verdi តំណាង​ឱ្យ​បុគ្គលិក​ប្រហែល ២.៥​លាន​នាក់​នៅ​ទូទាំង​វិស័យ​សាធារណៈ រួមមាន​វិស័យ​ដឹកជញ្ជូន​សាធារណៈ និង​នៅ​អាកាស​យានដ្ឋាន​។ សហជីព EVG តំណាង​ឱ្យ​បុគ្គលិក​ប្រហែល ២៣០,០០០ នៅ​ក្រុមហ៊ុន​អយស្ម័យយាន Deutsche Bahn ជា​ប្រតិបត្តិ​ករ​ផ្លូវ​រថភ្លើង​ជាតិ​របស់​ប្រទេស​អាល្លឺម៉ង់ និង​ក្រុមហ៊ុន​រថយន្តក្រុង​ផ្សេង​ទៀត​។ ពួកគេ​សង្ឃឹមថា វា​នឹង​បង្កើន​សម្ពាធ​លើ​និយោជក មុន​ពេល​ការចរចា​ប្រាក់​ឈ្នួល​ជុំ​មួយ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​។ លោក Frank Werneke ប្រធាន​សហជីព Verdi បាន​ចាត់​ទុក​ការដំឡើង​ប្រាក់​ឈ្នួល​ថា ​ជា​បញ្ហា​នៃ​ការ​រស់​រាន​មាន​ជីវិត​សម្រាប់​បុគ្គលិក​ជាច្រើន​ពាន់​នាក់​។ នៅ​អាកាស​យានដ្ឋាន​ទីក្រុង Munich កាលពី​ថ្ងៃអាទិត្យ ជើង​ហោះហើរ​ជាច្រើន​ត្រូវ​បាន​រំខាន​ដោយ​ការ​ធ្វើ​កូដកម្ម​ដើរចេញ​ពី​ការងារ​។ សមាគម​អាកាសយានដ្ឋាន​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា អ្នកដំណើរ​តាម​ផ្លូវ​អាកាស​ប្រមាណ ៣៨០,០០០​នាក់​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ការ​ធ្វើ​កូដកម្ម ប៉ុន្តែ​បាន​និយាយ​ថា វា​លើស​ពី​វិធាន​ការដែល​ចង់បាន និង​អាច​ទទួល​យក​បាន​។ តំណាង​និយោជក​មួយ​ចំនួន​បាន​ព្រមាន​ថា ​សហជីព​កំពុង​ធ្វើ​ការ​ទាមទារ​មិន​សម​ហេតុផល​ ដែល​បង្ក​ហា​នី​ភ័យ​បំផ្លាញ​ដល់​សាធារណជន​។ ទោះជា​យ៉ាងណា សហជីព​មួយ​ចំនួន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទទួល​បានការ​ដំឡើង​ប្រាក់​ឈ្នួល រួម​ទាំង​បុគ្គលិក​ប្រៃសណីយ៍​ដែល​ទទួល​បាន​ការដំឡើង​ប្រាក់​ឈ្នួល ១១.៥% កាល​ពីដើម​ខែ​មីនា៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបដិសណ្ឋារកិច្ចផ្លូវការ និងជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

2023/03/27 11:07:35 am        381
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញបដិសណ្ឋារកិច្ចផ្លូវការ និងជួបទ្វេភាគីជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាព។គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ មានជំនួបទ្វេភាគីដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌....។នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្ នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា៕

នាយករដ្ឋមន្ត្រី​បារាំង​ស្នើ​ឲ្យ​ជួប​បក្ស​ប្រឆាំង និង​សហជីព​ក្នុង​ពេល​មាន​វិបត្តិ​សោធន​និវត្តន៍​

2023/03/27 09:52:17 am        300
​បារាំង៖ នាយករដ្ឋមន្ត្រី​បារាំង​ផ្តល់​សំណើ​ជួប​បក្ស​ប្រឆាំង និង​សហជីព​ក្នុង​ពេល​មាន​វិបត្តិ​សោធន​និវត្តន៍​ ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា នាយករដ្ឋមន្ត្រី​បារាំង​លោកស្រី Elisabeth Borne មាន​ផែន​ការជួប​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង និង​សហជីព​ ក្នុង​ក្តីសង្ឃឹម​ពី​ការ​បញ្ចប់​ការ​តវ៉ា​ជាច្រើន​សប្តាហ៍​មកនេះ​ប្រឆាំង​ច្បាប់​សោធន​និវត្តន៍​ថ្មី​។ ក្រុម​បាតុកម្ម​ប្រឆាំង​កំណែទម្រង់​សោធន​និវត្តន៍ ដែល​នឹង​ដំឡើង​អាយុ​ចូលនិវត្តន៍​ ២​ឆ្នាំ​បន្ថែម​បាន​ប្រែ​ទៅជា​អំពើ​ហិង្សា បន្ទាប់ពី​រដ្ឋាភិបាល​បាន​ជំរុញ​សេចក្តី​ស្នើច្បាប់​នេះ​ ឆ្លង​សភា​ក្នុង​ខែ​នេះដោយ​គ្មាន​ការបោះឆ្នោត​។ ប្រធានាធិ​បតី​លោក Emmanuel Macron បាន​ដាក់​ចេញ​ការលុបចោល ឬ​ផ្អាក​ច្បាប់​នេះ ដោយ​ប្រគល់​ភារកិច្ច​ឱ្យ​នាយករដ្ឋមន្ត្រី​របស់​លោកក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ថ្មី​នៅ​ក្នុង​សភា បន្ទាប់ពី​រដ្ឋាភិបាល​ប​រា​ជ័យ​ក្នុង​ការ​ស្វែងរក​សំឡេង​គ្រប់គ្រាន់​ សម្រាប់​សេចក្តី​ស្នើ​ច្បាប់​នេះ​។ ការិយាល័យ​លោកស្រី​នាយករដ្ឋមន្ត្រី​និយាយថា លោកស្រី Borne នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​នយោបាយ ហើយ​មាន​គោលបំណង​ចាប់ផ្តើម​ការពិភាក្សា​ឡើងវិញ ជាមួយ​សហជីព​នានា​ជុំវិញ​បញ្ហា​ការងារ ដោយ​មិន​និយាយ​អំពី​សេចក្តី​ស្នើច្បាប់​សោធន​និវត្តន៍​នោះ​ទេ​។ ​លោកស្រី​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថា កិច្ចប្រជុំ​ជាមួយ​គណបក្សប្រឆាំង និង​មេដឹកនាំ​សហជីព​នឹង​ធ្វើ​ឡើង​ក្នុង​សប្តាហ៍​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី៣ ខែមេសា​។ សារព័ត៌មាន AFP បាន​រាយការណ៍​ថា លោកស្រី​បាន​សន្យា​ថា​នឹង​មិន​ប្រើ​អំណាច​រដ្ឋធម្មនុញ្ញ​ ដើម្បី​អនុម័ត​ច្បាប់​ដោយ​គ្មាន​ការបោះឆ្នោត​ម្តង​ទៀត​នោះ​ទេ លើកលែងតែ​លើ​សេចក្តី​ស្នើច្បាប់​ថវិកា​។ សហជីព​បាន​កំណត់​ពេល​ថ្ងៃទី​១០ នៃ​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​ច្បាប់​សោធន​និវត្តន៍​នៅ​ថ្ងៃ​អង្គារ បន្ទាប់ពី​ថ្ងៃមុន​នៃ​ការ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បាន​មើល​ឃើញ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ខ្លាំង​បំផុត​ជាមួយ​នគរបាល​។ ប្រធាន​សហជីព CFDT លោក Laurent Berger កាលពី​សប្តាហ៍​មុន​បាន​ស្នើ​ឱ្យ​លោក Macron ផ្អាក​ច្បាប់​រយៈពេល​ប្រាំ​មួយ​ខែ ដើម្បី​ស្វែងរក​ការ​សម្រប​សម្រួល​ដែល​អាច​ធ្វើ​ទៅ​បាន៕អត្ថបទ៖ ប៊ុនថន

ទឹកប្រាក់ជិត ១០០ពាន់លានដុល្លារ ត្រូវបានដកចេញពីធនាគារពាណិជ្ជរបស់សហរដ្ឋអាមេរិក

2023/03/27 07:11:54 am        323
អាមេរិក៖ ទិន្នន័យចុងក្រោយពីធនាគារកណ្តាលបានបង្ហាញថា ទឹកប្រាក់សរុបចំនួន ៩៨.៤ ពាន់លានដុល្លារត្រូវបានដកចេញដោយម្ចាស់ប្រាក់បញ្ញើរបស់សហរដ្ឋអាមេរិក ក្នុងមួយសប្តាហ៍ដោយសារតែលែងសូវមានទំនុកចិត្តលើប្រព័ន្ធធនាគាររបស់ប្រទេសនេះ។ការដកប្រាក់ដ៏គំហុកភាគច្រើន កើតមានឡើងនៅតាមធនាគារតូចៗ។យោងទៅតាមទិន្នន័យរបស់ប្រព័ន្ធធនាគារកណ្តាលបានឲ្យដឹងថា សម្រាប់សប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី ១៥ ខែមីនា ស្ថាប័នហិរញ្ញវត្ថុធំៗ បានមើលឃើញប្រាក់បញ្ញើរបស់ពួកគេកើនឡើង ខណៈធនាគារតូចៗបានសង្កេតឃើញលំហូរចេញលើសពី ១២០ ពាន់លានដុល្លារ ។ ធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់រហូតដល់៩ ដងជាប់ៗគ្នា ហើយវិធានការរឹតត្បិតបរិមាណបាននាំមកនូវវិបត្តិដល់វិស័យធនាគារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
06/28/2026 03:06 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
06/28/2026 03:06 PM
ជនជាតិចិន១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/28/2026 02:06 PM
អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
06/28/2026 02:06 PM
មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន
06/28/2026 01:06 PM
អនុប្រធានទី១អាជ្ញាធរមីន អំពាវនាវដល់ប្រទេសទាំងអស់ រើសយកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា
06/28/2026 01:06 PM